មើលថ្ងៃលិចសរសើរដំកើងព្រះ
ទំនុកដំកើង ១៩:១-៩ ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការដែលព្រះហស្តទ្រង់ធ្វើ។ ទំនុកដំកើង ១៩:១ លោកអាលែក ស្មលលេយ(Alex Smalley) ចង់ឲ្យគេរាល់គ្នាឆាប់ក្រោកពីដំណេក ឬប្រហែលជាសម្រាកលំហែរនៅពេលល្ងាច។ តើហេតុអ្វី? គឺដើម្បីគយគន់ទេសភាពថ្ងៃរះ និងថ្ងៃលិច។ ពេលវេលាទាំងនោះ កន្លងផុតទៅឆាប់រហ័ស ជាពេលដែលមានភាពស្រស់ស្អាតបំផុត ដែលនាំឲ្យមនុស្សមានចិត្តស្ញប់ស្ញែង ក្នុងថ្ងៃនីមួយៗ នេះបើយោងតាមលោកស្មលលេយ ជាអ្នកស្រាវជ្រាវឈានមុខគេ ក្នុងការសិក្សារបស់ជនជាតិអង់គ្លេស អំពីទេសភាពដ៏គួរឲ្យស្ញប់ស្ញែង ដែលកើតឡើងពីកត្តាអាកាសធាតុ។ ទេសភាពថ្ងៃរះ និងថ្ងៃលិចដ៏ស្រស់ស្អាតអាចធ្វើឲ្យយើងមានអារម្មណ៍ល្អជាងមុន និងបង្កើតអារម្មណ៍វិជ្ជមាន ហើយកាត់បន្ថយស្រ្តេស គឺបានច្រើនជាងទេសភាពដែលមានផ្ទៃមេឃស្រឡះពណ៌ខៀវ ឬមានផ្កាយពេញមេឃនៅពេលយប់ទៅទៀត។ លោកស្មលលេយ មានប្រសាសន៍ថា “ពេលណាអ្នកមើលឃើញអ្វីមួយលាតសន្ធឹងធំធេង ហើយមានភាពស្រស់ស្អាតក្រៃលែង ឬអ្វីមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្ញប់ស្ញែង អ្នកអាចមានអារម្មណ៍ថា បញ្ហាមានការថមថយ ហើយអ្នកមិនចាំបាច់ត្រូវព្រួយបារម្ភច្រើន អំពីបញ្ហាទាំងនោះទៀតទេ”។ ការរកឃើញភាពអស្ចារ្យក្នុងធម្មជាតិយ៉ាងដូចនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីហោរាយេរេមា ដែលបានពោលសរសើរព្រះអម្ចាស់ថា “ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី ដោយសារព្រះចេស្តាដ៏ធំរបស់ទ្រង់ និងព្រះពាហុដ៏លើកសំរេច គ្មានអ្វីដែលពិបាកពេកដល់ទ្រង់ទេ”(យេរេមា ៣២:១៧)។ ស្តេចដាវីឌក៏បានគយគន់ស្នាព្រះហស្តដ៏ស្រស់ស្អាតរបស់ព្រះអម្ចាស់ ដោយប្រកាសថា “ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការ…
Read articleបន្តមានភាពរឹងមាំខាងវិញ្ញាណ
២របាក្សត្រ ១៦:១-៩ ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់។ ២របាក្សត្រ ១៦:៩ ខ្សែភាពយន្ត រឿង ដឹ រ៉ក់គី(The Rocky) និយាយអំពីកីឡាករប្រដាល់សកលម្នាក់ ដែលទទួលការជំរុញចិត្ត ពីការប្ដេជ្ញាចិត្ត ស៊ូស្លាប់មិនព្រមបោះបង់ចោលការតស៊ូ ដែលបានជម្នះឧបសគ្គដ៏ពិបាកបំផុត ដើម្បីក្លាយជាជើងឯកទម្ងន់ធ្ងន់។ ក្នុងខ្សែភាពយន្ត ដឹ រ៉ក់គី វគ្គ៣ តួអង្គរ៉ក់គី មានការស្ញប់ស្ញែង ចំពោះភាពជោគជ័យរបស់ខ្លួនឯង។ ដោយសារភាពល្បីល្បាញរបស់គាត់ គាត់ក៏បានទៅថតស្ប៉តពាណិជ្ជកម្ម ដែលគេចាក់ផ្សាយតាមទូរទស្សន៍ធ្វើឲ្យគាត់មិនមានពេលគ្រប់គ្រាន់សម្រាប់ការហ្វឹកហាត់។ ជើងឯកកីឡាប្រដាល់រូបនេះក៏បានប្រែជាទន់ជ្រាយ ហើយគេក៏បានបបួលគាត់ប្រកួតគ្នាក្រៅសង្វៀន ហើយក៏ត្រូវគេវាយឲ្យសន្លប់។ បន្ទាប់មក គាត់ក៏បានព្យាយាមស្តាសមត្ថភាពប្រយុទ្ធរបស់គាត់ឲ្យខ្លាំងឡើងវិញ។ ក្នុងន័យខាងវិញ្ញាណ ស្តេចអេសានៃនគរយូដាក៏បានបាត់បង់សមត្ថភាពប្រយុទ្ធផងដែរ។ ក្នុងដើមដំបូងនៃការគ្រប់គ្រងរបស់ទ្រង់ ទ្រង់បានពឹងផ្អែកទៅលើព្រះអម្ចាស់ នៅក្នុងការប្រឈមមុខដាក់បញ្ហាធំៗ។ ខណៈពេលដែលកងទ័ពរបស់សត្រូវមានគ្នាច្រើនជាង លើកទ័ពចូលទឹកដីទ្រង់ ទ្រង់ក៏បានអធិស្ឋានថា “ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាអើយ សូមជួយយើងខ្ញុំផង ដ្បិតយើងខ្ញុំផ្អែកលើទ្រង់ជាទីពឹង គឺដោយនៅតែព្រះនាមទ្រង់ប៉ុណ្ណោះ ដែលយើងរាល់គ្នាបានមក ទាស់នឹងពួកមានគ្នាច្រើនទាំងនេះ”(២របាក្សត្រ ១៤:១១)។ ព្រះអម្ចាស់ក៏បានឆ្លើយតបការអធិស្ឋានរបស់ទ្រង់ ដោយប្រទានពរកងទ័ពរបស់សាសន៍យូដាក៏បានវាយបំបាក់កងទ័ពសត្រូវឲ្យរត់ខ្ចាត់ខ្ចាយ(ខ.១២-១៥)។ ជាច្រើនឆ្នាំក្រោយមក នគរយូដាក៏បានទទួលរងការគំរាមកំហែងសារជាថ្មី។ នៅពេលនេះ…
Read articleបង្ហាញចេញនូវសេចក្តីសប្បុរសរបស់ព្រះគ្រីស្ទ
លោកុប្បត្តិ ៣៣:១-១១ អេសាវក៏រត់មកទទួល ហើយឱបថើប រួចយំជាមួយគ្នាទាំង២នាក់។ លោកុប្បត្តិ ៣៣:៤ កាលលោកអាយហ្សេយ៉ា(Isaiah) ចូលរួមការប្រកួតកីឡាវាយកូនបាល់បេសប៊ល ពានរង្វាន់ជើងឯកប្រចាំតំបន់ គាត់ត្រូវគេគប់កូនបាល់ចំក្បាល ធ្វើឲ្យគាត់ដួលទៅលើដី ហើយគាត់យកដៃទប់ក្បាលគាត់។ តែអរព្រះគុណព្រះអង្គ ដែលមួកសុវត្ថិភាពបានការពារក្បាលគាត់ មិនឲ្យមានរបួសធ្ងន់។ តើគាត់គួរតែឆ្លើយតបទៅគេវិញ ដោយចិត្តសប្បុរស ឬដោយការសងសឹក? នៅពេលដែលគេបន្តការប្រកួត លោកអាយហ្សេយ៉ាក៏បានកត់សំគាល់ឃើញ អ្នកគប់កូនបាល់កំពុងឈរញ័រខ្លួន ដោយសារកំហុសដែលខ្លួនបានធ្វើដោយអចេតនា។ ក្នុងពេលនោះ លោកអាយហ្សេយ៉ាក៏បានធ្វើនូវរឿងដែលគេមិននឹកស្មានដល់ ដោយគាត់ដើរទៅរកកីឡាករនោះ ហើយឱបកីឡានោះ ដោយការកម្សាន្តចិត្ត ហើយលោកអាយហ្សេយ៉ាក៏បានបញ្ជាក់ដល់កីឡានោះថា គាត់មិនអីទេ។ វីដេអូដែលគេថតបានសកម្មភាពគាត់នៅពេលនោះ ត្រូវគេយកទៅបង្ហោះនៅតាមបណ្ដាញសង្គម ហើយមានមនុស្សជាច្រើនបានចែកចាយបន្តគ្នា។ ក្នុងស្ថានភាពដែលអាចបណ្តាលឲ្យមានការវាយតប់គ្នា លោកអាយហ្សេយ៉ាបានសម្រេចចិត្តជ្រើសរើសយកសេចក្តីសប្បុរស។ ក្នុងកណ្ឌគម្ពីរសញ្ញាចាស់ យើងឃើញថា លោកអេសាវ បានធ្វើនូវរឿងស្រដៀងនេះផងដែរ ទោះជាមានការពិបាកជាងនេះរាប់រយដងក៏ដោយ ដោយគាត់បានសម្រេចចិត្តបោះបង់ចោលផែនការសងសឹកអស់ជាច្រើនឆ្នាំ មកលើលោកយ៉ាកុប ជាប្អូនប្រុស ដែលពូកែបោកប្រាស់អ្នកដទៃ។ បន្ទាប់ពីលោកយ៉ាកុបបានវិលត្រឡប់មកផ្ទះវិញ បន្ទាប់គាត់បាននិរទេសខ្លួនបាន២០ឆ្នាំ លោកអេសាវក៏បានបង្ហាញនូវចិត្តសប្បុរស និងការអត់ឱនទោស ជាជាងសងសឹក ចំពោះកំហុសដែលលោកយ៉ាកុបបានធ្វើមកលើគាត់។ នៅពេលដែលលោកអេសាវបានឃើញលោកយ៉ាកុប គាត់ក៏បានរត់ទៅឱបលោកយ៉ាកុប(លោកុប្បត្តិ ៣៣:៤)។ លោកអេសាវក៏បានទទួលយកការសុំទោសរបស់លោកយ៉ាកុប ហើយក៏បានបញ្ជាក់ឲ្យលោកយ៉ាកុបដឹងថា…
Read articleព្រះអម្ចាស់ក្នុងពេលអតីតកាល និងពេលបច្ចុប្បន្ន
យេរេមា ២៩:៨-១៤ នោះអញនឹងប្រោសឯងរាល់គ្នា ហើយនឹងធ្វើសំរេចដល់ឯងរាល់គ្នា តាមពាក្យល្អរបស់អញ ដោយធ្វើឲ្យឯងរាល់គ្នាវិលមកឯទីនេះវិញ។ យេរេមា ២៩:១០ ក្រុមគ្រួសារខ្ញុំបានចាកចេញពីទីក្រុងអូរីហ្គិន ជាច្រើនឆ្នាំមកហើយ។ យើងមានអនុស្សាវរីយ៍ជាច្រើននៅទីនោះ ហើយការទៅលេងទីក្រុងនោះ កាលពីពេលថ្មីៗនេះ បានធ្វើឲ្យខ្ញុំនឹកឃើញរឿងជាច្រើនដែលខ្ញុំបានភ្លេច ដែលមានដូចជា ការប្រកួតកីឡាបាល់ទាត់សម្រាប់ក្មេងស្រី ផ្ទះចាស់របស់យើង ការជួបជុំគ្នានៅព្រះវិហារ និងភោជនីយដ្ឋានម៉ិចស៊ីកូរបស់មិត្តភក្តិយើង។ ទីក្រុងនោះមានការផ្លាស់ប្តូរ តែខ្ញុំនៅអាចនៅចាំចំណុចល្អៗជាច្រើន ល្មមនឹងលើកទឹកចិត្តខ្ញុំឲ្យចង់ត្រឡប់មកលេងម្តងទៀត។ កាលពួកអ៊ីស្រាអែលត្រូវគេនិរទេស ឲ្យចូលទៅរស់នៅជាឈ្លើយសឹកក្នុងចក្រភពបាប៊ីឡូន ពួកគេនឹកមនុស្ស ទីកន្លែងសំខាន់ៗ និងវប្បធម៌ដែលពួកគេធ្លាប់មានកាលពីមុន។ ពួកគេបានភ្លេចថា ពួកគេត្រូវគេនិរទេស ដោយសារពួកគេបានបះបោរប្រឆាំងនឹងព្រះ។ កាលហោរាក្លែងក្លាយប្រាប់ពួកគេថា ពួកគេនឹងវិលត្រឡប់មកស្រុកកំណើតវិញ ក្នុងរយៈពេល២ឆ្នាំទៀត(យេរេមា ២៨:២-៤ ២៩:៨-៩) ពួកគេក៏បានជឿពួកហោរាក្លែងក្លាយទាំងនោះ។ ពួកគេងាយនឹងស្តាប់តាម ពាក្យកុហករបស់ពួកហោរាក្លែងក្លាយទាំងនោះ ដែលបានសន្យាថា ពួកគេនឹងវិលត្រឡប់មកវិញ ក្នុងពេលឆាប់ៗ។ ព្រះអម្ចាស់មិនបានយល់ស្រប នឹងពួកថ្លែងទំនាយក្លែងក្លាយ ឬនាំមកនូវការសន្យាភូតកុហកនោះឡើយ។ បានជាព្រះអង្គមានបន្ទូលថា “កុំឲ្យពួកហោរា និងពួកគ្រូទាយរបស់ឯង ដែលនៅកណ្តាលពួកឯងរាល់គ្នាបញ្ឆោតឯងឡើយ”(២៩:៨)។ ព្រះអង្គមានផែនការសម្រាប់រាស្រ្តព្រះអង្គ ឲ្យពួកគេមានសេចក្តីសង្ឃឹម នៅពេលអនាគត(ខ.១១)។ ពួកគេស្ថិតក្នុងស្ថានភាពដែលមានបញ្ហាប្រឈមថ្មីៗ ដែលនាំឲ្យមានទុក្ខលំបាកជាច្រើន តែព្រះអម្ចាស់គង់នៅជាមួយពួកគេ។ គឺដូចដែលព្រះអង្គបានប្រាប់ពួកគេថា…
Read articleល្អប្រសើរជាងមាសប្រាក់ ផ្លូវភេទ និងអំណាច
តែកំណប់ទ្រព្យរបស់ព្រះល្អប្រសើរជាងរបស់ទាំងនោះឆ្ងាយណាស់ ហើយក៏ស្ថិតស្ថេរផង។ សេចក្តីស្លាប់មិនអាចរារាំងកំណប់ទ្រព្យទាំងនោះបានទេ ក៏ប្រសើរជាងមាសប្រាក់ ព្រោះមាសប្រាក់ទាំងអស់សុទ្ធតែជាកម្មសិទ្ធិព្រះអង្គ ហើយព្រះអង្គជាព្រះវរបិតារបស់យើង។ យើងនឹងទទួលមរតកពីព្រះអង្គ។ “របស់នៅជំនាន់សព្វថ្ងៃ ឬទៅមុខក្តី នោះសុទ្ធតែជារបស់ផងអ្នករាល់គ្នាទាំងអស់ តែឯអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទវិញ ហើយព្រះគ្រីស្ទ ទ្រង់ជារបស់ព្រះ”(១កូរិនថូស ៣:២២-២៣)។
Read articleនាំឲ្យគេស្គាល់ និងសរសើរព្រះអង្គ
វិវរណៈ ៧:៩-១២ សេចក្តីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង។ វិវរណៈ ៧:១០ ការងារបកប្រែព្រះគម្ពីរប៊ីប របស់អ្នកស្រី ខាត់ធ្រីន(Kathryn) បានទទួលការបណ្តាលចិត្ត ពីសេចក្តីស្រឡាញ់ដែលគាត់មានចំពោះព្រះអម្ចាស់ និងចំពោះប្រជាជនឥណ្ឌា។ គាត់មានអំណរណាស់ ពេលដែលបានឃើញស្រ្តីនៅក្នុងប្រទេសឥណ្ឌា មានការយល់ដឹងកាន់តែស៊ីជម្រៅ ក្នុងព្រះគម្ពីរ តាមរយៈការអានព្រះគម្ពីរប៊ីបជាភាសាកំណើតរបស់ពួកគេ។ គាត់ក៏បានកត់សំគាល់ថា ពេលណាពួកគេអានព្រះគម្ពីរ “ពួកគេច្រើនតែចាប់ផ្តើមស្រែកហូរ ឬទះដៃ។ ពួកគេបានអានអំពីព្រះយេស៊ូវ ហើយពួកគេក៏បានលាន់មាត់ថា «ព្រះបន្ទូលព្រះអង្គពិតជាអស្ចារ្យណាស់»”។ អ្នកស្រីខាត់ធ្រីនចង់ឲ្យមនុស្សកាន់តែច្រើនថែមទៀត បានអានព្រះគម្ពីរជាភាសារបស់ពួកគេ។ គាត់ក៏បាននឹកចាំក្នុងចិត្តគាត់ អំពីការបើកសម្តែង ដែលសាវ័កយ៉ូហានបានទទួល នៅលើកោះប៉ាតម៉ូស។ ព្រះអម្ចាស់បាននាំគាត់ឈរនៅចំពោះមុខបល្ល័ង្ករបស់ព្រះអង្គ នៅស្ថានសួគ៌ ដែលនៅទីនោះ គាត់ក៏បានឃើញ “មនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅមុខបល្ល័ង្ក និងកូនចៀម”(វិវរណៈ ៧:៩)។ ពួកគេថ្វាយបង្គំព្រះទាំងអស់គ្នា ដោយនិយាយថា “សេចក្តីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង”(ខ.១០)។ ព្រះទ្រង់បន្តបន្ថែមចំនួនមនុស្សកាន់តែច្រើនលើសលប់ ដែលសរសើរដំកើងព្រះអង្គ។ ព្រះអង្គមិនគ្រាន់តែប្រើការងាររបស់អ្នកបកប្រែព្រះគម្ពីរ និងអ្នកអធិស្ឋានឲ្យពួកគេប៉ុណ្ណោះទេ តែក៏ប្រើអ្នកដែលឈោងទៅរកអ្នកជិតខាង ដោយសេចក្តីស្រឡាញ់…
Read article