មេរៀន
ថ្ងៃមួយ ក្នុងរដូវក្តៅ ខ្ញុំបានចូលរួមការជួបជុំគ្នាជាមួយមិត្តភ័ក្រដែលធ្លាប់រៀន នៅវិទ្យាល័យជាមួយគ្នា។ ពេលនោះ អ្នកដែលឈរពីក្រោយខ្ញុំ បានទះស្មាខ្ញុំ។ ខ្ញុំមិនចាំមុខគាត់ទេ ដូចនេះខ្ញុំក៏មើលផ្លាកឈ្មោះគាត់។ គ្រាន់តែឃើញឈ្មោះរបស់គាត់ភ្លាម ខ្ញុំក៏បាននឹកឃើញកាលយើងនៅក្មេង។ ខ្ញុំចាំថា កាលនោះគាត់បានសរសេរក្រដាស់មួយសន្លឹក ហើយបានបត់វាឲ្យតូច ញាត់ចូលតាមចន្លោះថតដាក់ឥវ៉ាន់របស់ខ្ញុំ នៅសាលារៀន។ គាត់បានសរសេរពាក្យបដិសេធន៍ដ៏ឃោរឃៅ ដែលធ្វើឲ្យខ្ញុំមានក្តីអាម៉ាស និងបាក់ទឹកចិត្តយ៉ាងខ្លាំង។ ខ្ញុំនៅចាំថា ពេលនោះខ្ញុំបានគិតថា ម្នាក់នេះគួរតែទទួលមេរៀនខ្លះ ដើម្បីឲ្យចេះប្រព្រឹត្តល្អចំពោះអ្នកដទៃ! ពេលនោះ ទោះបីជាខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងតែរំឭកឡើងវិញ អំពីការឈឺចាប់ដែលខ្ញុំធ្លាប់មានកាលពីវ័យយុវជនក្តី ក៏ខ្ញុំនៅតែអាចបញ្ចេញទឹកមុខញញឹមក្លែងក្លាយ ហើយពាក្យសម្តីមិនស្មោះត្រង់ ក៏បានចាប់ផ្តើមចេញពីបបូរមាត់របស់ខ្ញុំមក។ យើងក៏បានចាប់ផ្តើមសន្ទនាគ្នា ហើយនាងបានចែកចាយ អំពីការដែលនាងបានចម្រើនវ័យធំឡើង ដោយគ្មានការមើលថែរបានល្អពីឪពុកម្តាយ ហើយក្រោយមក នាងបានជួបទំនាក់ទំនងប្តីប្រពន្ធដែលគ្មានសុភមង្គលទៀត។ ពេលនោះ ពាក្យ “ឫសជូរចត់” នៅក្នុងបទគម្ពីរហេព្រើរ ១២:១៥ ក៏បានលេចឡើងក្នុងគំនិតខ្ញុំ។ ខ្ញុំគិតថា នេះហើយអារម្មណ៍ដែលខ្ញុំកំពុងតែមាននោះ ។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំនៅតែមានឫសនៃភាពល្វីងជូរចត់ ដែលបានចាក់ឫសចូលយ៉ាងជ្រៅ និងលាក់ខ្លួនក្នុងជីវិតខ្ញុំ វាបានរំព័ទ្ធ ហើយចងរឹតចិត្តរបស់ខ្ញុំ។ បន្ទាប់មក ខ្ញុំក៏បាននឹកចាំបទគម្ពីរដែលចែងថា “កុំឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយ ត្រូវឲ្យអ្នកឈ្នះសេចក្តីអាក្រក់…
Read articleឲ្យតែមានគ្រប់គ្រាន់
ខ្ញុំចូលចិត្តនិពន្ធអត្ថបទក្នុងសៀវភៅនំម៉ាណាប្រចាំថ្ងៃ ។ ទោះបីជាយ៉ាងណាក៏ដោយ ជួនកាល ខ្ញុំបាននិយាយប្រាប់មិត្តភ័ក្ររបស់ខ្ញុំ អំពីការពិបាក ដែលខ្ញុំមាន នៅក្នុងការនិពន្ធជាសង្ខេប អំពីប្រធានបទណាមួយ ដែលខ្ញុំចង់លើកមកនិយាយ ក្នុងទំព័រសៀវភៅដ៏តូចនោះ សម្រាប់ប្រកបជាមួយព្រះបន្ទូលប្រចាំថ្ងៃ។ ប្រសិនបើខ្ញុំអាចសរសេរលើស២២០ពាក្យ នៅក្នុងទំព័រសៀវភៅដ៏តូចនោះ នោះមិនដឹងជាប្រសើរយ៉ាងណាទេ។ ឆ្នាំនេះ ពេលដែលខ្ញុំអានកណ្ឌគម្ពីរម៉ាថាយ តាមកាលវិភាគនៃការអានព្រះគម្ពីរប្រចាំថ្ងៃ ខ្ញុំបានកត់សំគាល់ចំណុចដ៏សំខាន់មួយ ជាលើកទីមួយ។ ពេលដែលខ្ញុំអានអំពីបទគម្ពីរដែលចែង អំពីការដែលព្រះយេស៊ូវជួបការល្បួង(ម៉ាថាយ ៤:១-១១) ខ្ញុំសង្កេតឃើញថា សាច់រឿងនេះខ្លីទេ តែមានន័យណាស់។ លោកម៉ាថាយបានប្រើពាក្យតិចជាង២៥០ពាក្យ ក្នុងការកត់ត្រាអំពីព្រឹត្តិការណ៍មួយនេះ ដែលស្ថិតក្នុងចំណោមព្រឹត្តិការណ៍ដ៏សំខាន់បំផុត ដែលមានកត់ទុកក្នុងព្រះគម្ពីរបរិសុទ្ធ។ បន្ទាប់មក ខ្ញុំក៏បានគិត អំពីបទគម្ពីរខ្លីៗផ្សេងទៀត ដែលមានអំណាចផងដែរ គឺបទគម្ពីរទំនុកដំកើង ជំពូក២៣ (ដែលមាន១១៧ពាក្យ) និងបទគម្ពីរដែលនិយាយអំពីសេចក្តីអធិស្ឋាននៃព្រះអម្ចាស់ ក្នុងបទគម្ពីរម៉ាថាយ ៦:៩-១៣(ដែលមាន៦៦ពាក្យ)។ ការនេះបានបង្ហាញឲ្យខ្ញុំដឹងច្បាស់ថា ខ្ញុំមិនត្រូវការសរសេរពាក្យ ជាបន្ថែមឡើយ និយាយរួម ខ្ញុំគ្រាន់តែចាំបាច់ត្រូវប្រើពាក្យទាំងនោះ ឲ្យបានល្អប៉ុណ្ណោះ។ ការនេះបានបង្រៀនខ្ញុំថា យើងក៏ត្រូវប្រើផ្នែកដទៃទៀតនៃជីវិតរបស់យើង ឲ្យបានល្អផងដែរ ដូចជាការប្រើពេលវេលា ប្រាក់កាស និងទីកន្លែងដែលយើងមានជាដើម។ ព្រះគម្ពីរបានបញ្ជាក់ថា ព្រះទ្រង់បំពេញសេចក្តីត្រូវការរបស់អ្នក ដែលស្វែងរកនគរ…
Read articleបរិភោគអាហារយ៉ាងរីករាយ
ក្នុងវប្បធម៌ដែលចូលចិត្តធ្វើអ្វីៗលឿន ដែលច្រើនតែនាំឲ្យមនុស្សម្នា “ញាំអាហារទាំងប្រញាប់ប្រញាល់” មានមនុស្សតិចតួចណាស់ ដែលបានចំណាយពេលញាំអាហារសម្រាកកាយ ជាមួយញាតិមិត្ត យ៉ាងសប្បាយរីករាយ។ គេថែមទាំងបានកត់សំគាល់ថា ក្នុងសង្គមលោកខាងលិច សព្វថ្ងៃនេះ មានវិធីតែម្យ៉ាងគត់ ដើម្បីឲ្យគេអាចញាំអាហារដែលមានម្ហូប៧មុខ យ៉ាងសប្បាយរីករាយបាន គឺដោយប្រមូលអាហារទាំងអស់នោះ មកទ្រាប់នៅចន្លោះនំប៉័ងពីរបន្ទះ ហើយញាំវាដូចនំសាំងវិញអញ្ចឹង ទើបបានទាន់ពេលវេលា! បន្ទាប់ពីជនជាតិអ៊ីស្រាអែលជាច្រើននាក់ ដែលត្រូវបាននិរទេសចូលចក្រភពបាប៊ីឡូន ត្រឡប់មកក្រុងយេរូសាឡិមវិញ ដើម្បីសាងសង់ព្រះវិហារ និងកំផែងនៃទីក្រុងមួយនេះឡើងវិញ ពួកគេបានជួបជុំគ្នា ដើម្បីស្តាប់លោកអែសរ៉ាអានបទគម្ពីរក្រឹត្យវិន័យ ដែលព្រះបានប្រទានតាមរយៈលោកម៉ូសេ (នេហេមា ៨:១)។ ពួកគេបានស្តាប់ព្រះបន្ទូលព្រះដែលគាត់បានអាន ជាច្រើនម៉ោង ហើយទន្ទឹមនឹងនោះ ក៏មានគ្រូបង្រៀនក្រឹត្យវិន័យពន្យល់ក្រឹត្យវិន័យ ដល់ពួកជន កំពុងដែលពួកជនឈរនឹងនៅកន្លែងរបស់គេ “ពួកអ្នកទាំងនោះបានអានមើល ក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះ ព្រមទាំងស្រាយន័យសេចក្តីឲ្យគេបានយល់បទដែលអានមើលនោះផង”(ខ.៨)។ ពេលដែលពួកគេទួញយំ ដោយសារមានការខ្វះខាត លោកអែសរ៉ា និងលោកនេហេមាដែលជាអភិបាលក្រុង បានប្រាប់ពួកគេថា ពេលនេះមិនមែនជាពេលទួញសោកទេ តែជាពេលអរសប្បាយ ហើកក៏បានប្រាប់ពួកគេ ឲ្យធ្វើពីធីបរិភោគអាហារ ហើយចែកអាហារដល់អ្នកដែលគ្មានអ្វីទទួលទាន “ដ្បិតអំណរនៃព្រះអម្ចាស់ ជាកម្លាំងរបស់ពួកគេរាល់គ្នាហើយ”(ខ.១០)។ បន្ទាប់មក “ពួកជនក៏នាំគ្នាទៅបរិភោគភោជន៍ ព្រមទាំងជូនជំនូនដល់គេ ហើយតាំងចិត្តអរសប្បាយឡើងជាខ្លាំង ដោយព្រោះបានយល់ន័យសេចក្តីទាំងប៉ុន្មាន ដែលបានថ្លែងប្រាប់ដល់ខ្លួន”(ខ.១២)។ ពិធីញាំអាហារខាងវិញ្ញាណ…
Read articleភ្នែកថ្មី
និសិ្សតមហាវិទ្យាល័យ ដែលខ្ញុំបានជួបកាលពីពេលថ្មីៗនេះ បានជឿទុកចិត្តលើព្រះគ្រីស្ទ។ គាត់បានពិពណ៌នា អំពីដំណើរនៃការផ្លាស់ប្រែជីវិតរបស់គាត់យ៉ាងដូចនេះថា “ពេលដែលខ្ញុំទទួលជឿព្រះគ្រីស្ទ ដើម្បីទទួលសេចក្តីសង្រ្គោះ ខ្ញុំមានអារម្មណ៍ថា ព្រះទ្រង់ហាក់ដូចជាបានដាក់ព្រះហស្តទ្រង់ចុះពីលើស្ថានសួគ៌មក ហើយបានដាក់ភ្នែកថ្មី ជំនួសឲ្យភ្នែកចាស់របស់ខ្ញុំ ដែលជួយឲ្យខ្ញុំអាចយល់ អំពីសេចក្តីពិតខាងវិញ្ញាណ!” ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលបានដឹងថា ការដែលគាត់ទទួលជឿព្រះសង្រ្គោះ បាននាំឲ្យគាត់មានគំនិតថ្មីខាងវិញ្ញាណ។ ប៉ុន្តែ គ្រីស្ទបរិស័ទដទៃទៀត ក៏អាចមានបទពិសោធន៍ដ៏ពិសេសនេះផងដែរ។ មនុស្សម្នាក់ៗត្រូវបានប្រទានឲ្យមានភ្នែកខាងវិញ្ញាណ ពេលដែលពួកគេទទួលជឿព្រះគ្រីស្ទ ជាព្រះសង្រ្គោះ។ ប៉ុន្តែ មានពេលខ្លះ “អ័ព្ទ” ខាងវិញ្ញាណ ក៏បានគ្របដណ្តប់ស្ថានភាពរបស់យើង ធ្វើឲ្យភ្នែកខាងវិញ្ញាណរបស់យើង ជួបភាពអាប់អួរ មើលអ្វីមិនច្បាស់។ ការនេះកើតមាន ពេលដែលយើងមិនអើពើរ ចំពោះទំនាក់ទំនងដែលយើងមានជាមួយទ្រង់។ សេចក្តីអធិស្ឋានដ៏អស់ពីចិត្តរបស់សាវ័កប៉ុល អំពីភ្នែកខាងវិញ្ញាណរបស់គ្រីស្ទបរិស័ទ បានបង្រៀនយើង អំពីសារៈសំខាន់នៃការដែលយើងឲ្យតម្លៃទាំងស្រុង ចំពោះការអ្វីដែលព្រះបានធ្វើ និងការដែលទ្រង់នឹងធ្វើសម្រាប់យើង តាមរយៈព្រះគ្រីស្ទ។ គាត់បានអធិស្ឋាន សូមឲ្យភ្នែកខាងវិញ្ញាណរបស់យើងរាល់គ្នា បានភ្លឺឡើង “ប្រយោជន៍ឲ្យបានដឹងថា ដែលទ្រង់ហៅយើងរាល់គ្នា នោះមានសេចក្តីសង្ឃឹមជាយ៉ាងណា ហើយថា សិរីល្អដ៏ប្រសើរក្រៃលែងនៃមរដកទ្រង់ ក្នុងពួកបរិសុទ្ធជាយ៉ាងណាផង”(អេភេសូរ ១:១៨)។ ព្រះអម្ចាស់បានប្រទានភ្នែកថ្មីខាងវិញ្ញាណ ដល់អ្នកជឿព្រះម្នាក់ៗ ដើម្បីឲ្យយើងអាចស្គាល់សេចក្តីពិតខាងវិញ្ញាណ។ ពេលដែលយើងបើកចំហរចិត្តសម្រាប់ព្រះ…
Read articleទឹកចិត្ត
ខ្ញុំចូលចិត្តទស្សនាកីឡាករដ៏អស្ចារ្យ ដែលបញ្ចេញជំនាញ និងចិត្តឆេះឆួលរបស់ខ្លួន ដោយការប្រឹងប្រែងអស់សមត្ថភាព នៅទីលានប្រកួត។ ការនេះបានបង្ហាញថា ពួកគេស្រឡាញ់ការប្រកួតនោះណាស់។ ផ្ទុយទៅវិញ ពេលដែលរដូវកាលនៃការប្រកួតដ៏វែង កំពុងតែឈានទៅរកវគ្គផ្តាច់ព្រាត់ ហើយមានក្រុមណាមួយប្រកួតចាញ់ ដែលជាហេតុបណ្តាលឲ្យបាត់បង់ឱកាស ដណ្តើមយកដំណែងជើងឯក ឬប្រកួតវគ្គផ្តាច់ព្រាត់ នោះជួនកាល កីឡាករមួយក្រុមនោះហាក់ដូចជា “គ្មានចិត្តឆេះឆួល” ក្នុងការប្រកួតទេ។ ការខ្វះភាពឆេះឆួលនេះ អាចធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនមានការខកចិត្ត ខណៈពេលដែលពួកគេបានចំណាយលុយទិញសំបុត្រ ចូលទស្សនាការប្រកួតដ៏ល្អនោះ។ យ៉ាងណាមិញ ភាពឆេះឆួលក៏ជាគន្លឹះដ៏សំខាន់ នៃជីវិតផ្ទាល់ខ្លួនរបស់យើងផងដែរ។ ទឹកចិត្តដែលយើងមានចំពោះព្រះអម្ចាស់ ត្រូវបានបង្ហាញចេញមក តាមរយៈរបៀបដែលយើងធ្វើការបម្រើទ្រង់។ សាវ័កប៉ុលមានប្រសាសន៍ថា ការងារដែលយើងធ្វើបម្រើព្រះ គឺរាប់បញ្ចូលទឹកចិត្តដែលយើងមាន នៅក្នុងការធ្វើការងារជាប្រចាំថ្ងៃផងដែរ។ តាមបទគម្ពីរអេភេសូរ ៦:៦-៧ យើងមិនត្រូវ “បម្រើតែក្នុងកាលដែលគេមើលឃើញ ដូចជាចង់បំពេញដល់ចិត្តមនុស្សនោះឡើយ ចូរបំរើដូចជាបាវបំរើរបស់ព្រះគ្រីស្ទវិញ ទាំងធ្វើតាមព្រះហឫទ័យព្រះឲ្យអស់ពីចិត្ត ទាំងបំរើដោយអំណរ ដូចជាបំរើដល់ព្រះអម្ចាស់ផង មិនមែនដូចជាបំរើមនុស្សឡើយ”។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ចំណុចសំខាន់នៃបទគម្ពីរនេះ គឺបានបង្រៀនយើង ឲ្យធ្វើការងារ “ចេញពីចិត្ត”។ ខ្ញុំមានព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដែលទ្រង់ស្រឡាញ់ខ្ញុំយ៉ាងខ្លាំង ហើយបានលះបង់ព្រះរាជបុត្រាទ្រង់ ដើម្បីជួយសង្រ្គោះខ្ញុំ។ នេះហើយជាមូលហេតុ ដែលខ្ញុំត្រូវធ្វើការបម្រើទ្រង់ ឲ្យអស់ពីចិត្ត។ ភាពឆេះឆួល…
Read articleបានទទួលការសង្រ្គោះ
នៅឆ្នាំ២០១០ លោកម៉ាញូអែល ហ្កន់ហ្សាលេហ្ស(Manuel Gonzalez) ជាភ្នាក់ងារជួយសង្រ្គោះទីមួយ ដែលបានចុះទៅក្រោមដី ដើម្បីជួយសង្រ្គោះកម្មករ ៣៣នាក់ ដែលបានជាប់នៅក្នុងអណ្តូងរ៉ែអស់៦៩ថ្ងៃ បន្ទាប់ពីមានបន្ទុះក្នុងអណ្តូងរ៉ែនោះ។ គាត់បានហ៊ានប្រថុយជីវិតរបស់គាត់ ដោយចុះទៅក្រោមដី ជម្រៅជាង៦០០ម៉ែត្រ ដើម្បីនាំពួកកម្មករទាំងនោះ ឡើងមកខាងលើ។ ប្រជាជនទូទាំងពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញកម្មករ ត្រូវបានគេជួយសង្រ្គោះម្តងមួយៗ ឲ្យមានសេរីភាពឡើងវិញ។ យ៉ាងណាមិញ ព្រះគម្ពីរបានចែងអំពីរឿងជួយសង្រ្គោះដែលកាន់តែអស្ចារ្យជាងនេះទៅទៀត។ ដោយសារអ័ដាំម និងនាងអេវ៉ាមិនស្តាប់បង្គាប់ព្រះ មនុស្សទាំងអស់បានធ្លាក់ចូលក្នុងអំពើបាប (លោកុប្បត្តិ ២:១៧ ៣:៦,១៩ រ៉ូម ៥:១២)។ ដោយសារមនុស្សយើងមិនអាចរំដោះខ្លួនឯងឲ្យមានសេរីភាពបាន នោះយើងម្នាក់ៗត្រូវជួបសេចក្តីស្លាប់ ខាងសាច់ឈាម និងដ៏នៅអស់កល្បជានិច្ច។ ប៉ុន្តែ ព្រះបានប្រទានព្រះសង្រ្គោះមួយអង្គ គឺព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះ។ ព្រះយេស៊ូវបានសុគត និងមានព្រះជន្មឡើងវិញ ដើម្បីលោះបាបយើង។ អស់អ្នកណាដែលទទួលអំណោយនៃសេចក្តីសង្រ្គោះរបស់ទ្រង់ នឹងបានរួចពីចំណងនៃអំពើបាប និងសេចក្តីស្លាប់ខាងវិញ្ញាណ(រ៉ូម ៥:៨-១១ ១០:៩-១១ អេភេសូរ ២:១-១០)។ ព្រះយេស៊ូវគ្រីស្ទ ជា“ផលដំបូង ពីពួកអ្នកដែលបានដេកលក់ហើយ”(១កូរិនថូស ១៥:២០)។ ទ្រង់ជាបុគ្គលទីមួយ ដែលបានរស់ឡើងវិញ ហើយមិនស្លាប់ជារៀងរហូត។ យ៉ាងណាមិញ…
Read article