ការឡើងទៅដល់កំពូល
អ្នកមិនចង់ឃើញគេសរសេរពាក្យ “ខ្វះសេចក្តីប្រាថ្នាធំ” នៅក្នុងក្រដាសវាយតម្លៃការងាររបស់អ្នកឡើយ ។ និយោជិតដែលខ្វះសេចក្តីប្រាថ្នាធំ កម្រនឹងបានឡើងទៅដល់មុខតំណែងខ្ពស់ជាងគេ នៅកន្លែងធ្វើការរបស់ខ្លួនណាស់ ។ បើសិនជាគ្មានសេចក្តីប្រាថ្នាធំ ដើម្បីសម្រេចឲ្យបានកិច្ចការអ្វីមួយទេ នោះគឺមិនអាចសម្រេចការធំបានឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ការមានសេចក្តីប្រាថ្នាធំក៏មានគុណវិប្បត្តិផងដែរ ។ ជាញឹកញាប់ មនុស្សដែលមានសេចក្តីប្រាថ្នាធំ ចង់លើកតម្កើងខ្លួនឯងឲ្យខ្ពស់ឡើង ជាជាងចង់សម្រេចកិច្ចការ ដែលជាប្រយោជន៍ដ៏ប្រសើរដល់អ្នកដទៃ ។ នេះគឺជាបញ្ហា ដែលមាននៅក្នុងជីវិត នៃស្តេចជាច្រើនអង្គនៃនគរអ៊ីស្រាអែល ដែលរួមមានស្តេចអង្គទីមួយផងដែរ ។ ពីដើមឡើយ ស្តេចសូលជាមនុស្ស បន្ទាបខ្លួន ប៉ុន្តែ យូរៗទៅ ទ្រង់ក៏បានចាត់ទុកមុខតំណែងរបស់ទ្រង់ ជាកម្មសិទ្ធិផ្តាច់មុខរបស់ទ្រង់តែ ម្តង ។ ទ្រង់បានភ្លេចថា ព្រះបានឲ្យទ្រង់បំពេញនូវកិច្ចការដ៏ពិសេសមួយ ដើម្បីដឹកនាំរាស្រ្តជ្រើសតាំងរបស់ទ្រង់ តាមរបៀប ដែលនឹងនាំឲ្យសាសន៍ដទៃបានស្គាល់ផ្លូវរបស់ព្រះ ។ នៅពេលព្រះទ្រង់ដកហូតមុខតំណែងពីស្តេចសូលចេញ ស្តេចអង្គនេះខ្វល់តែអំពីខ្លួនឯងប៉ុណ្ណោះ(១សាំយ៉ូអែល ១៥:៣០)។ ក្នុងពិភពលោកនេះ សេចក្តីប្រាថ្នាធំ ច្រើនតែជម្រុញមនុស្សឲ្យហ៊ានធ្វើអ្វីក៏ដោយ ឲ្យតែបានមុខតំណែងខ្ពស់ ដើម្បីមានអំណាចគ្រប់គ្រងលើអ្នកដទៃ ប៉ុន្តែ ព្រះបានត្រាសហៅរាស្រ្តរបស់ទ្រង់ ឲ្យរស់នៅតាមផ្លូវថ្មីវិញ ។ យើងមិនត្រូវធ្វើអ្វី តាមសេចក្តីអំណួតឥតប្រយោជន៍ឡើយ(ភីលីព…
Read articleការភ្លេចលក្ខណៈសម្បត្តិ
យុវជននៅប្រទេសចិន ហាក់ដូចជាកំពុងចាប់ផ្តើមភ្លេចអំពីរបៀបសរសេរតួរអក្សរ ដែលមានទៅដោយអក្សរវិចិត្រសាស្រ្តដ៏ស្រស់ស្អាត របស់ភាសានៃប្រពៃណីរបស់ពួកគេ ។ អ្នកខ្លះបានហៅបាតុភូតនេះថា “ការភ្លេចលក្ខណៈសម្បត្តិ”។ ការពេញនិយមយ៉ាងខ្លាំង នៃការប្រើប្រាស់កំព្យូទ័រ និងទូរស័ព្ទឆ្លាតវ័យ ជាញឹកញាប់ គឺបញ្ជាក់ប្រាប់ថា ការសរសេរអក្សរត្រូវបានគេមិនអើពើ ហើយអ្នកខ្លះមិនចាំតួរអក្សរដែលខ្លួនបានរៀនកាលពីក្មេងឡើយ ។ មានយុរជនម្នាក់បាននិយាយថា “មនុស្សយើងមិនសរសេរអក្សរ ដោយដៃទៀតឡើយ គឺលើកលែងតែនៅពេលដែលពួកគេត្រូវសរសេរឈ្មោះ និងអាស័យដ្ឋានប៉ុណ្ណោះ”។ អ្នកខ្លះហាក់ដូចជាមាន “ការភ្លេចលក្ខណៈសម្បត្តិ” មួយប្រភេទផ្សេង ទៀត។ នៅពេលពួកគេជួបប្រទះស្ថានភាពដ៏លំបាក ពួកគេហាក់ដូចជាភ្លេច អំពីការដ៏ត្រឹមត្រូវដែលត្រូវធ្វើ ហើយផ្ទុយទៅវិញ ពួកគេក៏ជ្រើសរើសផ្លូវកាត់ ។ ព្រះទ្រង់បានហៅលោកយ៉ូបថា “អ្នកដែលគ្រប់លក្ខណ៍ ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះ ហើយចៀសចេញពីសេចក្តីអាក្រក់ផង”(យ៉ូប ១:៨)។ ព្រះបានអនុញាតឲ្យសាតាំងដកយកចេញ នូវអ្វីគ្រប់យ៉ាងដែលលោកយ៉ូបមាន ដូចជា កូនៗរបស់គាត់ ទ្រព្យសម្បត្តិ និងសុខភាពរបស់គាត់ ។ តែ ទោះបីជាលោកយ៉ូបបានជួបប្រទះនឹងស្ថានភាពដ៏ឈឺចាប់ក៏ដោយ ក៏គាត់មិនព្រមប្រមាថព្រះឡើយ ។ គឺដូចដែលមានចែងថា “ក្នុងគ្រប់សេចក្តីទាំងនោះយ៉ូបមិនបានធ្វើបាបឡើយ ក៏មិនបានប្រកាន់ទោសដល់ព្រះដែរ(ខ.២២)”។ សាតាំងបានព្យាយាមបង្ហាញថា លោកយ៉ូបមិនមែនគ្រប់លក្ខណ៍ ដូចដែលព្រះទ្រង់មានបន្ទូលទេ ប៉ុន្តែ វាត្រូវទទួលបរាជ័យ…
Read articleការធានាដ៏មានពរ
ពេលខ្ញុំកំពុងជជែកគ្នា ជាមួយសុភាពបុរសម្នាក់ ដែលភិរិយារបស់គាត់បានស្លាប់ គាត់បានចែកចាយប្រាប់ខ្ញុំថា មិត្តភ័ក្ររបស់គាត់ម្នាក់បាននិយាយមកកាន់គាត់ថា “ខ្ញុំសូមជួយរំលែកទុក្ខ ចំពោះការបាត់បង់ភរិយារបស់អ្នក”។ គាត់ឆ្លើយថា “អូ ខ្ញុំមិនបានបាត់បង់គាត់ទេ ។ ខ្ញុំដឹងច្បាស់ ថាគាត់នៅទីណា”។ អ្នកខ្លះប្រហែលជាយល់ថា ការឆ្លើយតបដូចនេះ ហាក់ដូចជាក្លាហាន ឬថែមទាំងខ្វះការគួរសម ។ ដោយសារមានទ្រឹស្តីជាច្រើន បានចែងអំពីការអ្វីដែលកើតឡើង បន្ទាប់ពីការស្លាប់របស់មនុស្ស នោះគេអាចឆ្ងល់ ថាតើធ្វើដូចម្តេចឲ្យយើង អាចដឹងច្បាស់ ថាអ្នកជាទីស្រឡាញ់របស់យើងទៅទីណា បន្ទាប់ពីពួកគេស្លាប់ ឬតើយើងនឹងទៅទីណា បន្ទាប់ពីយើងស្លាប់ ។ ប៉ុន្តែ ត្រង់ចំណុចនេះ អ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ត្រូវមានទំនុកចិត្ត ។ ព្រះបន្ទូលព្រះបានផ្តល់ការធានាដល់យើងថា នៅពេលយើងស្លាប់ យើងនឹងបានទៅនៅជាមួយព្រះអម្ចាស់នៃយើងភ្លាម(២កូរិនថូស ៥:៨)។ សូមអរព្រះគុណទ្រង់ ព្រោះនេះមិនគ្រាន់តែជាក្តីប្រាថ្នារបស់យើងប៉ុណ្ណោះឡើយ ។ ការធានានេះ គឺមានប្រភពនៅក្នុងប្រវត្តិដ៏ពិតនៃព្រះយេស៊ូវ ដែលបានយាងមក ហើយបានសុគត ដើម្បីលប់ចោលទោសនៃអំពើបាបរបស់យើង ដើម្បីឲ្យយើងទទួលជីវិតអស់កល្បជានិច្ច(រ៉ូម ៦:២៣)។ បន្ទាប់មក ទ្រង់បានបង្ហាញឲ្យយើងដឹងថា បន្ទាប់ពីយើងស្លាប់ទៅ យើងនឹងរស់ឡើងវិញ ព្រោះទ្រង់បានយាងចេញពីផ្នូររបស់ទ្រង់ ហើយបានយាងឡើងទៅនគរស្ថានសួគ៌វិញ គឺយាងទៅកន្លែងដែលយើងនឹងបានទៅ…
Read articleសេចក្តីមេត្តាករុណានៃព្រះ
ថ្ងៃនេះគឺជាថ្ងៃរំឭកខួបទី១១ នៃការវាយប្រហារភារវៈកម្ម នៅសហរដ្ឋអាមេរិក នៅថ្ងៃទី ១១ កញ្ញា ២០០១ ។ គេពិបាកនឹងគិតអំពីថ្ងៃនោះ ដោយមិនស្រមៃឃើញរូបភាព នៃការវិនាសហិនហោច ទុក្ខព្រួយ និងការបាត់បង់ ដែលមានផលប៉ះពាល់ដល់សហរដ្ឋអាមេរិក ក៏ដូចជាពិភពលោកទាំងមូល បន្ទាប់ពីព្រឹត្តិការណ៍ដ៏សោកសៅនោះបានកើតឡើង ។ ការបាត់បង់ជីវិតមនុស្សរាប់ពាន់នាក់ បានរួមផ្សំដោយជម្រៅនៃការបាត់បង់ ដែលមាននៅក្នុងអារម្មណ៍ជារួម ពោលគឺប្រទេសជាតិទាំងមូលមានអារម្មណ៍ថា ខ្លួនបានបាត់បង់សន្តិសុខហើយ ។ ទុក្ខព្រួយដោយសារការបាត់បង់ផ្ទាល់ខ្លួន និងជារួម នឹងនៅតែដក់ជាប់នៅក្នុងការចងចាំ អំពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅថ្ងៃនោះ ។ ហេតុការណ៍ដ៏រន្ធត់នោះ គឺមិនមែនគ្រាន់តែបណ្តាលឲ្យមានការចងចាំដ៏ឈឺចាប់ នៃថ្ងៃទី ១១ កញ្ញា ប៉ុណ្ណោះឡើយ ។ វាក៏បានរំឭកខួបនៃការស្លាប់នៃឳពុកក្មេករបស់ខ្ញុំផងដែរ ។ ការបាត់បង់ជីវិតរបស់ជីម(Jim) បានដក់ជាប់យ៉ាងជ្រៅ ក្នុងអារម្មណ៍នៃគ្រួសាររបស់យើង និងក្នុងចំណោមមិត្តភ័ក្ររបស់គាត់ ។ ទោះបីជាយើងជួបប្រទះនឹងទុក្ខព្រួយប្រភេទណាក៏ដោយ ក៏មានតែការកម្សាន្តចិត្តដ៏ពិតតែមួយប៉ុណ្ណោះ គឺការកម្សាន្តចិត្តនៃសេចក្តីមេត្តាករុណានៃព្រះ ។ នៅពេលស្តេចដាវីឌមានការឈឺចិត្ត ទ្រង់អធិស្ឋានដល់ព្រះថា “ឱព្រះយេហូវ៉ាអើយ សូមប្រោសមេត្តាចំពោះទូលបង្គំ ដ្បិតទូលបង្គំមានសេចក្តីទុក្ខលំបាក ភ្នែកទូលបង្គំកាន់តែខ្សោយទៅ ដោយសេចក្តីសោយសោក ព្រមទាំងចិត្ត និងខ្លួនប្រាណនៃទូលបង្គំផង”(ទំនុកតម្កើង…
Read articleអ្នកជិតខាងល្អ
ពេលលដែលដែនអាកាសនៃសហរដ្ឋអាមេរិក ត្រូវបានបិទបន្ទាប់ពីការវាយប្រហារ នៅថ្ងៃទី១១ កញ្ញា ឆ្នាំ ២០០១ យន្តហោះទាំងឡាយ ត្រូវចុះចត នៅអាកាសយាន្តដ្ឋានណា ដែលនៅជិតបំផុត ។ មានយន្តហោះជិត៤០គ្រឿង បានចុះចតនៅក្រុងក្រេឌ័រ (Grander) នៅប្រទេសកាណាដា ។ ភ្លាមៗនោះ ក្នុងសហគមន៍ជនជាតិកាណាដាដ៏តូចនេះ មានចំនួនមនុស្សកើនឡើងច្រើនជាងមុនពីរដង ពេលដែលអ្នកដំណើរដែលមានការភ័យខ្លាចរាប់ពាន់នាក់ បានធ្វើដំណើរមកដល់ក្រុងនោះ ។ ប្រជាជនបានបើកចំហរផ្ទះរបស់ខ្លួន និងបើកចំហរសាលារៀនដែលគេបានកែឆ្នៃពីការិយ៉ាល័យ ហើយបើកចំហរផ្ទះសម្រាប់ស្នាក់នៅ និងព្រះវិហារ ព្រមទាំងកន្លែងសាលប្រជុំក៏បានក្លាយជាកន្លែងសម្រាប់ស្នាក់នៅផងដែរ ។ អ្នកដំណើរដែលជាប់គាំងទាំងនោះ មានការរំជួលចិត្តយ៉ាងខ្លាំង ចំពោះចិត្តសប្បុរសរបស់អ្នកជិតខាង នៅក្រុងនោះ ។ ប្រជាជននៅក្រុងក្រេនឌ័របានសម្តែងចេញនូវសេចក្តីស្រឡាញ់ ដែលបានចែងនៅក្នុង ព្រះគម្ពីរហេព្រើ ជំពូក១៣ ថា “កុំឲ្យភ្លេចសេចក្តីចៅរ៉ៅឡើយ ដ្បិតមនុស្សខ្លះបានទទួលទាំងទេវតា ឲ្យសំណាក់នៅឥតដឹងផង ដោយមានសេចក្តីនោះឯង”(ខ.២)។ គេជឿថា បទគម្ពីរនេះនិយាយសំដៅទៅលើលោកអ័ប្រាហាំ គឺនៅពេលគាត់ទទួលស្វាគមន៍បុរសបីនាក់ ដែលបានមកប្រាប់គាត់ថា គាត់នឹងមានកូនប្រុសម្នាក់ ក្នុងពេលឆាប់ៗ(លោកុប្បត្តិ ១៨:១-១៦)។ ក្នុងចំណោមអ្នកទាំងបីនាក់នោះ មានពីរនាក់ជាទេវតា ហើយម្នាក់ទៀត ជាទេវតានៃព្រះអម្ចាស់ ។ លោក…
Read articleអ្នកមិនដឹងអំពីលទ្ធផល នៅពេលខាងមុខឡើយ
ក្នុងអំឡុងពេល នៃការបណ្តុះបណ្តាលផ្នែកទេវវិជ្ជា អស់ជាច្រើនឆ្នាំ ខ្ញុំបានដឹកនាំកម្មវិធីបោះជំរុំនៅរដូវក្តៅ សម្រាប់ពួកយុវជនប្រុសស្រី នៅសមាគមន៍យុវជនគ្រីស្ទបរិស័ទ(YMCA)។ ជារៀងរាល់ពេលព្រឹក ខ្ញុំចាប់ផ្តើមកម្មវិធីប្រចាំថ្ងៃនីមួយៗ ដោយនិយាយរឿងខ្លីមួយ ដែលនៅក្នុងនោះ ខ្ញុំបានព្យាយាមបញ្ចូលដំណឹងល្អផងដែរ ។ ខ្ញុំបានប្រាប់ពួកគេថា ការក្លាយជាគ្រីស្ទបរិស័ទ គឺមានន័យថា ក្លាយជាស្នាព្រះហស្ថថ្មី នៅក្នុងព្រះគ្រីស្ទ ហើយដើម្បីឲ្យពួកគេកាន់តែងាយស្រួលយល់ ខ្ញុំក៏បានចែកចាយអំពីរឿងរបស់សត្វរមាំងមូស៍ ដែលចង់ក្លាយជាសត្វសេះ ។ សត្វរមាំងមូស៍ បានឃើញ សេះព្រៃមួយហ្វូង ហើយវាយល់ថា សេះព្រៃទាំងនោះ គឺជាស្នាព្រះហស្ថដ៏ស្រស់ឆើតឆាយ ហើយវាចង់មានរូបសម្បត្តិដូចនោះផងដែរ ។ ដូចនេះ វាក៏រៀនត្រាប់តាមសេះ ។ ទោះជាយ៉ាងណាក៏ដោយ គេមិនព្រមទទួលស្គាល់ថា វាជាសត្វសេះឡើយ ព្រោះវាគឺជា …សត្វរមាំងមូស៍ទេ ។ តើធ្វើដូចម្តេចឲ្យសត្វរមាំងមូស៍ អាចក្លាយជាសេះបាន? ជាការពិតណាស់ បើមិនបានកើតមកជាសត្វសេះទេ គឺមិនអាចក្លាយជាសត្វសេះបានឡើយ ។ បន្ទាប់មក ខ្ញុំក៏បានពន្យល់ អំពីរបៀបដែលយើងគ្រប់គ្នា សុទ្ធតែអាចកើតជាថ្មីបាន ដោយជឿលើព្រះយេស៊ូវ ។ ក្នុងរដូវក្តៅនៅឆ្នាំមួយ ខ្ញុំមានបុគ្គលិកផ្នែកប្រឹក្សាយោបល់ម្នាក់ ឈ្មោះហេនរី(Henry) ដែលមានការទាស់ប្រឆាំងយ៉ាងខ្លាំងចំពោះជំនឿលើព្រះ ។…
Read article