មានអារម្មណ៍ថា ព្រះបាន បោះបង់អ្នកចោលឬ?
តើអ្នកដឹងទេថា ក្នុងព្រះគម្ពីរទំនុកដំកើង តើជំពូកមួយណា ដែលត្រូវបានយកមកប្រើញឹកញាប់ជាងគេ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី? អ្នកប្រហែលជាស្មានថា ជំពូក២៣ ជាជំពូកដែលបានប្រើច្រើនជាងគេ ក្នុងព្រះគម្ពីរសញ្ញាថ្មីហើយ ព្រោះគេបានស្គាល់ និងពេញនិយមជំពូកនេះជាងគេ ប៉ុន្តែ តាមពិតគឺ ជំពូក២២ទៅវិញទេ។ ជំពូកនេះបានផ្តើមដោយពាក្យទំនួញដ៏សង្វែករបស់ស្តេចដាវីឌ ហើយយេស៊ូវទ្រង់បានយកពាក្យទំនួញនេះមកប្រើ ពេលកំពុងជាប់ឆ្កាង ដោយបន្ទូលថា “ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?” (ម៉ាថាយ ២៧:៤៦ ម៉ាកុស១៥:៣៤)។ សូមយើងនឹកស្រម័យ អំពីហេតុការណ៍ដែល ស្តេចដាវីឌបានជួបប្រទះ ដែលបានបណ្តាលឲ្យទ្រង់ស្រែកដង្ហើយរកព្រះ យ៉ាងកំសត់ដូចនេះ។ សូមកត់សំគាល់ថា ស្តេចដាវីឌមានអារម្មរណ៍ថា ព្រះបានបំភ្លេច និងបោះបង់ចោលទ្រង់ហើយ បានជាទ្រង់មានបន្ទូលថា “ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ ហើយគង់ឆ្ងាយឥតជួយទូលបង្គំ?”(ទំនុកដំកើង ២២:១)។ ទ្រង់ក៏មានអារម្មណ៍ថា ព្រះមិនយកព្រះទ័យទុកដាក់ចំពោះទ្រង់ទេ បានជាទ្រង់មានបន្ទូលថា “ឱព្រះនៃទូលបង្គំអើយ ទូលបង្គំអំពាវនាវនៅពេលថ្ងៃ តែទ្រង់មិនមានព្រះបន្ទូលឆ្លើយមកសោះ”(ខ.២)។ តើអ្នកធ្លាប់មានអារម្មណ៍ដូចនេះទេ? តើអ្នកធ្លាប់បានសម្លឹងមើលទៅមេឃ ហើយឆ្ងល់ថា ហេតុអ្វីបានជាព្រះហាក់បីដូចជាបោះបង់អ្នកចោល ឬមិនអើពើចំពោះអ្នកឬទេ? បើអ្នកមានអារម្មណ៍ដូចនេះមែន សូមស្វែងយល់អំពីដំណើរជីវិតរបស់ស្តេចដាវីឌចុះ។ ជារៀងរាល់ពេលដែលស្តេចដាវីឌមានបន្ទូល អំពីទុកសោករបស់ទ្រង់ ទ្រង់ក៏បានមានបន្ទូលផងដែរ អំពីបុគ្គលិកលក្ខណៈរបស់ព្រះ ដែលបានជួយទ្រង់ឲ្យរួចពីទុក្ខសោកនោះ។ តាមរយៈទុក្ខលំបាកគ្រប់យ៉ាងដែលស្តេចដាវីឌបានឆ្លងកាត់…
Read articleអ្វីដែលត្រូវលាក់
បើសិនជាអ្នកចង់លាក់របស់អ្វីមួយ លោកម៉ៃ ស្លេតធ័ររី (Mike Slattery) ប្រហែលជាអាចជួយអ្នកបាន។ ជាច្រើនឆ្នាំកន្លងទៅ មានក្រុមហ៊ុនទូរស័ព្ទចល័តមួយ ចង់ដំឡើងអង់តែនមួយ នៅក្នុងដីរបស់គាត់ ហើយចង់សង់អង់តែននោះ ឲ្យមានរូបរាងដូចដើមស្រល់ ដើម្បីបន្លំភ្នែកមនុស្សទូទៅ។ តែលោកម៉ៃមានដំណោះស្រាយល្អជាងនោះ គឺគាត់បានសង់ជង្រក់ក្លែងក្លាយមួយ ដោយប្រើបន្ទះប្លាស្ទិកម្យ៉ាង ដែលអនុញ្ញាតឲ្យរលកធាតុអាកាសវិទ្យុឆ្លងកាត់បាន។ គាត់ក៏បានប្រើទ្រឹស្តីនេះ ដើម្បីបង្កើតក្រុមហ៊ុនមួយ ដែលសាងសង់សំណង់ ដែលអាចលាក់អង់តែនដើម្បីឲ្យមានសោភ័ណភាពល្អ និងមានសុវត្ថិភាព។ លោកម៉ៃជឿជាក់ថា អ្នកជិតខាងរបស់គាត់ជាច្រើន នៅតែមិនដឹងថា មានអ្វីនៅខាងក្នុងជង្រុករបស់គាត់ទេ(នោះបើយោងតាម ការសែត កូឡូរ៉ាដូ ស្ព្រីង [The Gazette, Colorado Springs])។ យើងភាគច្រើន ព្យាយាមលាក់របស់អ្វីមួយ ឲ្យផុតពីភ្នែកគេឯង។ វាអាចជារបស់ដែលមិនបង្កគ្រោះថ្នាក់ ដូចជាសម្ភារៈរាយប៉ាយ ក្នុងបន្ទប់ដាក់ឥវ៉ាន់ ឬអាចមានជាតិពុល ដូចជាកំហុសឆ្គងខាងសីលធម៌ ឬខាងវិញ្ញាណ ដែលយើងចង់លាក់ពីអ្នកដទៃ ពីខ្លួនឯង ហើយថែមទាំងចង់លាក់ពីព្រះនេត្រព្រះផង។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក ៣២ ស្តេចដាវីឌបានរៀបរាប់អំពីភាពឥតប្រយោជន៍ នៃការព្យាយាមលាក់បាំងអំពើបាបរបស់ខ្លួន(ខ.៣-៤) ហើយបានពិពណ៌នាអំពីភាពធូរស្បើយ ដែលកើតមាន ពេលទ្រង់បើកចំហចិត្តដល់ព្រះអម្ចាស់ គឺដូចដែលទ្រង់មានបន្ទូលថា “ទូលបង្គំបានរ៉ាប់ទទួលអំពើបាបរបស់ទូលបង្គំនៅចំពោះទ្រង់…
Read articleឈរឲ្យមាំមួន
ខណៈពេលដែលខ្ញុំហៀបនឹងបទស្តាំ នៅចំណុចផ្លូវប្រសព្វដ៏មមាញឹកមួយ មានរថយន្តសង្រ្គោះបន្ទាន់មួយគ្រឿង បានលេចចេញពីលើផ្លូវទួលមក ដោយល្បឿនយ៉ាងលឿន ឆ្ពោះមករកទិសដៅរបស់ខ្ញុំ។ អ្នកបើកបររថយន្តដែលនៅពីក្រោយខ្ញុំបានចុចស៊ីផ្លេ បង្ខំឲ្យខ្ញុំបើកកាត់ផ្លូវប្រសព្វនោះ។ ពេលនោះ ខ្ញុំដឹងថា រថយន្តសង្រ្គោះបន្ទាន់ មិនទំនងជាឈប់ទេ ដូចនេះ បើខ្ញុំហ៊ានបទស្តាំ គ្រោះថ្នាក់នឹងកើតមានជាមិនខាន។ ហេតុនេះហើយ បានជាខ្ញុំនៅតែបន្តជាន់ហ្វ្រាំងជាប់ មិនព្រមទៅមុខទៀត។ តាមន័យធៀបខាងឯវិញ្ញាណវិញ យើងក៏ចាំបាច់ត្រូវ“ប្រកាន់គោលជំហររបស់យើង” ហើយនៅតែស្មោះត្រង់ចំពោះព្រះជានិច្ច ទោះបីទទួលរងសំពាធពីអ្នកដទៃយ៉ាងណាក៏ដោយ។ ស្តេចសាឡូម៉ូនបានរៀនប្តេជ្ញាចិត្តយ៉ាងដូចនេះ ដោយឆ្លងកាត់ការលំបាកជាច្រើន។ ទ្រង់បានចាប់ផ្តើមគ្រងរាជ្យ ដោយសូមប្រាជ្ញាពីព្រះ(១ពង្សាវតារក្សត្រ ៣:៩) ហើយការអធិស្ឋានរបស់ទ្រង់ នៅឯពិធីថ្វាយព្រះវិហារដល់ព្រះ បានបង្ហាញឲ្យឃើញភាពស្មោះត្រង់របស់ទ្រង់(៨:២៣,៦១)។ ប៉ុន្តែ ក្រោយមក ការប្តេជ្ញាចិត្តរបស់ទ្រង់ក៏លែងមានទៀត។ ទ្រង់បានរៀបអភិសេកជាមួយស្រ្តីសាសន៍ដទៃជាច្រើន ហើយស្រ្តីទាំងនោះក៏បាននាំឲ្យទ្រង់ថ្វាយបង្គំព្រះដទៃ។ ដល់គ្រាចុងក្រោយនៃព្រះជន្មរបស់ទ្រង់ នោះទ្រង់ក៏លែងមាន “ព្រះទ័យស្មោះត្រង់ចំពោះព្រះអម្ចាស់ទៀត”(១១:១-៦ នេហេមា ១៣:២៦)។ សព្វថ្ងៃនេះ ក៏អាចមានមនុស្សដែលជំរុញឲ្យយើង លែងមានភាពស្មោះត្រង់ ចំពោះព្រះ និងសេចក្តីពិតរបស់ទ្រង់ផងដែរ គឺមិនខុសពីសម័យមុនទេ។ ប៉ុន្តែ ដោយមានជំនួយមកពីព្រះ នោះយើងអាចប្រកាន់ជាប់តាមព្រះបន្ទូលនៃជីវិត(ភីលីព ២:១៦)។ បើអ្នកមានអារម្មណ៍ថា កំពុងទទួលរងសំពាធឲ្យឈានចូល ទៅក្នុងចំណុចប្រសព្វនៃជំនឿសាសនាដ៏គ្រោះថ្នាក់ នោះចូរសិក្សាព្រះបន្ទូលព្រះ ពាក់គ្រឿងសឹករបស់ទ្រង់(អេភេសូរ…
Read articleការធ្វើអ្វីឲ្យផ្លាស់ប្រែ
រឿងរបស់អេលីសាបិត គឺជារឿងដែលធ្វើឲ្យប៉ះពាល់ចិត្តណាស់។ ក្រោយពីទទួលរងការប្រមាថយ៉ាងខ្លាំង នៅរដ្ឋម៉ាសាឈូសិត(Massachusetts) នាងក៏បានជិះឡានក្រុង ទៅកាន់រដ្ឋញូជើរស៊ី(New Jersey) ដើម្បីគេចពីភាពអាម៉ាសរបស់នាង។ នាងចេះតែយំខ្សឹកខ្សួលមិនឈប់សោះ បានជានាងស្ទើរតែមិនដឹងថាឡានក្រុងបានឈប់ នៅតាមចំណតតាមផ្លូវទេ។ មានអ្នកដំណើរម្នាក់អង្គុយពីក្រោយនាង ដែលមិនធ្លាប់ស្គាល់គ្នាសោះ បានងើបចេញពីកៅអី បម្រុងនឹងចុះពីឡានក្រុង តែគាត់ក៏បានឈប់ ហើយបែរក្រោយ រួចដើរមកកាន់អេលីសាបិត។ គាត់បានឃើញនាងកំពុងសម្រក់ទឹកភ្នែក ហើយក៏បានហុចព្រះគម្ពីររបស់ខ្លួនទៅនាង ដោយប្រាប់នាងថា នាងប្រហែលជាត្រូវការព្រះគម្ពីរមួយក្បាលនោះ។ គាត់គិតត្រូវ ព្រោះនាងមិនត្រឹមតែត្រូវការព្រះគម្ពីរប៉ុណ្ណោះទេ តែនាងថែមទាំងត្រូវការព្រះគ្រីស្ទ ដែលមានចែងក្នុងព្រះគម្ពីរផងដែរ។ អេលីសាបិតក៏បានទទួលជឿទ្រង់ ដោយសារតែបុរសម្នាក់ដែលមិនស្គាល់គ្នា បានបង្ហាញចេញនូវចិត្តក្តួលអាណិត តាមរយៈការជូនអំណោយដល់នាង។ ព្រះយេស៊ូវជាគំរូនៃការមានចិត្តក្តួលអាណិត ដែលយើងត្រូវយកតម្រាប់តាម។ បទគម្ពីរម៉ាថាយ ជំពូក៩ បានចែងថា “កាលទ្រង់ឃើញហ្វូងមនុស្សហើយ នោះទ្រង់មានព្រះហឫទ័យក្តួលអាណិតដល់គេ ដ្បិតគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀមដែលឥតអ្នកគង្វាល”(ខ.៣៦)។ ព្រះអម្ចាស់មិនគ្រាន់តែបានកត់សំគាល់ អំពីទុក្ខលំបាក និងការឈឺចាប់របស់មនុស្សដែលខ្ទេចខ្ទាំប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ថែមទាំងបានឆ្លើយតប ចំពោះបញ្ហានេះ ដោយបង្គាប់ពួកសិស្សទ្រង់ ឲ្យអធិស្ឋានទូលសូមឲ្យព្រះវរបិតាចាត់អ្នកបម្រើទ្រង់ ឲ្យទៅឆ្លើយតបចំពោះការឈឺចាប់ និងសេចក្តីត្រូវការរបស់លោកិយ ដែលកំពុងវិនាស(ខ.៣៨)។ ខណៈពេលដែលយើងយកតម្រាប់តាមព្រះគ្រីស្ទ នោះការមានចិត្តក្តួលអាណិតដល់មនុស្ស ដែលដូចជាចៀមឥតមានអ្នកគង្វាល អាចជំរុញឲ្យយើងនាំអ្នកដទៃ…
Read articleពីចម្ងាយ
ជាច្រើនឆ្នាំកន្លងទៅ មានបទចម្រៀងដ៏ពេញនិយមមួយបទ មានចំណងជើងថា “ពីចម្ងាយ”។ បទនេះនិយាយអំពីការសម្លឹងឆ្ពោះទៅរកពេលអនាគត ដែលមានទៅដោយភាពសុខដុម និងមានសន្តិភាព។ បទនេះច្រៀងថា “ព្រះទ្រង់កំពុងទតមើលយើងពីចម្ងាយ។” ជាការពិតណាស់ ព្រះទ្រង់កំពុងទតមើលយើងមែន ប៉ុន្តែ មិនមែនមើលពីចម្ងាយទេ។ ទ្រង់មានវត្តមាន ជាមួយអ្នកគ្រប់ទីកន្លែង គឺនៅចំពោះមុខអ្នកតែម្តង ដោយទតមើលអ្នក ដោយសេចក្តីស្រឡាញ់ដ៏ឥតលក្ខខណ្ឌ ក្នុងព្រះនេត្រទ្រង់។ ការនេះបានធ្វើឲ្យខ្ញុំគិតដល់គំរូលោក ប្រាដឺ ឡររ៉េនស៍ (Brother Lawrence) ដែលបានចំណាយពេលធ្វើការជាច្រើនឆ្នាំ ក្នុងផ្ទះបាយ ដោយធ្វើកិច្ចការដូចជា លាងចាន ឆ្នាំង និងជួសជុលស្បែកជើងឲ្យអ្នកបម្រើព្រះដទៃទៀត ក្នុងព្រះវិហារ។ គាត់បានសរសេរថា “ខ្ញុំបានបន្ទាបខ្លួនធ្វើជាអ្នកថ្វាយបង្គំ នៅចំពោះទ្រង់ ឲ្យបានញឹកញាប់បំផុត តាមដែលអាចធ្វើទៅបាន ដោយផ្ចង់ចិត្តទៅលើព្រះវត្តមានដ៏បរិសុទ្ធរបស់ទ្រង់។” យ៉ាងណាមិញ យើងក៏ត្រូវមានការប្រតិបត្តិយ៉ាងដូចនេះផងដែរ។ ប៉ុន្តែ យើងភ្លេច ហើយពេលខ្លះត្រូវរំឭកខ្លួនឯងថា ទ្រង់កំពុងមានវត្តមាន នៅជាមួយយើងជានិច្ច។ ខ្ញុំបានដំដែកគោលចាស់មួយ ជាប់នឹងធ្នើរពីលើតុរបស់ខ្ញុំ ដើម្បីរំឭកខ្លួនឯងថា ព្រះយេស៊ូវដែលបានសុគតជាប់ឆ្កាង ហើយមានព្រះជន្មឡើងវិញ ទ្រង់តែងតែគង់នៅជិតជានិច្ច។ ភារៈកិច្ចរបស់យើង គឺត្រូវចាំថា “យើងត្រូវតាំងព្រះអម្ចាស់ នៅមុខ[យើង]ជាដរាប”(ទំនុកដំកើង ១៦:៨)…
Read articleនាវាទីតានីច ទី២
លោក ម៉ាក វីលឃីនសុន (Mark Wilkinson) បានទិញទូក ដែលមានបណ្តោយ៥ម៉ែត្រ សម្រាប់ស្ទូចត្រី និងធ្វើដំណើរកំសាន្ត។ គាត់មិនជឿលើអបីជំនឿទេ បានជាគាត់ដាក់ឈ្មោះឲ្យទូករបស់គាត់ថា ទីតានិក ទី២(Titanic II) គឺដាក់ឈ្មោះតាមកប៉ាល់ដ៏ប្រណិតដែលមានវាសនាអាក្រក់ ពេលបុកនឹងផ្ទាំងទឹកកកអណ្តែត ក្នុងសមុទ្រ ហើយក៏បានលិច ក្នុងឆ្នាំ១៩១២។ ទូករបស់គាត់បានចេញដំណើរយ៉ាងរលូនជាលើកដំបូង ពីកំពង់ផែនៅក្រុងដរសិត(Dorset) ប្រទេសអង់គ្លេស។ ប៉ុន្តែ នៅពេលលោកវីលឃីនសុន ធ្វើដំណើរវិលត្រឡប់មកវិញ ទឹកក៏បានចាប់ផ្តើមចូលក្នុងទូកគាត់។ មិនយូរប៉ុន្មាន គាត់ក៏តោងបង្កាន់ដៃទូកជាប់ ដើម្បីរង់ចាំឲ្យគេមកសង្រ្គោះ។ ក្រោយមក លោកវីលឃីនសុនក៏បានប្រាប់អ្នកយកពត៌មានថា “ខ្ញុំមានការអៀនខ្មាសបន្តិច ហើយឆ្អែតចិត្តនឹងមនុស្សដែលចេះតែសួរខ្ញុំថា តើទូកនោះបានបុកនឹងផ្ទាំងទឹកកកអណ្តែតទឹកឬ បានជាវាលិចអញ្ចឹង?” ហើយអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកក៏បាននិយាយផងដែរថា “ទូកនោះមិនមែនជាទូកធំទេ។ ខ្ញុំគិតថា សូម្បីតែដុំទឹកកក១ដុំតូច ក៏អាចធ្វើឲ្យវាលិចបានដែរ!” រឿងទូកទីតានីច ទី២ មានលក្ខណៈកំប្លែងបន្តិច។ ប៉ុន្តែ វាបានធ្វើឲ្យខ្ញុំគិតដល់នាវាទីតានីច ដើម និងគិតអំពីគ្រោះថ្នាក់ ដែលកើតឡើងពីការទុកចិត្តខុស។ ពួកអ្នកសាងសង់នាវាដ៏ធំនោះ បានជឿជាក់មួយរយភាគរយថា គ្មានអ្វីអាចធ្វើឲ្យនាវារបស់ពួកគេលិចបានឡើយ។ ប៉ុន្តែ ពួកគេបានគិតខុសហើយ! ហោរាយេរេមាបានរំឭកយើងថា “ត្រូវបណ្តាសាហើយ…
Read article