ការរៀបចំរបស់ព្រះ

តើអ្នក​ធ្លាប់ជាប់​គាំង​ដំណើរ ក្នុង​អាកាស​យាន្ត​ដ្ឋាន អស់​រយៈ​ពេល​២៤​ម៉ោង​ឬ​ទេ​? គឺ​នៅ​ក្នុង​ទីក្រុង​មួយ ដែល​អ្នក​មិន​ចេះ​និយាយ​ភាសា​របស់​​គេ ហើយ​ពេល​នោះ​អ្នក​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ប្រាំ​មួយ​ពាន់​គីឡូមែត្រ ពីផ្ទះរបស់​អ្នក​? លោក​ចន គឺ​ជា​មិត្ត​ភ័ក្រ​រប​ស់ខ្ញុំ​ម្នាក់ ដែល​បាន​ជួប​ប្រទះ​រឿង​នេះ កាល​ពី​ពេល​ថ្មី​ៗ​នេះ ហើយ​យើង​អាច​រៀន​សូត្រ ពី​ការ​ឆ្លើយ​តប​របស់​គាត់បាន​ ។​ មនុស្ស​យើង​ភាគ​ច្រើន ប្រហែល​ជា​មិន​អាច​ទ្រាំ​ទ្រ​​ស្ថាន​ភាព​​ជាប់​​គាំ​ង​ដូច​នេះ​​បាន​​ទេ ប៉ុន្តែ មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់​នេះ បាន​មើល​ឃើញ​ព្រះ​ហស្ថ​ព្រះ នៅ​ក្នុង​ការ​ពន្យា​ពេល​ធ្វើ​ដំណើរ​នោះ ។​ ពេល​ដែល​គាត់​កំពុង​រង់​ចាំ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត គាត់​បាន​ឆក់​យក​ឱកាស​បង្កើត​ទំនាក់​ទំន​ង ជា​មួយ​អ្នក​រួម​ដំណើរ​ទាំង​ឡាយ ។​ គាត់​ក៏​​បាន​ជួប​នឹង​គ្រីស្ទ​បរិស័​ទមួយ​ចំនួន ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា ហើយ​ក្នុង​ការ​សន្ទនា​នោះ ពួកគេក៏បានចែកចាយដល់គាត់ អំពីការងារបម្រើព្រះមួយ ដែល ពួកគេ​កំពុង​ធ្វើ ។ ដោយសារ​លោក​ចន​មាន​ចំណាប់​អារម្មណ៍ ចំពោះ​ការងារ​​របស់​ពួក​គេ នោះ​ពួក​គេ​ក៏​បាន​អញ្ជើញ​គាត់ ឲ្យ​ទៅ​ប្រទេស​ឥណ្ឌា ដើម្បី​ចូល​រួម ​ក្នុង​កម្ម​វិធី​មួយ ដែល​មាន​រយៈ​ពេល​ខ្លី ។​ តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែ​ល​យើង​បាន​ជួប​ប្រទះ​នឹង​ការ​ពន្យា​ពេល ការ​ផ្លាស់​ប្តូរ​ផែន​ការណ៍ និង​ការ​ផ្លាស់​ប្តូរ​ទិសដៅ ហើយ​បាន​ចាត់​ទុក្ខ​ការ​លំបាក​ទាំង​នេះ ជា​ការ​រំខាន​នៃ​ជីវិត? ការ​នេះ​អាច​កើត​ឡើង ដោយ​សា​រព្រះ​សព្វ​ព្រះ​ទ័យ​នឹងឲ្យ​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង ដើម្បី​ឲ្យ​យើង​អាច​ធ្វើ​ការ​អ្វី​ដែលប្លែក​ពី​មុន ឬ​ធ្វើ​ការ​ថ្មី​ថ្វាយ​ទ្រង់ ។​ សូ​ម​ពិចារណា​អំពី​ការ​ធ្វើ​ដំណើរ​របស់​សាវ័ក​ប៉ុល​ទៅ​ក្រុង​ភីលីព ក្នុង​ព្រះ​គម្ពីរ​កិច្ចការ​ជំពូក ១៦​ចុះ…

Read article
សមនឹងទទួល ដោយយុត្តិធម៌

អតីតៈ​សហការី ផ្នែក​​បោះ​ពុម្ភ​​ម្នាក់​​បាន​​រស់​​នៅ ដោយ​ការ​ភ័យ​​ខ្លាច​គេ​បណ្តេញ​ចេញ​ពី​ការងារ អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ ។​ គេមិន​​ដឹង​ថា​ហេ​តុអ្វី បានជា​​ប្រធាន​​ផ្នែក​ថ្មី​របស់​គាត់ បាន​ធ្វើ​ការ​វាយ​តម្លៃ​អ​វិជ្ជមាន​ជា​ច្រើន នៅ​ក្នុង​ឯក​សារ​គាត់​ទេ ។​ ថ្ងៃ​មួយ មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់​នេះ បាន​យល់​ថា គេ​មុខ​ជា​ដេញ​គាត់​ចោល​ជា​មិន​ខាន​​ទេ តែ​ផ្ទុយ​ទៅ​វិញ អ្នក​ដែល​​​ត្រូវបាន​គេ​​បណ្តេញ​​ចេញ​នោះ គឺ​ជា​ប្រធាន​ផ្នែក​ថ្មី​របស់​គាត់​ទៅ​វិញ​ទេ ។​ មាន​ជន​ជាតិ​យូដា​ម្នាក់ឈ្មោះ​ម៉ាដេកាយ បាន​ជួប​ប្រទះ​នឹង​ស្ថានភាព​ដូចនេះ​ផង​ដែរ ក្នុង​សម័យ​ដែល​ប្រជាជន​អ៊ីស្រា-អែល បាន​ជាប់​ជា​ឈ្លើយ នៅ​ចក្រភព​បាប៊ីឡូន។​ ហាម៉ាន ដែល​មន្ត្រី​ធំ​ជាង​គេ របស់​ស្តេចអ័ហា​ស៊ូរុស ចង់​ឲ្យ​មន្ត្រី​ទាំង​អស់​លុត​ជង្គុង​​គោរ​ព​ខ្លួន ប៉ុន្តែ ​លោក​ម៉ាដេកាយ​ព្រម​ឱន​ខ្លួន​ចុះ​គោរព​ចំពោះព្រះ​តែ​ប៉ុណ្ណោះ(នាងអេសធើរ ៣:១-២)។ ការ​នេះបា​នធ្វើ​ឲ្យ​ហាមាន​ខឹង​សម្បាយ៉ាងខ្លាំង ហើយ​ក៏​បាន​រៀប​គម្រោង​កំចាត់​លោក​ម៉ាកាយ ព្រម​ទាំង​ជនជាតិ​យូដាទាំ​ងអស់​ ដែល​រស់​នៅ​ក្នុង​ចក្រ​ភព​ពើរស៊ី(ខ.៥-៦)។​ ហាមាន​ក៏​បាន​បញ្ចុះ​បញ្ចូល​ស្តេច​អ័ហា​ស៊ូ​រ៉ុស ឲ្យ​ចេញ​ព្រះរា​ជក្រឹត្យ ដើម្បី​ប្រហារ​ជីវិត​ជនជា​តិ​យូដា​ទាំង​អស់ ហើយ​បាន​ឲ្យ​គេ​ចាប់​ផ្តើម​ដំឡើង​​ឈើ​ សម្រាប់​ព្យួរក​លោក​ម៉ាដេកាយទៀត​(៥:១៤)។ ទោះជា​យ៉ាង​ណា​ក៏ដោយ ផ្ទុយ​ទៅ​វិញ ហាម៉ាន​ត្រូ​វគេ​ព្យួ​រក​​​នៅ​លើ​ឈើ ដែល​គាត់​បាន​ឲ្យ​គេ​ដំឡើង​សម្រាប់​ប្រហារ​ជីវិ​តលោក​ម៉ាដេកាយ ហើយ​ប្រជាជន​យូដា​ក៏​បាន​រួច​ជីវិត(៧:៩-១០; ៨)។ នៅ​ក្នុង​អក្សរ​សាស្រ្ត គេហៅ​រឿង​នេះ​ថា សេចក្តី​យុត្តិធម៌​ដែល​សក្តិសម​នឹង​ទទួល ។ មនុស្ស​យើង​ម្នាក់​ៗ មិន​សុទ្ធ​តែ​ទទួល​បាន​នូវ​យុត្តិធម៌​ដូចនេះ​ឡើយ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​សន្យា​ថា ព្រះ​ទ្រង់​នឹង​សង​សឹក​ឲ្យ​អ្នក​ដែល​ទទួល​រង​ភាព​អាយុត្តិធម៌ នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន…

Read article
ការជាប់​ខ្លួន​ក្នុងភក់

គេបាន​ហៅលោ​​​ក​យេរេមា​ថា “ហោរា​ទឹក​ភ្នែក” ។​ គាត់​​មាន​ទុក្ខ​ព្រួយ​ជា​ពន់​ពេក ដោយ​សារ​លោក​ឈឺ​ចាប់ ចំពោះ​សេចក្តី​ជំនុំ​ជម្រះ ដែល​ព្រះបា​ន​ទម្លាក់​មក​លើ​រាស្រ្ត​អ៊ីស្រាអែល ដែល​មិន​បាន​ស្តាប់​បង្គាប់​ទ្រង់​ ។​ គាត់​មាន​សេចក្តី​ទុក្ខ​ជា​ទម្ងន់ គឺ​ដូច​ដែល​មាន​ចែង​ថា “ឱ​​បើ​សិន​ជា​ក្បាល​ខ្ញុំ​ពេញ​ដោយ​ទឹក ហើយ​ភ្នែក​ខ្ញុំ​ជា​រន្ធ​ចេញ​ទឹក​ជានិច្ច​ទៅ​អេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​យំ​ទាំង​យប់​ទាំង​ថ្ងៃ”(យេរេមា ៩:១)។ លោក​យេរេមា​មិន​គ្រាន់​តែ​មាន​សេចក្តី​ទុក្ខ ចំពោះ​ជាតិ​សាសន៍​របស់​គាត់​ប៉ុណ្ណោះ​ទេ តែ​គាត់​ថែម​ទាំង​ត្រូវ​ទទួល​រង​ការ​បៀត​បៀន ដោយ​ព្រោះ​ការ​ថ្លែង​ទំនាយ អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ​ទៀត​ផង ។​ មាន​ពេល​មួយ គេ​បាន​ឃុំ​ឃាំង​គាត់ នៅ​ក្នុង​អណ្តូង​ទឹក ដែល​គ្មាន​ទឹក​ទេ តែ​មាន​តែ​ភក់​ប៉ុណ្ណោះ(យេរេមា ៣៨:៦)។​ ការ​ទាស់​ប្រឆាំង​នឹង​ការងារ​របស់​លោក​ហោរា​ដ៏​អស្ចារ្យ​​រូប​នេះ បាន​បណ្តាល​ឲ្យ​គាត់ ជាប់​ខ្លួន​នៅ​ក្នុង​ទី​កន្លែងដ៏អស់សង្ឃឹម ។​​ ជួន​កាល ពេល​ដែល​យើង​ខិត​ខំ​បម្រើ​ព្រះ​អម្ចាស់ យើង​អាច​មាន​អារម្មណ៍​ថា ខ្លួន​កំពុង​ជាប់​គាំង នៅ​ក្នុង​ស្ថានភាព​ដ៏​ឈឺ​ចាប់ ហើយទទួលរងការឈឺចិត្ត ដោយ​មិន​បាន​ត្រៀម​ទុក​ជា​មុន ។​ ប៉ុន្តែ ការ​អត់​ធ្មត់​របស់​លោក​ហោរា​រូប​នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត ឲ្យ​យើង​មាន​ការ​ទ្រាំ​អត់​ផង​ដែរ ។​ លោកយេរេមា បាន​ដឹង​អំពី​ការ​ត្រាស​​ហៅ​រប​ស់ព្រះ យ៉ាង​ច្បាស់​លាស់​ណាស់ បាន​ជា​គាត់​មិន​ព្រម​ឈប់​បម្រើទ្រង់​ឡើយ ។​ “​បើ​​កាល​​ណា​​ទូ​លបង្គំ​សំរេច​ថា មិន​និយាយ​ដំណាល​ពី​ទ្រង់ ឬ​និយាយ​ដោយ​នូវ​ព្រះនាម​ទ្រង់​ទៀត​ឡើយ នោះ​នៅ​ក្នុង​ចិត្ត​ទូលបង្គំ កើត​មាន​ដូច​ជា​ភ្លើង​ឆេះ ដែល​កប់​នៅ​ក្នុង​ឆ្អឹង​របស់​ទូលបង្គំ…

Read article
ទ្រង់ការពារទូលបង្គំ ឲ្យបានសុខសាន្ត

ក្នុង​អំឡុង​ពេល​ស្ងប់​ស្ងាត់ មុន​ពេល​កម្ម​វិធី​ថ្វាយ​បង្គំពេល​ព្រឹក​ថ្ងៃ​អាទិត្យ​ចាប់​ផ្តើម អ្នក​លេង​អកហ្គ៍​បាន​លេង​បទ​ទំនុក​តម្កើង​មួយ​បទ ដែល​ខ្ញុំ​មិន​ធ្លាប់​ស្តាប់​ពី​មុន​មក។​ ខ្ញុំ​ក៏​បាន​បើក​សៀវភៅ​ចម្រៀង​សរសើរ​តម្កើង ដើម្បី​អាន​ពាក្យ​ពេចន៍​នៃ​បទ​នោះ ដែលបានសរសេរ​ថា “ឱព្រះអម្ចាស់ ជាអ្នកគង្វាលនៃ ទូល​បង្គំអើយ សូមការពារទូលបង្គំឲ្យបានសុខសាន្ត”។ អ្នក​និពន្ធ​នៃ​បទ​ចម្រៀង​នេះ បាន​សរសេរ​សម្រាយ​យ៉ាង​ពិរោះ តាម​បទ​គម្ពីរ​ទំនុក​តម្កើង ជំពូក​២៣ យ៉ាង​ដូចនេះ​ថា : ព្រះ​អម្ចាស់​​ទ្រ​ង់​​ជា​​អ្នក​​គង្វាល​​ទូលបង្គំ​ ទ្រង់​ការពារ​ទូល​បង្គំ​ឲ្យ​​បាន​សុខ​សាន្ត ។ ទ្រង់​ចម្អែត​ខ្ញុំ តាម​សេចក្តី​ត្រូវ​ការ ទ្រង់ឲ្យ​ខ្ញុំសម្រាក​នៅ​វាល​ស្មៅ​ខៀវ​ខ្ចី នៅ​ក្បែ​រ​ទឹក​ហូរ​គ្រឿន​ៗ វិញ្ញាណ​នៃ​ទូល​បង្គំដែល​មាន​ទុក្ខ​ព្រួយ ក៏​មាន​កម្លាំង​ឡើង ជា​បរិបូរ ពេល​ដែល​ទូល​បង្គំ​ដើរ​តាម​ផ្លូវ​ដ៏​ពិត​របស់​ព្រះ ។​ ទោះ​បី​ជា​យើង​បាន​អាន ឬ​ស្តាប់​ឮ​បទ​គម្ពីរ​ទំនុក​តម្កើង​ជំ​ពូក ២៣ ដ៏​ពេញ​និយម​នេះ បាន​ប៉ុន្មាន​ដង​ក៏​ដោយ ក៏​បទ​គម្ពីរ​នេះ នៅ​តែ​ជា​ព្រះ​រាជ​សារ​ថ្មី​ជា​និច្ច ដែ​ល​ព្រះ​សព្វ​ព្រះទ័​យនឹ​ង​ប្រើ ដើម្បី​បង្ហាញ​ពី​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង ។​ ទោះ​ខ្ញុំ​ត្រូវ​ដើរ​តាម​ផ្លូវ​ងងឹត​បំផុត កាត់​តាម​ជ្រលង​មរណៈ​ក៏​ដោយ ក៏​ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​ឡើយ ។ ព្រះ​វត្ត​មាន​ទ្រង់​ធ្វើ​ឲ្យ​ទូល​បង្គំ​ក្លាហាន ព្រនង់ និង​ដំបង​របស់​ទ្រង់ ធានា​ដល់​ទូល​បង្គំ​ថា ទ្រង់​នឹង​ជួយ​សង្រ្គោះ​ទូល​បង្គំ ។​ ចំពោះ​អ្នក​ដែល​ធ្លាប់​ឮ​ព្រះ​ប​ន្ទូល​ព្រះ​យេស៊ូវ​ថា “​ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ ឯ​អ្នក​គង្វាល​ល្អ ក៏​ស៊ូ​តែ​ប្តូរ​ជីវិត​ជំនួស​ចៀម”(យ៉ូហាន ១០:១១) នោះ​ពួ​​ក​គេងា​យ​នឹង​យល់​អំពី​ទិដ្ឋ​ភាព…

Read article
ជួបគ្នាពេលក្រោយ

ជី​តា​របស់​ខ្ញុំ​មិ​​នព្រម​និយាយ​​ថា “លាហើយ”​ទេ​ ព្រោះ​គាត់​មាន​អារម្មណ៍​ថា ពាក្យ​នេះបាន​បង្ហាញ​ពី​ដំណាក់​កាល​ចុង​ក្រោយ​ខ្លាំង​ពេក ។​ ហេតុ​នេះ​ហើយ​បាន​ជា បន្ទាប់​ពី​បាន​មក​សួរ​សុខ​ទុក្ខ​គាត់​ហើយ ពេល​ដែល​យើង​កំពុង​បើក​បរ​ចេញ​ពី​ផ្ទះ​គាត់ គាត់​តែង​តែ​មាន​ទម្លាប់​លា​គ្នា តាម​របៀប​​ដដែល​ជា​និច្ច ។​ គឺ​គាត់​ឈរ​នៅ​មុខ​របង​ពណ៌​បៃ​តង ខាង​មុខ​ផ្ទះ​គាត់ ហើយ​បោយ​ដៃ​លា ដោយ​ពាក្យ​ថា “ជួបគ្នាពេលក្រោយ”។ ក្នុង​នាម​យើ​ងជា​គ្រីស្ទ​បរិស័ទ យើង​​មិន​ចំា​បាច់​និយាយ​ថា “លា​ហើយ” ទៅ​អ្ន​​កដែល​យើង​ស្រឡាញ់​ក៏​បាន ឲ្យ​តែ​អ្នក​នោះ​បា​ន​ទទួល​ជឿ​ព្រះ​យេស៊ូវ​ ជា​ព្រះ​​សង្រ្គោះ​ហើយ ។​ ព្រះ​គម្ពីរ​បាន​សន្យា​ថា យើង​នឹង​បាន​ជួប​ពួក​គេ​ម្តង​ទៀត ។​ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា យើង​មិន​ត្រូវ “កើត​ទុក្ខ​ព្រួយ ដូច​អ្នក​ឯ​ទៀត ដែល​គ្មាន​សង្ឃឹម”ឡើយ​(១ថែស្សាឡូនិច ៣:១៣) ព្រោះ​កាល​ណា​ព្រះ​យេស៊ូវ​ យាង​មក​វិញ ពួក​​ស្លាប់​​ក្នុង​​ព្រះ​គ្រីស្ទ​​នឹង​​រ​ស់​ឡើង​​វិញ​​ជា​មុន​បង្អស់ រួច​យើង​រាល់​គ្នា​ ដែល​កំពុង​តែ​រស់​នៅ ក៏​នឹង​បាន​លើក​ឡើង ទៅ​ក្នុង​ពពក​ជា​មួយ​គ្នា​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ជួបជុំ​នឹង​ព្រះអម្ចាស់​នៅ​នា​អាកាស (ខ.១៥-១៧)។​ យើង​មាន​ទំនុក​ចិត្ត​ថា នៅ​ថ្ងៃណា​មួយ យើង​នឹង​បាន​ទៅ​នៅ​នគរ​ស្ថាន​សួគ៌ ដែល​ជា​កន្លែង​ដែល​“គ្មាន​​សេចក្តី​​ស្លាប់ ឬ​សេចក្តី​សោក​សង្រេង ឬ​សេចក្តី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ” (វិវរណៈ ២១:៤)។ យើង​នឹង​បាន “ទៅ​នៅជាមួយព្រះអម្ចាស់ជានិរន្ត” នៅ​ក្នុង​កន្លែង​ដ៏​អស្ចារ្យ​នេះ​(១ថែ-ស្សាឡូនិច ៤:១៧)។​ គ្រីស្ទ​បរិស័ទ​មាន​សង្ឃឹម​ថា…

Read article
នាំឲ្យប្រែចិត្តម្តងម្នាក់ៗ

លោកចន វូលមែន(John Woolman) ជាគ្រូអធិប្បាយ ដែល​​​ធ្វើ​ដំណើ​រ​បេសកកម្ម​​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ។​ គាត់​បាន​ធ្វើ​យុទ្ធ​នាការ​ផ្ទាល់​ខ្លួន ដើម្បី​បញ្ចប់​របប​ទាស​ភាព​ ក្នុង​តំបន់​អាមេរិក ដែល​ពួក​អាណា​និគម​និយម​កំពុង​កាន់​កាប់​នៅ​សម័យ​នោះ ។​ លោក​វូល​មែន​បាន​ជួប​ជា​មួយ​ម្ចាស់​ទាស​ករ ដើម្បី​និយាយ​អំពី​ភាព​អយុត្តិធម៌ នៃ​ការ​យក​ជីវិត​របស់​អ្នក​ដទៃ ធ្វើ​ជា​កម្ម​សិទ្ធិ ។​ ទោះ​បី​ជា​លោក​វូល​មែន​មិន​បាន​លប់​បំ​បាត់របប​ទាស​ភាព​ទាំង​ស្រុង​ក៏​ដោយ ក៏​គាត់​បាន​បញ្ចុះ​បញ្ចូល​ពួក​ម្ចាស់​ទាសករ​ជា​ច្រើន​រូប ឲ្យ​​លែង​ទាសក​ឲ្យ​មាន​សេរីភាព ។​ គាត់​បាន​ទទួល​ជោគ​ជ័យ ដោយ​សារ​គាត់​បាន​ទៅ​បញ្ចុះ​បញ្ចូល​ពួក​គេ ដោយ​ផ្ទាល់ ។​ ព្រះ​គម្ពីរ​ភីលេម៉ូន ក៏​បាន​ចែង​អំពី​ការ​អំពាវ​នាវ​ស្រដៀង​គ្នាផ​ងដែរ ។​ លោក​អូនេស៊ីម គឺ​ជា​ទាស​ក​រ​​ដែល​បាន​រត់​គេច​ខ្លួន ពី​លោក​ភី​លេម៉ូន ដែល​ជា​ម្ចាស់​ទាសករ​ដែល​បាន​ទទួល​ជឿ​ព្រះ ។​ លោក​អូនេស៊ីម​ក៏​បាន​ទទួល​ជឿ​ព្រះ​តាម​រយៈ​ការងារ​បម្រើ​ព្រះ​របស់​សាវ័ក​ប៉ុល ហើយ​សាវ័ក​ប៉ុល ក៏​បាន​បញ្ជូន​គាត់​ឲ្យ​វិល​​ត្រឡប់ ទៅ​កាន់​លោក​ភីលេម៉ូន​វិញ ដោយ​ផ្ញើពាក្យ​ទៅ​ថា “ដ្បិត​​ប្រហែល​ជា​ដោយ​ហេតុ​នោះ បាន​ជា​គាត់​ឃ្លាត​ចេញ​ពី​អ្នក​ទៅ​ជា​យូរ​បន្តិច ដើម្បី​ឲ្យ​អ្នក​បាន​គាត់​វិញ ឲ្យ​នៅ​ជាប់​ជា​ដរាប​ទៅ តែ​មិន​មែន​ដូច​ជា​បាវ​បំរើ​ទៀត​ឡើយ គឺ​លើស​ជាង​បាវ​បំរើ​ទៅ​ទៀត ទុក​ដូច​ជា​ប្អូន​ស្ងួនភ្ងា​វិញ”(ខ.១៥-១៦)។ កាល​ពី​មុន លោក​អូនេស៊ីម​គ្រាន់​តែ​ជា​ទាសករ​ម្នាក់​ប៉ុណ្ណោះ តែ​សេចក្តី​ជំនឿដែល​គាត់​មាន​ចំពោះ​ព្រះ​យេ​ស៊ូវ បាន​​​កែ​ប្រែ​ទំនាក់​ទំនង​រវាង​គាត់ និង​ម្ចាស់​របស់​គាត់​ដែល​ជា​អ្នក​ជឿ​ព្រះ​ ។​ គាត់​ក៏​ជា​បង​ប្អូន​ស្ងួន​ភ្ញា​ក្នុង​ព្រះ​ផង​ដែរ ។​ សាវ័ក​ប៉ុល​បាន​ជះឥទ្ធិពល​ដល់​មនុស្ស ដែល​រស់​នៅ​ក្នុង​សម័យ​នោះ ដោយ​នាំ​​មនុស្ស​​ឲ្យ​ប្រែ​ចិត្ត​ម្តង​ម្នាក់​ៗ។​…

Read article