ផ្លូវនៃការមិនជឿព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ឯយូដាសដែលបញ្ជូនទ្រង់ ក៏ឈរនៅជាមួយនឹងគេដែរ» (យ៉ូហាន ១៨:៥)។ ក្នុងសួនច្បាគែតសេម៉ានី ខណៈពេលដែលពួកទាហាន ចូលមកចាប់ចងព្រះយេស៊ូវ ជាបុរសដែលអ្នកដឹកនាំសាសន៍យូដាបានសម្រេចថា ត្រូវតែស្លាប់ ព្រះអង្គជាតួអង្គសំខាន់បំផុតក្នុងរឿងនេះ។ ប៉ុន្តែ លោក យូដាស អ៊ីស្ការីយ៉ុត ក៏មានចំណែកជាគន្លឹះដែលបានបង្រៀនយើងនូវមេរៀនដែលយើងពិបាករៀន។ អំពើក្បត់របស់ យូដាស មកលើព្រះគ្រីស្ទបានបើកបង្ហាញភាពមានពុតដែលបានចាក់ឫសយ៉ាងជ្រៅ នៅក្នុងការបដិសេធន៍។ ការក្បត់របស់គាត់បានផ្តល់ឲ្យនូវការដាស់តឿនអំពីចិត្តរបស់មនុស្ស ដែលប្រែជារឹង ខណៈពេលដែលវាធ្វើដំណើរនៅតាមផ្លូវនៃការមិនជឿជាផ្លូវដែលមានការក្បត់ទំនុកចិត្ត និងការសេពគប់ដែលពុករលួយ ទោះចិត្តនោះហាក់ដូចជាជិតស្និទ្ធនឹងព្រះក៏ដោយ។ សួនច្បាគែតសេម៉ានី មិនខុសពីសួនច្បារជាទូទៅឡើយ។ ពួកសាវ័កហាក់ដូចជាស្គាល់សួនច្បារនោះច្បាស់។ សម្រាប់ព្រះយេស៊ូវ និងសាវ័កទាំង១២ វាជាកន្លែងដែលមានការប្រកបគ្នា ការសម្រាកលំហែ និងមានអនុស្សាវរីយដ៏រីករាយជាច្រើន។ តែក្នុងកន្លែងដ៏ស្រស់ស្អាតនេះ យូដាស បានក្បត់ព្រះគ្រីស្ទ។ រឿងនេះគួរឲ្យភ្ញាក់ផ្អើល ត្រង់ចំណុចដែលថា គាត់បានជ្រើសរើសកន្លែងដែលមានការប្រកបស្និទ្ធស្នាលនេះ ដើម្បីប្រព្រឹត្តទង្វើដែលគួរឲ្យខ្មាសអៀនខ្លាំងយ៉ាងនេះ គឺមិនខុសពីមនុស្សកំផិត ដែលបានកាត់ផ្តាច់ចំណងអាពាហ៍ពិពាហ៍ក្នុងគ្រែនៃអាពាហ៍ពិពាហ៍របស់ខ្លួន។ សូមយើងស្រមៃថា លោក យូដាស កំពុងដើរតាមផ្លូវនាំទាហាន និងពួកមន្ត្រីរបស់សាសន៍យូដាមួយក្រុមចូលសួនច្បារនោះ (យ៉ូហាន ១៨:៣)។ គាត់មានការវង្វេងខាងវិញ្ញាណដែលគួរឲ្យខ្លាចយ៉ាងខ្លាំង តែគាត់នាំផ្លូវគេបានសេចក្តីថា មនុស្សខ្វាក់កំពុងដឹកនាំមនុស្សខ្វាក់។ ផ្លូវនៃការមិនជឿ ជាផ្លូវដ៏ឯកា ដែលច្រើនតែស្រេកឃ្លានការកម្សាន្តចិត្តតាមរយៈការសេពគប់ដែលនាំទៅរកភាពអស់សង្ឃឹម។ សួនច្បារមានភាពស្រស់ស្អាត…
Read articleស្រឡាញ់អ្នកដទៃ ដោយសេចក្តីស្រឡាញ់របស់ព្រះ
ចោទិយកថា ១០:១៤-១៩ ដូច្នេះចូរឲ្យឯងរាល់គ្នាស្រឡាញ់អ្នកប្រទេសក្រៅចុះ ដ្បិតឯងរាល់គ្នាក៏ជាពួកអ្នកប្រទេសក្រៅ ពីកាលនៅស្រុកអេស៊ីព្ទដែរ ។ ចោទិយកថា ១០:១៩ ប្រជាជននៅទីក្រុងឡឺ ឆាមបុន ប្រទេសបារាំង បានប្រថុយជីវិត ដើម្បីជួយសង្គ្រោះជីវិតមនុស្ស៥ពាន់នាក់ ដែលក្នុងនោះ មានក្មេងៗជាច្រើន ជាជនជាតិជ្វីស ឬយូដា ក្នុងអំឡុងពេលដែលពួកណាហ្ស៊ី គ្រប់គ្រងប្រទេសបារាំង នៅសម័យសង្គ្រាមលោកលើកទី២។ ជនភៀសខ្លួនទាំងនោះបានរត់គេចពីផ្ទះសម្បែងរបស់ខ្លួន ទៅលាក់ខ្លួនក្នុងផ្ទះរបស់សហគមន៍ និងកសិដ្ឋាននៅតំបន់នេះ។ អ្នកក្រុងនោះបានទទួលការបណ្តាលចិត្ត ពីលោកគ្រូគង្វាល អនដ្រេ ត្រុកមេ(André Trocmé) ដែលបានអំពាវនាវពួកជំនុំរបស់គាត់ ឲ្យជួយពួកគេ ផ្អែកទៅលើព្រះបន្ទូលព្រះក្នុងបទគម្ពីរ ចោទិយកថា ១០:១៩ ដែលបានចែងថា “ចូរឲ្យឯងរាល់គ្នាស្រឡាញ់អ្នកប្រទេសក្រៅចុះ ដ្បិតឯងរាល់គ្នាក៏ជាពួកអ្នកប្រទេសក្រៅ ពីកាលនៅស្រុកអេស៊ីព្ទដែរ”។ ព្រះទ្រង់បានប្រទានព្រះរាជបញ្ជានេះ មកពួកអ៊ីស្រាអែល ក្នុងបទគម្ពីរមួយ ដែលបានចាប់ផ្តើម ដោយការក្រើនរំឭកថា ផែនដីទាំងមូលជាកម្មសិទ្ធិរបស់ព្រះដ៏ធំដែលមានព្រះចេស្តា ហើយក៏គួរស្ញែងខ្លាច(ខ.១៨)។ ប៉ុន្តែ ព្រះអង្គបានសម្រេចព្រះទ័យស្រឡាញ់ពួកអ៊ីស្រាអែល(ខ.១៥)។ ព្រះអង្គក៏យកព្រះទ័យទុកដាក់ ចំពោះមនុស្សដែលងាយរងគ្រោះ ឬមិនមានទីពំនាក់(ខ.១៨) ដែលរាប់បញ្ចូលជនបរទេស ដែលមិនមែនជាផ្នែកមួយនៃប្រជាជាតិអ៊ីស្រាអែល។ នៅពេលដែលពួកអ៊ីស្រាអែលចូលមករស់នៅក្នុងទីលំនៅថ្មីរបស់ខ្លួន ពួកគេត្រូវយកតម្រាប់តាមគំរូនៃសេចក្តីស្រឡាញ់របស់ព្រះ ដែលយកព្រះទ័យទុកដាក់ចំពោះមនុស្សដែលត្រូវការជំនួយ ជាពិសេស…
Read articleមូលហេតុដែលព្រះអង្គជ្រើសរើសយើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ដោយសេចក្តីស្រឡាញ់ ពីព្រោះទ្រង់បានតម្រូវយើងរាល់គ្នាទុកជាមុន សម្រាប់ឲ្យទ្រង់បានទទួលយើងជាកូនចិញ្ចឹម ដោយសារព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហឫទ័យទ្រង់ ដើម្បីនឹងសរសើរដល់ព្រះគុណដ៏ឧត្តមរបស់ទ្រង់ ដែលបានផ្តល់មកយើងរាល់គ្នាទទេ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់» (អេភេសូរ ១:៤-៦)។ ក្នុងសៀវភៅរឿងដែលលោក វីលៀម សេកស្ពា (William Shakespeare) បាននិពន្ធមានចំណងជើងថា ឈ្មួញនៅទីក្រុងវេនីស តួអង្គឈ្មោះ ពរឈា (Portia) បាននិយាយមកកាន់ខ្លួនឯង ដោយបានឆ្លុះបញ្ចាំងអំពីគោលការណ៍នៃសេចក្តីមេត្តា និងការអត់ទោស យ៉ាងដូចនេះថា៖ ទោះអ្នកអធិស្ឋានទូលអង្វរសូមសេចក្តីយុត្តិធម៌ក៏ដោយ ក៏ត្រូវគិតថា៖ បើយើងនិយាយអំពីយុត្តិធម៌ គ្មាននរណាម្នាក់អាចរួចផុតពីសេចក្តីហិនវិនាសឡើយ។ ហេតុនេះហើយ យើងត្រូវអធិស្ឋានសូមសេចក្តីមេត្តារបស់ព្រះ1។ ពេលណាយើងពិចារណាអំពីគោលលទ្ធិនៃការជ្រើសរើសរបស់ព្រះដែលក្នុងនោះ ព្រះទ្រង់ «បានជ្រើសរើសយើង ធ្វើជាកូនព្រះអង្គ» យើងមិនត្រូវសួរថា ហេតុអ្វីព្រះទ្រង់មិនជ្រើសរើសមនុស្សទាំងអស់ឲ្យបានសង្គ្រោះ? តែផ្ទុយទៅវិញ យើងត្រូវសួរថា «ហេតុអ្វីព្រះអង្គសម្រេចព្រះទ័យបង្ហាញសេចក្តីមេត្តាដល់មនុស្សណាម្នាក់?» តាមពិត បើព្រះអង្គត្រូវសម្រេចសេចក្តីយុត្តិធម៌ យើងរាល់គ្នានឹងប្រឈមមុខដាក់ការកាត់ទោស ព្រោះការកាត់ទោសជាការអ្វីដែលយើងសមនឹងទទួលដោយសារបាបរបស់យើង។ តែដោយសារព្រះអង្គស្រឡាញ់យើង ព្រះអង្គក៏បានសម្រេចព្រះទ័យផ្តល់ឱកាសឲ្យយើងរួចផុតពីសេចក្តីហិនវិនាស ហើយមានជីវិតអស់កល្បជានិច្ច (យ៉ូហាន ៣:១៦)។ ព្រះអង្គមិនបានជ្រើសរើសយើង ដោយសារអ្វីមួយក្នុងយើងនោះទេ (ដែលនាំឲ្យយើងមានអំនួតចំពោះខ្លួនឯង) តែដោយសារព្រះអង្គមានសេចក្តីស្រឡាញ់ (ដែលគួរតែកណ្ដាលឲ្យយើងសរសើរតម្កើង និងថ្វាយបង្គំព្រះអង្គ)។ ការយល់ដឹងរបស់យើងអំពីការជ្រើសរើសរបស់ព្រះអង្គ…
Read articleការលាងសម្អាតស៊ីជម្រៅ
ម៉ាថាយ ២៣:២៣-២៦ ឱពួកផារិស៊ីកង្វាក់អើយ ចូរលាងចានលាងថាសខាងក្នុងជាមុន ដើម្បីឲ្យខាងក្រៅបានស្អាតដែរ។ ម៉ាថាយ ២៣:២៦ នៅថ្ងៃដែលរងាខ្លាំង ក្នុងខែវិច្ឆិកា ពួកជំនុំរបស់ខ្ញុំសង្ឃឹមថា យើងនឹងបានច្រកអំណោយចូលក្នុងកាបូបស្ពាយ ឲ្យបាន២រយកាបូប សម្រាប់ចែកជនអនាថា។ នៅពេលដែលខ្ញុំកំពុងជួយច្រកអំណោយ ខ្ញុំក៏បានអធិស្ឋានសូមឲ្យខ្ញុំរកឃើញស្រោមដៃ មួក ស្រោមជើង និងភួយថ្មីៗសម្រាប់ចែកពួកគេ។ យើងក៏មានម្ទេសជាច្រើនចាន និងនំសាំងវិច សម្រាប់ចែកពួកគេផងដែរ។ បន្ទាប់មក ខ្ញុំក៏បានកត់សំគាល់ឃើញអំណោយម្យ៉ាងដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល គឺកន្សែងពោះគោសម្រាប់ដុះខ្លួន។ ខ្ញុំកំពុងផ្តោតទៅលើការជួយអ្នកដទៃឲ្យមានភាពកក់ក្តៅ និងមានអាហារគ្រប់គ្រាន់។ មានគេនឹកចាំថា យើងគួរតែជួយជនអនាថា ឲ្យរស់នៅស្អាត ឬមានអនាម័យផងដែរ។ ព្រះគម្ពីរប៊ីបក៏បានចែងអំពី “ភាពស្អាត” មួយប្រភេទទៀត គឺភាពស្អាតរបស់ចិត្ត និងវិញ្ញាណ។ ព្រះយេស៊ូវបានចង្អុលបង្ហាញអំពីរឿងនេះ នៅពេលដែលព្រះអង្គបកអាក្រាតពុតត្បុតរបស់ពួកគ្រូក្រឹត្យវិន័យ និងពួកផារិស៊ី។ ពួកគេបានកាន់តាមការតម្រូវតិចតួចបំផុតរបស់ក្រឹត្យវិន័យ ប៉ុន្តែ ពួកគេមិនបានអើពើចំពោះផ្នែកដែលសំខាន់ជាងក្នុងក្រឹត្យវិន័យ គឺជាការប្រព្រឹត្តដោយយុត្តិធម៌ មានសេចក្តីមេត្តា និងស្មោះត្រង់(ម៉ាថាយ ២៣:២៣)។ ព្រះគ្រីស្ទក៏បានប្រាប់ពួកគេថា “អ្នករាល់គ្នាលាងចានលាងថាសតែខាងក្រៅ ឯខាងក្នុងវិញ នោះពេញដោយអំពើប្លន់ នឹងសេចក្ដីហួសខ្នាតទទេ ឱពួកផារិស៊ីកង្វាក់អើយ ចូរលាងចានលាងថាសខាងក្នុងជាមុន ដើម្បីឲ្យខាងក្រៅបានស្អាតដែរ”(ខ.២៥-២៦)។ ការប្រព្រឹត្តដែលធ្វើមើលតែយើងមានភាពល្អឥតខ្ចោះខាងវិញ្ញាណ គឺគ្រាន់តែជាសម្ដែង…
Read articleក្សត្រមានអធិបតេយ្យភាព និងអ្នកគង្វាលដ៏សុភាព (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងយាងមកដោយមានព្រះចេស្ដា ហើយព្រះពាហុនៃទ្រង់នឹងកាន់កាប់ត្រួតត្រាឲ្យទ្រង់ មើល ទ្រង់នាំយករង្វាន់មកជាមួយ ហើយបំណាច់ដែលទ្រង់សងដល់គេក៏នៅចំពោះទ្រង់ ទ្រង់នឹងឃ្វាលហ្វូងរបស់ទ្រង់ ដូចជាអ្នកគង្វាល ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ» (អេសាយ ៤០:១០-១១)។ សហរដ្ឋអាមេរិកមិនដែលគាំទ្ររបបនយោបាយដែលគ្រប់គ្រងដោយស្ដេច ឬដោយអ្នកដឹកនាំផ្តាច់ការនោះទេ។ ប្រជាជនអាមេរិកចូលចិត្តជ្រើសរើសមនុស្ស ដែលពួកគេអាចបោះឆ្នោតជ្រើសរើសឲ្យឡើងកាន់អំណាច និងឲ្យទទួលខុសត្រូវចំពោះកំហុសដែលខ្លួនបានធ្វើ ហើយពួកគេអាចបោះឆ្នោតទម្លាក់។ សូមយើងគិតដោយចិត្តស្មោះត្រង់ថា ជាញឹកញាប់ យើងក៏ប្រព្រឹត្តចំពោះព្រះយ៉ាងដូចនេះផងដែរ។ យើងសុខចិត្តធ្វើការគ្រប់គ្រង ជាជាងស្ថិតក្រោមការគ្រប់គ្រង។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមិនអាចគ្រប់គ្រង់ ឬកែប្រែព្រះអម្ចាស់ឲ្យមានរូបដូចយើងនោះទេ។ ព្រះអង្គជាព្រះអម្ចាស់ដែលមានអំណាចគ្រប់គ្រងអ្វីៗទាំងអស់ លក្ខណៈរបស់ព្រះអង្គមានភាពខុសប្លែកពីលក្ខណៈរបស់យើងដែលផុយស្រួយ និងមានដែនកំណត់។ យើងប្រៀបដូចជាស្មៅ និងផ្កានៅរដូវផ្ការីក ដែលក្រៀមស្វិតទៅវិញ។ ព្រះអង្គមិនដូច្នោះទេ ព្រោះព្រះអង្គគ្រប់គ្រង និងសោយរាជ្យលើអ្វីៗទាំងអស់ អស់កល្បជានិច្ច។ សូម្បីព្រះបន្ទូលព្រះអង្គក៏ស្ថិតស្ថេរអស់កល្ប (អេសាយ ៤០:៦-៨)។ ក្នុងអធិបតេយ្យភាពរបស់ព្រះអង្គ ព្រះអង្គបានសម្រេចជោគជ័យដ៏អស្ចារ្យ គឺជ័យជម្នះមកលើបាប និងសេចក្តីស្លាប់។ ដោយប្រាជ្ញាដ៏លើសលប់ ព្រះអង្គជាអ្នកប្រទានក្រឹត្យវិន័យ បានយាងមកយកកំណើតជាមនុស្ស មានព្រះនាមយេស៊ូវដោយចុះចូល និងសម្រេចក្រឹត្យវិន័យទាំងអស់ ដែលព្រះអង្គបានប្រទាន ហើយបានសុគតជំនួសមនុស្សមានបាប ដើម្បីលោះបំណុលយើង និងប្រទានយើងនូវជីវិតអស់កល្ប។ គឺដូចដែលលោក ពេត្រុស បានបង្រៀនថា «ព្រះបានប្រោសទ្រង់…
Read articleភស្តុតាងល្អបំផុត
កិច្ចការ ២:២៩-៣៦ ឯព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយពួកយើងនេះជាទីបន្ទាល់ពីទ្រង់ទាំងអស់គ្នា។ កិច្ចការ ២:៣២ លោកលី ស្រ្តប៊ល(Lee Strobel) មិនមែនជាអ្នកជឿព្រះទេ ហើយគាត់ក៏មិនជឿថា ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញដែរ។ ប៉ុន្តែ លោកលី គឺជាអ្នកកាសែត មានគំនិតដែលចូលចិត្តធ្វើការវិភាគ។ កាលភរិយារបស់គាត់បានទទួលជឿព្រះយេស៊ូវ គាត់ក៏បានសម្រេចចិត្តស្វែងយល់អំពីសេចក្តីជំនឿថ្មីរបស់ភរិយាគាត់ ដោយខ្លួនឯង។ បន្ទាប់ពីគាត់បានធ្វើការស្រាវជ្រាវបាន២ឆ្នាំ គាត់ក៏បានចុះចូល និងទទួលជឿព្រះយេស៊ូវ ក៏ដូចជាជឿថា ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញមែន។ គាត់មានការផ្លាស់ប្រែក្នុងជីវិតគាត់ ដែលគួរឲ្យកត់សំគាល់ណាស់។ ពីរបីខែក្រោយមក កូនស្រីរបស់គាត់អាយុ៥ឆ្នាំ ក៏បានប្រាប់ម្តាយរបស់នាងថា “ម៉ាក កូនចង់ឲ្យព្រះអង្គធ្វើសម្រាប់កូន ដូចដែលព្រះអង្គបានធ្វើសម្រាប់ប៉ាដែរ”។ ហើយកូនស្រីរបស់លោកលី ស្រ្តូប៊ល(Lee Strobel) ក៏បានទទួលជឿព្រះយេស៊ូវផងដែរ។ មនុស្សជាច្រើនបដិសេធមិនព្រមជឿថា ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញទេ។ ប៉ុន្តែ មានសាក្សីដែលមានកេរ្តិ៍ឈ្មោះល្អ បានឃើញព្រះយេស៊ូវ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ក្នុងចំណោមស្មរបន្ទាល់ទាំងនោះ សាវ័កពេត្រុសបានប្រាប់មនុស្សមួយហ្វូងធំថា ស្តេចដាវីឌពិតជាបានសុគត ហើយគេបានបញ្ចុះសពទ្រង់(កិច្ចការ ២:២៩)។ បន្ទាប់មក សាវ័កពេត្រុសក៏បានចង្អុលបង្ហាញទៅរកបទទំនាយដែលស្តេចដាវីឌបានថ្លែង យ៉ាងដូចនេះថា ស្តេចដាវីឌ “បានសំដែងពីព្រះគ្រីស្ទត្រូវរស់ឡើងវិញថា ព្រលឹងទ្រង់មិនត្រូវទុកចោល នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ…
Read article