ស្រឡាញ់ប្រជាជាតិដទៃ
វិវរណៈ ៧:៩-១២ ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា។ វិវរណៈ ៧:៩ ក្នុងនាមខ្ញុំជាកូនស្រីរបស់ឪពុកម្តាយដែលមានក្តីស្រឡាញ់ និងខិតខំធ្វើការ នៅតំបន់អាមេរិកកណ្តាល និងខាងត្បូង ខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលពួកគាត់មានចិត្តក្លាហាន ដោយបានក្លាយជាមនុស្សដំបូងក្នុងគ្រួសារ ដែលបានធ្វើចំណាកស្រុកមករស់នៅជាជនអន្តោប្រវេសន៍នៅសហរដ្ឋអាមេរិក ដើម្បីស្វែងរកឱកាសការងារដែលល្អជាង។ ពួកគាត់បានជួបគ្នាក្នុងវ័យយុវជន នៅទីក្រុងញូយ៉ក ហើយក៏បានរៀបការ និងបង្កើតបានខ្ញុំ និងបងស្រីខ្ញុំ ព្រមទាំងបន្តអាជីវកម្មដែលពួកគាត់បានធ្វើជាយូរមកហើយ។ ក្នុងនាមខ្ញុំជាអ្នកដែលមានដើមកំណើតនៅទីក្រុងញូយ៉ក ខ្ញុំបានចម្រើនវ័យធំឡើង ដោយឱបក្រសោបយកកេរដំណែលអាមេរិកឡាទីន ហើយក៏មានការចាប់អារម្មណ៍ចំពោះមនុស្សដែលមានដើមកំណើតនៅទីកន្លែងផ្សេងគ្នា។ ឧទាហរណ៍ ខ្ញុំធ្លាប់បានចែកចាយទីបន្ទាល់របស់ខ្ញុំ នៅក្នុងកម្មវិធីពេលល្ងាចមួយ ក្នុងព្រះវិហារចម្រុះជាតិសាសន៍ ដែលមានការជួបជុំគ្នាក្នុងសាលមហោស្រពប្រតវេយ។ ក្នុងការនិយាយទៅកាន់ក្រុមមនុស្សចម្រុះជាតិសាសន៍ អំពីសេចក្តីស្រឡាញ់របស់ព្រះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីទិដ្ឋភាពនៅនគរស្ថានសួគ៌ នៅពេលដែលមនុស្សមកពីគ្រប់ជាតិសាសន៍ នឹងមកជួបជុំគ្នា ក្នុងនាមជារូបកាយព្រះគ្រីស្ទ។ ក្នុងកណ្ឌគម្ពីរវិវរណៈ សាវ័កយ៉ូហាន បានធ្វើការបើកសម្តែងដ៏អស្ចារ្យ អំពីទិដ្ឋភាពនៅស្ថានសួគ៌ យ៉ាងដូចនេះថា “ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅមុខបល្ល័ង្ក…
Read articleព្រះវរបិតា ដែលយើងអាចទុកចិត្តបាន
អេសាយ ២៦:១-៨ ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ នោះទ្រង់នឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្តីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងទ្រង់។ អេសាយ ២៦:៣ កូនប្រុសខ្ញុំឈ្មោះ ហ្សាវា(Xavier) មានកម្ពស់១ម៉ែត្រ៩០។ គាត់បានចាប់លើកកូនប្រុសគាត់ ឈ្មោះហ្សារាន(Xarian) ដែលជាក្មេងទើបចេះដើរតេសតាស់។ គាត់លើកកូនប្រុសគាត់ឡើងទៅលើយ៉ាងងាយស្រួល ដោយកាន់ជើងដ៏តូចល្អិតរបស់កូនប្រុសគាត់ជាប់។ គាត់ក៏បានលាតសន្ធឹងដៃដ៏វែងរបស់គាត់ ដោយលើកទឹកចិត្តកូនប្រុសគាត់ ឲ្យទប់លំនឹងខ្លួនឲ្យជាប់នៅលើបាតដៃរបស់គាត់ ប៉ុន្តែ ដៃគាត់ក៏បានត្រៀមជាស្រេច ដើម្បីចាប់កូនប្រុសគាត់ បើសិនជាចាំបាច់។ ហ្សារានក៏បានក្រោកឈរនៅលើបាតដៃរបស់គាត់ រួចទម្លាក់ដៃចុះ ដោយទឹកមុខញញឹម ហើយភ្នែកគាត់មើលចំមុខរបស់ឪពុកគាត់ ដោយមិនងាកបែរទៅណា។ ហោរាអេសាយ ក៏បានប្រកាសអំពីអត្ថប្រយោជន៍នៃការផ្តោតចិត្ត ទៅលើព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌យ៉ាងដូចនេះថា “ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ នោះទ្រង់នឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្តីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងទ្រង់”(អេសាយ ២៦:៣)។ គាត់បានលើកទឹកចិត្តរាស្រ្តរបស់ព្រះ ឲ្យប្តេជ្ញាចិត្តស្វែងរកបំណងព្រះទ័យព្រះអង្គ ក្នុងព្រះគម្ពីរ ហើយបន្តប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ តាមរយៈការអធិស្ឋាន និងការថ្វាយបង្គំផងដែរ។ មនុស្សស្មោះត្រង់ទាំងនោះ នឹងបានដកពិសោធន៍នឹងការមានទំនុកចិត្តលើព្រះ ដែលបានកើតឡើង តាមរយៈការប្រកបស្និទ្ធស្នាលដ៏រឹងមាំជាមួយព្រះវរបិតា។ ក្នុងនាមយើងជាកូនស្ងួនភ្ងារបស់ព្រះអង្គ យើងអាចប្រកាសដោយចិត្តក្លាហានថា “ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច”(ខ.៤)។ តើហេតុអ្វី? ព្រោះព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ជាព្រះដែលយើងអាចទុកចិត្តបាន។ ព្រះអង្គ…
Read articleធ្វើកិច្ចការតូចបំផុតថ្វាយព្រះអង្គ
ម៉ាថាយ ២០:២០-២៨ គឺអ្នកណាក្នុងពួកអ្នករាល់គ្នា ដែលចង់ធ្វើជាធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ។ ម៉ាថាយ ២០:២៦ លោកប្រេដ(Brad) បានផ្លាស់ទៅរស់នៅក្នុងទីក្រុងមួយទៀត ហើយមិនយូរប៉ុន្មាន គាត់ក៏រកបានព្រះវិហារមួយកន្លែង ដែលគាត់អាចចូលរួមកម្មវិធីថ្វាយបង្គំព្រះ។ គាត់បានចូលរួមកម្មវិធីថ្វាយបង្គំព្រះ អស់រយៈពេលពីរបីសប្តាហ៍ ហើយបន្ទាប់មក នៅថ្ងៃអាទិត្យមួយនោះ បន្ទាប់ពីកម្មវិធីថ្វាយបង្គំព្រះបានបញ្ចប់ គាត់ក៏បានជជែកជាមួយគ្រូគង្វាល អំពីបំណងចិត្តដែលគាត់មាន ក្នុងការបម្រើព្រះ តាមដែលចាំបាច់។ គាត់ថា គាត់ចង់ចាប់កាន់អំបោស ដើម្បីជួយសម្អាតព្រះវិហារ។ គាត់ក៏បានចាប់ផ្តើមជួយរៀបកៅអី សម្រាប់កម្មវិធីថ្វាយបង្គំ ហើយក៏បានជួយលាងបង្គន់នៅព្រះវិហារ។ ក្រោយមក គ្រួសារពួកជំនុំនោះក៏បានរកឃើញថា លោកប្រេឌមានអំណោយទានបង្រៀន ប៉ុន្តែ គាត់បានស្ម័គ្រចិត្តធ្វើកិច្ចការមួយណាក៏បាន ឲ្យតែគេឲ្យគាត់ធ្វើ។ មានពេលមួយ ព្រះយេស៊ូវបានបង្រៀនសាវ័កយ៉ាកុប និងសាវ័កយ៉ូហាន ព្រមទាំងម្តាយរបស់ពួកគេ អំពីភាពជាអ្នកបម្រើ។ ម្តាយរបស់ពួកគេបានស្នើសុំឲ្យកូនៗរបស់គាត់ មានកន្លែងកិត្តិយស នៅខាងស្តាំ និងខាងឆ្វេងព្រះគ្រីស្ទ បន្ទាប់ពីព្រះអង្គយាងចូលនគរព្រះអង្គវិញ(ម៉ាថាយ ២០:២០-២១)។ សាវ័កដទៃទៀតក៏បានឮពួកគេជជែកគ្នាអំពីរឿងនេះ ជាហេតុបណ្តាលឲ្យពួកគេតូចចិត្តនឹងបងប្អូនទាំងពីរនោះ។ ប្រហែលជាពួកគេចង់បានកន្លែងនោះ សម្រាប់ខ្លួនឯងដែរហើយមើលទៅ? ព្រះយេស៊ូវក៏បានប្រាប់ពួកគេថា ការប្រើអំណាចមកលើអ្នកដទៃ មិនមែនជារបៀបនៃការរស់នៅ ដែលត្រឹមត្រូវនោះទេ(ខ.២៥-២៦) ប៉ុន្តែ ផ្ទុយទៅវិញ ការបម្រើសំខាន់ជាងការមានអំណាចមកលើអ្នកដទៃ។…
Read articleប្រើពេលវេលាឲ្យមានប្រយោជន៍
អេភេសូរ ៥:១៥-២០ ដូច្នេះ ត្រូវប្រយ័ត្នដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា … ទាំងលៃយកឱកាសឲ្យទាន់ពេលផង។ អេភេសូរ ៥:១៥-១៦ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ អង្គការណាសាបានបាញ់បង្ហោះយានអវកាស ដោយបានបញ្ជូនអ្នកស្រី គ្រីស្ទីណា កូច(Christina Koch) ទៅកាន់ស្ថានីយអវកាសអន្តរជាតិ។ អ្នកស្រីគ្រីស្ទីណាបានបន្តធ្វើការក្នុងស្ថានីយអវកាស អស់រយៈពេល៣២៨ថ្ងៃ ដោយបានបំបែកកំណត់ត្រាឯកត្តកម្ម ក្នុងនាមជាស្រ្តីទីមួយ ដែលបានស្នាក់នៅក្នុងយានអវកាសបានយូរជាងគេ។ ជារៀងរាល់ថ្ងៃ ក្នុងការរស់នៅ ក្នុងរយៈកម្ពស់៤១០គីឡូម៉ែត្រពីផែនដី មានអេក្រង់កុំព្យូទ័រមួយ តាមដានសកម្មភាពរបស់អវកាសយានិករូបនេះ រៀងរាល់៥នាទីម្តង។ គាត់មានកិច្ចការប្រចាំថ្ងៃ ដែលត្រូវបំពេញ(រាប់ចាប់តាំងពីការបរិភោគអាហារ ដល់ការធ្វើពិសោធន៍ផ្សេងៗ) ហើយពីមួយម៉ោងទៅមួយម៉ោង មានខ្សែបន្ទាប់ពណ៌ក្រហមលេចឡើង នៅលើអេក្រង់នោះ ដើម្បីបង្ហាញជាទៀងទាត់ថា អ្នកស្រីគ្រីស្ទីណាសម្រេចកិច្ចការនីមួយៗបានមុនពេលកំណត់ ឬមានភាពយឺតយ៉ាវ។ ដូចនេះ គាត់មិនដែលចំណាយពេលធ្វើរឿងអត់ប្រយោជន៍នៅទីនោះឡើយ។ សាវ័កប៉ុលមិនបានបង្រៀនថា យើងចាំបាច់ត្រូវប្រើខ្សែបន្ទាត់ក្រហម ដើម្បីគ្រប់គ្រងជីវិតយើង ក្នុងការធ្វើកិច្ចការនីមួយៗប្រចាំថ្ងៃ យ៉ាងតឹងរឹងនោះទេ ប៉ុន្តែ គាត់ពិតជាបានលើកទឹកចិត្តយើង ឲ្យប្រើពេលវេលាដ៏មានតម្លៃ និងមានកំណត់ ដោយការប្រុងប្រយ័ត្នខ្ពស់។ គឺដូចដែលគាត់បានបង្រៀនយើងថា “ត្រូវប្រយ័ត្នដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ…
Read articleការបែកបាក់ដ៏ធំ
ម៉ាកុស ១២:១៣-១៧ នោះទ្រង់តបទៅវិញថា ចូរថ្វាយរបស់សេសារទៅសេសារទៅ ហើយរបស់ព្រះទៅព្រះវិញ គេក៏អស្ចារ្យនឹងទ្រង់។ ម៉ាកុស ១២:១៧ ក្នុងសៀវភៅរឿងនិទានអមដោយរូបភាព មានចំណងជើងថា សណ្តែកដី មិត្តភក្តិរបស់ឡាញនើស(Linus) បានស្តីបន្ទោសឲ្យគាត់ធ្ងន់ៗ ដោយសារគាត់ជឿពាក្យសម្តីរបស់ផ្លែល្ពៅធំ។ ឡាញនើសក៏បានដើរចេញដោយការហួសចិត្ត ហើយនិយាយថា “មានរឿងបីយ៉ាងដែលខ្ញុំបានរៀនជៀសវាងមិនជជែកជាមួយអ្នកដទៃ គឺរឿងសាសនា រឿងនយោបាយ និងរឿងផ្លែល្ពៅធំ!” ផ្លែល្ពៅធំនោះ មានតែនៅក្នុងការស្រមៃរបស់ឡាញនើសទេ ប៉ុន្តែ ប្រធានបទពីរផ្សេងទៀត គឺមានពិតមែន ហើយក៏ជាហេតុបណ្តាលឲ្យមានការបែកបាក់គ្នា នៅក្នុងប្រទេសជាតិ គ្រួសារ និងមិត្តភាព។ រឿងនេះក៏បានកើតឡើង ក្នុងសម័យរបស់ព្រះយេស៊ូវផងដែរ។ ពួកផារិស៊ីជាអ្នកកាន់តាមសាសនាយ៉ាងតឹងរឹង ដោយបានព្យាយាមដើរតាមក្រឹត្យវិន័យសញ្ញាចាស់។ ពួកហេរ៉ូឌនិយមផ្ដោតទៅលើនយោបាយខ្លាំងជាងពួកផារិស៊ី តែក្រុមទាំងពីរនេះសុទ្ធតែចង់ឲ្យប្រជាជនយូដាមានសេរីភាពរួចផុតពីការគ្រប់គ្រងរបស់ចក្រភពរ៉ូម៉ាំង។ ព្រះយេស៊ូវមិនមានគោលដៅដូចពួកគេទេ។ ដូចនេះ ពួកគេក៏បានចូលទៅរកព្រះអង្គ ដោយទូលសួរសំណួរទាក់ទងនឹងនយោបាយថា តើពួកបណ្តាជនគួរតែបង់ពន្ធឲ្យស្តេចសេសារទេ(ម៉ាកុស ១២:១៤-១៥)? បើព្រះយេស៊ូវមានបន្ទូលថា ពួកគេត្រូវបង់ពន្ធ ពួកបណ្តាជននឹងស្អប់ព្រះអង្គ។ បើព្រះអង្គមានបន្ទូលថា ពួកគេមិនត្រូវបង់ពន្ធ ពួករ៉ូម៉ាំងអាចចាប់ព្រះកាយព្រះអង្គ ពីបទនាំគេបះបោរ។ ព្រះយេស៊ូវក៏បានយកកាក់មួយមក ហើយមានបន្ទូលសួរថា “រូបនេះ និងឈ្មោះនេះ តើជារបស់អ្នកណា?” គេរាល់គ្នាសុទ្ធតែដឹងថា រូបនៅលើកាក់នោះ…
Read articleអំណោយដែលគួរឲ្យភ្ញាក់ផ្អើល
អេសាយ ៤:២-៦ នៅគ្រានោះ ខ្នែងរបស់ព្រះយេហូវ៉ា នឹងបានជាល្អប្រពៃ ហើយរុងរឿង។ អេសាយ ៤:២ វាលស្រែរបស់លោកលី វីលសិន(Lee Wilson) ដែលបានភ្ជួររាស់ហើយ មានបង្កប់អ្វីម្យ៉ាង។ នៅក្នុងការត្រៀមខ្លួនសម្រាប់ថ្ងៃខួបអាពាហ៍ពិពាហ៍លើកទី៥០ លោកលី វីលសិនបានទុកចំណែកដីប្រហែល៣០ហិចតា សម្រាប់ដាំដើមផ្កា ធ្វើជាអំណោយធំបំផុត ដែលភរិយាគាត់ធ្លាប់បានឃើញ។ គាត់បានយកគ្រាប់ផ្កាឈូករ័ត្នជាច្រើនរាប់មិនអស់ ទៅដាំក្នុងដីនោះ ដោយមិនឲ្យគេដឹង ហើយនៅទីបំផុត ដើមផ្កាឈូករ័ត្នមានពណ៌លឿងដូចមាសដែលភរិយាគាត់ចូលចិត្ត ចំនួន១លាន២សែនដើម បានដុះឡើង។ នៅពេលដែលផ្កាបានរីកឡើងព្រមគ្នា អ្នកស្រីរេនី(Renee) មានការភ្ញាក់ផ្អើល និងការរំភើបចិត្តជាពន់ពេក ចំពោះសេចក្តីស្រឡាញ់ដែលលោកលីបានបង្ហាញចេញមក។ កាលព្រះអម្ចាស់មានបន្ទូលទៅកាន់ប្រជាជនយូដា តាមរយៈហោរាអេសាយ ព្រះអង្គបានបើកបង្ហាញរឿងអាថ៌កំបាំងមួយដល់ពួកគេ។ ទោះពួកគេមិនអាចមើលឃើញការនោះសម្រេច ក្នុងសម័យដែលពួកគេរស់នៅក៏ដោយ បន្ទាប់ពីព្រះអង្គបានជំនុំជម្រះពួកគេ ដោយសារភាពមិនស្មោះត្រង់របស់ពួកគេ(អេសាយ ៣:១-៤:១) យុគសម័យថ្មីដ៏រុងរឿង នឹងមកដល់។ “នៅគ្រានោះ ខ្នែងរបស់ព្រះយេហូវ៉ា នឹងបានជាល្អប្រពៃ ហើយរុងរឿង ឯផលកើតពីដី នឹងបានជាប្រសើរ ហើយជាលំអ ដល់សំណល់ពួកសាសន៍អ៊ីស្រាអែល ដែលបានរួច”(៤:២)។ ជាការពិតណាស់ ពួកគេនឹងបានឆ្លងកាត់ការបំផ្លិចបំផ្លាញ និងការនិរទេស នៅក្រោមការគ្រប់គ្រងរបស់ចក្រភពបាប៊ីឡូន ប៉ុន្តែ…
Read article