មានចិត្តជាមនុស្សគរថ្លង់
ហេព្រើរ ២:៩-១៨ ទ្រង់ក៏ទទួលចំណែកជាសាច់ឈាមដូច្នោះដែរ ដើម្បីឲ្យទ្រង់បានបំផ្លាញអានោះ ដែលមានអំណាចលើសេចក្តីស្លាប់ គឺជាអារក្ស ដោយទ្រង់សុគត។ ហេព្រើរ ២:១៤ លេសា(Leisa) បានព្យាយាមរៀនជំនាញភាសាកាយវិការ ឲ្យកាន់តែមានប្រសិទ្ធភាព ដោយប្រលោក នៅក្នុងពិភពរបស់មនុស្សគរថ្លង់ ដោយផ្ទាល់។ មិនយូរប៉ុន្មាន គាត់ក៏បានយល់អំពីបញ្ហាដែលពួកគេជួបប្រទះជាធម្មតា។ មនុស្សជាច្រើនដែលអាចស្តាប់ឮបានធម្មតា បានធ្វើព្រងើយ ចំពោះមនុស្សគរថ្លង់ ដោយមិនយល់ចិត្តពួកគេ ហើយក៏បានរំពឹងឲ្យពួកគេយល់ពាក្យសម្តីរបស់គេ ដោយមើលបបូរមាត់របស់គេ ហើយក៏ត្រូវគេមើលរំលងជាប្រចាំ នៅក្នុងការដំឡើងមុខតំណែងនៅកន្លែងធ្វើការ។ កម្មវិធីជួបជុំក្នុងសង្គមជាច្រើន បានប្រព្រឹត្តទៅដោយគ្មានអ្នកបកប្រែសម្រាប់ពួកគេ។ ជំនាញភាសាកាយវិការរបស់លេសា មានការរីកចម្រើនជាប់ជានិច្ច រហូតដល់ថ្នាក់ដែលគាត់មានអារម្មណ៍ថា គាត់អាចចូលរួមក្នុងសកម្មភាពជាមួយមនុស្សគថ្លង់បានយ៉ាងងាយស្រួល។ នៅក្នុងពិធីជប់លៀងមួយនោះ មានមនុស្សថ្លង់ម្នាក់មានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា លេសាអាចស្តាប់ឮ។ មុនពេលលេសាឆ្លើយតប មិត្តភក្តិរបស់គាត់ម្នាក់ទៀត ក៏បានធ្វើកាយវិការ ដើម្បីប្រាប់ថា លេសាមិនមែនជាមនុស្សថ្លង់ទេ តែ “មានបេះដូចជាមនុស្សគថ្លង់”។ ការមានបេះដូងជាមនុស្សគថ្លង់ គឺជាគន្លឹះដែលជួយឲ្យគាត់អាចរស់នៅក្នុងពិភពរបស់ពួកគេបាន។ លេសាមិនបានគិតថា ខ្លួនគាត់មានកាយសម្បទាគ្រប់គ្រាន់ជាងមនុស្សគថ្លង់នោះទេ។ តែគាត់មានលក្ខណៈដូចពួកគេណាស់ គឺខុសត្រង់គាត់អាចស្តាប់ឮបាន។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះយេស៊ូវ ដែលព្រះអង្គបានបន្ទាបព្រះកាយ ដោយយាងចុះពីស្ថានសួគ៌មកយកកំណើតជាមនុស្សនៅលើផែនដី ដើម្បីឈោងមករកយើងរាល់គ្នា។ “ព្រះបានធ្វើឲ្យព្រះយេស៊ូវទាបជាងទេវតាតែបន្តិចទេ”(ហេព្រើរ ២:៩)។…
Read articleប្រព្រឹត្តឲ្យស័ក្ដិសមនឹងដំណឹងល្អ
«ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបគួរនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ» (ភីលីព ១:២៧)។ របៀបដែលយើងស្លៀកពាក់ របៀបដែលយើងញញឹម ឬធ្វើមុខក្រញូវ របៀបដែលយើងធ្វើកាយវិការ និយាយស្តី និងលើកដាក់សម្លេង… ជារៀងរាល់ថ្ងៃ គឺប្រៀបដូចជាពាក្យសម្ដីដែលយើងនិយាយទៅកាន់មនុស្សនៅក្បែរយើង អំពីការអ្វីដែលពិតជាសំខាន់ និងអ្វីខ្លះដែលមានក្នុងជីវិតយើង។ សម្រាប់គ្រីស្ទបរិស័ទ ពាក្យសម្ដីដែលបង្ហាញចេញតាមការប្រព្រឹត្តរបស់យើង ត្រូវតែមានភាពសមស្របនឹងដំណឹងល្អ។ ហេតុនេះហើយសាវ័ក ប៉ុល បានបង្រៀនពួកជំនុំនៅទីក្រុងភីលីព ឲ្យរស់នៅដោយអាកប្បកិរិយាបែបគួរនឹងសេចក្តីជំនឿរបស់ពួកគេ ដោយប្រព្រឹត្តឲ្យបានត្រឹមត្រូវ ដូចដំណឹងល្អដែលពួកគេបានចែកចាយ។ សព្វថ្ងៃនេះ ព្រះគ្រីស្ទក៏បានត្រាស់ហៅយើងឲ្យអនុវត្តដូចនេះផងដែរ។ ទោះយើងមានភាពពេញវ័យប៉ុណ្ណា ក្នុងជំនឿរបស់យើង ហើយទោះយើងបានប្រព្រឹត្តឲ្យត្រូវដំណឹងល្អបានច្រើនប៉ុណ្ណាក៏ដោយ ក៏យើងនៅតែត្រូវបន្តធ្វើឲ្យកាន់តែល្អថែមទៀត។ ក្នុងខគម្ពីរខាងលើនេះ ឃ្លា «ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្ត» គឺមកពីពាក្យ politeuesthe ជាភាសាក្រិកដែលមានថ្នាក់ពាក្យជាកិរិយាស័ព្ទ មានន័យថា «ប្រព្រឹត្តនៅទីសាធារណៈ ឬនៅចំពោះមុខអ្នកដទៃ»។ ឫសរបស់ពាក្យនេះ គឺមកពីពាក្យ Polis ដែលមានន័យថាទីក្រុង និងជាឫសរបស់ពាក្យ ប៉ូលិស និងនយោបាយ ក្នុងភាសាខ្មែរ។ តាមន័យត្រង់សាវ័ក ប៉ុល កំពុងនិយាយសំដៅទៅលើការប្រព្រឹត្តរបស់គ្រីស្ទបរិស័ទ ក្នុងនាមជាពលរដ្ឋនៃស្ថានសួគ៌។ ពេលណាយើងដឹងថា យើងជាពលរដ្ឋនៃទីក្រុងរបស់ព្រះ យើងក៏ត្រូវស្គាល់របៀបរស់នៅជាអ្នកដំណើរ និងជាទូតរបស់ព្រះគ្រីស្ទ នៅក្នុងទីក្រុងដទៃ ឬទីក្រុងរបស់មនុស្ស។…
Read articleមើលឃើញព្រះ ក្នុងស្នាព្រះហស្តព្រះអង្គ
យ៉ូប ៤២:១-៦ កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែឮថ្លែងពីទ្រង់ប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញ។ យ៉ូប ៤២:៥ មានពេលមួយ លោកឃែននី(Kenny) បានទៅឈរនៅចំពោះមុខពួកជំនុំ ដែលគាត់បានចាកចេញ កាលប៉ុន្មានឆ្នាំមុន បន្ទាប់ពីគាត់បានឈប់ជឿព្រះ។ គាត់ក៏បានចែកចាយថា គាត់មានជំនឿឡើងវិញហើយ។ តើដោយរបៀបណា? គឺដោយសារព្រះអម្ចាស់បានប៉ះពាល់ចិត្តគាត់ តាមរយៈសម្រស់ និងការរចនា ដែលគាត់បានមើលឃើញ ក្នុងស្នាព្រះហស្តព្រះអង្គ។ លោកឃែននីមានចិត្តស្ញប់ស្ញែងចំពោះព្រះអង្គសារជាថ្មី តាមរយៈការមើលឃើញការបើកសម្ដែងជាទូទៅរបស់ព្រះអង្គ នៅក្នុងពិភពធម្មជាតិ ហើយសព្វថ្ងៃនេះ គាត់បានឱបក្រសោបយកប្រាជ្ញា ដែលព្រះអង្គបានបើកសម្ដែងជាពិសេស ក្នុងព្រះគម្ពីរប៊ីប។ បន្ទាប់ពីគាត់បានចែកចាយទីបន្ទាល់របស់គាត់ហើយ គាត់ក៏បានបោះជំហានចូលទៅក្នុងអាងទឹក នៅក្នុងព្រះវិហារ។ ឪពុករបស់គាត់ក៏បានស្រក់ទឹកភ្នែកដោយអំណរ ខណៈពេលដែលគាត់ជ្រមុជទឹកឲ្យលោកឃែននី ដោយសារជំនឿដែលគាត់មានចំពោះព្រះយេស៊ូវ។ បន្ទាប់ពីលោកយ៉ូបបានបាត់បង់អ្វីៗគ្រប់យ៉ាងក្នុងជីវិត ជំនឿរបស់គាត់ក៏មានការរង្គោះរង្គើផងដែរ។ គឺដូចដែលគាត់មានប្រសាសន៍ថា “ឱព្រះអង្គអើយ ទូលបង្គំអំពាវនាវរកទ្រង់ តែទ្រង់មិនឆ្លើយមកទូលបង្គំសោះ ទូលបង្គំឈរឡើង តែទ្រង់គ្រាន់តែសំឡឹងមើលទូលបង្គំប៉ុណ្ណោះ”(យ៉ូប ៣០:២០)។ ព្រះអម្ចាស់ក៏បានមានបន្ទូលពីក្នុងខ្យល់កួច តបនឹងលោកយ៉ូបវិញ(៣៨:១) ដោយប្រកាសថា ព្រះអង្គនៅតែទតមើលលោកយ៉ូប ប៉ុន្តែ ទស្សនៈវិស័យរបស់លោកយ៉ូបចាំបាច់ត្រូវបើកចំហឲ្យទូលាយជាងមុន។ គាត់ក៏បានពិចារណាអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ។ លោកយ៉ូបក៏បានគិតដល់ “កំណើតផែនដី” និង “ផ្កាយព្រឹក”(ខ.៤,៧) និងគ្រប់ទាំងជីវិតសត្វ…
Read articleស្រឡាញ់ព្រះបន្ទូលព្រះ
«កូនអើយ ចូររក្សាអស់ទាំងពាក្យរបស់អញ ហើយប្រមូលអស់ទាំងបណ្ដាំអញទុកនៅនឹងឯងចុះ ត្រូវឲ្យរក្សាបណ្ដាំអញទាំងប៉ុន្មាន ដើម្បីឲ្យបានរស់នៅ ព្រមទាំងឱវាទអញ ដូចជារក្សាប្រស្រីភ្នែកឯងដែរ ចូរចងភ្ជាប់នៅម្រាមដៃ ហើយកំណត់ទុកនៅក្នុងដួងចិត្តឯងផង» (សុភាសិត ៧:១-៣)។ ខ្ញុំបានរកឃើញថា ការទៅផ្សារទំនើប នៅពេលខ្ញុំឃ្លាន គឺជាទង្វើដ៏គ្រោះថ្នាក់។ ពេលនោះ ខ្ញុំចេះតែចង់ទិញអាហារ ដែលក្នុងពេលធម្មតា អាហារទាំងនោះមិនមានភាពទាក់ទាញចំពោះខ្ញុំសោះ។ មិនមែនមានតែខ្ញុំទេ ដែលមានបញ្ហានេះ ព្រោះយោងតាមព្រះបន្ទូលស្ដេចសាឡូម៉ូន «អ្នកណាដែលឆ្អែតហើយ ទោះទាំងសំណុំឃ្មុំក៏ណាយចិត្តដែរ តែឯអ្នកណាដែលឃ្លាន ទោះទាំងរបស់ជូរល្វីងក៏ផ្អែមដល់គេវិញ» (សុភាសិត ២៧:៧)។ យើងក៏អាចយកគោលការណ៍នេះមកប្រើ នៅក្នុងការដេញតាមសេចក្តីបរិសុទ្ធផងដែរ។ ការរស់នៅប្រចាំថ្ងៃ ដោយបណ្តោយឲ្យខ្លួនយើងបន្តមានការស្រេកឃ្លានខាងឯវិញ្ញាណ គឺពិតជាគ្រោះថ្នាក់ណាស់ ព្រោះយើងមិនបានបរិភោគព្រះបន្ទូលព្រះ ជាអាហារខាងឯវិញ្ញាណឲ្យបានឆ្អែត។ បើសិនជាយើងចង់រក្សាសេចក្តីបរិសុទ្ធរបស់យើង តាមរបៀបដ៏ត្រឹមត្រូវ ជាចាំបាច់ យើងមិនគ្រាន់តែត្រូវអានព្រះបន្ទូលព្រះ តែក៏ត្រូវស្រឡាញ់ព្រះបន្ទូលព្រះអង្គផងដែរ។ ស្ដេច សាឡូម៉ូន ជាស្ដេចឮនៃសាសន៍អ៊ីស្រាអែល ដែលព្រះទ្រង់បានប្រទានប្រាជ្ញា លើសមនុស្សទាំងអស់ (១ពង្សាវតាក្សត្រ ៣:៣-១៤)។ ទ្រង់បានប្រើពាក្យពេចន៍ ក្នុងន័យបង្រៀនមនុស្សឲ្យស្រឡាញ់ព្រះបន្ទូលព្រះ គឺដូចដែលទ្រង់បានប្រាប់បុត្រាទ្រង់ ឲ្យ «កាន់តាម» ព្រះបន្ទូលព្រះអង្គ ឲ្យចាត់ទុកព្រះបន្ទូលព្រះអង្គ «ជាកំណប់ទ្រព្យ»…
Read articleភូមិតូចបេថ្លេហិម
ម៉ាថាយ ២:១-១១ «ឯឯងបេថ្លេហិម ស្រុកយូដាអើយ ឯងមិនមែនតូចជាងគេ ក្នុងពួកចៅហ្វាយ នៅស្រុកយូដាទេ ដ្បិតនឹងមានចៅហ្វាយ១ចេញពីឯងមក ចៅហ្វាយនោះនឹងឃ្វាលអ៊ីស្រាអែល ជារាស្ត្រអញ»។ ម៉ាថាយ ២:៦ លោកភីលីព ប្រ៊ូក(Phillips Brooks) បាននិពន្ធទំនុកច្រៀង របស់បទចម្រៀងណូអែលដ៏ពេញនិយមមានចំណងជើងថា “ឱភូមិតូចបេថ្លេហិម” បន្ទាប់ពីគាត់បានទៅលេងភូមិបេថ្លេហិម។ លោកប្រ៊ូក ជាគ្រូគង្វាលប្រចាំព្រះវិហារមួយនៅសហរដ្ឋអាមេរិក មានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ចំពោះបទពិសោធន៍ដែលគាត់ទទួលបាន ក្នុងការធ្វើដំណើរទស្សនកិច្ចនោះ បានជាគាត់សរសេរសំបុត្រផ្ញើទៅគ្រូបង្រៀនសាលាថ្ងៃអាទិត្យរបស់គាត់ថា “ខ្ញុំចាំថា … នៅពេលល្ងាចថ្ងៃណូអែល កាលខ្ញុំកំពុងឈរនៅក្នុងព្រះវិហារមួយ នៅភូមិបេថ្លេហិម នៅក្បែរកន្លែងដែលព្រះយេស៊ូវបានប្រសូត នៅពេលដែលពួកជំនុំទាំងមូលបានច្រៀងបទទំនុកសរសើរដំកើងព្រះអស់ជាច្រើនម៉ោង ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំហាក់ដូចជាកំពុងឮសម្លេងដែលខ្ញុំបានស្គាល់ច្បាស់ ជាសម្លេងដែលពួកជំនុំរបស់យើងកំពុងថ្លែងប្រាប់គ្នាទៅវិញទៅមក អំពី “យប់ដ៏អស្ចារ្យ” ដែលព្រះអង្គសង្គ្រោះបានប្រសូត។ នៅឆ្នាំ១៨៦៨ លោកប្រ៊ូកក៏បាននិពន្ធបទកំណាព្យមួយផ្អែកទៅលើបទពិសោធន៍នេះ ហើយអ្នកភ្លេងនៅព្រះវិហាររបស់គាត់ បាននិពន្ធទំនុកភ្លេង សម្រាប់បទកំណាព្យនេះ។ បទចម្រៀងនេះបានពិពណ៌នា អំពីភាពស្ងាត់ស្ងៀម និងសន្តិភាព ទៅកាន់ប្រជាជនអាមេរិក នៅក្រោយសម័យសង្គ្រាមស៊ីវិលអាមេរិក យ៉ាងដូចនេះថា “ឱភូមិតូចបេថ្លេហិមអើយ នៅយប់ដ៏ស្ងប់ស្ងាត់ និងសុខសាន្ត … ការសង្ឃឹម និងការភ័យអរ…
Read articleសម្ដេចសង្ឃដ៏អស្ចារ្យបំផុតរបស់យើង
«ពីព្រោះអស់ទាំងសម្ដេចសង្ឃ ដែលគេរើសយកពីពួកមនុស្ស នោះបានតាំងសម្រាប់មនុស្ស ក្នុងអស់ទាំងការខាងឯព្រះ ដើម្បីនឹងថ្វាយដង្វាយ និងយញ្ញបូជា ដោយព្រោះបាប…គ្មានអ្នកណាលើកខ្លួនដល់ងារដ៏ប្រសើរនោះឡើយ មានតែអ្នកដែលព្រះទ្រង់ហៅប៉ុណ្ណោះ តួយ៉ាងដូចជាលោកអើរ៉ុន ដូច្នេះ ព្រះគ្រីស្ទក៏មិនបានតម្កើងព្រះអង្គទ្រង់ឡើងធ្វើជាសម្ដេចសង្ឃដែរ គឺជាព្រះវិញទេតើដែលមានព្រះបន្ទូលទៅទ្រង់ថា “ឯងជាកូនអញៗ បានបង្កើតឯងនៅថ្ងៃនេះ” ដូចក្នុងបទគម្ពីរ១ទៀត ព្រះក៏មានព្រះបន្ទូលថា “ឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក”» (ហេព្រើរ ៥:១, ៤-៦)។ ទស្សនៈអំពីភាពជាសង្ឃ និងប្រព័ន្ធនៃការថ្វាយយញ្ញបូជា ត្រូវគេដកចេញពីសង្គមលោកខាងលិច តាំងពីយូរមកហើយ ប៉ុន្តែការយល់ដឹងអំពីរឿងទាំងនេះមានសារៈសំខាន់ជាមូលដ្ឋាន ចំពោះការរស់នៅជាគ្រីស្ទបរិស័ទ។ ការអនុវត្តនូវការយកសត្វទៅធ្វើយញ្ញបូជា ក្នុងទឹកដីអ៊ីស្រាអែល ក្នុងគ្រាសញ្ញាចាស់ មិនមែនជាប្រព័ន្ធដែលមនុស្សបានបង្កើតមក ដើម្បីឈោងទៅរកព្រះ ហើយធ្វើឲ្យព្រះអង្គទទួលយកពួកគេនោះទេ។ ផ្ទុយទៅវិញ ព្រះទ្រង់បង្គាប់ឲ្យរាស្ត្រនៃសេចក្តីសញ្ញារបស់ព្រះអង្គអនុវត្តន៍ដូចនេះ ដើម្បីឲ្យពួកគេអាចយល់អំពីចារិកលក្ខណៈ និងការរំពឹងចង់បានរបស់ព្រះអង្គ ព្រមទាំងភាពអស្ចារ្យនៃផែនការ នៃការប្រោសលោះរបស់ព្រះអង្គ (ហើយនៅតែអាចជួយយើងឲ្យយល់ក្នុងពេលបច្ចុប្បន្នផងដែរ)។ ព្រះទ្រង់បានប្រើអត្ថន័យនៃការថ្វាយយញ្ញបូជានោះ ដើម្បីចង្អុលបង្ហាញរាស្ត្រព្រះអង្គ ឲ្យងាកទៅរកព្រះរាជកិច្ចដ៏ឥតខ្ចោះ និងបានសម្រេចរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលព្រះអង្គបានយាងមកធ្វើជាសម្ដេចសង្ឃដ៏ខ្ពស់បំផុត និងជាដង្វាយដ៏គ្រប់លក្ខណ៍តែមួយ ដែលបានថ្វាយជំនួសរាស្ត្រព្រះអង្គ។ តាមប្រវត្តិសាស្ត្រ សម្ដេចសង្ឃនៃសាសន៍អ៊ីស្រាអែលត្រូវចេញពីវង្សត្រកូលរបស់លោកអើរ៉ុន ជាបងប្រុសរបស់លោក ម៉ូសេ ហើយត្រូវគេចាត់ទុកជា « សម្ដេចសង្ឃ ក្នុងពួកបងប្អូនរបស់ខ្លួន»…
Read article