ការមានសំណួរជារឿងធម្មតា
វាជារឿងធម្មតាទេ ដែលសេចក្តីភ័យខ្លាច និងការសង្ស័យកើតមាននៅក្នុងចិត្តរបស់យើង នៅពេលខ្លះនោះ។ យើងប្រហែលជាសង្ស័យថា “ចុះបើសិនជានគរស្ថានសួគ៌មិនមាន ដូចដែលយើងជឿទេនោះ តើយើងនឹងទៅជាយ៉ាងណា?” ឬសង្ស័យថា “តើព្រះយេស៊ូវពិតជាផ្លូវតែមួយ ទៅកាន់ព្រះមែនឬ?” ហើយ “តើនៅទីបញ្ចប់ ខ្ញុំនឹងជួបការជំនុំជម្រះ ដោយសារការប្រព្រឹត្តរបស់ខ្ញុំឬ?” សំណួរបែបនេះ គួរតែទទួលបាននូវចម្លើយដ៏ក្បោះក្បាយ ពោលគឺគេមិនគួរប្រញាប់ឆ្លើយពេកឡើយ។ លោកយ៉ូហាន បាទីស្ទ គឺជាអ្នកដែលព្រះយេស៊ូវបានហៅថា ពួកហោរាដ៏អស្ចារ្យបំផុត(លូកា ៧:២៨)។ មុនពេលគេយកគាត់ទៅប្រហារជីវិត គាត់ក៏បានទូលសួរព្រះយេស៊ូវនូវសំណួរខ្លះៗផងដែរ(ខ.១៩)។ គាត់ចង់ដឹងច្បាស់ ថាតើព្រះយេស៊ូវពិតព្រះមែស៊ីមែនឬ ព្រោះបើទ្រង់មិនមែនជាព្រះមែស៊ីទេ នោះការងារដែលគាត់បានធ្វើថ្វាយព្រះក៏គ្មានប្រយោជន៍ដែរ។ ត្រង់ចំណុចនេះ ព្រះយេស៊ូវទ្រង់បានឆ្លើយតប តាមរបៀបដែលលើកទឹកចិត្ត ដែលយើងគួរយកតម្រាប់តាម។ ព្រះយេស៊ូវទ្រង់មិនបានស្តីបន្ទោស ឬរិះគន់គាត់ ដោយសារចម្ងល់របស់គាត់ឡើយ ផ្ទុយទៅវិញទ្រង់បានបញ្ជាក់ថា ទ្រង់ពិតជាព្រះមែស៊ីមែន ដោយសម្អាងទៅលើការអស្ចារ្យដែលទ្រង់កំពុងធ្វើ។ ក្នុងនាមជាសាក្សីដែលបានឃើញការអស្ចារ្យរបស់ទ្រង់ សិស្សរបស់លោកយ៉ូហាន អាចវិលត្រឡប់មក ជម្រាបគ្រូរបស់ខ្លួនវិញថា ទ្រង់ពិតជាព្រះមែស៊ីមែន។ ជាការពិតណាស់ ទ្រង់ក៏បានធ្វើការជាច្រើនទៀត ដូចជាការប្រើពាក្យ និងបទគម្ពីរ(ខ.២២) ដែលដកស្រង់ចេញពីបទទំនាយ ដែលហោរាអេសាយបានថ្លែង អំពីការយាងមកនៃព្រះមែស៊ី(អេសាយ ៣៥:៤-៦ ៦១:១) ហើយលោកយ៉ូហាក៏ពិតជាបានដឹងច្បាស់ អំពីបទទំនាយនោះផងដែរ។…
Read articleតើនរណានៅពីក្រោយការនោះ?
នៅក្នុងពិធីតាំងបង្ហាញវប្បធម៌ នៅឯទីក្រុងបានឌុង(Bandung) ប្រទេសឥណ្ឌូនេស៊ី យើងបានកម្សាន្តសប្បាយនឹងការប្រគុំតន្រ្តីដ៏អស្ចារ្យមួយ។ មុនពេលកម្មវិធីត្រូវបានបញ្ចប់ ក្នុងចំណោមទស្សនិកជនទាំងអស់មានមនុស្ស២០០នាក់ បានទទួលឧបករណ៍ភ្លេងអន្លូង(Anglung)ម្នាក់មួយៗ ដែលឧបករណ៍ភ្លេងនោះ ត្រូវបានគេផលិតពីឫស្សី។ គេបានបង្រៀនយើង ឲ្យចេះអង្រួនវា តាមចង្វាក់ តាមការបញ្ជារបស់អ្នកនាំវង់ភ្លេង។ មិនយូរប៉ុន្មាន យើងក៏បានគិតថា យើងកំពុងតែប្រគុំភ្លេងដូចវង់ភ្លេងដែរ ពោលគឺយើងមានមោទនៈភាព ពេលបានដឹងថាយើងធ្វើបានល្អប៉ុណ្ណា! បន្ទាប់មក ខ្ញុំក៏ចាប់ផ្តើមយល់ថា យើងមិនមែនជាអ្នកប្រគុំបានល្អទេ អ្នកដែលសមនឹងទទួលការសរសើរ គឺអ្នកដឹកនាំវង់ភ្លេងឯណោះទេ។ យ៉ាងណាមិញ ពេលដែលអ្វីៗគ្រប់យ៉ាងមានភាពល្អប្រសើរ ក្នុងជីវិតរបស់យើង យើងងាយនឹងមានមោទនភាពចំពោះខ្លួនឯង។ យើងត្រូវបានល្បួងឲ្យគិតថា យើងធ្វើបានល្អ ហើយយើងបានទទួលជោគជ័យ ដោយសារសមត្ថភាពរបស់យើង។ នៅពេលនោះ យើងច្រើនតែភ្លេចថា នៅពីក្រោយការទាំងអស់នោះ គឺមានព្រះជាអ្នកបណ្តាលចិត្តយើង គាំពារ ផ្គត់ផ្គង់ និងការពារយើង។ ស្តេចដាវីឌបានចងចាំសេចក្តីពិតនេះ គឺដូចដែលមានសេចក្តីចែងមកថា “ស្តេចដាវីឌទ្រង់ចូលទៅគង់នៅចំពោះព្រះយេហូវ៉ា ទូលថា ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ តើទូលបង្គំជាអ្វី តើកូនចៅទូលបង្គំជាអ្វី បានជាទ្រង់ប្រោសឲ្យទូលបង្គំបានដល់ត្រឹមនេះ”(១របាក្សត្រ ១៧:១៦)។ ស្តេចដាវីឌមានព្រះទ័យអរសប្បាយយ៉ាងខ្លាំង នៅក្នុងការពោលសរសើរសេចក្តីល្អរបស់ព្រះ។ នៅពេលក្រោយ ពេលដែលយើងត្រូវបានល្បួងឲ្យសរសើរខ្លួនឯង សម្រាប់ព្រះពរដែលយើងបានទទួល សូមយើងបង្អង់ឈប់សិន ហើយសូមចងចាំថា តាមពិតគឺព្រះអម្ចាស់ទេ…
Read articleដំណឹងល្អមានភាពរាលដាល
គេប្រើពាក្យថា “វីដេអូរាលដាល”(ឬ viral video) សំដៅទៅលើវីដេអូឃ្លីបខ្លីៗ ដែលគេបានផ្សព្វផ្សាយ ក្នុងអ៊ីនធ័រណិត ដែលមានការរីករាលដាលយ៉ាងលឿន ពេលដែលគេចែកផ្សាយលីង(ឬបណ្តាញ)របស់វា តគ្នាពីមួយទៅមួយ។ វីដេអូនេះអាចមានលក្ខណៈកំប្លែង ឬមានការលើកទឹកចិត្ត ឬក៏មានការបណ្តាលចិត្ត ហើយវាអាចរីករាលដាលពាសពេញពិភពលោកយ៉ាងឆាប់រហ័ស ហើយមានមនុស្សរាប់លាននាក់បានទស្សនាវា។ ការរីករាលដាលដ៏ឆាប់រហ័សនេះ គឺជាក្តីស្រម៉ៃរបស់អ្នកផ្សាយពាណិជ្ជកម្ម ប៉ុន្តែ អ្នកជំនាញផ្នែកទីផ្សា អាចទាញយកប្រយោជន៍ពីវាបាន។ អ្នកស្រីលេស៊ី ខេមផ៍(Lacy Kemp) បានសរសេរនៅលើគេហទំព័រ realnetworksblog.com ថា “តើធ្វើដូចម្តេចឲ្យអ្នកអាចធ្វើឲ្យអ្វីមួយ មានការរាលដាលដូចភ្លើងឆេះព្រៃបាន? ចម្លើយនោះគឺ អ្នកមិនអាចធ្វើដូចនោះបានទេ។ អ្វីដែលអ្នកចង់ធ្វើឲ្យរាលដាលនោះ ត្រូវតែមានលក្ខណៈដែលអស្ចារ្យល្មមនឹងអាចរាលដាល ដូចភ្លើងឆេះព្រៃបាន”។ យ៉ាងណាមិញ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ “មានភាពរាលដាល” តាមរយៈការចែកផ្សាយបន្តពីមនុស្សម្នាក់ទៅម្នាក់ទៀត។ បន្ទាប់ពីលោកស្ទេផាន ដែលជាអ្នកដឹកនាំក្នុងពួកជំនុំដំបូង ត្រូវគេចោលនឹងថ្មសម្លាប់ ដោយសារសេចក្តីជំនឿរបស់គាត់ អ្នកដើរតាមព្រះយេស៊ូវ ក្នុងក្រុងយេរូសាឡិម ត្រូវគេធ្វើទុក្ខបៀតបៀន ហើយបង្ខំឲ្យចាកចេញពីផ្ទះសម្បែង(កិច្ចការ ៨:១-៣)។ គ្រីស្ទបរិស័ទទាំងនោះ បាននិយាយប្រាប់អ្នកដទៃអំពីព្រះគ្រីស្ទ នៅកន្លែងណាដែលពួកគេទៅដល់ ដោយគ្មានការស្ទាក់ស្ទើរ ឬភ័យខ្លាចអ្វីឡើយ។ គឺដូចដែលមានសេចក្តីចែងថា “អស់អ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ គេដើរចុះឡើងទាំងផ្សាយដំណឹងល្អ គឺជាព្រះបន្ទូល”(ខ.៤)។…
Read articleការក្រឡេកមកក្រោយ
លោកចច ម៉ាដេសិន(George Matheson) គឺជាអ្នកនិពន្ធដែលមានឈ្មោះល្បី ដោយសារបទទំនុកបរិសុទ្ធ ដែលមានចំណងជើងថា “ឱសេចក្តីស្រឡាញ់ ដែលនឹងមិនបោះបង់ខ្ញុំចោលឡើយ”។ គាត់ក៏បាននិពន្ធទំនុកមួយបទទៀត ដែលមានចំណងជើងថា “ព្រះពរដែលគេមិនអើពើរ” ដែលនៅក្នុងនោះ គាត់បានងាកបែរមកក្រោយមើល “ផ្លូវដែលបានហួសទៅហើយ”។ គឺដោយសារការងាកបែរមកក្រោយនេះហើយ ដែលបានធ្វើឲ្យគាត់អាចមើលដឹងថា ព្រះវរបិតារបស់គាត់ដែលគង់នៅស្ថានសួគ៌ បានដឹកនាំគាត់ចាប់តាំងពីដើមផ្លូវរៀងមក។ ព្រះទ្រង់បានរៀបចំផ្លូវសម្រាប់យើងរាល់គ្នា គឺ “ផ្លូវ” សម្រាប់ឲ្យយើងរត់ប្រណាំង(កិច្ចការ ២០:២៤ ២ធីម៉ូថេ ៤:៧)។ ផ្លូវរបស់យើងត្រូវបានគូសវាសកំណត់ទុកជាមុន នៅក្នុងនគរស្ថានសួគ៌ ហើយមានប្រភពក្នុងបំណងព្រះទ័យព្រះ ដែលគ្រប់គ្រងលើទាំងអស់។ ប៉ុន្តែ យើងមិនត្រូវធ្វើការសម្រេចចិត្ត តាមតែការនឹកឃើញរបស់យើងឡើយ។ យើងធ្វើការសម្រេចចិត្តជារៀងរាល់ថ្ងៃ គឺមានទាំងការសម្រេចចិត្តធំ និងការសម្រេចចិត្តតូច ដែលក្នុងនោះមានការសម្រេចចិត្តខ្លះអាចនាំឲ្យជីវិតរបស់យើងមានការកែប្រែ។ យើងពិបាកយល់អំពីអាថ៌កំបាំងនៃទំនាក់ទំនង រវាងអំណាចគ្រប់គ្រងរបស់ព្រះ និងការសម្រេចចិត្តរបស់មនុស្ស តែទន្ទឹមនឹងនោះ យើងអាចសួរថា “តើធ្វើដូចម្តេចឲ្យយើងអាចស្គាល់ផ្លូវដែលត្រូវរត់ប្រណាំងនោះ?” សព្វថ្ងៃនេះ ខ្ញុំអាចរកឃើញចម្លើយចំពោះសំណួរនេះ កាន់តែច្បាស់លាស់ ស្របពេលដែលខ្ញុំកាន់តែមានវ័យចាស់ និងមានអតីតកាលកាន់តែច្រើន សម្រាប់ក្រឡេចមកមើលឡើងវិញ។ ពេលខ្ញុំក្រឡេកមកមើលអតីតកាល ខ្ញុំក៏បានដឹងថា ព្រះបាននាំផ្លូវខ្ញុំតាំងពីដើមផ្លូវរៀងមក។ ខ្ញុំពិតជាអាចនិយាយបានថា “ព្រះទ្រង់បានធ្វើជាអ្នកគង្វាលរបស់ខ្ញុំ អស់មួយជីវិតខ្ញុំ រហូតមកដល់ថ្ងៃនេះ”(លោកុប្បត្តិ…
Read articleឈប់!
ជីវិតមនុស្សម្នាក់ៗ ប្រៀបបាននឹងមុខជំនួញដ៏មមាញឹក មួយ។ ជីវិតរបស់យើង ហាក់ដូចជាតែងតែមានកិច្ចការដែលត្រូវធ្វើជាបន្ថែមទៀតជានិច្ច ហើយតែងតែមានកន្លែងផ្សេងដែលត្រូវទៅជាបន្តទៀត ព្រមទាំងមានមនុស្សដែលត្រូវជួបជាបន្ថែមទៀត។ គ្មាននរណាម្នាក់ចង់រស់នៅ ក្នុងជីវិតដែលមិនបានធ្វើកិច្ចការអ្វីដែលមានន័យនោះឡើយ តែទន្ទឹមនឹងនោះ ចង្វាក់ដ៏លឿននៃដំណើរជីវិត ក៏បានគម្រាមថា នឹងឆក់យកភាពស្ងប់ស្ងៀមចេញពីយើង។ ពេលយើងកំពុងបើកបររថយន្ត ឬម៉ូតូ មានផ្លាកសញ្ញាចរាចរណ៍ ដែលបញ្ជាឲ្យយើងឈប់ ឬផ្លាកសញ្ញាដែលដាស់តឿនយើង ឲ្យបន្ថយល្បឿន ដែលគេបានដាក់តាមដងផ្លូវ ដើម្បីរំឭកយើងឲ្យដឹងខ្លួនថា ដើម្បីសុវត្ថិភាព យើងមិនអាចចេះតែជាន់ឈ្នាន់ល្បឿន ឬមូលហ្គ្រែម៉ូតូជាប់ជានិច្ចឡើយ។ ដូចនេះ យើងត្រូវការក្រើនរំឭកបែបនោះ នៅក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់យើង។ អ្នកនិពន្ធព្រះគម្ពីរទំនុកដំកើង បានដឹងច្បាស់ពីសារៈសំខាន់នៃពេលស្ងប់ស្ងាត់។ ព្រះទ្រង់បាន “សម្រាក” នៅថ្ងៃទីប្រាំពីរ។ ម្យ៉ាងទៀត មានពេលមួយ ព្រះយេស៊ូវទ្រង់មានសេចក្តីជាច្រើនទៀតដែលត្រូវបង្រៀន និងមានមនុស្សជាច្រើនទៀត ដែលត្រូវប្រោសឲ្យជា តែទ្រង់ក៏បានយាងទៅដាច់ដោយឡែកពីហ្វូងមនុស្ស ដើម្បីសម្រាកព្រះកាយមួយរយៈ(ម៉ាថាយ ១៤:១៣ ម៉ាកុស ៦:៣១)។ ទ្រង់បានជ្រាបថា ការបន្ថែមល្បឿននៅក្នុងជីវិត គឺមិនមែនជាទង្វើដ៏ឆ្លាតវ័យឡើយ ពោលគឺយើងមិនត្រូវធ្វើឲ្យកុងទ័រសាំងរបស់យើង ចេះតែចង្អុលទៅរក “ចំណុចអស់សាំង” ជានិច្ចឡើយ។ បទគម្ពីរទំនុកដំកើង ១៣១:២ បានចែងថា “ទូលបង្គំបានរម្ងាប់ ហើយព្រលួងព្រលឹងទូលបង្គំជាស្រេច” តើកន្លងមក…
Read articleមិត្តភ័ក្ររបស់ខ្ញុំ ឈ្មោះវីលាម
មានពេលមួយយើងបានធ្វើដំណើរ ទៅសួរសុខទុក្ខកុមារពិការផ្លូវកាយ និងផ្លូវចិត្ត នៅក្នុងមជ្ឈមណ្ឌលមួយ ក្នុងក្រុងខូបស៍(Copse) ប្រទេសចាម៉ៃកា(Jamaica)។ ពេលយើងចេញពីឡានក្រុង ចូលទៅក្នុងផ្ទះនោះ ខ្ញុំមិនបានរំពឹងថា បានជួបកីឡាករបាល់ទាត់ណាម្នាក់ឡើយ។ ខណៈពេលដែលក្រុមចម្រៀងក្មេងជំទង់ និងអ្នកមើលខុសត្រូវយុវជនដទៃទៀតបានបំបែកជួរ ហើយបានដើរទៅរកក្មេងៗដើម្បីឱប ដើម្បីបង្ហាញសេចក្តីស្រឡាញ់ និងលេងជាមួយពួកគេ ខ្ញុំក៏បានជួបយុវជនម្នាក់ឈ្មោះវីលាម(William)។ កាលនោះ ខ្ញុំមិនបានដឹងច្បាស់ថា គ្រូពេទ្យបានរកឃើញថា វីលាមមានជម្ងឺអ្វីទេ ប៉ុន្តែ មើលទៅគាត់ ហាក់ដូចជាកំពុងមានជម្ងឺពិការផ្នែកសតិបញ្ញា។ មុននោះ ខ្ញុំបានយកបាល់ទាត់មួយចេញពីក្នុងឡានក្រុង ដូចនេះ ខ្ញុំក៏បានបោះបាល់នោះទៅវីលាមថ្មមៗ តែគាត់ចាប់មិនជាប់ ហើយបាល់ក៏ធ្លាក់ទៅដី។ ប៉ុន្តែ ពេលដែលខ្ញុំរើសបាល់នោះឡើង ហើយដាក់វានៅក្នុងដៃរបស់គាត់ គាត់ក៏បានកាន់វាយឺតៗ រហូតដល់ពេលដែលគាត់ត្រូវចិត្ត។ បន្ទាប់មក វីលាមក៏បានផ្អែកទៅលើជញ្ជាំងរបង ដើម្បីទប់ខ្លួនឲ្យនឹង រួចក៏បានបោះបាល់នោះមកខ្ញុំ ដោយបង្វិលបាល់យ៉ាងល្អឥតខ្ចោះ។ យើងក៏បានលេងបោះបាល់ទៅវិញទៅមក អស់រយៈពេល៤៥នាទី។ នៅថ្ងៃនោះ គាត់បានធ្វើឲ្យខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ហើយខ្ញុំជឿជាក់ថា ខ្ញុំក៏បានធ្វើឲ្យគាត់ប៉ះពាល់ចិត្តផងដែរ។ គាត់បានធ្វើឲ្យខ្ញុំរៀនបានថា យើងគ្រប់គ្នាសុទ្ធតែមានភាពចាំបាច់ នៅក្នុងរូបកាយនៃព្រះគ្រីស្ទ ដែលជាពួកជំនុំ(១កូរិនថូស ១២:២០-២៥)។ ជាញឹកញាប់ មនុស្សយើងច្រើនតែបដិសេធអ្នកណាដែលមានភាពខុសប្លែកពីខ្លួន។ ប៉ុន្តែ អ្វីដែលយើងអាចរៀនសូត្របានពីវីលាមនោះ គឺថា…
Read article