ស្គាល់សម្លេងអ្នកគង្វាល
យ៉ូហាន ១០:១-១០ ចៀមក៏ដើរតាមក្រោយទៅ ដ្បិតវាស្គាល់សំឡេងគាត់។ យ៉ូហាន ១០:៤ កាលពីក្មេង ខ្ញុំបានធ្លាប់រស់នៅ ក្នុងកសិដ្ឋានចិញ្ចឹមសត្វគោមួយកន្លែង ក្នុងរដ្ឋថេនេស៊ី។ នៅពេលរសៀលខ្ញុំបានដើរលេងជាមួយមិត្តភក្តិល្អបំផុតរបស់ខ្ញុំ យ៉ាងសប្បាយរីករាយ។ យើងបានចូលក្នុងព្រៃ ជិះកូនសេះ និងទៅមើលគេប្រកួតជិះគោឡើងក ហើយក៏បានចូលទៅក្នុងក្រោលសេះ ដើម្បីមើលអ្នកចិញ្ចឹមគោ កំពុងថែទាំសេះរបស់ពួកគេ។ ប៉ុន្តែ ពេលណាខ្ញុំបានឮឪពុកខ្ញុំបញ្ចេញសម្លេងហួចពីចម្ងាយ លាន់ឮខ្លាំងដូចកញ្ចែ ខ្ញុំក៏បានឈប់ធ្វើអ្វីៗដែលខ្ញុំកំពុងធ្វើ ហើយប្រញាប់ត្រឡប់ទៅផ្ទះវិញ។ ខ្ញុំមិនអាចស្តាប់ច្រឡំសម្លេងស៊ីញ៉ូនោះបានឡើយ ហើយក៏ដឹងច្បាស់ថា ឪពុកខ្ញុំកំពុងតែហៅខ្ញុំ។ ប៉ុន្មានទសវត្សរ៍ក្រោយមក ខ្ញុំនៅតែស្គាល់សម្លេងហួចនោះដដែល។ ព្រះយេស៊ូវបានប្រាប់សិស្សព្រះអង្គថា ព្រះអង្គជាអ្នកគង្វាល ហើយអ្នកដើរតាមព្រះអង្គ គឺជាសត្វចៀម។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ហ្វូងចៀមស្តាប់តាមសំឡេងគាត់ដែរ ឯចៀមរបស់គាត់ នោះគាត់ហៅតាមឈ្មោះវានីមួយៗ នាំចេញទៅក្រៅ”(យ៉ូហាន ១០:៣)។ ព្រះយេស៊ូវជ្រាបថា គ្រូខុសឆ្គង និងព្រះគ្រីស្ទក្លែងក្លាយជាច្រើន ដែលនឹងលេចឡើង ក្នុងលោកិយ ដែលនឹងនាំសិស្សព្រះអង្គឲ្យវង្វេង តែព្រះអង្គបានប្រកាសថា សម្លេងនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ នៅតែលាន់ឮច្បាស់ ខុសពីសម្លេងផ្សេងទៀត។ “ចៀមក៏ដើរតាមក្រោយទៅ ដ្បិតវាស្គាល់សំឡេងគាត់”(ខ.៤)។ ចូរយើងមានការប្រុងប្រយ័ត្ន ពេលយើងស្តាប់សម្លេងព្រះយេស៊ូវ គឺមិនត្រូវព្រងើយកន្តើយចំពោះសម្លេងព្រះអង្គឡើយ ព្រោះសេចក្តីពិតជាមូលដ្ឋានបានចែងច្បាស់ថា :…
Read articleបំផ្លាញកិច្ចការរបស់សាតាំង
លោកុប្បត្ដិ ៣:១-១០ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅរកអ័ដាមដោយព្រះបន្ទូលថា ឯងនៅឯណា? លោកុប្បត្តិ ៣:៩ មានពេលមួយ ភរិយាខ្ញុំ ឈ្មោះឃែរី(Cari)មានចិត្តរីករាយ ពេលដែលបានឃើញសត្វចាបពូកមួយគ្រួសារ កំពុងមានការរីកលូតលាស់បានល្អ ក្នុងកន្ត្រកដែលយើងបានចងព្យួរ នៅរានហាលមុខផ្ទះ។ គាត់ថា ថ្ងៃស្អែក កូនចាបតូចៗទាំងនោះ នឹងចេះហើរហើយ។ គាត់បានមើលសត្វចាបពូកទាំងនោះជារៀងរាល់ថ្ងៃ ហើយក៏បានថតរូបមេចាបពាំចំណីចូលសំបុកទៀតផង។ ស្អែកឡើង ឃែរីបានក្រោកពីព្រលឹម ដើម្បីទៅមើលពួកវា។ គាត់បានផ្លាស់ប្តូរទីតាំងដើមផ្កាដែលបាំងសំបុកវា ដើម្បីឲ្យបានមើលកូនចាបទាំងនោះ។ តែគាត់បែរជាឃើញសត្វពស់មានពិសមួយក្បាលកំពុងមើលមកគាត់។ សត្វពស់នោះបានឡើងតាមជញ្ជាំងផ្ទះ ហើយក៏បានចូលទៅក្នុងសំបុក ស៊ីកូនចាបទាំងអស់។ ឃែរីមានការឈឺចាប់ក្នុងចិត្តយ៉ាងខ្លាំង ហើយក៏ខឹងសត្វពស់ផងដែរ។ កាលនោះ ខ្ញុំមិនបានចេញពីទីក្រុង មិនបាននៅផ្ទះ ដូចនេះ គាត់ក៏បានទូរស័ព្ទហៅមិត្តភក្តិគាត់ម្នាក់ ឲ្យមកចាប់សត្វពស់។ តែគួរឲ្យស្តាយណាស់ វាបានបំផ្លាញគ្រួសាររបស់ចាបពូកនោះរួចទៅហើយ។ ព្រះគម្ពីរក៏បានចែង អំពីសត្វពស់មួយទៀត ដែលបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញ នៅក្នុងផ្លូវរបស់វាផងដែរ។ សត្វពស់ក្នុងសួនច្បារអេដែន បានបោកប្រាស់នាងអេវ៉ា រឿងផ្លែរបស់ដើមដឹងខុសត្រូវ ដែលព្រះទ្រង់បានហាមមិនឲ្យនាង និងលោកអ័ដាមបរិភោគ។ វាបានកុហកនាងថា “អ្នកមិនស្លាប់ជាពិតមែនទេ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង”(លោកុប្បត្តិ ៣:៤-៥)។…
Read articleធ្វើការល្អដោយមិនជិនណាយ
កាឡាទី ៦:២-១០ កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ។ កាឡាទី ៦:៩ កាលលោកអ៊ីប្រាហ៊ីម(Ibrahim) មានអាយុ១២ឆ្នាំ គាត់បានធ្វើដំណើរពីតំបន់អាហ្វ្រិកខាងលិច មកដល់ប្រទេសអ៊ីតាលី ដោយមិនចេះភាសាអ៊ីតាលីសូម្បីមួយម៉ាត់។ គាត់ក៏មានការពិបាកក្នុងការនិយាយ ដោយសារគាត់និយាយត្រដិត ហើយគាត់ក៏ត្រូវប្រឈមមុខដាក់ពាក្យសម្តីដែលប្រឆាំងនឹងជនអន្តោប្រវេសន៍។ ឧបសគ្គទាំងអស់នេះមិនអាចរារាំងយុវជនដ៏ឧស្សាហ៍ម្នាក់នេះ ឲ្យបើកហាងលក់នំភីហ្សា ក្នុងទីក្រុងត្រេនតូ ប្រទេសអ៊ីតាលី ពេលគាត់មានអាយុជាង២០ឆ្នាំ។ មានមនុស្សជាច្រើនមិនជឿថា គាត់អាចមានជោគជ័យក្នុងមុខរបរនេះឡើយ តែហាងលក់នំភីហ្សារបស់គាត់ត្រូវបានគេរាប់បញ្ចូល ក្នុងចំណោមហាងលក់ភីហ្សា៥០កន្លែង ដែលល្បីបំផុតក្នុងពិភពលោក។ គាត់សង្ឃឹមថា គាត់នឹងអាចជួយក្មេងអនាថា កំពុងស្រេកឃ្លានអាហារ នៅតាមចិញ្ចើមផ្លូវ នៅប្រទេសអ៊ីតាលី។ ដូចនេះ គាត់ក៏បានបង្កើត “កម្មវិធីមនុស្សធម៌នំភីហ្សា” ដោយធ្វើបន្ថែមពីលើប្រពៃណីរបស់ខេត្តនេភល ដោយលើកទឹកចិត្តអតិថិជនឲ្យទិញកាហ្វេមួយកែវ បន្ថែមពីលើនំភីហ្សាដែលពួកគេបានបញ្ជាទិញ ហើយគាត់បានយកចំណែកនៃប្រាក់ចំណេញនោះទៅជួយក្មេងក្រីក្រទាំងនោះ។ គាត់ក៏បានជំរុញក្មេងអន្តោប្រវេសន៍ទាំងឡាយ ឲ្យជម្នះការរើសអើង ហើយឲ្យបន្តជួយយកអសារអ្នកដទៃ ដោយមិនរសាយចិត្ត។ ការតស៊ូយ៉ាងដូចនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនរបស់សាវ័កប៉ុល ដល់ពួកជំនុំនៅទីក្រុងកាឡាទី ឲ្យបន្តធ្វើការល្អ ដោយមិនរសាយចិត្តដល់មនុស្សទាំងអស់។ គឺដូចគាត់មានប្រសាសន៍ថា “កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ”(កាឡាទី ៦:៩)។ សាវ័កប៉ុលបានមានប្រសាសន៍ទៀតថា “ដូច្នេះ កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់…
Read articleព្រះទ្រង់បានហៅយើងថា កូនព្រះអង្គ
១យ៉ូហាន ៣:១-៣ មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ។ ១យ៉ូហាន ៣:១ បន្ទាប់ពីលោកស័រមិន ស្មីត(Sherman Smith) បានជ្រើសរើសលោកដេលិន មែកឃូឡូ(Deland McCullough) ចូលប្រកួតកីឡាបាល់ទាល់អាមេរិក ឲ្យសកលវិទ្យាល័យម៉ៃអាមី គាត់ក៏បានចាប់ផ្តើមអាណិតស្រឡាញ់លោកដេលិន ហើយបានក្លាយជាឪពុកដ៏ល្អដែលដេលិនមិនធ្លាប់មាន។ លោកដេលិនមានការស្ញប់ស្ញែងចំពោះលោកស័រមិនយ៉ាងខ្លាំង ហើយមានបំណងចង់យកតម្រាប់តាមលោកស័រមិន។ ប៉ុន្មានទសវត្សរ៍ក្រោយមក លោកដេលិនក៏បានស្វែងរកម្តាយបង្កើតរបស់គាត់ ហើយម្តាយគាត់ក៏បានធ្វើឲ្យគាត់មានការភ្ញាក់ផ្អើល ដោយប្រាប់គាត់ថា ឪពុកបង្កើតរបស់គាត់ឈ្មោះស័រមិន ស្មីត។ លោកគ្រូបង្វឹកស្មីតមានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា ខ្លួនមានកូនប្រុសបង្កើតម្នាក់ ហើយដេលិនក៏បានការភ្ញាក់ផ្អើលពេលដែលបានដឹងថា តាមពិត បុរសដែលបានធ្វើជាគំរូឪពុកសម្រាប់គាត់ គឺជាឪពុកបង្កើតរបស់គាត់។ ពេលពួកគេជួបគ្នាលើកក្រោយ លោកស័រមិន ក៏បានឱបលោកដេលិន ហើយក៏បានហៅគាត់ថា កូនប្រុសរបស់គាត់។ នេះជាលើកទីមួយ ដែលលោកដេលិនបានឮពាក្យនេះពីឪពុករបស់គាត់។ គាត់បានដឹងថា លោកស័រមិនប្រើពាក្យនេះ ដោយមោទនភាព ដូចនេះ គាត់មានចិត្តរីករាយក្រៃលែង។ យើងក៏គួរតែមានចិត្តរីករាយក្រៃលែង ចំពោះសេចក្តីស្រឡាញ់ដ៏ឥតខ្ចោះ របស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ផងដែរ។ សាវ័កយ៉ូហានបានបង្រៀនយើងថា “មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ”(១យ៉ូហាន ៣:១)។ យើងក៏មានការភ្ញាក់ផ្អើលដូចលោកដេលិនផងដែរ…
Read articleព្រះអង្គស្រង់យើងចេញពីភក់ស្អិត
ទំនុកដំកើង ៤០:១-៤ ទ្រង់បានស្រង់ខ្ញុំចេញពីអន្លង់គួរស្បើម ឲ្យរួចពីភក់ស្អិត ក៏ដាក់ជើងខ្ញុំលើថ្មដា ព្រមទាំងតាំងជំហានខ្ញុំឲ្យខ្ជាប់ខ្ជួន។ ទំនុកដំកើង ៤០:២ កាលលោកជេក ម៉ាណា(Jake Manna) កំពុងដំឡើងផ្ទាំងសូឡា ក្នុងការដ្ឋានរបស់គាត់ គាត់ក៏បានទទួលដំណឹងថា មានក្មេងស្រីអាយុ៥ឆ្នាំម្នាក់បាត់ខ្លួន។ ខណៈពេលដែលអ្នកជិតខាងបានស្វែងរកក្មេងស្រីនោះ នៅតាមបន្ទប់ដាក់រថយន្ត និងទីធ្លាផ្ទះ លោកម៉ាណាក៏បានចេញទៅតាមផ្លូវមួយ ឆ្ពោះទៅរកតំបន់ព្រៃឈើនៅក្បែរនោះ ហើយក៏បានរកឃើញក្មេងស្រីកំពុងវង្វេងម្នាក់ឯង នៅក្នុងព្រៃលិចទឹកត្រឹមចង្កេះ។ គាត់ក៏បានលុយទឹក ដែលមានភក់ជាប់ស្អិតយ៉ាងប្រុងប្រយ័ត្នទៅរកនាង ហើយបានស្រង់នាងចេញពីស្ថានភាពដ៏ពិបាកនោះ។ គាត់ក៏បាននាំនាងត្រឡប់ទៅម្តាយរបស់នាង ទាំងខោអាវនៅសើម ដោយសុវត្ថិភាព។ ម្តាយរបស់នាងមានការដឹងគុណចំពោះគាត់យ៉ាងខ្លាំង។ ស្តេចដាវីឌក៏បានដកពិសោធន៍នឹងការជួយសង្គ្រោះ ឲ្យរួចពីគ្រោះថ្នាក់ ដូចក្មេងស្រីនោះផងដែរ។ ក្នុងបទទំនុកដំកើង ដែលទ្រង់បានច្រៀងថ្វាយព្រះអម្ចាស់ ទ្រង់បានរង់ចាំដោយការអត់ធ្មត់ ចំពោះការឆ្លើយតបរបស់ព្រះអម្ចាស់ ចំពោះការស្រែកសូមក្តីមេត្តារបស់ទ្រង់(ទំនុកដំកើង ៤០:១)។ ហើយព្រះអម្ចាស់ក៏បានឆ្លើយតប និងយាងចូលមកជិតទ្រង់ ដោយយកព្រះទ័យទុកដាក់យ៉ាងជិតស្និទ្ធចំពោះសម្លេងស្រែករបស់ស្តេចដាវីឌសូមជំនួយ ហើយក៏បានឆ្លើយតប ដោយសង្គ្រោះទ្រង់ឲ្យរួចកាលៈទេសៈដ៏ពិបាក ប្រៀបដូចជា “អន្លង់គួរស្បើម ឲ្យរួចពីភក់ស្អិត”(ខ.២) ដោយប្រទានកន្លែងឈរដ៏រឹងមាំ សម្រាប់ជីវិតរបស់ស្តេចដាវីឌ។ ដោយសារទ្រង់បានទទួលការស្រោចស្រង់ចេញពីភក់ស្អិតនៃជីវិត ទ្រង់មានព្រះទ័យកាន់តែចង់ច្រៀងសរសើរដំកើងព្រះអម្ចាស់ ហើយទុកចិត្តព្រះអម្ចាស់នៅពេលអនាគត ហើយចែកចាយរឿងរបស់ព្រះអម្ចាស់ដល់អ្នកដទៃ(ខ.៣-៤)។ ពេលណាជីវិតរបស់យើងជួបបញ្ហាប្រឈម ដែលមានដូចជាទុក្ខលំបាកផ្នែកហិរញ្ញវត្ថុ បញ្ហាទំនាក់ទំនងប្តីប្រពន្ធ…
Read articleបញ្ចេញពន្លឺនៃព្រះរាជបុត្រានៃព្រះ
ម៉ាថាយ ៥:១៤-១៦ អ្នករាល់គ្នាជាពន្លឺនៃលោកីយ៍ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ។ ម៉ាថាយ ៥:១៤ បន្ទាប់ពីខ្ញុំមានការប៉ះទង្គិចគ្នាជាមួយម្តាយខ្ញុំ ទីបំផុតគាត់ក៏បានព្រមទៅជួបខ្ញុំ។ ខ្ញុំត្រូវធ្វើដំណើរចេញពីផ្ទះ ដោយចំណាយពេលជាង២ម៉ោង។ តែពេលខ្ញុំទៅដល់ ខ្ញុំក៏បានដឹងថា គាត់បានចាកចេញ មុនពេលខ្ញុំមកដល់។ ខ្ញុំក៏បានសរសេរសារផ្ញើទៅគាត់ ទាំងកំហឹង។ តែមុនពេលខ្ញុំផ្ញើ ខ្ញុំក៏បានកែសម្រួលពាក្យពេចន៍របស់ខ្ញុំ បន្ទាប់ពីបានទទួលការប៉ះពាល់ចិត្តពីព្រះអង្គ ឲ្យឆ្លើយតបចំពោះគាត់ ដោយសេចក្តីស្រឡាញ់។ បន្ទាប់ពីម្តាយខ្ញុំបានអានសារដែលខ្ញុំបានកែសម្រួលនោះហើយ គាត់ក៏បានទូរស័ព្ទមកខ្ញុំ។ គាត់ប្រាប់ខ្ញុំថា ខ្ញុំមានការផ្លាស់ប្តូរខុសពីមុន។ ព្រះទ្រង់បានប្រើសារដែលខ្ញុំបានសរសេរនៅថ្ងៃនោះ ដើម្បីនាំម្តាយខ្ញុំ ឲ្យចោទសួរខ្ញុំអំពីព្រះយេស៊ូវ ហើយទីបំផុត គាត់ក៏បានទទួលជឿព្រះអង្គជាព្រះអង្គសង្គ្រោះផ្ទាល់ខ្លួន។ ក្នុងបទគម្ពីរម៉ាថាយ ជំពូក៥ ព្រះអង្គបានបញ្ជាក់ថា សិស្សរបស់ព្រះអង្គជាពន្លឺនៃលោកិយ(ខ.១៤)។ ព្រះអង្គមានបន្ទូលថា ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌”(ខ.១៦)។ ពេលណាយើងទទួលជឿព្រះគ្រីស្ទ ជាព្រះអង្គសង្គ្រោះរបស់យើង យើងទទួលអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ។ ព្រះអង្គកែប្រែយើង ដើម្បីឲ្យយើងអាចធ្វើជាស្មរបន្ទាល់ដ៏ភ្លឺចិញ្ចែងនៃសេចក្តីពិត និងសេចក្តីស្រឡាញ់របស់ព្រះអង្គ នៅកន្លែងណាដែលយើងទៅដល់។ ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ យើងអាចធ្វើជាពន្លឺនៃសេចក្តីសង្ឃឹម និងសន្តិភាព ដោយអំណរ ដោយមានលក្ខណៈកាន់តែដូចព្រះយេស៊ូវជារៀងរាល់ថ្ងៃ។ ពេលនោះ…
Read article