ស្រុកដែលនៅនគរស្ថានសួគ៌

ក្នុងអំឡុងពេលដែលខ្ញុំកំពុងសិក្សានៅវិទ្យាល័យ ខ្ញុំនិងមិត្តភ័ក្រជិតស្និទ្ធ​បំផុ​ត​របស់​​ខ្ញុំម្នា​ក់ បា​ន​នាំ​គ្នា​ជិះ​សេះ​ម្នាក់​មួយ​ៗ កម្សាន្ត នៅពេ​ល​រសៀល​ថ្ងៃ​មួយ។ យើង​បាន​ជិះ​សេះយឺត​​ៗ ដោយ​គ្មាន​គោល​ដៅ កាត់​តាម​វាល​ដែល​មាន​ផ្កាព្រៃ​ដុះ និង​ព្រៃដ​ង្គំ។ ពេល​ដែល​យើង​ទាញ​បង្ហៀរ​បញ្ជា​សេះពីរ​ក្បាល​នោះ ឲ្យ​ដើរ​ទៅ​រ​កជ​ង្រុក ដែល​នៅ​ក្បែ​ផ្ទះ​ ពួក​វា​បោលទៅ​យ៉ា​ង​លឿន ដូ​ច​គ្រាប់​រ៉ុក​កែត។ សេះរ​ប​ស់យើ​ង គឺ​ដូច​ជា​មិត្ត​ភ័ក្រ​របស់យើ​ងអ​ញ្ចឹង។ ពួក​វា​ដឹង​ថា ​ពេល​នោះ​ជាពេល​ញាំ​អាហារ​ពេល​ល្ងាច និង​ជា​ពេល​ដែល​យើង​ត្រូវ​ដុសលា​ង​ខ្លួន​វា​ បា​ន​​​ជា​ពួកវាដូ​ចជា​អន្ទះ​សា​រណា​ស់។ ក្នុង​នាម​ជា​គ្រីស្ទប​រិស័ទ ផ្ទះ​ដ៏ពិ​តរ​បស់​យើង​ គឺ​នៅ​នគរ​ស្ថាន​សួគ៌​(ភីលីព ៣:២០)។ តែ​ជួន​កាល​សេចក្តី​ប៉ង​ប្រាថ្នារបស់​យើ​ង​បាន​នាំយើ​ង ឲ្យ​ងាក​ម្តង​ទៅឆ្វេ​ង ម្តង​ទៅស្តាំ។​ យើង​អរ​សប្បាយ​នឹង​អំណោយ​ទាន​ល្អ​ៗ ដែល​ព្រះ​ប្រទាន ដូ​ច​ជា គ្រួសារ កូន ចៅ ការធ្វើដំណើរ អាជីព និងមិត្តភ័​ក្រ​ជា​ដើម។ ទន្ទឹម​នឹង​នោះ ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ផ្តោត​ទៅលើ​ “សេចក្តី​ដែល​នៅខា​ងលើ​”វិញ(កូល៉ុស ៣:១-២)។ សេចក្តីដែល​នៅ​ខាង​លើ អាច​រាប់​បញ្ចូលផ​លប្រ​យោជន៍​នៃ​នគរ​ស្ថាន​សួគ៌ ដែល​យើង​មើល​មិន​ឃើ​ញ ដូចជា : ព្រះ​វត្តមា​ន​ដ៏ស្ថិ​តស្ថេ​ររ​បស់​ព្រះ​(វិវរណៈ ២២:៣-៥) ការ​សម្រាក​ជា​រៀង​រហូត(ហេព្រើ ៤:៩) និង​កេរមរតក​ដ៏​អស់​កល្ប​ជា​និ​ច្ច(១ពេត្រុស ១:៤)។​ ថ្មីៗនេះ​​ខ្ញុំបា​ន​ឃើ​ញ​គេសរសេ​រ​ថា “អ្នកជឿ​ព្រះ​ច​ង់​បាន​កេរមរតក​នៅ​ស្ថាន​សួគ៌ ហើយ​កាល​ណាពួ​ក​គេមាន​ជំនឿកា​ន់​តែ​ខ្លាំង…

Read article
អ្នកគង្វាលដ៏ល្អបំផុត

ក្នុង​រដូវ​ផ្ការី​ក អ្នក​គង្វាល​ចៀម​នៅ​រដ្ឋ​អ៊ីដាហូ បាន​បណ្តើរ​ហ្វូង​ចៀម​របស់​ខ្លួន ពី​តំបន់​ទំនាប ទៅ​តំបន់​ភ្នំ។ ពេល​នោះ មាន​សត្វ​ចៀម​រា​ប់​ពាន់​ក្បាល ​បាន​ឆ្លង​កាត់​ផ្លូវ​ថ្មល់ ​ចូល​ទៅតំ​បន់​ខ្ពង់​​រាប ដែ​លមា​ន​វាល​​ស្មៅនា​រដូវ​ក្តៅ កំពុង​រង់​ចាំ។ កាល​ពី​សប្តាហ៍មុ​ន ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជា​មួយ​ភរិយា​របស់​ខ្ញុំ​ ហើយ​​ក៏​ឃើញ​ចៀម​មួយ​ហ្វូង​នៅ​លើ​ភ្នំ។ សត្វ​ចៀម​ទាំង​នោះក៏កំ​ពុង​នៅ​ក្នុង​វាល​ស្មៅ ដែល​មាន​ទឹក​អូរ​មួយ​ខ្សែ ​កំពុង​ហូរ​គ្រឿន​ៗ ទិដ្ឋ​ភាព​ដ៏​ស្រស់​ត្រកាល​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹង​ចាំអំ​ពីប​ទ​គម្ពី​រ​ទំនុក​ដំកើង ជំពូក​២៣។ ប៉ុន្តែ តើ​អ្នក​គង្វាល​របស់​ហ្វូង​ចៀម ដែល​ខ្ញុំឃើញ​នោះ ​កំពុង​នៅ​ទី​ណា? មាន​ចៀម​មួយ​ក្បាល​ហាក់ដូ​ច​ជា នៅ​តែ​ឯង ហើយ​បន្ទាប់​ពី​យើង​ធ្វើ​ដំណើរ​ឆ្ងាយ​ពី​ចៀម​នោះ​បន្តិច ​យើង​ក៏​ឃើញ​វា​ដើរ​ទៅ​រក​ទឹក​អូរ ដែល​នៅ​ឆ្ងាយ។ បន្ទាប់​មក ​យើងក៏បា​ន​ឮ​សម្លេង​ហួច​ពី​លើភ្នំ​មក។ ពេល​យើង​មើល​ទៅ​លើ យើង​ក៏​ឃើញ​អ្នកគ​ង្វាល​កំពុង​អង្គុ​យ​នៅ​លើ​ទួល មើល​ហ្វូង​ចៀម​រប​ស់​ខ្លួន​ពីលើ​មក​។ មា​ន​ឆ្កែ​ភ្នំ​មួយ​ក្បាល និង​ឆ្កែ​គង្វាល​ពីរ​ក្បា​ល នៅ​ក្បែ​រ​គាត់។ សត្វ​ឆ្កែ​ទាំង​នោះ​ក៏​បាន​ឆ្លើយត​ប​នឹង​ស​ម្លេង​​ស៊ីញូរ​បស់​អ្នក​គង្វាល ដោយ​រ​ត់​ចុះម​ក​ពី​លើម​ក ហើយ​គៀង​ចៀម​ដែល​កំពុង​វ​ង្វេង​នោះ ឲ្យ​ត្រឡប់​មក​ចូល​ហ្វូង​របស់​វា​វិញ។​​ យ៉ាង​ណាមិ​ញ ព្រះ​អម្ចាស់ ដែល​ជា​អ្នក​គ​ង្វាល​ដ៏​ល្អ ទ្រង់​ក៏​កំពុ​ងមើ​ល​ថែ​រអ្នក​ផង​ដែរ។ ទោះបីជា​អ្ន​ក​មិន​អាច​មើល​ទ្រង់​ឃើញ ក៏ទ្រ​ង់​នៅ​តែ​អាច​មើល​ឃើញ​អ្នក! ទ្រង់​ស្គាល់​ឈ្មោះ​អ្នក ​ហើយ​ស្គាល់អ្នក​គ្មា​នក​ន្លែង​ចន្លោះ។ អ្នក​ជា​សត្វ​ចៀម ដែល​នៅ​វាល​ស្មៅ​របស់​ទ្រង់ (អេសេគាល ៣៤:៣១)។ ព្រះ​បាន​សន្យា​ថា ទ្រង់​នឹង…

Read article
អាហារថ្ងៃត្រង់ ដែលមិនបានញាំ

ខ្ញុំ​យ​ល់​ថា​ អាហារ​មិន​គ្រាន់​តែ​សម្រាប់​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​យើង​ប៉ុណ្ណោះ​ឡើ​យ តែ​ក៏​ជាផ្នែក​មួយ​នៃ​ជីវិត ​ដែលអាច​ឲ្យយើ​ង​អរ​សប្បាយ យ៉ាង​អស្ចារ្យ! ខ្ញុំ​ចូល​ចិត្ត​អង្គុយ នៅក​ន្លែង​ដែល​គេបា​នរៀ​ប​អាហារ​យ៉ាង​រៀប​រយ ជា​ពិសេស​ នៅ​ពេល​​ដែលខ្ញុំ​ឃ្លា​ន។ ពេល​នោះ​ខ្ញុំ​ស្រមៃ​ឃើញ​ថា ពួក​សាវ័ក​កំពុង​ឃ្លាន​អាហារ​ថ្ងៃ​ត្រង់ ពេល​ដែល​ពួក​គេ​ត្រឡប់ម​ក​រក​ព្រះយេស៊ូវ នៅ​កន្លែង​អណ្តូង​ទឹក ដែល​ពេល​នោះ ទ្រង់​កំពុ​ងមា​ន​បន្ទូល​ជា​មួយ​ស្រ្តីសាសន៍​សាម៉ារី​ម្នាក់។ ពួក​គេ​ទូល​ទ្រង់​ថា “លោក​គ្រូ អញ្ជើញ​ពិសា”(យ៉ូហាន ៤:៣១)។ ទ្រង់​បាន​មាន​បន្ទូលត​ប​ថា “ខ្ញុំ​​មាន​​អាហារ​​សំរាប់​​ទទួល​​ទាន​​ហើយ គឺ​ជា​អាហារ​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់”(ខ.៣២) ដូច្នេះ ពួក​​សិ​ស្ស​​សួ​រ​​គ្នា​​ទៅ​​វិញ​ទៅ​មក​ថា មាន​អ្នក​ណា​យក​អ្វី​មក​ជូន​លោក​ពិសា​ដែរ​ឬ​អី (ខ.៣៣)។ ត្រង់​ចំណុច​នេះ ខ្ញុំ​ឆ្ងល់ ថា​តើ​ពួក​សិស្សរ​វល់​តែគិ​ត​អំពី​អាហារ​ពេក​​ឬ បាន​ជា​ពួក​គេមិ​ន​អាច​មើល​ឃើញ​​​អ្វី​ក្រៅ​ពីការ​ញាំអាហារ ។ ពួក​គេមិ​ន​បានយ​ល់អំ​ពី​សារ​សំខាន់ នៃ​ការ​អ្វី​ដែល​កំពុង​កើត​ឡើង នៅ​ពេ​ល​នោះឡើ​យ។ អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​ព្រះ​យេស៊ូវ “​គឺ​​ត្រ​ង់​​កា​រ​ធ្វើ​តាម​ព្រះហឫទ័យ​នៃ​ព្រះ ដែល​ចាត់​ឲ្យទ្រង់​មក ព្រម​ទាំង​បង្ហើយ​ការ​របស់​ទ្រង់​នោះ​ឯង”(ខ.៣៤)។ ទ្រង់​បាន​ផ្តោត​ទៅលើសេ​ចក្តី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​ស្រ្តី​ម្នាក់​នេះ ព្រោះ​មាន​តែ​ទ្រង់​ទេដែ​ល​អាចបំពេញ​សេច​ក្តីត្រូវ​កា​រ​នោះ​បាន។ យើង​ងាយ​នឹង​រវល់​តែ​គិត​ពី​សេចក្តី​ត្រូវ​ការ ក្នុង​ពេលប​ច្ចុប្បន្ន។ តែ​ព្រះយេស៊ូវ​អញ្ជើញ​ឲ្យ​យើង​ចេះគិ​ត តែមិន​មែន​គិត​តែ​ពីប្រយោជន៍​របស់​យើង ដែល​គ្រាន់​តែ​ដូច​ជា​អាហារ​ថ្ងៃ​ត្រង់​ដ៏​តូច​តាច​នោះ​ឡើយ តែ​ឲ្យ​បើក​ភ្នែក មើ​ល​ទៅ​វិញ្ញាណ​ដែល​កំពុង​ស្វែង​រក​ចម្លើយ សម្រាប់​សេចក្តី​ត្រូវការ​ដ៏​ខ្លាំង​បំផុត​របស់​ខ្លួន។ ដូចនេះ សូម​យើង​ចូល​រួម​ជា​មួយព្រះ​យេ​ស៊ូវ នៅ​កន្លែង​អណ្តូង​ទឹក​នោះ ហើយអនុញ្ញា​ត​ឲ្យ​ទ្រង់​ប្រើអ្ន​ក ដើម្បីប្រា​ប់​អ្នក​ដទៃ អំពីអា​ហារ​ខាង​វិញ្ញាណ ដែល​មាន​តែទ្រង់​ប៉ុណ្ណោះ…

Read article
មិនត្រូវបានបោះបង់ចោល

ជា​ច្រើ​ន​ឆ្នាំ​កន្លង​ទៅ ពេល​ដែ​ល​ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត នៅ​សារមន្ទី​រ​ខ្យល់ និង​អវកាស​ស្ម៊ីត​សូនៀន ក្នុង​រដ្ឋ​វាស៊ីនតុន ឌីស៊ី យើង​បាន​កត់​សំគាល់ឃើញ​ថា មា​ន​រទេះ​រុ​ញ​កូន​ក្មេង​មួយ​កំពុង​រំគិល​ទៅ​មុខ ​ដោយ​ខ្លួន​ឯង ដោយ​គ្មាន​នរណា​ម្នាក់​នៅ​ក្បែរ​នោះ​សោះ។ យើង​ក៏​សន្និ​ដ្ឋាន​ថា ប្រាកដ​ជា​មាន​ឪពុ​ក​ម្តាយ​ដែល​បាន​ទុក​រទេះ​រុញ​នោះ​ចោល​ហើយ ដោយសារ​វា​សំពីង​សំពោង​ពេក ​ហើយ​ពួក​គេ​ប្រាកដជា​កំ​ពុង​ពរ​កូន​របស់​ខ្លួន​ហើយ។ តែ ​ពេល​ដែល​យើង​ដើរ​ទៅជិ​តវា​ ទើប​យើង​ឃើញ​មាន​កូន​ង៉ា​កំពុង​ដេក​នៅ​ក្នុង​នោះ។ តើ​ឪពុក​ម្តាយ​ក្មេង … បង​ប្អូន​របស់​​វា …ឬ​អ្នក​មើល​ថែរក្មេ​ង​នោះ នៅ​ឯណា? យើង​ក៏​ខំរក​មើល​មួយស​ន្ទុះ​ធំ ហើយក៏​បា​ន​ហៅមន្ត្រី​សារ​មន្ទី​មក។ ពេល​នោះ ​មិន​ឃើញ​មាន​នរណា​ម្នាក់ មក​យក​ក្មេង​ដ៏​ថ្លៃ​វិសេស​​នោះ​សោះ! យើង​ក៏​បាន​ឃើញ​វា​ជា​លើក​ចុង​ក្រោយ នៅ​ពេល​ដែល​គេ​រុញ​រទេះ​នោះ ទៅ​កន្លែង​ដែល​មាន​សុវត្តិ​ភាព។ បទ​ពិសោធ​ន៍​ដែល​ខ្ញុំ​មាន​នៅ​ពេល​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិតអំ​ពី​អារម្មណ៍​របស់​មនុស្ស​យើង ពេល​ដែ​លគេ​​បោះប​ង់​យើង​ចោល។ ជា​ការ​ពិត​ណាស់ យើង​មាន​អារម្មណ៍​ដែល​ពិបាក​រក​ថ្លែង​មិន​បាន ពេល​ដែល​គ្មាន​នរណា​ម្នាក់ យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង។ វាពិ​ត​ជា​អារម្មណ៍​ឈឺចា​ប់​ជា​ទី​បំផុត។ ប៉ុន្តែ ទោះ​បី​ជា​មនុស្ស​អាច​បោះបង់​​យើង​ចោល​ក៏​ដោយ ក៏​យើង​នៅ​តែអា​ចទុ​ក​ចិត្ត​ថា សេចក្តី​ស្រឡាញ់ និង​ព្រះ​វត្ត​មាន​របស់​ព្រះ នៅ​តែ​មាន​សម្រាប់​យើង​ជា​និច្ច។ ព្រះ​អម្ចាស់​បាន​សន្យា​ថា ទ្រង់​នឹង​មិន​ចាក​ចេញ​ពី​យើងឡើយ​(ចោទិយកថា​ ៣១:៨)។ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​យើង ទោះ​យើង​ទៅ​ដល់​ទីណាក៏​ដោយ “​គឺ​គង់​នៅ​ជា​មួយជានិ​ច្ច រហូត​ដល់​បំផុត​កល្ប” (ម៉ាថាយ ២៨:២០)។ ព្រះ​អម្ចាស់​ទ្រង់​មិន​ចេះ​ភ្លេច​ការ​ប្តេជ្ញា​ចិត្ត…

Read article
បដិសណ្ឋារកិច្ចដ៏ពិត

ក្នុងឆ្នាំ ១៩៨៧ ក្រុម​គ្រួសារ​របស់​ខ្ញុំ​បាន​ផ្លាស់​ទៅ​រស់​នៅ ​ក្នុងរ​ដ្ឋ​កាលីហ្វូញ៉ា ដើម្បី​ដឹក​នាំ​ពួក​ជំនុំ​មួយ​កន្លែង ក្នុង​តំបន់​ឡងប៊ិច(Long Beach)។ ថ្ងៃ​ដែ​ល​យើង​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ មក​ដល់​ក្រុង​នោះ លេខា​របស់​ខ្ញុំ​បាន​មក​ទទួល​យើង នៅ​អាកាស​យាន្ត​ដ្ឋាន ហើយ​ជួន​យើង​ទៅ​ដល់​ផ្ទះរបស់​យើង។​ ពេល​ដែល​យើង​ធ្វើ​ដំណើរ​​ចូល​ទៅ​ក្នុង​ផ្លូវ​ដ៏​មមា​ញឹក អ្វី​ដែ​ល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ដំបូង​គេ គឺ​ស្ទីក​គ័រ ​ដែល​​គេ​បិទ​នៅ​លើ​កាង​ខាង​ក្រោយ​របស់​ឡាន ដែល​មាន​សរសេរ​ថា “រដ្ឋ​កាលី​ហ្វូញ៉ា សូម​ស្វាគមន៍ … ឥឡូវ​នេះ ចូរ​ទៅផ្ទះ​!” នេះ​មិន​មែន​ជា​ការ​ស្វាគម​ន៍​ដ៏​កក់​ក្តៅ និង​រួស​រាយ ​ដែល​ខ្ញុំ​បាន​ទទួល​បាន​ពីរ​ដ្ឋ​កាលី​ហ្វូញ៉ា ដែល​មាន​ពន្លឺ​ថ្ងៃ​ដ៏​ស្រស់​ត្រកាល​ឡើយ! ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំឆ្ងល់​ថា ក្នុង​ការ​រស់​នៅ​របស់​យើង ​ប្រហែល​ជា​មាន​ពេល​ខ្លះ យើង​ក៏​ធ្វើ​ការ​ស្វាគម​ន៍​របៀប​នេះ ​ចំពោះ​មនុស្ស ដែល​នៅ​ជំ​វិញ​ខ្លួន​យើង​ផង​ដែរ។ តើ​មាន​ពេល​ខ្លះ យើង​ខក​ខាន​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​កក់​ក្តៅ នៅ​ក្នុង​ពិភព​របស់​យើង មិន​ថា តែ​នៅ​ពេ​ល​ដែល​យើង​នៅព្រះ​វិហារ នៅក្បែ​រ​ផ្ទះ​យើង ឬ​នៅក​ន្លែង​ជួប​ជុំ​ក្នុង​សង្គម​ឬ? ក្នុង​បទ​គម្ពីរ រ៉ូម ១២:១៣ សាវ័ក​ប៉ុល​បាន​បង្រៀន​អ្នក​អាន​បទ​គម្ពីរ​នេះ ឲ្យ “មាន​សេចក្តី​ចៅរ៉ៅ”។ កណ្ឌ​គម្ពីរ​ហេព្រើ​ក៏​បាន​បង្រៀន​ផង​ដែរ​ថា “កុំ​​​ឲ្យ​ភ្លេច​​សេចក្តី​ចៅរ៉ៅ​ឡើយ ដ្បិត​មនុស្ស​ខ្លះ​បាន​ទទួល​ទាំង​ទេវតា ឲ្យ​សំណាក់​នៅ​ឥត​ដឹង​ផង ដោយ​មាន​សេចក្តី​នោះ​ឯង”(១៣:២)។ កាល​ណាយើ​ង​បង្ហាញ​នូវ​ភាព​សប្បុរស​ប្រកប​ដោយ​ព្រះ​គុណ ដល់​អ្នក​ដែល​យើង​ជួប នោះ​យើង​ក៏​កំពុង​តែ​បង្ហាញ​ពួក​គេ នូវ​ការ​អញ្ជើញ​របស់​ព្រះ​សង្រ្គោះ ឲ្យ​ទទួល​សេចក្តី​សង្រ្គោះ…

Read article
នៅមានបន្ត

ព្រះគម្ពីរ​កិច្ច​ការ ជា​សៀវ​ភៅទី​៥ នៃ​ព្រះគ​ម្ពីរ​សញ្ញា​ថ្មី ដែល​បា​នក​ត់​ត្រា អំពី​ការ​ចាប់​ផ្តើម​នៃ​ពួក​ជំនុំ ​ក្រោមកា​រដឹក​នាំរ​បស់​មនុស្ស ដែល​ព្រះ​យេស៊ូវ​បាន​ជ្រើស​តាំង។​ អ្នក​ប្រាជ្ញ​ខ្លះ​បាន​យល់​ថា គេ​ក៏​អាច​ហៅ​កណ្ឌ​មួយ​នេះថា ព្រះគ​ម្ពី​រ​កិច្ចកា​រ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផង​ដែរ ​ព្រោះកាល​នោះ អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ពួក​សាវ័ក​ឲ្យមា​ន​សេចក្តី​ក្លាហា​ន នៅក្នុ​ង​ការ​ឆ្លង​កាត់​ការ​លំបាក​គ្រប់យ៉ា​ង។​ មុន​ពេល​ដែល​ព្រះ​យេស៊ូវ​យាង​ឡើង​នគរ​ស្ថាន​សួគ៌​វិញ ទ្រង់​បាន​ប្រាប់​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​តាំង​ថា “ប៉ុន្តែ កាល​​ណា​​ព្រះ​វិញ្ញាណ​​បរិសុទ្ធ​ បាន​​ម​ក​សណ្ឋិត​​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង”(កិច្ចការ ១:៨)។ ព្រះប​ន្ទូល​របស់ទ្រ​ង់ ត្រង់​ចំណុច​នេះ បាន​បិ​ទ​ជំពូក​មួយ នៅ​ក្នុង​រឿង​ដែល​ស្តីអំ​ពី​ព្រះរាជ​កិច្ច​របស់​ព្រះ​ លើផែ​នដី​នេះ​ ហើយ​ក៏បា​ន​បើកជំ​ពូក​ថ្មី​មួ​យ​ទៀត នៃសា​ច់​រឿង​ដែល​បន្តមក​ដល់​សព្វ​ថ្ងៃ។ យើង​ក៏មា​ន​ចំណែក​នៅក្នុ​ង​រឿង​នោះ​ផង​ដែរ។ កណ្ឌគ​ម្ពីរ​កិច្ច​ការ​ពិពណ៌នាអំ​ពី​ស្មរ​បន្ទាល់​ដ៏​ស្មោះត្រ​ង់រ​បស់​លោក​ពេត្រុស យ៉ូហាន បាណាបាស ប៉ុល ព្រម​ទាំង​នាង​តេប៊ីថា នាងលីឌា និង​មនុស្ស​ជាច្រើ​ន​ទៀត ក្នុងអំ​ឡុង​ពេល​ដើម​ដំបូងនៃ​ប្រ​វត្តិ​សាស្រ្តពួ​កជំ​នុំ។ ពួក​គេ​ជាម​នុស្ស​សាមញ្ច ដែល​បាន​ពឹង​ផ្អែក​លើ​កម្លាំង​របស់​ព្រះ ​ពេលដែ​លពួ​ក​គេផ្សា​យ​ព្រះប​ន្ទូល​ទ្រង់ និង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់។​ ដំណើរ​រឿងនេះ បាន​បន្ត​តាមរ​យៈយើ​ងរា​ល់គ្នា​ ដែល​ជាអ្ន​ក​បម្រើ​ព្រះ​។ ពេលដែ​ល​យើង​ទុក​ចិត្ត​ព្រះ ហើយ​ស្តាប់បង្គាប់​តា​មកា​រ​ដឹក​នាំ​របស់​ទ្រង់ ដើ​ម្បីនាំ​​ឲ្យ​គេ​ស្គាល់​ព្រះយេស៊ូវ នោះ​ទ្រង់​ចារ​អំពី​យើង នៅ​ក្នុងទំព័រ​ថ្មី ​នៃរឿ​ង​នៃការ​ប្រោស​លោះរ​បស់​ទ្រង់។–David McCasland

Read article