ព្រះពរនៃការថ្វាយដង្វាយ
ក្នុងសម័យព្រះយេស៊ូវ ពួកអាចារ្យពឹងផ្អែកទៅលើដង្វាយរបស់ប្រជាជន តែក៏មានពួកអាចារ្យដែល “ឆស៊ីផ្ទះស្រ្តីមេម៉ាយ”ផងដែរ(ម៉ាកុស ១២:៤០)។ ដូចនេះ ស្ត្រីមេម៉ាយមិនសមនឹងយកប្រាក់ដែលនាងនៅសល់តែពីរស្លឹង មកដាក់ដង្វាយឲ្យស្ថាប័នដ៏ពុករលួយនេះឡើយ។ ប៉ុន្តែ ព្រះយេស៊ូវបានឲ្យតម្លៃ ចំពោះទង្វើរបស់គាត់ ដែលបានបង្ហាញពីអាកប្បកិរិយ៉ាដ៏ត្រឹមត្រូវ ដែលយើងត្រូវមានចំពោះលុយ(ខ.៤១-៤២)។ ពេលដែលលោកហ្គរឌិន ខូសប៊ី(Gordon Cosby) កំពុងមាននាទីជាគ្រូគង្វាលនៃព្រះវិហារព្រះសង្រ្គោះ ក្នុងរដ្ឋវ៉ាស៊ីនតុន ឌីស៊ី គាត់បានចែកចាយទីបន្ទាល់របស់ស្ត្រីមេម៉ាយម្នាក់ ដែលមានប្រាក់ចំណូលប្រចាំខែស្ទើរតែមិនអាចចិញ្ចឹម និងទិញសំលៀកបំពាក់ សម្រាប់កូនទាំង៦នាក់។ ប៉ុន្តែ ជារៀងរាល់អាទិត្យ គាត់បានដាក់ដង្វាយ ៤ដុល្លាក្នុងថាសដង្វាយ ដោយចិត្តស្មោះត្រង់ជានិច្ច។ មានអ្នកដឹកនាំម្នាក់ក្នុងព្រះវិហារនោះ បានស្នើលោកគ្រូខូសប៊ី ឲ្យទៅជួបស្ត្រីមេម៉ាយរូបនោះ ហើយបញ្ជាក់ដល់គាត់ថា គាត់មិនចាំបាច់ដាក់ដង្វាយនោះទេ ហើយគាត់អាចប្រើវា ដើម្បីបំពេញសេចក្តីត្រូវការរបស់គ្រួសាររបស់ខ្លួនវិញ។ លោកខូសប៊ីក៏បានធ្វើតាមយោបលរបស់អ្នកដឹកនាំ។ ពេលនោះ ស្ត្រីមេម៉ាយក៏បានឆ្លើយតបថា “ការដាក់ដង្វាយនេះ បាននាំឲ្យខ្ញុំមានភាពថ្លៃថ្នូរ និងមានន័យ។ ហេតុអ្វីលោកគ្រូចង់ដកយកចេញនូវការដ៏ប្រពៃនេះ?” គាត់បានស្គាល់គន្លឹះ នៃការដាក់ដង្វាយ ដែលអាចផ្តល់ប្រយោជន៍ដល់អ្នកថ្វាយ បានច្រើនជាងអ្នកទទួលដង្វាយទៅទៀត។ ជាការពិតណាស់ អ្នកដែលស្ថិតក្នុងភាពក្រីក្រ ត្រូវការជំនួយផ្នែកហិរញ្ញវត្ថុ។ ប៉ុន្តែ តម្រូវការនៃការថ្វាយដង្វាយ អាចសំខាន់ដូចតម្រូវការនៃការទទួលដង្វាយផងដែរ។ ការថ្វាយដង្វាយ នាំឲ្យយើងនឹកចាំថា យើងរស់នៅដោយសារព្រះគុណព្រះ…
Read articleជ័យជម្នះនៅកន្លែងពីរផ្សេងគ្នា
មានពេលមួយ ស្តេចដាវីឌ ត្រូវប្រឈមមុខជាមួយនឹងខ្មាំងសត្រូវ ដែលទ្រង់ធ្លាប់យកឈ្នះកាលពីមុន។ កាលពីប៉ុន្មានឆ្នាំមុន ទ្រង់បានផ្តួលកូលីយ៉ាត ដែលជាកំពូលអ្នកប្រយុទ្ធរបស់សាសន៍ភីលីស្ទីន ដោយប្រើក្រួសរលីងៗមួយដុំ ដែលកាលនោះ ទ្រង់គ្រាន់តែជាក្មេងគង្វាលចៀមប៉ុណ្ណោះ(១សាំយ៉ូអែល ១៧)។ ពេលដែលដាវីឌក្លាយជាស្តេចនៃអ៊ីស្រាអែល ទ្រង់ក៏ត្រូវតទល់នឹងសាសន៍ភីលីស្ទីនម្តងទៀត! ពួកគេបានដឹងថា ទ្រង់បានក្លាយជាស្តេចនៃនគរអ៊ីស្រាអែលហើយ បានជាពួកគេសម្រេចចិត្តលើកទ័ពមកម្តងទៀត(២សាំយ៉ូអែល ៥:១៧)។ តើយើងត្រូវធ្វើអ្វីមុនគេ ពេលដែលមានបញ្ហាកើតឡើង? ពេលនោះ យើងអាចមានការតក់ស្លត់។ យើងអាចរិះរកវិធីដោះស្រាយ។ ពុំនោះទេ យើងអាចអធិស្ឋាន ជាមុនសិន តាមគំរូរបស់ស្តេចដាវីឌ។ “ស្តេចដាវីឌបានទូលសួរ ដល់ព្រះអម្ចាស់”(ខ.១៩) ហើយព្រះអង្គក៏បានដឹកនាំស្តេចអង្គនេះ។ កាលនោះ ស្តេចដាវីឌត្រូវធ្វើសង្រ្គាមនឹងពួកភីលីស្ទីន នៅកន្លែងពីរផ្សេងគ្នា គឺនៅបាល-ពេរ៉ាស៊ីម និងវាលច្រកភ្នំរេផែម។ ជាការប្រសើរណាស់ ដែលទ្រង់បានប្រឹក្សាយោបលជាមួយព្រះអម្ចាស់ ព្រោះក្នុងសមរភូមិទាំងពីរនោះ ទ្រង់ត្រូវប្រើយុទ្ធសាស្រ្តពីរផ្សេងគ្នា។ ព្រះអង្គបានប្រហារពួកខ្មាំងសត្រូវ ដោយព្រះអង្គទ្រង់ផ្ទាល់ ក្នុងកន្លែងទីមួយ បានជាស្តេចដាវីឌមានបន្ទូលថា ព្រះអម្ចាស់បានទម្លាយមកលើខ្មាំងសត្រូវរបស់យើង នៅចំពោះមុខដូចទឹកធ្លាយទំនប់(ខ.២០)។ ហើយនៅកន្លែងមួយទៀត ព្រះអម្ចាស់បានឲ្យស្តេចដាវីឌអនុវត្តតាមផែនការរបស់ព្រះអង្គ ហើយពេលដែលទ្រង់អនុវត្តតាមព្រះអង្គ ពួកអ៊ីស្រាអែលក៏បានទទួលជ័យជម្នះ(ខ.២៣-២៥)។ ជារៀងរាល់ថ្ងៃ យើងជួបប្រទះបញ្ហាជាច្រើន ដែលត្រូវឆ្លងកាត់។ ទោះបីជា បញ្ហាទាំងអស់មិនមានដំណោះស្រាយដូចគ្នាក៏ដោយ ក៏យើងត្រូវតែប្រឹក្សាយោលជាមួយនឹងព្រះជានិច្ចមុននឹងសម្រេចចិត្តដោះស្រាយបញ្ហានីមួយៗ។ បន្ទាប់មក…
Read articleមានពេលសម្រាប់គ្រប់ការទាំងអស់
ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ក្រុមចម្រៀងរ៉ក់បែបប្រពៃណី ដែលមានឈ្មោះថា “ដឹ បាយអឺដស៍”(The Byrds) បានចេញបទចម្រៀងថ្មីមួយបទ ដែលមានចំណងជើងថា “ចូរងាកមក! ងាកមក! ងាកមក!”។ បទចម្រៀងនេះពិតជាល្បីល្បាញណាស់ បានជាគេឲ្យចំណាត់ថ្នាក់លេខមួយ ក្នុងបញ្ជីបទចម្រៀងទាំង១០០បទ ដែលល្បីជាងគេ នៅសម័យនោះ ក្នុងសារពត័មានតន្រ្តីប៊ីលប៊ត(Billboard) ហើយថែមទាំងទទួលបាននូវប្រជាប្រិយភាព ទូទាំងពិភពលោកផងដែរ។ បទចម្រៀងនេះ មានទំនុកដែលបានធ្វើឲ្យអ្នកស្តាប់ទាំងឡាយ មានការជក់ចិត្តឌិតអារម្មណ៍ណាស់។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺទំនុកនៃបទចម្រៀងនេះ ត្រូវបានដកស្រង់ចេញពីកណ្ឌសាស្តា នៃព្រះគម្ពីរសញ្ញាចាស់ ដែលក្នុងនោះអ្នកនិពន្ធបានថ្លែងថា “មានពេលសំរាប់គ្រប់ទាំងអស់ គឺមានពេលសំរាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ”(៣:១)។ បន្ទាប់មក អ្នកនិពន្ធបានរៀបរាប់ អំពីរដូវកាលមួយចំនួន ដែលមនុស្សពើបប្រទះក្នុងជីវិត ដែលមានដូចជា ការកើត និងការស្លាប់ ការរកបាន និងការបាត់បង់ ទឹកភ្នែក និងសំណើច ការសោកសង្រេង និងការលោតរាំ។ រដូវកាលក្នុងជីវិតរបស់យើងក៏មានការប្រែប្រួលពីមួយពេលទៅមួយពេល ដូចរដូវកាល ក្នុងធម្មជាតិផងដែរ។ ស្ថានភាពរបស់យើង មិនស្ថិតនៅដដែលជារៀងរហូតទេ។ ជួនកាល យើងទទួលស្វាគមន៍ការប្រែប្រួលក្នុងជីវិតរបស់យើង។ ប៉ុន្តែ ជាញឹកញាប់ យើងច្រើនតែពិបាកស្វាគមន៍ការប្រែប្រួល ជាពិសេស នៅពេលដែលការប្រែប្រួលនោះ…
Read articleរង្វាន់សម្រាប់អាកប្បកិរិយ៉ាល្អ
នៅក្នុងក្រុមកុមារ នៃព្រះវិហាររបស់ខ្ញុំ យើងតែងតែឲ្យកាតលើកទឹកចិត្តដល់ក្មេងៗ ពេលដែលយើងកត់សម្គាល់ឃើញថា ពួកគេមានអាកប្បកិរិយ៉ាល្អ។ ពួកគេក៏បានសន្សំកាតនោះឲ្យបានច្រើន ដើម្បីទទួលរង្វាន់ សម្រាប់អាកប្បកិរិយ៉ាល្អ ដែលខ្លួនធ្លាប់មានកន្លងមក។ យើងកំពុងតែព្យាយាមបង្រៀនក្មេងៗ ឲ្យកាន់តែមានអាកប្បកិរិយ៉ាល្អ ជាជាងផ្តោតទៅលើចំណុចអាក្រក់របស់ពួកគេ។ មានពេលមួយ អ្នកដឹកនាំរបស់យើងម្នាក់ បានឲ្យកាតមួយសន្លឹកដល់ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ ឈ្មោះធីរី(Tyree)។ ពេលនោះធីរីបានឆ្លើយតបថា “ខ្ញុំសូមអរគុណលោកគ្រូ ប៉ុន្តែ ខ្ញុំមិនត្រូវការកាតនេះទេ។ ខ្ញុំចង់មានអាកប្បកិរិយ៉ាល្អ ហើយមិនចង់បានរង្វាន់ សម្រាប់អាកប្បកិរិយ៉ាល្អនោះឡើយ”។ សម្រាប់កុមារាម្នាក់នេះ ការធ្វើល្អ គឺជារង្វាន់សម្រាប់ខ្លួនគាត់។ គាត់ពិតជាចូលចិត្តធ្វើល្អ ក្នុងការរស់នៅ ទោះបីជាគាត់បានទទួលរង្វាន់ឬអត់ក៏ដោយ។ ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ យើងនឹងទទួលរង្វាន់នៅថ្ងៃណាមួយ។ បទគម្ពីរ ២កូរិនថូស ៥:១០ បានចែងថា គ្រប់គ្នានឹងបានទទួលរង្វាន់ តាមការដែលបានធ្វើ ពីកាលនៅក្នុងរូបកាយរៀងខ្លួន ទោះល្អឬអាក្រក់ក្តី”។ ប៉ុន្តែ យើងមិនគួរប្រព្រឹត្តល្អក្នុងការរស់នៅ ដោយសារតែយើងមានបំណងចង់បានរង្វាន់នោះឡើយ ហើយក៏មិនមែនដើម្បីឲ្យបានសេចក្តីសង្រ្គោះនោះដែរ។ ផ្ទុយទៅវិញ យើងគួរប្រព្រឹត្តល្អ ដោយសារយើងមានបំណងចិត្ត ចង់បង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះ និងដើម្បីធ្វើឲ្យព្រះអង្គសព្វព្រះទ័យ។ ពេលដែលយើងស្រឡាញ់ព្រះ យើងមានចិត្តចង់ផ្គាប់ព្រះទ័យព្រះអង្គ ដែលបានស្រឡាញ់យើងជាមុន(១យ៉ូហាន ៤:១៩) ហើយបម្រើព្រះអង្គ ដោយចិត្តបរិសុទ្ធ(សុភាសិត ១៦:២…
Read articleផ្លោះរបងថ្ម
លោកពលបាល រីឆាត ឃើកលែន(Richard KirkLand) ជាទាហានរបស់កងទ័ពសហព័ន្ធ ក្នុងសម័យសង្រ្គាមស៊ីវិលរបស់អាមេរិក(ឆ្នាំ ១៨៦១-១៨៦៥)។ ពេលកងទ័ពសហភាពទទួលបរាជ័យ នៅក្នុងការវាយសម្រុកចូលភ្នំម៉ារី ហាយ ក្នុងអំឡុងពេលសង្រ្គាមនៅហ្វ្រេដឺរីកបឺក មានទាហានជាច្រើនបានរបួស ហើយត្រូវគេទុកចោល ក្នុងទឹកដីដែលនៅចន្លោះគូរសត្រូវទាំងពីរ ដូចនេះ លោកឃើកលែនក៏បានសុំការអនុញ្ញាត ចូលទៅជួយសង្រ្គោះពួកគេ។ គាត់បានប្រមូលដបទឹក ហើយផ្លោះរបងថ្ម ទៅជួយទាហានណាដែលគាត់ឃើញមុនគេ។ គេបានហៅគាត់ថា “ទេវតានៃម៉ារី ហាយ” នៅពេលដែលគាត់បានប្រថុយនឹងគ្រោះថ្នាក់ផ្ទាល់ខ្លួន ដើម្បីបង្ហាញនូវសេចក្តីមេត្តាករុណារបស់ព្រះគ្រីស្ទ ដល់ទាហានរបស់សត្រូវ។ មិនមានមនុស្សច្រើនទេ ដែលនឹងត្រូវទៅប្រយុទ្ធនឹងខ្មាំងសត្រូវ ក្នុងសមរភូមិខាងសាច់ឈាម តែទន្ទឹមនឹងនោះ ក្នុងពេលសព្វថ្ងៃនេះ យើងអាចរកឃើញមនុស្សជាច្រើននៅជុំវិញខ្លួនយើង ដែលកំពុងរងទុក្ខវេទនា ដោយសារភាពឯកកោ ការបាត់បង់ បញ្ហាសុខភាព និងអំពើបាប។ ប្រហែលជាមានសម្លេងរំខានជាច្រើន ដែលធ្វើឲ្យយើងមិនអាចឮពួកគេស្រែកដង្ហើយរកសេចក្តីមេត្តា ការកម្សាន្តចិត្ត សេចក្តីសង្ឃឹម និងជំនួយ។ លោកឃើកលែនមានចិត្តអាណិតអាសូរចំពោះអ្នកដទៃ ដូចព្រះគ្រីស្ទដែរ ជាគំរូនៃការអនុវត្តតាមព្រះរាជបញ្ជារបស់ព្រះយេស៊ូវ ដែលបានបង្គាប់ឲ្យ “ស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួនឯង”(ម៉ាថាយ ៥:៤៤)។ ត្រង់ចំណុចនេះ សាវ័កប៉ុលបានដងស្រង់បទគម្ពីរ សុភាសិត ២៥:២១ “បើសិនណាជាខ្មាំងសត្រូវអ្នកឃ្លាន នោះចូរឲ្យគេបរិភោគចុះ បើគេស្រេក…
Read articleចូរស្ងប់រំងាប់
ខ្សែភាពយន្ត ដែលមានចំណងជើងថា រទេះអគ្គី ជារឿងដែលបានរំឭកដល់ដំណើរជីវិតរបស់លោកអេរិក លីឌែល(Eric Liddle) ដែលជាកីឡាករដែលបានទទួលមេដាយមាស ក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ១៩២៤ នៅទីក្រុងបារីស មុនពេលគាត់ចេញទៅធ្វើការជាបេសកជន នៅប្រទេសចិន។ ជាច្រើនឆ្នាំក្រោយមក ពេលដែលសង្រ្គាមលោកលើកទីពីរបានផ្ទុះឡើង លោកលីឌែលក៏បានបញ្ជូនគ្រួសារគាត់ ទៅរកកន្លែងសុវត្តិភាព ក្នុងប្រទេសកាណាដា តែគាត់នៅបន្តរស់នៅក្នុងប្រទេសចិន។ មិនយូរប៉ុន្មាន គេក៏បានចាប់លោកលីឌែល និងបេសកជនបរទេសដទៃទៀត ដាក់ក្នុងជំរុំឃុំឃាំងរបស់ប្រទេសជប៉ុន។ បន្ទាប់ពីគាត់បានរស់នៅក្នុងមន្ទីឃុំឃាំង អស់រយៈពេលជាច្រើនខែក្រោយមក គាត់ក៏បានមានបញ្ហាសុខភាព ហើយគ្រូពេទ្យពិនិត្យឃើញថា គាត់ប្រហែលជាមានសាច់ដុះក្នុងខួរក្បាល។ ជារៀងរាល់ពេលល្ងាចថ្ងៃអាទិត្យ មានក្រុមភ្លេងមួយក្រុម បានមកលេងភ្លេងនៅក្បែរមន្ទីរពេទ្យ ដូចនេះ គាត់ក៏បានសុំឲ្យគេលេងបទ “ចូរស្ងៀមនៅ ឱវិញ្ញាណខ្ញុំអើយ”។ ខ្ញុំគិតថា ពេលដែលគាត់កំពុងស្តាប់បទនេះ គាត់ក៏ប្រាកដជាជញ្ជឹងគិត អំពីអត្ថន័យនៃបទនេះ ដែលមានខ្លឹមសារដូចតទៅនេះថា ចូរស្ងប់រំងាប់ ឱវិញ្ញាណខ្ញុំអើយ : ពេលវេលាកន្លងទៅយ៉ាងឆាប់រហ័ស / តើពេលណា យើងនឹងបានទៅនៅជាមួយព្រះអម្ចាស់ជារៀងរហូត / ពេលដែលការខកចិត្ត ការសោកសង្រេង និងការភ័យខ្លាចរលាយបាត់អស់ / ចូរបំភ្លេចទុក្ខព្រួយ ក្តីអំណររបស់ក្តីស្រឡាញ់កើតមានជាថ្មី / ចូរស្ងប់រំងាប់ ឱវិញ្ញាណខ្ញុំអើយ…
Read article