កន្លែងសម្រាក

ពេលខ្ញុំបោះជំហ៊ានចូលក្នុងព្រះវិហារមួយ នៅស្រុកខ្លាង ប្រទេសម៉ាឡេស៊ី ខ្ញុំមានការចាប់អារម្មណ៍ ចំពោះផ្លាកសញ្ញាស្វាគមន៍ ដែលគេបានសរសេរថា “ទីសម្រាក សម្រាប់អ្នកដែលមានបន្ទុកធ្ងន់”។

ព្រះវិហារជាកន្លែងដែលដោះបន្ទុកចេញ និងឲ្យអ្នកនឿយព្រួយបានសម្រាក  ហើយការនេះបានឆ្លុះបញ្ចាំងឲ្យគេស្គាល់បំណងព្រះទ័យព្រះគ្រីស្ទបានកាន់តែច្បាស់បំផុត។ នេះក៏ជាកិច្ចការដ៏សំខាន់   ក្នុងព្រះរាជកិច្ចព្រះអង្គ  បានជាព្រះអង្គមានបន្ទូលថា  “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក”(ម៉ាថាយ ១១:២៨)។

ព្រះយេស៊ូវបានសន្យាថា ព្រះអង្គនឹងដកបន្ទុកចេញពីយើង ហើយឲ្យយើងទទួលបន្ទុកដ៏ស្រាលរបស់ព្រះអង្គវិញ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល”(ខ.២៩-៣០)។

យើងអាចជឿជាក់ព្រះបន្ទូលសន្យារបស់ព្រះអង្គ ព្រោះព្រះអង្គមានកម្លាំងដ៏អស្ចារ្យ។ ទោះបី ជាយើងមានបន្ទុកធ្ងន់យ៉ាងណាក៏ដោយ ក៏ព្រះរាជបុត្រានៃព្រះទ្រង់នៅតែអាចសែងបន្ទុកជួសយើង ដោយស្មាព្រះអង្គមានកម្លាំងដ៏អស្ចារ្យ ហើយព្រះអង្គបានសន្យាថា នឹងដកបន្ទុកដ៏ធ្ងន់ចេញពីយើង ហើយឲ្យយើងសែងបន្ទុកដ៏ស្រាលរបស់ព្រះអង្គវិញ។

ព្រះគ្រីស្ទបានស្រឡាញ់យើង ដោយសេចក្តីស្រឡាញ់ដ៏អស់កល្ប ហើយជ្រាបអំពីទុក្ខលំបាករបស់យើង ព្រមទាំងអាចឲ្យយើងទុកចិត្តថា ព្រះអង្គនឹងប្រទាននូវការសម្រាក ដែលយើងមិនអាចរក ដោយខ្លួនឯងបាន។ កម្លាំងរបស់ព្រះអង្គគឺគ្រប់គ្រាន់ ល្មមនឹងជួយភាពកម្សោយរបស់យើង ដូចនេះ ព្រះអង្គជា “ទីសម្រាក សម្រាប់អ្នកដែលមានបន្ទុកធ្ងន់”។-Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles