មើលឃើញតម្រូវការរបស់លោកិយ
កាលខ្ញុំនៅប្រទេសឥណ្ឌា ខ្ញុំបានថ្វាយបង្គំព្រះជាមួយអ្នកជម្ងឺឃ្លង់។ ភាពច្រើននៃភាពជឿនលឿនផ្នែកវេជ្ជសាស្រ្ត ក្នុងការព្យាបាលជម្ងឺឃ្លង់ គឺកើតមានឡើង ដោយសារវេជ្ជបណ្ឌិតដែលជាបេសកជន ដែលបានស្ម័គ្រចិត្តរស់នៅ ក្នុងកណ្តាលចំណោមអ្នកជម្ងឺ ដោយមិនខ្លាចឆ្លងជម្ងឺដ៏គួរឲ្យភ័យខ្លាចនេះ។ ជាលទ្ធផល មានពួកជំនុំជាច្រើនកន្លែងបានរីកដុះដាល ក្នុងតំបន់ដែលមានអ្នកជម្ងឺឃ្លង់ច្រើន នៅប្រទេសឥណ្ឌា។ រីឯនៅប្រទេសមីយ៉ាន់ម៉ាវិញ ខ្ញុំបានទៅសួរសុខទុក្ខនៅផ្ទះរបស់ក្មេងកំព្រាដោយសារជម្ងឺអេដស៍ ដែលនៅទីនោះ អ្នកស្ម័គ្រចិត្តដែលជាគ្រីស្ទបរិស័ទ បានព្យាយាមផ្តល់ឲ្យក្មេងៗទាំងនោះ នូវក្តីស្រឡាញ់ ដូចឪពុកម្តាយបង្កើតរបស់ពួកគេ ដែលជម្ងឺអេដស៍បានឆក់យកចេញពីពួកគេ។ ខ្ញុំក៏បានទៅចូលរួមកម្មវិធីថ្វាយបង្គំព្រះដែលឆេះឆួលបំផុត នៅក្នុងមន្ទីរឃុំឃាំង នៅប្រទេសឈីលី និងប្រទេសពេរូ។ ដូចនេះ សរុបមក នគរព្រះបានចាក់ឫសចូលក្នុង កន្លែងរបស់មនុស្សទន់ទាប កំសត់ និងត្រូវគេសង្កត់សង្កិន ដែលលោកិយមិនរាប់រក។ ដើម្បីឲ្យយើងអាចបំពេញកិច្ចការ ដែលព្រះបានត្រាសហៅឲ្យយើងធ្វើឲ្យបានល្អ យើងត្រូវតែមើលឃើញតម្រូវការរបស់លោកិយ ដូចដែលព្រះយេស៊ូវបានទតឃើញដែរ។ យើងត្រូវស្វែងរកមនុស្ស ដែលមានធនធានបន្តិចបន្តួច ជាជាងស្វែងរកមនុស្សដែលមានធនធានច្រើន ដែលអាចជួយយើង។ យើងត្រូវស្វែងរកមនុស្សទន់ខ្សោយ ជាជាងស្វែងរកមនុស្សខ្លាំង។ យើងត្រូវស្វែងរកមនុស្សដែលមានបាប ជាជាងស្វែងរកមនុស្សដែលមានជំនឿខ្លាំង។ តើនេះមិនមែនជារបៀបដែលព្រះទ្រង់បានផ្សះផ្សាលោកិយ ឲ្យជានឹងព្រះអង្គទេឬ? គឺដូចដែលព្រះយេស៊ូវបានមានបន្ទូលថា “ពួកអ្នកដែលជាសុខសប្បាយ មិនត្រូវការនឹងគ្រូពេទ្យទេ គឺជាពួកដែលមានជំងឺវិញទេតើ … ពីព្រោះខ្ញុំមិនបានមក ដើម្បីនឹងហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប ឲ្យប្រែចិត្តវិញ”(ម៉ាថាយ…
Read articleនិយាយសួរស្តីជារៀងរហូត
បន្ទាប់ពីអ្នកស្រីខាធី(Kathy) បានធ្វើដំណើរកម្សាន្ត ក្នុងពេលឈប់សម្រាក អស់រយៈពេល១សប្តាហ៍ ជាមួយកូនស្រី និងចៅប្រុសរបស់គាត់ ដែលមានអាយុ៤ខែ ឈ្មោះអូលីវើ(Oliver) គាត់ក៏បាននិយាយលាគ្នា ដោយសង្ឃឹមថា នឹងបានជួបគ្នាម្តងទៀត។ គាត់បានសរសេរសំបុត្រផ្ញើមកខ្ញុំថា “ការជួបជុំគ្នាដ៏ផ្អែមល្ហែម ដូចដែលយើងមាន ក្នុងពេលកន្លងមក បានធ្វើឲ្យខ្ញុំចង់ទៅនៅនគរស្ថានសួគ៌។ នៅទីនោះ យើងមិនចាំបាច់ត្រូវខំរំឭកអំពីអនុស្សាវរីយ ក្នុងចិត្តយើងទេ។ នៅទីនោះ យើងមិនចាំបាច់ត្រូវអធិស្ឋាន សូមឲ្យពេលវេលាកន្លងផុតទៅយឺតៗ ហើយសូមឲ្យថ្ងៃនីមួយៗមានរយៈពេលវែងឡើយ។ នៅទីនោះ ការនិយាយសួរស្តី និងមិនប្រែក្លាយជាការជំរាបលាទេ។ នគរស្ថានសួគ៌នឹងមានតែពាក្យ ‘សួរស្តី’ ហើយខ្ញុំចង់ឲ្យពេលនោះឆាប់មកដល់”។ គាត់ទើបតែក្លាយជាជីដូនម្នាក់ ដូចនេះ គាត់ក៏ចង់ចំណាយពេលជាមួយអូលីវើ ចៅប្រុសរបស់គាត់ ឲ្យបានច្រើនផងដែរ តាមដែលអាចធ្វើទៅបាន! គាត់អរព្រះគុណព្រះ ពេលណាគាត់អាចនៅក្បែរចៅប្រុសរបស់គាត់ ហើយក៏អរព្រះគុណព្រះអង្គ ដែលបានឲ្យគាត់មានសង្ឃឹមថា នឹងបានទៅនៅនគរស្ថានសួគ៌ ដែលនៅទីនោះ គាត់នឹងមានពេលដ៏អស្ចារ្យជាច្រើន ដែលមិនចេះចប់។ ជាការពិតណាស់ ថ្ងៃដ៏ល្អរបស់យើង ហាក់ដូចជាមានរយៈពេលខ្លីពេក ហើយថ្ងៃដែលពិបាក ហាក់ដូចជាមានរយៈពេលយូរពេក។ ប៉ុន្តែ ថ្ងៃទាំងពីរប្រភេទ សុទ្ធតែបណ្តាលចិត្តយើង ឲ្យចង់បានពេលវេលាដែលកាន់តែល្អជាងនោះទៀត នៅថ្ងៃខាងមុខ។ សាវ័កប៉ុលបានមានប្រសាសន៍ថា គាត់និងពួកជំនុំនៅក្រុងកូរិនថូស…
Read articleពាក្យសម្តី ដែលនិយាយចំពេល
នៅបច្ចឹមប្រទេស មានពាក្យស្លោកមួយពោលថា “ការស្គាល់ពេលវេលា គឺសំខាន់សម្រាប់គ្រប់ការទំាងអស់”។ ព្រះគម្ពីរក៏បានបង្រៀនផងដែរថា យើងត្រូវនិយាយស្តី និងប្រើពាក្យសម្តីឲ្យត្រូវពេល។ ចូរគិតអំពីពេលដែលព្រះបានប្រើអ្នក ឲ្យនិយាយលើកទឹកចិត្តនរណាម្នាក់ ចំពេលល្អ ឬគិតអំពីពេលដែលអ្នកចង់និយាយ តែអ្នកមិនបាននិយាយ ដោយសារពេលវេលាមិនអំណោយផល។ ព្រះគម្ពីរបានចែងថា មានពេលសម្រាប់និយាយ និងពេលនៅស្ងៀម(សាស្តា ៣:៧)។ ម្យ៉ាងទៀត ស្តេចសាឡូម៉ូនបានមានបន្ទូលថា ពាក្យសម្តីដែលនិយាយចំពេល នោះធៀបដូចជាផ្លែសារីមាស ដែលគេឆ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់ អ្នកដែលចេះស្តីបន្ទោសដោយប្រាជ្ញា នោះក៏ដូចជាក្រវិលមាស និងគ្រឿងលំអមាសសុទ្ធ ដល់ត្រចៀកដែលព្រមស្តាប់តាមដែរ(សុភាសិត ២៥:១១-១២)។ ការស្គាល់ពេលដែលត្រូវនិយាយ គឺចំណេញដល់អ្នកនិយាយ និងអ្នកស្តាប់ ទោះនោះជាពាក្យសម្តីនៃសេចក្តីស្រឡាញ់ ការលើកទឹកចិត្ត ឬការស្តីបន្ទោសក្តី។ ស្តេចសាឡូម៉ូនបានមានបន្ទូលថា ពេលដែលយើងចង់បញ្ចេញកំហឹង បន្ទាបបន្ថោក ឬនិយាយដើមអ្នកជិតខាងណាម្នាក់ យើងត្រូវទប់អណ្តាតរបស់យើង ដោយដឹងថា ពេលនោះជាពេលដែលត្រូវនៅស្ងៀម(១១:១២-១៣)។ ពេលដែលសម្តីប៉ប៉ាច់ប៉ប៉ោច ឬកំហឹងនាំឲ្យយើងធ្វើបាបទាស់នឹងព្រះ ឬអ្នកដទៃ នោះយើងអាចជម្នះនឹងការល្បួងនេះបាន ដោយទប់បបូរមាត់ ហើយយឺតនឹងនិយាយ(១០:១៩ យ៉ាកុប ១:១៩)។ ជាញឹកញាប់ យើងច្រើនតែពិបាកក្នុងការនិយាយ ដោយមិនដឹងថា ត្រូវនិយាយអ្វី ហើយត្រូវនិយាយពេលណាទើបល្អ។ តែព្រះវិញ្ញាណបរិសុទ្ធនឹងជួយឲ្យយើងដឹងថា…
Read articleកន្លែងសម្រាក
ពេលខ្ញុំបោះជំហ៊ានចូលក្នុងព្រះវិហារមួយ នៅស្រុកខ្លាង ប្រទេសម៉ាឡេស៊ី ខ្ញុំមានការចាប់អារម្មណ៍ ចំពោះផ្លាកសញ្ញាស្វាគមន៍ ដែលគេបានសរសេរថា “ទីសម្រាក សម្រាប់អ្នកដែលមានបន្ទុកធ្ងន់”។ ព្រះវិហារជាកន្លែងដែលដោះបន្ទុកចេញ និងឲ្យអ្នកនឿយព្រួយបានសម្រាក ហើយការនេះបានឆ្លុះបញ្ចាំងឲ្យគេស្គាល់បំណងព្រះទ័យព្រះគ្រីស្ទបានកាន់តែច្បាស់បំផុត។ នេះក៏ជាកិច្ចការដ៏សំខាន់ ក្នុងព្រះរាជកិច្ចព្រះអង្គ បានជាព្រះអង្គមានបន្ទូលថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក”(ម៉ាថាយ ១១:២៨)។ ព្រះយេស៊ូវបានសន្យាថា ព្រះអង្គនឹងដកបន្ទុកចេញពីយើង ហើយឲ្យយើងទទួលបន្ទុកដ៏ស្រាលរបស់ព្រះអង្គវិញ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល”(ខ.២៩-៣០)។ យើងអាចជឿជាក់ព្រះបន្ទូលសន្យារបស់ព្រះអង្គ ព្រោះព្រះអង្គមានកម្លាំងដ៏អស្ចារ្យ។ ទោះបី ជាយើងមានបន្ទុកធ្ងន់យ៉ាងណាក៏ដោយ ក៏ព្រះរាជបុត្រានៃព្រះទ្រង់នៅតែអាចសែងបន្ទុកជួសយើង ដោយស្មាព្រះអង្គមានកម្លាំងដ៏អស្ចារ្យ ហើយព្រះអង្គបានសន្យាថា នឹងដកបន្ទុកដ៏ធ្ងន់ចេញពីយើង ហើយឲ្យយើងសែងបន្ទុកដ៏ស្រាលរបស់ព្រះអង្គវិញ។ ព្រះគ្រីស្ទបានស្រឡាញ់យើង ដោយសេចក្តីស្រឡាញ់ដ៏អស់កល្ប ហើយជ្រាបអំពីទុក្ខលំបាករបស់យើង ព្រមទាំងអាចឲ្យយើងទុកចិត្តថា ព្រះអង្គនឹងប្រទាននូវការសម្រាក ដែលយើងមិនអាចរក ដោយខ្លួនឯងបាន។ កម្លាំងរបស់ព្រះអង្គគឺគ្រប់គ្រាន់ ល្មមនឹងជួយភាពកម្សោយរបស់យើង ដូចនេះ ព្រះអង្គជា “ទីសម្រាក សម្រាប់អ្នកដែលមានបន្ទុកធ្ងន់”។-Bill Crowder
Read articleអំណាចធ្វើឲ្យផ្លាស់ប្រែ
លោកតូនី វេកន័រ(Tony Wagner) ជាអ្នកអប់រំ និងជាអ្នកនិពន្ធសៀវភៅដែលលក់ដាច់បំផុត។ គាត់បានមានជំនឿយ៉ាងមុតមាំ ចំពោះ“ការមានគំនិតថ្មី” ដែលធ្វើឲ្យពិភពលោកមានការកែប្រែក្នុងការគិត និងធ្វើការងារ។ គាត់បាននិពន្ធសៀវភៅ ដែលមានចំណងជើងថា “ការបង្កើតគំនិតថ្មី” ដែលនិយាយអំពី ការបង្កើតឲ្យមានយុវជន ដែលនឹងកែប្រែពិភពលោក ។ ក្នុងសៀវភៅនោះ គាត់បានមានប្រសាសន៍ថា “ការមានគំនិតថ្មី កើតមានក្នុងគ្រប់ផ្នែកទំាងអស់នៃការប្រឹងប្រែងរបស់មនុស្ស ហើយមនុស្សភាគច្រើន អាចមានភាពប៉ិនប្រសព្វ និងមានគំនិតថ្មីកាន់តែច្រើន អាស្រ័យទៅលើបរិស្ថាន និងឱកាស”។ សាវ័កប៉ុលស្ថិតក្នុងចំណោមអ្នកដែលនាំឲ្យគេមានគំនិតថ្មី ក្នុងសតវត្សរ៍ទី១ ដែលបានធ្វើដំណើរទូទាំងតំបន់អាស៊ី មីន័រ ដោយប្រកាសប្រាប់បណ្តាជន អំពីរបៀបដែលពួកគេអាចផ្លាស់ប្រែ ដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ។ គាត់បានសរសេរសំបុត្រផ្ញើទៅពួកជំនុំ នៅទីក្រុងរ៉ូមថា “កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង”(រ៉ូម ១២:២)។ គាត់បានជំរុញពួកគេ ឲ្យថ្វាយខ្លួនដាច់ដល់ព្រះ(ខ.១)។ សាវ័កប៉ុលបានមើលថែរ និងបង្រៀនពួកគេ ពីរបៀបរស់នៅ ក្នុងជីវិត ដែលយកព្រះគ្រីស្ទជាទីមួយ ហើយមានការលះបង់ ក្នុងពិភពលោកដែលមានភាពអាត្មានិយម និងភាពលោភលន់។ ពិភពលោកមានការផ្លាស់ប្តូរយ៉ាងខ្លាំង ចាប់តាំងពីសម័យសាវ័កប៉ុលមក។ តែមនុស្សយើងនៅតែស្រេកឃ្លានក្តីស្រឡាញ់ ការអត់ទោស និងអំណាចកែប្រែជីវិត មិនខុសពីសម័យមុនទេ។ ព្រះយេស៊ូវ…
Read articleមេរៀន អំពីកងបង្វិលចង្កេះ
កាលនៅពីក្មេង កងបង្វិលចង្កេះ ស្ថិតក្នុងចំណោមគ្រឿងលេង ដែលខ្ញុំចូលចិត្តលេងជាងគេ។ ខ្ញុំ និងស៊ូហ្ស៊ី(Suzi) ដែលជាមិត្តភ័ក្តិរបស់ខ្ញុំ បានចំណាយពេលជាច្រើនម៉ោង នៅទីធ្លាមុខផ្ទះ ដើម្បីលេងកងបង្វិលចង្កេះ ឲ្យបានល្អឥតខ្ចោះ ហើយប្រកួតគ្នា ឲ្យដឹងថា នរណាអាចបង្វិលកងជុំវិញចង្កេះបានយូរជាងគេ។ ឆ្នាំនេះ ខ្ញុំបាននឹកចាំអំពីការលេងកងបង្វិលចង្កេះ ដែលយើងធ្លាប់លេងកាលពីក្មេង។ ពេលខ្ញុំកំពុងអង្គុយក្នុងសួនច្បារ ខ្ញុំបានមើលក្មេងៗទាំងតូចទាំងធំ កំពុងព្យាយាមបង្វិលកង់អស់ពីលទ្ធភាព កុំឲ្យកងបង្វិលនោះធ្លាក់ពីចង្កេះខ្លួន។ ពួកគេបានបង្វិលចង្កេះខ្លួន ឲ្យអស់ពីកម្លាំង ប៉ុន្តែ កងនោះនៅតែធ្លាក់ដល់ដីដដែល។ បន្ទាប់មក មានស្រ្តីម្នាក់បានរើសកងមួយពីដី ហើយក៏បានដាក់វាជុំវិញចង្កេះគាត់ ចាប់ផ្តើមបង្វិលកងនៅចង្កេះ ស្ទើរតែមិនបាច់កំរើកចង្កេះរបស់គាត់ ហើយគាត់ក៏បានបង្វិលកងនោះឡើងដល់ស្មាគាត់ ហើយបង្វិលវាចុះមកចង្កេះវិញ ចុះឡើងៗធ្វើជាចង្វាក់ យ៉ាងរលូន។ ជោគជ័យរបស់គាត់ គឺអាស្រ័យទៅលើការធ្វើចលនាត្រូវតាមក្បួន គឺមិនមែនចេះតែប្រើកម្លាំងបាយគ្រវីយកៗនោះទេ។ ក្នុងជីវិតខាងវិញ្ញាណរបស់យើង យើងអាចប្រើកម្លាំងរបស់យើង ដើម្បីបម្រើព្រះ ឲ្យបានលឿន និងល្អដូចអ្នកដទៃ។ ប៉ុន្តែ ការធ្វើការឲ្យខ្សោះកម្លាំង មិនមែនជាអ្វីដែលយើងគួរធ្វើនោះទេ(កាឡាទី ៦:៩)។ មុនពេលព្រះយេស៊ូវប្រទានអាហារដល់មនុស្សរាប់ពាន់អ្នក ដោយប្រើនំប៉័ងតែ៥ដុំ និងត្រីពីកន្ទុយ(ម៉ាកុស ៦:៣៨-៤៤) ព្រះអង្គបានប្រាប់ពួកសិស្សព្រះអង្គ ឲ្យទៅរកកន្លែងសម្រាក ដែលការនេះបានបង្ហាញថា ព្រះអង្គមិនត្រូវការប្រញាប់ប្រញាល់ខំធ្វើការ ទាល់តែអស់កម្លាំង…
Read article