តើអ្នកបានត្រៀមខ្លួន ហើយឬនៅ?

មាន​មនុស្ស​ជា​ច្រើន​នៅ​ចាំ​ថា រដូវ​លំហើយ ឆ្នាំ ២០០៨ គឺ​ជា​ពេល​ដែល​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ ចាប់​ផ្តើម​មាន​សភាព​ធ្ងន់​ធ្ងរ​បំផុត ចាប់តាំងពីសម័យមហាវិបត្តិសេដ្ឋកិច្ច ឆ្នាំ ១៩២៩ មក ។ ​នៅ​ក្នុង​ខែ​បន្ទាប់ មាន​មនុស្ស​ជា​ច្រើន​បាន​បាត់​បង់​ការងារ ផ្ទះសម្បែង និងការវិនិយោគ ។​ មួយ​ឆ្នាំ​ក្រោយ​មក តាម​បទ​សម្ភាស ជា​មួយ​លោក​អាឡាន គ្រីនស្ប៉ាន(Alan Gr-eenspan) ដែល​ជា​អតីត​ប្រធាន​​នៃធនាគា​បម្រុង​នៃរដ្ឋ​សហព័ន្ធ​អាមេរិក បាន​ឲ្យ​ដឹង​ថា ជាមធ្យម ប្រជាជន​ជឿ​ថា វិបត្តិ​សេដ្ឋកិច្ច​នេះ​នឹង​មិន​កើត​ឡើង​ទៀត​ឡើយ ។​ គាត់​មាន​ប្រសាសន៍​ថា “នៅ​ពេល​មនុស្ស​យើង​បាន​ជួប​នឹង​ភាព​សម្បូរ​សប្បាយ ក្នុង​រយៈពេល​ដ៏​វែង នោះ​ជា​ធម្មតា ពួក​គេ​សន្និដ្ឋាន​ថា​ភាព​សម្បូរ​សប្បាយ​នោះ​នឹង​នៅ​តែ​​បន្ត​កើត​មាន​ទៀត”។​ ការ​សន្និដ្ឋា​ថា ការ​ដែល​បាន​កើត​ឡើង​​រហូត​មក​ដល់​ពេល​នេះ នឹង​បន្ត​កើត​ឡើង​ទៀត គឺ​ជា​ផ្នត់​គំនិត ដែល​មនុស្ស​យើង​មាន​ជា​ធម្មតា​ទៅ​ហើយ នៅ​ក្នុង​សតវត្សរ៍​ទី​២១​នេះ ។ នៅ​សតវត្សរ៍​ទី​១ លោក​ពេត្រុស​បាន​ចែង​អំពី​ពួក​អ្នក​ដែល​ជឿ​ថា ជីវិត​​នឹង​​មាន​ការ​បន្ត​​​ដូ​ច​​កាល​​ពី​មុនទៀត ហើយ​ពួក​គេ​ជឿ​​ថា​​ ព្រះ​យេស៊ូវ​នឹង​មិន​យាង​មក​វិញ​ឡើយ ។​ គាត់​បាន​បង្រៀន​ថា “ដ្បិត​​តាំង​ពី​ពួក​ឰយុកោ​ដេក​លក់​ទៅ នោះ​គ្រប់​ទាំង​អស់​នៅ​តែ​ដដែល ​ដូច​ជា​ពី​កំណើត​លោកិយរៀង​មក​ដែរ”(២ពេត្រុស ៣:៤)។ ព្រះ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា ទ្រង់​នឹង​យាង​ត្រឡប់​មក​វិញ ប៉ុន្តែ មនុស្ស​នៅ​តែ​បន្ត​រស់​នៅ ​ដោយ​មិន​ស្តាប់​បង្គាប់…

Read article
ពេលឡើង និងពេលចុះ

មនុស្ស​យើង​ភាគ​ច្រើន​បាន​ទទួល​ស្គាល់​ថា ជីវិត​មាន​ដំណើរ​ឡើង​ហើយ​​ចុះ​ៗ ។ ​ស្តេចសាឡូម៉ូន​ដែល​ជា​ក្សត្រ​ដ៏​មាន​ប្រាជ្ញា ទ្រង់​ក៏​​បាន​ទទួល​ស្គាល់​យ៉ាង​ដូចនេះ​ផ​ង​ដែរ ហើយបាន​ឆ្លុះបញ្ចាំង នៅ​​ក្នុង​​​កា​រ​ឆ្លើយ​តប​របស់​យើង ចំពោះ​កាលៈទេសៈ​ដែល​មាន​ដំណើរ​​ឡើង​ហើយចុះៗ​នោះ ។ ក្នុង​ព្រះ​គម្ពីរ​សាស្តា ទ្រង់​បាន​ចែង​ថា “មាន​ពេល​សំរាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សំរាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ … មាន​ពេល​យំ និង​ពេល​សើច មាន​ពេល​សំរាប់​សោយសោក និង​ពេល​សំរាប់​លោតកព្ឆោង”(សាស្តា ៣:១-៤)។ ព្រះបិតា​របស់​ស្តេច​សាឡូម៉ូន គឺ​ស្តេច​ដាវីឌ​ ត្រូវ​​​បាន​ហៅ​ថា “មនុស្ស​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ”(១សាំយ៉ូអែល ១៣:១៤ កិច្ចការ ១៣:២២)។ ប៉ុន្តែ ក្នុង​ការរស់នៅ​​របស់​​ស្តេច​ដាវីឌ គឺ​មាន​ពេល​ឡើង​ហើយ​ចុះ​ៗ ។​ ស្តេច​ដាវីឌ​បាន​ទួញ​សោក នៅ​ពេល​បុត្រ​ដែល​ទ្រង់​មាន​ជា​មួយ​នាង​បាតសេបា បាន​ស្លាប់​ដោយ​សារ​ជម្ងឺ (២សាំយ៉ូអែល ១២:២២)។ ប៉ុន្តែ ក៏​មាន​ពេល​ដែល​ទ្រង់​និពន្ធ​បទ​ចម្រៀង​សរសើរ​តម្កើង និង​សើច​សប្បាយ​ផង​ដែរ(ទំនុកតម្កើង ១២៦:១-៣)។ ក្រោ​យ​មក ទ្រង់​ក៏​មាន​សេចក្តី​ទុក្ខ​យ៉ាង​ខ្លាំង ចំពោះ​ការ​ស្លាប់​របស់​អាប់​សាឡំម ដែល​ជា​បុត្រា​ដែល​បាន​លើក​ទ័ព​បះបោរ​​​នឹង​ទ្រង់(២សាំយ៉ូអែល ១៨:៣៣)។ ហើយ​នៅ​ពេល​គេ​ដង្ហែរ​ហិប​សញ្ញា​ចូល​ក្រុង​យេរូសាឡិម ស្តេចដាវីឌ​មាន​ក្តី​អំណរ​ខាងវិញ្ញាណ​​​ជា​ពន្លឹក បាន​​ជា​​ទ្រង់​​រាំ​​នៅ​​ក្នុង​​ព្រះ​វត្ត​មាន​ព្រះ​(២សាំយ៉ូអែល ៦:១២-១៥)។ នៅ​ពេល​យើង​បង្ហាញ​នូវឲ្យ​គេ​ឃើញថា ​យើងជាគ្រីស្ទបរិស័ទដែលមានសន្តិភាព និង​សេចក្តី​អំណរ​នៅ​ក្នុង​ជីវិត គ្រប់​ពេល​ជាប់​ជា​និច្ច នោះ​​យើង​អាច​នាំ​ឲ្យ​មាន​ផល​អាក្រក់​ដល់​ខ្លួន​ឯង ក៏​ដូច​ជា​ដល់​អ្នក​ដទៃ​ផង​ដែរ…

Read article
ប៉ា!

មាន​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ចេមស៍(James) ដែល​មាន​អាយុ​២២​ខែ កំពុង​ដើរ​នាំ​មុខ​គ្រួសារ​របស់​ខ្លួន យ៉ាង​មាន​ទំនុក​ចិត្ត នៅ​តាម​ផ្លូវ​ចូល នៅក្នុង​​ព្រះវិហារ​ដ៏​ធំ​របស់​ពួក​គេ។ ឳពុក​របស់ចេមស៍​បាន​តាម​មើលវា​​ជាប់​ជា​និច្ច នៅ​ពេល​ដែល​វា​ដើរ​តេស​តាស់ៗ នៅ​ក្នុង​ចំណោម “មនុស្ស​ធំ” មួយ​ហ្វូង​ធំ​នោះ។​ ភ្លាម​ៗ​នោះ ក្មេង​តូច​ម្នាក់​នេះ​ក៏​ស្លន់ នៅ​ពេល​វា​រក​មើល​ឳពុក​របស់​វា​មិន​ឃើញ ។​ វា​ក៏​ឈប់ ដើម្បី​រក​មើល​ជុំវិញ​ខ្លួន​វា ហើយ​ក៏​ចាប់​ផ្តើម​ស្រែក​ឡើង​ថា “ប៉ា ប៉ា!” ឳពុក​របស់​វា​ក៏​ប្រញាប់​មក​រក​វា​ភ្លាម ហើយ​ចេមស៍ ដែល​ជា​ក្មេង​តូច​ម្នាក់​នេះ ក៏​ឈោង​ទៅ​រក​ដៃ​គាត់ ហើយ​គាត់​ក៏​ឱប​វា​យ៉ាង​ណែន ។​ ចេមស៍​​ក៏​បានស្ងប់​ចិត្ត​វិញ​ភ្លាម ។​ ព្រះ​គម្ពីរ​ពង្សាវ​តាក្សត្រ​ខ្សែ​ទីពីរ បាន​បក​ស្រាយ​អំពី​រឿង​របស់​ស្តេច​ហេសេគា ដែល​បាន​ឈោង​ទៅ​រក​ព្រះ ដើម្បី​ឲ្យ​ទ្រង់​ជួយ(១៩:១៥) ។​​ ស្តេច​សានហេរីបនៃ​នគរ​អាសស៊ើរ បាន​គម្រាម​ស្តេច​ហេសេ-គា និង​រាស្រ្ត​នៃ​នគរ​យូដា​ថា “កុំ​ឲ្យ​ព្រះ​របស់​ផង​ឯង ដែល​ឯង​ទុក​ចិត្ត​នោះ បញ្ឆោត​ឯង … ឯង​បាន​ឮ​និយាយ​ពី​ការ​ដែល​ស្តេច​អាសស៊ើរ​បាន​ធ្វើ ដល់​ស្រុក​ទាំង​ប៉ុន្មាន​ហើយ គឺ​ដែល​ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ ដូច្នេះ តើ​ឯង​នឹង​បាន​រួច​ឬ”(ខ.១០-១១)។ ស្តេច​ហេសេគា​ក៏​​ចូល​ក្នុង​ព្រះ​វត្តមាន​ព្រះ​អម្ចាស់ ហើយ​អធិស្ឋាន​ទូល​សូម​កា​រ​ប្រោស​លោះ ដើម្បី “ឲ្យ​នគរ​ទាំង​អស់ក្នុង​លោកិយ​ បាន​ដឹងថា ទ្រង់​គឺ​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ”(ខ.១៤-១៩)។ ព្រះ​អម្ចាស់​ទ្រង់​ក៏​ឆ្លើយ​តប​ការ​អធិស្ឋាន​នោះ ដោយ​ចាត់​ទេវតា​នៃ​ព្រះ​អម្ចាស់ ឲ្យ​ប្រហារ​ពួក​​​ខ្មាំង​សត្រូវ ហើយ​ស្តេច​សាន​ហេរីប​ក៏​បាន​ដក​​ថយ​វិញ(ខ.២០-៣៦)។…

Read article
គ្មានការថយក្រោយ

ពេល​ដែល​ខ្ញុំ​បាន​ឃើញ​រថយន្ត​ម៉ាក​ហ្វត សាន់ដឺបឺត​(Ford Thunderbird) សារី​ឆ្នាំ១៩៦២ ជា​លើក​ដំបូង ខ្ញុំ​ក៏​បាន​ចាប់​ចិត្ត​ស្រឡាញ់​ឡាន​នេះ​តែ​ម្តង ។​ ឡាន​នេះ​មាន​រាង​ឆើត​ឆាយ ភ្លឺ​រលោង ។​ នៅ​ពេល​ខ្ញុំ​បាន​មើល​ឃើញ​ឡាន​ម៉ាក​នេះ នៅ​ហាង​លក់​រថយន្ត​ដែល​គេ​បា​​ន​ប្រើ​ហើយ ខ្ញុំ​ឃើញ​ផ្នែក​ខាង​ក្រៅ​របស់​វា​មាន​សភាព​ភ្លឺ​រលោង ហើយ​ផ្នែក​ខាង​ក្នុង​ដ៏​អស្ចារ្យ​របស់​វា បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​ចិត្ត​យ៉ាង​ខ្លាំង ។​ ខ្ញុំ​បាន​ដឹង​ថា ឡាន​នេះគឺ​សម្រាប់​ខ្ញុំ​ហើយ ។​ ដូច​នេះ​ខ្ញុំ​ក៏​បាន​បង់​ប្រាក់ ដើម្បី​ទិញ​ឡាន​ ជា​​ឡើង​ដំបូង ។​​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​បញ្ហា​មួយ ដែល​បាន​បង្កប់​ខ្លួន​នៅ​ក្នុង​របស់​ទ្រព្យ ដែល​ខ្ញុំ​បាន​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​នេះ ។​ បន្ទាប់​ពី​​ខ្ញុំ​បាន​ទិញ​វា បាន​ពី​រ​ខែ ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​អាច​បើក​វា​ទៅ​មុខ​បាន តែ​មិន​អាច​បើក​ថយ​ក្រោយ​បាន​ឡើយ ។​ ទោះ​​​បី​​ជា​ឡាន​មាន​បញ្ហា នៅ​ពេ​ល​វា​មិន​អាច​បើក​ថយ​ក្រោយ​ក៏​ដោយ ក៏​ជួន​កាល វា​ជា​​ការ​ប្រសើរ​ណាស់ ដែល​យើង​មាន​លក្ខណៈ​ដូច​ឡាន​ចាស់​របស់​ខ្ញុំ ខ្លះ​ៗ​​ដែរ ។​ យើង​ចាំ​បាច់​ត្រូវ​ទៅ​មុខ​ជា​និច្ច ដោយ​មិន​ត្រូវ​ឲ្យ​ជីវិត​មាន​ការ​ត្រឡប់​ថយ​ក្រោយ​ឡើយ ។​​ នៅ​ក្នុង​ការ​ដើរ​ជា​មួ​យ​ព្រះ​យេស៊ូវ យើង​ចាំ​បាច់​ត្រូវ​បដិសេធ មិន​ព្រម​ត្រឡប់​ថយ​ក្រោយ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ថា យើង​ត្រូវ “រត់​តម្រង់​ទៅ​ឯ​ទី”(ភីលីព ៣:១៤)។ ពួក​កូន​ចៅ​អ៊ីស្រា​អែល​ប្រហែល​ជា​អាច​យក​គំរូ តាម​ប្រអប់​លេខ​របស់​ឡាន​ខ្ញុំ​ផង​ដែរ​ ។ នៅ​ក្នុង​ព្រះ​គម្ពីរ​និក្ខមនំ…

Read article
ចូរធ្វើជាអ្នកកាន់គ្រឿង​សាស្រ្តាវុធ

សាសន៍​អ៊ីស្រាអែល និង​សាសន៍​ភីលីស្ទីន បាន​មាន​សង្រ្គាម​នឹង​គ្នា ។​ នៅ​ពេល​ស្តេច​សូល​សម្រាក នៅ​ក្រោម​ដើម​ទទឹម ជា​មួយ​នឹង​ពួក​ទ័ព​ទ្រង់ យ៉ូណាថាន និង​អ្នក​កាន់​គ្រឿង​សាស្រ្តា​វុធ​របស់​លោក ក៏​បាន​ចាក​ចេញ​ពី​បន្ទាយ​ទ័ព​ស្ងាត់​ៗ ទៅ​មើល​បន្ទាយ​របស់​ខ្មាំង ដើម្បី​ឲ្យ​បាន​ឃើញ​ព្រះអម្ចាស់​ ច្បាំង​ជំនួស​ពួក​ខ្លួន ដោយ​លោក​​ជឿ​​ថា “​គ្មាន​​អ្វី​ឃាត់ឃាំង​ដល់​ព្រះ​យេហូវ៉ា​ដែល​ទ្រង់​នឹង​ជួយ​សង្គ្រោះ ដោយសារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ”(១សាំយ៉ូអែល ១៤:៦)។ យ៉ូណាថាន និង​អ្នក​ជំនួយ​របស់​លោក ហៀប​នឹង​ឆ្លង​កាត់​ផ្លូវ ដែល​នៅ​ចន្លោះ​ជ្រល​ង​ភ្នំ​ខ្ពស់​ៗ​ពីរ ។ ពួក​ខ្មាំង​សត្រូវ​ដែល​ប្រដាប់​ដោយ​អាវុធ កំពុង​ប្រចាំ​ការ​នៅ​លើ​កំពូល​នៃ​ជ្រលង​ភ្នំ​ទាំង​សង​ខាង ។​ ពួក​គេ​មាន​គ្នា​តែ​ពីរ​នាក់​ប៉ុណ្ណោះ ក្នុង​ការ​ប្រឈម​មុខ​នឹង​ពួក​ទ័ព​សត្រូ​វ​ជា​ច្រើន​ដ៏​ ម្ល៉េះ ។​ នៅ​ពេល​យ៉ូណាថាន​ប្រាប់ថា លោក​នឹង​​ឡើង​រក​ពួក​សត្រូវ នៅ​លើ​ជ្រល​ង​ភ្នំ អ្នក​កាន់​គ្រឿង​សាស្ត្រា​វុធ​របស់​លោក​ មិន​ភ្ញាក់​ផ្អើល​ឡើយ ។​ គាត់​បាន​សួរ​លោក​ថា “តើ​នេះ​ជា​បំណង​ចិត្ត​របស់​លោក​ឬ? សូម​សម្រេច​តាម​បំណង​ចិត្ត​លោក​ចុះ”(ខ.៧)។ ដូចនេះ​ អ្នក​ទាំង​ពីរ​ក៏​ឡើង​ជ្រលង​ភ្នំ​នោះ ហើយ​ព្រះ​អម្ចាស់​ទ្រ​ង់​ក៏​បាន​ជួយ​ឲ្យ​ពួក​គេមាន​ជ័យ​ជម្នះ​លើ​ពួក​ខ្មាំង​សត្រូវ(ខ.៨-១៤)។ យើង​ត្រូវ​តែ​កោត​សរសើរ អ្នក​កាន់​គ្រឿង​សាស្ត្រា​វុធ​វ័យ​ក្មេង​ម្នាក់​នេះ ។​ គាត់​បាន​កាន់​​គ្រឿង​សាស្ត្រា​វុធ​ឡើង​ជ្រលង​ភ្នំ ហើយ​បាន​នៅ​ជាប់​ជាមួយ​យ៉ូណាថាន ដោយ​ដើរ​តាម​ជាប់​ពី​​ក្រោយ ហើយ​សម្លាប់​ពួក​ទ័ព​ដែល​យ៉ូណា​ថាន បាន​វាយ​ឲ្យ​របួស ។​ ពួកជំនុំ​ត្រូវ​ការ​អ្នក​ដឹកនាំ​ដែល​រឹង​មាំ ដើម្បី​ឲ្យ​យើង​អាច​ប្រឈម​មុខ​នឹង​ខ្មាំង​សត្រូវ​ខាង​វិញ្ញាណ​របស់​យើង ប៉ុន្តែ យើង​មិន​ត្រូវ​ឲ្យ​អ្នកដឹកនាំ​ទាំង​នោះ…

Read article
ការលើកបន្ទុកធ្ងន់

ថ្ងៃមួយ​ខ្ញុំ​បា​ន​ឃើញ​កូន​ប្រុស​របស់​ខ្ញុំ កំពុង​ព្យាយាម​លើកដុំ​ដែក​ទម្ងន់​២​គីឡូក្រាម ឲ្យ​ខ្ពស់​ផុត​ក្បាល​របស់​វា ។ នេះ​ជា​សេចក្តី​ប្រាថ្នា​ដ៏​ធំ​ សម្រាប់​ក្មេង​ដែល​មាន​អាយុ​ពី​របី​ឆ្នាំ ។​ វា​អាច​លើក​ដុំ​ដែក​នោះ​ផុ​ត​ពី​ដី បាន​កម្ពស់​តែ​ពីរ​បី​សង់​ទីម៉ែត្រ​ទេ ប៉ុន្តែ កែ​វ​ភ្នែក​របស់​វា​បញ្ជាក់​អំពី​ការ​តាំង​ចិត្ត ហើយ​មុខ​របស់​វា​ក៏​ឡើង​ក្រហម ដោយសារ​ការ​ប្រឹង​លើក​នោះ ។​ ​ខ្ញុំ​ក៏ជួយ​លើក​វា ហើយ​យើង​ក៏​រួមគ្នា​លើក​ដុំ​ដែក​នោះ​ឡើង​លើ ឆ្ពោះ​ទៅ​រក​ពិដាន​ផ្ទះ ។​ ការ​លើក​ដុំ​ដែក មាន​ការ​ពិបាក​សម្រាប់​វា តែ​សម្រាប់​ខ្ញុំ គឺ​ងាយ​ស្រួល​ទេ ។​ នៅ​ពេល​យើង​មាន​កិច្ចកា​រដែល​ពិបាកៗ​ធ្វើ នោះ​ចូរ​យើង​គិត​ដល់​ព្រះ​យេស៊ូវ​ចុះ ។​ នៅ​ពេល​ជីវិត​របស់​យើង​ហាក់​ដូច​ជា​មាន ​ទៅ​ដោយ​ទុក​លំបាក់​ជាច្រើន ដែល​កំពុង​វិល​វល់ នោះ​ព្រះយេស៊ូវ​ទ្រង់​អាច​ជួយ​យើង​យ៉ាង​ងាយ ទោះ​នោះ​ជា​ការឈឺ​ធ្មេញ ឬ​ជា​ការ​ឈ្មោះ​ប្រកែក​គ្នា​ដ៏​ធ្ងន់​ធ្ងរ ឬ​ក៏​សូម្បី​តែ​ការ​លំបាក​ទាំង​អស់​នោះ​កើត​ឡើង ក្នុង​ពេល​តែ​មួយ​ក៏​ដោយ ។​ ទ្រង់​អាច​ដោះ​ស្រា​​យ​អ្វី​ៗ​​​គ្រប់​​យ៉ាង ហេតុ​​នេះ​ហើយ​បាន​ជា​ទ្រង់​មាន​​បន្ទូល​ថា “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក​”​(ម៉ាថាយ ១១:២៨)។ តើ​អ្នក​នឿយ​ហត់ ដោយសារ​បញ្ហា​ដែល​កើត​មាន​មិន​ចេះ​ចប់​​មិន​ចេះ​ហើយ​ឬ? តើ​អ្នក​មាន​ទុក្ខ​លំបាក ដោយ​ភាព​តប់​ប្រមល់ និង​ការ​ព្រួយ​បារ​ម្ភ​ឬ​? មាន​តែ​ព្រះ​យេស៊ូវ​ទេ ដែល​ជា​ដំណោះ​ស្រាយ​ដ៏​ពិត ។​ ការ​ចូល​ទៅ​ជិត​ព្រះ​អម្ចាស់ ដោយ​ការ​អធិស្ឋាន នាំ​ឲ្យ​យើង​អាច​ផ្ទេរ​បន្ទុក​យើង ដល់​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​ជួយ​ទ្រ​ទ្រង់​យើង​(ទំនុក​តម្កើង…

Read article