លើសពីពត៌មាន
តើកិរិយ៉ារបស់មនុស្សមានការប្រែប្រួល ដោយរបៀបណា? នៅក្នុងសៀវភៅ ដែលមានចំណងជើងថា “សត្វដែលមានសង្គម” ដែលលោកដាវីឌ ប្រ៊ូក(David Brooks) បាននិពន្ធ គាត់បានកត់សំគាល់ឃើញថា អ្នកជំនាញមួយចំនួន បានមានប្រសាសន៍ថា មនុស្សយើងគ្រាន់តែត្រូវការការបង្រៀន អំពីគ្រោះថ្នាក់ក្នុងរយៈពេលវែង ដែលនឹងកើតឡើងពីអាកប្បកិរិយ៉ាអាក្រក់។ ឧទាហរណ៍ “ការជក់បារីអាចនាំឲ្យកើតជម្ងឺមហារីក។ ការផឹតក្បត់បំផ្លាញគ្រួសារ ហើយការកុហក់បំផ្លាញការទុកចិត្ត។ ដូចនេះ យើងអាចសន្និដ្ឋានបានថា ពេលដែលយើងរំឭកអ្នកដទៃ ឲ្យភ្ញាក់ដឹងខ្លួនពីភាពល្ងង់ខ្លៅ នៃអាកប្បកិរិយ៉ារបស់ពួកគេ នោះពួកគេអាចមានចិត្តចង់ឈប់ធ្វើការទាំងនោះ។ គេយល់ថា ហេតុផល និងបំណងចិត្តរបស់មនុស្ស គឺជាកត្តាដ៏សំខាន់ នៅក្នុងការធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ និងដើម្បីគ្រប់គ្រងខ្លួនឯង។ ប៉ុន្តែ ទ្រឹស្តីទាំងនេះ សុទ្ធតែមិនអាចបង្ហាញថា មានប្រសិទ្ធិភាព”។ និយាយរួម បើយើងគ្រាន់តែប្រាប់ពត៌មាន ដើម្បីឲ្យពួកគេភ្ញាក់ខ្លួន នោះមិនទាន់គ្រប់គ្រាន់ល្មមនឹងអាចកែប្រែអាកប្បកិរិយ៉ារបស់មនុស្សបានឡើយ។ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងចង់មានការលូតលាស់ និងការផ្លាស់ប្រែខាងវិញ្ញាណ។ កាលពីជាង២ពាន់ឆ្នាំមុន ព្រះយេស៊ូវបានប្រាប់សិស្សទ្រង់ ពីរបៀបដែលយើងអាចមានការលូតលាស់ និងផ្លាស់ប្រែខាងវិញ្ញាណ។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ចូរនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នករាល់គ្នាចុះ ប្រៀបដូចជាខ្នែង បើមិននៅជាប់នឹងគល់ នោះពុំអាចនឹងបង្កើតផលដោយឯកឯងបានទេ ដូច្នេះ អ្នករាល់គ្នាក៏ពុំបានដែរ លើកតែនៅជាប់នឹងខ្ញុំ”(យ៉ូហាន…
Read articleការមមុលទៅមុខ
នៅឯសន្និសិទបុរសគ្រីស្ទបរិស័ទ ខ្ញុំបានជជែកជាមួយមិត្តភ័ក្ររបស់ខ្ញុំ ឈ្មោះ ខ្លាយ(Clyde) ដែលបានលើកទឹកចិត្ត ហើយបង្រៀនខ្ញុំជាលក្ខណៈបុគ្គល អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ គាត់បានមកចូលរួមសន្និសិទនេះជាមួយនឹងយុវជនពីរនាក់ មកពីប្រទេសចិន ដែលទើបតែទទួលជឿព្រះ ហើយមានការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះមិត្តភាពដ៏ស្មោះត្រង់ និងជំនួយខាងវិញ្ញាណដែលគាត់បានផ្តល់ឲ្យពួកគេ។ គាត់មានអាយុជិត ៨០ឆ្នាំហើយ គាត់និយាយ ដោយទឹកមុខរីករាយថា “ខ្ញុំមិនដែលមានចិត្តរំភើបរីករាយ ដូចនៅពេលដែលខ្ញុំបានស្គាល់ និងស្រឡាញ់ព្រះគ្រីស្ទ ក្នុងពេលសព្វថ្ងៃឡើយ”។ សំបុត្រដែលសាវ័កប៉ុល បានសរសេរផ្ញើរទៅពួកជំនុំ នៅក្រុងភីលីព បានបង្ហាញនូវទឹកចិត្ត និងគោលបំណង ដែលមិនចេះអន់ថយ ទៅតាមពេលវេលា គឺដូចដែលគាត់បានមានប្រសាសន៍ថា “ដើម្បីឲ្យខ្ញុំបានស្គាល់ទ្រង់ និងព្រះចេស្តានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនិងសេចក្តីប្រកបក្នុងការរងទុក្ខរបស់ទ្រង់ ព្រមទាំងត្រឡប់ទៅដូចជាទ្រង់ក្នុងសេចក្តីស្លាប់ផង”(ភីលីព ៣:១០)។ ទំនាក់ទំនងដែលសាវ័កប៉ុលមាន ជាមួយព្រះយេស៊ូវ បានចាក់ឫស ហើយដុះចេញជាផលផ្លែនៃចិត្តឆេះឆួល នៅក្នុងការនាំអ្នកដទៃឲ្យទទួលជឿទ្រង់។ គាត់មានអំណរ នៅក្នុងការផ្សាយដំណឹងល្អ ហើយមានការលើកទឹកចិត្ត ពេលដែលអ្នកដទៃមានចិត្តក្លាហាន កាន់តែខ្លាំង ដោយសារការអ្វើដែលបានកើតឡើងចំពោះគាត់(១:១២-១៤)។ បើគោលដៅរបស់យើង គ្រាន់តែជាការធ្វើការងារបម្រើព្រះអម្ចាស់ នោះយើងអាចខ្សោះល្វើយ នៅក្នុងដំណើររបស់យើង។ តែបើសិនជាយើងមានគោលបំណង ចង់ស្គាល់ព្រះគ្រីស្ទ និងស្រឡាញ់ទ្រង់ឲ្យកាន់តែខ្លាំង ដូចសាវ័កប៉ុល និងលោកខ្លាយដែរ នោះយើងនឹងបានដឹងថា…
Read articleពាក្យរបស់មនុស្សមានប្រាជ្ញា
សព្វថ្ងៃនេះ ខ្ញុំមានអាយុជាង៦០ឆ្នាំហើយ ខ្ញុំបានរំឭកឡើងវិញ អំពីអ្នកដឹកនាំខាងវិញ្ញាណទាំង ឡាយ ដែលបានជះឥទ្ធិពលល្អ មកលើជីវិតខ្ញុំ។ កាលខ្ញុំនៅរៀននៅសាលាព្រះគម្ពីរ ព្រះប្រើគ្រូបង្រៀនព្រះគម្ពីរសញ្ញាចាស់ ដើម្បីធ្វើឲ្យខ្ញុំស្រឡាញ់ចូលចិត្តព្រះបន្ទូលទ្រង់។ គ្រូបង្រៀនភាសាក្រិករបស់ខ្ញុំ បានប្រើវិធីសាស្រ្តបង្រៀនល្អៗ ដើម្បីជំរុញឲ្យខ្ញុំបញ្ចប់ការសិក្សាព្រះគម្ពីរសញ្ញាថ្មី យ៉ាងជោគជ័យ។ ហើយពេលដែលខ្ញុំចាប់ផ្តើមបម្រើការជាគ្រូគង្វាលជាលើកដំបូង គ្រូគង្វាលជាន់ខ្ពស់របស់ខ្ញុំ បានដឹកនាំខ្ញុំនៅក្នុងការធ្វើកិច្ចការសំខាន់ៗ ដើម្បីជួយអ្នកដទៃ ឲ្យលូតលាស់ខាងវិញ្ញាណ។ និយាយរួម គ្រូបង្រៀនទាំងនេះ សុទ្ធតែបានលើកទឹកចិត្តខ្ញុំ តាមរបៀបខុសៗគ្នា។ ស្តេចសាឡូម៉ូនធ្វើការស្វែងយល់ប្រកបដោយប្រាជ្ញា អំពីរបៀបដែលអ្នកដឹកនាំអាចជួយឲ្យយើងមានការរីកលូតលាស់ គឺដូចដែលទ្រង់បានមានបន្ទូលថា “ពាក្យរបស់មនុស្សមានប្រាជ្ញា ធៀបដូចជាជន្លួញ ហើយពាក្យរបស់ពួកអ្នក ដែលប្រមូលកត់ទុកពាក្យប្រាជ្ញនោះក៏ដូចជាដែកគោលបោះភ្ជាប់ ជាពាក្យដែលមកពីអ្នកគង្វាលតែ១”(សាស្តា ១២:១១)។ គ្រូខ្លះបានប្រើពាក្យ ដែលប្រៀបបាននឹងជន្លួញ ដែលជួយជម្រុញយើង គ្រូខ្លះទៀតជួយសង់មូលដ្ឋានគ្រឹះខាងវិញ្ញាណដ៏រឹងមាំ នៅក្នុងជីវិតយើង។ ហើយមានគ្រូខ្លះទៀត គឺជាគ្រូគង្វាលដែលមើលថែរយើង ដោយស្តាប់យើងយ៉ាងយកចិត្តទុកដាក់ ពេលដែលយើងមានការឈឺចាប់។ ព្រះគ្រីស្ទទ្រង់ជាអ្នកគង្វាលល្អ ដែលបានប្រទាននូវអំណោយទានផ្សេងៗ ដល់អ្នកដឹកនាំ ដូចជា អំណោយទាន លើកទឹកចិត្ត បង្កើត និងមើលថែរពួកជំនុំ។ ទ្រង់សព្វព្រះទ័យឲ្យយើងបន្ទាបខ្លួន និងមានសេចក្តីស្រឡាញ់ចំពោះអ្នកដទៃជានិច្ច ទោះយើងជាអ្នកដឹកនាំ ឬជាអ្នកដែលរៀនសូត្រពីអ្នកដឹកនាំក៏ដោយ។ យើងពិតជាមានអភ័យឯកសិទ្ធិពិសេសណាស់…
Read articleការបង្ហាញ និងការប្រាប់
បើអ្នកបានរៀននៅក្នុងវគ្គសិក្សាជំនាញសរសេរ ឬចូលរួមនៅក្នុងសន្និសិទអ្នកនិពន្ធ អ្នកប្រហែលជាបានឮគេបង្រៀនថា “ចូរកុំគ្រាន់តែនិយាយប្រាប់ តែចូរបង្ហាញផង”។ បានសេចក្តីថា ចូរ “បង្ហាញ” អ្នកអានរបស់អ្នក អំពីសេចក្តីដែលអ្នកចង់ឲ្យពួកគេដឹង ចូរកុំគ្រាន់តែនិយាយប្រាប់ពួកគេឡើយ។ ឬអាចនិយាយបានម្យ៉ាងទៀតថា ចូរកុំគ្រាន់តែប្រាប់អ្នកអានរបស់អ្នក អំពីការអ្វីដែលអ្នកបានធ្វើឡើយ ចូររៀបរាប់អំពីរបៀបដែលអ្នកធ្វើការនោះផង។ មូលហេតុដែលយើងច្រើនតែនិយាយប្រាប់អ្នកដទៃ ជាជាងបង្ហាញពួកគេ នោះគឺដោយសារការនិយាយប្រាប់មានភាពងាយស្រួល ហើយលឿនជាងការបង្ហាញ។ កាលណាយើងបង្ហាញពីរបៀបដែលយើងធ្វើអ្វីមួយ យើងត្រូវចំណាយពេល និងកម្លាំង។ នៅក្នុងការបង្រៀនសិស្ស ការនិយាយប្រាប់សិស្ស អំពីកំហុសដែលពួកគេមាននៅក្នុងការធ្វើអ្វីមួយ គឺមានភាពងាយស្រួលជាងការបង្ហាញពួកគេ អំពីរបៀបធ្វើកិច្ចការនោះឲ្យបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ ការបង្រៀនមានប្រសិទ្ធិភាពជាង នៅពេលដែលគ្រូប្រាប់សិស្ស ពីរបៀបធ្វើកិច្ចការនោះឲ្យបានត្រឹមត្រូវ។ អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ដែលជនជាតិយូដាមានក្រឹត្យវិន័យ ដែលប្រាប់ពួកគេអំពីការដែលត្រូវធ្វើ និងការដែលមិនត្រូវធ្វើ នៅក្នុងការរស់នៅ។ ប៉ុន្តែ ក្រោយមកព្រះយេស៊ូវបានយាងមក ហើយបង្ហាញពួកគេពីរបៀបរស់នៅ ក្នុងជីវិតដែលព្រះបានប្រាប់ពួកគេឲ្យរស់នៅទាំងពីយូរមកហើយនោះ។ ព្រះយេស៊ូវមិនគ្រាន់តែមានបន្ទូលថា “ចូរបន្ទាបខ្លួន”ប៉ុណ្ណោះឡើយ តែថែមទាំងបានបន្ទាបព្រះអង្គទ្រង់ ទុកជាគំរូផងដែរ(ភីលីព ២:៨)។ ទ្រង់មិនគ្រាន់តែមានបន្ទូលថា “ចូរអត់ទោសឲ្យអ្នកដទៃ” ប៉ុណ្ណោះឡើយ តែថែមទាំងបានអត់ទោសឲ្យយើង(កូល៉ុស ៣:១៣)។ ម្យ៉ាងទៀត ទ្រង់មិនគ្រាន់តែបានមានបន្ទូលថា “ចូរស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់អ្នក” តែប៉ុណ្ណោះឡើយ…
Read articleគួរឲ្យធុញណាស់
កាលកូនរបស់យើងនៅវ័យជំទង់ យើងបានពិភាក្សាគ្នា បន្ទាប់ពីកម្មវិធីជួបជុំរបស់យុវជនបានបញ្ចប់។ ខ្ញុំបានសួរពួកគេថា “តើកម្មវិធីយុវជនកាលពីល្ងាចមិញ សប្បាយទេ?” ពួកគេតបថា “គួរឲ្យធុញណាស់”។ ជាច្រើនសប្តាហ៍ក្រោយមក ខ្ញុំនៅតែឮពួកគេនិយាយពាក្យដដែល ដូចនេះខ្ញុំក៏បានសម្រេចចិត្តទៅមើលកម្មវិធីនោះ ដោយខ្លួនឯង។ ខ្ញុំក៏បានចូលទៅក្នុងកន្លែងហាត់កីឡា ដែលពួកយុវជនបានប្រើជាកន្លែងធ្វើកម្មវិធី ហើយខ្ញុំក៏បានមើលពួកគេ។ ខ្ញុំឃើញពួកគេចូលរួម ដោយមានការសើចសប្បាយ ការស្តាប់ ដូចនេះ ពួកគេកំពុងតែសប្បាយណាស់។ នៅពេលយប់នោះ តាមផ្លូវត្រឡប់មកផ្ទះវិញ ខ្ញុំបានសួរពួកគេអំពីកម្មវិធីល្ងាចនោះទៀត ហើយពួកគេនៅតែនិយាយដូចមុនថា “គួរឲ្យធុញណាស់”។ ខ្ញុំក៏តបពួកគេថា “ប៉ាក៏បាននៅទីនោះដែរ ប៉ាឃើញកូនសប្បាយខ្លាំងណាស់!” ពួកគេក៏ឆ្លើយថា “ប្រហែលជា ពេលនោះកម្មវិធីមិនសោះកក្រោះ ដូចសព្វដងទេចឹង”។ ខ្ញុំក៏បានទទួលស្គាល់ថា ពួកគេបានទទួលរងសម្ពាធពីមិត្តភ័ក្រ ហើយខ្លាចគេមើលមក មិនឃើញពួកគេមិនមានភាពសប្បាយរីករាយ បានជាពួកគេចេះតែបដិសេធថា ពួកគេមិនអរសប្បាយនឹងកម្មវិធីយុវជននោះឡើយ។ ដូចនេះ ខ្ញុំក៏ត្រូវសួរខ្លួនឯងផងដែរថា តើខ្ញុំខ្លាចគេមើលមក ឃើញខ្ញុំមានភាពអសប្បាយពេក ចំពោះការខាងវិញ្ញាណ ដូចពួកគេដែរឬ? ជាការពិតណាស់ ក្នុងសកលលោកនេះ គ្មានអ្វីដែលសក្តិសមនឹងឲ្យយើងមានចិត្តក្លៀវក្លា ជាងការដែលបានដឹងថា ព្រះគ្រីស្ទជានរណា ហើយទ្រង់បានធ្វើការអ្វីខ្លះសម្រាប់យើងនោះឡើយ។ ព្រះយេស៊ូវបានមានបន្ទូលថា “ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង”(យ៉ូហាន ១០:១០)។…
Read articleអ្នកដើរតាមដែលមិនស្មោះត្រង់
គំនិតរបស់បណ្តាជន ពិតជាប្រែប្រួលឆាប់រហ័សណាស់! ពេលដែលព្រះយេស៊ូវយាងចូលក្រុងយេរូសាឡិម ដើម្បីធ្វើបុណ្យរំលង ទ្រង់ត្រូវបានមនុស្សទាំងហ្វូងទទួលស្វាគមន៍ ដោយស្រែកប្រកាសថា ទ្រង់ជាស្តេច (យ៉ូហាន ១២:១៣)។ តែនៅចុងសប្តាហ៍ ពួកបណ្តាជនដដែលនោះបានស្រែកទៀមទាឲ្យគេឆ្កាងទ្រង់ទៅវិញ(១៩:១៥)។ ពេលដែលខ្ញុំគិតអំពីរឿងនេះ ខ្ញុំក៏នឹកឃើញថា ខ្លួនឯងក៏មិនខុសពីពួកបណ្តាជន ដែលមានចិត្តសាវ៉ាទាំងនោះផងដែរ។ ព្រោះខ្ញុំចូលចិត្តអបអរក្រុមកីឡាករ ដែលកំពុងប្រកួតឈ្នះ តែចំណាប់អារម្មណ៍ ដែលខ្ញុំមានចំពោះក្រុមនោះ ស្រាប់តែថយចុះទៅវិញ ពេលដែលក្រុមនោះកំពុងតែចាប់ផ្តើមប្រកួតចាញ់។ ខ្ញុំចូលចិត្តរួមចំណែកនៅក្នុងចលនាថ្មីៗ ដែលមានភាពរំភើបរីករាយ តែពេលដែលខ្ញុំចង់ផ្លាស់ទៅរស់នៅកន្លែងផ្សេង ខ្ញុំក៏ផ្លាស់ចេញទៅ ដោយមិននឹកស្រណោះចលនានោះទៀតឡើយ។ ខ្ញុំចូលចិត្តដើរតាមព្រះយេស៊ូវ ពេលដែលទ្រង់កំពុងធ្វើការអ្វីដែលខ្ញុំធ្វើមិនកើត តែខ្ញុំក៏រត់ចោលទ្រង់ ពេលដែលទ្រង់សព្វព្រះទ័យឲ្យខ្ញុំ ធ្វើការអ្វីមួយដែលពិបាក។ ការដើរតាមព្រះយេស៊ូវមានភាពរំភើបរីករាយ ពេលដែលខ្ញុំឃើញមានមនុស្សទាំងហ្វូងៗដើរតាមទ្រង់ដែរ។ យើងងាយនឹងទុកចិត្តទ្រង់ ពេលដែលយើងឃើញថា ទ្រង់មានប្រាជ្ញាជាងពួកអ្នកប្រាជ្ញ ហើយនិយាយឈ្នះពួកដែលកំពុងកាន់អំណាច (ម៉ាថាយ ១២:១០ ២២:១៥-៤៦)។ ប៉ុន្តែ ពេលដែលទ្រង់ចាប់ផ្តើមមានបន្ទូលអំពីការរងទុក្ខ ការលះបង់ និងសេចក្តីស្លាប់ ខ្ញុំក៏ស្រាប់តែមានចិត្តស្ទាក់ស្ទើរ។ ខ្ញុំចូលចិត្តគិតថា ខ្ញុំនឹងដើរតាមព្រះយេស៊ូវរហូតទាល់តែដល់ឈើឆ្កាង តែទន្ទឹមនឹងនោះ ខ្ញុំមានការសង្ស័យ។ និយាយរួម បើខ្ញុំមិនហ៊ានថ្លែងប្រាប់គេ អំពីទ្រង់ នៅកន្លែងដែលគេមិនធ្វើទុក្ខខ្ញុំផង តើធ្វើដូចម្តេច ឲ្យខ្ញុំអាចប្រកាសប្រាប់អំពីទ្រង់…
Read article