ការធានាដ៏មានពរ

ពេល​ខ្ញុំ​កំពុង​ជជែក​គ្នា ជា​មួយ​សុភាព​បុរស​ម្នាក់ ដែល​ភិរិយា​របស់​គាត់​បានស្លាប់ គាត់​បាន​ចែក​ចាយ​ប្រាប់​ខ្ញុំ​ថា មិត្ត​ភ័ក្រ​របស់​គាត់​ម្នាក់​បាន​និយាយ​​មក​កាន់គាត់​ថា “ខ្ញុំ​សូម​ជួយ​រំលែក​ទុក្ខ ចំពោះ​ការ​​បាត់​បង់​​ភរិយារបស់​អ្នក​”។ គាត់​ឆ្លើយ​ថា “អូ ខ្ញុំ​មិន​បាន​បាត់​បង់​គាត់​ទេ ។​ ខ្ញុំ​ដឹង​ច្បាស់ ថា​គាត់​នៅ​ទី​ណា​”​។​

អ្នក​ខ្លះ​ប្រ​ហែល​ជា​យល់​ថា ការ​ឆ្លើយ​តប​ដូច​នេះ ហាក់​ដូច​ជា​ក្លាហាន ឬ​ថែម​ទាំង​ខ្វះ​ការ​គួរ​សម ។​ ដោយ​សារ​មាន​ទ្រឹស្តី​ជា​ច្រើន បាន​ចែង​អំពី​ការអ្វី​ដែល​កើត​ឡើង បន្ទាប់​ពីការ​ស្លាប់​របស់​មនុស្ស នោះ​គេ​​អាច​ឆ្ងល់ ថា​តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ អា​ចដឹ​ង​ច្បាស់ ថា​អ្នក​ជាទី​ស្រឡាញ់រ​បស់​យើង​​​​ទៅ​​ទី​ណា បន្ទាប់​ពី​ពួក​គេ​​ស្លាប់ ឬតើ​​យើង​​នឹង​ទៅ​​ទី​ណា ​បន្ទាប់​​ពី​​យើង​ស្លាប់ ។​

ប៉ុន្តែ ត្រង់​ចំណុច​នេះ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ ត្រូវ​មាន​ទំនុក​ចិត្ត ។​ ព្រះ​បន្ទូល​ព្រះ​បាន​ផ្តល់​ការ​ធានា​ដល់​យើង​ថា នៅ​ពេល​យើង​ស្លាប់ យើង​នឹង​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​អម្ចាស់​នៃ​យើង​ភ្លាម​(២​កូរិនថូស ៥:៨)។ សូម​អរ​ព្រះគុណ​ទ្រង់ ព្រោះ​នេះ​មិន​គ្រាន់​តែ​ជា​ក្តីប្រាថ្នា​របស់​យើង​ប៉ុណ្ណោះ​ឡើ​យ ។​ ការ​ធានា​នេះ គឺ​មាន​ប្រភព​នៅ​ក្នុង​ប្រ​វត្តិ​ដ៏​ពិតនៃ​ព្រះ​យេស៊ូវ ដែល​បា​ន​យាង​មក ហើយ​បាន​សុគត ដើម្បី​លប់​ចោល​​​ទោស​នៃ​អំពើ​បាប​របស់​យើង ដើម្បី​ឲ្យ​​យើង​ទទួល​​ជីវិត​អស់​កល្ប​ជានិច្ច​(រ៉ូម ៦:២៣)។ បន្ទាប់​មក ទ្រង់​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា បន្ទាប់​ពី​យើង​ស្លាប់​ទៅ យើង​នឹងរស់ឡើងវិញ ព្រោះ​​ទ្រង់​​បាន​យាង​ចេញ​ពី​ផ្នូរ​របស់​ទ្រង់ ហើយ​បាន​យាង​​ឡើ​ង​​ទៅ​​នគរស្ថាន​​សួគ៌វិញ គឺ​យាង​ទៅ​កន្លែង​ដែល​យើង​នឹង​បាន​ទៅ​ តាម​ការ​សន្យា​របស់​ទ្រង់ ។​ ទ្រង់​កំពុង​រៀប​ចំ​កន្លែង​សម្រាប់​យើង​(យ៉ូហាន ១៤:២)។

ដូចនេះ ចូរ​យើង​អរ​សប្បាយ​ឡើង! ដោយ​សារ​ការ​ពិតនេះ​ គឺ​បាន​ផ្តល់​ជា​ប្រយោជន៍​ដល់​លោកិយ នោះ​យើង​អាច​និយាយ​យ៉ាង​ក្លាហាន​ ជា​មួយ​សាវ័កប៉ុល​ថា “​យើង​​​​ខ្ញុំ​មាន​​ចិត្ត​​ជឿជា​ក់ ហើយ​​ក៏​សុខ​ចិត្ត​ស៊ូ​ចេញ​ពី​រូបកាយ​នេះ ទៅ​នៅ​ជា​មួយ​នឹង​ព្រះអម្ចាស់​ជា​ជាង”(២កូរិនថូស ៥:៨)។

– Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles