សេចក្តី​មេត្តា សម្រាប់​មនុស្ស​ខ្វាក់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«កាល​គាត់​បាន​ឮ​ថា ជា​ព្រះ​យេស៊ូវ​ពីណា​សា​រ៉ែត នោះ​ក៏​តាំង​ស្រែក​ឡើង​ថា ឱ​ព្រះ​យេស៊ូវ​ជា​ព្រះ​វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូល​បង្គំ​ផង» (ម៉ាកុស ១០:៤៧)។ លោក បាទីមេ បាន​អង្គុយ​សុំ​ទាន​តាម​ផ្លូវ​ដោយ​ភ្នែក​ងងឹត​មើល​មិន​ឃើញ​អ្វី​ទាំង​អស់។ គាត់​អាច​ឮ​សម្លេង​ហ្វូង​មនុស្ស​ផ្លាស់​ទី​ទៅ​មក និង​សម្លេង​អ៊ូអរ។ ហើយ​គាត់​ក៏​អាច​ឮ​សម្លេង​មនុស្ស​និយាយ​គ្នា​ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា ព្រះ​យេស៊ូវ​មក​ពី​ស្រុក​ណាសារ៉ែត​កំពុង​យាង​កាត់​តាម​ទីនោះ តែ​គាត់​មិន​អាច​មើល​ព្រះ​អង្គ​ឃើញ។ គាត់​ដឹង​ថា គាត់​មាន​ឱកាស​ជួប​ព្រះ​អង្គ​តែ​លើក​នេះ​ទេ បាន​ជា​គាត់​ស្រែក​ឡើង ទាំង​ចិត្ត​ស្រេក​ឃ្លាន​ថា «ឱ​ព្រះ​យេស៊ូវ​ ជា​ព្រះ​វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូល​បង្គំ​ផង!» ភាព​សាមញ្ញ និង​ភាព​ច្បាស់​លាស់​នៃ​ការ​ទូល​សូម​របស់​លោក បាទីមេ គឺ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្តី​ជំនឿ​របស់​គាត់ គឺ​បាន​បង្ហាញ​ថា គាត់​ពិត​ជា​ជឿ​ថា ព្រះ​យេស៊ូវ​អាច​ធ្វើ​ការ​អ្វី ដែល​គាត់​កំពុង​ទូល​សូម​ព្រះ​អង្គ។ ដោយ​ព្រះ​គុណ​ព្រះ លោក បាទីមេ បាន​មើល​ឃើញ​ការ​អ្វី​ដែល​មនុស្ស​ជា​ច្រើន​រាប់​មិន​អស់​បាន​មើល​រំលង គឺ​គាត់​មើល​ឃើញ​សេចក្តី​មេត្តា​របស់​ព្រះ​ក្នុង​ព្រះ​យេស៊ូវ។ ហើយ​នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​លើក​ឡើង​អំពី​តម្រូវ​ការ​របស់​គាត់ លោក បាទីមេ និង​អស់​អ្នក​ដែល​មើល​ឃើញ​ហេតុ​ការណ៍​នោះ ក៏​បាន​ដឹង​ថា ជំនឿ​របស់​គាត់​គឺ​ជា​មូល​ហេតុ​ដែល​គាត់​ទទួល​បាន​ការ​ប្រោស​ឲ្យ​ជា។ ប៉ុន្តែ លោក បាទីមេ មិន​ដែល​យល់​ខុស​ថា គាត់​ត្រូវ​ការ​តែ​ការ​ប្រោស​ឲ្យ​ជា​ខាង​រូប​កាយ​នោះ​ឡើយ។ ហេតុ​នេះ​ហើយ បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​ប្រោស​ឲ្យ​គាត់​មើល​ឃើញ ភ្លាមៗ​នោះ គាត់​ក៏​បាន​ដើរ​តាម​ព្រះ​អង្គ (ម៉ាកុស ១០:៥២)។ នៅ​ក្នុង​ការ​ជួប​ព្រះ​យេស៊ូវ​ពេល​នោះ យើង​អាច​ឃើញ​គំរូ​តូច​មួយ​នៃ​ដំណឹង​ល្អ។ ព្រះ​គម្ពីរ​ប៊ីប​ច្រើន​តែ​ប្រើ​ពាក្យ​ខ្វាក់​ភ្នែក…

Read article
ឡើង​កាំ​ជណ្តើរ​នៃ​សេចក្តី​ជំនឿ

យ៉ាកុប ១:១-១២ ដោយ​ដឹង​ថា ការ​ល្បងល​មើល​សេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្ដី​ខ្ជាប់ខ្ជួន​។ យ៉ាកុប ១:៣ មាន​ពេល​មួយ ខ្ញុំ​បាន​ដើរ​កម្សាន្ត ជាមួយ​មនុស្ស៣នាក់ នៅ​តាម​ជ្រលង​ភ្នំ​វ៉ាត់ឃីន គ្លែន ដ៏​ស្រស់​ស្អាត ដែល​មាន​ផ្ទាំង​ថ្ម​ធំៗ​ចោទៗ ក្នុង​រដ្ឋ​ញូយ៉ក​។ នៅពេល​ខ្លះ​យើង​បាន​ឈ​រទាំង​អស់​គ្នា ដោយ​ចិត្ត​ស្ញប់​ស្ញែង ខណៈ​ពេល​ដែល​យើង​មើល​ទឹក​ជ្រោះ និង​ជ្រោះ​ដែល​មាន​ជម្រៅ៦០ម៉ែត្រ​។ នៅពេល​ខ្លះ​ទៀត យើង​ត្រូវ​ឈប់​សម្រាក ឲ្យ​បាត់​ហត់ និង​ឲ្យ​បាត់​រោយ​ជើង ខណៈ​ពេល​ដែល​យើង​ឡើង​តាម​ផ្ទាំង​ថ្ម​ដែល​សើម និង​ឡើង​តាម​ជណ្តើរ​ថ្ម​ដែល​ហាក់​ដូច​ជា​គ្មាន​ទី​បញ្ចប់​។ នៅពេល​ដែល​យើង​ជិតទៅ​ដល់​កំពូល​ភ្នំ អ្នក​ឡើង​ភ្នំ​ផ្សេង​ទៀង ដែល​កំពុង​ធ្វើ​ដំណើរ​ចុះ​មកវិញ ក៏បាន​ប្រាប់​យើង​ថា “នៅសល់តែ១០កាំ​ទៀត​ប៉ុណ្ណោះ អ្នក​នឹង​បាន​ឡើង​គ្រប់៨៣២កាំ​ហើយ”។ យកល្អ យើង​មិន​គួរ​ដឹង​ជាមុន អំពី​ការ​ពិបាក​ក្នុង​ការ​ឡើង​ភ្នំ​នេះ​ទេ ព្រោះ​បើ​យើង​បាន​ដឹង យើង​ប្រហែល​ជា​មិន​បាន​ឡើង​មកដល់​កំពូល​ភ្នំ ហើយក៏​មិន​បាន​ដឹង​ថា ទា​សភាព​នៅ​ខាងលើ​មាន​ភាព​ស្រស់​ស្អាត​ប៉ុណ្ណា​ដែរ​។ ការ​ធ្វើ​ដំណើរ​ក្នុង​ជីវិត​យើង ក៏​មាន​ការ​ឡើង​ជណ្តើរ​ជា​ច្រើន​កាំ​ដ៏​ពិបាក​ផង​ដែរ​។ ព្រះយេស៊ូវ និង​សាវ័ក​ប៉ុល​បាន​ដាស់តឿន​អ្នកជឿ​ព្រះ អំពី​ទុក្ខ​លំបាក និង​ការ​បៀតបៀន​ដោយសារ​ជំនឿ(យ៉ូហាន ១៦:៣៣ និង ២ធីម៉ូថេ ៣:១២) ហើយ​យើង​ចាំ​បាច់​ត្រូវ​មាន​ការ​គិត​ដ៏​ត្រឹម​ត្រូវ​។ សាវ័ក​យ៉ាកុប​បាន​មាន​ប្រសាសន៍​ថា “ពេលណា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្ដី​អំណរ​សព្វ​គ្រប់​វិញ”(យ៉ាកុប ១:២)។ ហេតុ​អ្វី​យើង​ត្រូវ​រាប់​ទុក្ខ​លំបាក​ទាំង​នោះ​ជា​ក្តី​អំណរ​សព្វ​គ្រប់ ជា​ជាង​រាប់​វា​ជា​ការ​ឈឺ​ចាប់​សព្វ​គ្រប់?…

Read article
ផ្លាស់​ប្រែ​ពី​ទុក្ខ​ព្រួយ ទៅ​ជា​សប្បាយ​ចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«កាល​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នោះ​ហើយ នោះ​ក៏​បង្ហាញ​ព្រះ​ហស្ត និង​ចំហៀង​ទ្រង់​ឲ្យ​គេ​មើល ដូច្នេះ ពួក​សិស្ស​មាន​ចិត្ត​ត្រេកអរ ដោយ​បាន​ឃើញ​ព្រះ​អម្ចាស់» (យ៉ូហាន ២០:២០)។ ការ​ប្រារព្ធ​ពិធី​បុណ្យ​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​លើក​ដំបូង មិន​មាន​លក្ខណៈ​ដូច​ការ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ជា​ធម្មតា​នៅ​សម័យ​ក្រោយ​ឡើយ។ កាល​នោះ មុន​ពេល​គេ​ដឹង​ថា ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ អ្នក​ដើរ​តាម​ព្រះ​អង្គ មាន​ការ​ទួញ​យំ ការ​បាក់​ទឹក​ចិត្ត និង​ការ​ភាន់​ភាំង គឺ​មិន​មាន​អំណរ ក្តី​សង្ឃឹម និង​ការ​សរសើរ​តម្កើង​នោះ​ទេ។ ពួក​សាវ័ក​បាន​ជួប​ជុំ​គ្នា​ដោយ​ការ​ភ័យ​ខ្លាច ដើម្បី​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​មិន​មែន​ដើម្បី​នាំ​គ្នា​ច្រៀង​ថា «ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ ហាលេលូយ៉ា» នោះ​ទេ1។ ពួក​គេ​បាន​អង្គុយ​ចុះ ក្នុង​ទុក្ខ​ព្រួយ រឿងរ៉ាវ​របស់​ពួក​គេ​បាន​ឈាន​ដល់​ចំណុច​ជាប់​គាំង​ដោយ​មិន​ដឹង​ថា នឹង​មាន​រឿង​អ្វី​កើត​ឡើង​បន្ទាប់​ទៀត។ ព្រះ​គម្ពីរ​ប៊ីប​មិន​បាន​ព្យាយាម​បដិសេធន៍ ឬ​លើក​តម្កើង​ទុក្ខ​សោក​ដែល​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​មាន បន្ទាប់​ពី​ព្រះ​អង្គ​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង​នោះ​ទេ។ ពួក​គេ​មិន​យល់​ទេ​ថា​មាន​រឿង​អ្វី​បាន​កើត​ឡើង ក៏​មិន​ដឹង​ថា នឹង​មាន​រឿង​អ្វី​ទៀត​កើត​ឡើង​ដែរ។ ទុក្ខ​សោក​របស់​ពួក​គេ​បាន​បើក​បង្ហាញ​ដែន​កំណត់​របស់​មនុស្ស​ជាតិ​ក្នុង​ការ​មើល​ឃើញ​រូប​ភាព​ដែល​ធំ​ជាង។ ពួក​គេ​បាន​ឮ​បទ​ទំនាយ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ហើយ​ព្រះ​យេស៊ូវ​ផ្ទាល់​ក៏​បាន​ថ្លែង​ទំនាយ​អំពី​ការ​សុគត​របស់​ព្រះ​អង្គ (ម៉ាកុស ៨:៣១ ៩:៣១, ១០:៣៣-៣៤) តែ​កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ចែង​ថា «គេ​មិន​ទាន់​យល់​បទ​គម្ពីរ​នៅ​ឡើយ ដែល​ថា ទ្រង់​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ» (យ៉ូហាន ២០:៩)។ ពួក​គេ​ក៏​មិន​បាន​យល់​ដែរ​ថា នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​នៅ​លើ​ឈើ​ឆ្កាង​ថា «ការ​ស្រេច​ហើយ» (១៩:៣០) គឺ​ព្រះ​អង្គ​មិន​បាន​បង្ហាញ​បរាជ័យ…

Read article
សារភាព​បាប នៅ​ចំពោះ​ព្រះគ្រីស្ទ

សុភាសិត ២៨:៩-១៣ អ្នកណា​ដែល​គ្រប់​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចំរើន​ឡើង​ទេ តែ​អ្នកណា​ដែល​លន់‌តួ ហើយ​លះបង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្ដី​មេត្តាករុណា​​វិញ​។ សុភាសិត ២៨:១៣ ប្រភព​នៃ​សារធាតុពុល ដែល​បាន​កប់​ទុក និង​មិន​មាន​មនុស្ស​អើពើ អាច​បណ្តាល​ឲ្យ​មានផល​វិបាក​ធ្ងន់ធ្ងរ​។ យោង​តាម​ការ​ចេញ​ផ្សាយ​របស់​កាសែត ដឺ វ៉ល ស្រ្ទីត ជើនល(The Wall Street Journal) បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ទូរស័ព្ទ​ជា​ច្រើន​នៅ​អាមេរិក បាន​បន្សល់​ទុក​នូវ​ខ្សែកាប​ជាង២ពាន់​ខ្សែ ដែល​ស្រោប​ទៅ​ដោយ​ជាតិ​សំណ ​នៅ​ទូ​ទាំង​សហរដ្ឋអាមេរិក​។ គេ​បាន​ពង្រាយ​ខ្សែកាប​ដែល​ស្រោប​ដោយ​សំណ​មាន​ជាតិពុល នៅ​ក្នុង​ទឹក នៅ​ក្នុង​ដី និង​នៅ​លើ​បង្គោល​ភ្លើង​។ នៅ​ពេល​ដែល​សំណ​នោះ​ពុក​ផុយ វា​ក៏បាន​ចូល​ទៅ​ក្នុង​កន្លែង​ដែល​ប្រជាជន “រស់នៅ ធ្វើ​ការ និង​លេង​កម្សាន្ត”។ ក្រុម​ហ៊ុន​ទូរគមនាគមន៍​មួយ​ចំនួន​បាន​ដឹង​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ប៉ះ​ពាល់​ជា​មួយ​ជាតិ​ពុល​នោះ អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយក៏​មាន​ក្រុម​ហ៊ុន​ជា​ច្រើន​បាន​យក​ចិត្ត​ទុកដាក់ ចំពោះ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ដែល​អាច​កើត​ឡើង​ពី​​ជាតិ​សំណ​ដែល​ជ្រាប​ចូល​ក្នុង​បរិស្ថាន​។ ជាតិពុល​នៃ​អំពើបាប​ដែល​យើង​មិន​បាន​សារភាព និង​មិន​បាន​យក​មក​ដោះ​ស្រាយ ក៏​អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ក្នុង​ជីវិត​យើង​ផង​ដែរ​។ នៅ​ពេលណា​យើង​ប្រព្រឹត្ត​អំពើបាប និស្ស័យ​សាច់ឈាម​របស់​យើង​ច្រើនតែ​នាំ​យើង​លាក់ ឬ​បិទ​​បាំង​វា មិន​ឲ្យ​ព្រះ និង​មនុស្ស​ដឹង​។ យើង​ប្រហែល​អរ​សប្បាយ​ក្នុង​ការ​អ្វី​ដែល​ទាស់​ប្រឆាំង​នឹង​ព្រះអង្គ និង “ក្រឹត្យ​វិន័យ”របស់​ព្រះអង្គ (សុភាសិត ២៨:៩) ដោយ​ព្យាយាម​មិន​អើពើ…

Read article
ជីវិត​ដែល​បង្ហូរ​ចេញ​ទៅ​មនុស្ស​ទាំង​អស់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ឯ​ព័ទ្ធ​ជុំ​វិញ​ទីក្រុង​នោះ ត្រូវ​ជា១ម៉ឺន៨ពាន់​ខ្នាត ហើយ​តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ទីក្រុង​នោះ​ត្រូវ​មាន​ឈ្មោះ​ថា “ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ទីនេះ”» (អេសេគាល ៤៨:៣៥)។ រឿង​ល្អ​បំផុត​មិន​ទាន់​កើត​ឡើង​នៅ​ឡើយ​ទេ។ ពួក​អ៊‌ីស្រាអែល​ត្រូវ​គេ​និរទេស​អស់​រយៈ​ពេល​៦ទសវត្សរ៍ បន្ទាប់​ពី​ស្ដេច ស៊ីរូស នៃ​ចក្រភព​ពើស៊ី​ឡើង​កាន់​អំណាច​ក្នុង​សតវត្សរ៍ទី៦ មុន​គ.ស។ មិន​យូរ​ប៉ុន្មាន ស្ដេច​អង្គ​នេះ​បាន​អនុញ្ញាត​ឲ្យ​ពួក​អ៊‌ីស្រាអែល​ជា​ឈ្លើយ​សឹក​មួយ​ចំនួន​វិលត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ។ លោក អែសរ៉ា និង​លោក នេហេមា ក៏​បាន​ដឹកនាំ​បណ្តាជន​ដោយ​មាន​ក្តី​សង្ឃឹម ក្នុង​ដំណើរ​វិល​ត្រឡប់​ទៅ​វិញ និង​ការ​សាងសង់​ព្រះ​វិហារ ព្រម​ទាំង​ជួស​ជល់​កំផែង​ទីក្រុង​យេរូសាឡឹម​ឡើង​វិញ។ ពួក​អ្នក​វិល​ត្រឡប់​មក​វិញ​មាន​ចំនួន​តិច ហើយ​ក៏​បាន​ប្រឈម​មុខ​ដាក់​ការ​ប្រឆាំង​ជា​ច្រើន។ ពួក​គេ​មាន​ភាព​ជោគជ័យ​ក្នុង​ការ​ប្រឹង​ប្រែង​របស់​ខ្លួន តែ​ពួក​គេ​មិន​ទាន់​មាន​ជ័យ​ជម្នះ​ពិត​ប្រាកដ​ទេ។ តាម​ពិត ពួក​ដែល​មាន​វ័យ​ចាស់​ជាង និង​មាន​ប្រាជ្ញា​ជាង​បាន​ទួញ​យំ នៅ​ពេល​ដែល​ពួក​គេ​ចាក់​គ្រឹះ​ព្រះ​វិហារ ព្រោះ​ពួក​គេ​ដឹង​ថា ព្រះ​វិហារ​ដែល​ពួក​គេ​កំពុង​សាង​សង់ មិន​មែន​ជា​អ្វី​ដែល​ពួក​ហោរា​បាន​រំពឹង​គិត​នោះ​ទេ (អែសរ៉ា ៣:១០-១២)។ ក្តី​ប្រាថ្នា​របស់​អ្នក​ដែល​បាន​ទួញ​យំ​នោះ គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ថ្លែង​ទំនាយ​ចុង​ក្រោយ​របស់​ហោរា អេសេគាល ដែល​ផ្តល់​ឲ្យ​នូវ​ក្តី​សង្ឃឹម​ដ៏​ធំ​ថា ថ្ងៃ​ណា​មួយ ព្រះ​វិហារ​ថ្មី​នឹង​ត្រូវ​គេ​សាង​សង់​ឡើង ក្នុង​ទីក្រុង​យេរូសាឡឹម​ដែល​មាន​ទំហំ​ធំជាង​មុន។ ព្រះវិហារ​នោះ​នឹង​មាន​ភាព​អស្ចារ្យ​ជាង​ព្រះ​វិហារ​ទី​មួយ ដែល​គេ​ធ្លាប់​បាន​ឃើញ ហើយ​ព្រះ​អង្គ​នឹង​គង់​នៅ​ក្នុង​សំណង់​ព្រះ​វិហារ​ដ៏​អស្ចារ្យ​នោះ ដែល​មាន​ទន្លេ​ហូរ​ចេញ​មក​នាំ​មក​នូវ​ជីវិត​អស់​កល្ប​ដល់​លោកីយ៍ (អេសេគាល ៤០-៤៨)។ ពួក​អ៊‌ីស្រាអែល​ដឹង​ថា អ្វី​ដែល​ពួក​គេ​កំពុង​សាង​សង់​មិន​មែន​ជា​ព្រះ​វិហារ​ដែល​ហោរា អេសេគាល បាន​ថ្លែង​ទំនាយ​ទុក​នោះ​ទេ។ ពោល​គឺ​មិន​សូវ​ដូច​គ្នា។ ហើយ​ការ​វិល​ត្រឡប់​របស់​ពួក​គេ​ពី​ចក្រភព​បាប៊ីឡូន​ទៀត​សោត​ក៏​មិន​មែន​ជា​ការ​វិល​ត្រឡប់​ដ៏​ធំ​សម្បើម…

Read article
អត់​ទោស​ឲ្យ ដោយ​គ្មាន​កំណត់

ម៉ាថាយ ១៨:២១-៣៥ ដូច្នេះ តើ​មិន​គួរ​ឲ្យ​ឯង​អាណិត​មេត្តា​ដល់​គូកន​ឯង ដូច​ជា​អញ​បាន​អាណិត​មេត្តា​ដល់​ឯង​ដែរ​ទេ​ឬអី? ម៉ាថាយ ១៨:៣៣ ក្នុង​ខ្សែ​ភាព​យន្ត​គំនូរ​ជីវចល មាន​ចំណង​ជើង​ថា រឿង​របស់​ឧបករណ៍​​ក្មេង​លេង ក្មេង​ប្រុស​ម្នាក់​មាន​ឧបករណ៍​​ក្មេង​លេង​ជា​ច្រើន ដែល​ប្រែ​ជា​មាន​ជីវិត​រស់​រវើក នៅ​ពេលណា​គាត់​ចាក​ចេញពី​បន្ទប់ ឬ​គេង​លក់​។ តួ​អង្គ​តុក្កតា​មួយ​នោះ ជា​អវកាស​យានិក ឈ្មោះ ប៊ូស ឡៃយា(Buzz Lightyear) បាន​បង្ហាញ​សមត្ថភាព​របស់​ខ្លួន ក្នុង​ការហោះហើរ ក្នុង​បន្ទប់​គេង​នោះ ហើយក៏​បាន​ប្រើ​ពាក្យ​ដ៏​ល្បី​ល្បាញ​មួយ​ឃ្លា​ថា គាត់​អាច​ហោះ​ហើរ “គ្មាន​ដែន​កំណត់ ហើយ​លើស​ពី​គ្មាន​ដែន​កំណត់​ទៀត”។ ពាក្យ​មួយ​ឃ្លា​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភាន់​ច្រឡំ​។ តើ​ភាព​អស់​កល្ប​ជានិច្ច មិនមែន​ជា​រយៈ​ពេល​យូរ​បំផុត​ដែល​យើង​អាច​ទៅ​ដល់​ទេឬ? តើធ្វើដូចម្តេច ឲ្យអាច​មាន​អ្វីមួយ ដែល “វែងជាង” ភាព​អស់​កល្ប​ជានិច្ច? លោក​អៀន ស្ទូវើត(Ian Stewart) ជា​អ្នក​ប្រាជ្ញ​គណិត​វិទ្យា បាន​ដក​ស្រង់​ទ្រឹស្តី​របស់​អ្នក​ប្រាជ្ញ​ទស្សន​វិជ្ជា​ក្រិក​បុរាណ​ថា នៅ​បន្ទាប់​ពី​ភាព​អស់​កល្ប​ជានិច្ច គឺ​មាន​ភាព​អស់​កល្ប​ជានិច្ច ដែល​ធំជាង​នេះ​ទៀត ដែល​ចេះតែ​បន្ត​គ្នា ពី​មួយ​ទៅ​មួយ​ទៀត​ឥត​ឈប់ឈរ​។ ព្រះយេស៊ូវ​មិន​បាន​មាន​បន្ទូល​ថា ពេល​អស់​កល្ប​ជានិច្ច គឺជា​ពេល​វេលា​ដែល​បន្ត​ពី​មួយ​ទៅ​មួយ​ទៀត​ជា​ច្រើន​ដងនោះ​ទេ តែ​ព្រះអង្គ​បាន​មាន​បន្ទូល​អំពី​ការ​អត់​ទោស ដែល​យើង​ត្រូវ​មាន​ចំពោះ​អ្នក​ដទៃ​ជា​ច្រើន​លើក​ច្រើន​សារ​។ កាល​សាវ័ក​ពេត្រុស​សួរ​ព្រះអង្គ អំពី​ការ​អត់​ទោស​ឲ្យ​អ្នក​ដទៃ គាត់​ទូល​សួរ​ព្រះ​អង្គ​ថា “ព្រះ‌​អម្ចាស់​អើយ…

Read article