ការហ៊ានប្រថុយគ្រោះថ្នាក់
លោកហល នីដហាម(Hal Needham)ជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា អ្នកដើរតួរជំនួស ក្នុងឈុតគ្រោះថ្នាក់! ជីវិតអ្នកសម្តែងហូលីវូត ក្នុងឈុតឡានបុកគ្នា ឈុតលោតពីលើយន្តហោះ ឈុតបាក់ឆ្អឹង ឈុតចម្អកឲ្យសេចក្តីស្លាប់ ។ លោកនីដហាមបាននិយាយឆ្លុះបញ្ចាំងអំពីការហ៊ានប្រថុយនឹងគ្រោះថ្នាក់ដោយពិពណ៌នាអំពីឈុតដែលគាត់ធ្លាប់សម្តែង ដូចជាឈុតវាយតប់គ្នានឹងកណ្តាប់ដៃធ្ងន់ៗ ឈុតប្រណាំងឡានក្នុងល្បឿនលឿន ឈុតដើរលើស្លាបយន្តហោះដែលកំពុងហោះហើរ ឈុតធ្លាក់ពីលើខ្នងសេះ ព្រមទាំងឈុតដុតខ្លួនឱ្យឆេះផងដែរ! គាត់បានប្រថុយជីវិត ក្នុងខ្សែភាពយន្ត ដើម្បីកម្សាន្តអារម្មណ៍ទស្សនិកជន និងដើម្បីក្លាយជាកំពូលអ្នកសម្តែងជំនួសក្នុងឈុតគ្រោះថ្នាក់ ក្នុងខ្សែភាពយន្តហូលីវូដ។ យ៉ាងណាមិញ សាវ័កប៉ុល និងលោកបាណាបាសក៏ “ជាមនុស្សដែលបានប្រថុយជីវិត”ដែរ(កិច្ចការ១៥:២៦)។ ប៉ុន្តែ ពួកគេមានបំណងផ្សេងពីលោកនីដហាម។ គោលដៅ របស់ពួកគេ គឺដើម្បីលើកតម្កើងព្រះនាមព្រះគ្រីស្ទ តាមរយៈការផ្សាយដំណឹងល្អ។ ក្នុងនាមជាបេសកជន ក្នុងចក្រភពរ៉ូម លោកប៉ុល បានប្រឈមមុខនឹងគ្រោះថ្នាក់ ដូចជា ការលិចសំពៅ ការត្រូវគេវាយដំ ការបៀតបៀន និងការជាប់គុក ហើយនៅមានទុក្ខលំបាកជាច្រើនទៀត(២កូរិនថូស ១១:២២-៣០)។ ប៉ុន្តែ សាវ័កប៉ុលមិនគ្រាន់តែសុខចិត្តប្រថុយជីវិត ដើម្បីធ្វើឲ្យគេស្គាល់ព្រះនាមព្រះគ្រីស្ទប៉ុណ្ណោះឡើយ។ មានគ្រីស្ទបរិស័ទជាច្រើនបានប្រថុយគ្រោះថ្នាក់ ដើម្បីចែកចាយដំណឹងល្អ។ ប៉ុន្តែ អ្នកខ្លះទៀតបែរជានៅស្ងាត់ស្ងៀមទៅវិញ ដោយសារខ្លាចគេបដិសេធ។ តើអ្នកធ្លាប់ធ្វើមិនដឹងមិនឮ ចំពោះឱកាសចែកចាយដំណឹងល្អដែរឬទេ? ព្រះបានប្រទានព្រះវិញ្ញាណបរិសុទ្ឋ ដើម្បីចម្រើនកម្លាំងដល់យើងរាល់គ្នា(កិច្ចការ ១:៨)…
Read articleចូរកុំខ្លាច
ភរិយារបស់ខ្ញុំមានជម្ងឺជាទម្ងន់ ពេលនាងមានផ្ទៃពោះកូនទីពីរ។ ពេលដែលវេជ្ជបណ្ឌិតកំពុងព្យាយាមពិនិត្យមើលឲ្យដឹងថានាងមានជម្ងឺអ្វី នាងក៏ចេះតែខ្សោយទៅៗ ធ្វើឲ្យនាងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់។ ពេលខ្ញុំឃើញនាងទទួលរងការឈឺចាប់ដូចនេះ ខ្ញុំមានអារម្មណ៍តក់ស្លត់ ហើយមិនដឹងថា អាចជួយអ្វីដល់នាងបានទេ។ នៅថ្ងៃខ្លះ ខ្ញុំមានអារម្មណ៍ថា ព្រះទ្រង់ហាក់ដូចជាមិនបានស្តាប់ពាក្យអធិស្ឋានរបស់យើងសោះ។ មានពេលមួយ នៅថ្ងៃអាទិត្យ ពេលខ្ញុំកំពុងស្វែងរកការកំសាន្តចិត្តពីព្រះគម្ពីរ ខ្ញុំក៏បានបើកចំខទី១ នៃក័ណ្ឌគម្ពីរអេសាយជំពូក ៤៣។ បទគម្ពីរនេះចាប់ផ្តើមដោយពាក្យថា “កុំខ្លាចឡើយ” ហើយបានបញ្ចប់ដោយពាក្យថា “ឯងជារបស់អញ”។ ភ្លាមនោះ ព្រះវិញ្ញាណបរិសុទ្ធក៏បានមានបន្ទូលមកកាន់ខ្ញុំ ដោយផ្ទាល់ តាមបទគម្ពីរនោះតែម្តង។ ក្នុងបទគម្ពីរនោះ ព្រះអម្ចាស់បានមានបន្ទូលមកកាន់ពួកសាសន៍អ៊ីស្រាអែល ដោយភាពស្និទ្ធស្នាលយ៉ាងខ្លាំង បានជាធ្វើឲ្យខ្ញុំនឹកចាំថា ទ្រង់ក៏មានព្រះ ទ័យទុកដាក់ចំពោះយើងជានិច្ចដែរ គឺដូចដែលទ្រង់បានប្រើពាក្យថា “កាលណាឯងដើរកាត់ទឹកធំ … ដើរកាត់ទន្លេ … លុយកាត់ភ្លើង”(ខ.២)។ ឃ្លាទាំងនេះ បានបន្លឺសម្លេងកាន់តែខ្លាំងឡើងៗ ចេញពីទំព័រសៀវភៅ មកប៉ះពាល់ចិត្តរបស់ខ្ញុំ។ ការកម្សាន្តចិត្តរបស់យើងក្នុងពេលនោះ មិនមែនទទួលបានពីសេចក្តីសន្យាអំពីការប្រោសឱ្យជា ឬទទួលបានពីការអស្ចារ្យឡើយ ប៉ុន្តែ វាកើតចេញពីការដឹងជាក់ថា ទ្រង់មិនបានទុកយើងចោលឡើយ។ ជាងនេះទៅទៀត យើងបានជួបរឿងដែលគួរឲ្យតក់ស្លត់ជាច្រើនទៀត ជាពិសេសបន្ទាប់ពីអេធិន(Ethan)ចាប់កំណើត ខ្ញុំមានអារម្មណ៍ថា ទាំងម្តាយនិងកូនហាក់ដូចជាមិនសង្ឃឹមថារស់សោះ។ ប៉ុន្តែ ព្រះបានប្រើព្រះបន្ទូលទ្រង់ លោមកម្សាន្តចិត្តយើង…
Read articleក្រុមការងារពេលយប់
ការងារដំបូងរបស់ភែត(Pat) គឺធ្វើនៅពេលយប់ ក្នុងហាងលក់ចាប់ហួយមួយ។ បន្ទាប់ពីហាងដល់ពេលត្រូវបិទទ្វារ គាត់និងក្រុមការងាររបស់គាត់ ត្រូវរៀបចំទុកដាក់ និងបន្ថែមឥវ៉ាន់ដែលអស់នៅលើធ្នើរ មុននឹងចាកចេញពីហាង។ ចៅហ្វាយរបស់ភែតបានណែនាំពួកគេ ឱ្យតម្រៀបស៊ុបកំប៉ុង នៅលើធ្នើ ដោយបែរផ្លាកយឺហោមកខាងមុខជានិច្ច ដើម្បីឲ្យគេស្រួលមើលស៊ុបកំប៉ុងនោះ។ តែភែត បានធ្វើខុសការណែនាំនោះបន្តិច ដោយនិយាយថា “យើងត្រូវបែរផ្លាកយឺហោកំប៉ុងទាំងនោះ មកខាងមុខ តែត្រូវបែរផ្លាកយឺហោកំប៉ុងបីទៀតមកខាងក្រោយវិញ”។ នៅយប់មួយ ពេលភែតកំពុងរៀបចំធ្នើរ មិត្តរួមការងាររបស់គាត់ក៏បាននិយាយចំអកថា “យើងត្រូវបែរផ្លាក់យឺហោរបស់កំប៉ុងដែលនៅជួបមុខ ឲ្យបានត្រឹមត្រូវ ហើយកំប៉ុងនៅជួរក្រោយ រៀបយ៉ាងម៉េចក៏បាន ព្រោះគ្មាននរណាមើលឃើញទេ?” ពេលនោះ ជាពេលដែលក្មេងជំទង់ម្នាក់នោះ ត្រូវធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ តើគាត់គួរតែធ្វើតាមបង្គាប់របស់ចៅហ្វាយគាត់ ឬគួរតែធ្វើអ្វីដែលងាយស្រួល? យ៉ាងណាមិញ ពេលណាយើងត្រូវធ្វើការសម្រេចចិត្ត យើងគ្រប់គ្នាក៏សុទ្ធតែស្ថិតក្នុងស្ថានភាពស្រដៀងនឹងគាត់ដែរ។ លោកសាវ័កប៉ុលបានលើកទឹកចិត្តបងប្អូនរួមជំនឿរបស់គាត់ ឲ្យស្តាប់បង្គាប់ព្រះ ទោះគ្មាននរណាម្នាក់ឈរមើលពួកគេក៏ ដោយ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ពួកបាវបម្រើអើយ ចូរស្តាប់បង្គាប់ចៅហ្វាយនាយខាងសាច់ឈាមក្នុងគ្រប់ការទាំងអស់ចុះ មិនមែនតែការនៅមុខគេប៉ុណ្ណោះ ដូចជាចង់ផ្គាប់ចិត្តមនុស្សនោះ គឺដោយចិត្តសោះត្រង់វិញ ទាំងកោតខ្លាចដល់ព្រះផង”(កូល៉ុស ៣:២២)។ យើងត្រូវធ្វើកិច្ចការឲ្យបានត្រឹមត្រូវ ទោះបីជាចៅហ្វាយរបស់យើងមិននៅក្បែរ ឬទោះជាគ្មាននរណាម្នាក់ឈរមើលយើងក៏ដោយ។ យើងត្រូវតែស្តាប់បង្គាប់ព្រះជានិច្ច ទោះបីជាមានការពិបាក ឬយើងមិនចង់ធ្វើក៏ដោយ។ សូមចាំថា “អ្នកណាដែលចេះធ្វើការល្អ…
Read articleការត្រៀមខ្លួនសម្រាប់ ការដែលពិតជានឹងកើតឡើង
ក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងមកនេះ មានមនុស្សពីរបីនាក់បានថ្លែងទំនាយ អំពីការយាងមកវិញនៃព្រះយេស៊ូវ ក្នុងថ្ងៃខែដ៏ជាក់លាក់។ ពីរបីឆ្នាំមុន គ្រូអធិប្បាយតាមវិទ្យុនៅសហរដ្ឋអាមេរិច បានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការថ្លែងទំនាយរបស់គាត់ ដែលបានថា ព្រះយេស៊ូវនឹងយាងមក ក្នុងថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១១។ អ្នកដែលយល់ព្រះបន្ទូលច្បាស់ បានដឹងថា ការថ្លែងទំនាយនេះមិនមានភាពត្រឹមត្រូវឡើយ ពីព្រោះព្រះយេស៊ូវបានមានបន្ទូល ដោយព្រះអង្គទ្រង់ផ្ទាល់ថា ទ្រង់នឹងយាងមក “នៅពេលម៉ោងណាដែលយើងមិនដឹង” (លូកា ១២:៤០)។ ប៉ុន្តែ ខ្ញុំបានទទួលស្គាល់ថា ការថ្លែងទំនាយនេះពិតជាបានពញ្ញាក់អារម្មណ៍របស់ខ្ញុំមែន។ ជារឿយៗ ខ្ញុំតែងតែជាប់ខ្លួន នៅក្នុងភាពមមាញឹកនៃជីវិត បានជាខ្ញុំរស់នៅ ដោយហាក់ដូចជាកំពុងតែយល់ថា ព្រះយេស៊ូវនឹងយាងមកវិញ នៅក្នុងពេលដ៏យូរខាងមុខ។ ខ្ញុំបានភ្លេចហើយថា ព្រះយេស៊ូវអាចយាងមកវិញជាឆាប់។ ការថ្លែងទំនាយ របស់គ្រូអធិប្បាយនោះ ពិតជាខុសមែន តែវាបានរំឭកខ្ញុំ អំពីសារៈសំខាន់នៃការត្រៀមខ្លួន សម្រាប់ការយាងមកវិញរបស់ព្រះអង្គសង្គ្រោះរបស់ខ្ញុំ ហើយវាបានធ្វើឲ្យខ្ញុំមានចិត្តរំភើបរីករាយឡើងវិញ ដោយដឹងថា ទ្រង់អាចយាងមកនៅថ្ងៃណាក៏បាន ឬអាចយាងមកនៅថ្ងៃនេះផង។ ជួនកាល ពេលយើងគិតអំពីការប្រុងប្រៀបខ្លួន សម្រាប់ការយាងមករបស់ព្រះយេស៊ូវ យើងក៏បានគិតផងដែរ អំពីការអ្វីខ្លះដែលយើងមិនត្រូវធ្វើ។ ប៉ុន្តែ ការប្រុងប្រៀបខ្លួនគឺរាប់បញ្ចូលការសម្អាតខ្លួនជាបរិសុទ្ធ…
Read articleការស្គាល់ប្រវត្តិសាស្ត្រ
ពេលខ្ញុំ និងភរិយារបស់ខ្ញុំ កំពុងទស្សនាក្នុងសារៈមន្ទីរនៃចក្រភពអង់គ្លេស យើងមានការភ្ញាក់ផ្អើល ចំពោះប្រវត្តិសាស្ត្រ និងកេរដំណែល ដែលគេបានរក្សាទុកនៅក្នុងសារៈមន្ទីដ៏ធំមួយនោះ នៅទីក្រុងឡុង។ យើងបានមើលវត្ថុបុរាណ ដែលមានអាយុកាលចាស់ជាងវត្ថុបុរាណនៅសហរដ្ឋអាមេរិករាប់សតវត្សរ៍ ហើយការនេះបានរំឭកខ្ញុំថា ការយល់ដឹងអំពីប្រវត្តិសាស្រ្ត ពិតជាមានតម្លៃណាស់។ ប្រវត្តិសាស្ត្រផ្តល់ឲ្យយើងនូវកំណត់ត្រា អំពីទស្សនវិស្ស័យ អំពីបរិបទជុំវិញ និងអំពីផលវិបាកផ្សេងៗ ដែលអាចជួយយើង ឱ្យចេះធ្វើការសម្រេចចិត្តដ៏ឆ្លាតវៃ ពេលយើងបានរៀនសូត្រអំពីជ័យជម្នះ និងបរ៉ាជ័យរបស់អ្នកជំនាន់មុន។ សាវ័កប៉ុលក៏បានមើលឃើញតម្លៃ នៃការឱបក្រសោបយកមេរៀនរបស់ប្រវត្តិសាស្ត្រផងដែរ។ ដើម្បីធ្វើការដាស់តឿន អំពីសេចក្តីហិនវិនាស ដែលកើតឡើងពីការសម្រេចចិត្តខុស សាវ័កប៉ុលបាននិយាយអំពីប្រវត្តិរបស់ពួកកូនចៅអ៊ីស្រាអែល និងអំពីការវិលវល់ក្នុងទីរហោស្ថាន ដែលជាលទ្ឋផលនៃការបដិសេធមិនព្រមទុកចិត្តលើព្រះ និងចូលទឹកដីសន្យា(សូមមើល ជនគណនា ១៤)។ បន្ទាប់មកលោកប៉ុលក៏បានប្រាប់អ្នកជឿព្រះ នៅទីក្រុងកូរិនថូសថា “រីឯការទាំងនោះបានកើតមកដល់ គេទុកជាគំរូ ហើយបានកត់ទុកសម្រាប់ជាសេចក្តីទូន្មានប្រដៅ ដល់យើងរាល់គ្នា ដែលនៅចុងបំផុតនៃអស់ទាំងកល្ប”(១កូរិនថូស ១០:១១)។ ព្រះអម្ចាស់បានប្រទាននូវព្រះគម្ពីរ មកយើងរាល់គ្នា ដើម្បីជួយឲ្យយើងបានរៀនសូត្រពីប្រវត្តិសាស្ត្ររបស់រាស្ត្រទ្រង់។ មេរៀនក្នុងព្រះគម្ពីរ ផ្តល់ឲ្យយើងនូវឧទាហរណ៍ និងគំរូ ក៏ដូចជាការដាស់តឿន ដើម្បីកុំឲ្យយើងធ្វើការសម្រេចចិត្ត តាមនិស្ស័យបាបទៀត ហើយដើម្បីជួយឲ្យយើងរស់នៅដោយប្រាជ្ញា។ ដូចនេះ សូមយើងសួរខ្លួនឯងថា តើយើងនឹងរៀនសូត្រពីមេរៀននៃអតីតកាល ឬប្រព្រឹត្តខុសដូចអ្នកជំនាន់មុនដែរ?-Bill Crowder
Read articleមិនបានសម្រេច តាមផែនការ
កាលពីមុន ខ្ញុំមានក្តីប្រាថ្នាចង់រៀបការ ពេលមានអាយុ១៩ឆ្នាំ និងបង្កើតកូនឱ្យបានកន្លះឡូ ហើយចាប់ផ្តើមរស់នៅក្នុងជីវិតជាភរិយា និងជាម្តាយរបស់គេ។ ប៉ុន្តែ ខ្ញុំមិនបានសម្រេចដូចក្តីប្រាថ្នាទេ ព្រោះផ្ទុយទៅវិញ ខ្ញុំបែរជាមានការងារធ្វើ និងរៀបការ ពេលមានអាយុ៤០ប្លាយ ហើយមិនដែលមានកូនមួយនឹងគេសោះ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលបទគម្ពីរទំនុកតម្កើង ៣៧:៤ បានផ្តល់ឲ្យខ្ញុំនូវសេចក្តីសង្ឃឹម ដោយសារព្រះបន្ទូលសន្យា ដែលទ្រង់បានធានាថា “ទ្រង់នឹងប្រទានពរឱ្យអ្នកបានដូចបំណង”។ ប៉ុន្តែ ព្រះអម្ចាស់មិនតែងតែ “ឲ្យការនោះកន្លងហួសទៅ”ឡើយ(ខ.៥) ហើយពេលយើងមិនបានសម្រេចដូចបំណង យើងក៏មានទុក្ខព្រួយ។ ជីវិតរបស់អ្នកអាចប្រែជាដើរខុស ពីផែនការដែលអ្នកបានព្រៀងទុក គឺមិនខុសពីជីវិតខ្ញុំទេ។ តែសូមយើងអានបទគម្ពីរទំនុកតម្កើង ជំពូក៣៧ ដើម្បីទទួលនូវការលើកទឹកចិត្ត ត្រង់ចំណុចដែលមានដូចតទៅ(ទោះបីជាអត្ថន័យជាបឋមនៃបទទំនុកតម្កើងនេះ និយាយអំពីការប្រៀបធៀបខ្លួនយើងទៅនឹងមនុស្សអាក្រក់ក៏ដោយ)៖ តាមខ.៤ យើងអាចរៀនបានថា យើងមិនចាំបាច់ត្រូវបាត់បង់សេចក្តីអំណរក្នុងជីវិត ដោយសារបំណងរបស់យើងមិនបានសម្រេចនោះឡើយ។ ដ្បិតអី ពេលយើងស្គាល់បំណងព្រះទ័យព្រះ នោះទ្រង់នឹងក្លាយជាសេចក្តីអំណររបស់យើង។ “ចូរទុកដាក់ផ្លូវរបស់អ្នកនឹងព្រះអម្ចាស់ចុះ”(ខ.៥)។ ពាក្យ ទុកដាក់ មានន័យថាមួល(ដូចមួលកន្ទេល)។ លោកហឺប៊ឺត ឡក់ឃីយឺរ(Herbert Lockyer, Sr.) ដែលជាគ្រូបង្រៀនព្រះគម្ពីរ បានមានប្រសាសន៍ថា “ចូរមួលផ្លូវរបស់អ្នក ហើយទុកដាក់នឹងព្រះអម្ចាស់ចុះ គឺដូចជាការដែលផ្ទេរបន្ទុកទៅលើស្មារបស់អ្នកដែលខ្លាំងជាងយើង ពេលយើងមិនអាចលីបន្ទុកនោះរួច”។ “ចូរទុកចិត្តទ្រង់ចុះ”(ខ.៥)។…
Read article