សង្គ្រាមដោយសារនំប៉័ង
សាស្តា ៧:៣-៩ កុំឲ្យមានចិត្តរហ័សខឹងឡើយ ដ្បិតសេចក្ដីកំហឹងរមែងនៅក្នុងទ្រូងរបស់មនុស្សល្ងីល្ងើទេ។ សាស្តា ៧:៩ ក្នុងចំណោមរឿងដ៏ល្ងង់ខ្លៅជាច្រើន ដែលបណ្តាលឲ្យប្រទេសមួយមានសង្គ្រាមជាមួយប្រទេសមួយទៀត តើរឿងបរិភោគនំប៉័ងមិនឲ្យលុយ អាចជារឿងដែលល្ងង់ខ្លៅបំផុត ដែលបណ្តាលឲ្យមានសង្គ្រាមដែរឬទេ? កាលពីឆ្នាំ១៩៣២ ក្នុងអំឡុងពេលដែលប្រទេសបារាំង និងប្រទេសមិចស៊ីកូកំពុងមានភាពតានតឹង មានមន្ត្រីយោធាមិចស៊ីកូនមួយក្រុម បានចូលហាងលក់នំប៉័ងរបស់ជនជាតិបារាំង នៅក្នុងទីក្រុងមិចស៊ីកូ ហើយក៏បានភ្លក់នំប៉័ងគ្រប់មុខ ដោយមិនឲ្យលុយ។ រឿងលម្អិតនៃហេតុការណ៍នេះមានភាពស្មុគស្មាញខ្លាំង(ហើយការបង្ករឿងដទៃទៀត ក៏បានបណ្តាលឲ្យប្រទេសទាំងពីរកាន់តែមានភាពតានតឹងកាន់តែខ្លាំង) ហើយក៏បានបណ្តាលឲ្យមានសង្គ្រាមលើកទីមួយ រវាងប្រទេសបារាំង និងប្រទេសមិចស៊ីកូ(ឆ្នាំ១៩៣៨-ដល់១៩៣៩) ដែលគេហៅថា សង្រ្គាមនំប៉័ង ដែលក្នុងនោះ មានទាហានជាង៣រយនាក់ បានស្លាប់បាត់បង់ជីវិត។ ពិតជាគួរឲ្យសោកស្តាយណាស់ ដែលកំហឹងអាចបណ្តាលឲ្យមានរឿងធំយ៉ាងនេះ។ ការប៉ះទង្គិចរបស់មនុស្ស ដែលមានដូចជាទំនាក់ទំនងប្តីប្រពន្ធដែលប្រេះស្រាំ និងមិត្តភាពដែលបានបែកបាក់ ភាគច្រើនមានឫសគុល នៅក្នុងការមិនចេះគ្រប់គ្រងកំហឹង។ ភាពអាត្មានិយម និងការកេងចំណេញ ការយល់ច្រឡំដែលគ្មានថ្ងៃយល់ និងការតបតនឹងការប្រមាថ និងការបំពាន ទាំងអស់នេះ គឺសុទ្ធតែជាភាពល្ងង់ខ្លៅ។ ជាញឹកញាប់ ការឲ្យយោបល់ខុស ឬការមានប្រតិកម្មដោយការយល់ច្រឡំ ក៏បណ្តាលឲ្យមានសេចក្តីកំហឹង ដែលនាំទៅរកសេចក្តីហិនវិនាស។ ប៉ុន្តែ កណ្ឌគម្ពីរសាស្តាបានផ្តល់ឲ្យយើងនូវការបង្រៀនប្រកបដោយប្រាជ្ញាថា “កុំឲ្យមានចិត្តរហ័សខឹងឡើយ ដ្បិតសេចក្ដីកំហឹងរមែងនៅក្នុងទ្រូងរបស់មនុស្សល្ងីល្ងើទេ”(៧:៩)។ ការមានកំហឹងមួយឆាវៗ ឬឆាប់ខឹង ជាទង្វើដ៏ល្ងង់ខ្លៅ…
Read articleការសម្រេចចិត្តដែលត្រូវមាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«លោក ពីឡាត់ ធ្វើប្រកាស១បិទនៅលើឈើឆ្កាង មានសេចក្តីថា «នេះឈ្មោះយេស៊ូវជាអ្នកស្រុកណាសារ៉ែត ស្ដេចនៃសាសន៍យូដា»» (យ៉ូហាន ១៩:១៩)។ នៅពេលដែលគេឆ្កាងព្រះយេស៊ូវ គេបានឆ្លាក់អក្សរពីលើផ្លាកតូចមួយនៅលើកំពូលឈើឆ្កាង ដែលប្រកាសថា ព្រះអង្គ «ជាស្ដេចនៃសាសន៍យូដា»។ គេបានដាក់ផ្លាកនេះដើម្បីជាការចំអកឲ្យព្រះអង្គ តែវាបានប្រកាសសេចក្តីពិតដល់អ្នកដែលបានឃើញហេតុការណ៍នោះថា ព្រះយេស៊ូវពិតជាក្សត្រមែន! តែផ្លាកនោះក៏គួរតែកណ្ដាលចិត្តយើងឲ្យសួរខ្លួនឯងថា តើខ្ញុំពិតជាបានរស់នៅឲ្យសក្តិសមនឹងការទទួលស្គាល់ថា ព្រះយេស៊ូវជាក្សត្រនៃជីវិតខ្ញុំឬទេ? ព្រះគម្ពីរបានចែងឲ្យយើងដឹងថា អក្សរដែលគេបានឆ្លាក់ពីលើផ្លាកនោះមានបីភាសា គឺភាសាអើរ៉ាម ជាភាសាដែលជនជាតិយូដាភាគច្រើនប្រើ ក្នុងសតវត្សរ៍ទី១ នៅក្នុងទីក្រុងយេរូសាឡឹម និងតំបន់ជិតខាង និងភាសាឡាតាំង ជាភាសាផ្លូវការរបស់ចក្រភពរ៉ូម៉ាំង និងភាសាក្រិក ជាភាសាដ៏ពេញនិយម ក្នុងវិស័យពាណិជ្ជកម្ម និងវប្បធម៌ (យ៉ូហាន ១៩:២០)។ ក្នុងភាសាទាំងនេះ មនុស្សមកពីគ្រប់ទិសទី ដែលបានឃើញហេតុការណ៍នោះ អាចអានអក្សរដែលគេបានសរសេរថា ព្រះយេស៊ូវជាក្សត្រ។ នៅពេលពួកគេអានអក្សរនៅលើផ្លាកនោះ លោកីយ៍ទាំងមូលត្រូវធ្វើការសម្រេចចិត្តជឿថា ព្រះយេស៊ូវជានរណាចំពោះពួកគេ។ ក្នុងរឿងនៃការសុគតរបស់ព្រះយេស៊ូវ យើងសង្កេតឃើញចារិកលក្ខណៈខុសៗគ្នា ក្នុងសម័យនោះ ក៏ដូចជាក្នុងសម័យយើង។ យើងឃើញថា លោក ពីឡាត់ មានចារិកលក្ខណៈជាអ្នកនយោបាយ ដែលមានអំនួត មានភាពស្ទាក់ស្ទើរ និងការគិតអំពីផលចំណេញ និងផលវិបាកផ្នែកនយោបាយ។ ពួកទាហានដែលឆ្កាងព្រះយេស៊ូវ…
Read articleទៅជាមួយព្រះអង្គ
នាងរស់ ១:៦-៧ ដ្បិតកន្លែងណាដែលអ្នកម្តាយអញ្ជើញទៅ នោះខ្ញុំនឹងទៅតាម។ នាងរស់ ១:១៦ ក្នុងខ្សែភាពយន្តមានចំណងជើងថា អ្នកដឹកជញ្ជូន ជាខ្សែភាពយន្តបានទទួលការបណ្តាលចិត្តពីរឿងពិត លោកក្រេវីល(Greville) ជាតួឯកកំពុងប្រឈមមុខដាក់ការសម្រេចចិត្តដ៏ពិបាកមួយ។ គាត់ដឹងថា មិត្តជិតស្និទ្ធរបស់គាត់ម្នាក់នឹងត្រូវគេចាប់ខ្លួន ហើយទំនងជាប្រឈមមុខដាក់ការជាប់គុកដ៏វេទនា។ លោកគ្រេវីលអាចជួយខ្លួនឯង មិនឲ្យជួបជោគវាសនាដូចនេះ បើសិនជាគាត់រត់ចោលស្រុកភ្លាមៗ ហើយបដិសេធន៍ថា គាត់មិនមានទំនាក់ទំនងអ្វីជាមួយមិត្តភក្តិរបស់គាត់។ ដោយក្តីអាណិត និងចិត្តស្មោះត្រង់ លោកក្រេវីលក៏បានបដិសេធមិនព្រមរត់ចោលស្រុក ហើយក៏បានជាប់គុក ដោយទទួលរងទុក្ខវេទនាដូចមិត្តភក្តិរបស់គាត់ដែរ។ ពួកគេមិនបានក្បត់គ្នាឡើយ។ នៅចុងបញ្ចប់ គេក៏បានដោះលែងលោកក្រេវីល ដោយរូបកាយដ៏គ្រាំគ្រា តែក្នុងនាមជាមិត្តសំឡាញ់ពិតប្រាកដ និងស្មោះត្រង់។ នាងណាអូមី ក៏ត្រូវការមិត្តសំឡាញ់ដូចនេះផងដែរ។ កាលស្វាមី និងកូនប្រុសគាត់បានស្លាប់ចោលគាត់អស់ គាត់បានជួបភាពទុរគត ហើយត្រូវធ្វើដំណើរផ្លូវឆ្ងាយទៅស្រុកកំណើតរបស់គាត់។ នាងណាអូមីក៏បានប្រាប់នាងរស់ ជាកូនប្រសារស្រីរបស់គាត់ ឲ្យបន្តរស់នៅក្នុងស្រុកម៉ូអាប់ ហើយកសាងជីវិតថ្មី សម្រាប់ខ្លួនឯង(នាងរស់ ១:៨-៩)។ នាងរស់ក៏បានឆ្លើយតបថា “សូមកុំទទូចឲ្យខ្ញុំទៅចោលអ្នកម្តាយ នឹងវិលទៅវិញ លែងតាមអ្នកម្តាយនោះឡើយ ដ្បិតកន្លែងណាដែលអ្នកម្តាយអញ្ជើញទៅ នោះខ្ញុំនឹងទៅតាម”(ខ.១៦)។ នាងរស់ក៏បានរួមដំណើរជាមួយនាងណាអូមី ទៅទឹកដីបរទេស ហើយក៏បានជួយផ្គត់ផ្គង់គាត់។ ភាពស្មោះត្រង់របស់នាងរស់ បានកែប្រែគ្រួសារដ៏ត្រដាបត្រដួសរបស់ពួកគេ ឲ្យក្លាយជាកេរដំណែលដ៏អស្ចារ្យ។ ជាច្រើនឆ្នាំក្រោយមក…
Read articleការបន្ថែមបន្ថយគោលជំហរ ដោយភាពកំសាក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«កាលពួកសង្គ្រាជ និងពួកអាជ្ញាបានឃើញទ្រង់ នោះក៏ស្រែកឡើងថា ឆ្កាងវា ឆ្កាងវាទៅ លោក ពីឡាត់ មានប្រសាសន៍ទៅគេថា ត្រូវឲ្យអ្នករាល់គ្នាយកគាត់ទៅឆ្កាងវិញចុះ ដ្បិតខ្ញុំមិនឃើញជាមានទោសអ្វីទេ។ ពួកសាសន៍យូដាឆ្លើយថា យើងខ្ញុំមានក្រឹត្យវិន័យ ហើយតាមក្រឹត្យវិន័យនោះ វាត្រូវស្លាប់ ពីព្រោះវាបានតាំងខ្លួនឡើងជាព្រះរាជបុត្រានៃព្រះ។ កាលលោក ពីឡាត់ បានឮពាក្យនោះ ក៏ភ័យរឹតតែខ្លាំងឡើង» (យ៉ូហាន ១៩:៦-៨)។ តើអ្នកនឹងរស់នៅ ដើម្បីសរសើរតម្កើងនរណា? កាលព្រះគ្រីស្ទទទួលការជំនុំជម្រះនៅពីមុខលោក ពីឡាត់ ជាអភិបាលជនជាតិរ៉ូម៉ាំង ក៏បានប្រកាសថា ព្រះអង្គគ្មានទោសទេ តែក្រោយមក គាត់នៅតែកាត់ទោសព្រះអង្គ។ លោក ពីឡាត់ ប្រកាសថា «ខ្ញុំមិនឃើញជាមានទោសអ្វីទេ» ហើយបន្ទាប់មក គាត់ក៏បានឲ្យគេវាយដុំព្រះអង្គយ៉ាងព្រៃផ្សៃ គឺការវាយដុំធ្ងន់ធ្ងរយ៉ាងខ្លាំង ដែលអាចកណ្ដាលឲ្យដាច់សរសៃឈាម និងគ្រាំក្នុង។ គាត់និយាយថា គាត់មិនឃើញព្រះអង្គមានទោសអ្វីទេ តែគាត់ក៏បានឲ្យពួកទាហានយកភួងបន្លាមកដាក់ពីលើព្រះកេសព្រះអង្គ ជាការចំអកឲ្យ ហើយបំពាក់អាវវែងពីលើព្រះអង្គ ហើយក្រាបបង្គំនៅចំពោះមុខព្រះអង្គ ដើម្បីបង្ហាញការស្អប់ខ្ពើម។ លោក ពីឡាត់ ប្រកាសថា គាត់មិនឃើញព្រះអង្គមានទោសអ្វីទេ តែតើគាត់បានដោះលែងព្រះអង្គទេ? ទេ គាត់បានប្រគល់ព្រះកាយព្រះអង្គឲ្យពួកពេជ្ឈឃាដដ៏កាចសាហាវ ដើម្បីប្រហារព្រះជន្មព្រះអង្គនៅលើឈើឆ្កាង។ គ្មាននរណាមានអារម្មណ៍តឹងតែងជាងលោក…
Read articleចែកចាយធនធានដំណឹងល្អ
រ៉ូម ១:៨-១៧ ដ្បិតខ្ញុំគ្មានសេចក្ដីខ្មាស ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ។ រ៉ូម ១:១៦ ទីកន្លែងជួបជុំគ្នា និងកន្លែងស្នាក់នៅ សម្រាប់ការប្រជុំអ្នកដឹកនាំ ក្នុងតំបន់ប្រជុំជន នៃទីក្រុងឈីកាហ្គោ មានភាពខុសគ្នាយ៉ាងខ្លាំង ពីភាពក្រីក្ររបស់មនុស្ស ដែលខ្ញុំបានជួប នៅតាមផ្លូវទៅកន្លែងប្រជុំនោះ គឺភាពក្រីក្ររបស់បុគ្គលដែលខ្វះអាហារ និងទីជម្រក។ ភាពខុសគ្នានេះបានជួយខ្ញុំមើលឃើញ និងចែកចាយអំពីអ្វីៗដែលយើងត្រូវការ ដែលរាប់បញ្ចូលទាំងការធ្វើផែនការ តាមចក្ខុវិស័យរបស់យើង ដើម្បីបម្រើទីក្រុងនេះ និងតំបន់ផ្សេងទៀត ដោយនាំធនធានដំណឹងល្អ (គឺអ្វីក៏ដោយដែលព្រះបានប្រទាន ដើម្បីជួយផ្សព្វផ្សាយព្រះរាជសារអំពីសេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះរបស់ព្រះអង្គ) ទៅកាន់កន្លែង ដែលគេត្រូវការធនធានដំណឹងល្អទាំងនេះខ្លាំងបំផុត។ កាលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅទីក្រុងរ៉ូម គាត់មិនទាន់បានទៅសួរសុខទុក្ខពួកគេនៅឡើយទេ តែគាត់ចង់ទៅសួរសុខទុក្ខពួកគេ បានជាគាត់មានប្រសាសន៍ថា “ដោយព្រោះខ្ញុំរឭកចង់ឃើញអ្នករាល់គ្នា ដើម្បីនឹងចែកអំណោយទានណាមួយ ខាងវិញ្ញាណមកអ្នករាល់គ្នា ប្រយោជន៍ឲ្យអ្នករាល់គ្នាបានតាំងនៅយ៉ាងខ្ជាប់ខ្ជួន គឺថា ឲ្យយើងបានសេចក្ដីកំសាន្តចិត្តគ្នាទៅវិញទៅមក ក្នុងពួកអ្នករាល់គ្នា ដោយសារសេចក្ដីជំនឿរបស់យើងនីមួយៗ គឺរបស់អ្នករាល់គ្នា នឹងរបស់ខ្ញុំផង”(រ៉ូម ១:១១-១២)។ លោកសាវ័កកំពុងទន្ទឹងរង់ចាំពេលដែលគាត់អាចចែកចាយ “អំណោយទាន” ដែលនឹងមានប្រយោជន៍ចំពោះគាត់ និងពួកគេ ខណៈពេលដែលពួកគេខិតខំរស់នៅថ្វាយព្រះយេស៊ូវ និងបម្រើអ្នកដទៃ។ ធនធានដែលយើងមាន ក៏រាប់បញ្ចូលអំណោយទានខាងវិញ្ញាណ និងធនធានជាសម្ភារៈ ដែលព្រះបានប្រទានយើងផងដែរ។ ចូរយើងបើកចិត្តឲ្យព្រះអង្គប្រើយើង…
Read articleការបន្ទាបខ្លួនដែលគ្មានអ្វីអាចប្រៀបផ្ទឹម (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ដូច្នេះ ព្រះយេស៊ូវក៏យាងចេញទៅក្រៅ ទាំងពាក់ភួងបន្លា និងអាវពណ៌ស្វាយនោះ រួចលោក ពីឡាត់ មានប្រសាសន៍ទៅគេថា មើលចុះ មនុស្សនេះហើយ» (យ៉ូហាន ១៩:៥)។ នៅពេលដែលគេជំនុំជម្រះទោសព្រះយេស៊ូវ ព្រះអង្គបានឈរដោយមានភួងបន្លានៅលើព្រះកេស ពាក់អាវវែងរបស់អ្នកដទៃ ហើយត្រូវគេបង្ខំឲ្យកាន់ដើមបបុស តំណាងឲ្យដំបងរាជដែលទាំងអស់នេះ គឺសុទ្ធតែជាការចំអកឲ្យភាពជាស្ដេចរបស់ព្រះអង្គ ខណៈពេលដែលលោក ពីឡាត់ ជាអភិបាលជនជាតិរ៉ូម៉ាំងប្រកាសទៅកាន់ហ្វូងមនុស្សដែលកំពុងជ្រួលច្របល់ថា «មើលចុះ មនុស្សនេះហើយ!» ពាក្យទាំងនោះជាពាក្យដែលគេប្រើក្នុងន័យចំអក តែជាពាក្យដែលសក្ដិសមចំពោះព្រះអង្គសង្គ្រោះនៃពិភពលោក ដែលបានបន្ទាបព្រះកាយដោយសេចក្តីស្រឡាញ់ដ៏លើសលប់ចំពោះលោកីយ៍។ គំរូរបស់ព្រះអង្គបានផ្តល់ឲ្យយើងនូវមេរៀនជាច្រើន។ ក្នុងនាមព្រះអង្គជាក្សត្រដែលបានបន្ទាបព្រះកាយ ព្រះអង្គបានអត់ទ្រាំនឹងការប្រមាថមកលើភាពជាក្សត្ររបស់ព្រះអង្គ និងការវាយដំដ៏សាហាវ មុនពេលគេធ្វើគុតព្រះអង្គ តែព្រះអង្គមិនបានមានបន្ទូលការពារអង្គទ្រង់ សូម្បីតែមួយម៉ាត់។ ហើយតើគេបានកាត់ទោសព្រះអង្គពីបទអ្វី? តើពីបទប្រោសជំងឺស្ត្រីដែលពិការអស់រយៈពេល១៨ឆ្នាំ (លូកា ១៣:១០-១៣)? ឬពីបទប្រោសកូនរបស់ស្ត្រីមេម៉ាយម្នាក់ឲ្យរស់ឡើងវិញឬ (លូកា ៧:១១-១៧)? ឬមួយពីបទប្រោសលោក ឡាសា ឲ្យរស់ឡើងវិញ (យ៉ូហាន ១១:១-៤៤)? ពុំនោះទេ តើពីបទលើកក្មេងៗឲ្យអង្គុយលើភ្លៅព្រះអង្គ ហើយលើកទឹកចិត្តពួកសាវ័កឲ្យយល់ថា «នគរស្ថានសួគ៌មានសុទ្ធតែមនុស្សដូចវារាល់គ្នា» (ម៉ាថាយ ១៩:១៤)? តើពួកអ្នកចោទប្រកាន់ព្រះយេស៊ូវបានដាក់ទោសព្រះអង្គដោយផ្អែកទៅលើអ្វី? ពួកគេមិនអាចឆ្លើយបានទេ តែពួកគេនៅតែដាក់ទោសព្រះអង្គ។ កាលព្រះអម្ចាស់បន្ទាបខ្លួន ហើយនៅស្ងៀម…
Read article