ការរៀបចំចិត្ត ឲ្យបានត្រឹមត្រូវ
ខ្ញុំចូលចិត្តអានរឿងលោកយ៉ូណាស ព្រោះរឿងនេះមានខ្លឹមសារល្អៗ និងមេរៀនសំខាន់ៗសម្រាប់អប់រំជីវិត។ បន្ទាប់ពីលោកយ៉ូណាសមានចិត្តរឹងរូស មិនព្រមធ្វើតាមបំណងព្រះទ័យព្រះ នៅទីបំផុតលោកយ៉ូណាស់ក៏បានប្រ កាស់ព្រះបន្ទូល ឲ្យអ្នកក្រុងនីនីវេប្រែចិត្ត ហើយការនេះបានធ្វើឲ្យគាត់ក្លាយជាបេសកជន ដែលមានជោគជ័យបំផុត នៅសម័យនោះ។ ពេលប្រជាជននៅទីនោះបានប្រែចិត្ត ហើយងាកបែរចេញពីផ្លូវទុច្ចរិតរបស់ខ្លួន ហើយពេលដែលព្រះបន្ទន់ព្រះទ័យ លែងមានសេចក្តីក្រោធចំពោះពួកគេទៀត នោះអ្នកប្រហែលជារំពឹងថា លោកយ៉ូណាស់កំពុងមានចិត្ត រីករាយហើយ។ តែផ្ទុយទៅវិញ គាត់មានសេចក្តីកំហឹង ពេលដឹងថាព្រះមានសេចក្តីមេត្តា ចំពោះប្រជាជននៅក្រុងនោះ។ តើមកពីហេតុអ្វី? ទោះនៅទីបំផុត គាត់ព្រមស្តាប់បង្គាប់ព្រះ ដោយធ្វើការដ៏ត្រឹមត្រូវ នៅកន្លែងដ៏ត្រឹមត្រូវក៏ដោយ ក៏គាត់នៅមានភាពកម្សោយ នៅក្នុងជម្រៅចិត្តគាត់។ យើងក៏មិនខុសពីលោកយ៉ូណាស់ដែរ ព្រោះបើសិនជាយើងមិនប្រុងប្រយ័ត្នទេ លក្ខណៈខាងវិញ្ញាណរបស់យើង“ល្អ” តែសម្បកក្រៅប៉ុណ្ណោះ តែនៅ ក្នុងចិត្តយើងវិញ គឺមានភាពដាច់ ឆ្ងាយពីព្រះ។ ទ្រង់សព្វព្រះទ័យបំផុត ចំពោះលក្ខណៈពិត នៅក្នុងជម្រៅចិត្តរបស់យើង។ ព្រះបន្ទូលទ្រង់ “មុតជាងដាវណាមានមុខ២ ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹង និងវិញ្ញាណ”(ហេព្រើ ៤:១២)។ ទ្រង់ប្រើព្រះបន្ទូលទ្រង់ ដើម្បីធ្វើការវះកាត់ដ៏បរិសុទ្ធ ដើម្បីដកយកចេញនូវភាពលោភលន់ ភាពមិនស្មោះត្រង់ សេចក្តីសម្អប់ សេចក្តី អំណួត និងភាពអាត្មា និយម…
Read articleការនិយាយស្តី ដោយគ្មានការប្រុងប្រយ័ត្ន
ពេលដែលខ្ញុំ និងភរិយារបស់ខ្ញុំទៅចូលរួមជាភ្ញៀវ ក្នុងព្រះវិហារមួយ ដើម្បីទស្សនាកម្មវិធីប្រគុំតន្រ្តីពិសេសមួយ យើងបានធ្វើដំណើរទៅដល់មុនម៉ោង ដើម្បីអង្គុយនៅកន្លែងល្អ។ មុនពេលកម្មវិធីចាប់ផ្តើម យើងក៏បានស្តាប់ឮសមាជិកពួកជំនុំពីរនាក់ ដែលអង្គុយពីក្រោយយើង កំពុងនិយាយរអ៊ូរទាំអំពីព្រះវិហាររបស់ខ្លួន។ ពួកគេបានរិះ គន់គ្រូគង្វាល ការដឹកនាំ ការលេងភ្លេង ការដាក់អទិភាពនៅ ក្នុងការងារបម្រើព្រះ និងការអ្វីជាច្រើនទៀត ដែលធ្វើឲ្យពួកគេមិនពេញចិត្ត។ ពួកគេមិនបានខ្វល់ ឬមិនបានដឹងថា មានភ្ញៀវពីរនាក់ កំពុងមានវត្ថមាននៅខាងមុខពួកគេទេ។ ខ្ញុំយល់ថា ការសន្ទនាដែលមិនសមរម្យរបស់ពួកគេ អាចធ្វើឲ្យយើងដើរចេញពីព្រះវិហាររបស់ពួកគេ បើសិនជាយើងកំពុងស្វែងរកព្រះវិហារថ្មីមួយកន្លែង សម្រាប់ទៅចូលរួមថ្វាយបង្គំព្រះជាប្រចាំនោះ។ ការអាក្រក់ជាងនេះអាចកើតឡើង បើសិនជាពេលនោះយើងកំពុងស្វែងរកព្រះ តែត្រូវបានធ្វើឲ្យរវាតចិត្តចេញទៅវិញ ដោយសារពាក្យសម្តីដែលបង្ហាញពីការមិនពេញចិត្តរបស់ពួកគេ។ ការនិយាយស្តីដោយគ្មានការប្រុងប្រយ័ត្នរបស់ពួកគេ មិនគ្រាន់តែជាបញ្ហានៃពាក្យសម្តី ឬអាកប្បកិរិយ៉ាដែលពួកគេបានបង្ហាញចេញប៉ុណ្ណោះទេ តែវាក៏បានបញ្ជាក់ផងដែរថា ពួកគេមិនបានខ្វល់ខ្វាយអំពីផលវិបាក ដែលពាក្យសម្តីនោះអាចមានចំពោះអ្នកដទៃឡើយ។ យើងត្រូវប្រើពាក្យសម្តី តាមរបៀបដែលប្រសើរជាងនេះ គឺដូចដែលស្តេចសាឡូម៉ូនបានចែង នៅក្នុងសុភាសិត ១៧:២៧ ថា “អ្នកណាដែលមានដំរិះរមែងសំចៃទុកនូវពាក្យសំដី ហើយអ្នកណាដែលមានយោបល់ នោះក៏តែងតែមានចិត្តត្រជាក់ដែរ”។ ជាញឹកញាប់ យើងគួរតែជៀសវាងការនិយាយអ្វី តាមការគិត ឬការយល់ដឹងរបស់យើង(ឬតាមការដែលយើងយល់ថា ខ្លួនដឹង) តែផ្ទុយទៅវិញ ចូរយើងខិតខំប្រើពាក្យសម្តី ដែលនាំឲ្យមានចិត្តត្រជាក់ និងសេចក្តីសុខសាន្តវិញ…
Read articleបន្ទុកដែលផុយស្រួយ
ខណៈពេលដែលដូឡ័រ(Dolors) កំពុងបើកបររថយន្ត នៅតាមផ្លូវជនបទមួយ នាងក៏បានកត់សំគាល់ថា មានឡានមួយគ្រឿង កំពុងបើកពីខាងក្រោយឡាននាងយ៉ាងគៀក។ នាងស្ទើរតែអាចដឹងថា អ្នកបើកបរនោះកំពុងធុញទ្រាន់នឹងការបើកបររបស់នាង ស្របពេលដែលនាងកំពុងបើកបរយ៉ាងប្រុងប្រយ័ត្ន និងខំងាករកមើលផ្លូវ មុននឹងបត់ឡានយឺតៗ តាមផ្លូវបត់ ដែលមានបួនប្រាំកន្លែង។ ជាការពិតណាស់ អ្នកបើកបរនោះមិនបានដឹងទេថា ដូឡ័រកំពុងដឹកដំឡូងបារំាងកិនប្រហែល៤៥គីឡូ និងទឹកសម្លសម្រាប់ស្រូបពីរឆ្នាំ ព្រមទាំងអាហារជាច្រើនមុខទៀត សម្រាប់កម្មវិធីបរិភោគអាហារពេលយប់ នៅព្រះវិហារ ដែលល្មមនឹងអាចឲ្យមនុស្ស២០០នាក់បរិភោគជុំគ្នាបាន! ពេលដូឡ័រដឹងថា អ្នកបើកបរនោះកំពុងមានអារម្មណ៍នឿយណាយ នាងក៏គិតថា បើសិនជាគាត់គ្រាន់តែបានដឹងថា ឡានរបស់ខ្ញុំកំពុងដឹករបស់ផុយស្រួល នោះគាត់នឹងដឹងពី មូលហេតុដែលខ្ញុំបើកបរយឺតៗដូចនេះ។ រំពេចនោះ មានគំនិតមួយទៀតបានលេចឡើងនៅក្នុងចិត្តនាងថា “តើមានពេលប៉ុន្មានដងហើយ ដែលខ្ញុំខ្វះការអត់ធ្មត់ ចំពោះអ្នកដែលកំពុងទទួលបន្ទុកដ៏ផុយស្រួយ ដោយមិនបានដឹងអំពីការលំបាករបស់ពួកគេ?” តើយើងងាយនឹងធ្វើការសន្និដ្ឋានអំពីអ្នកដទៃ ដោយយល់ថា ខ្លួនបានដឹងអំពីការពិតគ្រប់យ៉ាង ដែលមានក្នុងស្ថានភាពរបស់ពួកគេឬ? ព្រះបន្ទូលរបស់ព្រះដឹកនាំយើង ឲ្យទៅតាមទិសដៅ ដែលមានចិត្តសប្បុរស ដោយបង្រៀនយើង ឲ្យប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ដោយចិត្តសប្បុរស ការបន្ទាបខ្លួន និងការអត់ធ្មត់(កូល៉ុស ៣:១២)។ ពេលដែលយើងទ្រាំទ្រគ្នា និងអត់ទោសឲ្យគ្នា នោះយើងកំពុងតែមានសេចក្តីស្រឡាញ់កាន់តែខ្លាំងចំពោះគ្នា(ខ.១៣)។ ចូរយើងប្រព្រឹត្តចំពោះអ្នកដទៃ តាមបែបយ៉ាងណា ដែលយើងចង់ឲ្យគេប្រព្រឹត្តចំពោះយើងវិញ(លូកា ៦:៣១) ដោយចាំថា…
Read articleការឈ្នះ និងការចាញ់
ការប្រកួតជម្រើសជើងឯកម៉ាស្ទ័រ ស្ថិតក្នុងចំណោមការប្រកួតដ៏មានកិត្យានុភាពបំផុតរបស់កីឡាវាយកូនហ្គោលជាលក្ខណៈអាជីព។ នៅឆ្នាំ ២០០៩ លោកកេននី ភ័ររី(Kenny Perry) បានទទួលលំដាប់ថ្នាក់ទីពីរ បន្ទាប់បាននាំមុខគេ នៅក្នុងជុំចុងក្រោយ។ ក្នុងការសែត New York Time លោកបីល ផិននីងតុន(Bill Pennington) បានពណ៌នាថា លោកភ័ររី “បានខកចិត្ត តែមិនអស់សង្ឃឹម ឬបាក់ទឹកចិត្តឡើយ” បន្ទាប់ពីបានចាញ់ការប្រកួតនោះ។ លោកភ័ររីបាននិយាយថា “ខ្ញុំនឹងក្រឡេចមកមើលរឿងនេះឡើងវិញ ម្តងម្កាល ហើយសួរខ្លួនឯងថា តើមានអ្វីខ្លះដែលខ្ញុំអាចធ្វើ តាមរបៀបផ្សេង ដើម្បីទទួលជោគជ័យ នៅពេលប្រកួតលើកនោះ តែខ្ញុំនឹងមិនឲ្យរឿងនោះដក់ជាប់ក្នុងចិត្តខ្ញុំជារហូតឡើយ។ ប្រសិនបើនេះជារឿងដ៏អាក្រក់បំផុត ដែលបានកើតឡើង ក្នុងជីវិតខ្ញុំ នោះវាជាមេរៀនដ៏ល្អគួសមមួយសម្រាប់ខ្ញុំ។ ខ្ញុំនឹងមិនឱ្យបញ្ហានេះតាមរំខានខ្ញុំឡើយ។ ក្នុងមួយជីវិតនេះ មានការជាច្រើនទៀត ដែលសំខាន់ជាងបញ្ហាមួយនេះ…ដូចនេះ ខ្ញុំនឹងត្រឡប់ទៅផ្ទះវិញនៅយប់នេះ ជាមួយនឹងគ្រួសារខ្ញុំ ហើយយើងនឹងធ្វើអ្វីដែលនាំឲ្យសប្បាយចិត្តវិញ”។ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងចាំបាច់ត្រូវមានសមត្ថភាពរៀនសូត្រពីការខកចិត្ត។ ការផ្ចង់ចិត្តរបស់យើង គឺជាកក្តាកំណត់នៃរបៀបដែលយើងប្រឈមមុខនឹងជ័យជម្នះ និងបរាជ័យក្នុងជីវិត។ គឺដូចដែលមានសេចក្តីចែងមកថា “ដូច្នេះ បើសិនជាអ្នករាល់គ្នាបានរស់ឡើងវិញ ជាមួយនឹងព្រះគ្រីស្ទ នោះចូរស្វែងរកអស់ទាំងសេចក្តី ដែលនៅស្ថានលើវិញ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្តាំនៃព្រះ…
Read articleការគិតខុស
មានមនុស្សបួននាក់កំពុងធ្វើដំណើរជាមួយគ្នា តាមយន្តហោះតូចមួយ។ ក្នុងចំណោមនោះ មានអ្នកបើកយន្តហោះ សាស្ត្រាចារ្យ គ្រូគង្វាល និងអ្នកឡើងភ្នំ។ ពេលនោះម៉ាស៊ីនយន្តហោះក៏បានខូច ហើយអ្នកបើកយន្តហោះបានប្រាប់ពួកគេថា “យើងមានឆ័ត្រយោងតែបីទេ នៅក្នុងយន្តហោះនេះ។ ដោយសារយន្តហោះនេះរបស់ខ្ញុំ នោះខ្ញុំនឹងយកឆ័ត្រយោងមួយ”។ គាត់ក៏ពាក់ឆ័ត្រយោងនោះ ហើយលោតចុះបាត់។ រីឯសាស្ត្រាចារ្យវិញ គាត់បាននិយាយថា “ខ្ញុំជាអ្នកចេះដឹង ហើយពិភពលោកនេះត្រូវការខ្ញុំ ដូច្នេះ ខ្ញុំយកឆ័ត្រយោងមួយដែរ” ហើយគាត់ក៏លោតចេញដែរ។ បន្ទាប់មក គ្រូគង្វាលបាននិយាយទៅកាន់អ្នកឡើងភ្នំថា “ខ្ញុំមិនចង់ធ្វើជាមនុស្សអត្មានិយមទេ ដូច្នេះ ចូរអ្នកយកឆ័ត្រយោងចុងក្រោយនេះចុះ”។ អ្នកឡើងភ្នំបានឆ្លើយតបថា “នៅសល់ឆ័ត្រយោងពីរទៀត ដូច្នេះ យើងអាចចែកគ្នាម្នាក់មួយបាន។ លោកសាស្ត្រាចារ្យនោះបានយកកាបូប ស្ពាយរបស់ខ្ញុំ ហើយបានលោតចុះទៅបាត់ហើយ ដោយស្មានថាវាជាឆ័ត្រយោង!” ទោះលោកសាស្ត្រាចារ្យបានគិតថា គាត់នឹងអាចចុះដល់ដី ដោយសុវត្តិភាពក៏ដោយ ក៏ការធានារបស់គាត់ គ្រាន់តែបានផ្អែកទៅលើការគិតខុសប៉ុណ្ណោះ។ មានមនុស្សមួយចំនួនមានការគិតខុស អំពីការធានាអំពីសេចក្តីសង្គ្រោះ។ ពួកគេជឿថា ការចូលរួមកម្មវិធីថ្វាយបង្គំ ការទទួលជ្រមុជទឹក ឬការខំធ្វើល្អ នឹងធ្វើឲ្យព្រះព្រមប្រទានសេចក្តីសង្រ្គោះដល់ខ្លួន។ ប៉ុន្តែ ការគិតរបស់យើង ជាការគិតខុស បើសិនជាការគិតនោះ មិនបានផ្អែកទៅលើព្រះបន្ទូលព្រះ ដែលបានចែងក្នុងព្រះគម្ពីរទេនោះ។ ព្រះអម្ចាស់បានមានបន្ទូលថា “យើងរាល់គ្នាបានធ្វើបាប”…
Read articleបល្ល័ង្ករបស់ព្រះ មានកង់
ជីន ឌ្រីសកូល(Jean Driscoll) គឺជាអត្តពលិកដ៏ឆ្នើមម្នាក់។ នាងបានទទូលជ័យជម្នះប្រាំបីលើក នៅក្នុងការរត់ប្រណាំម៉ារ៉ាតុននៃក្រុងបូស្តុន។ នាងក៏បានចូលរួមប្រកួតបួនលើក ក្នុងកីឡាប៉ារ៉ាអូឡាំពិចសម្រាប់ជនពិការ ហើយឈ្នះបានមេដាយមាស៥។ ដោយសារនាងមានជម្ងឺឆ្អឹងខ្នងពីកំណើត នាងក៏បានប្រកួត ដោយអង្គុយនៅលើរទេះរុញ។ បទគម្ពីដានីយ៉ែល ៧:៩ ស្ថិតក្នុងចំណោមបទគម្ពីរ ដែលនាងចូលចិត្តបំផុត ដែលបានចែងថា “ព្រះដ៏មានព្រះជន្មពីចាស់បុរាណទ្រង់ក៏គង់នៅ … បល្ល័ង្កទ្រង់ នោះសុទ្ឋតែជាអណ្តាតភ្លើង ហើយកង់នៃបល្ល័ង្កនោះក៏ជាភ្លើងឆេះដែរ”។ ពេលនាងបានដឹងថា ការបើកសម្តែងដែលលោកដានីយ៉ែលបានទទួល មានទំនាក់ទំនងជាមួយនឹងស្ថានភាពរបស់នាងផ្ទាល់ នាងមានការលើកទឹកចិត្តយ៉ាងខ្លាំង បានជានាងអាចលើកទឹកចិត្តដល់អ្នកដទៃ ជាបន្តទៀត។ នាងបាននិយាយថា “ពេលណា ខ្ញុំមានឱកាសជជែកជាមួយមនុស្សដែលអង្គុយលើរទេះរុញ ដែលធុញថប់នឹងជីវិតនៅលើរទេះរុញ ខ្ញុំបានប្រាប់ពួកគេថា ‘ព្រះបានបង្កើតអ្នកមក ឲ្យមានរូបភាពដូចទ្រង់ តែរទេះរុញរបស់អ្នក ត្រូវបានបង្កើតមកឲ្យមានរូបដូចបល្ល័ង្គទ្រង់ផងដែរ!” ជាការពិតណាស់ ការបើកសម្តែងដែលលោកដានីយ៉ែលបានទទួល មិនបានបង្ហាញថា ព្រះអម្ចាស់មានភាពពិការឡើយ។ តាមការពិត អ្នកខ្លះយល់ថា “បល្ល័ងដែលមានកង់” របស់ព្រះ គឺជានិមិត្តរូប តំណាងឲ្យព្រះដែលមានយុត្តិធម៌ដែលជួយមនុស្សជាតិ ដោយអំណាចគ្រប់គ្រង។ ហើយបទគម្ពីរខ្លះទៀត បាននិយាយអំពីការដែលព្រះប្រទានជំនួយ ដល់អ្នកដែលជឿទ្រង់(សុភាសិត ៣:២៥-២៦ ម៉ាថាយ ២០:២៩-៣៤ អេភេសូរ…
Read article