ក្នុង​សៀវភៅ​ជីវប្រវត្តិ ដែល​លោក​ហ្វ្រេដឺរីក ប៊ូជន័រ(Frederick Buechner) បាន​និពន្ធ​មាន​ចំណង​ជើង​ថា ការ​ប្រាប់​រឿង​អាថ៌​កំបាំង គាត់​បាន​សរសេរ​ថា “ការ​ហាម​មិន​ឲ្យ​ជជែក មិន​ឲ្យ​ទុក​ចិត្ត មិន​ឲ្យ​មាន​មនោ​សញ្ចេតនា គឺ​ជា​ច្បាប់ ដែល​យើង​រស់​នៅ​តាម ហើយ​វេទនា​ហើយ នរណា​ដែល​បំពាន​ច្បាប់​មួយ​នេះ”។ ក្នុង​គ្រួសារ​គាត់ ការ​អនុវត្តន៍​តាម​ច្បាប់​នេះ គឺ​មាន​ន័យ​ថា លោក​ប៊ូជន័រ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជជែក ឬ​សោក​សង្រេង អំពី​ការ​សម្លាប់​ខ្លួន​របស់​ឪពុក​គាត់​នោះ​ទេ ដោយ​ធ្វើ​ឲ្យ​គាត់​គ្មាន​នរណា​ម្នាក់ ដែល​គាត់​អាច​ទុក​ចិត្ត ក្នុង​ការ​ចែក​ចាយ​អំពី​ការ​ឈឺ​ចាប់​របស់​គាត់។

តើ​អ្នក​ធ្លាប់​ជួប​បទ​ពិសោធន៍​ដូច​នេះ​ទេ? មនុស្ស​ជា​ច្រើន​បាន​រៀន​រស់​នៅ ដោយ​ប្រភេទ​នៃ​ក្តី​ស្រឡាញ់​ដែល​ខុស​ឆ្គង តាម​របៀប​ណា​មួយ គឺ​ក្តី​ស្រឡាញ់ ដែល​តម្រូវ​ឲ្យ​មាន​ភាព​មិន​ស្មោះ​ត្រង់ ឬ​មិន​និយាយ អំពី​ការ​អ្វី​ដែល​គ្រោះ​ថ្នាក់ ចំពោះ​យើង។ “ក្តី​ស្រឡាញ់” ប្រភេទ​នេះ គឺ​ផ្អែក​ទៅ​លើ​ការ​ភ័យ​ខ្លាច ដោយសារ​ការ​គ្រប់​គ្រង និង​នាំ​ឲ្យ​យើង​ជាប់​ក្នុង​ភាព​ជា​ទាសករ​មួយ​ប្រភេទ។​

យើង​មិន​អាច​ភ្លេច​ភាព​ខុស​គ្នា រវាង​សេចក្តី​ស្រឡាញ់​ដែល​ព្រះ​យេស៊ូវ​បាន​បង្គាប់​ឲ្យ​យើង​មាន និង​ប្រភេទ​នៃ​ក្តី​ស្រឡាញ់​ដែល​មាន​លក្ខ​ខ័ណ្ឌ ដែល​យើង​ច្រើន​តែ​ជួប​ប្រទះ គឺ​សេចក្តី​ស្រឡាញ់ ដែល​យើង​តែង​តែ​ខ្លាច​បាត់​បង់។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​ពន្យល់​ថា តាម​រយៈ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ យើង​អាច​យល់​អត្ថន័យ​នៃ​ការ​រស់​នៅ ដោយ​ការ​ភ័យ​ខ្លាច​(រ៉ូម ៨:១៥) ហើយ​ក៏​បាន​ចាប់​ផ្តើម​យល់ អំពី​ប្រភេទ​នៃ​សេរីភាព​ដ៏​រុង​រឿង​(ខ.២១) ដែល​យើង​អាច​មាន ពេល​ដែល​យើង​បាន​ដឹង​ថា ព្រះ​ទ្រង់​ស្រឡាញ់​យើង​ដោយ​សេចក្តី​ស្រឡាញ់ ដ៏​ជ្រាល​ជ្រៅ ដ៏​ពិត និង​គ្មាន​លក្ខខ័ណ្ឌ។ យើង​មាន​សេរីភាព​ក្នុង​ការ​ជជែក ទុកចិត្ត និង​មាន​មនោសញ្ចេតនា ពោល​គឺ​មាន​សេរីភាព ក្នុង​ការ​ស្គាល់​អត្ថ​ន័យ​នៃ​ការ​រស់​នៅ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។​—Monica La Rose