មុនដែលអ្នកទូលសូមទ្រង់
មិត្តរួមការងារម្នាក់ ដែលធ្វើការជាមួយខ្ញុំ ក្នុងអង្គការ អា ប៊ី ស៊ីអន្តរជាតិ(RBC Ministry) បានចែកចាយដល់ខ្ញុំ អំពីសេចក្តីអំណរ ដែលនាងមាន នៅក្នុងការបំរើព្រះ ជាអ្នកបកប្រែសៀវភៅសម្រាប់សិក្សាព្រះបន្ទូល។ នាងបានប្រាប់ខ្ញុំថា នាងពិតជាមានពរខ្លាំងណាស់ ដែលបានមានឱកាសទទួលសេចក្តីបង្រៀនពីព្រះបន្ទូល ដែលមានក្នុងសៀវភៅដែលនាងបានបកប្រែនោះ។ នៅពេលដែលនាងបកប្រែសៀវភៅទាំងនេះ នាងបានកត់សំគាល់ឃើញថា “ជានិច្ចជាកាល ព្រះបន្ទូលព្រះបានប្រាប់ឲ្យខ្ញុំដឹង អំពីសេចក្តីត្រូវការដែលខ្ញុំកំពុងមាន”។ ជាតួយ៉ាងដូចជានៅពេលនាងកំពុងត្រូវការការលើកទឹកចិត្តពីព្រះអម្ចាស់ ទ្រង់ក៏បានប្រទានបទគម្ពីរជាជំនួយដល់នាង តាមរយៈសៀវភៅទាំងនោះ។ ការចែកចាយរបស់នាង បានធ្វើឲ្យខ្ញុំយល់ថា ព្រះដ៏ស្មោះត្រង់របស់យើង ទ្រង់មើលថែរយើង តាមមធ្យោបាយជាច្រើន។ ក្នុងជីវិតយើង មានរដូវកាលផ្សេងៗគ្នា ហើយយើងក៏បានជួបប្រទះនូវបញ្ហាគ្រប់ប្រភេទ ប៉ុន្តែ យើងមិនត្រូវជម្នះបញ្ហាទាំងនោះ ដោយពឹងផ្អែកលើខ្លួនឯងឡើយ។ គឺដូចដែលព្រះគ្រីស្ទបានមានបន្ទូលថា “ព្រះវរបិតានៃអ្នក ទ្រង់ជ្រាបនូវរបស់អ្វីដែលអ្នកត្រូវការ មុនដែលអ្នកសូមផង” (ម៉ាថាយ ៦:៨)។ ពេលណាយើងត្រូវការជំនួយ ទោះជាជំនួយខាងព្រលឹងវិញ្ញាណ ខាងផ្លូវអារម្មណ៍ ឬខាងសាច់ឈាមក៏ដោយ ក៏យើងអាចពឹងផ្អែកទៅលើការមើលថែរ និងព្រះទ័យទុកដាក់ ដ៏ស្មោះត្រង់របស់ព្រះវរបិតាបានជានិច្ច។ ព្រះទ្រង់ជ្រាបពីយើងយ៉ាងច្បាស់លាស់ណាស់ បានជាទ្រង់ជ្រើសរើសពេលដ៏ល្អឥតខ្ចោះ ដើម្បីផ្តល់ឲ្យយើងនូវអ្វីដែលល្អបំផុត និងដើម្បីផ្តល់នូវការធានាថា ទ្រង់យកព្រះទ័យទុកដាក់ជានិច្ច។ “គ្មានសត្វចាបណាមួយដែលព្រះទ្រង់ភ្លេចទេ សូម្បី…
Read articleបងប្អូនត្រកូលរ៉ាយ
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩០៩ មានយុវជនវ័យក្មេងម្នាក់ បានបើកបរយន្តហោះដ៏ចម្លែកមួយគ្រឿង ដែលមានសណ្ឋានដូចខ្លែង ដែលមានរាងដូចប្រអប់ទ្រវែងដ៏ធំមួយ។ ពេលវាហោះឡើងខ្ពស់បានបន្តិច អាកាសយាន្តនិកម្នាក់នេះ ក៏បានបញ្ជាចង្កូត ដើម្បីឲ្យខ្លួនអាចបើកវារំលងពីលើកំពង់ផែក្រុងញូយ៉ក។ មនុស្សម្នាក៏បាននាំគ្នាសម្លឹងមើលទៅលើ ដោយការភ្ញាក់ផ្អើល។ នៅក្នុងកំពង់ផែនោះ នាវាទាំងឡាយបានបន្លឺសម្លេងស៊ីផ្លេរបស់ខ្លួន ដើម្បីអបអរសាទរ។ ហ្វូងមនុស្សដែលនៅក្បែររូបចម្លាក់សេរីភាពក៏បាននាំគ្នាស្រែកហូរ ពេលបានឃើញលោកវីលប័រ រ៉ាយ(Wilbur Wright) កំពុងហោះហើរនៅលើមេឃ។ លោកអរវីល(Orville) ជាបងប្អូនរបស់លោកវីលប័រ ដែលបានបើកបរយន្តហោះដំបូងបំផុត ក្នុងប្រវត្តិសាស្រ្ត មុនលោកវីលប័រប្រាំមួយឆ្នាំ។ គាត់បានបកស្រាយអំពីកត្តាដែលជំរុញចិត្តពួកគេឲ្យចង់ហោះហើរថា “ការមានបំណងចិត្តចង់ហោះហើរ គឺជាគំនិតដែលបន្សល់ទុកពីបុព្វបុរសរបស់យើង ដែលមានចិត្តច្រណែន សត្វបក្សីដែលចេះហោះហើរចុះឡើងៗ ដោយសេរី នៅក្នុងអាកាស យ៉ាងលឿន ដោយគ្មានអ្វីរារាំង តាមមហាវិថីខ្យល់ដែលគ្មានដែនកំណត់”។ បងប្អូនត្រកូលរ៉ាយទាំងពីរនាក់នេះ បានចំណាយពេលជាច្រើន នៅក្នុងការសិក្សាអំពីការហោះហើររបស់សត្វបក្សី មុនពេលរចនាយន្តហោះរបស់ខ្លួន ឲ្យចេញជារូបជារាង្គឡើង។ ក្នុងកណ្ឌលោកុប្បត្តិ មានសេចក្តីដែលចែងថា “កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី”(១:១) ហើយទ្រង់មានបន្ទូលថា “ចូរឲ្យមានមច្ឆាជាតិរវើកនៅក្នុងទឹកជាបរិបូរ និងបក្សីជាតិហើរលើដីនៅនាអាកាស”(ខ.២០)។ យើងអបអរសាទរចំពោះការច្នៃបង្កើតរបស់បងប្អូនត្រកូលរ៉ាយ។ ប៉ុន្តែ ព្រះអទិករដែលបានបង្កើតសត្វបក្សី ដែលចេះហោះហើរតាំងពីដើមមក ទ្រង់សមនឹងទទួលការសរសើរតម្កើងដ៏ខ្ពស់បំផុត សម្រាប់ការបង្កើតបក្សី…
Read articleដើរចេញពីការព្រួយបារម្ភ
កាលពីរបីឆ្នាំមុន អ្នកដឹកនាំការសិក្សាព្រះបន្ទូល ក្នុងក្រុមរបស់យើង បានលើកទឹកចិត្តឲ្យយើងទន្ទេញបទគម្ពីរ ឲ្យបានមួយជំពូក ហើយបានឱ្យយើងសូត្របទគម្ពីរនោះ ឲ្យក្រុមទាំងមូលស្តាប់។ ពេលនោះ ខ្ញុំក៏បានចាប់ផ្តើមប្រកែក និងត្អូញត្អែរនៅក្នុងចិត្តថា តើខ្ញុំត្រូវសូត្របទគម្ពីរមួយជំពូក នៅចំពោះមុនមនុស្សគ្រប់គ្នាឬ? ខ្ញុំមិនមែនជាមនុស្សពូកែទន្ទេញផង។ ខ្ញុំក៏ឈ្ងោកមុខចុះ ដោយនឹកស្រមៃឃើញថា ខ្លួនឯងកំពុងសូត្រខគម្ពីរ ហើយជាប់គាំងយ៉ាងយូរ ខណៈដែលគ្រប់គ្នាកំពុងមើលខ្ញុំ ទាំងរង់ចាំស្តាប់ពាក្យបន្ទាប់ ដែលខ្ញុំត្រូវសូត្រ។ ពីរបីថ្ងៃក្រោយមក ខ្ញុំមានការស្ទាក់ស្ទើរ នៅក្នុងការបើកព្រះគម្ពីរ រកមើលជំពូកណា ដែលត្រូវចិត្តខ្ញុំ ដើម្បីងាយស្រួលទន្ទេញ។ ខ្ញុំក៏ចេះតែបើករកមើល ទីបំផុតខ្ញុំក៏បានបើកដល់ក័ណ្ឌគម្ពីរភីលីពជំពូក៤។ ខ្ញុំក៏បានអានបទគម្ពីរនេះស្ងាត់ៗនៅក្នុងចិត្ត ត្រង់ខដែលចែងថា “កុំឱ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឱ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង”(ខ.៦)។ គឺនៅពេលនោះហើយ ដែលខ្ញុំបានដឹងថាជំពូកណាត្រូវទន្ទេញ និងថែមទាំងបានដឹងពីរបៀបដែលខ្ញុំអាចដើរចេញពីការថប់បារម្ភ អំពីកិច្ចការដែលត្រូវធ្វើនោះទៀតផង។ ព្រះទ្រង់មិនចង់ឱ្យយើងរាល់គ្នាព្រួយបារម្ភ អំពីហេតុការណ៍ដែលនឹងកើតឡើង នៅពេលអនាគតឡើយ ពីព្រោះការថប់បារម្ភបង្ខាំងការអធិស្ឋានរបស់យើង។ លោកសាវ័កប៉ុលក៏បានរំឭកយើងផងដែរថា យើងមិនគួរមានការថប់បារម្ភឡើយ ផ្ទុយទៅវិញ យើងគួរអធិស្ឋានទូលសូមជំនួយពីព្រះអម្ចាស់វិញ។ ល្គឹកណាយើងប្រើវិធីសាស្រ្តនេះ ដើម្បីជម្នះការថប់បារម្ភ នោះសេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត និងគំនិតរបស់យើងរាល់គ្នា(ខ.៧)។…
Read articleតើអ្នកកំពុងបើកចំហរចិត្តឬ?
នៅពេលខ្ញុំកំពុងចម្រើនវ័យធំឡើង ខ្ញុំបានទៅលេងជីដូនជីតារបស់ខ្ញុំ អស់រយៈពេលមួយឬពីរសប្តាហ៍ នៅក្នុងរដូវក្តៅ ជារៀងរាល់ឆ្នាំ។ កាលនោះ ពួកគាត់មានទីលំនៅ នៅតាមបណ្តោយផ្លូវ ដែលកាត់តាមផ្លូវរទេះភ្លើងមួយចំនួន។ នៅក្នុងយប់ដំបូង ដែលខ្ញុំស្នាក់នៅទីនោះ ជាញឹកញាប់ ខ្ញុំបានភ្ញាក់ពីដំណេកបួនប្រាំដង ដោយសារសម្លេងញ័ររណ្តំនៃទូរថភ្លើង និងសម្លេងស៊ីផ្លេដែលអ្នកបើករថភ្លើងបានបន្លឺឡើង។ ទោះជាយ៉ាងណាក្តី នៅថ្ងៃចុងក្រោយនៃការស្នាក់នៅរបស់ខ្ញុំ ខ្ញុំក៏បានស៊ាំនឹងសម្លេងរំខានទាំងអស់នោះ បានជាខ្ញុំអាចគេងលក់ពេញមួយយប់ ដោយមិនភ្ញាក់ដូចមុនទៀតទេ។ មានន័យថា ខ្ញុំឈប់ខ្វល់ពីសម្លេងនោះទៀតហើយ។ ប៉ុន្តែ មានរឿងរំខានមួយចំនួនដែលខ្ញុំមិនចង់ឈប់ខ្វល់ពីវា! ឧទាហរណ៍ ខ្ញុំចូលចិត្តការដែលស្វាមីរបស់ខ្ញុំយកកាហ្វេមួយពែងមកឱ្យខ្ញុំ ដោយមិនដឹងខ្លួន ខណះដែលខ្ញុំកំពុងជាប់ដៃជាមួយនឹងកុំព្យូទ័រ។ ហើយខ្ញុំក៏មានអំណរណាស់ ពេលមិត្តសំឡាញ់របស់ខ្ញុំទូរស័ព្ទមក ដោយខ្ញុំមិនបានរំពឹងទុកជាមុន។ ជួនពេលខ្លះ មានការល្បួងដែលនាំឱ្យយើងមិនខ្វល់អំពី “ការរំខានដ៏បរិសុទ្ធ” របស់ព្រះវិញ្ញាណបរិសុទ្ធ ជាហេតុធ្វើឲ្យយើងមិនស្តាប់តាមការបណ្តាលចិត្តរបស់ទ្រង់។ ពេលនោះ ទ្រង់ប្រហែលជាកំពុងអង្រួនយើងឱ្យភ្ញាក់ដឹងខ្លួនថា យើងចាំបាច់ត្រូវទូលសូមការអត់ទោសបាប ចំពោះអ្វីដែលយើងបាននិយាយ ឬប្រព្រឹត្ត។ ម្យ៉ាងទៀត ទ្រង់ប្រហែលជាកំពុងរំឭកយើងម្តងហើយម្តងទៀតថា ដើម្បីឲ្យយើងអធិស្ឋានឱ្យអ្នកណាម្នាក់ដែលកំពុងជួបវិបត្តិ។ ឬមួយទ្រង់កំពុងដាស់តឿនយើងថា យើងមិនទាន់បានផ្សាយដំណឹងល្អដល់មនុស្សជាទីស្រឡាញ់របស់យើង ឲ្យបានគ្រប់ជ្រុងជ្រោងនៅឡើយទេ។ ពេលដែលព្រះវិញ្ញាណបរិសុទ្ឋសណ្ឋិតក្នុងចិត្តយើងម្នាក់ៗ ទ្រង់បង្រៀន ដាស់តឿន លើកទឹកចិត្ត និងដឹកនាំយើងឲ្យដើរតាមសេចក្តីពិត(យ៉ូហាន ១៤:១៦-១៧,២៦ ១៦:៧-៨,១៣)។ តើអ្នកកំពុងបើកចំហរចិត្ត…
Read articleអ្នកដែលព្រះសព្វព្រះទ័យ
ក្នុងពីធីរៀបអភិសេកនៃព្រះអង្គម្ចាស់វីលៀម(William) ជាមួយកញ្ញាខេត មីឌលតុន(Kate Middleton) នៅឯព្រះវិហារវេស មីនស្ទ័រ អាប៊ី(Westminster Abbey) លោកអភិបាលព្រះវិហារប្រចាំនៅទីក្រុងឡុង បានចាប់ផ្តើមថ្លែងសន្ទរកថា ដោយដកស្រង់សម្តីរបស់សង់ ខេធ័ររីន នៃក្រុងសេណា(St. Catherine of Siena) ថា “ចូរធ្វើជាបុគ្គលម្នាក់ដែលព្រះអម្ចាស់សព្វព្រះទ័យ នោះអ្នកនឹងធ្វើឱ្យលោកិយនេះឆេះ”។ មានមនុស្សជាច្រើន ដែលបានទស្សនាតាមទូរទស្សន៍ បានប៉ះពាល់ចិត្តយ៉ាងខ្លាំង ខណៈពេលដែលលោកអភិបាលបាននិយាយប្រកាស់ថា អ្នកទាំងពីរបានសម្រេចចិត្ត“រៀបអភិសេក នៅក្នុងអធិបតីភាពនៃព្រះដ៏សប្បុរស ដែលទ្រង់បានស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាទ្រង់លះបង់ព្រះជន្ម សម្រាប់យើងរាល់គ្នា ដោយព្រះនាមថា ព្រះយេស៊ូវគ្រីស្ទ”។ បន្ទាប់មកលោកក៏បានលើកទឹកចិត្តគូរស្វាមីភរិយាមួយគូរនេះ ឲ្យដេញតាមសេចក្តីស្រឡាញ់ ដែលមានព្រំដែនហួសសេចក្តីស្រឡាញ់ ដែលពួកគេមានចំពោះគ្នាទៅវិញទៅមកទៅទៀត។ ប្អូនប្រុសរបស់កូនក្រមុំក៏បានអានបទគម្ពីររ៉ូម ជំពូក១២ ដែលបានចែងថា “ដូច្នេះបងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នាដោយសេចក្តីមេត្តាករុណានៃព្រះ ឱ្យបានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ឋ ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាការគោរពនៃអ្នករាល់គ្នា ដែលមានទំនង។ កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែរជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យរបស់ព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង”(ខ.១-២)។ ការរៀបអភិសេកនៃខ្សែរាជ្យវង្សនេះ បានរំឭកយើងគ្រប់គ្នា ទាំងអ្នកនៅលីវ ក៏ដូចជាអ្នកដែលបានរៀបការហើយ…
Read articleតើខ្ញុំត្រូវដើរផ្លូវមួយណា?
សូមយើងពិចារណា អំពីការចាប់គូរពិភាក្សារវាងមនុស្សពីរនាក់ដែលមានកម្រឹតបញ្ញាផ្សេងគ្នា តាមរបៀបដ៏អាក្រក់បំផុតមួយ។ ឧបម៉ាថា យើងឲ្យលោកអាល់បឺត អាញស្តាញ(Albert Einstein)ដែលជាអ្នកប្រាជ្ញ ទៅអង្គុយក្នុងបន្ទប់ ជាមួយជាកូនសិស្សថ្នាក់ទីមួយ ដើម្បីជជែកវែកញែកពីទ្រឹស្តីនៃទំនាក់ទំនងរូបធាតុ តើនឹងមានរឿងអ្វីកើតឡើង? ចុះបើយើងឲ្យលោកលោកចច វ៉ាស៊ីនតុន ខាវ័រ(George Washington Carver) ជជែកវែកញែកគ្នាជាមួយសិស្សអនុវិទ្យាល័យ អំពីជីវគីមីវិស្វកម្មវិញ តើយ៉ាងម៉េចដែរ។ ការចាប់គូមនុស្សពីរនាក់ ឲ្យជជែកដេញដោល តាមរបៀបខាងលើនេះ គឺជាទង្វើដ៏ល្ងង់ខ្លៅ។ ព្រោះថា អ្នកម្នាក់ជាកំពូលអ្នកប្រាជ្ញ រីឯម្នាក់ទៀតមានការយល់ដឹងតិចពេក ឬមិនយល់ទាល់តែសោះអំពីប្រធានបទនៃការពិភាក្សា។ យ៉ាងណាមិញ បើសិនជាយើងចង់ឲ្យព្រះអម្ចាស់ទៅ ជជែកដេញដោយជាមួយមនុស្សណាម្នាក់ ដែលមិនយល់ស្របចំពោះផែនការណ៍ ដែលទ្រង់មានសម្រាប់មនុស្សជាតិ នោះមានន័យថា យើងកំពុងតែចង់ចាប់គូរពិភាក្សាខុសហើយ! ប៉ុន្តែ ជាញឹកញាប់ យើងឮគេព្យាយាមបកស្រាយ អំពីប្រាជ្ញាដ៏គ្មានគូរប្រៀបរបស់ព្រះ ដោយលើកឡើងថា ផ្លូវរបស់ពួកគេ ល្អជាងផ្លូវរបស់ព្រះទៅវិញ។ ខ្ញុំធ្លាប់ទទួលសំបុត្រពីអ្នកទោសម្នាក់ ដែលគាត់បានសរសេរប្រាប់ខ្ញុំថា “ខ្ញុំដើរដល់ចំណុចមួយ ក្នុងផ្លូវជីវិត ដែលនៅទីបំផុត ខ្ញុំបានទទួលស្គាល់ការពិតថា ព្រះពិតជាមានមែន ហើយទ្រង់ជាព្រះអទិករដែលបង្កើតអ្វីៗទាំងអស់។ ខ្ញុំនឿយណាយនឹងការខំប្រព្រឹត្ត តាមផ្លូវរបស់ខ្ញុំ។ ពេលខ្ញុំចាប់ផ្តើមបន្ទាបខ្លួន ហើយទទួលព្រះបន្ទូលទ្រង់ ខ្ញុំក៏បានរកឃើញចម្លើយនៃជីវិត”។ តើយើងល្ងង់ដល់កម្រិតណា…
Read article