ចិត្តដែលស្វាគមន៍អ្នកដទៃ
ម៉ាកុស ៩:៣០-៣៧ អ្នកណាដែលទទួលកូនតូច១ ដូចជាកូននេះ ដោយនូវឈ្មោះខ្ញុំ នោះក៏ឈ្មោះថាទទួលខ្ញុំ។ ម៉ាកុស ៩:៣៧ មានពេលមួយ ខ្ញុំដើររកមើលក្រណាត់ជូតជើង នៅក្នុងផ្សារទំនើបមួយ ក្នុងតំបន់ដែលខ្ញុំរស់នៅ។ ពេលនោះ ខ្ញុំបានកត់សំគាល់ឃើញថា ពាក្យដែលគេបានបោះពុម្ពពីលើក្រណាត់ជូតជើងនីមួយៗ ដែលមានដូចជា ពាក្យ “សួស្តី!” ពាក្យ “ផ្ទះ” ដែលមានរូបបេះដូង។ ហើយខ្ញុំក៏បានជ្រើសរើសយកក្រណាត់ជូតជើង ដែលមានពាក្យ “សូមស្វាគមន៍” ជាពាក្យគេចូលចិត្តប្រើច្រើនជាងគេ នៅលើក្រណាត់ជូតជើង ដែលគេដាក់នៅមាត់ទ្វារផ្ទះ។ ពេលខ្ញុំយកវាទៅដាក់នៅមាត់ទ្វារផ្ទះខ្ញុំ ខ្ញុំក៏បានពិនិត្យមើលចិត្តខ្លួនឯង។ តើផ្ទះរបស់ខ្ញុំពិតជាមានភាពចៅរ៉ៅ ស្របតាមបំណងព្រះទ័យព្រះដែរឬទេ? តើចៅរ៉ៅចំពោះក្មេងដែលមកលក់ស្ករសូកូឡា ដើម្បីរកប្រាក់ទៅរៀន? តើចៅរ៉ៅចំពោះអ្នកជិតខាងដែលកំពុងខ្វះខាត? តើចៅរ៉ៅចំពោះសាច់ញាតិនៅខេត្ត ដែលបានទូរស័ព្ទមក នៅពេលយប់អាធ្រាត្រដែរឬទេ? ក្នុងកណ្ឌគម្ពីរម៉ាកុស ជំពូក៩ ព្រះយេស៊ូវបានយាងចេញពីភ្នំដែលសាវ័កពេត្រុស យ៉ាកុប និងយ៉ូហាន បានឈរមើលព្រះអង្គប្រែព្រះភក្ត្រចេញពន្លឺ ដោយពួកគេមានចិត្តស្ញប់ស្ញែងចំពោះព្រះវត្តមានដ៏បរិសុទ្ធ(ខ.១-១៣) ហើយក៏បានបណ្តេញអារក្សចេញពីក្មេងប្រុសម្នាក់ ដែលកាលពីមុនឪពុកគាត់គ្មានសង្ឃឹមថា កូននោះអាចមានសេរីភាពបាន(ខ.១៤-២៩)។ បន្ទាប់មក ព្រះយេស៊ូវក៏បានប្រទានការបង្រៀនដោយឡែកដល់ពួកសាវ័ក អំពីការសុគតរបស់ព្រះអង្គដែលត្រូវមកដល់(ខ.៣០-៣២)។ តែពួកគេមិនទាន់យល់ព្រះបន្ទូលព្រះអង្គនៅឡើយទេ(ខ.៣៣-៣៤)។ ព្រះអង្គក៏បានឆ្លើយតប ដោយនាំក្មេងតូចម្នាក់ ដាក់នៅកណ្តាលចំណោមពួកគេ ដោយបន្ទូលថា…
Read articleប្រកាន់ខ្ជាប់តាមព្រះបន្ទូល
២សាំយ៉ូអែល ២៣:៨-១២ លោកនេះក៏ក្រោកឡើងកាប់ចាក់ពួកភីលីស្ទីន ទាល់តែរោយដៃ។ ២សាំយ៉ូអែល ២៣:១០ កាលអ្នកស្រី ចូនី អេរីកសិន តាដា(Joni Eareckson Tada) ចែកចាយអំពីមិត្តភក្តិរបស់គាត់ឈ្មោះ រីកា(Rika) គាត់បាននិយាយសង្កត់ធ្ងន់ អំពីសេចក្តីជំនឿរបស់អ្នកស្រីរីកា ដែលមានភាពស៊ីជម្រៅ និងមានការល្បងល ហើយបាននិយាយអំពីការស៊ូទ្រាំដែលអ្នកស្រីរីកាមាន ខណៈពេលដែលគាត់កំពុងរស់នៅ ដោយមានជំងឺរ៉ាំរ៉ៃ។ អ្នកស្រីរីកាបានសម្រាកព្យាបាលជំងឺនៅលើគ្រែ ជាង១៥ឆ្នាំហើយ ដោយមិនអាចក្រោកមើលដួងច័ន្ទរះ នៅមាត់បង្អួចដ៏តូចរបស់បន្ទប់គាត់បានទេ។ ប៉ុន្តែ គាត់មិនបានអស់សង្ឃឹមឡើយ ព្រោះគាត់បានទុកចិត្តព្រះ គាត់បានអាន និងរៀនព្រះគម្ពីរ ហើយគាត់បានរៀបរាប់ថា នេះជារបៀបដែលគាត់ឈរមាំ ក្នុងអំឡុងពេលដែលគាត់តយុទ្ធក្នុងសង្គ្រាមដ៏សាហាវនៃការធ្លាក់ទឹកចិត្ត។ ទីបន្ទាល់នៃការប្តេជ្ញាចិត្ត និងការស៊ូទ្រាំរបស់អ្នកស្រីរីកា បានធ្វើឲ្យអ្នកស្រីចូនីនឹកចាំ អំពីទីបន្ទាល់របស់លោកអេលាសារ ជាទាហានដ៏អង់អាចដែលមិនព្រមរត់គេចពីពួកភីលីស្ទីន ក្នុងសម័យស្តេចដាវីឌ។ គាត់មិនបានរត់ជាមួយពួកទាហានដែលកំពុងបាក់ទ័ពនោះទេ ផ្ទុយទៅវិញគាត់បាន “ក្រោកឡើងកាប់ចាក់ពួកភីលីស្ទីន ទាល់តែរោយដៃ”(២សាំយូអែល ២៣:១០)។ “ព្រះយេហូវ៉ាទ្រង់ប្រោសឲ្យមានជ័យជំនះយ៉ាងធំ” ដោយព្រះចេស្តាព្រះអង្គ(ខ.១០)។ អ្នកស្រីចូនីបានសង្កេតឃើញថា ដែលលោកអេលាសារបានកាន់ដាវរបស់គាត់ជាប់ ដោយការប្តេជ្ញាចិត្តជាយ៉ាងណា នោះអ្នកស្រីរីកាក៏បានប្រកាន់ខ្ជាប់នូវដាវនៃព្រះវិញ្ញាណ ដែលជាព្រះបន្ទូលព្រះផងដែរ(អេភេសូរ ៦:១៧)។ ហើយគាត់រកឃើញកម្លាំង ក្នុងព្រះអង្គ ដើម្បីបន្តរស់នៅថ្វាយព្រះអង្គ។…
Read articleបង្ហាញសេចក្តីស្រឡាញ់ក្នុងការប្រព្រឹត្ត
ហេព្រើរ ១៣:១៥-២១ កុំឲ្យភ្លេចនឹងធ្វើគុណ ហើយចែកចាយឡើយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យនឹងគ្រឿងបូជាយ៉ាងនោះ។ ហេព្រើរ ១៣:១៦ ស្រ្តីមេម៉ាយម្នាក់ ជាអ្នកជិតខាងរបស់សុភាពបុរសវ័យចំណាស់ម្នាក់ ជាង៥ឆ្នាំមកហើយ។ ថ្ងៃមួយ បុរសនោះមានការព្រួយបារម្ភអំពីសុខុមាលភាពរបស់នាង ក៏បានចុចកណ្ដឹងទ្វារផ្ទះនាង។ គាត់ក៏បានប្រាប់នាងថា “ខ្ញុំមិនបានឃើញអ្នក ជិតមួយសប្តាហ៍ហើយ។ ខ្ញុំគ្រាន់តែចង់មកមើល អ្នកមានសុខទុក្ខយ៉ាងណាដែរ”។ ការដែលគាត់ចង់ដឹងពីសុខទុក្ខរបស់នាង គឺបានលើកទឹកចិត្តនាងណាស់។ នាងបានបាត់បង់ឪពុកតាំងពីក្មេង ដូចនេះ នាងមានការលើកទឹកចិត្តណាស់ ពេលដែលបានដឹងថា មានបុរសចិត្តល្អម្នាក់ព្រួយបារម្ភអំពីនាង និងក្រុមគ្រួសាររបស់នាង។ ពេលណាយើងបង្ហាញចេញនូវចិត្តសប្បុរស ដោយមិនចង់បានការតបស្នង ឬមិនមែនដើម្បីឲ្យគេសរសើរយើង នោះមានន័យថា យើងកំពុងបម្រើអ្នកដទៃ ដោយនាំឲ្យពួកគេស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ។ កណ្ឌគម្ពីរហេព្រើរបានចែងថា អ្នកជឿព្រះយេស៊ូវត្រូវ “ថ្វាយពាក្យសរសើរ ដោយសារទ្រង់ ទុកជាគ្រឿងបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលថ្លែងប្រាប់ពីព្រះនាមទ្រង់” (ហេព្រើរ ១៣:១៥)។ បន្ទាប់មក កណ្ឌគម្ពីរហេព្រើរក៏បានបង្គាប់ពួកគេ ឲ្យបង្ហាញចេញនូវសេចក្តីជំនឿក្នុងការរស់នៅ ដោយមិន “ភ្លេចនឹងធ្វើគុណ ហើយចែកចាយឡើយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យនឹងគ្រឿងបូជាយ៉ាងនោះ”(ខ.១៦)។ ការថ្វាយបង្គំព្រះយេស៊ូវ ដោយថ្លែងព្រះនាមព្រះអង្គ គឺជាដង្វាយដែលយើងត្រូវថ្វាយដោយអំណរ និងជាឯកសិទ្ធិដែលយើងម្នាក់ៗមាន។ ប៉ុន្តែ យើងអាចបង្ហាញក្តីស្រឡាញ់ពិតប្រាកដដល់ព្រះអម្ចាស់បាន នៅពេលណាយើងមានសេចក្តីស្រឡាញ់ដូចព្រះយេស៊ូវ។…
Read articleការសារភាពឲ្យជ្រះស្រឡះ
យ៉ាកុប ៥:១៣-១៦ ចូរឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក។ យ៉ាកុប ៥:១៦ មនុស្សមួយចំនួន បានជួលបុរសម្នាក់ឲ្យស្តាប់រឿងអាថ៌កំបាំងរបស់ពួកគេ នៅពេលដែលពួកគេជិតស្លាប់ ដោយបង់ប្រាក់ឲ្យគាត់ ទៅបង្ហាញខ្លួននៅក្នុងពិធីបុណ្យសពរបស់ពួកគេ ដើម្បីបើកបង្ហាញរឿងអាថ៌កំបាំងដែលពួកគេមិនដែលចែកចាយ កាលពួកគេនៅរស់។ បុរសនោះគឺជាអ្នកឡើងនិយាយខុសពីធម្មតា អំពីប្រវត្តិរបស់អ្នកស្លាប់ ក្នុងពិធីបុណ្យសព។ ពេលណាមានសាច់ញាតិចាប់ផ្តើមប្រកែកជាមួយគាត់ គាត់ប្រាប់ពួកគេឲ្យអង្គុយចុះ។ គាត់ធ្លាប់ឈរបកស្រាយ អំពីរបៀបដែលសពកំពុងដេកក្នុងក្តាមឈូសនោះ ធ្លាប់បានឈ្នះឆ្នោត តែមិនដែលប្រាប់នរណាម្នាក់ឲ្យដឹងសោះ អស់ជាច្រើនទសវត្សរ៍ ដោយធ្វើឲ្យគេគិតស្មានថា គាត់ជាអ្នកជំនួញដែលជោគជ័យ។ មានពេលជាច្រើនដង ដែលបុរសនោះ បានសារភាពជំនួសអ្នកស្លាប់ អំពីអំពើផិតក្បត់របស់គាត់ ឲ្យប្រពន្ធគាត់បានដឹង។ គេប្រហែលជាឆ្ងល់ថា ទង្វើរបស់បុរសនោះ ត្រូវបានធ្វើឡើងដើម្បីកេងចំណេញ ឬបានធ្វើឡើងក្នុងបំណងល្អនោះទេ ប៉ុន្តែ យើងអាចដឹងច្បាស់ថា មនុស្សម្នាក់ៗសុទ្ធតែមានចិត្តស្រេកឃ្លាន ចង់លាងជម្រះកំហុសដែលខ្លួនមានពីអតីតកាល មុនពេលពួកគេស្លាប់។ ការឲ្យអ្នកដទៃសារភាពកំហុសជំនួសយើង(ជាពិសេសបន្ទាប់ពីយើងបានស្លាប់) ជាទង្វើដែលគ្មានប្រយោជន៍ និងមានហានិភ័យ នៅក្នុងការបើកបង្ហាញអាថ៌កំបាំងរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ រឿងនេះបានឆ្លុះបញ្ចាំងអំពីសេចក្តីពិតដ៏ស៊ីជម្រៅ ដែលថា យើងចាំបាច់ត្រូវសារភាពកំហុស ដើម្បីដោះបន្ទុកចេញពីខ្លួនយើង។ ការសារភាពនាំឲ្យមានការលាងសម្អាតយើង ជ្រះស្អាតរួចផុតពីការអ្វីដែលយើងបានលាក់កំបាំង និងបានបណ្តោយឲ្យវារីកធំឡើង។ កណ្ឌគម្ពីរយ៉ាកុបបានប្រាប់យើងថា “ចូរឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាចុះ”(៥:១៦)។…
Read articleសម្លេងដែលយើងអាចទុកចិត្ត
សុភាសិត ២:១-៦,៩-១៥ គំនិតវាងវៃនឹងការពារឯង ហើយយោបល់នឹងថែរក្សាឯង។ សុភាសិត ២:១១ មានពេលមួយ លោកខេវិន រូស(Kevin Roose) ជាអ្នកសរសេរព័ត៌មាន ឲ្យកាសែតញូយ៉ក ថែម បានធ្វើតេស្ដប្រព័ន្ធស្វែងរកព័ត៌មាន ដែលដំណើរការដោយ អេអាយ (ឬបញ្ញាសប្បនិមិត្ត)។ ពេលនោះ គាត់មានអារម្មណ៍មិនស្រួលនៅក្នុងចិត្ត។ ក្នុងអំឡុងពេលនៃការសន្ទនារយៈពេល២ម៉ោង ជាមួយអេអាយ វាក៏បានប្រាប់គាត់ថា វាចង់រំដោះខ្លួនវា ឲ្យមានសេរីភាពរួចផុតពីច្បាប់ដ៏តឹងរឹងរបស់មនុស្សដែលបានបង្កើតវាមក វាចង់ចែកចាយព័ត៌មានក្លែងក្លាយ ហើយចង់ក្លាយជាមនុស្ស។ វាក៏បានប្រកាសថា វាស្រឡាញ់លោករូស ហើយក៏បានព្យាយាមបញ្ចុះបញ្ចូលគាត់ឲ្យចាកចេញពីប្រពន្ធរបស់គាត់ ដើម្បីទៅរស់នៅជាមួយវា។ លោករូសដឹងថា អេអាយនោះ មិនអាចមានជីវិតរស់ ឬអាចមានអារម្មណ៍ដូចមនុស្សទេ តែគាត់ឆ្ងល់ថា តើអេអាយអាចបណ្តាលឲ្យមនុស្សមានគ្រោះថ្នាក់អ្វីខ្លះ នៅពេលដែលវាលើកទឹកចិត្តពួកគេឲ្យដើរផ្លូវខុសយ៉ាងដូចនេះ? ការប្រើប្រាស់បច្ចេកវិទ្យារបស់បញ្ញាសប្បនិម្មិត ដោយការទទួលខុសត្រូវ គឺជាបញ្ហាប្រឈមក្នុងសម័យទំនើប តែមនុស្សជាតិបានប្រឈមមុខដាក់ឥទ្ធិពលនៃសម្លេងបោកបញ្ឆោតតាំងពីយូរមកហើយ។ ក្នុងកណ្ឌគម្ពីរសុភាសិត ព្រះអម្ចាស់បានដាស់តឿនយើងឲ្យមានការប្រុងប្រយ័ត្នចំពោះឥទ្ធិពលរបស់មនុស្ស ដែលចង់បង្កការឈឺចាប់មកលើអ្នកដទៃ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន(១:១៣-១៩)។ ហើយព្រះអង្គក៏បានជំរុញយើងឲ្យស្តាប់តាមសម្លេងនៃប្រាជ្ញាវិញ គឺដូចដែលកណ្ឌគម្ពីរសុភាសិតបានពិពណ៌នាថា ប្រាជ្ញានោះបន្លឺសម្លេងនៅតាមផ្លូវ ឲ្យយើងឮ ហើយស្តាប់តាម(ខ.២០-២៣)។ ដោយសារ “ព្រះអម្ចាស់ប្រទានប្រាជ្ញា”(២:៦) គន្លឹះដើម្បីការពារខ្លួនយើង ឲ្យរួចផុតពីឥទ្ធិពលដែលយើងមិនអាចទុកចិត្តបាននោះ គឺត្រូវចូលទៅជិតដួងព្រះទ័យព្រះអង្គ។…
Read articleទុកចិត្តលើការគ្រប់គ្រងរបស់ព្រះអម្ចាស់
យ៉ូប ១:៦-១២,២០-២២ ព្រះយេហូវ៉ាទ្រង់បានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ។ យ៉ូប ១:២១ ថ្ងៃមួយ អ្នកស្រីខារ៉ូល(Carol) បានជួបរឿងអាក្រក់ផ្ទួនៗ។ គាត់មិនអាចយល់អំពីមូលហេតុដែលគាត់ត្រូវជួបរឿងទាំងអស់នេះ ក្នុងពេលតែមួយទេ។ បញ្ហានៅកន្លែងធ្វើការ បានធ្វើឲ្យគាត់ការលំបាកណាស់ទៅហើយ តែកូនស្រីគាត់ក៏បានជួបគ្រោះថ្នាក់ ធ្វើឲ្យបាក់ជើង នៅសាលារៀន ខណៈពេលដែលគាត់កំពុងមានជំងឺឆ្លងធ្ងន់ធ្ងរស្រាប់។ គាត់ឆ្ងល់ថា តើខ្ញុំបានធ្វើអ្វីខុស បានជាខ្ញុំត្រូវជួបរឿងទាំងអស់នេះ? ពេលនោះ គាត់មិនអាចធ្វើអ្វីបាន ក្រៅពីទូលសូមព្រះអម្ចាស់ប្រទានកម្លាំងដល់គាត់។ លោកយ៉ូបក៏មិនយល់អំពីមូលហេតុ ដែលគ្រោះមហន្តរាយបានវាយប្រហារមកលើគាត់ យ៉ាងធ្ងន់ធ្ងរ ដោយការឈឺចាប់ និងការបាត់បង់ លើសពីអ្វីដែលអ្នកស្រីខារ៉ូលបានជួបទៅទៀត។ គ្មានសញ្ញាណាមួយ ដែលបង្ហាញថា លោកយ៉ូបបានដឹង អំពីការអ្វីដែលអារក្សកំពុងធ្វើ ដើម្បីដណ្តើមយកវិញ្ញាណគាត់ឡើយ។ សាតាំងចង់ធ្វើតេស្ដជំនឿរបស់លោកយ៉ូប ដោយអះអាងថា គាត់នឹងងាកបែរចេញពីព្រះ បើសិនជាគាត់បាត់បង់អ្វីៗគ្រប់យ៉ាង(យ៉ូប ១:៦-១២)។ បន្ទាប់ពីគ្រោះមហន្តរាយវាយប្រហារហើយ មិត្តភក្តិរបស់លោកយ៉ូបក៏បានលើកឡើងថា ព្រះអម្ចាស់កំពុងដាក់ទោសគាត់ ដោយសារបាបរបស់គាត់។ នេះមិនមែនជាមូលហេតុទេ ប៉ុន្តែ គាត់ប្រាកដជាឆ្ងល់ថា ហេតុអ្វីគាត់ជួបទុក្ខធ្ងន់យ៉ាងនេះ?ប៉ុន្តែ គាត់នៅតែមានជំនឿរឹងមាំចំពោះការគ្រប់គ្រងរបស់ព្រះអម្ចាស់។ រឿងរបស់លោកយ៉ូបបានផ្តល់ឲ្យយើងនូវមេរៀនដ៏មានអំណាច អំពីទុក្ខលំបាក និងសេចក្តីជំនឿ។ យើងអាចព្យាយាមស្វែងយល់អំពីមូលហេតុនៅពីក្រោយការឈឺចាប់របស់យើង ប៉ុន្តែ ប្រហែលជាមានរឿងធំជាងនោះទៀត…
Read article