របៀបដែលយើងដើរ
ក្នុងកម្មវិធីទូរទស្សន៍មួយ ដែលខ្ញុំចូលចិត្តមើល មានវគ្គមួយ មានចំណងជើងថា “ការសម្អាងកាយ ដ៏គួរឲ្យភ្ញាក់ផ្អើល”។ មានស្រ្តីពីរនាក់បានឆ្លង់កាត់នូវការផ្លាស់ប្តូរ ការតុបតែង ម៉ូត សក់ ការផាត់មុខ និងការស្លៀកពាក់ ដ៏ផ្ចិតផ្ចង់អស់រយៈពេល៣ម៉ោង ។ ជាញឹកញាប់ ការផ្លាស់ប្តូរនេះ ច្រើនតែនាំឲ្យមានការរំភើបរីករាយ ។ ពេលដែលស្រ្តីទាំងពីរនាក់ បានដើរចេញពីក្រោយវាំងននមក ទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ជួនកាល មិត្តភ័ក្រ និងសមាជិកគ្រួសាររបស់ពួកគេ បានចាប់ផ្តើមយំក៏មាន ។ ក្រោយមកទៀត គេក៏បានឲ្យសាមីខ្លួនដែលមានរូបសម្រស់ថ្មីទាំងនេះ ទៅឆ្លុះកញ្ចក់មើលខ្លួនឯង ។ អ្នកខ្លះមានការភ្ញាក់ផ្អើលចំពោះសម្រស់ខ្លួនឯងយ៉ាងខ្លាំង បានជាពួកគេបន្តឆ្លុះកញ្ចក់ឥតដាច់ គឺពួកគេហាក់ដូចជា ព្យាយាមមើលឲ្យច្បាស់ថាតើរូបក្នុងកញ្ចក់នោះជារូបខ្លួនឯងមែនឬក៏អត់ ។ ពេលដែលស្ត្រីទាំងនោះ ដើរទៅចូលរួមជាមួយក្រុមរបស់ខ្លួន គេក៏អាចមើលដឹង អំពីលក្ខណះចាស់របស់ពួកគេ ។ ពួកគេភាគច្រើន មិនទាន់ចេះដើរ ដោយពាក់ស្បែកជើងថ្មីរបស់ខ្លួនទេ ។ ទោះបីជាពួកគេមានរូបសម្រស់អស្ចារ្យក៏ដោយ ក៏ដំណើរដ៏ឆ្គងរបស់ពួកគេ មិនមែនជាការល្អទេ ។ ដូចនេះ ពួកគេមិនបានផ្លាស់ប្តូរទាំងស្រុងទេ។ នៅក្នុងជីវិតយើងជាគ្រីស្ទបរិស័ទក៏មានបញ្ហាដូចនេះផងដែរ ។ ព្រះទ្រង់បានធ្វើការរបស់ទ្រង់ក្នុងជីវិតរបស់យើង ហើយជួយឲ្យយើងមានការចាប់ផ្តើមជាថ្មី…
Read articleរវល់ខ្លាំងពេក គ្មានពេលស្គាល់ព្រះ ?
ថ្ងៃមួយ ពេលដែលខ្ញុំកំពុងរង់ចាំឡើងយន្តហោះ មានមនុស្សដែលខ្ញុំមិនបានស្គាល់ម្នាក់ បានឮខ្ញុំនិយាយថា ខ្ញុំជាអ្នកបម្រើព្រះតាមស្ថាប័ន ហើយគាត់ក៏បានរៀបរាប់ប្រាប់ខ្ញុំ អំពីជីវិត របស់គាត់មុនពេលស្គាល់ព្រះគ្រីស្ទ ។ គាត់បានប្រាប់ថា “ជីវិតរបស់ខ្ញុំ គឺមានជាប់ដោយអំពើបាប និងភាពអាត្មានិយម តែក្រោយមកខ្ញុំក៏បានស្គាល់ព្រះយេស៊ូវ”។ ខ្ញុំក៏បានស្តាប់គាត់និយាយ ដោយចាប់អារម្មណ៍ ចំពោះការរៀបរាប់អំពីការផ្លាស់ប្រែជាច្រើនចំណុច ក្នុងជីវិតគាត់ និង ការល្អដែលគាត់បានធ្វើ ។ តែ ដោយសារការរៀបរាប់ទាំងប៉ុន្មានរបស់គាត់ បានបង្ហាញអំពីការជាប់រវល់របស់គាត់ នោះខ្ញុំក៏អាចដឹងថា គាត់គ្មានពេលប្រកបជាមួយព្រះទេ ។ ខ្ញុំមិនភ្ញាក់ផ្អើលទេ ពេលដែលគាត់និយាយទៀតថា “លោក ខ្ញុំបានគិតថា ខ្ញុំនឹងមានអារម្មណ៍ថាខ្លួនឯងនឹងមានភាពល្អប្រសើរជាងមុខ នៅពេលឥឡូវនេះ”។ ខ្ញុំជឿថា នាងម៉ាថា ដែលជាតួអង្គក្នុងព្រះគម្ពីរសញ្ញាថ្មី អាចយល់អំពីការសង្កេតរបស់បុរសម្នាក់នេះ ។ ពេលដែលព្រះយេស៊ូវយាងមកផ្ទះនាងម៉ាថា ក្នុងនាមជាភ្ញៀវ នាងបានជាប់រវល់ធ្វើកិច្ចការ ដែលនាងបានរាប់ជាសំខាន់ ។ តែ ការជាប់រវល់នេះ គឺមានន័យថា នាងមិនអាចផ្តោតអារម្មណ៍មកលើព្រះយេស៊ូវឡើយ ។ ពេលដែលនាងម៉ារាមិនបានជួយធ្វើការ នាងម៉ាថាក៏បានសូមឲ្យព្រះយេស៊ូវស្តីបន្ទោស នាង ។ ក្នុងចំណោមយើង មានមនុស្សជាច្រើនបានធ្វើនូវកំហុសដូចនេះដែរ គឺនៅពេលដែលយើងមានការជាប់រវល់ធ្វើការល្អពេក…
Read articleការអស់កម្លាំងរលីង
កាលខ្ញុំនៅជាក្មេងជំទង់ ខ្ញុំបានទៅបរបាញ់សត្វ និងស្ទូចត្រី ជាមួយឪពុករបស់ខ្ញុំជាច្រើនលើក ។ ភាគច្រើននៃដំណើរទាំងនោះ បានក្លាយជាអនុស្សាវរីយ៍ដ៏សប្បាយរីករាយ ប៉ុន្តែ មានដំណើរទៅស្ទូចត្រីមួយលើក ដែលស្ទើរតែបណ្តាលឲ្យយើងជួបមហន្តរាយ ។ យើងបានបើកឡានឡើងទៅលើជួរភ្នំខ្ពស់ៗ យើងបានបោះតង់ ក្នុងតំបន់ដាច់ស្រយ៉ាលមួយ ។ បន្ទាប់មក យើងក៏បានដើរចុះយ៉ាងលំបាក ទៅកាន់ទឹកអូរមួយ ដើម្បីស្ទូចត្រី ។ បន្ទាប់ពីយើងបានស្ទូចត្រីពេញមួយថ្ងៃ នៅក្រោមកំដៅថ្ងៃហើយ យើងក៏ត្រូវដល់ពេលត្រឡប់ទៅកាន់តង់យើងវិញ ។ ទោះបីជាយ៉ាងណាក៏ដោយ ពេលដែលយើងហៀបនឹងធ្វើដំណើរឡើងមកវិញ ទឹកមុខរបស់ឪពុកខ្ញុំក៏ស្រាប់តែចាប់ផ្តើម មានសភាពស្លេកស្លាំង ។ គាត់បានវិលមុខ ហើយមានដំណើរចង់ក្អួតផង ។ គាត់ស្ទើរតែអស់កម្លាំងទាំងស្រុងតែម្តង ។ ខ្ញុំបានព្យាយាមតាំងស្មារតីកុំឲ្យតក់ស្លត់ ហើយខ្ញុំក៏បានឲ្យគាត់អង្គុយចុះ ហើយពិសារទឹក ។ បន្ទាប់មក ខ្ញុំក៏បានអធិស្ឋានឮៗ ដើម្បីសូមឲ្យព្រះជួយ ។ ការអធិស្ឋាន ការសម្រាក និងការទទួលទានអាហារ បានជួយឲ្យគាត់មានភាពល្អប្រសើរឡើងវិញ ហើយយើងក៏ធ្វើដំណើរយឺតៗ ឡើងទៅលើភ្នំ វិញ ។ គាត់បានតោងខ្សែក្រវ៉ាត់ដ៏ធូរបស់ខ្ញុំ ពេលដែលខ្ញុំកំពុងឡើងទៅលើ ដើម្បីនាំគាត់ទៅកាន់កន្លែងបោះតង់វិញ ។ ជួនកាល…
Read articleព្រះដែលគេបានភ្លេច
ក្នុងគោលជំនឿនៃពួកសាវ័ក មានសេចក្តីចែងមកថា “ខ្ញុំជឿលើព្រះវិញ្ញាណបរិសុទ្ធ”។ លោកចេ ប៊ី ភីលីព(J.B.Philip) បានមានប្រសាសន៍ថា “ពេលណាយើងថ្លែងដូចនេះ នោះគឺមានន័យថា យើងជឿថា ព្រះវិញ្ញាណបរិសុទ្ធទ្រង់ជាព្រះដ៏រស់ដែលទ្រង់អាច និងសព្វព្រះទ័យនឹងយាងចូលគង់ក្នុងជីវិតមនុស្សម្នាក់ៗ ដោយផ្ទាល់ៗខ្លួន ហើយបំផ្លាស់បំប្រែជីវិតពួកគេ”។ ជួនកាលយើងភ្លេចថា ព្រះវិញ្ញាណបរិសុទ្ធ ទ្រង់មិនមែនជាអំណាច ដែលគ្មានលក្ខណៈជាអង្គបុគ្គលនោះទេ ។ ព្រះគម្ពីរបានពិពណ៌នាថា ទ្រង់ជាព្រះ ។ ទ្រង់មានលក្ខណៈសម្បត្តិគ្រប់យ៉ាងរបស់ព្រះ ពោលគឺទ្រង់មានវត្តមាននៅគ្រប់ទីកន្លែង(ទំនុកតម្កើង ១៣៩:៧-៨) ទ្រង់ជ្រាបអំពីគ្រប់ការទាំងអស់(១កូរិន-ថូស ២:១០-១១) ហើយទ្រង់មានគ្រប់អំណាចចេស្តា(លូកា ១:៣៥)។ ទ្រង់ក៏ធ្វើការ ដែលមានតែព្រះប៉ុណ្ណោះ ដែលអាចធ្វើបាន ដូចជា ការបង្កើត(លោកុប្បត្តិ ១:២) និងប្រទានជីវិត(រ៉ូម ៨:២)។ ទ្រង់មានភាពស្មើគ្នានឹងព្រះពីរអង្គទៀត នៃព្រះត្រៃឯក គឺព្រះវរបិតា និងព្រះរាជបុត្រា ។ ព្រះវិញ្ញាណបរិសុទ្ធជាអង្គ ដែលមានទំនាក់ទំនងផ្ទាល់ជាមួយយើង ព្រោះទ្រង់ព្រួយព្រះទ័យ ពេលយើងធ្វើអំពើបាប(អេភេសូរ ៤:៣០) ទ្រង់បង្រៀនយើង(១កូរិនថូស ២:១៣) អធិស្ឋានឲ្យយើង(រ៉ូម ៨:២៦) នាំផ្លូវយើង(យ៉ូហាន ១៦:១៣) ប្រទានឲ្យយើងមានអំណោយទានខាងវិញ្ញាណ(១កូរិនថូស ១២:១១)…
Read articleការអរសប្បាយ ដោយសារការនឹកចាំ
ខ្ញុំមានមិត្តភ័ក្រម្នាក់ ដែលបានរាប់អានគ្នា ជាយូរមកហើយ ។ ក្នុងអំឡុងពេលនៃពិធីបុណ្យខួបកំណើតគម្រប់អាយុ៩០ឆ្នាំរបស់គាត់ គាត់បានពិពណ៌នាថា “ថ្ងៃបុណ្យខួបកំណើតរបស់ខ្ញុំ គឺជាពេល…ដែលខ្ញុំត្រូវធ្វើការឆ្លុះបញ្ចាំងបន្តិច ដោយក្រឡេចមកមើលកញ្ចក់ ដើម្បីបញ្ចាំងមើលជីវិតរបស់ខ្ញុំ ហើយដោយចំណា-យពេលជាច្រើនម៉ោង ក្នុង“ការនឹកចាំពីព្រះគុណព្រះ”។ យើងងាយនឹងលែងនឹកចាំអំពីផ្លូវទាំងអស់ ដែលព្រះអម្ចាស់ទ្រង់បាននាំយើង! ដូចដែលមានសេចក្តីចែងថា “កុំឲ្យភ្លេចបណ្តាព្រះគុណណាមួយរបស់ទ្រង់ឡើយ”(ទំនុកតម្កើង ១០៣:២)។ គាត់គឺជាប្រភេទមនុស្សដែលខ្ញុំបានស្គាល់ និងបានកោតសរសើរអស់ជាង៥០ឆ្នាំមកហើយ ។ ក្នុងសំបុត្ររបស់គាត់ គាត់មិនបាននិយាយអំពីការខកចិត្តទេ ផ្ទុយទៅវិញ ពាក្យពេចន៍របស់គាត់ គឺមានពេញទៅដោយការអរព្រះគុណ និងសរសើរតម្កើងព្រះ ។ ជាបឋម គាត់បានរំឭកអំពីសេចក្តីមេត្តារបស់ព្រះអម្ចាស់ ដែលបានប្រទានឲ្យគាត់មានសុខភាពល្អ ឲ្យភរិយានិងកូនៗរបស់គាត់មានអំណរ ឲ្យការងាររបស់គាត់មានជោគជ័យ និងអំណរ ឲ្យមិត្តភាពរបស់គាត់កាន់តែល្អប្រសើរឡើង ហើយឲ្យគាត់មានឱកាសបម្រើទ្រង់ ។ គាត់បានចាត់ទុកការទាំងអស់នោះ ជាអំណោយពីព្រះ ដែលគាត់មិនសមនឹងទទួល តែគាត់បានទទួល ដោយសារព្រះគុណទ្រង់ ។ បន្ទាប់មក គាត់រំឭកអំពីសេចក្តីមេត្តាខាងវិញ្ញាណរបស់ព្រះ ដែលគាត់បានទទួលតាមរយៈឥទ្ធិពលនៃឪពុកម្តាយរបស់គាត់ដែលជាគ្រីស្ទបរិស័ទ្ទ និងការបានពិសោធនឹងការអត់ទោសបាបរបស់ព្រះ ពេលគាត់បានទទួលជឿទ្រង់ ក្នុងវ័យជំទង់ ។ គាត់បានសរសេរសេចក្តីបញ្ចប់នៃសំបុត្ររបស់គាត់ ដោយលើកឡើងអំពីការលើកទឹកចិត្ត ដែលគាត់បានទទួលពីពួកជំនុំ សាលារៀន និងក្រុមបុរសគ្រីស្ទបរិស័ទ្ទ ដែលបានអធិស្ឋានឲ្យគ្នាទៅវិញទៅមក…
Read articleការខាតបង់នៃជម្លោះ
ក្នុងខ្សែវីដេអូឯកសារ ស្តីអំពីសង្រ្គាមលោកលើកទី១ អ្នកពិពណ៌នា បានមានប្រសាសន៍ថា បើសិនជាគេត្រូវដង្ហែរ សពជនជាតិអង់គ្លេស ដែលបានបាត់បង់ជីវិតក្នុង “សង្រ្គាមដើម្បីបញ្ចប់សង្រ្គាមទាំងអស់” នោះគេត្រូវដើរដង្ហែរជាបួនជួរ កាត់តាមវិមានរំឭកសង្រ្គាម នៅទីក្រុងឡុង ពិធីបុណ្យនេះនឹងត្រូវចំណាយពេលរហូតដល់ប្រាំពីរថ្ងៃ ។ ទិដ្ឋភាពដ៏គួរឲ្យភ្ញាក់ផ្អើលនៃពិភពលោកនេះ បានធ្វើឲ្យខ្ញុំជញ្ជឹងគិត អំពីការខាតបង់ដ៏ធ្ងន់ធ្ងរនៃសង្គ្រាម ដែលរួមមាន ការខាតបង់ប្រាក់ចំណាយលើសង្រ្គាម ការខូចខាតទ្រព្យសម្បត្តិ និងការរំខានដល់ដំណើរការសេដ្ឋកិច្ច តែទន្ទឹមនឹងនេះ គ្មានការខាតបង់មួយណា ដែលអាចប្រៀបផ្ទឹមនឹងការបាត់បង់ជីវិតមនុស្សឡើយ ។ ពួកទាហាន និងជនស៊ីវិលគឺជាអ្នកបង់ថ្លៃការខូតខាតដ៏ធ្ងន់ធ្ងរទាំងនេះ ដែលមានការកើនឡើង យ៉ាងឆាប់រហ័ស ដោយសេចក្តីទុក្ខសោកនៃអ្នកដែលបានរួចជីវិត ។ ដូចនេះ សង្រ្គាមពិតជានាំឲ្យមានការខាតបង់ខ្លាំងណាស់ ។ ពេល ដែលអ្នកជឿព្រះធ្វើសង្រ្គាមទាស់ប្រឆាំងនឹងគ្នាឯង ការខាតបង់ក៏មានកម្រិតខ្ពស់ផងដែរ ។ សាវ័កយ៉ាកុបបានបង្រៀនថា «ឯសេចក្តីទាស់ទែង និងសេចក្តីឈ្លោះប្រកែក ក្នុងពួកអ្នករាល់គ្នា នោះមកពីណា តើមិនមែនមកពីសេចក្តីសំរើប ដែលច្បាំងក្នុងអវយវៈរបស់អ្នករាល់គ្នាទេអី?» (យ៉ាកុប ៤:១)។ ពេលយើងខំស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ជួនកាលយើងបានឈ្លោះប្រកែកគ្នា ដោយមិនបានគិតដល់ការខាតបង់ ដែលកើតមានចំពោះការធ្វើបន្ទាល់របស់យើងដល់លោកិយ និងដល់ទំនាក់ទំនង ដែលយើងមានជាមួយគ្នាទេ ។ ហេតុនេះហើយ បានជាសាវ័កយ៉ាកុបបានលើកទឹកចិត្តយើង…
Read article