ថ្នាំព្យាបាលការភ័យខ្លាច
នៅក្នុងការថ្លែងសន្ទរកថា នៅក្នុងពិធីទទួលមុខដំណែងជាប្រធានាធិបតីអាមេរិកជាលើដំបូង នៅឆ្នាំ ១៩៣៣ លោកហ្រ្វង់គ្លីន ឌី រូសាវែល(Franklin D. Rooservelt) បានមានប្រសាសន៍ទៅកាន់ប្រជាជាតិមួយ ដែលកំពុងតែនៅមានការភ័យខ្លាចនៅឡើយ ដោយសារមហាវិបត្តិសេដ្ឋកិច្ចពិភពលោក។ ដោយសង្ឃឹមថា នឹងបានបញ្ឆេះចិត្តប្រជាជនឲ្យមានទស្សនៈវិស្ស័យវិជ្ជមាន ចំពោះវិបត្តិសេដ្ឋកិច្ចនោះ គាត់ក៏បានប្រកាសថា “អ្វីដែលយើងត្រូវខ្លាចនោះ គឺការភ័យខ្លាច!” ជាញឹកញាប់ ការភ័យខ្លាចកើតមាននៅក្នុងជីវិតរបស់យើង ពេលដែលយើងហៀបនឹងបាត់បង់អ្វីមួយ ដូចជា ទ្រព្យសម្បត្តិ សុខភាព កិត្តិយស មុខដំណែង សន្តិសុខ គ្រួសារ ឬមិត្តភ័ក្ររបស់យើង។ កាលណាយើងមានការភ័យខ្លាច នោះមានន័យថា យើងកំពុងប៉ងប្រាថ្នាចង់ការពារការអ្វី ដែលមានសារៈសំខាន់ នៅក្នុងជីវិតយើង ជាជាងថ្វាយការទាំងនោះដល់ព្រះ ដោយជំនឿ ដើម្បីឲ្យទ្រង់មើលថែរ និងគ្រប់គ្រង។ ពេលការភ័យខ្លាចគ្រប់គ្រងយើងហើយ វាធ្វើឲ្យយើងពិការខាងផ្លូវអារម្មណ៍ ហើយធ្វើឲ្យវិញ្ញាណរបស់យើងទន់ខ្សោយបន្តិចម្តងៗ។ យើងមិនហ៊ានប្រាប់អ្នកដទៃអំពីព្រះគ្រីស្ទ ឬមិនហ៊ានលះបង់ជីវិត និងធនធាន ដើម្បីប្រយោជន៍អ្នកដទៃ ឬមួយយើងមិនហ៊ានធ្វើដំណើរចូលទៅក្នុងទឹកដីថ្មីជាដើម។ វិញ្ញាណដែលមានការភ័យខ្លាច កាន់តែងាយនឹងទទួលរងគ្រោះ ពីពួកខ្មាំងសត្រូវ ដែលល្បួងយើង ឲ្យងាកចេញពីការបង្រៀននៃព្រះគម្ពីរ ហើយដោះស្រាយបញ្ហា ដោយចិត្តឯង។ ជាការពិតណាស់ ដើម្បីបំបាត់ការភ័យខ្លាច…
Read articleព្រះបន្ទូលដែលចេញពីព្រះអម្ចាស់
លោកហេលមូទ ថេលីក(Helmut Thielicke ១៩០៨-១៩៨៦) គឺជាគ្រូអធិប្បាយ និងទេវិទូដ៏ល្បីល្បាញមួយរូប ដែលបានទទួលរងការប្រឆាំងដ៏ខ្លាំងក្លា ពីសំណាក់របបណាហ្ស៊ី ក្នុងប្រទេសអាឡឺម៉ង ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៣០ ដល់១៩៤០។ តែគាត់នៅតែមានការប្តូរប្តេជ្ញ នៅក្នុងការប្រកាសអំពីព្រះវត្តមាន និងអំណាចរបស់ព្រះ នៅក្នុងព្រះយេស៊ូវ ក្នុងអំឡុងពេលដ៏លំបាក និងជ្រួលច្របល់នោះ។ បណ្ឌិតរ៉ូប៊ឺត ស្មីត(Robert Smith) បានមានប្រសាសន៍ថា ពេលលោកថេលីកលើកឡើង អំពីរឿងរ៉ាវ ឬបញ្ហាក្នុងសម័យទំនើប នៅក្នុងសេចក្តីអធិប្បាយរបស់គាត់ “គាត់បានព្យាយាមឆ្លើយសំណួរ ដែលបានចោទឡើងថា ‘តើព្រះ អម្ចាស់មានបន្ទូលដូចម្តេចខ្លះ ចំពោះបញ្ហានេះ?’” តើនោះមិនមែនជាអ្វីដែលយើងម្នាក់ៗកំពុងតែស្វែងរកទេឬ? តើព្រះបានមានបន្ទូលអ្វីខ្លះ ដើម្បីធ្វើឲ្យយើងមានភាពរឹងមាំ និងដឹកនាំយើង ពេលយើងជួបប្រទះការលំបាក និងមានឱកាស? ព្រះគម្ពីរ១សាំយ៉ូអែល ជំពូក៣ បានពិពណ៌នាអំពីសម័យមួយ ដែល “ព្រះកម្រមានបន្ទូល”(ខ.១)។ ពេលព្រះមានបន្ទូលមក លោកសាំយ៉ូអែល កាលគាត់នៅក្មេង គាត់ក៏បានច្រឡំថា លោកអេលីដែលសង្ឃ កំពុងហៅគាត់។ លោកអេលីក៏បានប្រាប់ក្មេងប្រុសម្នាក់នេះ ឲ្យឆ្លើយតបនឹងព្រះសូរសៀងព្រះ ដោយពាក្យថា “បពិត្រ ព្រះ យេហូវ៉ាអើយ សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំ…
Read articleការអញ្ជើញ ឲ្យសួរសំណួរ
ពេលខ្ញុំបង្រៀន ជួនកាល ខ្ញុំបានប្រើពាក្យស្លោក “ចូរចោទសួរ អ្នកមានចំណេះ” ដើម្បីធ្វើឲ្យសិស្សរបស់ខ្ញុំ មានការផ្តោតអារម្មណ៍ទៅលើការសិក្សា។ ខ្ញុំមិនមែនកំពុងតែអញ្ជើញពួកគេ ឲ្យសួរផ្ចាញ់ផ្ចាលខ្ញុំឡើយ តែខ្ញុំកំពុងលើកទឹកចិត្តពួកគេឲ្យចោទសួរខ្ញុំ។ អ្នកជំនាញផ្នែកអប់រំមួយចំនួនបាននិយាយថា រវាងការឆ្លើយសំណួររបស់សិស្ស និងការបង្រៀនមេរៀនដល់សិស្ស សិស្សអាចរៀនសូត្របានច្រើនជាង ពេលគ្រូឆ្លើយសំណួររបស់ពួកគេ។ តាមធម្មតា យើងរាល់គ្នាឲ្យតម្លៃទៅលើអ្វីដែលយើងចង់ដឹង ខ្លាំងជាងទៅលើអ្វីដែលនរណាម្នាក់ចង់ប្រាប់យើង។ ជាការពិតណាស់ ការបង្រៀនទាំងពីរប្រភេទនេះ គឺសុទ្ធតែជាអ្វីដែលគេគួរធ្វើ ប៉ុន្តែ ការលើកទឹកចិត្តឲ្យសួរសំណួរ គឺស្ថិតនៅក្នុងចំណោមការបង្រៀនដំបូងបំផុត ដែលមានក្នុងព្រះគម្ពីរ។ សូម្បីតែនៅមុនពេល ដែលពួកអ៊ីស្រា-អែលភាសខ្លួនចេញពីនគរអេស៊ីព្ទ ព្រះអម្ចាស់បានបង្គាប់លោកម៉ូសេ ឲ្យចាប់ផ្តើមប្រារព្ធពិធីបុណ្យមួយ ដែលនឹងនាំឲ្យគេមានសំណួរ។ ការប្រារព្ធពិធីបុណ្យរំលង ត្រូវបានធ្វើឡើង ក្នុងគោលបំណងពីរយ៉ាងគឺ : ដើម្បីរំឭកពួកកូនចៅអ៊ីស្រាអែលដែលពេញវ័យ ឲ្យនឹកចាំពីការប្រោសលោះនៃព្រះអម្ចាស់ ហើយដើម្បីឲ្យកូនចៅជំនាន់ក្រោយចោទសួរ អំពីពិធីបុណ្យមួយនេះ(និក្ខមនំ ១២:២៦)។ សំណួរដែលផ្តើមដោយពាក្យ “ហេតុអ្វី” អាចជាសំណួរដ៏គួរឲ្យធុញទ្រាន់ ប៉ុន្តែ វាក៏អាច នាំឲ្យយើងមានឱកាសដ៏អស្ចារ្យ ដើម្បីប្រាប់គេ អំពីមូលហេតុដែលយើងជឿព្រះ(១ពេត្រុស ៣:១៥)។ យើងមិនត្រូវធុញទ្រាន់នឹងសំណួររបស់អ្នកដទៃឡើយ ផ្ទុយទៅវិញ យើងអាចអគុណព្រះ ពេលដឹងថា ពួកគេកំពុងបើកចិត្ត និងគំនិត ដើម្បីរៀនសូត្រ។…
Read articleការធ្វើការទន្ទឹមគ្នា
នៅក្នុងសៀវភៅរចនារូបថតរបស់គ្រួសារខ្ញុំ គឺមានរូបថតរបស់កូនស្រីខ្ញុំមួយសន្លឹក ពេលនាងមានអាយុ៤ឆ្នាំ។ ក្នុងរូបថតនោះ នាងកំពុងធ្វើការនៅក្បែរខ្ញុំ ដោយប្រើញញួរជ័រសម្រាប់ក្មេងលេង ដើម្បីជួសជុល ជញ្ជាំងនៅជំហៀងផ្ទះ។ យើងបានធ្វើការទន្ទឹមគ្នា នៅថ្ងៃនោះ នាងបានធ្វើត្រាប់តាមគ្រប់សកម្មភាពរបស់ខ្ញុំ ហើយនាងពិតជាជឿថា ខ្លួនឯងក៏កំពុងជួយជួសជុលផ្ទះផងដែរ។ ខ្ញុំមិនដែលបានអរសប្បាយនឹងការងារផ្ទះ ខ្លាំងដូចពេលនោះឡើយ។ តាមរូបភាពក្នុងរូបថតនោះ ខ្ញុំអាចដឹងច្បាស់ថា នាងក៏កំពុងតែអសប្បាយនឹងកិច្ចការនោះដែរ។ រូបថតនោះបានរំឭកខ្ញុំថា កូនៗរបស់យើងយកតម្រាប់តាម ពាក្យសម្តី ឬសកម្មភាពភាគច្រើន ដែលពួកគេឃើញយើងធ្វើ។ ពួកគេក៏មានការយល់ដឹង អំពីបុគ្គលិកលក្ខណៈ របស់ព្រះ ស្របទៅតាមបុគ្គលិកលក្ខណៈដែលពួកគេឃើញយើងមាន ក្នុងនាមជាឪពុកម្តាយផងដែរ។ បើយើងមានភាពដាច់ខាត ហើយគ្មានក្តីមេត្តា នោះពួកគេក៏ងាយនឹងយល់ថា ព្រះទ្រង់ក៏មានលក្ខណៈដូចនោះដែរ។ បើយើងខ្វះភាពជិតស្និទ្ធ និងភាពកក់ក្តៅ នោះពួកគេក៏ងាយនឹងយល់ថា ព្រះទ្រង់ក៏ខ្វះខាតដូចនោះផង ដែរ។ ក្នុងនាមជាមាតាបិតា យើងមានតួនាទីដ៏សំខាន់បំផុត ក្នុងការជួយកូនយើង ឲ្យស្គាល់ព្រះច្បាស់ ជាពិសេស គឺជួយឲ្យពួកគេយល់អំពីសេចក្តីស្រឡាញ់របស់ទ្រង់ ដែលគ្មានលក្ខខ័ណ្ឌ។ ខ្ញុំអាចស្រមៃថា សៀវភៅរចនារូបថតរបស់គ្រួសារ រវាងខ្ញុំនិងព្រះ ក៏មានរូបភាពស្រដៀងគ្នានឹងរូបថតនោះផងដែរ។ ខ្ញុំកំពុងរៀនសូត្រពីទ្រង់ អំពីរបៀបរស់នៅ របៀបស្រឡាញ់ និងរបៀបធ្វើឲ្យសេចក្តីស្រឡាញ់ក្លាយជាផ្នែកដ៏អមតៈនៃជីវិតខ្ញុំ។ បន្ទាប់មក ទ្រង់បង្រៀនខ្ញុំ អំពីរបៀបបង្រៀនអ្នកដទៃ(ចោទិយកថា…
Read articleតើអ្នកកំពុងត្រូវបានរុញច្រានឲ្យដួលឬ?
ដោយសារខ្ញុំបានសរសេរអត្ថបទជាច្រើន និងនិពន្ធសៀវភៅមួយក្បាល ដែលសុទ្ធតែនិយាយអំពីការបាត់បង់ក្នុងជីវិតមនុស្ស នោះខ្ញុំមានអភ័យឯកសិទ្ធិ នៅពេលគេបានណៃនាំខ្ញុំ ឲ្យបានស្គាល់មនុស្សជាច្រើន ដែលកំពុងជួបការលំបាក នៅក្នុងដំណើរជីវិត។ ក្នុងចំណោមមិត្តភ័ក្ររបស់ខ្ញុំ មានស្រ្តីម្នាក់ គឺជាម្តាយដែលកូនស្រីរបស់ខ្លួន បានបាត់បង់ជីវិតក្នុងវ័យ២១ឆ្នាំ នៅឆ្នាំ២០០៩ ជាហេតុបណ្តាលឲ្យគាត់មានទុក្ខជាទម្ងន់។ គាត់បាននិយាយប្រាប់ខ្ញុំថា “ខ្ញុំមានអារម្មណ៍ថា ពិភពលោកទាំងមូលបានបដិសេធខ្ញុំហើយ។ ខ្ញុំមានអារម្មណ៍ពិបាកចិត្តខ្លាំងណាស់ ហើយវិញ្ញាណខ្ញុំមានការឈឺចាប់ជាពន់ពេក”។ ជាការពិតណាស់ ការបាត់បង់ទាំងនោះ បានចូលមករកយើង ហើយបានវាយប្រហារយើង ធ្វើឲ្យដួលចុះ ទោះការបាត់បង់នោះ ជាការស្លាប់របស់សមាជិកគ្រួសារ ឬជាការដែលកូនបែកចេញឆ្ងាយពីព្រះឬពីគ្រួសារ ឬក៏ជាការអន់ថយផ្នែករូបកាយ ឬផ្លូវចិត្តក៏ដោយ។ ប៉ុន្តែ ខ្ញុំបានរកឃើញចម្លើយសម្រាប់ការឈឺចាប់នេះ នៅក្នុងបទគម្ពីរ ដែលតន្ត្រីករ ឈ្មោះ យេរេមី ខែម(Jeremy Camp) បានបកស្រាយយ៉ាងច្បាស់ នៅក្នុងបទចម្រៀងមួយបទ បន្ទាប់ពីភរិយារបស់គាត់បានលាចាកលោកនៅឆ្នាំ២០០១ ថា : ពេលអ្នកត្រូវរុញច្រាន ដោយទុក្ខលំបាកក្នុងជីវិត សូមចាំថា “ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន”(ទំនុកតម្កើង ៤៦:១)។ បទគម្ពីរនេះបានផ្តល់នូវហេតុផលល្មមនឹងឲ្យយើងក្រោកឈរឡើងវិញ។ លោកខែមបានបកស្រាយអំពីទុក្ខលំបាករបស់ខ្លួន នៅក្នុងបទចម្រៀងមួយបទ ដែលមានចំណងជើងថា “ការយល់”។ ក្នុងបទនេះ…
Read articleថែមទៀត ថែមទៀត ថែមទៀត
សព្វថ្ងៃនេះ កូនស្រីរបស់ខ្ញុំកំពុងរៀននិយាយ នាងបានទម្លាប់ប្រើពាក្យមួយ ដែលនាងចូលចិត្ត គឺពាក្យ : ថែមទៀត ។ នាងនិយាយថា “ថែមទៀត” ហើយចង្អុលទៅបន្ទះនុំប៉័ងដែលបានលាបដំណាប់ពីលើ។ នាងក៏បានលើកដៃឡើង ហើយនិយាយថា “ថែមទៀត!” ពេលដែលស្វាមីរបស់ខ្ញុំ ឲ្យកាក់មួយចំនួន សម្រាប់ឲ្យនាងសន្សំក្នុងកូនជ្រូករបស់នាង។ នាងថែមទាំងនិយាយបញ្ជាក់ថា “ថែមទៀត ប៉ា!” ក្នុងពេលព្រឹកថ្ងៃមួយ បន្ទាប់ពីឪពុកនាងចេញទៅធ្វើការ។ ក្នុងចំណោមយើងរាល់គ្នា មានមនុស្សជាច្រើនបានក្រឡេចមើលជុំវិញខ្លួន ហើយសុំ “ថែមទៀត”។ គួរឲ្យ ស្តាយណាស់ ចិត្តរបស់មនុស្សមិនមានភាពស្កប់ស្គល់ចិត្តឡើយ។ យើងត្រូវការអំណាចចេស្តានៃព្រះគ្រីស្ទ ដើម្បីវាយបំបែកភាពមិនចេះស្កប់ស្កល់នេះ ដើម្បីឲ្យយើងអាចនិយាយជាមួយនឹងសាវ័កប៉ុលថា “ខ្ញុំបានរៀនឲ្យមានសេចក្តីសន្តោស(ឬស្កប់ស្កល់ចិត្ត) ក្នុងសណ្ឋានគ្រប់យ៉ាង”(ភីលីព ៤:១១)។ ដោយសារសាវ័កប៉ុលបានប្រើពាក្យ“ខ្ញុំបានរៀន” នោះខ្ញុំអាចដឹងថា គាត់មិនបានប្រឈមមុខដាក់ស្ថានភាពនីមួយៗ ដោយទឹកមុខញញឹមជានិច្ចឡើយ។ ដើម្បីរៀនឲ្យមានចិត្តស្កប់ស្កល់ គេត្រូវមានការអនុវត្ត។ នៅក្នុងទីបន្ទាល់នៃជីវិតគាត់ យើងដឹងថា ជីវិតរបស់គាត់មានការឡើងចុះៗ ដែលរាប់ចាប់ពីការត្រូវពស់ចឹក រហូតដល់ការជួយសង្គ្រោះវិញ្ញាញ ហើយរាប់ចាប់ពីការត្រូវគេមួលបង្កាច់ រហូតដល់ការបង្កើតពួកជំនុំ។ ប៉ុន្តែ គាត់បានអះអាងថា ព្រះយេស៊ូវគឺជាចម្លើយ ដើម្បីចម្អែតវិញ្ញាណរបស់យើងឲ្យស្កប់ស្កល់។ គាត់បានមានប្រសាសន៍ថា “ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ”(ខ.១៣)។…
Read article