គឺដោយសារព្រះគុណព្រះ
ព្រះទ្រង់បានលើកព្រះយេស៊ូវនេះដែលអ្នករាល់គ្នាបានឆ្កាង ឲ្យទ្រង់ធ្វើជាព្រះអម្ចាស់ ហើយជាព្រះគ្រីស្ទផង។ កិច្ចការ ២:៣៦ ខ្សែភាពយន្តរឿង ទុក្ខវេទនា បានចាប់ផ្តើម ដោយមានអ្នកទោសម្នាក់ឈ្មោះ ហ្សង់ វ៉ាលហ្សង់(Jean Valjean) បានជាប់ចោទពីបទលួចប្រាក់របស់ពួកសង្ឃកាតូលិកម្នាក់។ គាត់ត្រូវគេចាប់ខ្លួនបាន ហើយរំពឹងថា នឹងត្រូវគេបញ្ជូនឲ្យទៅធ្វើការនៅក្នុងអណ្តូងរ៉ែវិញ។ ប៉ុន្តែ សង្ឃនោះបានធ្វើឲ្យគេរាល់គ្នាមានការភ្ញាក់ផ្អើល ដោយគាត់បានអះអាងថា គាត់បានឲ្យប្រាក់នោះទៅលោកវ៉ាលហ្សង់ទេ។ បន្ទាប់ពីប៉ូលិសចាកចេញទៅវិញ គាត់ក៏បានងាកមករកចោរនោះ ដោយណែនាំថា “ឯងមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់សេចក្តីអាក្រក់ទៀតឡើយ តែត្រូវធ្វើជាកម្មសិទ្ធិរបស់សេចក្តីល្អវិញ”។ សេចក្តីស្រឡាញ់ដ៏លើសលប់នេះ បានចង្អុលបង្ហាញយើង ឲ្យងាកទៅរកសេចក្តីស្រឡាញ់ ដែលបានបង្ហូរចេញពីប្រភព ដែលជាទីបញ្ចេញព្រះគុណគ្រប់យ៉ាង។ នៅថ្ងៃបុណ្យទី៥០ លោកពេត្រុសបានចែកចាយថា ជិតពីរខែមុន ពួកគេបានឆ្កាងព្រះយេស៊ូវ ក្នុងទីក្រុងនេះ។ ហ្វូងមនុស្សមានការចុកចាប់ក្នុងចិត្ត ហើយក៏បានសួរគាត់ថា តើពួកគេត្រូវធ្វើដូចម្តេច។ លោកពេត្រុសក៏បានឆ្លើយថា “ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ”(កិច្ចការ ២:៣៨)។ ព្រះយេស៊ូវបានស៊ូទ្រាំទារុណកម្ម ដែលពួកគេសក្តិសមនឹងទទួល។ តែពេលនេះ ទោសរបស់ពួកគេនឹងត្រូវអត់ទោសឲ្យ បើសិនជាពួកគេទទួលជឿព្រះអង្គ។ ព្រះគុណរបស់ព្រះធ្វើការតាមរបៀបដែលមនុស្សមិននឹកស្មានដល់។ មនុស្សអាចទទួលការអត់ទោសបាប ដោយសារតែការសុគតរបស់ព្រះគ្រីស្ទប៉ុណ្ណោះ គឺការសុគត…
Read articleលាក់ខ្លួនពីព្រះ
ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅរកអ័ដាមដោយព្រះបន្ទូលថា ឯងនៅឯណា? លោកុប្បត្តិ ៣:៩ កាលនៅរៀនថ្នាក់ទី៣ ខ្ញុំចាំថា ខ្ញុំធ្លាប់ធ្មេញភ្នែក ហើយចាប់ផ្តើមរាប់លេខឮៗ។ មិត្តរួមថ្នាក់របស់ខ្ញុំ ក៏បានប្រញាប់រត់ចេញពីថ្នាក់រៀន ទៅរកកន្លែងពួន។ ខ្ញុំក៏បានដើររកពួកគេ នៅក្រោមតុ នៅកៀនទូ និងនៅក្រោយទ្វារសព្វគ្រប់ អស់ពេលយ៉ាងយូរ នៅតែរកមិត្តភក្តិខ្ញុំមិនឃើញ។ ខ្ញុំក៏បានអស់សំណើច ពេលដែលមិត្តភក្តិខ្ញុំម្នាក់បានលោតចេញពីក្រោយផើងផ្កា ដែលគេបានចងព្យួរនឹងពិដាន។ ក្បាលរបស់នាងបានបាំងពីក្រោយដើមផ្កានោះ ហើយគេអាចមើលឃើញខ្លួនរបស់នាងបានយ៉ាងងាយ តែខ្ញុំមិនបានឃើញនាងសោះ។ ដោយសារព្រះទ្រង់ជ្រាបអំពីអ្វីៗគ្រប់យ៉ាង នោះពេលដែលលោកអ័ដាម និងនាងអេវ៉ា “ពួនពីព្រះអង្គ” ក្នុងសួនច្បារអេដែន ព្រះអង្គនៅតែទតឃើញពួកគេ(លោកុប្បត្តិ ៣:៨)។ ប៉ុន្តែ ពួកគេមិនមែនកំពុងតែលេងបិទពួននោះទេ។ ពួកគេទើបតែស្គាល់ភាពអាម៉ាស់ នៃកំហុសរបស់ខ្លួនភ្លាមៗ បន្ទាប់ពីបានញាំផ្លែឈើ ដែលព្រះទ្រង់បានហាម។ លោកអ័ដាម និងនាងអេវ៉ាបានងាកបែរចេញពីព្រះ និងការផ្គត់ផ្គង់ដោយក្តីស្រឡាញ់របស់ព្រះអង្គ ពេលដែលពួកគេមិនស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះអង្គ។ ព្រះអង្គមិនបានយាងចេញពីពួកគេ ដោយសេចក្តីក្រោធនោះឡើយ ផ្ទុយទៅវិញ ព្រះអង្គបានសួររកពួកគេថា “ឯងនៅឯណា?” ព្រះអង្គមិនមែនមិនដឹងថា ពួកគេនៅកន្លែងណានោះទេ តែព្រះអង្គសព្វព្រះទ័យឲ្យពួកគេដឹងថា ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះពួកគេ ដោយសេចក្តីអាណិត(ខ.៩)។ កាលនោះខ្ញុំមិនអាចមើលឃើញមិត្តភក្តិខ្ញុំពួន តែព្រះទ្រង់តែងតែទតឃើញយើង ហើយស្គាល់យើង ព្រោះព្រះអង្គតែងតែទតឃើញ និងជ្រាបអំពីយើងជានិច្ច។…
Read articleឲ្យដល់គេ កាលនៅមានជីវិតរស់
កំពុងដែលថ្ងៃនៅភ្លឺនៅឡើយ នោះត្រូវតែខ្ញុំធ្វើការរបស់ព្រះ ដែលចាត់ឲ្យខ្ញុំមក។ យ៉ូហាន ៩:៤ អ្នកជំនួញជោគជ័យម្នាក់ បានចំណាយពេលពីរបីទសវត្សរ៍ចុងក្រោយនៃជីវិតគាត់ ដើម្បីធ្វើអ្វីដែលគាត់អាចធ្វើបាន ដើម្បីលះបង់ទ្រព្យសម្បត្តិរបស់គាត់។ មហាសេដ្ឋីប្រាក់រាប់ពាន់លានម្នាក់នេះ បានបរិច្ចាគប្រាក់របស់គាត់ ដល់បុព្វហេតុផ្សេងៗ ដូចជាការនាំមកនូវសន្តិភាពសម្រាប់ប្រទេសអៀរឡង់ខាងជើង និងការធ្វើទំនើបនីយកម្មនៃប្រព័ន្ធសុខាភិបាលនៅប្រទេសវៀតណាម ហើយមុនពេលគាត់ជិតដល់ពេលលាចាកលោក គាត់បានចំណាយប្រាក់៣៥០លានដុល្លា ដើម្បីកែប្រែកោះរូសាវែល នៅទីក្រុងញូយ៉ូក ឲ្យក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា។ បុរសម្នាក់នេះបាននិយាយថា “ខ្ញុំមានការជឿជាក់យ៉ាងមុតមាំ ចំពោះភាពចាំបាច់នៃការបរិច្ចាគប្រាក់ ខណៈពេលនៅមានជីវិត។ ខ្ញុំមើលឃើញហេតុផលតិចណាស់ ដែលត្រូវពន្យារពេលការបរិច្ចាគ…ម្យ៉ាងទៀត ការធ្វើទានខណៈពេលដែលអ្នកនៅមានជីវិត នោះមានភាពសប្បាយរីករាយជាងការបរិច្ចាគ ពេលដែលអ្នកបានស្លាប់ហើយ”។ ការធ្វើទាន ខណៈពេលដែលអ្នកនៅមានជីវិត គឺជាទង្វើដ៏អស្ចារ្យ ដែលយើងត្រូវធ្វើ។ កណ្ឌគម្ពីរយ៉ូហានបានចែងអំពីបុរសម្នាក់ ដែលបានពិការពីកំណើត។ ពួកសិស្សរបស់ព្រះយេស៊ូវបានទូលសួរព្រះអង្គថា តើគាត់ពិការ ដោយសារអំពើបាបរបស់នរណា?(៩:២)។ ព្រះយេស៊ូវក៏បានឆ្លើយសំណួររបស់ពួកគេថា “មិនមែនដោយព្រោះអ្នកនេះ ឬឪពុកម្តាយគាត់បានធ្វើបាបទេ គឺដើម្បីឲ្យការរបស់ព្រះ បានសំដែងមក ក្នុងខ្លួនគាត់វិញ កំពុងដែលថ្ងៃនៅភ្លឺនៅឡើយ នោះត្រូវតែខ្ញុំធ្វើការរបស់ព្រះ ដែលចាត់ឲ្យខ្ញុំមក ដ្បិតយប់ដល់មក នោះគ្មានអ្នកណាអាចនឹងធ្វើការបានទេ”(ខ.៣-៤)។ ទោះយើងធ្វើការលះបង់ ឬធ្វើទានដល់អ្នកដទៃយ៉ាងដូចម្តេចក៏ដោយ យើងត្រូវធ្វើដោយស្ម័គ្រពីចិត្ត និងដោយសេចក្តីស្រឡាញ់។ ទោះយើងលះបង់ដោយការ ចំណាយពេល ធនធាន…
Read articleស្រឡាញ់ការរៀនសូត្រ
ប្រយោជន៍ឲ្យមនុស្សប្រាជ្ញា បានស្តាប់ ហើយចំរើនចំណេះឡើង។ សុភាសិត ១:៥ ពេលដែលគេសួរបុរសម្នាក់ អំពីរបៀបដែលគាត់អាចក្លាយជាអ្នកកាសែត គាត់ក៏បានចែកចាយ អំពីរឿងដែលម្តាយគាត់មានការលះបង់ ដើម្បីឲ្យគាត់អាចរៀនសូត្របានខ្ពង់ខ្ពស់។ រៀងរាល់ពេលម្តាយគាត់ធ្វើដំណើរតាមរថភ្លើងក្រោមដី ម្តាយគាត់តែងតែប្រមូលកាសែតដែលគេទុកចោលនៅលើកៅអីអង្គុយ ហើយយកកាសែតទាំងនោះឲ្យគាត់។ គាត់ក៏បានអានព័ត៌មានកីឡាយ៉ាងសប្បាយរីករាយ តែទន្ទឹមនឹងនោះ កាសែតទាំងនោះក៏បាននាំគាត់ ឲ្យមានការយល់ដឹងអំពីពិភពលោក ហើយបើកចិត្តមានចំណាប់អារម្មណ៍ចំពោះប្រធានបទជាច្រើនទៀត។ ក្មេងៗចូលចិត្តខ្វល់ច្រើន ហើយមានការចង់ចេះចង់ដឹងពីកំណើត ដូចនេះ ការនាំពួកគេរៀនព្រះគម្ពីរ កាលពួកគេនៅក្មេងនៅឡើយ គឺពិតជាមានតម្លៃខ្លាំងណាស់។ ពួកគេនឹងមានចិត្តចង់ស្វែងយល់អំពីព្រះបន្ទូលសន្យាដ៏អស្ចារ្យរបស់ព្រះ និងរឿងដ៏រំភើបរីករាយ របស់វីរបុរសក្នុងព្រះគម្ពីរ។ ខណៈពេលដែលចំណេះដឹងរបស់ពួកគេកាន់តែមានភាពស៊ីជម្រៅ ពួកគេអាចចាប់ផ្តើមយល់អំពីលទ្ធផលនៃអំពើបាប និងដឹងថា ពួកគេត្រូវការការប្រែចិត្ត ហើយរកឃើញក្តីអំណរ ក្នុងការទុកចិត្តព្រះ។ ឧទាហរណ៍ ជំពូកទី១ នៃកណ្ឌគម្ពីរសុភាសិត បានណែនាំយើង អំពីអត្ថប្រយោជន៍នៃប្រាជ្ញា(សុភាសិត ១:១-៧)។ ប្រាជ្ញាជាច្រើនក្នុងកណ្ឌគម្ពីរនេះ បានផ្តល់ឲ្យយើងនូវពន្លឺនៃការយល់ដឹង សម្រាប់ស្ថានភាពនៃជីវិតពិត។ ការចូលចិត្តរៀនសូត្រ ជាពិសេស អំពីសេចក្តីពិតខាងវិញ្ញាណ ជួយឲ្យយើងលូតលាស់កាន់តែរឹងមាំ ក្នុងជំនឿយើង។ ហើយអ្នកដែលដើរដោយជំនឿ អស់ជាច្រើនទសវត្សរ៍ អាចបន្តស្វែងរកចំណេះដឹង អំពីព្រះ ពេញមួយជីវិតរបស់ខ្លួន។ បទគម្ពីរសុភាសិត ១:៥ បានបង្រៀនយើងថា…
Read articleចាំយាម ហើយអធិស្ឋាន
ចូរចាំយាម ហើយអធិស្ឋានចុះ ដើម្បីមិនឲ្យកើតសេចក្តីល្បួងនាំចិត្តឡើយ ឯវិញ្ញាណ ក៏ប្រុងជាស្រេចមែន តែសាច់ឈាមខ្សោយទេ។ ម៉ាថាយ ២៦:៤១ បុគ្គលិកធនាគារអាឡឺម៉ង់ម្នាក់ កំពុងធ្វើការផ្ទេរប្រាក់ចំនួន ៦២,៤០ អឺរ៉ូ ទៅកាន់គណនីរបស់អតិថិជនម្នាក់ ហើយក៏ស្រាប់តែងោកងុយយ៉ាងខ្លាំង បានជាគាត់ផ្កាប់មុខគេងនៅលើតុរបស់គាត់ ដោយមិនដឹងខ្លួន។ គាត់ក៏បានដេកលក់រលីវ ខណៈពេលដែលម្រាមដៃរបស់គាត់កំពុងតែចុចពីលើក្តារចុច ចំលេខ២ ដែលបណ្តាលឲ្យមានការផ្ទេរប្រាក់ចំនួន ២២២លានយូរ៉ូ (៣០០លានដុល្លាអាមេរិក) ទៅកាន់គណនីរបស់អតិថិជននោះ។ កំហុសធំមួយនេះ ក៏បានបណ្តាលឲ្យមានការបណ្តេញចេញមិត្តរួមការងាររបស់បុគ្គលិករូបនោះ ដែលជាអ្នកត្រួតពិនិត្យការផ្ទេរប្រាក់។ កំហុសនេះត្រូវគេមើលឃើញទាន់ ហើយត្រូវបានកែតម្រូវ ប៉ុន្តែ ដោយសារបុគ្គលិកដែលងោកងុយម្នាក់នេះមិនបានប្រុងប្រយ័ត្ន រឿងនេះស្ទើរតែបានក្លាយជាសុបិន្ដអាក្រក់សម្រាប់ធនាគារអាឡឺម៉ង់មួយនេះ។ ព្រះយេស៊ូវក៏ធ្លាប់បានដាស់តឿនពួកសាវ័ករបស់ព្រះអង្គផងដែរថា បើពួកគេមិនមានការចាំយាមទេ នោះពួកគេក៏អាចមានកំហុសដ៏ធ្ងន់ធ្ងរផងដែរ។ កាលនោះ ព្រះអង្គបាននាំពួកគេទៅសួនច្បារកេតសេម៉ានី ដើម្បីចំណាយពេលអធិស្ឋាន។ ខណៈពេលដែលព្រះអង្គកំពុងអធិស្ឋាន ព្រះអង្គតប់ប្រមល់ និងមានទុក្ខសោកយ៉ាងខ្លាំង។ ព្រះអង្គក៏បានប្រាប់លោកពេត្រុស យ៉ាកុប និងយ៉ូហាន ឲ្យអធិស្ឋានចាំយាម ជាមួយព្រះអង្គ(ម៉ាថាយ ២៦:៣៨) ប៉ុន្តែ ពួកគេក៏បានដេកលក់អស់(ខ.៤០-៤១)។ ការដែលពួកគេខកខានមិនបានចាំយាម និងអធិស្ឋាន បានបណ្តាលឲ្យពួកគេធ្លាក់ចូលទៅក្នុងការល្បួងឲ្យបដិសេធព្រះអង្គ នៅពេលបន្ទាប់។ ក្នុងពេលដែលព្រះគ្រីស្ទត្រូវការឲ្យពួកគេអធិស្ឋានចាំយាម ពួកសាវ័កបានខ្វះការប្រុងប្រយ័ត្នខាងវិញ្ញាណ។ ចូរយើងស្តាប់បង្គាប់តាមព្រះបន្ទូលព្រះយេស៊ូវ…
Read articleអំណោយដ៏ប្រសើរបំផុតនៃសេចក្តីស្រឡាញ់
យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន។ អេសាយ ៥៣:៦ ពេលដែលកូនប្រុសខ្ញុំ ឈ្មោះចេហ្វ(Geoff) កំពុងចាកចេញពីហាងទំនិញ គាត់ក៏បានឃើញឈើច្រត់មួយ ដែលគេទុកចោលនៅលើដី។ គាត់ក៏បានគិតថា ខ្ញុំសង្ឃឹមថា គ្មាននរណាម្នាក់កំពុងតែមានគ្រោះថ្នាក់នៅក្បែរនេះទេ ។ គាត់ក៏បានក្រឡេកមើលក្រោយអគារ ឃើញជនអនាថាម្នាក់ កំពុងដេកស្តូកស្តឹងនៅលើផ្លូវដើរ។ ជេហ្វក៏បានដាស់គាត់ ហើយក៏បានសួរគាត់ ក្រែងលោគាត់កើតអី។ គាត់ក៏បានឆ្លើយតបថា “ខ្ញុំកំពុងតែផឹកស្រាឲ្យស្លាប់។ តង់ខ្ញុំបានខូច ដោយសារខ្យល់ព្យុះ ហើយខ្ញុំបានបាត់បង់អ្វីៗគ្រប់យ៉ាង។ ខ្ញុំមិនចង់រស់ទៀតទេ”។ លោកចេហ្វក៏បានទូរស័ព្ទទៅអង្គការស្តានីតិសម្បទា របស់គ្រីស្ទបរិស័ទ។ ចេហ្វសួរឈ្មោះគាត់ គាត់ក៏បានឆ្លើយថា “ចេហ្វព្រី”។ ក្រោយមក ចេហ្វក៏បានប្រាប់ខ្ញុំថា “ប៉ា រឿងដែលបានកើតឡើងចំពោះគាត់ ក៏អាចកើតឡើងចំពោះខ្ញុំផងដែរ”។ ចេហ្វធ្លាប់តយុទ្ធនឹងការញៀនថ្នាំ ហើយគាត់បានជួយបុរសនោះ ដោយសារសេចក្តីសប្បុរស ដែលគាត់បានទទួលមកពីព្រះ។ លោកហោរាអេសាយបានពិពណ៌នា អំពីសេចក្តីមេត្តាដែលព្រះទ្រង់មានចំពោះយើង ក្នុងព្រះយេស៊ូវយ៉ាងដូចនេះថា “យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់”(អេសាយ ៥៣:៦)។ ព្រះគ្រីស្ទជាព្រះអង្គសង្រ្គោះរបស់យើង ទ្រង់មិនដែលទុកឲ្យយើងវង្វេង នៅឯកោ និងអស់សង្ឃឹមនោះឡើយ។ ព្រះអង្គបានសម្រេចព្រះទ័យយាងមកយកកំណើតជាមនុស្ស ដោយជួបទុក្ខវេទនាដូចយើងដែរ ហើយក៏បានលើកយើងឡើង ដោយសេចក្តីស្រឡាញ់ ដើម្បីឲ្យយើងអាចមានសេរីភាព…
Read article