ភាព​ប្រេះ​បែក​ដែល​បាន​ធ្វើ​ជា​ព្រះពរ

យ៉ាកុប ២:៣-៦ យើង​មាន​ទ្រព្យ​សម្បត្តិ​នេះ​នៅ​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​ឥទ្ធិ​ឫទ្ធិ​លើស​លប់​បាន​មកពី​ព្រះ មិនមែន​ពី​យើង​ខ្ញុំ​ទេ​។ ២កូរិនថូស ៤:៧ លោក​គ្រូ​គង្វាល វីលៀម បារប័រ(William Barber) មាន​ខ្នងកោង ហើយ​ពេល​ទៅណាមកណា គាត់​ត្រូវ​ដើរ​កាន់​ឈើច្រត់ ប៉ុន្តែ ការងារ​ជា​អ្នក​គង្វាល​ខាង​វិញ្ញាណ​អស់​រយៈ​ពេល៦ទសវត្សរ៍ ​បង្ហាញ​ឲ្យ​យើង​ដឹង​ថា គាត់​បាន​ពឹង​ផ្អែកលើ​ព្រះអង្គ​ ធ្វើ​ជា​ប្រភព​នៃ​កម្លាំង​របស់​គាត់​។ កាលពី​ឆ្នាំ១៩៩៣ លោក​គ្រូ​គង្វាល វីលៀម បារប័រ បាន​ទៅ​ពិនិត្យ​សុខ​ភាព​រក​ឃើញថា គាត់​មាន​ជំងឺ​ឆ្អឹង​ខ្នង​ម្យ៉ាង ដែល​បណ្តាល​ឲ្យ​ឆ្អឹងកង​ខ្នង​របស់​គាត់​សង្កត់​ជាប់​គ្នា​។ មាន​ពេល​មួយ មាន​មនុស្ស​ម្នាក់​បាន​និយាយ​ប្រាប់​គាត់​ត្រង់ៗថា “លោក​គ្រូ បារប័រ លោក​គ្រូ​ចាំបាច់​ត្រូវ​ស្វែងរក​ការងារ​ផ្សេង ក្រៅពី​ការងារ​ជា​គ្រូ​គង្វាល ព្រោះ​ខ្ញុំ​គិតថា ពួក​ជំនុំ​មិន​ចង់​ឲ្យ​ជន​ពិការ ធ្វើ​ការ​ជា​គ្រូ​គង្វាល​របស់​ពួកគេ​នោះ​ទេ”។ ប៉ុន្តែ លោក​គ្រូ​បារប័រ​បាន​ជម្នះ​ពាក្យ​សម្ដី​ដ៏​ឈឺ​ចាប់​នេះ​។ ព្រះអម្ចាស់​មិន​គ្រាន់​តែ​បាន​ប្រើ​គាត់​ជា​គ្រូ​គង្វាល​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏បាន​ធ្វើ​ជា​គំរូ​នៃ​ការ​លើក​ទឹក​ចិត្ត​ដ៏​មាន​អំណាច និង​គួរ​ឲ្យ​គោរព សម្រាប់​មនុស្ស​ដែលគេ​មិន​ឲ្យ​តម្លៃ និង​មាន​កាយ​សម្បទា​មិន​គ្រប់​គ្រាន់​។ លោកិយ​ប្រហែល​មិន​ដឹង​ច្បាស់​ថា មនុស្ស​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ជន​ពិការ​ដូច​ម្តេច​ទេ តែ​ព្រះអម្ចាស់​ជ្រាប​។ មនុស្ស​ដែល​ឲ្យ​តម្លៃ​មក​លើ​រូប​សម្រស់ កម្លាំង​កាយ និង​អ្វីៗ​ដែល​លុយ​អាច​ទិញ​បាន និង​ងាយ​មើល​រំលង​សេចក្តី​ល្អ ដែល​កើត​ចេញពី​ភាព​ប្រេះ​បែក​ដែល​មនុស្ស​មិន​ចង់​ជួប​។ ទាក់ទង​នឹង​បញ្ហា​នេះ កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​ចោទ​ជា​សំណួរ​ថា “តើ​ព្រះ​មិន​បាន​រើស​ពួក​អ្នក​ក្រ​នៅ​លោកីយ៍​នេះ ដែល​ជា​អ្នក​មាន​ខាង​សេចក្តី​ជំនឿ ហើយ​ជា​អ្នក​គ្រង​មរដក​ក្នុង​នគរ…

Read article
ព្រះអង្គ​ប្រទាន​កម្លាំង​ជា​ថ្មី

អេសាយ ៤០:២៧-៣១ គេ​នឹង​ហើរ​ឡើង​ទៅលើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ​។ អេសាយ ៤០:៣១ សត្វ​ឥន្រ្ទី១គូ បាន​សង់​សំបុក​ធំ​មួយ នៅ​លើ​ដើមឈើ​មួយ​ដើម ស្ថិត​នៅ​ចម្ងាយ​ពីរបី​គីឡូម៉ែត្រ​ពី​ផ្ទះ​ខ្ញុំ​។ មិន​យូរ​ប៉ុន្មាន សត្វ​ស្លាប​ធំៗ​មួយ​គូរ​នោះ​ក៏​មាន​កូន​។ ពួកវា​បាន​ចិញ្ចឹម​កូន​ដែល​ទើបតែ​ញាស់​ជា​មួយ​គ្នា រហូត​ដល់​ពេល​ដែល​ពួកវា​ត្រូវ​ឡាន​បុក​ងាប់​អស់​មួយ​ក្បាល យ៉ាង​សោកសៅ​។ សត្វ​ឥន្ទ្រី​ដែល​នៅ​មាន​ជីវិត ក៏​បាន​ហោះ​ហើរ​ចុះ​ឡើង​អស់​បួន​ប្រាំ​ថ្ងៃ នៅ​ក្បែរ​ទន្លេ​មួយ គឺ​ហាក់​ដូចជា​កំពុង​ស្វែងរក​ដៃ​គូរ​របស់​វា ដែល​បាត់​មិន​ឃើញ​ត្រឡប់​មក​សំបុក​វិញ​។ ទំ​បំផុត វា​ក៏​បាន​វិល​ត្រលប់​មក​សំបុក​វា​វិញ​តែ​ម្នាក់​ឯង ហើយ​បន្ត​ទទួល​ខុស​ត្រូវ​ទាំងស្រុង នៅ​ក្នុង​ការ​ចិញ្ចឹម​កូនៗ​របស់​វា​តែ​ម្នាក់ឯង​។ ទោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​ណា​ក៏ដោយ ការ​ចិញ្ចឹម​កូន​តែ​ម្នាក់ឯង អាច​មាន​ការ​លំបាក​ខ្លាំង​។ ក្តី​អំណរ​ដែល​កូន​បាន​ផ្តល់​ឲ្យ រួម​ផ្សំ​នឹង​សំពាធ​ផ្នែក​ហិរញ្ញ​វត្ថុ និង​សំពាធ​ផ្លូវ​អារម្មណ៍​ដែល​អាច​កើត​មាន អាច​បង្កើត​ឲ្យ​មាន​បទ​ពិសោធន៍​ខុសៗ​គ្នា​ជា​ច្រើន​។ ប៉ុន្តែ សេចក្តី​សង្ឃឹម​នៅតែ​អាច​កើត​មាន សម្រាប់​អ្នក​ដែល​មាន​តួនាទី​ដ៏​សំខាន់​នេះ ក៏​ដូចជា​អ្នក​ដែល​ព្យាយាម​គ្រប់​គ្រង​ស្ថានភាព ដែល​ហាក់​ដូចជា​ពិបាក​ខ្លាំង​ពេក​។ ព្រះអម្ចាស់​គង់នៅ​ជាមួយ​យើង ពេលណា​យើង​មាន​អារម្មណ៍​អស់​កម្លាំង និង​បាក់​ទឹក​ចិត្ត​។ ដោយសារ​ព្រះអង្គ​មាន​គ្រប់​ព្រះ​ចេស្ដា និង​មិន​ចេះ​ប្រែ​ប្រួល នោះ​ព្រះអង្គ​មិន​ចេះ​អស់​កម្លាំង​ឡើយ​។ យើង​អាច​ទុក​ចិត្ត​លើ​បទ​គម្ពីរ​ដែល​បាន​ចែងថា “អស់​អ្នកណា​ដែល​សង្ឃឹម​ដល់​ព្រះយេហូវ៉ា​វិញ នោះ​នឹង​មាន​កំឡាំង​ចំរើន​ជានិច្ច”(អេសាយ ៤០:៣១)។ ភាព​កម្សោយ​របស់​យើង អាច​នាំ​ឲ្យ​យើង​មាន​បញ្ហា​ប្រឈម តែ​ភាព​កម្សោយ​ទាំង​នោះ​មិនមែន​ជា​អ្នក​កំណត់​ជោគវាសនា​របស់​យើង​ទេ ព្រោះ​យើង​អាច​ពឹង​ផ្អែក​លើ​កម្លាំង ដែល​ព្រះអង្គ​នឹង​ប្រទាន​យើង​ជា​ថ្មី ដោយ​ការ​អស្ចារ្យ​។…

Read article
ព្រះអង្គ​នៅតែ​អាច​ប្រើ​យើង

និក្ខមនំ ៧:១-១៣ ក្នុង​គ្រា​ដែល​ទូល​នឹង​ផារ៉ោន នោះ​ម៉ូសេ  ​លោក​បាន​អាយុ៨០ឆ្នាំ ឯអើរ៉ុន​ក៏បាន​អាយុ៨៣ឆ្នាំ​ហើយ​។ និក្ខមនំ ៧:៧ មាន​ដូន​ចាស់​ពីរ​នាក់ មកពី​រដ្ឋ​តិចសាស់ មាន​ឈ្មោះ​ល្បី​ល្បាញ​យ៉ាង​ខ្លាំង ក្នុង​វេទិកា​បណ្ដាញ​សង្គម ដោយសារ​ពួក​គាត់​បាន​បញ្ចប់​ការ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ក្នុងរយៈ​ពេល៨០ថ្ងៃ ក្នុងវ័យ៨១ឆ្នាំ​។ ដូន​ចាស់​ទាំង​ពីរ​បាន​រាប់អាន​គ្នា​ជា​មិត្ត​ល្អ​បំផុត​អស់​រយៈ​ពេល​២៣ឆ្នាំ​ហើយ ដោយ​បាន​ធ្វើ​ដំណើរ​ជាមួយ​គ្នា ទៅ​កាន់​ទ្វីប​ទាំង៧​។ ពួក​គាត់​បាន​ចាប់​ផ្តើម​ការ​ធ្វើ​ដំណើរ​ពី​ទ្វីប​អង់តាកទិច ហើយ​ទៅ​រាំ​ចង្វាក់​តង់ហ្គោ នៅ​ប្រទេស​អាហ្សង់ទីន ជិះ​សត្វ​អូដ្ឋ​នៅ​ប្រទេស​អេស៊ីព្ទ រួច​ជិះ​គាវ​ទឹកកក នៅ​តំបន់​ប៉ូល​ខាង​ជើង​។ ពួកគាត់​បាន​ទៅដល់១៨ប្រទេស ដែល​ក្នុង​ចំណោម​នោះ ក៏​រួម​មាន​ប្រទេស​ហ្ស៊ែមបៀ ឥណ្ឌា នេប៉ាល់ បាលី ជប៉ុន និង​ទីក្រុង​រ៉ូម​ផង​ដែរ ហើយក៏​បាន​បញ្ចប់​ការ​ធ្វើ​ដំណើរ ក្នុង​ប្រទេស​អូស្ត្រាលី​។ អ្នក​ទាំង​ពីរ​មាន​ប្រសាសន៍​ថា ពួក​គាត់​សង្ឃឹមថា ពួក​គាត់​បាន​បណ្តាល​ចិត្ត​មនុស្ស​ជំនាន់​ក្រោយ ឲ្យ​អរ​សប្បាយ​នឹង​ការ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ផង​ដែរ ទោះ​ពួកគេ​ស្ថិត​ក្នុង​វ័យ​ណា​ក៏ដោយ​។ ក្នុង​បទ​គម្ពីរ​និក្ខមនំ យើង​ឃើញថា មាន​បុគ្គល​ពីរ​នាក់​ស្ថិត​ក្នុងវ័យ៨០ឆ្នាំ ដែល​ព្រះអម្ចាស់​បាន​ជ្រើសរើស សម្រាប់​ការ​ធ្វើ​ដំណើរ​ប្រភេទ​ផ្សេង​ពី​នេះ​។ ព្រះអង្គ​បាន​ត្រាស់ហៅ​លោក​ម៉ូសេ ឲ្យ​ទៅ​ចូល​គាល់​ស្តេច​ផារ៉ោន ហើយ​ទាមទារ​ឲ្យ​ទ្រង់​ដោះ​លែង​ប្រជាជន​អ៊ីស្រាអែល ជា​រាស្រ្ត​របស់​ព្រះអង្គ ឲ្យ​មាន​សេរី​ភាព​។ ព្រះអង្គ​ក៏​បាន​ចាត់​បង​ប្រុស​របស់​លោក​ម៉ូសេ ឈ្មោះ​អើរ៉ុន ធ្វើ​ជា​ជំនួយការ​របស់​គាត់​។ “ក្នុង​គ្រា​ដែល​ទូល​នឹង​ផារ៉ោន នោះ​ម៉ូសេ​លោក​បាន​អាយុ៨០ឆ្នាំ ឯ​អើរ៉ុន​ក៏បាន​អាយុ៨៣ឆ្នាំ​ហើយ”(និក្ខមនំ…

Read article
ដំណឹង​ល្អ​ដែល​សក្តិ​សមនឹង​ឲ្យ​យើង​អបអរ

២ធីម៉ូថេ ២:៨-១៣ ពាក្យ​នេះ​គួរ​ជឿ​ពិត ដ្បិត​បើ​យើង​បាន​ស្លាប់​ជាមួយនឹង​ទ្រង់ នោះ​យើង​នឹង​រស់នៅ​ជាមួយនឹង​ទ្រង់​ដែរ​។ ២ធីម៉ូថេ ២:១១ បទ​ទំនុក​សកល​មាន​ចំណង​ជើង​ថា “ឱ ខ្ញុំ​ចង់​បានអណ្តាត១ពាន់” (បទលេខ១៥) មាន​វត្ត​មាន​ដំបូង​បំផុត នៅ​ក្នុង​សៀវភៅ​ទំនុក​ដំកើង​របស់​ពួក​ជំនុំ​មេតូឌីស ដែល​គិត​មកដល់​សព្វថ្ងៃ គឺជាង២សតវត្សរ៍មក​ហើយ​។ បទចម្រៀង​នេះ ជា​ស្នាដៃ​និពន្ធ​របស់​លោក ឆាល វេសលី(Charles Wesley) និង​ពីដើម​ឡើយ មាន​ចំណង​ជើង​ថា “ថ្ងៃខួប​នៃ​ការ​ប្រែ​ចិត្តជឿ​ព្រះ”។ គាត់​បាន​និពន្ធ​ទំនុក​សកល​នេះ ដើម្បី​រំឭក​ខួប​នៃ​ការ​កើតជា​ថ្មី​របស់​គាត់ ដោយ​ការ​ផ្លាស់​ប្រែ​ស៊ី​ជម្រៅ ដោយសារ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​។ បទចម្រៀង​នេះ​មាន១៨ល្បះ ដែល​បាន​ប្រកាស​អំពី​សិរី​ល្អ​នៃ​សេចក្តី​ល្អ​របស់​ព្រះ ដល់​អ្នក​ដែល​ប្រែ​ចិត្ត និង​ដើរ​តាម​ព្រះគ្រីស្ទ​។ ការ​មាន​សេចក្តី​ជំនឿ​ដូច​នេះ គឺ​សក្តិ​សមនឹង​ឲ្យ​យើង​អបអរ និង​ចែក​ចាយ​ដល់​អ្នក​ដទៃ​។ ក្នុង​បទ​គម្ពីរ ២ធីម៉ូថេ ជំពូក២ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ ឲ្យ​នៅ​តែ​ឈរ​មាំ​ក្នុង​សេចក្តី​ជំនឿ និង​មាន​ការ​ស៊ូ​ទ្រាំ​នៅ​ក្នុង​ការ​ចែក​ចាយ​សេចក្តី​ជំនឿ​។ គាត់​បាន​កត់​សំគាល់​ថា នេះ​ជា “ដំណឹង​ល្អ​ដែល​ខ្ញុំ​ផ្សាយ​ប្រាប់ ហើយ​ខ្ញុំ​រង​ទុក្ខ ទាំង​ជាប់​ចំណង​ដូចជា​មនុស្ស​អាក្រក់ ដោយ​ព្រោះ​ដំណឹង​ល្អ​នោះ​ឯង”(ខ.៨-៩)។ សាវ័ក​ប៉ុល​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ធ្វើ​ការ​បម្រើ​ព្រះ ដោយ​គ្មាន​ការ​សង្ស័យ ហើយ​បាន​រំឭក​លោក​ធីម៉ូថេ ឲ្យ​ចាំ​ព្រះរាជសារ​នៃ​ដំណឹង​ល្អ​ដែល​ប្រកាស​ថា “ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះ​វង្ស​ហ្លួង​ដាវីឌ ទ្រង់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ”(ខ.៨) ព្រះ​អង្គ​បាន​យាង​មក​ប្រសូត​ជា​មនុស្ស មិនមែន​ដើម្បី​គ្រប់​គ្រង…

Read article
ព្យាយាម​ក្នុង​ការ​អធិស្ឋាន

កូល៉ុស ៤:២-៦,១២-១៣ ចូរ​ព្យាយាម​ក្នុង​សេចក្តី​អធិស្ឋាន ទាំង​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​ពាក្យ​អរ​ព្រះគុណ​។ កូល៉ុស ៤:២ ថ្ងៃ​មួយ ដូន​ចាស់​ម្នាក់​បាន​ប្រាប់ លោក​លូ(Lu) ជា​មិត្ត​ភក្តិ​ខ្ញុំ​ថា “ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក៥០ឆ្នាំ​ហើយ”។ មិត្ត​ភក្តិ​ខ្ញុំ​បាន​មើល​មុខ​ដូន​ចាស់ ដោយ​ការ​ដឹង​គុណ​យ៉ាង​ខ្លាំង​។ កាល​នោះ មិត្ត​ភក្តិ​ខ្ញុំ​ទៅលេង​ភូមិ​មួយ នៅ​ប្រទេស​ប៊ុលហ្ការី ជា​កន្លែង​ដែល​ឪពុក​គាត់​បាន​ចម្រើន​វ័យ​ធំឡើង ហើយ​បាន​ចាក​ចេញ ក្នុង​វ័យ​ជំទង់​។ ដូន​ចាស់ ជា​អ្នកជឿ​ព្រះយេស៊ូវ ជា​អ្នក​ជិត​ខាង​របស់​តាយាយ​របស់​លោក​លូ​។ គាត់​បាន​ចាប់​ផ្តើម​អធិស្ឋាន​ឲ្យ​លោក​លូ ចាប់​តាំងពី​ពេល​ដែល​គាត់​បាន​ទទួល​ដំណឹង​ថា លោក​លូ​បាន​ចាប់​កំណើត ក្នុង​ប្រទេស នៅ​ឯនាយ​សមុទ្រ​។ សព្វថ្ងៃ​នេះ ប្រហែល​ពាក់​កណ្តាល​សតវត្សរ៍​ក្រោយមក លោក​លូ​បាន​ឈាន​ចូល​លេង​ភូមិ​នោះ ក្នុង​ការ​ធ្វើ​ដំណើរ​សម្រាប់​មុខ​ជំនួញ​របស់​គាត់ ហើយ​គាត់​ក៏បាន​ជជែក​ជាមួយ​មនុស្ស​មួយ​ក្រុម​នៅ​ទីនោះ អំពី​សេចក្តី​ជំនឿ​របស់​គាត់​។ លោក​លូ​បាន​ទទួល​ជឿ​ព្រះយេស៊ូវ នៅពេល​គាត់​ជិត​ឈាន​ចូល​ដល់វ័យ៣០ឆ្នាំ ហើយ​នៅពេល​ដែល​ដូន​ចាស់​ចូល​មក​ជិត​គាត់ គាត់​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ឥទ្ធិពល​នៃ​ការ​អធិស្ឋាន​ដ៏​ជាប់​លាប់​របស់​ដូន​ចាស់ ដែល​បាន​នាំ​ឲ្យ​គាត់​ទទួល​ជឿ​ព្រះយេស៊ូវ​។ យើង​មិន​អាច​ដឹង​ច្បាស់​ថា ការ​អធិស្ឋាន​របស់​យើង​មាន​ឥទ្ធិពល​ប៉ុណ្ណា នៅ​លើ​ផែនដី​នេះ​ទេ​។ ប៉ុន្តែ ព្រះ​គម្ពីរប៊ីប​បាន​បង្គាប់​យើង​ថា “ចូរ​ព្យាយាម​ក្នុង​សេចក្តី​អធិស្ឋាន ទាំង​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​ពាក្យ​អរ​ព្រះគុណ”(កូល៉ុស ៤:២)។ កាល​សាវ័ក​ប៉ុល​សរសេរ​ពាក្យ​ពេចន៍​ទាំង​អស់​នេះ នៅ​ក្នុង​សំបុត្រ​ផ្ញើ​ទៅ​អ្នកជឿ​ក្នុង​ទីក្រុង​កូល៉ុស គាត់​ក៏បាន​សូម​ឲ្យ​គេ​អធិស្ឋាន​ឲ្យ​គាត់​ផង​ដែរ ដើម្បី​ឲ្យ​ព្រះអម្ចាស់ “បើក​ទ្វារ” ឲ្យ​គាត់​ផ្សាយ​ព្រះបន្ទូល…

Read article
ការ​រួបរួម​គ្នា​ក្នុង​ព្រះគ្រីស្ទ ដើម្បី​ការ​ផ្លាស់​ប្តូរ

ទំនុក​ដំកើង ១៣៣ ក៏​ធៀប​ដូចជា​ទឹក​សន្សើម​នៅ​លើ​ភ្នំ​ហ៊ើម៉ូន ដែល​ធ្លាក់​មក​លើ​ភ្នំ​នៃ​ក្រុង​ស៊ីយ៉ូន​។ ទំនុក​ដំកើង ១៣៣:៣ បណ្ឌិត ទីហ្វែនី ហ្គោលសិន(Dr. Tiffany Gholson) បាន​ឃើញ​អំពើ​ឧក្រិដ្ឋ​កម្ម​កំពុង​មាន​ផល​ប៉ះ​ពាល់​តាម​របៀប​ជា​ច្រើន មក​លើ​ទីក្រុង​របស់​គាត់ គឺ​ទីក្រុង​សេន លូ​អ៊ីស ខាង​កើត ជាទី​ក្រុង​តូច​មួយ នៅ​រដ្ឋ​មី​សូរី សហរដ្ឋអាមេរិក​។ ទោះជា​យ៉ាងណា​ក៏ដោយ នៅ​ឆ្នាំ២០២៣ អំពើ​ឃាតកម្ម​ក្នុង​ទីក្រុង​នេះ បាន​ធ្លាក់​ចុះ៣១ភាគរយ ហើយ​អំពើ​ឧក្រិដ្ឋ​កម្ម​ជា​ទូទៅ​ក៏​បាន​ថយ​ចុះ៣៧ភាគរយ​ផង​ដែរ​។ តើ​រឿង​នេះ​បាន​កើត​ឡើង​ដោយ​របៀបណា? ការ​ថយ​ចុះ​នេះ គឺ​បណ្តាល​មកពី​ការ​ធ្វើ​ការ​ជា​ដៃ​គូរ​។ អង្គការ​គ្រីស្ទបរិស័ទ​មួយ បាន​សហការ​ជាមួយ ប៉ូលិស​រដ្ឋ និង​ប៉ូលិស​ទីក្រុង និង​សាលា​រៀន ដើម្បី​បង្កើត​ក្រុម​អនុវត្តន៍​ច្បាប់​ដើម្បី​សុវត្ថិភាព​សាធារណៈ ដោយ​រួម​កម្លាំង​គ្នា​បង្កើត​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ដើម្បី​ប្រជា​ពលរដ្ឋ​ទាំង​អស់​។ បណ្ឌិត ហ្គោលសិន ក៏បាន​លើក​ឡើង​ថា ការ​សហការ​គ្នា​នេះ​មាន​ភាព​ស្អិត​រមួត គឺ​ប្រៀប​ដូច​ជា​ការ​រៀប​ការ​ជា​ប្តី​ប្រពន្ធ ដោយ​សមាជិក​ម្នាក់ៗ​នៃ​ក្រុម​ការងារ​នេះ​រួបរួម​គ្នា​ជា​ដៃគូ ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ​។ មជ្ឈមណ្ឌល​សុខ​ភាព​ផ្លូវ​ចិត្ត ជា​សាលា​រៀន​ដែល​គាត់​កំពុង​ដឹកនាំ ក៏បាន​រាប់​បញ្ចូល​គ្រូ​បង្រៀន គិលានុបដ្ឋាយិកា និង​បុគ្គលិក​របស់​សាលា នៅ​ក្នុង​ការ​ជួយ​ទ្រទ្រង់​កុមារ ដែល​បាន​ទទួល​ផល​ប៉ះ​ពាល់​ពី​អំពើ​ឧក្រឹដ្ឋ​កម្ម ឬ​គ្រោះ​ថ្នាក់​ផ្សេងៗ​។ ភ្នាក់ងារ​ដទៃ​ទៀត ក៏បាន​ផ្តល់​ជំនួយ​ផ្សេងៗ​ផង​ដែរ​។ ប៉ូលិស​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ធ្វើ​ការសន្ទនា​បន្ថែម​ទៀត ជា​មួយ​ប្រជាជន​នៅ​តាម​ដង​ផ្លូវ…

Read article