ចូរបង្ហាញថា អ្នកជានរណា
ពេល ខ្ញុំរង់ចាំទទួលការពិនិត្យសុខភាពនៅមន្ទីរពេទ្យមួយ ខ្ញុំឃើញស្លាកសញ្ញាមួយនៅលើជញ្ជាំងបង្ហាញពីការសុគតរបស់ព្រះគ្រីស្ទ។ ក្រោយមកគ្រូពេទ្យបានសួរសំនួរខ្ញុំជាច្រើនតាមរបៀប រដ្ឋបាលរួមមាន៖ «តើអ្នកចង់ដឹងពីព្រះជាម្ចាស់ទេ? ព្រោះខ្ញុំត្រូវទៅប្រាប់លោកគ្រូខ្ញុំឲ្យដឹង»។ ខ្ញុំឆ្លើយតបថា៖«ខ្ញុំអរគុណច្រើនណាស់ តែខ្ញុំគិតថាសំនួរដូចជាមិនសូវសមនឹងស្ថានភាពបច្ចុប្បន្ន»។ អ្នកសួរឆ្លើយតបដោយញញឹមវិញថា៖ «មន្ទីរពេទ្យយើងអនុវត្តតាមជំនឿលើព្រះជាម្ចាស់ ព្រោះវាជាចំណែកនៃបេសកកម្មរបស់យើង»។ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបុគ្គលិកមន្ទីរពេទ្យ ដែលមិនខ្លាចប្រកាសថាខ្លួនគេជានរណាក្នុងចំណោមអ្នកមិនជឿ និងមនុស្សទូទៅ។ លោកពេត្រុសបានលើកទឹកចិត្តក្រុមអ្នកជឿនៅសតវត្សទី១ ដែលបានបែកខ្ញែកគ្នាដោយការបៀតបៀន ហើយកំពុងតែរស់នៅក្នុងភាពភ័យខ្លាចថា មិនថាព្រះពរ និងការឈឺចាប់សុទ្ធតែដើម្បីប្រយោជន៍ព្រះជាម្ចាស់ទាំងអស់។ «តែទោះបីអ្នករងទុក្ខលំបាកព្រោះតែការល្អក៏ដោយ នោះព្រះជាម្ចាស់នឹងប្រទានរង្វាន់ដល់អ្នក។ ដូច្នេះ កុំព្រួយបារម្ភឡើយ ផ្ទុយទៅវិញ អ្នកត្រូវថ្វាយបង្គំព្រះគ្រីស្ទជាម្ចាស់លើជីវិតអ្នកវិញប្រសើរជាង។ ហើយបើមានអ្នកណាសួរនាំអ្នកអំពីជីវិតរស់នៅជាគ្រីស្ទបរិស័ទ ចូរត្រៀមខ្លួនពន្យល់គេចុះ » (១ពេត្រុស ៣:១៤-១៥ )។ ដូចជាស្រ្តីម្នាក់នៅមន្ទីរពេទ្យ ហ៊ានប្រកាសអំពីគោលជំនឿ។ ដូច្នេះ យើងក៏អាចធ្វើបានដែរ។ ប្រសិនបើគេរិះគន់ ឬមើលងាយយើងដោយសារយើងជឿព្រះគ្រីស្ទ យើងគួរឆ្លើយតបទៅគេវិញដោយចិត្តសុភាព និងការគោរព។ យើងមិនគួរខ្លាចក្នុងការបង្ហាញខ្លួនថា ជាអ្នកជឿព្រះអង្គឡើយ។-David McCasland
Read articleផ្លូវនាំទៅរកព្រះពរ
លោករ៉ូប៊ីន និងលោកស្ទីវ មានព័ន្ធកិច្ចផ្តល់ការប្រឹក្សាយោបល ដែលពួកគាត់រកប្រាក់ចំណូលបានតិចតួច។ ពេលថ្មីៗនេះ មានគ្រួសារមួយជួបវិបត្តិគ្រួសារ បង្ខំឲ្យពួកគាត់ត្រូវធ្វើដំណើរតាមរថយន្តទាំងទៅទាំងមកសរុបជាង៥០០០ម៉ាយ។ បន្ទាប់ពីបានដោះស្រាយបញ្ហារួចហើយ ពួកគេក៏ត្រឡប់មកផ្ទះវិញ។ ពេលបើកបាន២០០០ម៉ាយ រថយន្តក៏ចាប់ផ្តើមមានឮសម្លេងខុសពីធម្មតានៅត្រង់ម៉ាស៊ីន។ ជាងឡានក៏ឆែកមើល ហើយប្រាប់គាត់ថា៖ «ធ្វើវារួចហើយ តែអ្នកត្រូវតែទិញម៉ាស៊ីនថ្មីមកផ្លាស់»។ ពួកគេគ្មានលទ្ធភាពទិញម៉ាស៊ីនថ្មីទេ ដូច្នេះក៏បង្ខំចិត្តបើករថយន្តមកផ្ទះវិញ។ ក្នុងពេលបីថ្ងៃ គម្របប្រេងម៉ាស៊ីនក៏បាត់ ។ ពួកគេអធិស្ឋានទៅរកព្រះអង្គ។ ក្រោយមកពួកគេដើរយឺតៗតាមផ្លូវចូលផ្ទះ។ ស្រាប់តែពួកគេបានឮរថយន្តបេសកជន ដែលជួយប្រជាជននៅទីនោះ។ ពួកគេមានការអស្ចារ្យក្នុងចិត្តជាខ្លាំងដោយសារ គេប្តូរម៉ាស៊ីនថ្មីឲ្យដោយមិនគិតលុយ។ បើសិនលោកស្ទីវត្រូវជួសជុលរថយន្តរបស់គាត់នៅតាមផ្លូវវិញ គាត់នឹងចំណាយលុយរាប់ពាន់ផោន ដែលគាត់គ្មានលទ្ធភាពសោះ។ នៅក្នុងគម្ពីរនិក្ខមនំ១៥ ពេលជនជាតិអ៊ីស្រាអែលនៅវាលរហោស្ថាន មានពេលមួយនោះពួកគេអត់ទឹកប្រើប្រាស់៣ថ្ងៃ ហើយមិនដឹងទៅរកទីណា។ ប៉ុន្តែព្រះជាម្ចាស់ជ្រាបពីបញ្ហានេះ។ ចម្លើយរងចាំពួកគេនៅម៉ារ៉ា (ខ.២៥) និង អេលីម (ខ.២៧)។ ចូរចងចាំថា ព្រះជាមា្ចស់មិនត្រឹមតែផ្គត់ផ្គង់ទឹកតាមតម្រូវការប៉ុណ្ណោះទេ តែព្រះអង្គឲ្យគេបានសម្រាកទៀតផង។ មិនថាស្ថានភាពអ្នកលំបាកលំបិនប៉ុណ្ណា យើងជឿទុកចិត្តថា ព្រះអង្គនៅតែដឹកនាំយើង។ ព្រះអង្គជ្រាបថា យើងពិតជាត្រូវការអ្វី ហើយទៅរកនៅកន្លែងណា។-Dave Branon
Read articleសុវត្ថិភាពដ៏ពិតប្រាកដ
កំឡុងពេលសង្រ្គាមត្រជាក់ ជាសម័យកាលចលាចលរវាងមហាអំណាចធំៗពីរនៅលើពិភពលោក នាពាក់កណ្តាលសតវត្សទី២០ គឺមនុស្សភាគច្រើនរស់នៅក្រោមការគំរាមកំហែងរបស់អាវុធនុយក្លេអ៊ែរ។ វាធ្វើឲ្យខ្ញុំនឹកឃើញដល់វិបត្តិមីស៊ីលរបស់ប្រទេសគុយបា នាឆ្នាំ១៩៦២ យើងគ្រប់គ្នាគិតថា អ្វីៗនឹងត្រូវរលាយសាបសូន្យ។ពេលនោះខ្ញុំទើបតែឈានចូលអាយុ១១ឆ្នាំប៉ុណ្ណោះ។ អ្វីដែលធ្វើឲ្យខ្ញុំនឹកចងចាំជាងគេ នោះគឺការជ្រួលច្របល់នៅសាលារៀន។ ពេលណាឮសម្លេងកណ្តឹងរោទិ៍ យើងត្រូវក្រាបក្រោមតុ ការពារខ្លួនពីគ្រាប់បែកអាតូមិក។ បើខ្ញុំក្រឡេកមើលក្រោយវិញ វាសរបញ្ជាក់ថា គ្មានអ្វីមួយអាចជួយសង្រ្គោះខ្ញុំពីវាលពិឃាតនៃអាវុធនុយក្លេអ៊ែរទេ។ វាធ្វើឲ្យខ្ញុំយល់ច្រឡំអំពីសុវត្ថិភាពដ៏ពិតប្រាកដ។ ទោះបីជាពេលនេះ យើងមិនបានទទួលការគំរាមដូចជាពេលនោះក្តី តែការភ័យខ្លាចនៅតែមាន ភាគច្រើនយើងមានការភ័យខ្លាចខាងវិញ្ញាណទៅវិញ។ បទគម្ពីរអេភេសូរ ៦:១២ រំលឹកយើងថា «ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនឹងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយនេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ»។ វាពិតជាបច្ចាមិត្តដ៏ខ្លាំងក្លាមែន តែព្រះជាម្ចាស់នៃយើងនឹងការពារយើងដោយសេចក្តីស្រឡាញ់(រ៉ូម ៨:៣៥, ៣៨-៣៩ ) ហើយអាវក្រោះជាប្រភពធនធានខាងវិញ្ញាណ(អេភេសូរ ៦:១៣-១៧)។ ចំាមើលថាតើ បានលទ្ធផលយ៉ាងណាដែរ។ ពេលយើងតយុទ្ធជាមួយសត្រូវបែបនេះ «គឺក្នុងសេចក្តីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀត ដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើង»(រ៉ូម៨:៣៧)។ ព្រះបិតាគង់នៅស្ថានសួគ៌នឹងប្រទានក្តីសុខសាន្តដ៏ពិតដល់យើង។-Bill Crowder
Read articleអ្វីៗគ្រប់យ៉ាងដើម្បីព្រះអង្គ
ពេល នាងស្ស៊េរីភ្ជាប់ពាក្យ មិត្តនាងឈ្មោះអាមីបានចូលរួមអបអរសាទរ។ នាងអាមីរៀបចំពិធីជប់លៀង ជួយរើសសម្លៀកបំពាក់រៀបការ ដើរពីមុខនាង និងអង្គុយនៅក្បែរនាងក្នុងពិធីនោះ។ ពេលនាងស្ស៊េរីបានរៀបការរួចហើយមានកូន នាងអាមីជួយរៀបចំពិធីបង្កក់កូនយ៉ាងសប្បាយជូននាងទៀតផង។ ក្រោយមក នាងស្ស៊េរីប្រាប់អាមីថា៖ «ពេលខ្ញុំលំបាកមានតែឯងទេជួយខ្ញុំ ជាពិសេសខ្ញុំដឹងថា ឯងស្រឡាញ់ខ្ញុំ ហើយក៏រីករាយនឹងជួយខ្ញុំដែរ។ ឯងមិនដែលច្រណែនខ្ញុំទេ គឺជួយរៀបចំកម្មវិធីជាច្រើនឲ្យខ្ញុំ»។ នៅពេលសិស្សលោកយ៉ូហានបានឮថា មានគ្រូថ្មីមួយនាមព្រះយេស៊ូវ និងមានមនុស្សជាច្រើនដើរតាមព្រះអង្គ គេគិតថាលោកយ៉ូហាននឹងច្រណែននឹងព្រះយេស៊ូវ (យ៉ូហាន៣:២៦)។ ហេតុដូច្នេះ គេក៏មកប្រាប់លោកយ៉ូហានថា៖«ទ្រង់កំពុងតែធ្វើពិធីជ្រមុជទឹក ហើយមានមនុស្សជាច្រើនចូលរួម»។ លោកយ៉ូហានឆ្លើយតបថា៖«ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ គឺគ្រាន់តែទទួលបង្គាប់នឹងមកនាំមុខទ្រង់ប៉ុណ្ណោះ។ អ្នកណាដែលយកប្រពន្ធ នោះឈ្មោះថាជាប្តីហើយ ឯពួកមិត្រសំឡាញ់ដែលឈរស្តាប់គាត់ កំពុងដែលរៀបការ នោះក៏មានសេចក្តីអំណរឡើង ដោយសារសំឡេងប្តី គឺយ៉ាងនោះឯង ដែលសេចក្តីអំណររបស់ខ្ញុំបានពោរពេញហើយ» (ខ២៨-២៩)។ ឥរិយាបថបន្ទាបខ្លួន គឺជាអត្តសញ្ញាណរបស់យើង។ កុំឲ្យគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន អ្វីៗដែលអ្នករាល់គ្នានឹងធ្វើ ចូរធ្វើដោយថ្វាយសិរីរុងរឿងដល់ព្រះសង្រ្គោះនៃយើងរាល់គ្នាវិញ។ «ត្រូវឲ្យព្រះអង្គនោះបានចំរើនឡើង ហើយខ្ញុំត្រូវថយវិញចុះ»(ខ.៣០)។-Anne Cetas
Read articleចូររងចាំ…
នៅ កន្លែងដែលខ្ញុំរស់នៅ សរទរដូវជារដូវដើរបរបាញ់សត្វព្រៃ។ ក្នុងពេលពីរបីសប្តាហ៍ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលចេញអជ្ញាប័ណ្ណអោយប្រជាជនដើរបរបាញ់សត្វបានច្រើនប្រភេទ។ អ្នកបាញ់សត្វខ្លះសង់ជាខ្ទមខ្ពស់ផុតដី រងចាំបាញ់សត្វក្តាន់ដើរចូលក្នុងអន្ទាក់។ ពេលខ្ញុំគិតដល់អ្នកប្រមាញ់ ដែលត្រូវរងចាំសត្វក្ងានដោយចិត្តអត់ធ្មត់។ ហើយខ្ញុំក៏គិតថា បើយើងរងចាំព្រះជាម្ចាស់វិញ ពិតជាពិសេសណាស់។ យើងតែងតែយល់ច្រឡំពាក្យ រង់ចាំ និងខ្ជះខ្ជាយ។ បើយើងគិតដល់អ្នកណាម្នាក់ យើងតែងតែគិតថា យើងមិនបានធ្វើអ្វីសោះឲ្យបានសម្រេចតាមបំណង នោះវាហាក់បីដូចជាខ្ជះខ្ជាយពេលវេលា។ ការរង់ចាំផ្តល់អត្ថប្រយោជន៍ជាច្រើនដល់យើង ជាពិសេសវាបានបង្ហាញអំពីជំនឿរបស់យើង។ បើយើងមានជំនឿខ្សោយ យើងត្រូវរង់ចាំ។ ហើយបើអ្នកមានជំនឿមាំមួន អ្នកប្រាកដជាអាចរងចាំបានយូរជាងនេះ។ ពេលយើងអានប្រវត្តិរឿងណូអែលក្នុងគម្ពីរ លូកា ២ យើងបានរៀនពីមនុស្សពីរនាក់បង្ហាញជំនឿពួកគេដោយការពេញចិត្តរងចាំ។ លោកស៊ីមាន និងអាណាបានរងចាំពេលយ៉ាងយូរ តែពួកគេមិនបានខ្ជះខ្ជាយពេលវេលាទេ គឺព្រះជាម្ចាស់បានដាក់ពួកគេនៅកន្លែងមួយ ដែលពួកគេអាចធ្វើបន្ទាល់អំពីការយាងមករបស់ព្រះមេស្ស៊ី(ខ.២២-៣៨)។ បើអ្នកអធិស្ឋាន ហើយមិនឃើញព្រះជាម្ចាស់ឆ្លើយតបភ្លាមៗ កុំអាលបោះបង់ចោលជំនឿឡើយ។-Julie Ackerman Link
Read articleអ្នកជិតខាងល្អជាងគេ
ទី កន្លែងដែលអ្នករស់នៅ ផ្តល់ជូនអ្នកនូវរបៀបដែលអ្នកអាចរស់បាន។ នៅតំបន់ខ្ញុំរស់នៅ ក្រុមហ៊ុនប្រមូលសំរាមនៅព្រឹកថ្ងៃអង្គារ ហើយតួនាទីខ្ញុំត្រូវយកសំរាមមកដាក់ខាងក្រៅផ្ទះមួយយប់មុន។ ធ្វើដូច្នេះ អ្នកជិតខាងខ្ញុំមិនសូវសប្បាយចិត្តសោះ ព្រោះមានក្មេងៗលេងខាងក្រៅផ្ទះ។ ដូច្នេះគេដាក់ស្លាកសញ្ញាគ្រប់ទីកន្លែងប្រាប់ដំណឹងដល់អ្នកបើកបរឲ្យបន្ថយល្បឿន។ មានន័យថា ខ្ញុំត្រូវបើកយឺតៗ សម្លឹងមើលក្មេងៗកំពុងតែរត់ដេញចាប់បាល់នៅជុំវិញនោះ។ ជាការប្រពៃណាស់ ដែលធ្វើឲ្យយើងនឹកចាំថា ព្រះជាម្ចាស់បានដាក់នគររបស់ព្រះបុត្រានៅក្នុងយើងម្នាក់ៗ (កូឡូស ១:១៣)។ ការរស់នៅក្នុងមជ្ឈដ្ឋានរបស់ព្រះ មានន័យថា គំរូជីវិតដែលផ្លាស់ប្រែនឹងបង្ហាញយ៉ាងច្បាស់។ ហេតុដូច្នេះហើយ បានជាលោកប៉ុលរំលឹកយើងថា ដ្បិតនគរព្រះមិនសំរេចនឹងការស៊ី ឬផឹកនោះទេ គឺស្រេចនឹងសេចក្តីសុចរិត សេចក្តីមេត្រី នឹងសេចក្តីអំណរដោយនូវព្រះវិញ្ញាណបរិសុទ្ធវិញទេតើ(រ៉ូម ១៤:១៧)។ ការរស់នៅតាមរបៀបព្រះជាម្ចាស់ គឺរស់នៅធ្វើជាសន្តិករ និងធ្វើជាប្រភពអំណរ បើធ្វើដូច្នេះបានមែន មានន័យថាអ្នករស់តាមព្រះហើយ។ បើអ្នករស់នៅបែបនេះ អ្នកជាទីគាប់ព្រះទ័យដល់ព្រះហើយ ព្រមទាំងមានមនុស្សរាប់អានដល់ខ្លួនដែរ (ខ.១៨)។ ស្តាប់មើលទៅ នេះជាអ្នកជិតខាងដ៏ល្អ ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់រស់នៅក្បែរ ។- Joe Stowell
Read article