ព្រះ​អង្គ​សង្គ្រោះ​ផ្ទំ​លក់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«តែ​ទ្រង់​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក ពួក​សិស្ស​ដាស់​ទ្រង់​ឡើង​ទូល​ថា លោក​គ្រូ​អើយ យើង​វិនាស ហើយ​លោក​មិន​រវល់​ទេ​ឬ​អី។ កាល​តើន​ឡើង ទ្រង់​កំហែង​ខ្យល់ ក៏​បង្គាប់​ទៅ​សមុទ្រ​ថា ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ នោះ​ខ្យល់​ក៏​ស្ងប់ ហើយ​ស្ងាត់​ឈឹង​សូន្យ​ទាំង​អស់​ទៅ» (ម៉ាកុស ៤:៣៨-៣៩)។ សូម​យើង​ស្រមៃ​ថា បើ​យើង​ជា​ពួក​សាវ័ក​ដែល​កំពុង​ជិះ​ទូក​ក្នុង​សមុទ្រ​ដែល​មាន​ខ្យល់​ព្យុះ ខណៈ​ពេល​ដែល​ព្រះ​យេស៊ូវ​កំពុង​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក តើ​យើង​មាន​អារម្មណ៍​យ៉ាងណា? ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ខ្លះ​ជា​អ្នក​នេសាទ​ដែល​មាន​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ ដូច​នេះ​ពួក​គេ​យល់​អំពី​ស្ថានភាព ដែល​ការ​លង់​ទឹក​ពិតជា​អាច​កើត​មាន ប៉ុន្តែ​គ្រូ​របស់​ពួក​គេ​ហាក់​ដូចជា​មិន​អើពើ​ចំពោះ​ពួក​គេ​សោះ ដោយ​ព្រះ​អង្គ​ផ្ទំ​លក់​យ៉ាង​ស្កប់​ស្កល់។ ការ​ពិត​ដែល​ថា ព្រះ​យេស៊ូវ​ត្រូវ​ការ​ដំណេក គឺ​បាន​បង្ហាញ​អំពី​រូបកាយ​ពិត​របស់​ព្រះ​អង្គ​ជា​មនុស្ស​ដែល​ស្គាល់​អារម្មណ៍​ហត់​នឿយ ស្រេក​ទឹក និង​ឃ្លាន​អាហារ។ ព្រះ​អង្គ​បាន​ឆ្លង​កាត់​ភាព​កម្សោយ​នៃ​រូបកាយ​ជា​មនុស្ស​ដោយ​ផ្ទាល់។ ព្រះ​អង្គ​ថែម​ទាំង​មាន​ការ​ពិបាក​ក្នុង​ការ​រក​កន្លែង​ផ្ទំ ការ​នេះ​បាន​បង្ហាញ​ថា ព្រះ​អង្គ​ក៏​ស្គាល់​ភាព​មិន​ស្រួល​ខាង​រូប​កាយ។ ព្រះ​ដែល​បាន​បង្កើត​ចក្រ​វាល​មក​អាច​កែ​ប្រែ​ឈើ ដែល​នៅ​ពី​ក្រោម​ព្រះ​អង្គ​ឲ្យ​ក្លាយ​ជា​គ្រែ​សម្រាប់​ផ្ទំ​យ៉ាង​មាន​ផាសុកភាព ដើម្បី​សម្រាក​ព្រះ​កាយ​ឲ្យ​បាន​ស្រួល តែ​ផ្ទុយ​ទៅវិញ ព្រះ​អម្ចាស់​នៃ​សិរី​ល្អ​បាន​ផ្តេក​ព្រះ​កេស​នៅ​លើ​ខ្នើយ​ដូច​យើង​ដែរ។ បើ​ព្រះ​យេស៊ូវ​មិន​បាន​ស្គាល់​ភាព​កម្សោយ និង​ការ​ល្បួង​របស់​មនុស្ស​ជាតិ​ទេ នោះ​ព្រះ​អង្គ​ក៏​មិន​ស័ក្ដិ​សម​នឹង​តួនាទី​ជា​សម្ដេច​សង្ឃ​ដែល​មាន​សេចក្តី​អាណិត ដែល​ប្រទាន​ឲ្យ​យើង​នូវ​សេចក្តី​មេត្តា និង​ព្រះ​គុណ​ពី​បល្ល័ង្ក​របស់​ទ្រង់​នៅ​ស្ថាន​សួគ៌ (ហេព្រើរ ៤:១៤-១៦)។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​ថា ព្រះ​អង្គ​ពិតជា​បាន​ស្គាល់​មែន។ ជាក់​ស្ដែង ព្រះ​អង្គ​ពិតជា​ស្គាល់​ការ​ឈឺ​ចាប់​របស់​មនុស្ស​ដែល​គេ​មិន​រាប់រក «ទ្រង់​បាន​យាង​មក​គង់នៅ​ផែនដី​របស់​ទ្រង់ តែ​រាស្ត្រ​ទ្រង់​មិន​បាន​ទទួល​ទ្រង់​សោះ» (យ៉ូហាន…

Read article
ស្តាប់​ឮ​ព្រះ​សូរសៀង​ព្រះ ក្នុង​កន្លែង​អ៊ូអរ

១ពង្សាវតាក្សត្រ ១៩:៨-១៤ ក្រោយពី​ភ្លើង​នោះ​មក មាន​ឮ​សំឡេង​តូច​រហៀងៗ​។ ១ពង្សាវតាក្សត្រ ១៩:១២ នៅដើម​ដំបូង​នៃ​សតវត្សរ៍ទី២០ ទីក្រុង​ញូយ៉ក​បាន​ក្លាយ​ជាទី​កន្លែង​ដែល​មាន​សម្លេង​អ៊ូអរ​។ ទីក្រុង​នេះ​គឺ​ជា​ទី​កន្លែង​ដែល​មាន​សម្លេង​លាន់ឮ​ខ្លាំង សម្រាប់​ការ​រស់នៅ ដោយ​មាន​រថភ្លើង រថយន្ត និង​ឡាន​ក្រុង​ឆ្លង​កាត់​ទៅ​មក​យ៉ាង​មមាញឹក ក្មេង​ៗស្រែក​អំពាវនាវ​លក់​កាសែត​តាម​ផ្លូវ និង​មនុស្ស​ធ្វើ​ដំណើរ​យ៉ាង​សស្រាក់​សស្រាំ នៅ​លើ​ចិញ្ចើម​​ផ្លូវ​។ តែ​ថ្ងៃ​មួយ នៅ​សង្កាត់​ប្រតវេយ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ៣៤ បុរស​ម្នាក់​ឈ្មោះ ឆាល ខេឡុក(Charles Kellogg) បាន​ប្រាប់​មិត្ត​ភក្តិ​គាត់​ថា គាត់​អាច​ស្តាប់​ឮ​សម្លេង​សត្វ​ចង្រឹត​យំ​។ មិត្ត​ភក្តិ​គាត់​ក៏​បាន​ឆ្លើយ​តប​ថា “វា​មិន​អាច​ទៅរួច​ទេ​។ នៅ​កន្លែង​ដែល​មាន​សម្លេង​អ៊ូអរ​យ៉ាង​នេះ អ្នក​មិន​អាច​ស្តាប់​ឮ​សម្លេង​តូច​ល្អិត​យ៉ាង​នេះ​បានទេ”។ តែ​លោក​ខេឡុក បាន​ទទូច​ថា គាត់​ពិត​ជា​ស្តាប់​ឮ​មែន ហើយ​ទី​បំផុត​គាត់​ក៏​បាន​រក​ឃើញ​សត្វ​ចង្រិត​​មួយ​ក្បាល កំពុង​យំ​​នៅ​លើ​មាត់​បង្អួច​របស់​ហាង​លក់​នំ​ប៉័ង​។ មិត្ត​ភក្តិ​គាត់​ក៏បាន​លាន់​មាត់​ថា “ឯង​ពិតជា​មាន​សមត្ថ​ភាព​ស្តាប់​ឮ​សម្លេង​មិន​ធម្ម​តា​មែន”។ លោក​ខេឡុក​ក៏​បាន​ឆ្លើយ​តប​ថា “ទេ ខ្ញុំ​គ្មាន​សមត្ថភាព​ពិសេស​អ្វី​ទេ​។ ដែល​អាច​ស្តាប់​ឮ​ឬ​អត់ គឺ​អាស្រ័យ​ការ​ផ្ដោត​អារម្មណ៍​របស់​អ្នកទេ”។ បន្ទាប់ពី លោក​អេលីយ៉ា ដែល​ជា​ហោរា​របស់​ព្រះ ទើបតែ​បាន​ឃើញ​ព្រះអង្គ​បង្ហាញ​ព្រះ​ចេស្តា ដោយ​ការ​អស្ចារ្យ​មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង គាត់​ក៏បាន​ប្រែ​ជា​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ក្សត្រី​មួយ​អង្គ​​ដែល​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ ហើយក៏​បាន​រត់​គេច​ទៅ​លាក់​ខ្លួន​ក្នុង​រូង​​ភ្នំ(១ពង្សាវតាក្សត្រ ១៩:១-៩)។ ទោះជា​យ៉ាងណា​ក៏ដោយ នៅពេល​នេះ ព្រះ​ទ្រង់​មិន​សព្វ​ព្រះទ័យ​នឹង​ទំនាក់​ទំនងជា​មួយ​គាត់ ដោយ​អំណាច​ចេស្តា​នោះ​​ទេ។ ទោះ​មុន​នោះ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់​កន្ត្រាក់…

Read article
ការ​ឆ្លើយ​តប ចំពោះ​ភាព​ ជោគជ័យ​របស់​អ្នក​ដទៃ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«គាត់​យល់​សប្តិ​ឃើញ​ទៀត ហើយ​ក៏​ប្រាប់​ដល់​ពួក​បង​គាត់​ថា ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​ដូច្នេះ​ទៀត គឺ​ថ្ងៃ ខែ និង​ផ្កាយ​ទាំង១១បាន​ក្រាប​គោរព​ដល់​ខ្ញុំ…ហើយ​ពួក​បងៗ​ក៏​ច្រណែន​នឹង​គាត់» (លោកុប្បត្តិ ៣៧:៩, ១១)។ ការ​ច្រណែន គឺ​ជា​អារម្មណ៍​មួយ​ដែល​មនុស្ស​ជាតិ​កើត​មាន​ជា​ធម្មតា។ វា​ក៏​ជា​សត្វ​សាហាវ ជា​យក្ស​ដែល​អាច​ស៊ី​បំផ្លាញ​មនុស្ស​គ្រប់​រូប​ទាំង​រស់។ តើ​អ្នក​អាច​ត​យុទ្ធ​នឹង​ការ​ច្រណែន​យ៉ាង​ដូច​ម្ដេច​ខ្លះ? ក្នុង​រង្វង់​នៃ​ឥទ្ធិពល​របស់​អ្នក ឬ​ស្ថិត​ក្នុង​កន្លែង​ដែល​អ្នក​អាច​មើល​ឃើញ តើ​មាន​នរណា​ខ្លះ​ដែល​កំពុង​ជួប​រឿង​ល្អ ឬ​មាន​ភាព​ជោគជ័យ ឬ​អ្នក​ចង់​មាន​ជីវិត​ដូច​ពួក​គេ? យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន។ លោក ចច ឡសិន (George Lawson) បាន​សរសេរ​ថា «ចិត្ត​ច្រណែន ធ្វើ​ទារុណកម្ម និង​បំផ្លាញ​ខ្លួន​មនុស្ស​ម្នាក់ ខណៈ​ពេល​ដែល​វា​ក៏​ព្យាយាម​បំផ្លាញ​មនុស្ស​ដែល​គេ​ច្រណែន»1។ ការ​ច្រណែន​ច្រើន​តែ​បំផ្លាញ​អ្នក​ច្រណែន។ ពួក​បងៗ​របស់​លោក យ៉ូសែប មិន​ទាន់​បាន​ដឹង​ទេ​ថា ពួក​គេ​កំពុង​ដើរ​តាម​ផ្លូវ ឆ្ពោះ​ទៅ​រក​សេចក្តី​អាក្រក់​នៃ​ការ​បោក​បញ្ឆោត ការ​ព្យាបាទ និង​ការ​លក់​ប្អូន​បង្កើត​របស់​ខ្លួន​ធ្វើ​ជា​ទាសករ ជា​ទង្វើ​ដ៏​សាហាវ គួរ​ឲ្យ​ស្អប់​ខ្ពើម​បំផុត។ ពួក​គេ​បោះ​ជំហាន​ទី​មួយ​ចូល​ទៅ​ក្នុង​ផ្លូវ​នោះ ដោយ​ការ​ច្រណែន​គាត់។ តែ​ពួក​គេ​មិន​បាន​ដឹង​ខ្លួន​ទេ ដូច​នេះ ពួក​គេ​ក៏​បាន​បន្ត​បោះ​ជំហាន ទៅ​រក​​ការ​អាក្រក់ នៅ​ពេល​ដែល យ៉ូសែប ចាប់​ផ្ដើម​ចែក​ចាយ​អំពី​ការ​យល់​សប្តិ​របស់​ខ្លួន។ យើង​ត្រូវ​តែ​រៀន​មើល​ឲ្យ​ដឹង​ថា យើង​កំពុង​មាន​ការ​ច្រណែន​មែន ហើយ​ត្រូវ​ជម្នះ​វា។ ដូច​នេះ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​អាច​អបអរ​ជោគ​ជ័យ​របស់​អ្នក​ដទៃ ដោយ​មិន​មាន​ចិត្ត​ជូរ​ល្វីង…

Read article
ពិតជា​ទុកចិត្ត​ព្រះ​អង្គ​មែន

នុក​ដំកើង ៣២:៦-១១ អញ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ឯង​ស្គាល់​ផ្លូវ ដែល​ឯង​ត្រូវ​ដើរ អញ​នឹង​ទូន្មាន​ឯង ដោយ​ភ្នែក​អញ​​មើល​ឯង​ជាប់​។ ទំនុក​ដំកើង ៣២:៨ ថ្ងៃ​មួយ សត្វ​ឆ្មា​អនាថា​មួយ​ក្បាល បាន​យំ​ដាក់​ខ្ញុំ ដោយ​សម្លេង​គួរ​ឲ្យ​អាណិត ធ្វើ​ឲ្យ​ខ្ញុំ​ឈប់​ដើរទៅ​មុខ​ទៀត​។ ខ្ញុំ​ទើបតែ​ដើរ​ហួស​អាហារ​មួយ​គំនរ ដែល​គេ​បាន​បោះចោល នៅ​លើ​ដី ដោយ​ខ្វះ​ការ​ពិចារណា​។ ខ្ញុំ​គិត​ឃើញថា ព្រះ​បាន​ប្រទាន​អាហារ​ដល់​សត្វ​ឆ្មា​ដែល​កំពុង​ឃ្លាន​ចំណី​ហើយ​។ គេ​បាន​ចោល​អាហារ​នោះ កំបាំង​ពី​ក្រោម​បង្គោល​ភ្លើង​ ដូច​នេះ ខ្ញុំ​ក៏បាន​ព្យាយាម​នាំ​សត្វ​ឆ្មា​ដ៏​ស្គម​ស្គាំង ទៅ​រក​អាហារ​នោះ​។ វា​ក៏​បាន​ដើរ​មក​រក​ខ្ញុំ ដោយ​ការ​ទុកចិត្ត បន្ទាប់មក វា​ក៏​បាន​ឈប់ ហើយ​បដិសេធ​​មិន​ព្រម​ដើរ​តាម​ខ្ញុំ​ទៀត​។ ខ្ញុំ​ចង់​សួរ​វា​ថា ខ្ញុំ​នាំ​ឯង​​ទៅ​រក​ចំណី​ទេ ហេតុ​អ្វី​ឯង​​មិន​ទុកចិត្ត​ខ្ញុំ? បន្ទាប់មក ភ្លាមៗ​នោះ រឿង​នេះ​ក៏​បាន​ដាស់សតិ​របស់​ខ្ញុំ ឲ្យ​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​សត្វ​ឆ្មា​នោះ ក្នុង​ទំនាក់​ទំនង​ដែល​ខ្ញុំ​មាន​ជាមួយ​ព្រះ​ទេឬ? តើមាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​បាន​ឆ្លើយតប ចំពោះ​ការ​ដឹកនាំ​របស់​ព្រះអង្គ ដោយ​គិតថា ព្រះ​អង្គ​អើយ ទូល​បង្គំ​ទុកចិត្ត​ព្រះអង្គ​ហើយ តែ​ទូល​បង្គំ​មិន​បាន​ទុកចិត្ត​ការ​ដឹកនាំ​របស់​ព្រះអង្គ​ទេ ដោយ​មិន​បាន​ដឹង​ថា ការ​ផ្គត់ផ្គង់​របស់​ព្រះអង្គ កំពុង​តែ​រង់​ចាំ​ខ្ញុំ​នៅ​ជិត​បង្កើយ​សោះ​។ ​​យើង​ទុកចិត្ត​ផ្លូវ​របស់​ព្រះ​​បាន ដ្បិត​ព្រះអង្គ​ស្រឡាញ់​យើង ហើយក៏​គិត​ប្រយោជន៍​យើង​។ ព្រះអង្គ​បាន​ប្រាប់​យើង​ថា “អញ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ឯង​ស្គាល់​ផ្លូវ ដែល​ឯង​ត្រូវ​ដើរ អញ​នឹង​ទូន្មាន​ឯង…

Read article
សក្តិ​សម​នឹង​ទទួល​ការ​លើក​តម្កើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដោយ​ហេតុ​នោះ​បានជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់» (ភីលីព ២:៩)។ បទ​គម្ពីរ​ភីលីព ២:៥-៨ ជា​ការ​បក​ស្រាយ​ដ៏​មាន​ន័យ អំពី​ភាព​ជា​មនុស្ស ភាព​ជា​ព្រះ ព្រះ​រាជ​កិច្ច និង​ការ​បន្ទាប​ព្រះ​កាយ​របស់​ព្រះ​យេស៊ូវ។ បន្ទាប់​ពី​យើង​បាន​គិត ចាប់​តាំង​ពី​ការ​បន្ទាប​ព្រះ​កាយ​របស់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​មក​យក​កំណើត​ជា​មនុស្ស រហូត​ដល់​ការ​សុគត​របស់​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង តើ​អ្នក​នឹង​គិត​អំពី​អ្វី​ជា​បន្ត​ទៀត? តាម​ធម្មតា យើង​គិត​អំពី​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ប៉ុន្តែ សាវ័ក ប៉ុល បាន​គិត​អំពី​ការ​លើក​តម្កើង​ព្រះ​គ្រីស្ទ។ សាវ័ក ប៉ុល មាន​ប្រសាសន៍​ថា ការ​បន្ទាប​ព្រះ​កាយ​របស់​ព្រះ​យេស៊ូវ​មាន​ទំនាក់​ទំនង​ដ៏​សម​ហេតុផល​ជា​មួយ​នឹង​ការ​លើក​តម្កើង​ព្រះ​អង្គ គឺ​ដូច​មាន​សេចក្តី​ចែងថា «ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់» (ខ.៨)។ តើ​ការ​លើក​តម្កើង​នេះ​មាន​លក្ខណៈ​ដូច​ម្ដេច? គឺ​ដោយ​ព្រះ​វរបិតា​បាន​ប្រទាន​បល្ល័ង្ក​ដល់​ព្រះ​រាជបុត្រា ហើយ​បង្គាប់​ដល់​លោកីយ៍​ថា នៅ​ថ្ងៃ​មួយ «កាល​ណា​ឮ​ព្រះ​នាម​ព្រះ​យេស៊ូវ នោះ​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថាន​សួគ៌ នៅ​ផែនដី ហើយ​នៅ​ក្រោម​ផែនដី​ត្រូវ​លុត​​ចុះ ហើយ​ឲ្យ​គ្រប់​ទាំង​អណ្តាត​បាន​ថ្លែង​ប្រាប់​ថា ព្រះ​យេស៊ូវគ្រីស្ទ​ទ្រង់​ជា​ព្រះ​អម្ចាស់ សម្រាប់​ជា​សិរី​ល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា» (ខ.១០-១១)។ ប៉ុន្តែ ហេតុ​អ្វី​ព្រះ​អង្គ​សក្តិ​សមនឹង​ទទួល​ការ​លើក​តម្កើង? ព្រះ​គម្ពីរ​បាន​ផ្តល់​ឲ្យ​យើង​នូវ​ចម្លើយ​មួយ​ចំនួន។ ទី​មួយ ពីព្រោះ​ការ​លើក​តម្កើង​នេះ​សម្រេច​បទ​ទំនាយ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​បង្ហាញ​ថា ព្រះ​ទ្រង់​គោរព​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ។ លោកីយ៍​ទាំង​មូល​នឹង​ទទួល​ស្គាល់​ព្រះ​យេស៊ូវ​ជា​ព្រះ​អម្ចាស់ ព្រោះ​ព្រះ​អង្គ​សន្យា​ថា ពួក​គេ​នឹង​ទទួល​ស្គាល់​មែន។ ៦០០ឆ្នាំ​មុន នៅ​ពេល​ព្រះ​យេស៊ូវ​យាង​មក​យក​កំណើត​ជា​មនុស្ស​ក្នុង​ដំណាក់​កាល​នៃ​ប្រវត្តិ​សាស្ត្រ​នោះ ហោរា អេសាយ បាន​កត់​ទុក​ព្រះ​បន្ទូល​ព្រះ​អង្គ យ៉ាង​ដូច​នេះ​ថា…

Read article
អស់​សង្ឃឹម ឬ​មាន​សង្ឃឹម

ជន​គណនា ១៣:២៦-៣៣ ចូរ​យើង​ឡើង​ទៅ​ចាប់​យក​ស្រុក​នោះ​ជា​ប្រញាប់​កុំខាន ដ្បិត​យើង​អាច​នឹង​យក​បាន​ដោយ​ស្រួល​។ ជន​គណនា ១៣:៣០ រៀង​រាល់​ឆ្នាំ នៅពេល​ដែល​រដូវ​ស្លឹក​ឈើ​ជ្រុះ​មកដល់ កូន​ប្រុស​ខ្ញុំ​តែងតែ​មាន​អាឡែកស៊ី​ច្រមុះ ជាមួយ​រុក្ខជាតិ​ម្យ៉ាង​ដែល​មាន​ផ្កា​ស្រដៀង​ផ្កា​របស់​ដើម​ផ្ទី និង​ស្លឹក​ស្រដៀង​ស្លឹក​របស់​ដើម​​ផ្កា​ស្បៃរឿង​។ ក្រុម​គ្រួសារ​យើង​ទើបតែ​បាន​ជា​សះ​ស្បើយ​ពី​បញ្ហា​សុខ​ភាព​អស់​ជា​ច្រើន​ខែ ហើយ​ខ្ញុំ​ក៏​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង បានជា​ខ្ញុំ​មិន​ចង់​អធិស្ឋាន​។ ទោះជា​យ៉ាងណា​ក៏ដោយ ស្វាមី​របស់​ខ្ញុំ​បាន​រក​​ឃើញ​ក្តី​សង្ឃឹម នៅ​ក្នុង​ការ​គ្រប់​យ៉ាង​ដែល​ព្រះ​អង្គ​បាន​ជួយ​ឲ្យ​យើង​អាច​ឆ្លង​កាត់ ក្នុង​ពេល​កន្លងមក​។ គាត់​បាន​អធិស្ឋាន​សូម​ការ​ដឹកនាំ​ពី​ព្រះអង្គ​។ មិន​យូរ​ប៉ុន្មាន ដោយ​ជំនួយ​ពី​ថ្នាំ​ពេទ្យ ស្ថានភាព​របស់​កូន​ប្រុស​យើង​ក៏​បាន​ធូរ​ស្រាល​ជាង​មុន​។ នៅពេល​ដែល​ពួក​អ្នក​សង្កេត​មើល​ទឹកដី​កាណាន​ជាមួយ​លោក​កាលែប និង​លោក​យ៉ូស្វេ មាន​ការ​បាក់​ទឹក​ចិត្ត លោក​កាលែប និង​លោក​យ៉ូស្វេ បាន​បង្ហាញ​ចេញ​នូវ​ក្តី​សង្ឃឹម និង​គំនិត​វិជ្ជមាន(ជន​គណនា ១៤:៦-៩)។ ព្រះ​ទ្រង់​បាន​សន្យា​ថា ព្រះអង្គ​នឹង​ប្រទាន​ទឹកដី​នោះ​ឲ្យ​ប្រជាជន​អ៊ីស្រាអែល ហើយ​លោក​កាលែប​ក៏​បាន​និយាយ​ថា “ចូរ​យើង​ឡើង​ទៅ​ចាប់​យក​ស្រុក​នោះ​ជា​ប្រញាប់​កុំខាន ដ្បិត​យើង​អាច​នឹង​យក​បាន​ដោយ​ស្រួល”(១៣:៣០)។ អ្នក​ផ្សេង​គិតថា វា​ជា​រឿង​ដែល​មិន​អាច​ទៅរួច ដោយ​លើក​ហេតុផល​ថា សាសន៍​កាណាន​ខ្លាំង​ពូកែ​ពេក ហើយ​ទីក្រុង​របស់​ពួកគេ​ក៏​មាន​កំផែង​ការពារ​រឹងមាំ(ខ.២៨,៣១-៣៣)។ នេះ​ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ តែ​លោក​កាលែប​មាន​ជំនឿ​លើ​សេចក្តី​ស្មោះ​ត្រង់ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​រាស្រ្ត​របស់​ព្រះអង្គ ក្នុង​ទុក្ខ​លំបាក​របស់​ពួកគេ​កាលពី​មុន​។ ទី​បំផុត រាស្រ្ត​របស់​ព្រះ​ក៏បាន​ចូល​កាន់​កាប់​ទឹកដី​កាណាន ដោយ​ជោគជ័យ ហើយ​លោក​កាលែប​ក៏បាន​ទទួល​ចំណែក​របស់​គាត់ ព្រោះ​គាត់​បាន​ទុកចិត្ត​ព្រះអង្គ “អស់ពី​ចិត្ត”(យ៉ូស្វេ ១៤:៩)។ ស្ថានភាព​ដ៏​លំបាក​ជា​ច្រើន ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​អស់​សង្ឃឹម តែ​សម្រាប់​អ្នក​ដែល​ស្គាល់​ព្រះ ហើយ​ជឿ​លើ​សេចក្តី​​ស្មោះ​ត្រង់​របស់​ព្រះអង្គ…

Read article