អធិស្ឋាន ហើយចាំយាម
អេភេសូរ ៦:១០-២០ ដើម្បីអធិស្ឋានដោយព្រះវិញ្ញាណរាល់ពេលរាល់វេលា … សេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់។ អេភេសូរ ៦:១៨ ពេលណាអ្នកជឿព្រះយេស៊ូវមានការតយុទ្ធក្នុងសង្គ្រាមខាងវិញ្ញាណ ពួកគេចាំបាច់ត្រូវមានចិត្តឆេះឆួលក្នុងការអធិស្ឋាន។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីម្នាក់នៅរដ្ឋផ្លូរីដា បានជួបគ្រោះថ្នាក់ ដោយសារគាត់អធិស្ឋាន ដោយគ្មានការប្រុងប្រយ័ត្ន។ ថ្ងៃមួយ ពេលគាត់កំពុងបើកបររថយន្ត គាត់ក៏បានបិទភ្នែកអធិស្ឋាន។ គាត់មិនបានឈប់នៅត្រង់ចំណុចផ្លូវប្រសប់ ដែលមានផ្លាកសញ្ញាប្រាប់ឲ្យឈប់ ហើយក៏បានបើកចេញពីផ្លូវថ្នល់ដោយមិនដឹងខ្លួន ចូលទៅក្នុងទីធ្លាផ្ទះរបស់គេ។ បន្ទាប់មក គាត់ក៏បានព្យាយាមបើកថយក្រោយចេញពីទីធ្លានោះ តែមិនអាចចេញរួច។ គាត់មិនមានរបួស តែប៉ូលិសបានធ្វើការផាកពិន័យគាត់ សម្រាប់ការបើកបរដោយការធ្វេសប្រហែស និងការបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ គាត់ជាអ្នកពូកែអធិស្ឋាន តែគាត់បានភ្លេចផ្នែកជាគន្លឹះ នៃបទគម្ពីរអេភេសូរ ៦:១៨ ដែលបានបង្រៀនឲ្យចាំយាម ឬមានការប្រុងប្រយ័ត្ន។ ការអធិស្ឋាន និងការចាំយាមជាផ្នែកមួយ នៃគ្រឿងសឹកទាំងមូលដែលព្រះប្រទាន ដូចដែលសាវ័កប៉ុលបានលើកឡើង កណ្ឌគម្ពីរអេភេសូរ ជំពូក៦។ ទីមួយ យើងគួរតយុទ្ធនឹងសង្គ្រាមខាងវិញ្ញាណ ដោយការអធិស្ឋាន។ បានសេចក្តីថា យើងអធិស្ឋានក្នុងព្រះវិញ្ញាណ ដោយពឹងផ្អែកលើអំណាចនៃព្រះវិញ្ញាណ។ ហើយពឹងផ្អែកលើការដឹកនាំ និងឆ្លើយតបចំពោះការបណ្តាលចិត្តពីព្រះអង្គ ដោយអធិស្ឋាន គ្រប់កាលៈទេសៈ(ខ.១៨)។ ទីពីរ សាវ័កប៉ុលបានលើកទឹកចិត្តយើងឲ្យ “ចាំយាម”។ ការចាំយាមខាងវិញ្ញាណ អាចជួយយើងត្រៀមខ្លួន…
Read articleសេចក្តីស្រឡាញ់ដែលអស្ចារ្យបំផុត
កូនតូចៗ រាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះទ្រង់បានអត់ទោសបាបរបស់អ្នករាល់គ្នាហើយដោយយល់ដល់ព្រះនាមទ្រង់។ ១យ៉ូហាន ២:១២ ហេតុអ្វីយើងគួរតែនិយាយសង្កត់ធ្ងន់ថា ព្រះទ្រង់ស្រឡាញ់ អត់ទោសបាប និងសង្គ្រោះយើង “ដោយយល់ដល់ព្រះនាមទ្រង់” ឬដើម្បីសិរីល្អរបស់ព្រះអង្គ? ខ្ញុំសូមបង្ហាញហេតុផល២យ៉ាង (ក្នុងចំណោមហេតុផលជាច្រើន) ដូចតទៅ ៖ ១) យើងគួរតែនិយាយសង្កត់ធ្ងន់ថា ព្រះទ្រង់ស្រឡាញ់ និងអត់ទោសបាប ដើម្បីសិរីល្អរបស់ព្រះអង្គ ព្រោះព្រះគម្ពីរបានចែងដូចនេះ។ គឺអញ អញនេះហើយជាអ្នកដែលលុបអំពើរំលងរបស់ឯងចេញ ដោយយល់ដល់ខ្លួនអញ ហើយអញមិននឹកចាំអំពើបាបរបស់ឯងទៀតឡើយ (អេសាយ ៤៣:២៥)។ ឱព្រះយេហូវ៉ាអើយ សូមអត់ទោសការទុច្ចរិត ដ៏មានទំងន់របស់ទូលបង្គំផង ដោយយល់ដល់ព្រះនាមទ្រង់ (ទំនុកដំកើង ២៥:១១)។ ឱព្រះដ៏ជួយសង្គ្រោះយើងខ្ញុំអើយ សូមជួយយើងខ្ញុំ ដោយយល់ដល់សិរីល្អនៃព្រះនាមទ្រង់ សូមប្រាសឲ្យយើងខ្ញុំរួច ហើយអត់ទោសអំពើបាប របស់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមទ្រង់ (ទំនុកដំកើង ៧៩:៩)។ ឱព្រះដ៏ជួយសង្គ្រោះយើងខ្ញុំអើយ សូមជួយយើងខ្ញុំ ដោយយល់ដល់សិរីល្អនៃព្រះនាមទ្រង់ សូមប្រាសឲ្យយើងខ្ញុំរួច ហើយអត់ទោសអំពើបាបរបស់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមទ្រង់ (យេរេមា ១៤:៧)។ ឱព្រះយេហូវ៉ាអើយយើងខ្ញុំទទួលស្គាល់អំពើអាក្រក់របស់យើងខ្ញុំហើយ ព្រមទាំងសេចក្តីទុច្ចរិតរបស់ពួកព្ធយុកោយើងខ្ញុំផង ដ្បិតយើងខ្ញុំបានធ្វើបាបនឹងទ្រង់ពិត សូមកុំស្អប់យើងខ្ញុំឡើយ…
Read articleព្រះអង្គចាត់ទេវតាឲ្យថែរក្សាយើង
និក្ខមនំ ២៣:២០-២៦ មើល អញចាត់ទេវតា១ឲ្យនាំមុខឯង ដើម្បីនឹងជួយទំនុកបំរុងឯងតាមផ្លូវ។ និក្ខមនំ ២៣:២០ អ្នកស្រីបេវ(Bev) បានទៅពិនិត្យសុខភាពម្តងហើយម្តងទៀត ហើយមិនមានពេលគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការផ្សេងទៀត ដូចនេះ គាត់មានអារម្មណ៍ថា ពិបាកខ្លាំងពេក ហើយក៏ហត់នឿយផង។ ក្រុមវេជ្ជបណ្ឌិតបានប្រាប់គាត់ថា ពួកគេកំពុងស្វែងរកមហារីក ក្នុងផ្នែកណាមួយនៃរូបកាយគាត់។ ការនេះបានធ្វើឲ្យគាត់ថប់បារម្ភ។ តែជារៀងរាល់ថ្ងៃ ពេលណាគាត់ងាកទៅរកព្រះអង្គ ឬអានព្រះគម្ពីរ ព្រះអង្គបានលើកទឹកចិត្តគាត់ ដោយសេចក្តីស្មោះត្រង់ ដោយព្រះវត្តមាន និងសន្តិភាពដ៏ស្ថិតស្ថេរ ដែលព្រះអង្គបានសន្យាប្រទាន។ គាត់បានតយុទ្ធនឹងភាពមិនច្បាស់លាស់ និងបានរៀនថ្វាយដាច់ដល់ព្រះអង្គជាញឹកញាប់ នូវការថប់បារម្ភអំពីពេលអនាគត។ នៅពេលព្រឹកមួយនោះ មុនពេលការវះកាត់ធ្ងន់ធ្ងរមួយចាប់ផ្តើម អ្នកស្រីបេវ ក៏បានអានខគម្ពីរមួយ ក្នុងបទគម្ពីរនិក្ខមនំ ជំពូក២៣ ដែលបានចែងថា “មើល អញចាត់ទេវតា១ឲ្យនាំមុខឯង ដើម្បីនឹងជួយទំនុកបំរុងឯងតាមផ្លូវ”(ខ.២០)។ នេះជាពាក្យពេចន៍ដែលព្រះទ្រង់បានមានបន្ទូល តាមរយៈលោកម៉ូសេ ទៅកាន់ពួកអ៊ីស្រាអែល ដែលជារាស្រ្តព្រះអង្គ។ កាលនោះ ព្រះអង្គកំពុងប្រទានក្រឹត្យវិន័យដល់រាស្រ្តព្រះអង្គ ឲ្យប្រព្រឹត្តតាម និងដឹកនាំពួកគេ ទៅកាន់ទឹកដីថ្មី(ខ.១៤-១៩)។ ប៉ុន្តែ នៅក្នុងពេលដែលព្រះអង្គបង្គាប់ពួកគេ ព្រះអង្គក៏បានប្រាប់ពួកគេថា ព្រះអង្គនឹងចាត់ទេវតាមួយអង្គ ឲ្យនាំមុខពួកគេ “ឲ្យការពារពួកគេនៅតាមផ្លូវ”។ ទោះជីវិតរបស់អ្នកស្រីបេវ…
Read articleវដ្ដនៃការអត់ឱនទោស
សូមអត់ទោសបាបយើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ ហើយសូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំបានរួចពីសេចក្តីអាក្រក់វិញ។ លូកា ១១:៤ តើនរណាអត់ទោសឲ្យនរណាមុន? ព្រះយេស៊ូវមានបន្ទូលថា “សូមអត់ទោសបាបយើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ”(លូកា ១១:៤)។ ម្យ៉ាងទៀត សាវ័កប៉ុលក៏មានប្រសាសន៍ផងដែរថា “ចូរអត់ទោសឲ្យគេចុះ ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរ” (កូល៉ុស ៣:១៣)។ ពេលដែលព្រះយេស៊ូវបង្រៀនយើង ឲ្យអធិស្ឋានសូមព្រះទ្រង់អត់ទោសឲ្យយើង “ដ្បិតយើងខ្ញុំក៏អត់ទោស” ឲ្យគេ គឺព្រះអង្គមិនមែនកំពុងមានបន្ទូលថា យើងជាអ្នកអត់ទោសមុននោះទេ។ ផ្ទុយទៅវិញ ព្រះទ្រង់អត់ទោសឲ្យយើង ពេលយើងទទួលជឿព្រះគ្រីស្ទ(កិច្ចការ ១០:៤៣)។ បន្ទាប់មក យើងអត់ទោសឲ្យអ្នកដទៃ បន្ទាប់ពីបានទទួលការអត់ទោស ជាបទពិសោធន៍ដែលប្រេះបែក ប្រែជាពេញដោយអំណរ ការដឹងគុណ និងមានសង្ឃឹម។ វិញ្ញាណនៃការអត់ទោសនេះជាសញ្ញាបង្ហាញថា យើងបានទទួលការអត់ទោសបាប ដែលសង្គ្រោះយើងឲ្យរួចពីបាបហើយ។ បានសេចក្តីថា ការអត់ទោសឲ្យអ្នកដទៃបង្ហាញថា យើងមានជំនឿ យើងមានការរួបរួមជាមួយព្រះគ្រីស្ទ យើងមានព្រះវិញ្ញាណពេញដោយព្រះគុណ និងបន្ទាបព្រះកាយ គង់នៅក្នុងយើង។ ប៉ុន្តែ យើងនៅតែប្រព្រឹត្តអំពើបាប(១យ៉ូហាន ១:៨,១០)។ ដូចនេះ យើងនៅតែត្រូវងាកទៅរកព្រះ ដើម្បីឲ្យព្រះគ្រីស្ទធ្វើព្រះរាជកិច្ចសម្រាប់យើងជាថ្មី គឺព្រះរាជកិច្ចនៃការអត់ទោសបាប។ យើងមិនអាចងាកទៅរកព្រះ ដោយទំនុកចិត្តបានឡើយ…
Read articleដករុក្ខជាតិចង្រៃនៃការព្រួយបារម្ភចេញ
ម៉ាថាយ ១៣:១-៨,១៨-២៣ អ្នកដែលបានទទួលពូជនៅក្នុងបន្លា នោះគឺជាអ្នកដែលឮព្រះបន្ទូល រួចសេចក្តីខ្វល់ខ្វាយនៅជីវិតនេះ និងសេចក្តីឆបោករបស់ទ្រព្យសម្បត្តិមកខ្ទប់ព្រះបន្ទូលជាប់ មិនឲ្យពូជនោះកើតផលឡើយ។ ម៉ាថាយ ១៣:២២ បន្ទាប់ពីខ្ញុំបានកប់គ្រាប់ពូជពីរបីគ្រាប់ ក្នុងច្បារក្រោយផ្ទះខ្ញុំ ខ្ញុំក៏បានរង់ចាំមើលលទ្ធផល។ ខ្ញុំបានមើលអត្ថបទ ដែលបានបកស្រាយថា គ្រាប់ពូជទាំងនោះនឹងចេញពន្លក បន្ទាប់ពីបានកប់វាបានពីរ១០ ទៅ១៤ថ្ងៃ ហើយខ្ញុំក៏បានពិនិត្យមើលពួកវាជាញឹកញាប់ នៅពេលដែលខ្ញុំស្រោចទឹកពីលើដី។ មិនយូរប៉ុន្មាន ខ្ញុំក៏បានឃើញស្លឹកពណ៌បៃតងតូចៗពីរបីសន្លឹក ប្រឹងដុះចេញពីក្នុងដីមក។ ភាពសប្បាយរីករាយរបស់ខ្ញុំក៏បានរលាយទៅវិញ យ៉ាងឆាប់រហ័ស នៅពេលដែលប្តីរបស់ខ្ញុំប្រាប់ខ្ញុំថា ពួកវាជារុក្ខជាតិចង្រៃទេ។ គាត់ក៏បានលើកទឹកចិត្តខ្ញុំឲ្យឆាប់ដកពួកវាចេញ ដើម្បីកុំឲ្យពួកវារាំងខ្ទប់រុក្ខជាតិ ដែលខ្ញុំកំពុងព្យាយាមដាំ។ ព្រះយេស៊ូវក៏បានមានបន្ទូល អំពីសារៈសំខាន់នៃការជម្នះឧបសគ្គ ដែលអាចរារាំងមិនឲ្យយើងលូតលាស់ខាងវិញ្ញាណ។ ព្រះអង្គក៏បានពន្យល់ជាពាក្យប្រៀបប្រដូច យ៉ាងដូចនេះថា : នៅពេលដែលកសិករព្រោះគ្រាប់ពូជរបស់គាត់ មានគ្រាប់ពូជខ្លះ “ធ្លាក់ទៅកណ្តាលបន្លាៗក៏ដុះឡើងខ្ទប់ជិត”(ម៉ាថាយ ១៣:៧)។ គុម្ពបន្លា និងរុក្ខជាតិចង្រៃរាំងខ្ទប់រុក្ខជាតិល្អៗ មិនឲ្យលូតលាស់(ខ.២២)។ ហើយការព្រួយបារម្ភក៏ពិតជារារាំងការលូតលាស់ខាងវិញ្ញាណរបស់យើង។ ការអានព្រះគម្ពីរ និងអធិស្ឋាន គឺជាវិធីសាស្រ្តដ៏ប្រសើរ ដើម្បីឲ្យជំនឿយើងមានការលូតលាស់ តែខ្ញុំចាំបាច់ត្រូវប្រុងប្រយ័ត្ន ចំពោះគុម្ពបន្លានៃការព្រួយបារម្ភ។ ពួកវា “រាំងខ្ទប់” ព្រះបន្ទូលដ៏ល្អ ដែលព្រះអង្គបានសាបព្រោះក្នុងខ្ញុំ ដោយធ្វើឲ្យខ្ញុំផ្ដោតទៅលើបញ្ហាផ្សេងៗ។ ផលផ្លែខាងវិញ្ញាណដែលមានក្នុងព្រះគម្ពីរ…
Read articleរួមគ្នាធ្វើការបម្រើព្រះអង្គ
ភីលីព ៤:១៤-២០ ដ្បិតកាលខ្ញុំខ្វះខាតនៅថែស្សាឡូនីច នោះអ្នករាល់គ្នាបានផ្ញើទៅជួយខ្ញុំម្តងពីរដងផង។ ភីលីព ៤:១៦ ក្រុមអ្នកជួយសង្គ្រោះបានសហការគ្នា ដើម្បីជួយបុរសពីរនាក់ កំពុងជាប់នៅលើកោះមួយ ក្នុងតំបន់ប្រជុំកោះមីក្រូនេស៊ី។ ការធ្វើការជាក្រុមមានសារៈសំខាន់ ព្រោះការរីករាលដាលនៃជំងឺកូវីឌ បានតម្រូវឲ្យពួកគេរក្សាគម្លាតក្នុងការទំនាក់ទំនង។ អ្នកបើកយន្តហោះ ដែលបានឃើញអ្នកលិចកប៉ាល់ទាំងនោះ ក៏បានប្រើវិទ្យុទាក់ទង ផ្តល់ដំណឹងដល់នាវាកងទ័ពជើងទឹកអូស្ត្រាលី។ នាវានោះក៏បានបញ្ជូនឧទ្ធម្ភាគចក្រពីរគ្រឿង ដោយមានអាហារ ទឹក និងថ្នាំពេទ្យទៅជាមួយ។ ក្រោយមក ឆ្មាំសមុទ្រអាមេរិកក៏បានធ្វើដំណើរមកដល់ ដើម្បីពិនិត្យសុខភាពរបស់បុរសទាំងនោះ ហើយក៏បានឲ្យវិទ្យុទាក់ទងមួយគ្រឿងដល់ពួកគេ។ ទីបំផុត ទូកល្បាតប្រចាំដំបន់មីក្រូនេស៊ី ក៏បានជួនពួកគេទៅដល់គោលដៅរបស់ពួកគេ។ យើងអាចសម្រេចកិច្ចការជាច្រើន ពេលណាយើងធ្វើការជាមួយគ្នា។ អ្នកជឿព្រះនៅទីក្រុងភីលីព បានរួបរួមគ្នា ក្នុងការប្រឹងប្រែងឧបត្ថម្ភសាវ័កប៉ុល។ អ្នកស្រីលីឌា និងក្រុមគ្រួសារ បានស្វាគមន៍គាត់ឲ្យចូលស្នាក់នៅផ្ទះរបស់ពួកគេ(កិច្ចការ ១៦:១៣-១៥)។ លោកក្លេមិន និងសូម្បីតែអ្នកស្រីអ៊ើរ៉ូឌា និងអ្នកស្រីស៊ុនទីច(ដែលមិនចុះសម្រុងនឹងគ្នា) ក៏សុទ្ធតែបានធ្វើការដោយផ្ទាល់ជាមួយលោកសាវ័ក ដើម្បីផ្សាយដំណឹងល្អផងដែរ(ភីលីព ៤:២-៣)។ ក្រោយមក នៅពេលដែលសាវ័កប៉ុលជាប់គុក ក្នុងទីក្រុងរ៉ូម ពួកជំនុំក៏បានប្រមូលស្បៀងអាហារ ហើយផ្ញើទៅគាត់ តាមរយៈលោកអេប៉ាប្រូឌីត (ខ.១៤-១៨)។ ប្រហែលសំខាន់បំផុតនោះ ពួកជំនុំនៅទីក្រុងភីលីពបានអធិស្ឋានឲ្យគាត់ ជាទៀងទាត់ ក្នុងពេលដែលគាត់ធ្វើការបម្រើព្រះ(១:១៩)។ គំរូនៃអ្នកជឿព្រះ…
Read article