ការដាស់តឿន ដើម្បីរំដោះយើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«បានជាអ្នកណាដែលស្មានថាខ្លួនឈរ នោះត្រូវប្រយ័ត្ន ក្រែងលោដួល» (១កូរិនថូស ១០:១២)។ នៅក្នុងសៀវភៅជីវប្រវត្តិ ទាំងអ្នកនិពន្ធ និងអ្នកអានសៀវភៅសុទ្ធតែប្រឈមមុខដាក់ការល្បួង ឲ្យនិយាយ ឬមើលរំលងកំហុសរបស់បុគ្គលដែលជាម្ចាស់ជីវប្រវត្តិក្នុងសៀវភៅនោះ។ ប៉ុន្តែ នៅក្នុងព្រះគម្ពីរ គ្មានការប៉ុនប៉ងលាក់បាំងកំហុស ឬយកលេសសម្រាប់ការធ្វើខុស បរាជ័យ ឬបាបរបស់បុគ្គលណាមួយទេ។ ជាញឹកញាប់ នៅក្នុងពេលបន្ទាប់ពីជោគជ័យខាងវិញ្ញាណ បរាជ័យគឺពិតជាងាយនឹងកើតមានឡើងខ្លាំងណាស់។ ក្នុងជ័យជម្នះខាងជំនឿ លោក ណូអេ បានបន្តសាងសង់ទូកធំដោយការស្តាប់បង្គាប់ព្រះ ទោះជាគ្មានភ្លៀងធ្លាក់សូម្បីមួយដំណក់អស់ជាច្រើនឆ្នាំ។ ប៉ុន្តែ ព្រះគម្ពីរក៏បានចែងផងដែរថា បន្ទាប់ពីមានទឹកជំនន់ផែនដីហើយ លោក ណូអេ បានជួបរឿងដ៏សោកសៅដោយសារការស្រវឹងស្រា (លោកុប្បត្ដិ ៩:២០-២៧)។ ទោះជាយ៉ាងណាក៏ដោយ លោក អាប់រ៉ាម បានធ្វើដំណើរក្នុងសេចក្តីជំនឿ ហើយក្រោយមក គាត់ក៏បាននាំមកនូវការអាប់ឱនដល់ខ្លួនគាត់ និងក្រុមគ្រួសារដោយសារគាត់និយាយកុហក នៅក្នុងទឹកដីអេស៊ីព្ទ (១២:១០-២០)។ ស្ដេច ដាវីឌ បានប្រយុទ្ធឈ្នះយក្ស កូលីយ៉ាត តែក្រោយមក គាត់ក៏បានប្រព្រឹត្តអំពើផិតក្បត់ (អាចជាការរំលោភផង) ការសម្លាប់មនុស្ស និងបង្កភាពវឹកវរ (រាប់ចាប់តាំងពី ២សាំយ៉ូអែល ១១)។ អ្នកទាំងអស់នេះសុទ្ធតែបានសម្រេចនូវកិច្ចការធំឧត្តមថ្វាយព្រះ ហើយក៏បានបរាជ័យនៅពេលក្រោយមកទៀត។…
Read articleអាវនៃសេចក្តីសុចរិត
អេសាយ ៦១:៤-១១ ពីព្រោះទ្រង់បានប្រដាប់ខ្លួនខ្ញុំដោយសំលៀកបំពាក់នៃសេចក្ដីសង្គ្រោះ ទ្រង់បានគ្រលុំខ្ញុំដោយអាវជាសេចក្ដីសុចរិត។ អេសាយ ៦១:១០ អ្នកស្រី រ៉ូស ថឺរន័រ(Rose Turner) ជាអ្នកជំនាញផ្នែកចិត្តសាស្រ្តសំលៀកបំពាក់ នៅមហាវិទ្យាល័យឆ្នៃម៉ូតនៅទីក្រុងឡុង។ គាត់បានសិក្សាអំពីឥទ្ធិពលដែលការស្លៀកពាក់មាន មកលើការគិត អាកប្បកិរិយា ហើយថែមទាំងអារម្មណ៍របស់ពួកគេផងដែរ។ សំលៀកបំពាក់ជាវត្ថុដែលមានភាពជិតស្និទ្ធនឹងរូបកាយយើងបំផុត ប្រៀបដូចជា “ស្បែកទី២” របស់យើង ហើយជួយឲ្យយើងរៀបចំខ្លួន សម្រាប់ឱកាសផ្សេងៗ នៅថ្ងៃនីមួយៗ។ ឧទាហរណ៍ ការស្លៀកពាក់ដែលមានវិជ្ជាជីវៈ អាច “ជួយមានទឹកចិត្ត និងការផ្ដោតអារម្មណ៍” នៅកន្លែងធ្វើការ ហើយការស្លៀកពាក់ខោអាវដែលចាស់ៗធ្លាប់ប្រើកាលគាត់នៅក្មេង ឬយើងធ្លាប់ប្រើក្នុងឱកាសពិសេសណាមួយ កាលពីយូរមកហើយ ដោយដិតជាប់មនោសញ្ចេតនា អាចនាំមកនូវការកម្សាន្តចិត្ត ក្នុងអំឡុងស្ថានភាពដែលតានតឹងខ្លាំង។ បាតុភូតផ្នែកចិត្តសាស្រ្តនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទទំនាយរបស់ហោរាអេសាយ អំពីការលះបង់របស់ព្រះយេស៊ូវ។ គាត់បានកត់ត្រាអំពីការប្រោសលោះជនជាតិយូដា ឲ្យរួចពីភាពជាឈ្លើយសឹក ក្នុងចក្រភពបាប៊ីឡូន ដែលនឹងកើតឡើងនៅពេលអនាគត ដោយធានាពួកគេថា ថ្ងៃមួយ ពួកគេនឹងបាន “ជួសជុលអស់ទាំងទីក្រុងដែលខូចបង់ ហើយអស់ទាំងទីកន្លែងដែលចោលស្ងាត់ តាំងពីច្រើនដំណតមកផង”(អេសាយ ៦១:៤)។ នៅថ្ងៃនោះ ពួកគេនឹងបានស្លៀកពាក់ “អាវនៃសេចក្តីសុចរិត”(ខ.១០)។ បទទំនាយរបស់ហោរាអេសាយបានសម្រេចជាលើកដំបូង នៅពេលដែលប្រជាជនអ៊ីស្រាអែលវិលត្រឡប់មកទីក្រុងយេរូសាឡិមវិញ…
Read articleព្រះទ្រង់ជ្រាបមានអ្វីល្អបំផុត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ឱព្រះយេហូវ៉ាអើយ ចិត្តទូលបង្គំមិនមែនឆ្មើងឆ្មៃ ហើយភ្នែកទូលបង្គំក៏មិនប្រកាន់យស ទូលបង្គំមិនយកចិត្តទុកដាក់ក្នុងការដ៏ធំ ឬក្នុងដំណើរដែលអស្ចារ្យហួសល្បត់ទូលបង្គំឡើយ ទូលបង្គំបានរំងាប់ ហើយព្រលួងព្រលឹងទូលបង្គំជាស្រេចដូចជាក្មេងដែលម្តាយបានផ្តាច់ដោះឲ្យ គឺដូចជាក្មេងដែលលែងដោះនៅជាមួយនឹងម្តាយ អើ ព្រលឹងនៅក្នុងខ្លួនទូលបង្គំប្រៀបដូចជាកូនដែលលែងដោះហើយ» (ទំនុកតម្កើង ១៣១:១-២)។ ដំណើរការនៃការផ្តាច់ដោះកូនអាចមានការពិបាក ប៉ុន្តែវាមានភាពចាំបាច់ចំពោះការលូតលាស់ និងភាពពេញវ័យ។ ក្នុងវប្បធម៌លោកខាងលិចសព្វថ្ងៃនេះ ការផ្តាច់ដោះកូនត្រូវបានធ្វើឡើងមុនពេលដែលក្មេងចាប់ផ្ដើមបង្ហាញបុគ្គលិកលក្ខណៈរបស់ពួកគេ។ នៅពេលដែលបទគម្ពីរទំនុកតម្កើងនេះត្រូវបាននិពន្ធឡើង ការផ្តាច់ដោះកូនកើតមានក្នុងពេលដែលក្មេងមានអាយុច្រើនជាងនេះ គឺប្រហែលអាយុ៣ឆ្នាំ។ ការផ្តាច់ដោះអាចនាំឲ្យក្មេងមានការលំបាកដោយការភាន់ភាំង ដោយសារពួកគេត្រូវរៀនបរិភោគអាហារថ្មី។ ប៉ុន្តែ បន្ទាប់ពីផ្តាច់ដោះហើយក្មេងតូចនឹង «មានអារម្មណ៍ស្ងប់» ដោយពួកគេដឹងថា អាហារនឹងនៅតែមានសម្រាប់ពួកគេ ហើយពួកគេអាចអរសប្បាយ និងឲ្យតម្លៃមកលើការចំណាយពេលវេលាជាមួយម្តាយខ្លួន គឺមិនមែនចំណាយពេលជាមួយគ្នា ដើម្បីឲ្យបានអ្វីផ្សេងនោះទេ។ មិនតែប៉ុណ្ណោះ ក្មេងដែលផ្តាច់ដោះហើយនឹងបានដឹងថា ម្តាយរបស់ពួកគេមានការយល់ដឹងល្អបំផុត សូម្បីតែនៅពេលដែលពួកគេមិនមានភាពស្រណុកស្រួល ហើយមិនយល់អំពីការសម្រេចចិត្តរបស់ម្តាយខ្លួន ដោយសារពួកគេទើបតែមានអាយុ៣ឆ្នាំក៏ដោយ។ ក្នុងនាមយើងជាកូនក្មេងខាងវិញ្ញាណដែលមិនខុសពីក្មេងផ្តាច់ដោះ យើងក៏ចាំបាច់ត្រូវទទួលស្គាល់ថា យើងមិនតែងតែដឹងថា មានការអ្វីខ្លះល្អបំផុតសម្រាប់ខ្លួនយើងនោះទេ។ យើងអាចទុកចិត្តថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ជ្រាបថា មានអ្វីខ្លះល្អបំផុតសម្រាប់យើង។ មានពេលញឹកញាប់ពេកហើយ ដែលចិត្តពេញដោយអំនួតកណ្ដាលឲ្យយើងសួរ អំពីរបៀបធ្វើការដ៏អាថ៌កំបាំងរបស់ព្រះអង្គ។ យើងចង់ដឹងថា ហេតុអ្វីយើងកំពុងតែមានការឈឺចាប់ បញ្ហា ឬការបាត់បង់ ប៉ុន្តែយើងមិនបានទទួលស្គាល់ថា សំណួររបស់យើងអាចបង្ហាញចេញនូវភាពក្រអឺតក្រទម។ ការមានសំណួរ គឺជារឿងដែលជៀសមិនរួច…
Read articleប្រែពីទំនួញទៅជាការសរសើរដំកើង
លូកា ២៣:៣២-៣៤,៣៩-៤៣ រួចអ្នកនោះទូលព្រះយេស៊ូវថា ព្រះអម្ចាស់អើយ កាលណាចូលទៅក្នុងនគរទ្រង់ សូមនឹកចាំពីទូលបង្គំផង។ លូកា ២៣:៤២ មានរឿងនិទានជាច្រើន ដែលបាននិយាយអំពីដើមកំណើតនៃឈ្មោះរបស់ផ្កាដ៏ស្រស់ស្អាត ដែលមានត្របក៥។ ក្នុងចំណោមរឿងទាំងនោះ មានរឿងមួយដែលជនជាតិអាឡឺម៉ង់បាននិយាយតគ្នា តាំងពីយូរមកហើយ។ រឿងនោះបានដំណាលថា នៅពេលដែលព្រះដាក់ឈ្មោះឲ្យផ្កានីមួយៗដែលព្រះអង្គបានបង្កើត មានផ្កាតូចមួយ មានការបារម្ភថា ព្រះអង្គនឹងភ្លេចវា។ ដូចនេះ ផ្កានោះក៏បានស្រែកឡើងថា “ព្រះអម្ចាស់អើយ សូមកុំភ្លេចទូលបង្គំ”។ ហើយគេក៏បានដាក់ឈ្មោះឲ្យវាថា “កុំភ្លេចទូលបង្គំ” តាំងពីពេលនោះមក។ នេះគ្រាន់តែជារឿងនិទាន ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ផ្កាមួយនេះបានក្លាយជានិមិត្តសញ្ញាតំណាងឲ្យសេចក្តីស្រឡាញ់ និងការនឹកចាំ។ យើងម្នាក់ៗសុទ្ធតែធ្លាប់មានអារម្មណ៍ថា គេភ្លេចយើង។ បំណងចិត្តពិតប្រាកដក្នុងចិត្តរបស់យើង គឺចង់ឲ្យគេនឹកចាំអំពីយើង ជាពិសេសចង់ឲ្យព្រះនឹកចាំយើង។ យើងអាចរកឃើញរឿងនេះ នៅក្នុងបទគម្ពីរដែលបានចែងអំពីការសុគតរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង។ កណ្ឌគម្ពីរលូកាបានប្រាប់យើងថា “គេក៏នាំចោរកំណាច២នាក់ ទៅសំឡាប់ជាមួយនឹងទ្រង់ដែរ”(២៣:៣២)។ ខណៈពេលដែលចោរទាំងពីរកំពុងជាប់ឆ្កាងនៅសងខាងព្រះយេស៊ូវ ចោរម្នាក់ក៏បានដឹងភ្លាមៗថា ព្រះអង្គជានរណា។ គាត់ទូលព្រះអង្គថា “ព្រះអម្ចាស់អើយ កាលណាចូលទៅក្នុងនគរទ្រង់ សូមនឹកចាំពីទូលបង្គំផង”(ខ.៤២)។ ព្រះអង្គក៏បានឆ្លើយតប តាមរបៀបដែលគេមិនអាចភ្លេចបានថា “ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ”(ខ.៤៣)។ ពេលនោះជាពេលដ៏អស្ចារ្យណាស់!…
Read articleផ្លាស់ប្រែពីការភ័យខ្លាច ទៅជាមានជំនឿ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«នោះ ម៉ារា-ម៉ាក់ដាឡា ក៏នាំដំណឹងទៅប្រាប់ដល់ពួកសិស្សថា នាងបានឃើញព្រះអម្ចាស់» (យ៉ូហាន ២០:១៨)។ តើមានអ្វីកែប្រែការភ័យខ្លាចឲ្យក្លាយជាសេចក្តីជំនឿ? បន្ទាប់ពីព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ពួកសាវ័កស្ថិតក្នុងភាពជ្រួលច្របល់ បាក់ទឹកចិត្ត ហើយក៏បានប្រមូលផ្តុំគ្នាដោយភ័យខ្លាចមានការបៀតបៀន។ យូដាស ជាសាវ័កដែលបានស្លាប់ដោយសារការសម្លាប់ខ្លួនរួចទៅហើយ។ សាវ័កម្នាក់ទៀត គឺលោក ពេត្រុស បានខិតខំលាក់បាំងអត្តសញ្ញាណ ដោយសារទទួលរងសម្ពាធ ហើយក៏បានបដិសេធន៍ព្រះយេស៊ូវជាអ្នកដឹកនាំ និងគ្រូរបស់គាត់ដែលពួកគេខ្លះទៀតបានឃើញព្រះអង្គត្រូវគេធ្វើគុតយ៉ាងព្រៃផ្សៃ។ ក្តីសង្ឃឹម និងក្តីស្រមៃរបស់ពួកគេ ហាក់ដូចជាបានរលាយបាត់បង់ជាមួយការសុគតរបស់ព្រះអង្គ។ តែមួយសប្ដាហ៍ក្រោយមក ក្រុមដែលបាក់ទឹកចិត្តដដែលនេះក៏បានចេញទៅតាមផ្លូវនៅទីក្រុងយេរូសាឡឹម ប្រកាសអំពីព្រះយេស៊ូវដោយចិត្តក្លាហានថា ព្រះអង្គជាព្រះមេស្ស៊ីដែលមានព្រះជន្មរស់ឡើងវិញហើយ។ តើមានកត្តាអ្វីដែលបានកែប្រែពួកប្រុសៗទាំងនេះពីមនុស្សដែលមានការភ័យខ្លាចទៅជាមានជំនឿដោយចិត្តក្លាហាន? តើធ្វើដូចម្ដេចឲ្យយើងអាចមានការផ្លាស់ប្រែដូចពួកគេបាន? គឺមានតែព្រះយេស៊ូវដែលមានព្រះជន្មរស់ឡើងវិញទេ ដែលអាចជួយបាន។ ដោយសារពួកសាវ័កមានប្រវត្តិជាសាសន៍យូដាបានជាពួកគេជឿថា ព្រះមេស្ស៊ីនឹងលេចឡើង ហើយគង់នៅជារៀងរហូត។ ពីដំបូង ការមានជំនឿដូចនេះបានកណ្ដាលឲ្យពួកគេមានការខកចិត្តយ៉ាងខ្លាំង ដោយសារការសុគតរបស់ព្រះយេស៊ូវ ព្រោះការសុគតរបស់ព្រះអង្គ ហាក់ដូចជាបញ្ជាក់អំពីបរាជ័យ ជាជាងជ័យជម្នះដ៏រុងរឿង។ ការផ្លាស់ប្ដូររបស់ពួកគេពីការប្រកាសដោយទំនុកចិត្តថា ព្រះយេស៊ូវជាព្រះមេស្ស៊ី បន្ទាប់ពីព្រះអង្គបានសុគត គឺអាចកណ្ដាលមកពីមូលហេតុតែមួយប៉ុណ្ណោះគឺ៖ ពួកគេប្រាកដជាបានឃើញព្រះយេស៊ូវដែលមានព្រះជន្មរស់ឡើងវិញ។ បើពួកគេមិនបានឃើញព្រះអង្គទេ នោះពួកគេប្រាកដជាគ្រាន់តែនឹកចាំដោយក្តីស្រឡាញ់ និងចិត្តជូរល្វីងថា ព្រះអង្គជាគ្រូជាទីស្រឡាញ់របស់ពួកគេប៉ុណ្ណោះ។ តើមានការអត់ទោស និងក្តីសង្ឃឹមអ្វីដែលគេអាចទទួលបានពីមនុស្សដែលស្លាប់ហើយ? ប៉ុន្តែ ដោយសារព្រះអង្គជាព្រះមេស្ស៊ីដែលមានព្រះជន្មរស់ឡើងវិញ នោះអ្វីៗក៏បានផ្លាស់ប្ដូរ ក្នុងរយៈពេលដ៏ខ្លី។…
Read articleការស្លាប់រស់ នៅក្នុងព្រះគ្រីស្ទ
បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះក៏នៅតែ១ដដែល តែបើងាប់វិញ នោះក៏បង្កើតផលជាច្រើនឡើង។ យ៉ូហាន ១២:២៤ នៅពេលដែលលោក ផ្យូដូរ ដូសតូស្គី(Fyodor Dostoevsky) ប្រឈមមុខដាក់ការប្រហារជីវិត ដោយការបាញ់សម្លាប់ គាត់ក៏បានជញ្ជឹងគិតយ៉ាងស្ងាត់ស្ងៀម អំពីពេលចុងក្រោយនៃជីវិតគាត់។ លោកដូសតូស្គី ជាអ្នកជឿព្រះយេស៊ូវ ស្ថិតក្នុងចំណោមអ្នកនិពន្ធដែលមានឈ្មោះល្បីល្បាញបំផុត ក្នុងវិស័យអក្សរសាស្រ្ត។ រឿងប្រលោមលោកដ៏ល្បីល្បាញរបស់គាត់ មានចំណងជើងថា បងប្អូនត្រកូលការ៉ាម៉ាហ្សូវ(Karamazov) មានខ្លឹមសារដែលនិយាយអំពីព្រះ ជីវិត និងសេចក្តីស្លាប់។ គេបានលើកឡើងអំពីលោកដូសតូស្គីថា “គាត់បាននិយាយអំពីព្រះគ្រីស្ទ ដោយចិត្តឆេះឆួលយ៉ាងខ្លាំង”។ ពេលប្រហារជីវិតបានមកដល់ ពួកទាហានក៏បានលើកកាំភ្លើងតម្រង់ទៅរកគាត់ ដើម្បីត្រៀមបាញ់សម្លាប់គាត់ តាមបង្គាប់របស់មេបញ្ជាការ។ មុនពេលព្រះយេស៊ូវជិតដល់ពេលសុគត ព្រះអង្គបានមានបន្ទូលទៅកាន់ពួកសិស្ស ក៏ដូចជាយើងរាល់គ្នា អំពីតម្លៃដ៏អស់កល្បនៃជីវិត និងសេចក្តីស្លាប់ គឺដូចដែលព្រះអង្គមានបន្ទូលថា “កំណត់ដែលកូនមនុស្សត្រូវដំកើងឡើង បានមកដល់ហើយ”(យ៉ូហាន ១២:២៣)។ ព្រះអង្គក៏បានមានបន្ទូលអំពីជីវិតរបស់យើង គឺជាគ្រាប់ពូជ ដែលបង្កើតផលផ្លែជាបរិបូរ តាមរយៈការលះបង់ផ្ទាល់ខ្លួន(ខ.២៤)។ ព្រះយេស៊ូវបានប្រាប់យើង មិនឲ្យស្រឡាញ់ជីវិតនេះខ្លាំងពេកទេ ព្រោះមានតែអ្នកដែលស្ម័គ្រចិត្តលះបង់ជីវិតក្នុងពេលបច្ចុប្បន្នទេ ដែលនឹងរកឃើញ “ជីវិតអស់កល្បជានិច្ច”(ខ.២៥)។ ដើម្បីធ្វើជាសិស្សរបស់ព្រះអង្គ យើងត្រូវមានការលះបង់។ តែយើងអាចរកឃើញក្តីសង្ឃឹមរបស់យើង ក្នុងព្រះបន្ទូលដែលថា “បើអ្នកណាបំរើខ្ញុំ ព្រះវរបិតានឹងលើកមុខអ្នកនោះ”(ខ.២៦)។…
Read article