ជំនួយដ៏អស្ចារ្យរបស់ព្រះអង្គ
ទ្រង់ប្រទានហិមៈមកឲ្យដូចជារោមចៀម ក៏បាចសាចសន្សើមកកដូចជាផេះ។ ទំនុកដំកើង ១៤៧:១៦ មន្រ្តីប៉ូលិសមានការភ្ញាក់ផ្អើល ចំពោះការអធិស្ឋានរបស់មនុស្ស “រាប់សែន ឬប្រហែលជារាប់លាននាក់” ដែលបានទូលថ្វាយដល់ព្រះ សូមព្រះអង្គជួយ ខណៈពេលដែលភ្លើងឆេះព្រៃនៅភាគខាងកើត បានរាលដាល នៅតាមតំបន់ភ្នំ នៅរដ្ឋខូឡូរ៉ាដូ ក្នុងរដូវស្លឹកឈើជ្រុះ ឆ្នាំ២០២០។ ភ្លើងឆេះព្រៃដ៏ល្បីល្បាញនេះ បានបំផ្លិចបំផ្លាញផ្ទៃដីជាង៤ម៉ឺនហិចតា ក្នុងរយៈពេលតែ១២ម៉ោង ដោយដុតបំផ្លាញព្រៃឈើដ៏ស្ងួតហែង និងដុតបំផ្លាញផ្ទះ៣រយខ្នងរាបដល់ដី ហើយការរាលដាលក៏កំពុងតែគំរាមកំហែងទីក្រុងមួយចំនួន ដែលមានទីតាំងនៅលើផ្លូវនៃវិនាសកម្មរបស់វា។ បន្ទាប់មក ជំនួយក៏បានមកដល់។ វាមិនមែនជាការធ្លាក់ភ្លៀង តែជាការធ្លាក់ព្រឹលទាន់ពេលវេលា ដែលនាំឲ្យអ្នកព្យាករណ៍ឧតុនិយមម្នាក់ហៅជំនួយនោះថា “ជំនួយមកពីព្រះ”។ ព្រឹលបានធ្លាក់ចុះមកឆាប់ជាងរាល់ដង នៅទូទាំងតំបន់ដែលមានភ្លើងឆេះ ដោយកំរាស់ព្រឹលនៅលើដីមានចាប់ពីកន្លះម៉ែត្រឡើង ធ្វើឲ្យល្បឿននៃការរីករាលដាលបានថយចុះ ហើយនៅកន្លែងខ្លះភ្លើងក៏បានរលត់ទំាងស្រុង។ ជំនួយប្រកបដោយសេចក្តីមេត្តានេះ គឺហាក់ដូចជាអស្ចារ្យហួសពាក្យពណ៌នា។ តើព្រះទ្រង់ស្តាប់ឮការអធិស្ឋានរបស់យើងទេ ពេលដែលយើងទូលសូមឲ្យព្រឹល ឬទឹកភ្លៀងធ្លាក់ចុះមក? ព្រះគម្ពីរបានចែងអំពីការឆ្លើយតបជាច្រើនរបស់ព្រះ ចំពោះការអធិស្ឋានដូចនេះ ដែលរាប់បញ្ចូលទាំងការអធិស្ឋានរបស់លោកអេលីយ៉ា សូមទឹកភ្លៀងផងដែរ(១ពង្សាវតាក្សត្រ ១៨:៤១-៤៦)។ ក្នុងនាមលោកអេលីយ៉ា ជាអ្នកបម្រើព្រះ ដែលមានសេចក្តីជំនឿដ៏អស្ចារ្យ គាត់បានយល់អំពីអំណាចគ្រប់គ្រងរបស់ព្រះ មកលើអ្វីៗគ្រប់យ៉ាង ដែលរាប់បញ្ចូលទាំងអាកាសធាតុផងដែរ។ គឺដូចដែលបទគម្ពីរទំនុកដំកើង ជំពូក ១៤៧ បានចែងអំពីព្រះអង្គថា “ទ្រង់បាំងមេឃដោយពពក…
Read articleភាពផុយស្រួលនៃជីវិត និងការបន្ទាបខ្លួន
ដ្បិតជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ។ យ៉ាកុប ៤:១៤ លោកយេរ៉ូម(Jerome) និងលោកទ័រទូលាន(Tertullian) ដែលជាអ្នកប្រាជ្ញនៅសម័យបុរាណ បានលើកឡើង អំពីរឿងមួយចំនួន ដែលដំណាលថា ក្នុងចក្រភពរ៉ូម៉ាំង នៅសម័យបុរាណ បន្ទាប់ពីមេទ័ពបានទទួលជ័យជម្នះដ៏គួរឲ្យកោតស្ញប់ស្ញែង គាត់ក៏បានជិះពីលើរទេះសេះដែលចាំងពន្លឺផ្លេកៗ ដោយមានគេដង្ហែគាត់ កាត់តាមមហាវិថីនៅកណ្តាលទីក្រុង ចាប់តាំងពីពេលព្រឹកដល់ពេលល្ងាច។ ហ្វូងមនុស្សក៏បានស្រែកហូរ។ មេទ័ពនោះក៏មានចិត្តសប្បាយយ៉ាងខ្លាំង ចំពោះការគោរពស្រឡាញ់ពីប្រជាជន ដោយទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងជីវិតគាត់។ ទោះជាយ៉ាងណាក៏ដោយ តាមរឿងព្រេងបានឲ្យដឹងថា មានអ្នកបម្រើម្នាក់ឈរពីក្រោយមេទ័ពនោះ ពេញមួយថ្ងៃ ដោយខ្សឹបដាក់ត្រចៀកគាត់ថា Memento mori (ប្រែថា “សូមលោកកុំភ្លេចថា លោកមិនមែនជាមនុស្សអមតៈទេ”)។ ក្នុងពេលដែលមានការសរសើរដ៏លើសលប់ មេទ័ពនោះស្រេកឃ្លានការបន្ទាបខ្លួន ដោយនឹកចាំថា គាត់មិនមែនជាមនុស្សអមតៈទេ។ លោកយ៉ាកុបបានសរសេរសំបុត្រផ្ញើទៅសហគមន៍មួយ ដែលមានអំនួត និងចូលចិត្តសរសើរខ្លួនឯង។ គាត់ក៏បានប្រឈមមុខដាក់ភាពក្រអឺតក្រទមរបស់ពួកគេ ដោយពាក្យសម្តីដ៏មុតស្រួចថា «ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ តែទ្រង់ផ្តល់ព្រះគុណមកពួករាបសាវិញ»(យ៉ាកុប ៤:៦)។ អ្វីដែលពួកគេត្រូវធ្វើនោះ គឺត្រូវ “បន្ទាបខ្លួន នៅចំពោះព្រះអម្ចាស់”(ខ.១០)។ តើពួកគេអាចឱបក្រសោបយកការបន្ទាបខ្លួននេះ ដោយរបៀបណា? ពួកគេចាំបាច់ត្រូវចងចាំ ដូចមេទ័ពរ៉ូម៉ាំងថា ពួកគេនឹងស្លាប់នៅពេលណាមួយ។…
Read articleតើយើងចង់ជោគជ័យ ឬចង់លះបង់
ដោយសារសេចក្តីនេះ យើងរាល់គ្នាបានស្គាល់សេចក្តីស្រឡាញ់ គឺដោយទ្រង់បានស៊ូប្តូរព្រះជន្មទ្រង់ជំនួសយើង។ ១យ៉ូហាន ៣:១៦ ក្នុងអំឡុងពេលនៃកម្មវិធីសិក្សានៅរដូវក្តៅ កូនប្រុសខ្ញុំបានអានសៀវភៅមួយក្បាល អំពីក្មេងប្រុសម្នាក់ ដែលចង់ឡើងភ្នំអាល់ផាញ នៅប្រទេសស្វីស។ ក្មេងប្រុសនោះក៏បានចំណាយពេលភាគច្រើន ដើម្បីហ្វឹកហាត់ការឡើងភ្នំ ដើម្បីសម្រេចគោលដៅនេះ។ ទីបំផុត ពេលដែលគាត់ចាប់ផ្តើមឡើង ទៅដល់កំពូលភ្នំ អ្វីៗមិនដំណើរការដូចការគ្រោងទុកនោះឡើយ។ នៅតាមផ្លូវឡើងដែលចោទខ្លាំង មិត្តរួមក្រុមម្នាក់ធ្លាក់ខ្លួនឈឺ ហើយក្មេងប្រុសនោះក៏បានសម្រេចចិត្ត ឲ្យគេទៅចោលគាត់ ដើម្បីនៅមើលថែមិត្តរួមក្រុមនោះ ជាជាងទៅឲ្យដល់គោលដៅរបស់គាត់។ នៅក្នុងថ្នាក់រៀន គ្រូរបស់កូនប្រុសខ្ញុំក៏បានសួរថា “តើក្មេងប្រុសដែលជាតួឯកក្នុងរឿងនេះ ជាមនុស្សបរាជ័យ ដោយសារគាត់មិនបានឡើងឲ្យដល់កំពូលភ្នំឬ?” សិស្សម្នាក់ក៏បានឆ្លើយថា “បាទ គាត់បានកើតពីពូជបរាជ័យ”។ ប៉ុន្តែ ក្មេងប្រុសម្នាក់ទៀត ក៏បានបដិសេធ ដោយលើកហេតុផលថា ក្មេងប្រុសនោះមិនមែនជាមនុស្សបរាជ័យទេ ព្រោះគាត់បានលះបង់អ្វីមួយដែលសំខាន់ ដើម្បីជួយអ្នកដទៃ។ ពេលណាយើងលះបង់ការអ្វីមួយដែលសំខាន់ ដើម្បីមើលថែអ្នកដទៃ គឺយើងកំពុងតែប្រព្រឹត្តដូចព្រះយេស៊ូវហើយ។ ព្រះយេស៊ូវបានលះបង់ការមានផ្ទះ មានប្រាក់ចំណូលទៀងទាត់ និងការទទួលស្គាល់ពីសង្គម ដើម្បីធ្វើដំណើរ ទៅផ្សាយសេចក្តីពិតរបស់ព្រះ។ ទីបំផុត ព្រះអង្គក៏បានលះបង់ព្រះជន្ម ដើម្បីរំដោះយើងឲ្យរួចពីបាប ហើយបង្ហាញក្តីស្រឡាញ់របស់ព្រះ មកយើងរាល់គ្នា(១ពង្សាវតាក្សត្រ ៣១៦)។ ជោគជ័យខាងឯលោកិយ គឺមានភាពខុសគ្នាយ៉ាងខ្លាំង ពីជោគជ័យក្នុងព្រះនេត្រព្រះ។…
Read articleការព្យាយាមយកអ្វីដែលអ្នកចង់បាន
ខណៈនោះអ័ដូនីយ៉ា ជាបុត្រនៃនាងហាគីត ក៏លើកខ្លួនឡើង ដោយពាក្យថា យើងនឹងធ្វើជាស្តេច។ ១ពង្សាវត្សត្រ ១:៥ លោកអើរ៉ុន ប័រ(Aaron Burr) បានទន្ទឹងរង់ចាំ ដោយចិត្តថប់បារម្ភ នូវលទ្ធផលនៃការបោះឆ្នោតរបស់សមាជិករដ្ឋសភាអាមេរិក ជ្រើសរើសប្រធានាធិបតី។ ដោយមានការជាប់គាំង ជាមួយនឹងលោកថូម៉ាស ចេហ្វ័រសិន(Thomas Jefferson) ក្នុងទសវត្សរ៍ឆ្នាំ១៨០០ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី លោកប័រមានហេតុផល ដែលត្រូវជឿថា រដ្ឋសភានឹងប្រកាសថា គាត់ជាអ្នកឈ្នះ។ ទោះជាយ៉ាងណាក៏ដោយ គាត់ក៏បានចាញ់ ហើយភាពល្វីងជូរចត់ក៏បានស៊ីបំផ្លាញព្រលឹងគាត់។ គាត់ក៏បានចិញ្ចឹមចិត្តគុំគួនមកលើលោកអ័ឡេក្សានឌ័រ ហាមីលតុន(Alexander Hamilton) ដែលមិនបានបោះឆ្នោតឲ្យគាត់។ ៤ឆ្នាំក្រោយមក ទីបំផុតលោកប័រក៏បានបាញ់សម្លាប់លោកហាមីលតុន ក្នុងការប្រកួតបាញ់គ្នា ។ ប្រទេសជាតិរបស់គាត់មានការខឹងសម្បានឹងគាត់ ដោយសារការសម្លាប់នេះ ហើយក៏បានបោះបង់ចោលគាត់ ដោយទុក្ខឲ្យគាត់ស្លាប់ក្នុងវ័យចាស់ជរាដ៏ជូរចត់។ ការលេងល្បែងនយោបាយ ជាផ្នែកដ៏សោកសៅនៃប្រវត្តិសាស្រ្ត។ ពេលដែលស្តេចដាវីឌជិតដល់ពេលអស់ព្រះជន្ម បុត្រាទ្រង់ព្រះនាមអ័ដូនីយ៉ា បានជ្រើសមេទ័ពរបស់ស្តេចដាវីឌឲ្យបម្រើខ្លួន ហើយក៏បាននាំពួកសង្ឃឲ្យតែងតាំងខ្លួនជាស្តេច(១ពង្សាវតាក្សត្រ ១:៥-៨)។ ប៉ុន្តែ ស្តេចដាវីឌបានជ្រើសរើសព្រះអង្គម្ចាស់សាឡូម៉ូន ឲ្យស្នងរាជ្យហើយ(ខ.១៧)។ ដោយមានជំនួយពីហោរ៉ាណាថាន ទ្រង់អាចទប់ស្កាត់ការបះបោរនេះ ដោយជោគជ័យ(ខ.១១-៥៣)។ ទោះព្រះអង្គម្ចាស់អ័ដូនីយ៉ាបានទទួលការលើកលែងទោសហើយក៏ដោយ ទ្រង់នៅតែរៀបគម្រោងដណ្តើមរាជ ជាលើកទី២…
Read articleដើម្បីឲ្យយើងបានគេងលក់ស្រួល
កាលណាឯងដេកទៅ នោះនឹងគ្មានភ័យខ្លាចអ្វីសោះ អើ ឯងនឹងដេកទៅ ហើយលក់ស្រួល។ សុភាសិត ៣:២៤ ពេលដែលមិត្តភក្តិរបស់ខ្ញុំឈ្មោះ ផ្លូស(Floss) គេងមិនលក់នៅពេលយប់ គាត់ក៏បានគិតអំពីពាក្យពេចន៍ ក្នុងបទចម្រៀងទំនុកសកល មានចំណងជើងថា “ព្រះយេស៊ូវ ទូលបង្គំស្រឡាញ់ព្រះអង្គ”។ គាត់ក៏បានហៅបទចម្រៀងនេះថា បទចម្រៀង “ពេលពាក់កណ្តាលអាធ្រាត្រ” ព្រោះបទនេះបានជួយឲ្យគាត់នឹកចាំ អំពីព្រះបន្ទូលសន្យារបស់ព្រះអង្គ និងមូលហេតុជាច្រើន ដែលគាត់ស្រឡាញ់ព្រះអង្គ។ ការគេងជាផ្នែកដ៏ចាំបាច់នៃជីវិត តែជួនកាល យើងមានការពិបាកក្នុងការគេង។ នៅពេលខ្លះ យើងអាចស្តាប់ឮព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ ប្រាប់យើងអំពីអំពើបាបដែលមិនទាន់បានលន់តួ។ ពុំនោះទេ យើងចាប់ផ្តើមមានការព្រួយបារម្ភ អំពីការងារ ទំនាក់ទំនង បញ្ហាហិរញ្ញវត្ថុ សុខភាព ឬកូនៗរបស់យើងជាដើម។ មិនយូរប៉ុន្មាន ខួរក្បាលរបស់យើងមានពេញដោយការព្រួយបារម្ភ អំពីពេលអនាគតដ៏លំបាកលំបិន។ យើងគិតស្មានថា បន្តិចទៀតយើងគេងលក់ហើយ តែពេលយើងមើលទៅនាឡិកា យើងក៏បានដឹងថា ជាច្រើនម៉ោងហើយ យើងនៅមិនទាន់គេងលក់ទៀត។ ក្នុងបទគម្ពីរសុភាសិត ៣:១៩-២៤ ស្តេចសាឡូម៉ូនបានលើកឡើងថា យើងអាចទទួលផលប្រយោជន៍ពីការគេង ពេលដែលយើងឱបក្រសោបយកប្រាជ្ញា ការយល់ដឹង និងចំណេះដឹងមកពីព្រះ។ តាមពិត ទ្រង់បានប្រកាសថា “សេចក្តីនោះនឹងបានជាជីវិតដល់ព្រលឹងឯង …កាលណាឯងដេកទៅ…
Read articleមិនមែនតាមរយៈភាពសុខស្រួល
យើងនៅតែអួតក្នុងកាលដែលមានទុក្ខលំបាកដែរ ដោយដឹងថា សេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រ សេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីស៊ាំថ្នឹក សេចក្តីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្តីសង្ឃឹម។ រ៉ូម ៥:៣-៤ ពេលដែលលោកឌែន(Dan)កំពុងបើកម៉ូតូតាមផ្លូវ មានឡានមួយគ្រឿងបានវ៉ាម៉ូតូគាត់ ចូលទៅក្នុងចំណែកផ្លូវរបស់គាត់ បណ្តាលឲ្យម៉ូតូគាត់ជួបគ្រោះថ្នាក់ចរាចរណ៍។ ពេលដែលគាត់ដឹងខ្លួន បន្ទាប់ពីសន្លប់អស់ពីរសប្តាហ៍នៅមជ្ឈមណ្ឌលព្យាបាលអ្នករបួស គាត់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ ដែលអាក្រក់បំផុតនោះ គឺគាត់មានរបួសឆ្អឹងខ្នង ដែលបណ្តាលឲ្យគាត់ធ្លាក់ខ្លួនពិការ។ លោកឌែនបានអធិស្ឋានសូមការប្រោសឲ្យជា តែមិនទាន់ឃើញព្រះទ្រង់ឆ្លើយតប។ ផ្ទុយទៅវិញ គាត់ជឿថា ព្រះទ្រង់បានបង្រៀនគាត់ដោយក្តីអាណិតថា “គោលបំណងនៃជីវិតនេះ គឺដើម្បីផ្លាស់ប្រែឲ្យមានលក្ខណៈដូចព្រះគ្រីស្ទ។ គួរឲ្យស្តាយណាស់ ការផ្លាស់ប្រែនោះមិនកើតមាន ក្នុងពេលដែលយើងមានក្តីសុខនោះទេ…តែកើតឡើង នៅពេលដែលជីវិតមានការលំបាក។ គឺនៅពេលដែលយើងគ្មានជម្រើសអ្វីក្រៅពីត្រូវពឹងផ្អែកលើព្រះ ដោយការអធិស្ឋាន ដើម្បីឲ្យអាចឆ្លងផុតថ្ងៃនីមួយៗ”។ សាវ័កប៉ុលបានពន្យល់ អំពីអត្ថប្រយោជន៍ពីរយ៉ាង នៃការមានភាពសុចរិតនោះចំពោះព្រះ ដែលមានដូចជា ការស៊ូទ្រាំ និងការអរសប្បាយ ក្នុងទុក្ខលំបាក(រ៉ូម ៥:៣-៤)។ អត្ថប្រយោជន៍ទាំងពីរនេះ គឺមិនមែនជាការត្រាស់ហៅឲ្យមានការអត់ធ្មត់ ដោយគ្មានការត្អូញត្អែរ ឬស្វែងរកការសប្បាយក្នុងការឈឺចាប់នោះទេ។ វាជាការអញ្ជើញឲ្យទុកចិត្តព្រះ ដោយគ្មានការរង្គោះរង្គើ។ ការរងទុក្ខ ដោយពឹងអាងព្រះគ្រីស្ទ នាំឲ្យយើងមាន “សេចក្តីទ្រាំទ្រ សេចក្តីស៊ាំថ្នឹក និងសេចក្តីសង្ឃឹម”(ខ.៣-៤)។ សេចក្តីទាំងនេះសុទ្ធតែកើតចេញពីការមានជំនឿថា ព្រះវរបិតានឹងមិនបោះបង់យើងចោល តែនៅតែដើរជាមួយយើង កាត់ភ្លើង…
Read article