ឆក់ឱកាស
ម៉ាទី(Martie) ភរិយារបស់ខ្ញុំ គឺជាអ្នកពូកែដើរផ្សា។ ពេលដែលនាងទិញទឹកដោះគោ នាងតែងតែអានអក្សរនៅលើផ្លាកសញ្ញា ដែលបញ្ជាក់ពីបរិម៉ាណនៃជីវជាតិ ដែលមានក្នុងទឹកដោះគោនោះ ហើយនាងបានស្វែងរកតម្លៃដែលសមរម្យបំផុត។ ប៉ុន្តែ ដែលពិសេសបំផុតនោះ គឺនាងពិនិត្យមើលកាលបរិឆ្ឆេទផុតកំណត់ប្រើប្រាស់។ ដូចនេះ នាងមិនចេះតែរើសយកទឹកដោះគោ ដែលនាងបានឃើញនោះឡើយ តែផ្ទុយទៅវិញ នាងស្វែងរកទឹកដោះគោណា ដែលមានកាលបរិច្ឆេទប្រើប្រាស់បានយូរជាងគេ ដើម្បីឲ្យនាងអាចយកទឹកដោះគោ ដែលស្រស់ជាងគេមកទុកក្នុងផ្ទះ។ យ៉ាងណាមិញ យើងក៏ត្រូវដឹងផងដែរថា ជីវិតរបស់មនុស្សយើងម្នាក់ៗ សុទ្ធតែមានដាក់កាលបរិច្ឆេទកំណត់ពេលនៃជីវិត ប៉ុន្តែ គ្មាននរណាម្នាក់ដឹងអំពីពេលដែលខ្លួននឹងឈប់ដកដង្ហើម ឬពេលដែលបេះដូងរបស់ខ្លួននឹងឈប់លោតឡើយ។ ដោយសារនេះជាការពិតមែន តើយើងមិនត្រូវខិតខំឆក់យកឱកាសដែលព្រះបានប្រទាន ក្នុងកាលដែលយើងនៅមានជីវិតទេឬ? ការឆក់ឱកាស គឺមានន័យថា យើងស្រឡាញ់កាន់តែខ្លាំង អត់ទោសឲ្យអ្នកដទៃកាន់តែឆាប់រហ័ស ស្តាប់កាន់តែប្រុងប្រយ័ត្ន ហើយនិយាយពាក្យពិតកាន់តែច្រើន។ សាវ័កប៉ុលបានឲ្យយោបល់យើងថា “ដូច្នេះ ត្រូវប្រយ័ត្នដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ ទាំងលៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះអាក្រក់ណាស់”(អេភេសូរ ៥:១៥-១៦)។ គាត់ក៏បានបង្រៀនយើងឲ្យ “ដើរដូចមនុស្សភ្លឺ ឬកូននៃពន្លឺ ដោយលរមើលការអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យ”(ខ.៨-១០)។ ដោយសារយើងមិនដឹងអំពីកាលបរិច្ឆេទនៃចុងបញ្ចប់នៃជីវិតរបស់យើង នោះយើងគួរតែឆក់ឱកាសបំភ្លឺជីវិតយើង ដោយសេចក្តីស្រឡាញ់នៃព្រះគ្រីស្ទ នៅថ្ងៃនេះចុះ!–Joe Stowell
Read articleដើម្បីព្រះគុណទ្រង់
មានការជាច្រើន ដែលអ្នកអាចរៀនសូត្រពីអ្នកដទៃ តាមរយៈការដើរជាមួយពួកគេ ឆ្លងកាត់ពេលដ៏លំបាក។ នេះជាបទពិសោធន៍ដែលយើងខ្ញុំទទួលបាន ពេលដែលមិត្តភ័ក្ររបស់យើង គឺលោកសែម(Sam) កំពុងឆ្លងកាត់ជម្ងឺមហារីក ដោយមានអ្នកស្រីខារ៉ូល(Carol) រួមដំណើរជាមួយ ក្នុងដំណាក់កាលដ៏លំបាកនេះ។ យើងបានតាមដាន និងអធិស្ឋានឲ្យពួកគេ អស់រយៈពេលមួយឆ្នាំ នៅខណៈពេលដែលគាត់ទទួលការព្យាបាល និងការឈឺចុកចាប់។ ពេលដែលគាត់ហាក់ដូចជាបានឆ្លងផុតគ្រោះថ្នាក់ហើយ គ្រូពេទ្យក៏បានពិនិត្យឃើញថា ជម្ងឺមហារីកនៅមានក្នុងខ្លួនគាត់។ យើងពិតជាមានការខកចិត្តខ្លាំងណាស់។ លោកសែមត្រូវឆ្លងកាត់ការព្យាបាលមួយឆ្នាំទៀត ដែលមានការពិបាកមិនសូវខុសពីឆ្នាំមុនឡើយ ព្រោះគាត់ត្រូវឆ្លងកាត់ការចាក់ថ្នាំគីម៉ូ និងជម្ងឺ ព្រមទាំងផលប៉ះពាល់នៃជាតិថ្មាំ សារជាថ្មីទៀត។ ប៉ុន្តែ ពេលដែលការព្យាបាលនៅក្នុងខែបន្ទាប់ ជិតមកដល់ លោកសែមក៏បានប្រាប់យើងថា អ្វីដែលយើងគ្រប់គ្នាសុទ្ធតែអាចរៀនបាននោះគឺ “យើងត្រូវប្រាកដថា ពេលយើងកំពុងឆ្លងកាត់ការលំបាក យើងត្រូវថ្វាយសិរីល្អដល់ព្រះ ហើយបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ដល់អ្នកដទៃ”។ សូមស្រម៉ៃអំពីការនេះចុះ! ពេលដែលគាត់ប្រឈមុខនឹងការឈឺចាប់ និងការលំបាករយៈពេលមួយឆ្នាំទៀត អ្វីដែលគាត់បានយកជាអាទិភាពនោះ គឺការបង្ហាញសេចក្តីស្រឡាញ់របស់ព្រះ ក្នុងពេលឆ្លងកាត់ទុក្ខលំបាកទាំងអស់នោះ។ គាត់បានរង់ចាំ ពេលដែល “សិរីល្អរបស់ព្រះលេចមក”(១ពេត្រុស ៤:១៣)។ អ្នកស្រីខារ៉ូលបានសរសេរសំបុត្រទៅមិត្តភ័ក្ររបស់គាត់ថា “យើងបានឆ្លងកាត់ទុក្ខលំបាក អស់មួយឆ្នាំហើយ ប៉ុន្តែ ព្រះតែងតែកម្សាន្តចិត្តយើង ដោយសេចក្តីមេត្តា និងព្រះគុណរបស់ទ្រង់ជានិច្ច។ សូមកុំឲ្យយើងងាកមុខចេញពីទ្រង់ និងពីសេចក្តីស្រឡាញ់ ដែលទ្រង់មានចំពោះយើងឡើយ”។…
Read articleការជម្នះការច្រណែន
មានរឿងមួយ បានដំណាលអំពីម្ចាស់ហាងពីរនាក់ ដែលជាគូប្រជែង ដែលស្អប់គ្នាយ៉ាងខ្លាំង។ អ្នកទាំងពីរបានចំណាយពេលជារៀងរាល់ថ្ងៃ ដើម្បីតាមដានការរកស៊ីរបស់គូរប្រជែងរបស់ខ្លួន។ បើមានភ្ញៀវចូលក្នុងហាងណាមួយ ម្ចាស់ហាងនោះនឹងញញឹមដាក់គូប្រជែងរបស់ខ្លួន ដើម្បីបង្អួតពីជ័យជម្នះរបស់ខ្លួន។ យប់មួយ មានទេវតាមួយអង្គបានលេចឡើង ឲ្យម្ចាស់ហាងមួយ ក្នុងចំណោមម្ចាស់ហាងទំាងពីរឃើញ នៅក្នុងសុបិន្ត ហើយមានបន្ទូលថា “ខ្ញុំនឹងឲ្យរបស់អ្វីដែលអ្នកសូមពីខ្ញុំ ប៉ុន្តែ បើអ្នកបានទទួលរបស់អ្វីមួយហើយ នោះគូប្រជែងរបស់អ្នកក៏នឹងបានទទួលរបស់នោះ ច្រើនជាងអ្នកទ្វេរដង តើអ្នកចង់បានអ្វី”? បុរសនោះក៏ចងចិញ្ចើម ហើយនិយាយថា “បើអញ្ចឹង សូមធ្វើឲ្យខ្ញុំខ្វាក់ភ្នែកម្ខាងមក”។ រឿងនេះបានបង្ហាញពីការច្រណែនឈ្នានីសដ៏អាក្រក់បំផុត! ពេលដែលការច្រណែនគ្នា បានកើតមានក្នុងពួកជំនុំក្រុងកូរិនថូស ការបែកបាក់គ្នាអាចកើតមាន ចំពោះពួកជំនុំមួយនេះ។ ដំបូងឡើយ ពួកគេបានទទួលជឿដំណឹងល្អ តែមិនទាន់បានអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធ កែប្រែចិត្តរបស់ពួកគេឡើយ។ ហេតុនេះហើយបានជាពួកគេច្រណែនគ្នាទៅវិញទៅមក ហើយឈានទៅរកការបែកបាក់គ្នា។ សាវ័កប៉ុលក៏បានប្រាប់ពួកគេថា ការច្រណែនគ្នានេះ គឺជាសញ្ញានៃភាពមិនទាន់ពេញវ័យ និងការដើរតាមបែបលោកិយ(១កូរិនថូស ៣:៣)។ បានសេចក្តីថា គ្រីស្ទបរិស័ទទាំងនេះមិនបានប្រព្រឹត្ត តាមបែបមនុស្សដែលបានផ្លាស់ប្រែ ដោយសារដំណឹងល្អឡើយ។ យើងអាចដឹងច្បាស់ថា ព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើការ ក្នុងជីវិតយើង ពេលយើងមានការស្កប់ចិត្ត និងអរព្រះគុណព្រះ សម្រាប់អ្វីដែលយើងមាន ហើយយើងមិនមានចិត្តច្រណែនចំពោះនរណាម្នាក់ឡើយ ផ្ទុយទៅវិញ យើងអាចអបអរអ្នកដទៃ យ៉ាងពិតប្រាកដ…
Read articleសម្រាប់មនុស្សគ្រប់គ្នា
ក្រាំងសមុទ្រស្លាប់ ដែលគេបានរកឃើញ នៅចុងទសវត្សរ៍ឆ្នាំ១៩៤០ បានផ្ទុកទៅដោយក្រាំងចម្លងនៃព្រះគម្ពីរភាសាហេព្រើរ(សញ្ញាចាស់) ដ៏ចំណាស់បំផុត។ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ គេបានការពារក្រាំងទាំងនោះយ៉ាងប្រុងប្រយ័ត្ន ហើយជាញឹកញាប់ មានតែអ្នកប្រាជ្ញមួយក្រុមតូចប៉ុណ្ណោះ ដែលគេបានអនុញ្ញាតឲ្យប្រើក្រាំងទាំងនោះ។ ក្នុងកិច្ចប្រឹងប្រែងអភិរក្ស និងបើកទូលាយឲ្យមនុស្សកាន់តែច្រើន បានមើលបំណែកព្រះគម្ពីរបុរាណទាំងនេះ អាជ្ញាធរវត្ថុបុរណនៃប្រទេសអ៊ីស្រាអែលបានធ្វើការជាដៃគូជាមួយក្រុមហ៊ុនហ្គុគហ្គល(Google) ដើម្បីបើកចំហរ ឲ្យមនុស្សគ្រប់គ្នាអាចបើកមើលរូបភាពដែលមានគុណភាពខ្ពស់ របស់ក្រាំងទាំងនោះ ដែលមានអាយុជាង ២ពាន់ឆ្នាំ នៅតាមបណ្តាញអ៊ីនធ័រណិត។ នេះជាដំណឹងដ៏ល្អ សម្រាប់អ្នកប្រាជ្ញ ក៏ដូចជាសម្រាប់អ្នកសិក្សាដែលចង់ស្វែងយល់អំពីក្រាំងនេះ។ ហើយការនេះក៏បានរំឭកយើង អំពីកំណប់ទ្រព្យដ៏អស្ចារ្យ ដែលយើងកំពុងតែមានក្នុងព្រះគម្ពីរ។ ក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក១១៩ ទាំងមូល អ្នកនិពន្ធបានលើកសរសើរលក្ខណៈដ៏អស់កល្ប និងប្រាជ្ញាដែលកែប្រែជីវិត ដែលមានក្នុងព្រះបន្ទូលព្រះ។ នៅក្នុងផ្នែកកណ្តាលនៃបទគម្ពីរនេះ អ្នកនិពន្ធបានប្រកាស់ថា “ទូលបង្គំនឹងមិនដែលភ្លេចបញ្ញត្តទ្រង់ឡើយ ដ្បិតទ្រង់បានប្រោសឲ្យទូលបង្គំមានកំឡាំងឡើង ដោយសារបញ្ញត្តទាំងនោះឯង”(ខ.៩៣)។ ក្នុងចំណោមយើងរាល់គ្នា មានមនុស្សជាច្រើនមានព្រះគម្ពីរសម្រាប់ប្រើ ស្ទើរតែអស់មួយជីវិតហើយ ប៉ុន្តែ តើយើងបានចំណាយពេលច្រើនប៉ុណ្ណា នៅក្នុងការអាន និងសិក្សាព្រះគម្ពីរ? តើយើងបានគិតស៊ីជម្រៅប៉ុណ្ណា អំពីអត្ថន័យនៃបទគម្ពីរដែលយើងបានស្គាល់? ហេតុអ្វីបានជាយើងមិនយកការអានព្រះគម្ពីរ ជាអទិភាព ជាប្រចាំថ្ងៃ? ចូរទូលសូមឲ្យព្រះដឹកនាំ បង្រៀន និងពង្រឹងជំនឿរបស់អ្នក តាមរយៈព្រះបន្ទូលរបស់ទ្រង់ ក្នុងព្រះគម្ពីរ។ ព្រះគម្ពីរជាប្រភពធនធានដ៏អស្ចារ្យបំផុត…
Read articleខ្ញុំទើបតែបានឃើញព្រះយេស៊ូវ
ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានបាត់បង់ការងារ ដែលជាវិជ្ជាជីវៈដែលខ្ញុំបានជ្រើសរើស ដោយសារតែខ្ញុំមិនអាចគ្រប់គ្រងស្ថានការណ៍នៅពេលនោះបាន។ ហេតុនេះហើយ ខ្ញុំក៏បានទៅធ្វើការងារពីរផ្សេងគ្នា ដែលមានប្រាក់ចំណូលតិចជាងមុន ដើម្បីបំពេញសេចក្តីត្រូវការក្នុងគ្រួសារ។ ប៉ុន្តែ ខ្ញុំនៅតែពិបាករកប្រាក់ចំណូលឲ្យបានគ្រប់គ្រាន់ សម្រាប់ការចំណាយប្រចាំខែ។ បន្ទាប់មក ខ្ញុំក៏បានទាក់ទងលោកយ៉ូអែល(Joel) និងលោកដេវ(Dave) ដែលសុទ្ធតែជាមិត្តភ័ក្ររបស់ខ្ញុំកាលពីមុន។ លោកយ៉ូអែលបានក្លាយជាគ្រូគង្វាល នៃពួកជំនុំមួយកន្លែង ដែលកំពុងមានការលូតលាស់ នៅតំបន់ជាងក្រុង។ លោកដេវបានក្លាយជាបេសកជនក្រៅប្រទេស ប៉ុន្តែ កាលនោះ គាត់កំពុងមកលេងសហរដ្ឋអាមេរិក។ អ្នកទាំងពីរ ក៏បានដឹងអំពីការលំបាករបស់ខ្ញុំ ហើយក៏បានផ្តល់ប្រាក់កាសឲ្យខ្ញុំ ដើម្បីជួយបង់ថ្លៃឈ្នួលផ្ទះ។ ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង។ ពេលដែលខ្ញុំគិតអំពីអំពើល្អរបស់ពួកគេ ខ្ញុំបានប្រាប់ខ្លួនឯងថា “ខ្ញុំទើបតែបានឃើញព្រះយេស៊ូវគ្រីស្ទ!” ជួនកាល អ្នកដទៃក៏អាចមើលឃើញទ្រង់ នៅក្នុងយើង ដូចដែលខ្ញុំបានឃើញទ្រង់ នៅក្នុងមិត្តភ័ក្ររបស់ខ្ញុំផងដែរ។ សាវ័កប៉ុលបានមានប្រសាសន៍អំពី “ព្រះគ្រីស្ទ ដែលសណ្ឋិតនៅក្នុងអ្នករាល់គ្នា ដែលជាទីសង្ឃឹមយ៉ាងឧត្តម”(កូល៉ុស ១:២៧)។ គាត់បានសារភាពថា “ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែ ខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ”(កាឡាទី ២:២០)។ ហើយគាត់ក៏បានដឹងផងដែរថា ស្ថានភាពផ្សេងៗដែលយើងជួបប្រទះ អាចជាឱកាស សម្រាប់ “ឲ្យព្រះជន្មនៃទ្រង់បានសម្តែងមក ក្នុងរូបកាយយើងខ្ញុំដែរ”(២កូរិនថូស ៤:១០)។…
Read articleបញ្ហាច្រើន
មានក្មេងប្រុសម្នាក់ ឈ្មោះ រីលេយ(Riley) បានវាយតប់គ្នា ជាមួយក្មេងប្រុសម្នាក់ទៀត ឈ្មោះអេវ៉ារី(Avery) នៅក្នុងសួនកុមាររបស់សាលារៀន បន្ទាប់ពីការប្រកួតបាល់ទាត់បានបញ្ចប់។ គ្រូបង្រៀនក៏បានបំបែកក្មេងទាំងពីរ ហើយក៏នាំពួកគេទៅការិយ៉ាល័យនាយកសាលា។ ក្រោយមក អេវ៉ារីបាននិយាយថា “មែនហើយ យើងទាំងពីរតែងតែមានរឿងជាមួយគ្នាអញ្ចឹងឯង”។ ប៉ុន្តែ ក្មេងម្នាក់នេះបានចែកចាយថា វាបានរៀននូវមេរៀនមួយ គឺថា “ព្រះតែងតែគង់នៅជាមួយយើងជានិច្ច ទោះបីជាយើងមានរឿងច្រើនដូចនេះក៏ដោយ”។ ប្រជាជាតិអ៊ីស្រាអែលបានជួបប្រទះបញ្ហាដ៏ធំមួយ។ ប៉ុន្តែ ព្រះអម្ចាស់បានសន្យាថា នឹងប្រទានអ្នកដឹកនាំម្នាក់ ដល់ពួកគេ គឺដូចដែលទ្រង់មានបន្ទូលថា “អញមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ”(យ៉ូស្វេ ១:៥)។ លោកយ៉ូស្វេក៏បានក្លាយជាអ្នកដឹកនាំពួកអ៊ីសា្រអែល បន្ទាប់ពីលោកម៉ូសេបានលាចាកលោក គឺនៅពេលដែលពួកគេត្រៀមខ្លួនចូលទឹកដីសន្យា។ មានឧបស័គ្គធំៗជាច្រើនកំពុងរង់ចំាពួកគេ នៅខាងមុខ ហើយពួកគេត្រូវលើកទ័ពជាច្រើនសារ ដើម្បីប្រយុទ្ធនឹងខ្មាំងសត្រូវ នៅក្នុងទឹកដីនោះ(៨:៣ ៩:១-២)។ បើព្រះមិនបានគង់នៅជាមួយពួកគេទេ នោះពួកគេមិនអាចចាប់ផ្តើមចូល ទៅចាប់យកទឹកដីសន្យាឡើយ។ លោកយ៉ូស្វេមានជំនឿយ៉ាងរឹងមាំ ចំពោះព្រះអម្ចាស់ ជាពិសេស នៅពេលដែលគាត់ចូលទៅសង្កេតមើលទឹកដីកាណាន(ជនគណនា ១៤:៦-៩)។ ប៉ុន្តែ ព្រះបានក្រើនរំឭកគាត់ ដោយព្រះទ័យមេត្តាករុណា ពេលដែលគាត់បំពេញតួនាទីជាអ្នកដឹកនាំ ដើម្បីឲ្យគាត់មានសេចក្តីក្លាហាន ដោយសារទ្រង់គង់នៅជាមួយ។ ព្រះអម្ចាស់ក៏បានប្រទានសេចក្តីសន្យាថា នឹងគង់នៅជាមួយកូនរបស់ទ្រង់ នៅសម័យបច្ចុប្បន្នផងដែរ(ហេព្រើរ…
Read article