អំណាចធ្វើឲ្យផ្លាស់ប្រែ

លោកតូនី វេកន័រ(Tony Wagner) ជាអ្នកអប់រំ និងជាអ្នកនិពន្ធសៀវភៅដែលលក់ដាច់បំផុត។ គាត់បានមានជំនឿយ៉ាងមុតមាំ ចំពោះ“ការមានគំនិតថ្មី” ដែលធ្វើឲ្យពិភពលោកមានការកែប្រែក្នុងការគិត និងធ្វើការងារ។ គាត់បាននិពន្ធសៀវភៅ ដែលមានចំណងជើងថា “ការបង្កើតគំនិតថ្មី” ដែលនិយាយអំពី ការបង្កើតឲ្យមានយុវជន ដែលនឹងកែប្រែពិភពលោក ។ ក្នុងសៀវភៅនោះ  គាត់បានមានប្រសាសន៍ថា “ការមានគំនិតថ្មី កើតមានក្នុងគ្រប់ផ្នែកទំាងអស់នៃការប្រឹងប្រែងរបស់មនុស្ស ហើយមនុស្សភាគច្រើន អាចមានភាពប៉ិនប្រសព្វ និងមានគំនិតថ្មីកាន់តែច្រើន អាស្រ័យទៅលើបរិស្ថាន និងឱកាស”។

សាវ័កប៉ុលស្ថិតក្នុងចំណោមអ្នកដែលនាំឲ្យគេមានគំនិតថ្មី ក្នុងសតវត្សរ៍ទី១ ដែលបានធ្វើដំណើរទូទាំងតំបន់អាស៊ី មីន័រ ដោយប្រកាសប្រាប់បណ្តាជន អំពីរបៀបដែលពួកគេអាចផ្លាស់ប្រែ ដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ។ គាត់បានសរសេរសំបុត្រផ្ញើទៅពួកជំនុំ នៅទីក្រុងរ៉ូមថា “កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង”(រ៉ូម ១២:២)។ គាត់បានជំរុញពួកគេ ឲ្យថ្វាយខ្លួនដាច់ដល់ព្រះ(ខ.១)។ សាវ័កប៉ុលបានមើលថែរ និងបង្រៀនពួកគេ ពីរបៀបរស់នៅ ក្នុងជីវិត ដែលយកព្រះគ្រីស្ទជាទីមួយ ហើយមានការលះបង់ ក្នុងពិភពលោកដែលមានភាពអាត្មានិយម និងភាពលោភលន់។

ពិភពលោកមានការផ្លាស់ប្តូរយ៉ាងខ្លាំង ចាប់តាំងពីសម័យសាវ័កប៉ុលមក។ តែមនុស្សយើងនៅតែស្រេកឃ្លានក្តីស្រឡាញ់ ការអត់ទោស និងអំណាចកែប្រែជីវិត មិនខុសពីសម័យមុនទេ។ ព្រះយេស៊ូវ ជាអង្គបុគ្គលដ៏អស្ចារ្យបំផុត ដែលបាននាំគេឲ្យកែប្រែគំនិតជាថ្មី។ ព្រះអង្គប្រទានឲ្យយើងមានគំនិតថ្មី  ហើយបានអញ្ជើញយើង  ឲ្យពិសោធនឹងជីវិតថ្មី ដែលខុសប្លែកពីមុន។-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles