ព្រះទ្រង់ប្រោសភាពប្រេះបែករបស់យើងឲ្យជា
ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ។ អេភេសូរ ២:៨ លោកខូលីន(Collin) និងភរិយាគាត់ឈ្មោះ យ័រដិន(Jordan) បានដើរចុះឡើងៗ ក្នុងហាងសិប្បកម្មមួយ ដើម្បីស្វែងរករូបភាពសម្រាប់តាំងលម្អក្នុងផ្ទះរបស់ពួកគេ។ លោកខូលីនគិតថា គាត់បានរកឃើញរូបដែលខ្លួនចង់បាន ហើយក៏បានហៅយ័រដិនឲ្យមកមើល។ នៅផ្នែកខាងស្តាំងរូបដែលផលិតពីសេរ៉ាមិចនោះ ឃើញមានពាក្យ ព្រះគុណ ។ តែនៅខាងឆ្វេង មានស្នាមប្រេះវែងពីរខ្សែ។ យ័រដិនក៏បានលាន់មាត់ថា “រូបនេះប្រេះបែកហើយ” រួចគាត់ក៏បានចាប់ផ្តើមរកមើលរូបមួយទៀត នៅលើធ្នើ ដែលមិនមានស្នាមប្រេះ។ ប៉ុន្តែ ខូលិននិយាយថា “ទេ រូបនេះមានន័យណាស់។ យើងជាមនុស្សមានភាពប្រេះបែក តែព្រះទ្រង់បានប្រទានព្រះគុណទ្រង់”។ ពួកគេក៏បានសម្រេចចិត្តទិញរូបភាពដែលមានស្នាមប្រេះនោះ។ ពេលពួកគេបង់ប្រាក់ទិញរូបនោះ អ្នកគិតលុយក៏បានលាន់មាត់ថា “អូហ៍ ទេ រូបនេះប្រេះបែកហើយ!” យ័រដិនក៏បាននិយាយខ្សឹបៗថា “ចាស យើងក៏ប្រេះបែកដែរ”។ តើការរស់នៅជាមនុស្សប្រេះបែក មានន័យដូចម្តេច ? សម្រាប់សំណួរនេះ មានគេបកស្រាយថា ភាពប្រេះបែក គឺជាការយល់ដឹងកាន់តែច្បាស់ថា ទោះយើងព្យាយាមខ្លាំងប៉ុណ្ណាក៏ដោយ យើងនៅតែធ្វើឲ្យជីវិតខ្លួនឯងកាន់តែអាក្រក់ឡើង ជាជាងប្រសើរជាងមុន។ វាជាការទទួលស្គាល់ថា យើងត្រូវការព្រះ និងជំនួយរបស់ព្រះអង្គ ក្នុងជីវិតរបស់យើង។ សាវ័កប៉ុលបានមានប្រសាសន៍…
Read articleបានទទួលស្គាល់ និងឲ្យតម្លៃ
ឯងមានដំឡៃវិសេសនៅភ្នែកអញ ក៏គួរលើកដំកើង ហើយជាទីស្រឡាញ់ដល់អញផង។ អេសាយ ៤៣:៤ កាលពីក្មេង លោកធែននី(Tenny) មានអារម្មណ៍ថា ខ្វះទំនុកចិត្តលើសមត្ថភាពខ្លួនឯង។ គាត់បានស្វែងរកការគាំទ្រពីឪពុកគាត់ តែគាត់មិនដែលបានទទួលការគាំទ្រសោះឡើយ។ ការអ្វីក៏ដោយដែលគាត់បានធ្វើ ទោះនៅសាលារៀន ឬនៅផ្ទះក្តី ហាក់ដូចជាមិនល្អគ្រប់គ្រាន់សោះ។ សូម្បីតែនៅពេលដែលគាត់ពេញវ័យហើយ គាត់នៅតែខ្វះទំនុកចិត្ត។ គាត់នៅតែឆ្ងល់ថា តើខ្ញុំធ្វើបានល្អគ្រប់គ្រាន់ហើយឬនៅ? ទាល់តែដល់ពេលដែលធែននីបានទទួលជឿព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះ គាត់ក៏បានរកឃើញទំនុកចិត្ត និងការគាំទ្រ ដែលគាត់ស្រេកឃ្លានចង់បានពីយូរមកហើយ។ គាត់ក៏បានដឹងថា ព្រះដែលបានបង្កើតគាត់មក ទ្រង់ស្រឡាញ់ និងឲ្យតម្លៃគាត់ ជាកូនរបស់ទ្រង់។ ទីបំផុត លោកធែននីអាចរស់នៅ ដោយមានទំនុកចិត្តថា ព្រះទ្រង់ពិតជាឲ្យតម្លៃ និងស្រឡាញ់គាត់។ ក្នុងបទគម្ពីរ អេសាយ ៤៣:១-៤ ព្រះទ្រង់បានប្រាប់រាស្រ្តដែលទ្រង់ជ្រើសតាំងថា ព្រះអង្គបានបង្កើតពួកគេមក ដូចនេះ ព្រះអង្គនឹងប្រើអំណាចចេស្តា និងសេចក្តីស្រឡាញ់របស់ទ្រង់ ដើម្បីលោះពួកគេ ឲ្យរួចពីបាប។ គឺដូចដែលព្រះអង្គបានប្រកាស់ថា “ឯងមានដំឡៃវិសេសនៅភ្នែកអញ ក៏គួរលើកដំកើង ហើយជាទីស្រឡាញ់ដល់អញផង” (ខ.៤)។ តម្លៃដែលព្រះទ្រង់ប្រទានដល់អ្នកដែលទ្រង់ស្រឡាញ់ មិនកើតចេញពីអ្វីដែលយើងធ្វើនោះទេ តែពីសេចក្តីពិតដ៏សាមញ្ញ និងមានអំណាចចេស្តាដែលថា ព្រះអង្គបានជ្រើសរើសយើង ឲ្យធ្វើជាកម្មសិទ្ធិទ្រង់។…
Read articleអត្តសញ្ញាណថ្មីរបស់យើង
ព្រះយេស៊ូវមានព្រះបន្ទូលទៅស៊ីម៉ូនថា កុំខ្លាចអី ពីនេះទៅមុខ អ្នកនឹងចាប់មនុស្សវិញ។ លូកា ៥:១០ ថ្ងៃមួយ មានបុរសម្នាក់បានចូលទិញឧបករណ៍ស្ទូចត្រី ក្នុងហាងលក់ដងសន្ទូច ក្នុងទីក្រុងរបស់គាត់។ ពីដំបូង គាត់បានរើសយកប្រអប់សម្រាប់ដាក់ឧបករណ៍ស្ទូចត្រី រួចគាត់ក៏បានបំពេញរទេះដាក់ឥវ៉ាន់ ដោយផ្លែសន្ទូច ខ្សែ នុយ ប៉ោល និងដុំសំណ។ ទីបំផុត គាត់ក៏បានរើសយកនុយរស់ថែមទៀត ហើយក៏បានជ្រើសរើសដងសន្ទូចថ្មីមួយដើម។ ម្ចាស់ហាងក៏បានសួរគាត់ថា “ធ្លាប់ស្ទូចត្រីទេ?” បុរសនោះក៏បាននិយាយថា ទេ។ ម្ចាស់ហាងក៏បានប្រាប់គាត់ថា “យកល្អ លោកគួរតែទិញរបស់នេះផង”។ វាជាប្រអប់សង្រ្គោះបឋម។ បុរសនោះក៏បានយល់ព្រម ហើយក៏បានបង់ប្រាក់ បន្ទាប់មក ក៏បានចេញទៅស្ទូចត្រីពេញមួយថ្ងៃ ដោយស្ទូចមិនបានអ្វីសោះ ក្រៅពីធ្វើឲ្យមុតម្រាមដៃខ្លួនឯង។ លោកស៊ីម៉ូន ពេត្រុស មិនបានជួបបញ្ហាដូចនេះទេ។ ក្នុងនាមគាត់ជាអ្នកនេសាទដែលមានបទពិសោធន៍ គាត់មានការភ្ញាក់ផ្អើល នៅពេលព្រឹកមួយ ពេលដែលព្រះយេស៊ូវប្រាប់គាត់ ឲ្យចេញទូក ទៅទឹកជ្រៅ ហើយ “ទម្លាក់អួនចាប់ត្រី”(លូកា ៥:៤)។ ទោះមុននោះ គាត់ចាប់ត្រីមិនបានសោះ ពេញមួយយប់ គាត់ និងគ្នាគាត់ក៏បាន “ទម្លាក់អួនទៅ នោះក៏ជាប់បានត្រីសន្ធឹក ដល់ម៉្លេះបានជាអួនចាប់តាំងធ្លាយ”។…
Read articleសូមឲ្យបាននៅជាប់ក្នុងព្រះវត្តមានទ្រង់
ខ្ញុំបានសូមសេចក្តីតែ១ពីព្រះយេហូវ៉ា…គឺឲ្យខ្ញុំបាននៅក្នុងដំណាក់នៃព្រះយេហូវ៉ា រាល់តែថ្ងៃអស់១ជីវិតខ្ញុំ។ ទំនុកដំកើង ២៧:៤ ខណៈពេលដែលហ្សែនឌ័រ(Zander) និងម្តាយគាត់ កំពុងតែដើរសំដៅទៅឡានរបស់ខ្លួន ហ្សែនឌ័រក៏បានគេចចេញពីរង្វង់ដៃរបស់ម្តាយគាត់ ហើយក៏បានស្ទុះរត់ទៅរកច្រកទ្វារព្រះវិហារវិញ ដោយមិនចង់ចាកចេញពីព្រះវិហារ។ ម្តាយគាត់រត់តាមពីក្រោយគាត់ ហើយក៏បានព្យាយាមណែនាំគាត់ដោយក្តីស្រឡាញ់ ដើម្បីឲ្យពួកគេអាចចាកចេញទៅផ្ទះ។ ពេលដែលម្តាយរបស់គាត់បានលើកគាត់ ពរ គាត់ក៏បានយំអណ្ដឺតអណ្ដក ហើយងាកមកក្រោយពីលើស្មារបស់ម្តាយគាត់ ទៅរកព្រះវិហារ ខណៈពេលដែលម្តាយគាត់ ពរគាត់ដើរចេញទៅ។ ហ្សែនឌ័រប្រហែលជាគ្រាន់តែវក់លេងជាមួយមិត្តភក្តិ នៅព្រះវិហារយ៉ាងសប្បាយរីករាយ តែភាពក្លៀវក្លារបស់គាត់ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីបំណងចិត្តរបស់ស្តេចដាវីឌ ដែលចង់ថ្វាយបង្គំព្រះ។ ស្តេចដាវីឌបានទូលសូមព្រះអម្ចាស់ ឲ្យរារាំងសត្រូវរបស់ទ្រង់ ដើម្បីឲ្យទ្រង់មានការកម្សាន្តចិត្ត និងសន្តិសុខក៏ដោយ តែទ្រង់សព្វព្រះទ័យឲ្យសន្តិភាពបានកើតមាន ដើម្បីឲ្យទ្រង់អាច “រំពឹងមើលសេចក្តីលំអនៃព្រះយេហូវ៉ា ហើយនឹងពិនិត្យពិចារណានៅក្នុងព្រះវិហាររបស់ទ្រង់”(ទំនុកដំកើង ២៧:៤)។ ទ្រង់ប្រាថ្នាចង់នៅជាមួយព្រះអម្ចាស់ គ្រប់ទីកន្លែង ហើយអរសប្បាយនឹងព្រះវត្តមានព្រះអង្គ។ ទ្រង់ជាស្តេចដ៏អស្ចារ្យបំផុត និងជាវីរបុរសនៃសាសន៍អ៊ីស្រាអែល ដែលសព្វព្រះទ័យនឹងប្រើពេលដែលមានសុខសន្តិភាព ដើម្បី “ច្រៀង និងប្រគំតន្រ្តីថ្វាយព្រះអម្ចាស់”(ខ.៦)។ យើងអាចថ្វាយបង្គំព្រះ នៅគ្រប់ទីកន្លែង ដោយសេរី ដ្បិតព្រះអង្គគង់នៅក្នុងយើង តាមរយៈអង្គព្រះវិញ្ញាណបរិសុទ្ធ (១កូរិនថូស ៣:១៦ និង អេភេសូរ ៣:១៧)។ ចូរយើងមានចិត្តស្រេកឃ្លានចង់ចំណាយពេល…
Read articleពេញដោយអំណាចចេស្តា និងក្តីស្រឡាញ់
នោះឯងរាល់គ្នាបានចូលមកឈរនៅជិតជើងភ្នំ ហើយភ្នំក៏ឆេះឡើងជាភ្លើង នាំឲ្យស្រអាប់ពេញផ្ទៃមេឃ ហើយក៏មានពពក និងងងឹតសូន្យសុងផង។ ចោទិយកថា ៤:១១ ក្នុងឆ្នាំ២០២០ ភ្នំភ្លើងឈ្មោះសានហ្កាយ នៅប្រទេសអេក្វាឌ័រ បានផ្ទុះឡើង។ ប៉ុស្តិ៍ទូរទស្សន៍BBC បានពិពណ៌នាថា មានផ្សែងផេះខ្មៅងងឹតបាញ់ទៅលើមេឃ ដល់កម្ពស់ជាង១២០០០ម៉ែត្រ។ ផេះដែលបានបាញ់ចេញមក បានគ្រប់ដណ្តប់ផ្ទៃដី៤ខេត្ត(ជាងរាប់ម៉ឺនហិចតា) ។ ផ្ទៃមេឃបានប្រែងងឹត គួរឲ្យខ្លាច ហើយខ្យល់អាកាសក៏មានភាពកក្វក់ ធ្វើឲ្យពិបាកដកដង្ហើម។ កសិករម្នាក់ ឈ្មោះ ហ្វេលីស៊ីអានូ អីនហ្កា(Feliciano Inga) បានរៀបរាប់អំពីទិដ្ឋភាពដ៏គួរឲ្យព្រួយបារម្ភ ទៅកាន់កាសែត អែល ខាំមែស៊ីអូ (El Comercio) ថា “យើងមិនដឹងថា ធូលីដីនោះបានចេញពីណាមកទេ …យើងឃើញផ្ទៃមេឃប្រែជាងងឹត ហើយក៏មានការភ័យខ្លាច”។ ពួកអ៊ីស្រាអែលមានការភ័យខ្លាចស្រដៀងនេះផងដែរ នៅជើងភ្នំស៊ីណាយ ខណៈពេលដែលពួកគេកំពុងតែឈរនៅទីនោះ ឃើញ “ភ្នំក៏ឆេះឡើងជាភ្លើង នាំឲ្យស្រអាប់ពេញផ្ទៃមេឃ ហើយក៏មានពពក និងងងឹតសូន្យសុង”(ចោទិយកថា ៤:១១)។ ព្រះសូរសៀងរបស់ព្រះអង្គលាន់ឡើងដូចផ្គរលាន់ ហើយពួកបណ្តាជនក៏មានការភ័យញ័រ។ វាជាបទពិសោធន៍ដ៏គួរឲ្យភ័យតក់ស្លត់ គួរឲ្យស្ញែងខ្លាច និងញ័រក្បាលជង្គង់ ពេលដែលពួកគេជួបព្រះដ៏មានព្រះជន្មរស់ដោយផ្ទាល់។ ព្រះអម្ចាស់បានមានបន្ទូលឡើង “ពួកគេរាល់គ្នាក៏បានឮព្រះសូរសៀងនៃព្រះបន្ទូលនោះ…
Read articleគ្មានអ្វីអាចពង្រាត់យើង
តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ផងព្រះគ្រីស្ទបាន តើសេចក្តីទុក្ខលំបាក ឬសេចក្តីវេទនា សេចក្តីបៀតបៀន សេចក្តីអត់ឃ្លាន សេចក្តីអាក្រាត សេចក្តីអន្តរាយ ឬដាវឬអី? រ៉ូម ៨:៣៥ ពេលឪពុករបស់ព្រីស(Pris) ជាគ្រូគង្វាល បានឆ្លើយតបការត្រាស់ហៅរបស់ព្រះ ឲ្យចាប់ផ្តើមការងារបេសកកម្ម នៅលើកោះតូចមួយ ក្នុងប្រទេសឥណ្ឌូណេស៊ី ក្រុមគ្រួសាររបស់ព្រីស ក៏បានទៅរស់នៅ ក្នុងខ្ទមចាស់មួយ ដែលកាលពីមុន ជាក្រោលសត្វ។ ព្រីសបាននឹកចាំពេលដែលក្រុមគ្រួសារគាត់អបអរថ្ងៃណូអែល ដោយអង្គុយនៅលើកម្រាលឥដ្ឋ ហើយច្រៀងសរសើរព្រះ ខណៈពេលទឹកភ្លៀងបានលិចតាមដំបូលស្បូវ។ ប៉ុន្តែ ឪពុកនាងបានរំឭកនាងថា “ព្រីស យើងក្រ តែមិនមែនមានន័យថា ព្រះទ្រង់មិនស្រឡាញ់យើងនោះទេ”។ អ្នកខ្លះគិតថា ជីវិតដែលព្រះប្រទានពរ ជាជីវិតដែលមានពេញដោយភាពសម្បូរសប្បាយ សុខភាពល្អ និងមានអាយុវែង។ ហេតុនេះហើយ ពេលមានទុក្ខលំបាក ពួកគេប្រហែលជាឆ្ងល់ថា ព្រះអង្គនៅតែស្រឡាញ់ពួកគេឬទេ។ តែក្នុងបទគម្ពីររ៉ូម ៨:៣១-៣៩ សាវ័កប៉ុលបានរំឭកយើងថា គ្មានអ្វីអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ដែលរាប់បញ្ចូលបញ្ហា ទុក្ខលំបាក ការបៀតបៀន និងភាពអត់ឃ្លានជាដើម(ខ.៣៥)។ ជីវិតដែលពិតជាមានពរ មានមូលដ្ឋានគ្រឹះនៅក្នុងសេចក្តីពិតដែលថា ព្រះទ្រង់បានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់មកយើង ដោយចាត់ព្រះរាជបុត្រាទ្រង់ ព្រះនាមយេស៊ូវ ឲ្យយាងមកសុគត…
Read article