ពេលការភ័យខ្លាច ចូលមកក្នុងជីវិត
នៅពេលដែលកូនស្រីរបស់ខ្ញុំស្រែកថា “ម៉ាក់ សត្វ!” ខ្ញុំក៏មើលទៅកន្លែងដែលនាងចង្អុល ហើយក៏បានឃើញពីងពាងដ៏ធំមួយ។ ពីមុនមក ខ្ញុំមិនធ្លាប់ឃើញពីងពាងធំដូចនេះ នៅក្រៅកន្លែងលក់សត្វចិញ្ចឹមទេ។ ខ្ញុំដឹងថា ខ្ញុំមិនអាចឲ្យវាចូលនៅក្នុងផ្ទះរបស់ខ្ញុំបានទេ ហើយវាក៏ដឹងដែរ។ ប៉ុន្តែ ខណៈពេលដែលខ្ញុំប្រឈមមុខដាក់វា ខ្ញុំរកឃើញថា ខ្ញុំមិនអាចឈានជើងទៅមុខមួយជំហានទៀត ដើម្បីចូលទៅជិតវាបានឡើយ។ ជីពចររបស់ខ្ញុំលោតកាន់តែញាប់។ ខ្ញុំបានលេបទឹកមាត់មួយក្អឿក ហើយនិយាយផ្តល់កំលាំងចិត្តឲ្យខ្លួនឯង តែការភ័យខ្លាចនៅតែធ្វើឲ្យខ្ញុំគាំងនៅមួយកន្លែង។ ការភ័យខ្លាចមានអំណាចណាស់។ វាអាចធ្វើឲ្យយើងគិត ឬបញ្ចេញអាកប្បកិរិយាណា ដែលមិនសមហេតុផល។ តែសូមអរព្រះគុណព្រះ ដែលក្នុងនាមជាគ្រីស្ទបរិស័ទ យើងមិនត្រូវអនុញ្ញាតឲ្យការភ័យខ្លាច គ្រប់គ្រងសកម្មភាពរបស់យើងឡើង ទោះវាជាការខ្លាចមនុស្ស ស្ថានការណ៍ ឬសូម្បីតែការខ្លាចពីងពាងក៏ដោយ។ យើងអាចប្រកាសថា “តែវេលាណាដែលទូលបង្គំភ័យ នោះទូលបង្គំនឹងទុកចិត្តដល់ទ្រង់”(ទំនុកដំកើង ៥៦:៣)។ ការកាន់គោលជំហរទាស់ប្រឆាំងនឹងការភ័យខ្លាច គឺសមស្របតាមបទគម្ពីរ ដែលបានបង្រៀនយើងឲ្យ “ទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ”(សុភាសិត ៣:៥)។ ចំណេះដឹងរបស់យើង អាចនាំឲ្យយើងមានការភ័យខ្លាចហួសហេតុពេក ហើយមើលស្រាលអំណាចរបស់ព្រះ។ នៅពេលដែលយើងភ័យខ្លាច យើងអាចទុកចិត្តទៅលើយោបលរបស់ព្រះអម្ចាស់(អេសាយ ៤០:២៨) ហើយទុកចិត្តលើសេចក្តីស្រឡាញ់របស់ទ្រង់ ដែលអាចបណ្តេញ “សេចក្តីភ័យខ្លាច”បាន(១យ៉ូហាន ៤:១៨)។ បើនៅពេលក្រោយ ការភ័យខ្លាចចូលក្នុងជីវិតរបស់អ្នក នោះសូមកុំតក់ស្លត់ឡើយ។ ដ្បិតយើងនៅតែអាចទុកចិត្តព្រះ…
Read articleការឆ្លើយតប ដ៏ភ្ញាក់ផ្អើល
បន្ទាប់ពីយើងបានជួលផ្ទះ អស់រយៈពេល១០ឆ្នាំ ក្នុងទីតាំងដ៏ទាក់ទាញ ម្ចាស់ផ្ទះស្រាប់តែត្រូវការលក់ផ្ទះដែលយើងជួលនោះ។ ដូចនេះ ខ្ញុំក៏ទូលសូមឲ្យព្រះកែប្រែស្ថានការណ៍នេះ ដើម្បីឲ្យខ្ញុំនិងភរិយារបស់ខ្ញុំអាចស្នាក់នៅកន្លែងដ៏កក់ក្តៅនេះទៀត ព្រមទាំងបានមើលកូនរបស់យើងធំធាត់ឡើង នៅទីនោះទៀត។ ប៉ុន្តែ ព្រះមានបន្ទូលថា ទេ ចំពោះពាក្យសំណូមរបស់យើង។ ពេលដែលខ្ញុំមានតម្រូវការអ្វីមួយ ខ្ញុំក៏មានការបារម្ភថាខ្ញុំប្រហែលកំពុងទូលសូមរបស់អ្វី ដែលខ្ញុំមិនត្រូវទូលសូម ឬប្រហែលជាខ្ញុំមិនសក្តិសម នឹងទូលសូមការនោះពីទ្រង់ទេ។ ប៉ុន្តែ ពេលដែលព្រះទ្រង់មានបន្ទូលថា ទេ ទ្រង់មិនមានបំណងអង្រួនជំនឿរបស់យើងឲ្យរង្គោះរង្គើរឡើយ ដ្បិតយើង បានតាំងនៅជាប់ ឬ ត្រូវបានហុំព័ទ្ធ ក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ហើយ។ ក្នុងបទគម្ពីរអេភេសូរ ជំពូក៣លោកប៉ុលយល់ថា អ្នកណាដែលស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ដោយការប្រកបស្និទ្ធស្នាលនឹងទ្រង់(ខ.១៦-១៧) អ្នកនោះអាចទុកចិត្តថា ទ្រង់បានបដិសេធសេចក្តីសំណូមរបស់ខ្លួន ដោយព្រះទ័យស្រឡាញ់ទេ។ បន្ទាប់ពីព្រះបានបដិសេធសេចក្តីសំណូមរបស់ខ្ញុំ មិនទាន់បានយូរប៉ុន្មានផង មិត្តភ័ក្រ្តរបស់យើង ដែលថ្វាយបង្គំក្នុងព្រះវិហារជាមួយគ្នា បានឲ្យយើងជួលផ្ទះរបស់ពួកគេ ខណៈពេលដែលពួកគេកំពុងផ្លាស់ទៅនៅផ្ទះផ្សេង។ កន្លែងថ្មីរបស់យើង មានសម្ភារៈថ្មីៗ ប្រព័ន្ធទឹកភ្លើងក៏ថ្មីទៀត និងមានបន្ទប់ច្រើនជាងមុន ហើយថែមទាំងមានទីតាំងនៅមាត់សមុទ្រទៀត ដូចនេះ យើងអាចមើលទេសភាពសមុទ្រដ៏ស្រស់ស្អាត ដែលមានកប៉ាល់ ទូកក្តោង និងស្តាប់សម្លេងសមុទ្រ ដែលរំឭកយើងជារៀងរាល់ថ្ងៃថា ព្រះទ្រង់ពិតជាធំជាងបញ្ហាដែលយើងកំពុងជួប។ ដូចនេះ ព្រះវបិតាដែលពេញដោយក្តីស្រឡាញ់ បានប្រើមិត្តដ៏ជាទីស្រឡាញ់របស់យើង…
Read articleបញ្ហារបស់ទ្រព្យសម្បត្តិ
ក្នុងអំឡុងពេលដែលគ្រួសាររបស់ខ្ញុំ រស់នៅក្នុងប្រទេសកេនយ៉ា នៅឆ្នាំ១៩៨០ យើងបានបើកឡានជួនស្រ្តីក្មេងម្នាក់ពីប្រទេសណៃរ៉ូប៊ី ទៅសួរសុខទុក្ខឪពុកម្តាយរបស់នាង ដែលមានទីលំនៅជិតបឹងវិកតូរៀ(Victoria)។ នៅតាមផ្លូវ យើងបានឈប់នៅទីក្រុងមួយ ឈ្មោះគីស៊ូមូ ដើម្បីទុកឥវ៉ាន់របស់យើង ក្នុងសណ្ឋាគារមួយដែលយើងនឹងស្នាក់នៅ បន្ទាប់ពីជូននាងទៅលេងផ្ទះហើយ។ សម្រាប់គ្រួសារខ្ញុំ យើងយល់ថា បន្ទប់ដែលយើងជួល ក្នុងសណ្ឋាគារនោះ ជាបន្ទប់ខ្នាតមធ្យម ដែលមានគ្រែគេងពីរ តែពេលនាងបានមើលបន្ទប់នោះ នាងក៏លាន់ម៉ាត់ថា “បន្ទប់ដ៏ធំយ៉ាងនេះ សម្រាប់តែគ្នា៥នាក់ទេឬ? ដូចនេះ របស់អ្វីដែលសាមញ្ញសម្រាប់យើង គឺជារបស់ដែលលើសលប់សម្រាប់នាង។ មនុស្សយើងអាចមានទស្សនៈខុសៗគ្នា អំពីទ្រព្យសម្បត្តិ ហើយក្នុងសង្គមដែលមានភាពសម្បូរសប្បាយ ច្រើនតែមានទម្លាប់រអ៊ូររទាំ អំពីកំរិតជីវភាពដ៏ខ្ពស់របស់ខ្លួន ខណៈពេលដែលមានមនុស្សជាច្រើន កំពុងប្រាថ្នាចង់បានកំរិតជីវភាពបែបនោះណាស់។ ក្នុងចំណោមអ្នកជឿព្រះ នៅក្រុងអេភេសូរ មានអ្នកខ្លះមានទ្រព្យសម្បត្តិច្រើនជាងអ្នកដទៃទៀត។ ហេតុនេះហើយ បានជាសាវ័កប៉ុលសរសេរសំបុត្រមកកាន់លោកធីមូថេ ដែលជាគ្រូគង្វាលរបស់ពួកគេថា “ចូរហាមប្រាម ដល់ពួកអ្នកមាន នៅលោកីយ៍នេះផង កុំឲ្យគេមានឫកខ្ពស់ ឬទុកចិត្តនឹងទ្រព្យសម្បត្តិ ដែលមិនទៀងនោះឡើយ ត្រូវទុកចិត្តនឹងព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ”(១ធីមូថេ ៦:១៧)។ សាវ័កប៉ុលបានលើកទឹកចិត្តពួកគេឲ្យ “ធ្វើគុណ និងការល្អជាបរិបូរ ព្រមទាំងចែកទាន ដោយសទ្ធា ហើយប្រុងប្រៀបនឹងជួយគេផង”(ខ.១៨)។ និស្ស័យសាច់ឈាមរបស់យើង…
Read articleអំណររបស់ព្រះដ៏សប្បុរស
ថ្មីៗនេះ ខ្ញុំបានដើរចូលកន្លែងទទូលភ្ញៀវរបស់សណ្ឋាគារមួយ ដែលមានការតម្រៀបផ្កាស្រស់ សម្រាប់ធ្វើការតាំងលម្អរដ៏ធំបំផុត ដែលខ្ញុំមិនធ្លាប់ឃើញពីមុនមក។ ការតាំងលម្អរនេះរំលេចទៅដោយពណ៌ចម្រុះ ដែលមានការរៀបចំយ៉ាងល្អឥតខ្ចោះ ហើយក៏បង្ហើរក្លិនដ៏ក្រអូបអស្ចារ្យផង។ សម្រស់របស់វាបានធ្វើឲ្យខ្ញុំមិនអាចឈានជើងដើរទៅមុខទៀត ហើយខ្ញុំក៏បន្តគយគន់ទាំងស្ងើចវា អស់មួយរយៈពេល។ ការនេះបានធ្វើឲ្យខ្ញុំដឹងថា ខ្ញុំកំពុងតែជាប់ចិត្តនឹងរបស់អ្វីដែលមានភាពពេញបរិបូរ។ សូមយើងគិតអំពីសម្រស់ដ៏ទាក់ទាញនៃចានដ៏ធំមួយ ដែលមានពេញដោយផ្លែឈើចម្រុះពណ៌ ឬគិតអំពីតុបាយ ដែលមានដាក់នុំបួនប្រាំដុំ សម្រាប់ញាំលាងមាត់យ៉ាងសប្បាយរីករាយ បន្ទាប់ពីបានញាំអាហារដ៏បរិបូណ៍ នៅថ្ងៃបុណ្យអរព្រះគុណ។ ពេលដែលខ្ញុំគិតអំពីអំណរដែលកើតចេញពីភាពពេញបរិបូរ ខ្ញុំក៏បាននឹកចាំអំពីសេចក្តីសប្បុរសរបស់ព្រះ។ ទ្រង់បានធ្វើឲ្យពែងរបស់យើងហូរហៀរ(ទំនុកដំកើង ២៣:៥)។ ទ្រង់“អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែលយើងសូម ឬគិតក្តី”(អេភេសូរ ៣:២០)។ ព្រះគុណរបស់ទ្រង់មានភាពគ្រប់គ្រាន់ជានិច្ច សម្រាប់ការលំបាកគ្រប់យ៉ាង ដែលមានក្នុងជីវិត(២កូរិនថូស ១២:៩) ហើយទ្រង់ជាឪពុកដែលឲ្យពួកបាវសម្លាប់កូនចៀមធាត់ល្អ ហើយយកអាវដែលល្អបំផុតចេញមក ដើម្បីជប់លៀងឲ្យកូនពៅវង្វេង ដែលបានត្រលប់មកផ្ទះវិញ(មើលលូកា ១៥:២០-២៤ )។ ហេតុនេះហើយបានជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានថ្លែងដោយអំណរថា “ឱព្រះអង្គអើយ សេចក្តីសប្បុរសនៃទ្រង់ថ្លៃវិសេស យ៉ាងណាហ្ន៎ ពួកមនុស្សលោកក៏ជ្រកនៅម្លប់នៃស្លាបទ្រង់ គេនឹងបានឆ្អែត ដោយរបស់ដ៏បរិបូរក្នុងដំណាក់ទ្រង់ ហើយទ្រង់នឹងឲ្យគេផឹកពីទន្លេនៃសេចក្តីអំណររបស់ទ្រង់”(ទំនុកដំកើង ៣៦:៧-៨)។ ព្រះនៃយើងមានសេចក្តីសប្បុរសជាបរិបូរ។ សូមឲ្យយើងពោលសរសើរទ្រង់ សម្រាប់សេចក្តីមេត្តាដ៏លើសលប់របស់ទ្រង់។–Joe Stowell
Read articleមនុស្សថ្លង់ស្តាប់ឮ
ពេលដែលលោកថូម៉ាស ហ្គាលិនដេត(Thomas Gallandet) បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យព្រះគម្ពីរ ក្នុងឆ្នាំ១៩១៤ គាត់ក៏មានផែនការចង់ធ្វើជាគ្រូអធិប្បាយ។ ទោះបីយ៉ាងណាក៏ដោយ ក្រោយមក គាត់ក៏បានទទួលការត្រាស់ហៅឲ្យបម្រើព្រះ តាមរបៀបផ្សេងវិញ នៅពេលដែលគាត់បានជួបក្មេងស្រីអាយុ៩ឆ្នាំម្នាក់ឈ្មោះអាលីស(Alice) ដែលពិការត្រចៀក និងជាអ្នកជិតខាងរបស់គាត់។ លោកហ្កាលិនដេតបានចាប់ផ្តើមទំនាក់ទំនងជាមួយនាង ដោយប្រើឈើសរសេរអក្សរ នៅលើដី។ គាត់បានជួយក្មេងស្រីអាលីស ហើយការនេះក៏បានបណ្តាលចិត្តគាត់ឲ្យជួយអ្នកដទៃផងដែរ។ បន្ទាប់ពីបានប្រឹក្សាយោបលជាមួយអ្នកជំនាញមកពីទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក ក្នុងផ្នែកអប់រំអ្នកគថ្លង់ លោកក៏បានបង្កើតប្រព័ន្ធភាសាមួយបែប ដែលគេបានស្គាល់ជាទូទៅថា “ភាសាសញ្ញា”(គឺមនុស្សគរថ្លង់ប្រើដៃរបស់ខ្លួន ជាសញ្ញាសម្រាប់ទំនាក់ទំនង)។ ទីបំផុត គាត់ក៏បានបង្កើតសាលារៀនអាមេរិក សម្រាប់មនុស្សគថ្លង់។ សាលារៀនសម្រាប់មនុស្សគថ្លង់ ដែលលោកហ្កាលិនដេត(Gallandet) បានបង្កើត មានកម្មវិធីសិក្សារបស់គ្រីស្ទបរិស័ទ ដែលចែកចាយដំណឹងល្អ និងបង្រៀនព្រះគម្ពីរ។ គាត់បានឆ្លើយតបនឹងការត្រាស់ហៅឲ្យធ្វើជាគ្រូអធិប្បាយ ប៉ុន្តែ គឺអធិប្បាយដល់មនុស្សដ៏ពិសេសមួយក្រុម ដែលជាមនុស្សគរថ្លង់។ ចាប់តាំងពីពេលនោះមក ភាសាសញ្ញាក៏បានក្លាយជាមធ្យោបាយ ដែលគាត់ប្រើ ដើម្បីចែកចាយដំណឹងល្អដល់មនុស្សគរថ្លង់។ យើងក៏អាចចែកចាយព្រះបន្ទូលព្រះ ដល់អ្នកដទៃ តាមរបៀបដែលពួកគេអាចយល់ផងដែរ គឺមិនខុសពីលោកហ្កាលិនដេតឡើយ។ ពុំនោះទេ “បើគេមិនបានឮនិយាយ នោះធ្វើដូចម្តេចឲ្យគេជឿដល់ព្រះបាន?”(រ៉ូម ១០:១៤)។ តើព្រះសព្វព្រះទ័យឲ្យយើងឈោងចាប់មនុស្សនៅជុំវិញយើង យ៉ាងដូចម្តេចខ្លះ?–Dennis Fisher
Read articleទ្រង់មិនបានបោះបង់ចោល
មានពេលមួយ អ្នកស្រីខារីសា ស្ម៊ីត(Karissa Smith) បានដើររកមើលសៀវភៅ នៅក្នុងបណ្ណាល័យប្រចាំតំបន់មួយ ដោយយកកូនស្រីអាយុ៤ខែរបស់នាងទៅជាមួយផង។ ពេលនោះ មានបុរសចំណាស់ម្នាក់បានប្រាប់នាង ឲ្យលួងកូនឲ្យស្ងាត់ម៉ាត់ ពុំនោះទេ គាត់នឹងធ្វើឲ្យវាស្ងាត់មាត់ ដោយខ្លួនគាត់ផ្ទាល់មិនខាន។ បុរសចំណាស់នេះពិតជាគំរោះគំរើយខ្លាំងណាស់ តែអ្នកស្រីស្ម៊ីតបានឆ្លើយតបវិញថា “ខ្ញុំមានការសោកស្តាយណាស់ ដែលលោកបានជួបបញ្ហាក្នុងជីវិត ដែលធ្វើឲ្យលោកទៅជាមានអារម្មណ៍រំខានយ៉ាងខ្លាំង ដោយសារកូនង៉ែត ដែលកំពុងបញ្ចេញសម្លេងដ៏សប្បាយរីករាយយ៉ាងនេះ តែខ្ញុំនឹងមិន ប្រាប់កូនរបស់ខ្ញុំឲ្យស្ងាត់ម៉ាត់ឡើយ ហើយខ្ញុំក៏មិនអនុញ្ញាតឲ្យអ្នក ធ្វើឲ្យវាស្ងាត់មាត់ដែរ”។ បុរសនោះក៏បានឈ្ងោកមុខចុះ ហើយសុំទោសនាង។ គាត់ក៏បានប្រាប់នាងថា កាលពី៥០ឆ្នាំមុន កូនប្រុសរបស់គាត់បានគេងស្លាប់ដោយមិនដឹងមូលហេតុ ពេលវាមានអាយុមិនទាន់បាន១ឆ្នាំផង។ ហេតុនេះហើយ បានជាគាត់ចេះតែមានអារម្មណ៍សោកសៅ និងឆេវឆាវ ចាប់តាំងពីពេលនោះមក។ ក្នុងបទគម្ពីរទំនុកដំកើងជំពូក១៣ ស្តេចដាវីឌបានបង្ហាញពីអារម្មណ៍សោកសៅផងដែរ។ ទ្រង់បានអធិស្ឋាន ដោយត្រង់ៗថា “ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី តើនឹងលាក់ព្រះភក្ត្រទ្រង់ចំពោះទូលបង្គំដល់កាលណា”(ខ.១)។ សំណួរទាំងនេះ បានឆ្លុះបញ្ចាំងឲ្យយើងដឹងថា ទ្រង់កំពុងខ្លាចព្រះបោះបង់ទ្រង់ចោល។ ការទូលដល់ព្រះអំពីទុក្ខព្រួយ បានបណ្តាលចិត្តទ្រង់ ឲ្យទូលអង្វរសូមជំនួយពីព្រះ ហើយបញ្ជាក់ឡើងវិញថា ទ្រង់មានការជឿជាក់លើសេចក្តីស្រឡាញ់របស់ព្រះ(ខ.៣-៦)។ ដូចនេះ ជំនឿ និងការប្តេជ្ញាចិត្តកើតមានឡើងវិញ ពេលដែលយើងទូលថ្វាយព្រះ អំពីទុក្ខព្រួយរបស់យើង។…
Read article