ព្រះយេស៊ូវលើកយើងឡើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«វាក៏ស្រែកឡើង ទាំងជាន់ក្មេងនោះឲ្យប្រកាច់ជាខ្លាំង រួចក៏ចេញទៅ ក្មេងនោះត្រឡប់ដូចជាស្លាប់ ដល់ម៉្លេះបានជាមនុស្សជាច្រើនបានថា វាស្លាប់ហើយ ប៉ុន្តែព្រះយេស៊ូវទ្រង់ចាប់ដៃលើកវាឡើង ហើយវាក៏ក្រោកឈរ» (ម៉ាកុស ៩:២៦-២៧)។ គ្មាននរណាម្នាក់ ដែលព្រះយេស៊ូវមិនអាចជួយនោះឡើយ។ ក្នុងបទគម្ពីរម៉ាកុសជំពូក៩ យើងឃើញព្រះយេស៊ូវបានជួយសង្គ្រោះក្មេងប្រុសម្នាក់ដែលត្រូវអារក្សអសោចចូលអស់ជាច្រើនឆ្នាំ ជាទុក្ខវេទនារបស់គាត់តាំងពីក្មេងមក។ គាត់ជាមនុស្សគរថ្លង់។ ពេលណាអារក្សធ្វើទុក្ខម្តងៗ វាធ្វើឲ្យគាត់ដួលប្រកាច់បែកពពុះមាត់ សង្កៀតធ្មេញ ហើយរឹងដៃរឹងជើង (ម៉ាកុស ៩:១៨)។ ក្មេងប្រុសនេះបានជាប់ខ្លួនក្នុងកាលៈទេសៈដ៏គួរឲ្យភ័យខ្លាចនេះ ជាពិសេសនៅក្នុងរូបកាយគាត់ដែលមិនអាចស្តាប់ពាក្យលើកទឹកចិត្តដែលឪពុកគាត់ ក្រុមគ្រួសារ ឬមិត្តភក្ដិអាចមានចំពោះគាត់ ហើយក៏មិនអាចនិយាយប្រាប់គេ អំពីការឈឺចាប់ និងការភ័យខ្លាច។ ព្រះអង្គបានបង្កើតគាត់ឲ្យមានរូបភាពដូចព្រះអង្គ តែជីវិតរបស់គាត់បានប្រឡាក់ទៅដោយការបង្ខូច និងការបំផ្លាញនូវរូបភាពនោះ។ តាមពិត ក្នុងស្ថានភាពដ៏អស់សង្ឃឹមនេះ ព្រះយេស៊ូវបានធ្វើអន្តរាគមន៍ដោយមានបន្ទូលស្តីបន្ទោសដល់វិញ្ញាណអាក្រក់។ តាមរយៈការស្តីបន្ទោសដ៏មានអំណាចនេះ ព្រះអង្គបានបណ្ដេញភាពឃោរឃៅរបស់ខ្មាំងសត្រូវជាវិញ្ញាណអាក្រក់ដែលបានធ្វើអំពើអាក្រក់បំផុតមកលើគាត់ ហើយក៏បានចេញពីគាត់ធ្វើឲ្យគាត់មើលទៅដូចស្លាប់។ បន្ទាប់មក ព្រះយេស៊ូវក៏បានប្រោសគាត់ឲ្យក្រោកឡើង។ នេះជាការអ្វីដែលព្រះយេស៊ូវធ្វើ។ ព្រះអង្គទទួលយកមនុស្សដែលមានជីវិតខ្ទេចខ្ទាំមនុស្សដែលកំពុងដើរតាមផ្លូវនៃសេចក្តីហិនវិនាស ហើយព្រះអង្គធ្វើនូវការអ្វីដែលមានតែព្រះអង្គទេអាចធ្វើបានគឺ៖ ព្រះអង្គយាងចូលក្នុងជីវិតពួកគេ លូកព្រះហស្តទៅចាប់កាន់ដៃពួកគេ លើកពួកគេឡើង ហើយពួកគេក៏បានក្រោកឈរ។ មានតែព្រះយេស៊ូវទេដែលអាចមានបន្ទូលថា «ខ្ញុំជាសេចក្តីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ។ ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ…
Read articleចូរត្រាប់តាមខ្ញុំ
២ថែស្សាឡូនិច ៣:៦-១៣ ចូរត្រាប់តាមខ្ញុំ ដូចជាខ្ញុំបានត្រាប់តាមព្រះគ្រីស្ទដែរ។ ១កូរិនថូស ១១:១ ខណៈពេលដែលថូម៉ាស(Thomas) ជាក្មេងប្រុសអាយុ២ឆ្នាំ ឃើញប៉ារបស់គាត់គប់ខ្សែសន្ទូចទៅក្នុងទឹកបឹង ដើម្បីបបក់ត្រី គាត់ក៏បានធ្វើត្រាប់តាមសកម្មភាពរបស់ប៉ាគាត់ ដោយប្រើដងសន្ទូចរបស់គាត់ ដែលជាឧបករណ៍ក្មេងលេង។ ក្រោយមក នៅពេលដែលថូម៉ាសកំពុងឈរនៅជាយបឹងដែលមានទឹករាក់ គាត់ក៏បានព្យាយាមត្រាប់តាមសកម្មភាពដែលឪពុកគាត់បោះត្រីចូលទៅក្នុងទឹកវិញ ដោយគាត់បានជ្រមុជដងសន្ទូចរបស់គាត់ ចូលក្នុងទឹក ដើម្បី “ស្ទូច” ដើមសារ៉ាយ។ រៀងរាល់ពេលគាត់ “ស្ទូច” បាន គាត់ក៏បានលើកដើមសារ៉ាយឲ្យប៉ារបស់គាត់សរសើរគាត់ រួចគាត់ក៏បានបោះសារ៉ាយចូលទៅក្នុងបឹងវិញ។ យើងច្រើនតែរៀនសូត្រអ្វីដែលល្អ អ្វីដែលមានប្រយោជន៍ និងអ្វីដែលមិនល្អ តាមរយៈការសង្កេតមើល និងយកតម្រាប់តាមអ្នកដទៃ។ ប្រហែលហេតុនេះហើយ ក្នុងគ្រាសញ្ញាថ្មី អ្នកដើរតាមព្រះយេស៊ូវ ច្រើនតែទទួលការលើកទឹកចិត្តមើល និងយកគំរូតាមអ្នកបម្រើដំណឹងល្អដ៏ស្មោះត្រង់(មើល ២ថែស្សាឡូនិច ៣:៩ ហេព្រើរ ១៣:៧ ២យ៉ូហាន ១:១១)។ ក្នុងបទគម្ពីរ២ថែស្សាឡូនិច ជំពូក៣ សាវ័កប៉ុលបានផ្តល់ឲ្យយើងនូវគំរូនៃអាកប្បកិរិយា ដែលមិនត្រូវយកតម្រាប់តាម(ដែលមានដូចជា ការប្រព្រឹត្តខុសរបៀប ឥតធ្វើការអ្វីសោះ និងរវល់តែរឿងឥតប្រយោជន៍ ខ.៦,១១) ហើយក៏បានប្រាប់យើងឲ្យយកតម្រាប់តាមគំរូនៃភាពស្អាតស្អំ ដែលឃើញមានក្នុងជីវិតគាត់ និងអ្នកដទៃ(ខ.៧-១០)។ ហើយគាត់ក៏បានលើកទឹកចិត្តយើង “កុំឲ្យរសាយចិត្តខាងឯការល្អឡើយ”(ខ.១៣)។…
Read articleទូលសូម ឲ្យបានត្រឹមត្រូវ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«តែមិនបានអ្វីសោះ ពីព្រោះមិនសូម អ្នករាល់គ្នាក៏សូមដែរ តែមិនបានទេ ដ្បិតសេចក្តីសំណូមនោះបែបអាក្រក់ សម្រាប់នឹងចាយបំពេញសេចក្តីសម្រើបរបស់អ្នករាល់គ្នាវិញ» (យ៉ាកុប ៤:២-៣)។ លោកអ្នកកំពុងតែចូលទៅកាន់ស្ដេចដោយមានការទូលសូមជាច្រើនដ្បិតទ្រង់ពេញដោយព្រះគុណ និងអំណាចគ្មានអ្នកណាអាចសូមលើសនោះទេ1។ ទំនុកសកលដែលលោក ចន ញូតុន (John Newton) បាននិពន្ធ បានរំឭកយើងអំពីព្រះបន្ទូលព្រះយេស៊ូវដែលបានចែងថា «ដោយហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្រប់ទាំងសេចក្តីដែលអ្នករាល់គ្នាអធិស្ឋានសូម ចូរជឿថា បានហើយ នោះនឹងបានមែន» (ម៉ាកុស ១១:២៤)។ នៅពេលផ្សេងទៀត ព្រះយេស៊ូវក៏បានបង្រៀនពួក សាវ័ក ផងដែរថា «ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណងបើព្រះវរបិតានៃអ្នកដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត» (ម៉ាថាយ ៧:១១)។ យើងអាចចូលទៅរកព្រះអង្គ ហើយទូលសូមរបស់ល្អពីព្រះអង្គ។ ទោះយើងទូលសូមព្រះអង្គច្រើនប៉ុណ្ណាក៏មិនអាចច្រើនពេកសម្រាប់ព្រះអង្គឡើយ។ តែកណ្ឌគម្ពីរយ៉ាកុបបានចែងថា មនុស្សជាច្រើនមិនបានទទួលអំណោយទាំងនោះមកពីព្រះវរបិតា ដោយសារយើងមិនមានចិត្តក្លាហាន ក្នុងការអនុវត្តតាមការបង្រៀនរបស់ព្រះយេស៊ូវ ហើយគ្រាន់តែទូលសូម។ ពុំនោះទេ យើងទូលសូមដែរ តែយើងទូលសូមអ្វីដែលមិនស្របនឹងព្រះទ័យព្រះអង្គ គឺយើងចង់ទទួលពីព្រះអង្គ ដើម្បីបំពេញសេចក្តីប៉ងប្រាថ្នារបស់យើង ដើម្បីបំពេញតែចិត្តខ្លួនឯង តែមិនមែនដើម្បីបម្រើព្រះអង្គ។ ពេលណាយើងពិចារណាអំពីការបង្រៀនរបស់ព្រះអង្គអំពីការអធិស្ឋាន យើងរកឃើញថា យើងត្រូវតែទូលសូម ហើយសូមដោយការបន្ទាបខ្លួន…
Read articleសេចក្តីស្រឡាញ់របស់ព្រះអង្គស្ថិតស្ថេរជានិច្ច
បរិទេវ ៣:១៩-២៦ ឯសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ។ បរិទេវ ៣:២២ កាលឪពុករបស់ចូស៊ី(Josie) ដែលមានវ័យចាស់ជរា ផ្លាស់ប្តូរទីលំនៅ មករស់នៅជាមួយនាង នាងមានអារម្មណ៍ថា ពិបាកជាពន់ពេក ក្នុងការថែរក្សាសុខភាពរបស់គាត់ ដែលនាងចាំបាច់ត្រូវធ្វើជារៀងរាល់ថ្ងៃ។ ថ្នាំពេទ្យដែលនាងត្រូវទិញ មានតម្លៃថ្លៃ។ ការងារថែទាំគាត់ និងប្រាជ្ញាដែលនាងត្រូវការ ក្នុងការសម្រេចចិត្ត នៅពេលដែលស្ថានភាពជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរ ក្រៅពីការងារពេញពេលដទៃទៀតដែលនាងត្រូវធ្វើ កំពុងតែធ្វើឲ្យនាងមានភាពហត់នឿយកាន់តែខ្លាំង។ នាងក៏បាននិយាយថា “តើធ្វើដូចម្តេចឲ្យខ្ញុំអាចបន្តប្រមែប្រមូល និងបញ្ចេញកម្លាំង ធនធានជាក់ស្តែង ប្រាជ្ញា និងសេចក្តីស្រឡាញ់ ក្នុងស្ថានភាពដ៏លំបាកនេះបាន?” ចូស៊ីក៏បានរកឃើញក្តីសង្ឃឹម ក្នុងកណ្ឌគម្ពីរបរិទេវ ជាកណ្ឌដែលបានចែងអំពីទុក្ខសោករបស់ហោរាយេរេមា និងរាស្រ្តរបស់ព្រះ។ ចក្រភពបាប៊ីឡូនបានបំផ្លាញទីក្រុងយេរូសាឡិម ហើយជនជាតិយូដាមិនដឹងថា ពួកគេនឹងមានទុក្ខលំបាកយ៉ាងណា ក្នុងការនិរទេសនៅពេលខាងមុខទេ។ ពួកគេបានជួបទុក្ខលំបាកដ៏លើសលប់ តែព្រះទ្រង់បានសន្យាថា “កុំតែមានសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ”(បរិទេវ ៣:២២)។ សេចក្តីស្រឡាញ់របស់ព្រះអង្គនៅតែមានសម្រាប់ពួកគេ តាមសេចក្តីសញ្ញាដែលព្រះអង្គបានតាំងជាមួយពួកគេ ទោះពួកគេមិនបានរស់នៅក្នុងទឹកដីសន្យាទៀតក៏ដោយ ព្រោះ “ឯសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ”(ខ.២២)។ សេចក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះកូនរបស់ព្រះអង្គ គ្មានដែនកំណត់ឡើយ។ ចូស៊ីក៏បាននិយាយតាម ខ.២៤ ថា “ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះខ្ញុំនឹងសង្ឃឹមដល់ទ្រង់…
Read articleថ្វាយសិរីល្អដល់ព្រះ ក្នុងរូបកាយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«តាមសេចក្តីដែលខ្ញុំទន្ទឹងចាំ ហើយសង្ឃឹមអស់ពីចិត្តថា ខ្ញុំមិនត្រូវខ្មាសក្នុងការអ្វីឡើយ គឺឲ្យតែខ្ញុំបានតម្កើងព្រះគ្រីស្ទក្នុងរូបកាយខ្ញុំវិញ ដោយចិត្តក្លាហានគ្រប់ជំពូក ក្នុងពេលឥឡូវនេះចុះ ដូចជាពីដើមរៀងមកដែរ ទោះរស់ឬស្លាប់ក្តី» (ភីលីព ១:២០)។ រូបកាយរបស់អ្នកនឹងការអ្វីដែលអ្នកធ្វើដោយប្រើរូបកាយអ្នក គឺសុទ្ធតែសំខាន់។ ក្នុងសំណេររបស់សាវ័ក ប៉ុល គាត់បានបង្ហាញចេញនូវការយកចិត្តទុកដាក់ខ្ពស់ម្តងហើយម្តងទៀត ចំពោះរូបកាយរបស់មនុស្ស។ ឧទាហរណ៍៖ គាត់បានសួរពួកជំនុំនៅទីក្រុងកូរិនថូសថា «តើមិនដឹងទេឬអីថា រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធដែលអ្នករាល់គ្នាបានទទួលមកពីព្រះ ហើយអ្នករាល់គ្នាមិនមែនជារបស់ផងខ្លួនទេ? ដ្បិតព្រះទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះចូរតម្កើងព្រះនៅក្នុងរូបកាយ ហើយក្នុងវិញ្ញាណនៃអ្នករាល់គ្នាដែលជារបស់ផងទ្រង់ចុះ» (១កូរិនថូស ៦:១៩-២០)។ ម្យ៉ាងទៀត រូបកាយយើងជាកម្មសិទ្ធិរបស់ព្រះ ដែលបានបង្កើតពួកវាមក ហើយក៏បានទ្រទ្រង់ពួកវាឲ្យមានជីវិត។ ការយល់ឃើញដូចនេះ ស្ថិតក្នុងចំណុចស្នូលនៃទេវសាស្ត្ររបស់សាវ័ក ប៉ុល។ សាវ័ក ប៉ុល បានរកឃើញក្តីអំណរដ៏អស្ចារ្យក្នុងការដឹងថា ព្រះយេស៊ូវនឹងបានតម្កើងឡើងក្នុងរូបកាយគាត់។ គោលបំណងធំបំផុតក្នុងការអធិស្ឋានរបស់គាត់ គឺដើម្បីមានចិត្តក្លាហាន និងសេចក្តីស្មោះត្រង់ ក្នុងការលើកតម្កើងព្រះអង្គក្នុងរូបកាយគាត់ ក្នុងការងារបម្រើព្រះអង្គ។ សម្រាប់សាវ័ក ប៉ុល ការលើកតម្កើងព្រះគ្រីស្ទគឺមានន័យថា លើកតម្កើងព្រះនាមព្រះអង្គ ពោលគឺថ្វាយសិរីល្អដល់ព្រះអង្គ។ យើងឃើញថា លោក យ៉ូហាន បាទីស្ទ បានលើកតម្កើងព្រះអង្គដោយប្រកាសថា «ត្រូវឲ្យព្រះអង្គនោះបានចម្រើនឡើង ហើយខ្ញុំត្រូវថយវិញចុះ» (យ៉ូហាន…
Read articleត្រៀមខ្លួនជាស្រេចសម្រាប់ការត្រាស់ហៅ
យ៉ូស្វេ ១:១-៩ ឲ្យឯងគ្រាន់តែមានកំឡាំង នឹងចិត្តក្លាហានប៉ុណ្ណោះ ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមក្រិត្យវិន័យគ្រប់ជំពូក ដែលម៉ូសេជាអ្នកបំរើអញ បានបង្គាប់មក។ យ៉ូស្វេ ១:៧ អ្នកបើកបរឡានក្រុងរបស់សាលារៀនបានសន្លប់បាត់បង់ស្មារតី ខណៈពេលដែលគាត់កំពុងបើកបរឡានក្រុងធំមួយ ដឹកសិស្ស៦០នាក់។ ឡានក៏បានរេចុះឡើងៗពេញផ្លូវ ដោយគ្មានម្ចាស់ការ។ ឌីឡុន រីវ(Dillon Reeves) ជាសិស្សថ្នាក់ទី៧ ក៏បានប្រញាប់ងើបចេញពីកន្លែងអង្គុយរបស់គាត់ ប្រញាប់ទៅផ្នែកខាងមុខរបស់ឡានក្រុង ហើយក៏បានជាន់ហ្វ្រាំងឡានយឺតៗ ក្នុងពេលបន្ទាន់នោះ។ ខណៈពេលដែលសិស្សភាគច្រើនកំពុងឈ្ងោកមុខឆ្លើយឆ្លងសារ ឬលេងហ្គេមក្នុងទូរស័ព្ទរបស់ខ្លួន ឌីឡុន ជាក្មេងដែលមិនមានទូរស័ព្ទប្រើ បានមើលឃើញហេតុការណ៍បន្ទាន់នេះ ហើយក៏មានប្រតិកម្មតបទាន់ពេលវេលា។ ការដែលឌីឡុនយកចិត្តទុកដាក់ចំពោះអ្វីៗនៅជុំវិញខ្លួនគាត់ ដោយមិនបានជក់ចិត្តនឹងអ្វីមួយ គឺបានជួយឲ្យគាត់សង្គ្រោះជីវិតមនុស្សទាំងអស់នៅក្នុងឡាននោះ ដោយរាប់បញ្ចូលទាំងអ្នកបើកឡាន ដែលក្រោយមក គេបានជួយឲ្យគាត់ដឹងខ្លួនវិញ។ លោកយ៉ូស្វេត្រូវតែបោះជំហានទៅមុខ ដោយចិត្តក្លាហាន ដើម្បីជំនួសលោកម៉ូសេ បន្ទាប់ពីលោកម៉ូសេឈប់ដឹកនាំប្រជាជនអ៊ីស្រាអែលទៀត។ ព្រះអម្ចាស់ក៏បានប្រាប់គាត់ថា “ម៉ូសេជាអ្នកបំរើអញ បានស្លាប់ទៅហើយ ដូច្នេះចូររៀបចំឆ្លងទន្លេយ័រដាន់ឥឡូវនេះចុះ ព្រមទាំងបណ្តាមនុស្សទាំងនេះផង”(យ៉ូស្វេ ១:២)។ ជាងនេះទៅទៀត ព្រះអង្គក៏បានបង្គាប់ថា “ឲ្យឯងគ្រាន់តែមានកំឡាំង នឹងចិត្តក្លាហានប៉ុណ្ណោះ … កុំឲ្យងាកបែរចេញទៅខាងស្តាំ ឬខាងឆ្វេងឡើយ”(ខ.៧)។ ត្រង់ចំណុចនេះ ព្រះទ្រង់កំពុងប្រាប់លោកយ៉ូស្វេ មិនឲ្យបែកអារម្មណ៍…
Read article