នរណានិយាយការពិត?
ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសប្រធានាធិបតីនៃសហរដ្ឋអាមេរិក ទូរទស្សន៍ទាំងឡាយបានផ្សាយអំពីការថ្លែងសន្តរកថា និងកិច្ចពិភាក្សាតទល់ ដែលច្រើនតែរាប់បញ្ចូល “ការពិនិត្យរកមើលការពិត” ដោយអ្នកវិភាគ ដែលធ្វើការប្រៀបធៀបសន្តរកថារបស់បេ-កជន ដែលឈរឈ្មោះជាប្រធានាធិបតី នឹងប្រវត្តិពិតរបស់ពួកគេ ដើម្បីឲ្យប្រជាជនបានដឹង ថាពួកគេកំពុងនិយាយការពិត ឬនិយាយប្រឌិត ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន? សាវ័កយ៉ូហានបានកត់ទុក អំពីការសន្ទនារវាងព្រះយេស៊ូវ ជាមួយនឹងមនុស្សមួយក្រុម ដែលជឿថា ព្រះយេស៊ូវកំពុងមានបន្ទូលកុហក់ អំពីព្រះអង្គទ្រង់។ ពេលនោះព្រះយេស៊ូវបានប្រាប់ពួកគេថា “បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច”(យ៉ូហាន ៨:៣១-៣២)។ ពួកគេទូលថា យើងរាល់គ្នាជាពូជលោកអ័ប្រាហាំ ក៏មិនដែលធ្វើជាបាវបំរើរបស់អ្នកណាឡើយ “ម្តេចក៏អ្នកថា យើងនឹងបានរួចដូច្នេះ”(ខ.៣៣)។ ពេលដែលការសន្ទនាចេះតែបន្ត ព្រះយេស៊ូវនៅតែមានបន្ទូលថា ព្រះអង្គពិតជាបានប្រាប់ការពិតមែន(ខ.៣៤,៤០,៤៥-៤៦,៥១)។ អ្នកខ្លះជឿព្រះអង្គ តែអ្នកផ្សេងទៀត នៅតែខឹងនឹងព្រះអង្គ ហើយមិនព្រមជឿ។ សព្វថ្ងៃនេះ កិច្ចពិភាក្សាតទល់នេះ នៅតែបន្តមាន។ អ្នកដែលប្រឆាំងនឹងព្រះយេស៊ូវ ក្នុងសម័យនេះ បានព្យាយាមនិយាយបង្ខូចព្រះបន្ទូលរបស់អង្គ ហើយលើកហេតុផលថា ព្រះអង្គបានមានបន្ទូលកុហក់។ ព្រះយេស៊ូវមានបន្ទូលថា “ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា” ហើយព្រះអង្គសន្យាថា ព្រះអង្គនឹងប្រទាននូវសេរីភាព ដែលយើងអាចរកបានតែនៅក្នុងព្រះអង្គប៉ុណ្ណោះ។ ការកត់ត្រារបស់ព្រះគម្ពីរ អំពីដំណើរជីវិតរបស់ព្រះយេស៊ូវ គឺសក្តិសមនឹងឲ្យយើង “ពិនិត្យរកមើលការពិត”…
Read articleគំរូនៃសេចក្តីស្រឡាញ់
មានស្លោកមួយឃ្លាពោលថា “គេអាចកាត់សេចក្តីថា យើងមានចិត្តល្អ ឬចិត្តអាក្រក់ មិនមែនដោយសារយើងមានសេចក្តីស្រឡាញ់ច្រើនប៉ុណ្ណាឡើយ តែដោយសារអ្នកដទៃបានស្រឡាញ់យើងខ្លាំងប៉ុណ្ណាទៅវិញទេ”។ ពាក្យស្លោកនោះ ត្រូវបានដកស្រង់ចេញពីខ្សែភាពយន្ត ដែលមានចំណងជើងថា មេធ្មប់នៃនគរអូហ្ស។ ខ្ញុំឃើញគេដាក់តាំងពាក្យស្លោកនោះ នៅលើជញ្ជាំងហាងលក់វត្ថុអនុស្សាវរីយ៍មួយ។ គេប្រហែលជាយល់ថារឿងមេធ្មប់នៃនគរអូហ្ស ជារឿងដ៏ល្អមួយហើយ ប៉ុន្តែ វាមិនមែនជាប្រភពនៃការបង្រៀនខាងវិញ្ញាណ ដែលយើងអាចជឿទុកចិត្តបាននោះឡើយ។ ដ្បិតព្រះទ្រង់មានសេចក្តីបង្រៀន ដែលផ្ទុយពីពាក្យស្លោកនេះ។ ព្រះអង្គបានប្រទានក្រឹត្យវិន័យធំៗពីរ គឺឲ្យស្រឡាញ់ព្រះអង្គជាទីមួយ ហើយស្រឡាញ់អ្នកដទៃ(ម៉ាកុស ១២:២៨-៣១)។ គ្មានខគម្ពីរណា ដែលបង្រៀនយើងឲ្យរំពឹងចង់បានសេចក្តីស្រឡាញ់ពីអ្នកដទៃវិញឡើយ។ តាមពិត ផ្ទុយទៅវិញ ព្រះយេស៊ូវបានមានបន្ទូល ក្នុងសេចក្តីអធិប្បាយដ៏ល្បីបំផុតរបស់ព្រះអង្គថា “អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ ចូរមានចិត្តអំណរ ហើយរីករាយជាខ្លាំងចុះ ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌”(ម៉ាថាយ ៥:១១-១២)។ ពេលដែលយើងនិយាយអំពីសេចក្តីស្រឡាញ់ យើងចាំបាច់ត្រូវដឹងថា : ព្រះអង្គបានស្រឡាញ់យើង មុនយើងស្រឡាញ់ព្រះអង្គ(១យ៉ូហាន ៤:១៩)។ គឺដូចដែលលោកម៉ូសេបានប្រាប់ពួកអ៊ីស្រាអែលថា ព្រះអង្គសព្វព្រះទ័យនឹងស្រឡាញ់ពួកគេ(ចោទិយកថា ១០:១៥) ហេតុដូចនេះហើយ ពួកគេត្រូវស្រឡាញ់អ្នកដទៃ ដោយរាប់បញ្ចូលទាំងអ្នកដែលពួកគេមិនស្គាល់ផង(ខ.១៩)។ កាលណាយើងបានទទួលសេចក្តីស្រឡាញ់ពីព្រះហើយ នោះព្រះអង្គសព្វព្រះទ័យនឹងឲ្យយើងនាំអ្នកដទៃ ឲ្យបានទទួលសេចក្តីស្រឡាញ់របស់ព្រះអង្គផងដែរ។ ព្រះទ្រង់ជាសេចក្តីស្រឡាញ់…
Read articleព្រះនេត្រនៃសេចក្តីស្រឡាញ់
មានមនុស្សជាច្រើន ដែលបានចូលរួមទស្សនាការសម្តែងរបស់លោក ម៉ាស សាឡិម(Marc Salem) នៅលើវេទិការ បាននាំគ្នាគិតថា គាត់អាចដឹងថា អ្នកដទៃកំពុងគិតអំពីអ្វី។ ប៉ុន្តែ គាត់មិនបានអះអាងថា គាត់មានសមត្ថភាពដូចនេះឡើយ។ គាត់ថា គាត់មិនមែនជាមនុស្សដែលមានភ្នែកទិព្វត្រចៀកទិព្វ ហើយក៏មិនមែនជាអ្នកមានវេទមន្តអ្វីដែរ តែគ្រាន់តែជាអ្នកពូកែសង្កេតមើលមនុស្សប៉ុណ្ណោះ។ គាត់បានប្រាប់អ្នកស្រីចេនីហ្វឺ មូលសិន(Jennifer Mulson) ដែលជាអ្នកនិពន្ធថា “សព្វថ្ងៃ យើងកំពុងរស់នៅក្នុងពិភពលោក ដែលមានវត្ថុភាគច្រើន យើងមើលមិនឃើញ ដោយសារយើងមិនចាប់អារម្មណ៍នឹងរបស់ទាំងនោះ … តែសម្រាប់ខ្ញុំវិញ ខ្ញុំងាយនឹងចាប់អារម្មណ៍ នឹងការអ្វីដែលមនុស្សបង្ហាញចេញមកខាងក្រៅ” (ដងស្រង់ពីការសែត ខូឡូរ៉ាដូ ស្រ្ពីង)។ កាលព្រះយេស៊ូវកំពុងបំពេញព្រះរាជកិច្ច ក្នុងលោកិយនេះ តើព្រះអង្គបានទតឃើញអ្វីខ្លះ នៅក្នុងចិត្តរបស់មនុស្ស ដែលព្រះអង្គបានជួប? មានពេលមួយ ព្រះអង្គបានជួបនឹងបុរសអ្នកមានដ៏ក្មេងវ័យម្នាក់ ដែលកំពុងស្វែងរកជីវិតអស់កល្បជានិច្ច ដូចដែលមានចែងក្នុងព្រះគម្ពីរដំណឹងល្អម៉ាថាយ ម៉ាកុស និងលូកា។ ព្រះគម្ពីរលូកា បានចែងជាលម្អិតអំពីរឿងនេះថា “ព្រះយេស៊ូវទ្រង់ទតទៅគាត់ ដោយស្រឡាញ់”(ម៉ាកុស ១០:២១)។ អ្នកខ្លះប្រហែលជាមើលមកយុវជនម្នាក់នេះ ថាជាមនុស្សក្រអឺតក្រទម(ខ.១៩-២០) ខណៈពេលដែលអ្នកដទៃទៀតប្រហែលជាច្រណែននឹងទ្រព្យសម្បត្តិរបស់គាត់ តែព្រះយេស៊ូវបានទតមើលគាត់ ដោយសេចក្តីស្រឡាញ់។ ជាញឹកញាប់ យើងច្រើនតែផ្តោតទៅលើការដែលគាត់ដើរចេញពីព្រះយេស៊ូវទៅ…
Read articleជំពូកចុងក្រោយ
មិត្តភ័ក្ររបស់ខ្ញុំម្នាក់មានទម្លាប់អានសៀវភៅ តាមរបៀបចម្លែកខុសគេ។ ពេលនាងអានសៀវភៅរឿងប្រលោមលោកបែបរន្ធត់ នាងចូលចិត្តអានជំពូកចុងក្រោយមុនគេ។ នាងប្រាប់ខ្ញុំថា មូលហេតុដែលនាងមានទម្លាប់អានដូចនេះ គឺដោយសារនាង “មិនចង់មានចិត្តថប់បារម្ភ នៅក្នុងការអាន”។ សម្រាប់យើងដែលជាគ្រីស្ទបរិស័ទវិញ យើងប្រហែលជាមានចិត្តថប់បារម្ភ អំពីហេតុការណ៍ដែលអាចកើតឡើងចំពោះយើង នៅពេលអនាគត ប៉ុន្តែ ព្រះបានអនុញ្ញាតឲ្យយើងដឹងជាមុន អំពីចុងបញ្ចប់នៃសាច់រឿងនៃជីវិតរបស់យើង ដូចនេះ យើងអាចមានសន្តិភាពក្នុងចិត្ត ពេលជួបភាពជ្រួលច្របល់ ហើយមានចិត្តស្ងប់ ពេលជួបគ្រោះមហន្តរាយ។ ត្រង់ចំណុចនេះ ក្នុងបទគម្ពីរ ភីលីព ៤:៥ សាវ័កប៉ុលបានហៅអាកប្បកិរិយ៉ាដូចនេះថា “សេចក្តីសំឡូត”។ ពាក្យនេះត្រូវបានប្រើក្នុងបទគម្ពីរនេះ សំដៅទៅលើ “ការមានសន្តិភាពក្នុងចិត្ត ពេលស្ថិតក្រោមសំពាធអ្វីមួយ” ដែលជាភាពស្ងប់រម្ងាប់ និងជាកម្លាំងដែលយើងប្រើ ពេលយើងជួបស្ថានភាពដែលធ្វើឲ្យមានការថប់បារម្ភ ក្នុងការរស់នៅ។ នគរទាំងឡាយអាចរលំរលាយ មិត្តភ័ក្រអាចលែងទុកចិត្តគ្នា ពួកជំនុំអាចជួបការបែបបាក់ ទឹកសមុទ្រអាចជន់ជោរឡើង ហើយភ្នំទាំងឡាយអាចកក្រើករំពើក ប៉ុន្តែ យើងនៅតែអាចមានសន្តិភាពនៅក្នុងចិត្ត។ តើធ្វើដូចម្តេច ឲ្យយើងអាចមានចិត្តស្ងប់យ៉ាងដូចនេះបាន? យើងអាចមានចិត្តស្ងប់យ៉ាងដូចនេះបាន ដោយនឹកចាំថា “ព្រះអម្ចាស់ជិតយាងមកហើយ”(ភីលីព ៤:៥)។ ព្រះអម្ចាស់នៃយើងកំពុងឈរនៅខាងក្រៅ ដោយត្រៀមខ្លួនទំលាយទ្វារចូល ហើយកែរប្រែអ្វីៗឲ្យត្រឹមត្រូវឡើងវិញ។ ពេលនោះ លោកិយនេះ និងបញ្ហាទាំងឡាយប្រែក្លាយជានគររបស់ព្រះអម្ចាស់នៃយើង ហើយ…
Read articleភាពអស្ចារ្យ!
ពេលដែលយន្តហោះ ដែលខ្ញុំធ្វើដំណើរចាប់ផ្តើមបន្ទាបខ្លួន ដើម្បីចុះចត អ្នកបម្រើក្នុងយន្តហោះបានអានពត៌មានដ៏វែង ដើម្បីជូនដំណឹងដល់អ្នកដំណើរទាំងឡាយ អំពីការធ្វើដំណើរមកដល់គោលដៅនោះ។ ការអានរបស់នាងហាក់ដូចជាបង្ហាញថា នាងបានអានពត៌មាននោះ១ពាន់ដងហើយ នៅថ្ងៃនោះ បានជានាងគ្មានអារម្មណ៍ ឬចំណាប់អារម្មណ៍ នៅក្នុងការអានសោះ ខណៈពេលដែលនាងកំពុងអានដោយសម្លឹងហឹមៗ អំពីការធ្វើដំណើរមកដល់របស់យើង។ បន្ទាប់មក នាងក៏បានប្រើសម្លេងដែលហត់នឿយ គ្មានទឹកចិត្តដដែលនោះ ដើម្បីបញ្ចប់ការជូនដំណឹងនោះថា “សូមជូនពរលោកលោកស្រី ឲ្យមានថ្ងៃដ៏អស្ចារ្យ”។ ការលើកដាក់សម្លេងរបស់នាង ផ្ទុយពីពាក្យសម្តីដែលនាងនិយាយ។ នាងប្រើពាក្យ “អស្ចារ្យ” តែនាងមិនបានលើកដាក់សម្លេង ឲ្យត្រូវនឹងពាក្យហ្នឹងទេ។ ជួនកាល ខ្ញុំក៏ខ្លាចយើងមានទំនាក់ទំនងជាមួយព្រះ ដោយអាកប្បកិរិយ៉ាយ៉ាងដូចនេះផងដែរ គឺទំនាក់ទំនងជាមួយព្រះ ដើម្បីតែបង្គ្រប់កិច្ច ដោយការធុញទ្រាន់ ដោយការសោះអង្គើយ ឬដោយមិនមានចំណាប់អារម្មណ៍។ តាមរយៈព្រះគ្រីស្ទ យើងមានអភ័យឯកសិទ្ធិដ៏អស្ចារ្យ ដែលបានក្លាយជាសមាជិករបស់គ្រួសារនៃព្រះដ៏រស់ តែជាញឹកញាប់ យើងហាក់ដូចជាមិនបង្ហាញនូវអាកប្បកិរិយ៉ា ដែលបញ្ជាក់ថា អភ័យឯកសិទ្ធិនោះពិតជាអស្ចារ្យចំពោះយើងមែនឡើយ។ មានពេលមួយ លោកយ៉ូបបានទូលសួរព្រះ អំពីទុក្ខវេទនារបស់គាត់ ប៉ុន្តែ ពេលដែលព្រះអង្គសួរគាត់វិញ គាត់ក៏បានបន្ទាបខ្លួន ចំពោះភាពអស្ចារ្យនៃព្រះអាទិករ និងស្នាព្រះហស្តរបស់ព្រះអង្គ។ លោកយ៉ូបតបទៅព្រះអង្គវិញថា “តើអ្នកណានេះដែលបង្អាប់ព្រះដំរិះ ដោយឥតប្រាជ្ញាដូច្នេះ គឺទូលបង្គំនេះឯងបានពោលពាក្យ ដែលទូលបង្គំមិនបានយល់ ជាសេចក្តីដែលអស្ចារ្យហួសល្បត់ទូលបង្គំ…
Read articleការរង់ចាំព្រះអម្ចាស់
សព្វថ្ងៃនេះ នៅក្នុងការទំនាក់ទំនង មានមធ្យោយបាយបញ្ជូនសារដ៏ឆាប់រហ័សជាច្រើន ប៉ុន្តែ ជាញឹកញាប់ យើងមិនទទួលបាននូវការឆ្លើយតបមកវិញភ្លាមៗទេ បានជាជួនកាល ការខ្វះការអត់ធ្មត់នៅក្នុងការរង់ចាំទទួលចម្លើយពីគេមកវិញ អាចនាំឲ្យគេធ្វើការអ្វីដែលគួរឲ្យអស់សំណើច។ មានមនុស្សម្នាក់ដែលខ្ញុំស្គាល់ បានផ្ញើសារអេឡិចត្រូនិច(អ៊ីមេល) ទៅកាន់ភរិយារបស់គាត់ ហើយបន្ទាប់មក គាត់ក៏ទូរស័ព្ទទៅកាន់នាងតែម្តង ដោយសារគាត់មិនអាចរង់ចាំនាងផ្ញើសារតបមកវិញ! ជួនកាល យើងមានអារម្មណ៍ថា ព្រះបានបោះបង់ចោលយើង ពេលដែលព្រះអង្គមិនបានឆ្លើយតបការអធិស្ឋានរបស់យើងភ្លាមៗ។ ជាញឹកញាប់ អាកប្បកិរិយ៉ារបស់យើង នៅក្នុងការអធិស្ឋាន ហាក់ដូចជាកំពុងទូលដល់ព្រះថា “ឱព្រះអង្គអើយ សូមប្រញាប់នឹងឆ្លើយមកទូលបង្គំ ដ្បិតវិញ្ញាណទូលបង្គំអន់ថយហើយ!”(ទំនុកដំកើង ១៤៣:៧) ប៉ុន្តែ ការរង់ចាំការឆ្លើយតបរបស់ព្រះអម្ចាស់ អាចជួយឲ្យយើងមានជំនឿកាន់តែរឹងមាំ។ ស្តេចដាវីឌបានចំណាយពេលជាច្រើនឆ្នាំ ក្នុងការរង់ចាំឡើងធ្វើស្តេច និងរត់គេចពីសេចក្តីក្រោធរបស់ស្តេចសូល។ ស្តេចដាវីឌបានសរសេរថា “ចូររង់ចាំព្រះយេហូវ៉ាចុះ ចូរមានកំឡាំង ហើយឲ្យចិត្តក្លាហានឡើង អើ គួររង់ចាំព្រះយេហូវ៉ាទៅ”(ទំនុកដំកើង ២៧:១៤)។ ហើយនៅក្នុងបទគម្ពីរទំនុកដំកើងមួយទៀត ទ្រង់បានលើកទឹកចិត្តយើង យ៉ាងដូចនេះថា “ខ្ញុំបានរង់ចាំព្រះយេហូវ៉ា ដោយអំណត់ ទ្រង់ក៏បានផ្អៀងព្រះកាណ៌មកស្តាប់ ហើយទទួលតាមសំរែករបស់ខ្ញុំ ទ្រង់បាន … ដាក់ជើងខ្ញុំលើថ្មដា ព្រមទាំងតាំងជំហានខ្ញុំឲ្យខ្ជាប់ខ្ជួន”(៤០:១-២)។ ការរង់ចាំនេះ បាននាំឲ្យស្តេចដាវីឌក្លាយជា “មនុស្សដែលខំធ្វើតាមព្រះទ័យរបស់ព្រះ”(កិច្ចការ ១៣:២២…
Read article