អំណោយនៃព្រះវត្តមាន
ជាច្រើនឆ្នាំកន្លងទៅ កាលខ្ញុំធ្វើការជាអ្នកគ្រប់គ្រងធនធានមនុស្ស ក្នុងក្រុមហ៊ុនមួយ ខ្ញុំបានចូលរួមពិធីបុណ្យសពរបស់បុគ្គលិកម្នាក់ ដែលបានធ្វើការក្នុងក្រុមហ៊ុនអស់ពេលជាយូរមកហើយ តែខ្ញុំមិនដែលបានជួបគាត់សោះ។ បន្ទាប់មក ខ្ញុំក៏បានទៅសួរសុខទុក្ខគ្រួសារគាត់ ជាមួយបុគ្គលិកផ្សេងទៀត។ គាត់ជាកម្មករសំណង់ ដែលមានជំនាញផ្នែករៀបឥដ្ឋ។ មិត្តរួមការងាររបស់គាត់ស្រឡាញ់គាត់ តែមានពួកគេតិចណាស់ ដែលបានទៅសួរសុខទុក្ខភរិយារបស់គាត់ បន្ទាប់ពីគាត់បានលាចាកលោកទៅ។ ពេលនោះ ខ្ញុំបានស្តាប់មិត្តភ័ក្ររបស់គាត់ម្នាក់ កំពុងព្យាយាមកម្សាន្តចិត្តភរិយាគាត់ថា មានមនុស្សជាច្រើនមិនបានមកសួរសុខទុក្ខ ដោយសារពួកគេខ្លាចនិយាយខុស ឬធ្វើអ្វីខុស ដែលធ្វើឲ្យគ្រួសារនាងកាន់តែមានទុក្ខវេទនា។ ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលដែលមានទុក្ខជាទម្ងន់ អ្នកដែលកាន់ទុក្ខ កម្រនឹងចាំពាក្យអ្វី ដែលយើងនិយាយប្រាប់ពួកគេណាស់។ អ្វីដែលពួកគេចាំបំផុតនោះ គឺចាំថា យើងបានមកសួរសុខទុក្ខពួកគេឬអត់។ ការបង្ហាញមុខ ដល់អ្នកដែលមានទុក្ខលំបាក អាចនាំឲ្យពួកគេមានកម្លាំងចិត្ត ហួសបរិយ៉ាយ ដោយវត្តមានរបស់យើង ផ្តល់ឲ្យនូវការកម្សាន្តចិត្ត សម្រាប់អារម្មណ៍ឯកកោ ដែលពួកគេមាន ពេលបាត់បង់មនុស្សជាទីស្រឡាញ់ជាដើម។ យើងរាល់គ្នាសុទ្ធតែអាច ផ្តល់ឲ្យនូវ “អំណាយនៃវត្តមាន” ដល់អ្នកដែលកំពុងកាន់ទុក្ខ ដោយយ៉ាងហោចណាស់ យើងមានមុខ នៅក្នុងពេលដែលពួកគេកំពុងមានទុក្ខជាទម្ងន់នោះ ទោះបីជាយើងរឹងអណ្តាត មិនដឹងថា ត្រូវនិយាយអ្វីទៅកាន់ពួកគេ ឬកំពុងមានអារម្មណ៍មិនស្រួលយ៉ាងណាក៏ដោយ។ យ៉ាងណាមិញ នាងម៉ាថា និងម៉ារា ត្រូវបានហុំព័ទ្ធ ដោយញាតិមិត្ត…
Read articleការរៀបការជាមួយខ្សែរាជវង្ស
សៀវភៅដែលមានចំណងជើងថា ការរៀបការជាមួយអ្នកធំ នៅប្រទេសអង់គ្លេស បានរបៀបរាប់អំពីបាតុភូតិសង្គម ដែលកើតមានក្នុងសតវត្សរ៍ទី១៩ ពេលដែលនារីជនជាតិអាមេរិកជាច្រើន ដែលជាអ្នកទទួលកេរមរតកដ៏ស្តុកស្តម្ភ បានស្វែងរកឱកាសរៀបការជាមួយពួកបុរសអភិជន នៅប្រទេសអង់គ្លេស។ ទោះបីជានារីទាំងនោះ ជាអ្នកមានទ្រព្យស្តុកស្តម្ភហើយក៏ដោយ ក៏ពួកគេនៅតែចង់មានឋានៈជាខ្សែរាជវង្ស ក្នុងសង្គម។ សៀវភៅនេះ បានចាប់ផ្តើមដោយនិយាយ អំពីព្រះអង្គម្ចាស់ អាល់បឺត(Albert) ដែលជាបុត្រារបស់ក្សត្រីវិចតូរៀ(Victoria) ដែលទ្រង់យាងទៅធ្វើទស្សនៈកិច្ច នៅសហរដ្ឋអាមេរិក។ ពេលនោះ មាននារីជាច្រើន ដែលសុទ្ធសឹងជាទាយាទនៃទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភ បានមកចូលរួមយ៉ាងច្រើនកុះករ ក្នុងកម្មវីធីសមោសរ ដែលព្រះអង្គម្ចាស់អាល់បឺតបានរៀបចំ ដោយម្នាក់ៗសុទ្ធតែសង្ឃឹមថា នឹងបានក្លាយជាកូនក្រមុំរបស់ទ្រង់។ យ៉ាងណាមិញ សម្រាប់អ្នកជឿព្រះគ្រីស្ទវិញ យើងមិនគ្រាន់តែមានសង្ឃឹមប៉ុណ្ណោះទេ តែថែមទាំងបានទទួលការធានាថា នឹងបានធ្វើជាកូនក្រមុំ ដែលនឹងរៀបការជាមួយព្រះមហាក្សត្រនៃនគរស្ថានសួគ៌។ សាវ័កយ៉ូហានបាននិយាយអំពីការនេះ ក្នុងព្រះគម្ពីរវិវរណៈថា “ចូរឲ្យយើងអរសប្បាយ ហើយរីករាយឡើង ទាំងថ្វាយសិរីល្អដល់ទ្រង់ចុះ ដ្បិតបានដល់ពេលរៀបវិវាហមង្គលនៃកូនចៀមហើយ ភរិយាទ្រង់បានរៀបខ្លួនជាស្រេច ទ្រង់ប្រទានឲ្យនាងបានស្លៀកពាក់សំពត់ទេសយ៉ាងម៉ដ្ឋ ស្អាត ហើយភ្លឺ ដ្បិតសំពត់ទេសយ៉ាងម៉ដ្ឋនោះ ជាសេចក្តីសុចរិតរបស់ពួកបរិសុទ្ធ”(១៩:៧-៨)។ ព្រះយេស៊ូវជាកូនចៀមនៃព្រះ ដែលជាកូនកំលោះ ដែលបានចែងក្នុងបទគម្ពីរនោះ ហើយអ្នកជឿព្រះជាកូនក្រមុំរបស់ព្រះអង្គ។ ក្នុងនាមយើងជាកូនក្រមុំរបស់ព្រះគ្រីស្ទ យើងត្រូវ “រៀបចំខ្លួនយើងជាស្រេច” សម្រាប់ថ្ងៃនោះ ដោយខំរស់នៅឲ្យបានជិតស្និទ្ធនឹងព្រះអង្គ…
Read articleកែវយឺតហាប់ប៊ល សួនសត្វ និងក្មេងៗដែលច្រៀងសរសើរ
តើកែវយឺតអវកាសហាប់ប៊ល(Hubble)សម្រាប់មើលផ្កាយ សួនសត្វ និងក្មេងៗដែលកំពុងច្រៀង មានលក្ខណៈអ្វីដែលដូចគ្នា? តាមការបង្រៀន ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៤៨ យើងអាចសន្និដ្ឋានថា ពួកគេសុទ្ធតែចង្អុលបង្ហាញ ឲ្យគេមើលទៅស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ។ គេច្រើនតែចោទជាសំណួរជាញឹកញាប់ អំពីទស្សនៈដែលយល់ថា ព្រះបានបង្កើតពិភពលោកយើង ដូចនេះ ពេលនេះអាចជាពេលដ៏ល្អ ដែលយើងត្រូវចាំថា យើងត្រូវថ្វាយការសរសើរដំកើងដ៏ខ្ពស់ ដល់ព្រះវរបិតានៃយើង សម្រាប់ស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ។ កែវយឺតអវកាសហាប់ប៊ល អាចជួយឲ្យយើងមើលឃើញរូបភាពដ៏ស្អាតអស្ចារ្យនៃចក្រវាឡ ដែលយើងមិនអាចមើលនឹងភ្នែកទទេ។ រូបភាពនីមួយដែលកែវយឺតនោះថតបាន ដោយភាពឆ្លាតវ័យ គឺសុទ្ធតែបង្អុលបង្ហាញហ្វូងតារា ដែលនាំឲ្យយើងផ្តោតអារម្មណ៍ទៅលើអំណាចដ៏អស្ចារ្យ ដែលព្រះមានក្នុងការបង្កើតផ្កាយទាំងនោះមក។ គឺដូចដែលមានចែង នៅក្នុងខ.៣ថា “អស់ទាំងផ្កាយដែលភ្លឺអើយ ចូរសរសើរដល់ទ្រង់”។ ពេលយើងទៅកម្សាន្តក្នុងសួនសត្វ យើងអាចឃើញសត្វជាច្រើនប្រភេទ ដែលព្រះអង្គបានបង្កើត។ យើងអាចមើលទៅខ.៧ និង ខ.១០ ហើយនិយាយអរព្រះគុណព្រះ សម្រាប់ការបង្កើតឲ្យមាន សត្វសមុទ្រ សត្វព្រៃ សត្វល្អិត និងបក្សី។ ហើយការចំណាយពេលមើលក្មេងតូចៗច្រៀងសរសើរដំកើងព្រះ ជានិមិត្តសញ្ញាដែលតំណាងឲ្យសេចក្តីពិតដែលថា មនុស្សទាំងអស់ នៅលើផែនដីនេះ គួរតែលើកសម្លេងឡើង ដើម្បីសរសើរដំកើងព្រះអាទិកររបស់យើង(ខ.១១-១៣)។ ផ្កាយ សត្វ និងក្មេងៗ “ត្រូវសរសើរដល់ព្រះនាមព្រះយេហូវ៉ាទាំងអស់គ្នា ដ្បិតមានតែព្រះនាមទ្រង់១ ដែលខ្ពស់ប្រសើរ”(ខ.១៣)។…
Read articleផឹកទឹកឲ្យបានច្រើន
ភ្ញៀវទេសចរណ៍ដែលទៅលេងរដ្ឋកូឡូរ៉ាដូ តែងតែមានបញ្ហាខ្វះជាតិទឹកដោយមិនដឹងខ្លួន។ អាកាសធាតុស្ងួត និងកំដៅព្រះអាទិត្យដ៏ខ្លាំង ជាពិសេសនៅលើភ្នំ អាចធ្វើឲ្យបាត់ជាតិទឹកក្នុងខ្លួនយ៉ាងឆាប់រហ័ស។ ហេតុនេះហើយបានជា នៅលើផែនទី និងស្លាកសញ្ញាសម្រាប់អ្នកទេសចរ មានពាក្យលើកទឹកចិត្តឲ្យពួកគេពិសារទឹកឲ្យបានច្រើន។ នៅក្នុងព្រះគម្ពីរ គេច្រើនតែប្រើទឹក ជានិមិត្តរូបនៃអង្គព្រះយេស៊ូវ ដែលជាទឹកដ៏រស់ ហើយអាចបំពេញសេចក្ដីត្រូវការដ៏ខ្លាំងបំផុតរបស់យើងបាន។ ដូច្នេះ នេះពិតជាស័ក្ដិសមបំផុត ដែលព្រះយេស៊ូវបានមានការសន្ទនា ដែលគួរឲ្យកត់សំគាល់បំផុត នៅឯអណ្ដូង (យ៉ូហាន ៤:១-៤២)។ ការសន្ទនានោះបានចាប់ផ្ដើមឡើង ពេលដែលព្រះយេស៊ូវសុំទឹកពីស្ត្រីសាសន៍សាម៉ារីម្នាក់ ដើម្បីសោយ(ខ. ៧)។ បន្ទាប់មក ព្រះយេស៊ូវក៏បានមានព្រះបន្ទូលទៅកាន់នាងថា “អស់អ្នកណាដែលផឹកទឹកនេះ[ខាងរូបសាច់] នឹងត្រូវស្រេកទៀត តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យនោះ នឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច”(ខ.១៣-១៤)។ ការសន្ទនានេះបាននាំឲ្យស្រ្ដីម្នាក់នោះ និងមនុស្សជាច្រើន នៅក្នុងភូមិដែលនាងរស់នៅ បាននាំគ្នាជឿថា ព្រះយេស៊ូវ គឺជា “ព្រះគ្រីស្ទ ជាព្រះដ៏ជួយសង្រ្គោះមនុស្សលោក”(ខ.៤២)។ យើងមិនអាចរស់នៅដោយគ្មានទឹកបានទេ។ ហើយយើងក៏មិនអាចមានជីវិតដ៏ពិត នៅពេលឥឡូវនេះ ឬក្នុងពេលអស់កល្បជានិច្ច ដោយគ្មានទឹករស់ ដែលយើងទទួលបានមកពីការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះអង្គសង្គ្រោះរបស់យើងបានឡើយ។ យើងអាចផឹកពីទឹករបស់ព្រះអង្គ ដែលប្រទានឲ្យមានជីវិត នៅថ្ងៃនេះបាន។—David McCasland
Read articleសេចក្តីក្លាហានដ៏លេចធ្លោរ
មានការផ្សាយពាណិជ្ជកម្មអំពីនាឡិកា តាមវិទ្យុ បានលើកទឹកចិត្តឲ្យអ្នកស្ដាប់ទាំងឡាយ ទិញនាឡិកាដែលខ្សែរបស់វាមានពណ៌ភ្លឺផ្លេក ហើយបន្ទាប់មក ពាក់នាឡិកានោះ ជាមួយនឹងសំលៀកបំពាក់ដែលមានពណ៌ផ្សេងទៀត។ ការផ្សាយពាណិជ្ជកម្មនោះ បាននិយាយទៀតថា នៅពេលដែលមនុស្សចាប់អារម្មណ៍ នឹងនាឡិការបស់លោកអ្នក ដោយសារពណ៌ដែលលេចធ្លោរបស់វា “នោះគេនឹងឃើញថា លោកអ្នកមានពណ៌ភ្លឺផ្លេក។ ហើយគេនឹងចង់ឲ្យខ្លួនគេ បានស្រស់សង្ហាដូចជាលោកអ្នកដែរ។” នៅត្រង់ចំណុចនេះ បញ្ជាក់ថា មានអ្វីមួយនៅក្នុងខ្លួនយើង ដែលចូលចិត្តឲ្យគេយកគំរូតាមខ្លួន។ បើសិនជាអ្នកអានបទគម្ពីរ ១កូរិនថូស ៤ មិនបានស៊ីជម្រៅទេ នោះលោកអ្នកអាចនឹងគិតថា លោកសាវ័កប៉ុលហាក់ដូចជាអួតបន្តិច នៅពេលដែលគាត់បង្រៀនគេ ឲ្យយកតម្រាប់តាមគាត់ ក្នុងការលះបង់ខ្លួនរបស់គាត់ថ្វាយព្រះ(ខ.១៦)។ ប៉ុន្តែ បើយើងពិចារណាឲ្យបានដឹតដល់ អំពីពាក្យសម្តីរបស់លោកប៉ុល ត្រង់ចំណុចនេះ នោះយើងនឹងបានយល់ ពីមូលហេតុដែលគាត់បានសរសេរប្រាប់គេ យ៉ាងមានទំនុកចិត្តបែបនេះ។ គាត់អាចសុំឲ្យមនុស្សត្រាប់តាមគាត់ ព្រោះគាត់បានត្រាប់តាមព្រះគ្រីស្ទ (១១:១) ដែលព្រះអង្គជាបាវបម្រើដ៏អស្ចារ្យជាងគេ។ ការរងទុក្ខបៀតបៀនដែលគាត់ទ្រាំទ្រ និងការងារដែលគាត់មាននៅក្នុងពួកជំនុំ(៤:១០-១៧) គ្រប់ការទាំងអស់កើតឡើង ដោយព្រោះប៉ុលបានត្រាប់តាមព្រះយេស៊ូវ។ នៅពេលគាត់លើកឡើងថា ទោះបីជាពួកកូរិនថូសមានគ្រូបង្រៀនដល់ ១ម៉ឺននាក់ ក៏ដោយ ក៏គាត់នៅតែជាឪពុក នៅក្នុងសេចក្តីជំនឿរបស់ពួកគេដដែល (ខ.១៥) គាត់ដឹងច្បាស់ជានិច្ចថា ព្រះយេស៊ូវគឺជាហេតុផលតែមួយគត់ ដែលមនុស្សអាចនឹងទុកចិត្តលើសេចក្តីបង្រៀនរបស់គាត់បាន។…
Read articleតើខ្ញុំជានរណា?
ជាច្រើនឆ្នាំកន្លងទៅ លោកប៊ីលី ហ្គ្រាហាំ(Billy Graham) ដែលជាគ្រូផ្សាយដំណឹងល្អដ៏ល្បីល្បាញ ក្នុងពិភពលោក បានរៀបចំពេល ទៅអធិប្បាយនៅឯសាកលវិទ្យាល័យ ខេមប្រ៊ីជ (Cambridge University) ក្នុងប្រទេសអង់គ្លេស ប៉ុន្តែ គាត់មានអារម្មណ៍ថា គាត់មិនមានចំណេះគ្រប់គ្រាន់ ដើម្បីនឹងថ្លែងទៅកាន់ក្រុមអ្នករៀនបានខ្ពង់ខ្ពស់នៅទីនោះទេ។ គាត់ឥតមានសញ្ញាប័ត្រជាន់ខ្ពស់ ហើយក៏មិនដែលបានចូលរៀន នៅសាលាព្រះគម្ពីរដែរ។ លោក ប៊ីលី ក៏បានប្រាប់រឿងនេះ ដល់មិត្តភក្ដិជិតស្និទ្ធរបស់គាត់ម្នាក់ថា “ខ្ញុំមិនដែលមានអារម្មណ៍ថា ខ្ញុំគ្មានសមត្ថភាពគ្រប់គ្រាន់ និងគ្មានការត្រៀមខ្លួនទាំងស្រុង សម្រាប់ទៅបំពេញបេសកកម្ម ដូចលើកនេះឡើយ។” គាត់ក៏បានអធិស្ឋានសូមជំនួយមកពីព្រះ ហើយព្រះអង្គក៏បានប្រើគាត់ឲ្យចែកចាយ អំពីសេចក្ដីពិតដ៏សាមញ្ញនៃដំណឹងល្អ និងអំពីឈើឆ្កាងរបស់ព្រះគ្រីស្ទ។ លោកម៉ូសេក៏ធ្លាប់មានអារម្មណ៍ថា គ្មានសមត្ថភាពផងដែរ នៅពេលព្រះទ្រង់បានរើសគាត់ ឲ្យទៅប្រាប់ស្ដេចផារ៉ោន ឲ្យដោះលែងពួកកូនចៅសាសន៍អ៊ីស្រាអែល។ លោកម៉ូសេបានទូលសួរព្រះថា “តើទូលបង្គំជាអ្វី ដែលព្រះអង្គឲ្យទូលបង្គំទៅឯផារ៉ោន?”(និក្ខមនំ ៣:១១)។ លោកម៉ូសេប្រហែលជាមានចម្ងល់អំពីប្រសិទ្ធភាពរបស់ខ្លួន ក្នុងការបំពេញកិច្ចការនេះ ដោយព្រោះតែគាត់ “មិនសូវមានវោហារ”(៤:១០) តែព្រះទ្រង់បានមានព្រះបន្ទូលថា “អញនឹងនៅជាមួយនឹងឯងជាប្រាកដ”(៣:១២)។ លោកម៉ូសេដឹងថា គាត់ត្រូវតែរួមចំណែក នៅក្នុងផែនការជួយសង្រ្គោះរបស់ព្រះ ហើយត្រូវប្រាប់ពួកកូនចៅអ៊ីស្រាអែល ថានរណាបានចាត់ឲ្យគាត់មក បានជាគាត់ទូលសួរដល់ព្រះថា “តើត្រូវឲ្យទូលបង្គំប្រាប់គេថាដូចម្ដេច?” ព្រះទ្រង់មានព្រះបន្ទូលតបថា…
Read article