ការល្បងល ដើម្បីឲ្យលូតលាស់
មានពេលមួយ ខ្ញុំបាននាំកូនប្រុសទាំងពីរនាក់របស់ខ្ញុំឡើងភ្នំខូឡូរ៉ាដូ ហ្វូធីនន័រ ដែលមានកម្ពស់ ៤៧៦២ម៉ែត្រ។ ពេលនោះ ពួកគេអារម្មណ៍ថា ខ្វះទំនុកចិត្ត។ តើពួកគេអាចឡើងទៅដល់កំពូលភ្នំទេ? តើពួកគេអាចជម្នះបញ្ហាប្រឈមនៅក្នុងការឡើងភ្នំទេ? កូនពៅគេបានឈប់នៅតាមផ្លូវឡើង ដើម្បីសម្រាកឲ្យបាត់ហត់។ គាត់ប្រាប់ខ្ញុំម្តងហើយម្តងទៀតថា គាត់មិនអាចបន្តដំណើរទៅមុខទៀតបានទេ។ តែខ្ញុំជឿថា ការសាកល្បងនេះមានប្រយោជន៍ចំពោះពួកគេ ហើយខ្ញុំចង់ឲ្យពួកគេទុកចិត្តខ្ញុំ។ នៅសល់ចម្ងាយប្រហែល១គីឡូម៉ែត្រកន្លះទៀត ដល់កំពូលភ្នំហើយ តែកូនប្រុសខ្ញុំដែលត្អូញត្អែរថា មិនអាចឡើងទៅលើទៀតបាន ក៏មានកម្លាំងឡើងវិញ ហើយក៏បានឡើងទៅលើកំពូលភ្នំមុនយើង។ គាត់សប្បាយចិត្តណាស់ ដែលគាត់អាចទុកចិត្តខ្ញុំ សូម្បីតែក្នុងពេលដែលគាត់មានការភ័យខ្លាច។ ខ្ញុំមានការស្ញប់ស្ញែង ចំពោះទំនុកចិត្តដែលលោកអ៊ីសាក់មាន ចំពោះឪពុករបស់គាត់ ខណៈពេលដែលពួកគេឡើងភ្នំជាមួយគ្នា។ ជាងនេះទៅទៀត ខ្ញុំក៏មានការស្ងើចសរសើរ ចំពោះសេចក្តីជំនឿ ដែលលោកអ័ប្រាហាំមានចំពោះព្រះ ខណៈពេលដែលគាត់លើកកាំបិត ហៀបនឹងសម្លាប់កូនប្រុសគាត់ (លោកុប្បត្តិ ២២:១០)។ លោកអ័ប្រាហាំនៅតែស្តាប់បង្គាប់តាមព្រះ ទោះគាត់មានការភ័ន្តភាំង និងពិបាកចិត្តយ៉ាងណាក៏ដោយ។ ដោយសេចក្តីមេត្តាមកពីព្រះ ទេវតាមួយអង្គក៏បានឃាត់គាត់ថា “កុំឲ្យលូកដៃទៅលើកូនក្មេងនោះឡើយ កុំឲ្យធ្វើអ្វីដល់វាឲ្យសោះ ដ្បិតឥឡូវនេះអញដឹងថា ឯងកោតខ្លាចដល់ព្រះហើយ ដោយព្រោះមិនបានសំចៃទុកនូវកូនឯងតែ១នេះនឹងអញសោះ”(ខ.១២)។ ត្រង់ចំណុចនេះ គឺបានបង្ហាញថា ព្រះទ្រង់មិនដែលសព្វព្រះទ័យឲ្យលោកអ័ប្រាហាំសម្លាប់លោកអ៊ីសាក់ឡើយ។ ខណៈពេលដែលយើងប្រៀបធៀបរឿងនេះ ជាមួយនឹងរឿងរបស់យើង ដោយការប្រុងប្រយ័ត្ន នោះយើងចាំបាច់ត្រូវកត់សំគាល់ដើមខ…
Read articleសេរីភាព ក្នុងការជជែក ទុកចិត្ត និងមានមនោសញ្ចេតនា
ក្នុងសៀវភៅជីវប្រវត្តិ ដែលលោកហ្វ្រេដឺរីក ប៊ូជន័រ(Frederick Buechner) បាននិពន្ធមានចំណងជើងថា ការប្រាប់រឿងអាថ៌កំបាំង គាត់បានសរសេរថា “ការហាមមិនឲ្យជជែក មិនឲ្យទុកចិត្ត មិនឲ្យមានមនោសញ្ចេតនា គឺជាច្បាប់ ដែលយើងរស់នៅតាម ហើយវេទនាហើយ នរណាដែលបំពានច្បាប់មួយនេះ”។ ក្នុងគ្រួសារគាត់ ការអនុវត្តន៍តាមច្បាប់នេះ គឺមានន័យថា លោកប៊ូជន័រ មិនត្រូវបានអនុញ្ញាតឲ្យជជែក ឬសោកសង្រេង អំពីការសម្លាប់ខ្លួនរបស់ឪពុកគាត់នោះទេ ដោយធ្វើឲ្យគាត់គ្មាននរណាម្នាក់ ដែលគាត់អាចទុកចិត្ត ក្នុងការចែកចាយអំពីការឈឺចាប់របស់គាត់។ តើអ្នកធ្លាប់ជួបបទពិសោធន៍ដូចនេះទេ? មនុស្សជាច្រើនបានរៀនរស់នៅ ដោយប្រភេទនៃក្តីស្រឡាញ់ដែលខុសឆ្គង តាមរបៀបណាមួយ គឺក្តីស្រឡាញ់ ដែលតម្រូវឲ្យមានភាពមិនស្មោះត្រង់ ឬមិននិយាយ អំពីការអ្វីដែលគ្រោះថ្នាក់ ចំពោះយើង។ “ក្តីស្រឡាញ់” ប្រភេទនេះ គឺផ្អែកទៅលើការភ័យខ្លាច ដោយសារការគ្រប់គ្រង និងនាំឲ្យយើងជាប់ក្នុងភាពជាទាសករមួយប្រភេទ។ យើងមិនអាចភ្លេចភាពខុសគ្នា រវាងសេចក្តីស្រឡាញ់ដែលព្រះយេស៊ូវបានបង្គាប់ឲ្យយើងមាន និងប្រភេទនៃក្តីស្រឡាញ់ដែលមានលក្ខខ័ណ្ឌ ដែលយើងច្រើនតែជួបប្រទះ គឺសេចក្តីស្រឡាញ់ ដែលយើងតែងតែខ្លាចបាត់បង់។ គឺដូចដែលសាវ័កប៉ុលបានពន្យល់ថា តាមរយៈសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ យើងអាចយល់អត្ថន័យនៃការរស់នៅ ដោយការភ័យខ្លាច(រ៉ូម ៨:១៥) ហើយក៏បានចាប់ផ្តើមយល់ អំពីប្រភេទនៃសេរីភាពដ៏រុងរឿង(ខ.២១) ដែលយើងអាចមាន ពេលដែលយើងបានដឹងថា ព្រះទ្រង់ស្រឡាញ់យើងដោយសេចក្តីស្រឡាញ់ ដ៏ជ្រាលជ្រៅ…
Read articleគ្រីស្ទបរិស័ទដែលមានប្រាជ្ញា
ការរីករាលដាលនៃជំងឺកូវីត បានបណ្តាលឲ្យសាលានៅទូទាំងពិភពលោក ផ្អាកការបង្រៀនផ្ទាល់ក្នុងថ្នាក់រៀន។ នៅប្រទេសចិន គ្រូបង្រៀនបានឆ្លើយតបចំពោះបញ្ហានេះ ដោយប្រើកម្មវិធី DingTalk ជា app ជួយឲ្យសិស្សរៀនតាមអនឡាញ។ បន្ទាប់មក សិស្សទាំងឡាយរកឃើញថា បើ app DingTalk បានផ្កាយតិច នោះគេអាចលប់វាចេញពី App Store។ ដូចនេះ ក្នុងរយៈពេលដ៏ខ្លី app មួយនេះក៏បានទទួលផ្កាយ១ ដែលជាផ្កាយទៀបបំផុត ពីអ្នកប្រើប្រាស់រាប់ពាន់នាក់ ធ្វើឲ្យពិន្ទុវាធ្លាក់ចុះយ៉ាងខ្លាំង។ ព្រះយេស៊ូវមិនមានការភ្ញាក់ផ្អើល ចំពោះសិស្សដែលគ្មានការទទួលខុសត្រូវនោះទេ តែព្រះអង្គអាចកត់សម្គាល់ភាពឆ្លាតវ័យរបស់ពួកគេ។ ព្រះអង្គបានមានបន្ទូល អំពីរឿងប្រៀបប្រដូចមួយ ដែលនិយាយអំពីអ្នកត្រួតត្រាដែលចៅហ្វាយបានបណ្តេញចេញ។ នៅថ្ងៃចុងក្រោយ អ្នកនោះក៏បានកែបញ្ជីជំពាក់ប្រាក់នៃកូនបំណុល របស់ចៅហ្វាយគាត់។ ព្រះយេស៊ូវមិនបានកោតសរសើរភាពឆ្លាតវ័យរបស់អ្នកត្រួតត្រានោះទេ។ ផ្ទុយទៅវិញ ព្រះអង្គបានលើកទឹកចិត្តអ្នកដើរតាមព្រះអង្គ ឲ្យមានភាពឆ្លាតវ័យ ដែលនាំឲ្យមានទីលំនៅដ៏អស់កល្បវិញ។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ខ្ញុំក៏ប្រាប់អ្នករាល់គ្នាថា ចូរប្រើទ្រព្យសម្បត្តិលោកីយ៍នេះ ឲ្យបានមិត្រសំឡាញ់ដល់ខ្លួន ដើម្បីកាលណាអ្នករាល់គ្នាខាននៅ នោះនឹងមានគេទទួលអ្នករាល់គ្នា ឲ្យនៅក្នុងទីលំនៅដ៏ស្ថិតស្ថេរអស់កល្បជានិច្ចវិញ”(លូកា ១៦:៩)។ នៅក្នុងរឿងលុយ មនុស្សភាគច្រើន គិតអំពីទំហំនៃ ការខាតបង់ ដែលអាចកើតមាន។ មនុស្សមានប្រាជ្ញា ស្វែងរកអ្វីដែលពួកគេអាចប្រើប្រាស់…
Read articleរស់នៅដើម្បីបម្រើ
បន្ទាប់ពីឈែលស៊ី(Chelsea) ដែលជាក្មេងអាយុ១០ឆ្នាំ បានទទួលសម្ភារៈសម្រាប់គូរគំនូរ នាងក៏បានរកឃើញថា ព្រះទ្រង់បានប្រើសិល្បៈ ដើម្បីជួយឲ្យនាងមានអារម្មណ៍ល្អជាងមុន ពេលណានាងពិបាកចិត្ត។ ពេលដែលនាងរកឃើញថា មានក្មេងខ្លះ មិនមានសម្ភារៈសម្រាប់គូរគំនូរ នាងចង់ជួយពួកគេ។ ដូចនេះ ដល់ពេលថ្ងៃកំណើតរបស់នាងមកដល់ នាងបានសុំមិត្តភក្តិនាង មិនឲ្យ ទិញកាដូឲ្យនាងឡើយ។ ផ្ទុយទៅវិញ នាងក៏បានអញ្ជើញពួកគេឲ្យបរិច្ចាគសម្ភារៈសម្រាប់គូរគំនូរ និងដាក់អំណោយចូលក្នុងប្រអប់ សម្រាប់ក្មេងក្រីក្រ។ ក្រោយមក ដោយមានជំនួយពីគ្រួសាររបស់នាង នាងក៏បានបង្កើតការងារមនុស្សធម៌ ឆេលស៊ី។ នាងក៏បានចាប់ផ្តើម ស្នើមនុស្សកាន់តែច្រើន ឲ្យជួយស្វែងរកអំណោយដាក់ចូលក្នុងប្រអប់របស់នាង ដើម្បីឲ្យនាងអាចជួយក្មេងកាន់តែច្រើន។ នាងថែមទាំងបានបង្រៀនគន្លឹះគូរគំនូរ ដល់ក្រុមដែលបានទទួលប្រអប់អំណោយរបស់នាង។ បន្ទាប់ពីកាសែតមួយ ប្រចាំតំបន់ បានសម្ភាសឈែលស៊ី មនុស្សនៅទូទាំងប្រទេសក៏បានចាប់ផ្តើមបរិច្ចាគសម្ភារៈសម្រាប់គូរគំនូរ។ ខណៈពេលដែលការងារមនុស្សធម៌ ឆេលស៊ីបន្តផ្ញើសម្ភារៈសម្រាប់គូរគំនូរ ទៅក្រៅប្រទេស ក្មេងស្រីម្នាក់នេះកំពុងតែបង្ហាញឲ្យគេដឹង អំពីរបៀបដែលព្រះទ្រង់ប្រើយើង ពេលណាយើងស្ម័គ្រចិត្តរស់នៅ ដើម្បីបម្រើអ្នកដទៃ។ ក្តីអាណិត និងការស្ម័គ្រចិត្តរបស់ឈែលស៊ី ក្នុងការចែករំលែក បានឆ្លុះបញ្ចាំងអំពីចិត្តជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះ។ សាវ័កពេត្រុសបានលើកទឹកចិត្តអ្នកជឿទាំងអស់ ឲ្យធ្វើជាអ្នកបម្រើដ៏ស្មោះត្រង់ ខណៈពេលដែលពួកគេ “ស្រឡាញ់គ្នាអស់ពីចិត្ត” ដោយចែករំលែកធនធាន និងប្រើអំណោយទាន ដែលព្រះបានប្រទានពួកគេ(១ពេត្រុស ៤:៨-១១)។ សកម្មភាពនៃក្តីស្រឡាញ់ដ៏តូចរបស់យើង អាចបណ្តាលចិត្តអ្នកដទៃ…
Read articleការសិក្សាព្រះគម្ពីរប៊ីបរបស់មនុស្សសាមញ្ញ
ក្នុងសៀវភៅដែលលោកចេ អាយ ភែកឃ័រ(J. I. Packer ឆ្នាំ១៩២៦-២០២០) បាននិពន្ធ មានចំណងជើងថា ការស្គាល់ព្រះ គាត់បានពិពណ៌នាអំពីអ្នកជឿព្រះគ្រីស្ទដ៏ល្បីល្បាញ៤នាក់។ គាត់បានហៅពួកគេថា “សត្វប៊ីវើ សម្រាប់ព្រះគម្ពីរប៊ីប”។ ពួកគេសុទ្ធតែមិនបានទទួលការបណ្តុះបណ្តាលឲ្យក្លាយជាអ្នកប្រាជ្ញព្រះគម្ពីរ តែពួកគេម្នាក់ៗសុទ្ធតែមានការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងការស្គាល់ព្រះ ដោយកកេរព្រះគម្ពីរប៊ីប ដូចសត្វប៊ីវើ ដែលកកេរដើមឈើ។ លោកភែកឃ័រ ក៏បានកត់សម្គាល់ផងដែរថា ការស្គាល់ព្រះ តាមរយៈការសិក្សាព្រះគម្ពីរប៊ីប គឺមិនគ្រាន់តែសម្រាប់អ្នកប្រាជ្ញព្រះគម្ពីរប៉ុណ្ណោះទេ។ គាត់ក៏បានមានប្រសាសន៍ថា “អ្នកអានព្រះគម្ពីរ និងអ្នកស្តាប់ការអធិប្បាយព្រះបន្ទូល ដ៏សាមញ្ញម្នាក់ ដែលពេញដោយព្រះវិញ្ញាណ នឹងមានការប្រកបស្និទ្ធស្នាលកាន់តែខ្លាំងជាមួយព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះរបស់ខ្លួន បានច្រើនជាងអ្នកប្រាជ្ញដែលរៀនព្រះគម្ពីរជ្រៅជ្រះជាង ដែលគិតថាខ្លួនមានភាពគ្រប់គ្រាន់ នៅក្នុងការមានចំណេះដឹងត្រឹមត្រូវ ក្នុងផ្នែកទេវសាស្រ្ត”។ គួរឲ្យស្តាយណាស់ មិនមែនអ្នកសិក្សាព្រះគម្ពីរទាំងអស់ សុទ្ធតែបានធ្វើដូចនេះ ដោយការបន្ទាបខ្លួន ដោយមានគោលដៅ ចង់ស្គាល់ព្រះអង្គសង្រ្គោះកាន់តែច្បាស់ និងផ្លាស់ប្រែកាន់តែមានលក្ខណៈដូចព្រះអង្គនោះទេ។ នៅសម័យព្រះយេស៊ូវ មានអ្នកដែលបានអានព្រះគម្ពីរសញ្ញាចាស់ តែមិនបានដឹងថា បទគម្ពីរដែលពួកគេលើកយកមកនិយាយនោះ និយាយអំពីអ្វីពិតប្រាកដទេ។ ហេតុនេះហើយព្រះយេស៊ូវបានមានបន្ទូល ទៅកាន់ពួកគេថា “អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ…
Read articleភាពពុកផុយចេញពីខាងក្នុង
កាលខ្ញុំស្ថិតក្នុងវ័យជំទង់ ម្តាយខ្ញុំបានគូររូបនៅលើជញ្ជាំងបន្ទប់ទទួលភ្ញៀវរបស់យើង ហើយគំនូរនោះ នៅជាប់លើជញ្ជាំងអស់រយៈពេលបីបួនឆ្នាំ។ គំនូរនោះក៏បានពិពណ៌នា អំពីសំណង់បាក់បែកនៃព្រះវិហារបុរាណរបស់ជនជាតិក្រិក ដែលមានសសរមូលពណ៌សដេកដួលនៅសង្ខាង ទីបាញ់ទឹក និងរូបចម្លាក់ដែលស្ថិតក្នុងភាពបាក់បែក។ ខណៈពេលដែលខ្ញុំមើលសំណង់ស្ថាបត្យកម្មរបស់សាសន៍ក្រិក ដែលធ្លាប់តែមានសម្រស់ដ៏អស្ចារ្យ ខ្ញុំក៏បានព្យាយាមស្រមៃ អំពីកត្តាដែលនាំឲ្យវាទទួលរងការបំផ្លិចបំផ្លាញ។ ខ្ញុំចង់ដឹង ចង់យល់ ជាពិសេស នៅពេលដែលខ្ញុំចាប់ផ្តើមសិក្សា អំពីសោកនាដកម្ម នៃអារ្យធម៌ដែលធ្លាប់តែអស្ចារ្យ និងរុងរឿង តែបានពុកផុយ និងបាក់បែក ពីខាងក្នុង មក។ ភាពពុករលួយដែលពេញដោយអំពើបាប និងការបំផ្លិចបំផ្លាញដ៏ព្រៃផ្សៃ ដែលយើងឃើញនៅជុំវិញខ្លួនយើង អាចធ្វើឲ្យយើងមានទុក្ខព្រួយ។ វាជារឿងធម្មតាទេ ដែលយើងព្យាយាមពន្យល់អំពីបញ្ហានេះ ដោយចង្អុលទៅមនុស្ស ឬជាតិសាសន៍ដែលបានបដិសេធព្រះ។ ប៉ុន្តែ តើយើងមិនគួរមើលទៅខាងក្នុងផងដែរទេឬ? ព្រះគម្ពីរបានដាស់តឿនយើង កុំឲ្យធ្វើជាមនុស្សមានពុត ពេលដែលយើងនាំអ្នកដទៃ ឲ្យងាកបែរពីផ្លូវរបស់ពួកគេ ដែលមានពេញដោយបាប ខណៈពេលដែលយើងមិនបានមើល ទៅក្នុងចិត្តខ្លួនឯង ឲ្យកាន់តែស៊ីជម្រៅ(ម៉ាថាយ ៧:១-៥)។ បទគម្ពីរទំនុកដំកើង ជំពូក៣២ បានជំរុញយើង ឲ្យមើល និងសារភាពបាបរបស់យើង។ ទាល់តែយើងបានទទួលស្គាល់ និងសារភាពអំពើបាបផ្ទាល់ខ្លួនរបស់យើង ទើបយើងអាចពិសោធន៍នឹងសេរីភាព រួចផុតពីទោសកំហុស និងទទួលនូវក្តីអំណរដែលកើតចេញពីការប្រែចិត្ត(ខ.១-៥)។ ហើយខណៈពេលដែលយើងអរសប្បាយ ក្នុងការដឹងថា…
Read article