មិនឲ្យកូនចចកចូលមកបំផ្លាញទំនាក់ទំនង
សូមអាន : បទចម្រៀងសាឡូម៉ូន ២:៨-១៧ ចូរយើងទៅចាប់ចចក គឺជាកូនចចកទាំងប៉ុន្មាន ដែលបំផ្លាញចំការទំពាំងបាយជូរទៅ។ បទចម្រៀងសាឡូម៉ូន ២:១៥ មានពេលមួយ ខ្ញុំមានចិត្តរំភើបរីករាយណាស់ ដែលបានដាំដំណាំហូបផ្លែ និងដាំបន្លែ ក្នុងទីធ្លាក្រោយផ្ទះ។ បន្ទាប់មក ខ្ញុំក៏បានកត់សំគាល់ឃើញរន្ធតូចៗ នៅក្នុងដី។ ពេលដែលដើមស្តូបឺរីចេញផ្លែដំបូងមិនទាន់ទំផង ផ្លែទាំងនោះក៏បានបាត់។ ថ្ងៃមួយ ខ្ញុំមានការបាក់ទឹកចិត្ត ពេលដែលរកឃើញថា ដើមស្តូបឺរីដែលធំជាងគេបានរលើងឫសទាំងស្រុង ហើយក៏បានក្រៀមស្វិតអស់ នៅក្រោមកម្តៅថ្ងៃ ដោយសារសត្វទន្សាយមួយក្បាល ដែលកំពុងរស់នៅក្នុងរន្ធក្រោយផ្ទះខ្ញុំ។ ខ្ញុំមានការសោកស្តាយ ដែលមិនបានយកចិត្តទុកដាក់ ចំពោះរន្ធតូចៗជាសញ្ញាដាស់តឿន ដែលខ្ញុំបានឃើញនៅថ្ងៃមុន។ បទកំណាព្យនៃសេចក្តីស្រឡាញ់ដ៏មានន័យ ក្នុងកណ្ឌគម្ពីរបទចម្រៀងសាឡូម៉ូន បានកត់ទុកនូវការសន្ទនារវាងបុរស និងនារីវ័យក្មេងមួយគូ។ បុរសនោះក៏បានដាស់តឿននារីជាទីស្រឡាញ់របស់ខ្លួន អំពីសត្វចង្រៃដែលនឹងមកបំផ្លាញសួនច្បារនៃសេចក្តីស្រឡាញ់របស់ពួកគេ ជាពាក្យប្រៀបប្រដូចអំពីទំនាក់ទំនងរបស់ពួកគេ។ គឺដូចដែលគាត់បានពោលថា “ចូរយើងទៅចាប់ចចក គឺជាកូនចចកទាំងប៉ុន្មានដែលបំផ្លាញចំការទំពាំងបាយជូរទៅ ដ្បិតទំពាំងបាយជូររបស់យើងកំពុងតែផ្កាហើយ”(បទចម្រៀងសាឡូម៉ូន ២:១៥)។ គាត់ប្រហែលជាបានឃើញតម្រុយអំពីសត្វចចក ដែលអាចមកបំផ្លាញសេចក្តីស្រឡាញ់របស់ពួកគេ ដែលមានដូចជាការច្រណែន កំហឹង ការកុហក ឬការព្រងើយកន្តើយ។ ព្រោះគាត់ពេញចិត្តនឹងសម្រស់របស់កូនក្រមុំគាត់(ខ.១៤) បានជាគាត់មិនបណ្តោយឲ្យមានវត្តមាននៃសេចក្តីអាក្រក់ឡើយ។ នាងមានតម្លៃយ៉ាងខ្លាំងចំពោះគាត់ ប្រៀបដូចជា “ផ្កាកំភ្លឹងដុះនៅកណ្តាលគុម្ពបន្លា”(ខ.២)។ ហេតុនេះហើយគាត់ស្ម័គ្រចិត្តធ្វើការការពារទំនាក់ទំនងរបស់គាត់។…
Read articleព្រះទ្រង់ហៅឈ្មោះអ្នក
សូមអាន : លោកុប្បត្តិ ១៦:១-៩,១៦ ទ្រង់មានព្រះបន្ទូលសួរថា នែហាការ បាវសារ៉ាយអើយ តើឯងមកពីណា ហើយគិតទៅឯណាហ្នឹង? លោកុប្បត្តិ ១៦:៨ ណាថាលា(Natalia) បានធ្វើដំណើរទៅប្រទេសផ្សេង តាមការសន្យាថានឹងបានទទួលការអប់រំនៅសាលាល្អៗ។ តែមិនយូរប៉ុន្មាន បុរសជាឪពុករបស់ក្រុមគ្រួសារដែលនាងស្នាក់នៅជាមួយ ក៏បានចាប់ផ្តើមធ្វើបាបខាងផ្លូវកាយ និងផ្លូវភេទរបស់នាង។ គាត់បានបង្ខំនាងឲ្យធ្វើការជាអ្នកបម្រើក្នុងផ្ទះ និងមើលកូនរបស់គាត់ ដោយគ្មានប្រាក់កំរៃ។ គាត់ថែមទាំងបានបង្ខាំងនាងមិនឲ្យចេញក្រៅផ្ទះ ឬប្រើទូរស័ព្ទឡើយ។ ដូចនេះ នាងក៏បានក្លាយជាទាសកររបស់គាត់។ លោកអាប់រ៉ាម និងនាងសារ៉ាយមានបាវបម្រើម្នាក់ជាជនជាតិអេស៊ីព្ទ ឈ្មោះហាការ។ ពួកគេមិនដែលហៅឈ្មោះរបស់នាង ពួកគេគ្រាន់តែហៅនាងថា “បាវរបស់ខ្ញុំ” ឬ “បាវរបស់អ្នក”(លោកុប្បត្ដិ ១៦:២,៥-៦)។ ហើយពួកគេគ្រាន់តែចង់ប្រើនាង ដើម្បីបង្កើតកូនសម្រាប់ស្នងមរតកលោកអ័ប្រាហាំប៉ុណ្ណោះ។ ព្រះទ្រង់មិនដូចពួកគេទេ។ ទេវតានៃព្រះអម្ចាស់បានបង្ហាញអង្គទ្រង់ជាលើកដំបូង ក្នុងព្រះគម្ពីរ ពេលទ្រង់មានបន្ទូលទៅកាន់នាងហាការនៅវាលរហោស្ថាន កាលនាងកំពុងមានផ្ទៃពោះ។ ទេវតានៃព្រះអម្ចាស់គឺជាអ្នកនាំសាររបស់ព្រះ ឬជាព្រះ។ នាងហាការរជឿថា ទ្រង់ជាព្រះ ព្រោះនាងនិយាយថា នៅទីនេះ នាងបានឃើញព្រះដែលទ្រង់ទតឃើញនាង(ខ.១៣)។ ព្រះអង្គក៏បានហៅឈ្មោះនាងថា “នែហាការ បាវសារ៉ាយអើយ តើឯងមកពីណា ហើយគិតទៅឯណាហ្នឹង?”(ខ.៨)។ ព្រះទ្រង់ក៏បានទតឃើញណាថាលា ហើយក៏បាននាំមនុស្សទៅជួយរំដោះនាង។…
Read articleមានរូបភាពដូចព្រះ
ព្រះទ្រង់បានបង្កើតមនុស្សជាតិ យ៉ាងពិសេស ដើម្បីឆ្លុះបញ្ចាំងឲ្យគេឃើញចារិកលក្ខណៈរបស់ព្រះអង្គ។ នៅថ្ងៃនេះដែរ លោកគ្រូ អ ស៊ី ស្រ្ពោល សូមលើកឡើងផ្អែកទៅលើមូលដ្ឋានគ្រឹះនៃទេវសាស្រ្ត ដើម្បីបកស្រាយអំពីការបង្គាប់របស់ព្រះ ឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង។ អត្ថបទ ព្រះគម្ពីរបានចែងថា ក្នុងចំណោមជីវិតទាំងអស់ដែលព្រះទ្រង់បានបង្កើត ព្រះអង្គបានបង្កើតមនុស្សមកឲ្យមានរូបភាពដូចព្រះអង្គ។ ដូចនេះ មនុស្សយើងមានសមត្ថភាពដ៏អស្ចារ្យ ដើម្បីឆ្លុះបញ្ចាំង និងបង្ហាញដល់ស្នាព្រះហស្តដទៃទៀតរបស់ព្រះអង្គ ឲ្យឃើញចារិកលក្ខណៈរបស់ព្រះអង្គ។ យើងមានដើមកំណើត នៅក្នុងគោលបំណងដ៏បរិសុទ្ធរបស់ព្រះ។ គោលដៅចុងក្រោយនៃជីវិតរបស់យើង គឺជាការទទួលសិរីល្អដ៏អស់កល្ប ដែលព្រះវរបិតា បានត្រៀមទុកឲ្យយើង ចាប់តាំងពីដើមកំណើតនៃពិភពលោក។ ដូចនេះ ការអ្វីដែលបានកើតឡើង ចាប់តាំងពីពេលដែលព្រះអង្គបង្កើត រហូតដល់ពេលដែលយើងទទួលសិរីល្អដ៏អស់កល្ប គឺសុទ្ធតែសំខាន់។ របៀបដែលយើងប្រព្រឹត្តចំពោះអ្នកដែលមានពណ៌សម្បុរ ពូជសាសន៍ និងប្រភេទខុសពីយើង គឺសុទ្ធតែសំខាន់ ព្រោះព្រះទ្រង់បានបង្កើតពួកគេមក ឲ្យមានភាពដូចព្រះអង្គ ហើយពួកគេនៅតែមានភាពដូចព្រះអង្គ នៅក្នុងខ្លួន ទោះពួកគេនៅមានបាបក៏ដោយ។ ព្រះអង្គបានត្រាស់ហៅយើង ឲ្យស្រឡាញ់ពួកគេ ដូចដែលយើងស្រឡាញ់ខ្លួនឯង។
Read articleសម្លេងស្រែកយំ នៃការប្រែចិត្ត
សូមអាន : អេសាយ ៣០:១៩-២៦ ទ្រង់នឹងមានព្រះគុណចំពោះឯង ដោយឮសំឡេងឯងស្រែកកាលណាទ្រង់ឮ នោះទ្រង់នឹងឆ្លើយមកឯង។ អេសាយ ៣០:១៩ ពេលដែលកូនង៉ែតយំ វាជាសញ្ញាបង្ហាញថា ពួកគេកំពុងតែអស់កម្លាំង ឬឃ្លានហើយមែនទេ? យោងតាមការសិក្សារបស់វេជ្ជបណ្ឌិត នៅសកលវិទ្យាល័យប្រោន លក្ខណៈខុសគ្នានៃកាយំរបស់កូនង៉ែត ក៏អាចផ្តល់ឲ្យយើងនូវតម្រុយសំខាន់ៗ ដែលនាំឲ្យយើងដឹងអំពីបញ្ហាផ្សេងទៀត។ វេជ្ជបណ្ឌិតទាំងនោះក៏បានបង្កើតកម្មវិធីកុំព្យូទ័រមួយ សម្រាប់វាស់ស្ទង់កត្តានៃការយំរបស់កូនង៉ែត ដែលមានសម្លេងខ្ពស់ឬទៀប សម្លេងខ្លាំងឬខ្សោយ ហើយសម្លេងច្បាស់ប៉ុណ្ណា ដើម្បីឲ្យដឹងថា មានបញ្ហាអ្វីកំពុងកើតឡើង នៅក្នុងចំណុចកណ្តាលនៃប្រព័ន្ធប្រសាទរបស់កូនង៉ែតទាំងនោះ។ ហោរាអេសាយបានថ្លែងទំនាយថា ព្រះទ្រង់នឹងស្តាប់ឮសម្លេងយំរបស់រាស្រ្តព្រះអង្គ ដោយជ្រាបអំពីសណ្ឋាននៃចិត្តរបស់ពួកគេ ហើយឆ្លើយតប ដោយព្រះគុណព្រះអង្គ។ នគរយូដាមិនបានស្តាប់តាមព្រះអម្ចាស់នោះទេ តែផ្ទុយទៅវិញ ពួកគេមិនអើពើចំពោះហោរារបស់ព្រះអង្គ ហើយក៏បានទៅស្វែងរកជំនួយ នៅក្នុងការចងសម្ព័ន្ធមិត្តជាមួយនគរអេស៊ីព្ទ(អេសាយ ៣០:១-៧)។ ព្រះអម្ចាស់ក៏បានប្រាប់ពួកគេថា បើពួកគេនៅតែបន្តសម្រេចចិត្តបះបោរទាស់នឹងព្រះអង្គ ព្រះអង្គនឹងឲ្យពួកគេទទួលបរាជ័យ និងក្តីអាម៉ាស់។ ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គក៏សព្វព្រះទ័យនឹងរង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់ពួកគេដែរ ដើម្បីឲ្យទ្រង់មានសេចក្តីអាណិតមេត្តាដល់ពួកគេ(ខ.១៨)។ ការជួយសង្គ្រោះនឹងកើតមាន តែតាមរយៈការស្រែកយំ ដោយការប្រែចិត្ត និងសេចក្តីជំនឿប៉ុណ្ណោះ។ បើរាស្រ្តព្រះអង្គពិតជាស្រែករកព្រះអង្គ ព្រះអង្គនឹងអត់ទោសឲ្យអំពើបាបរបស់ពួកគេ ហើយប្រទានកម្លាំងខាងវិញ្ញាណដល់ពួកគេជាថ្មី(ខ.៨-២៦)។ ព្រះអង្គក៏សព្វព្រះទ័យនឹងឆ្លើយតបយ៉ាងដូចនេះ ចំពោះអ្នកជឿព្រះយេស៊ូវក្នុងសម័យបច្ចុប្បន្នផងដែរ។ ពេលណាសម្លេងយំនៃការប្រែចិត្ត…
Read articleហេតុផលដែលនាំឲ្យមានការភ័យខ្លាច
សូមអាន : ទំនុកដំកើង ១១៨:១-៧ ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំៗនឹងមិនខ្លាចអ្វីឡើយ។ តើមនុស្សអាចនឹងធ្វើអ្វីដល់ខ្ញុំបាន? ទំនុកដំកើង ១១៨:៦ កាលពីក្មេង ទីធ្លាសាលា គឺជាកន្លែងដែលក្មេងទំនើងចូលចិត្តធ្វើទុក្ខបុកម្នេញក្មេងដទៃទៀត ហើយក្មេងៗដូចខ្ញុំត្រូវគេធ្វើបាប ដោយយើងប្រឆាំងតិចតួចបំផុតចំពោះពួកគេ។ ខណៈពេលដែលខ្ញុំឈ្ងោកមុខ នៅចំពោះមុខពួកគេ រឿងក៏ប្រែជាកាន់តែអាក្រក់ ដោយពួកគេចម្អកឲ្យយើងថា “តើឯងខ្លាចទេ? ឯងខ្លាចយើងហើយ មែនទេ? គ្មាននរណាជួយឯងទេ”។ តាមពិត ភាគច្រើនខ្ញុំពិតជាមានការភ័យខ្លាចមែន ហើយដោយមានហេតុផលដ៏ល្អ។ ខ្ញុំត្រូវគេវាយដុំកាលពីមុន បានជាខ្ញុំដឹងថា ខ្ញុំមិនចង់ត្រូវគេវាយដុំទៀតទេ។ ហេតុនេះហើយ តើខ្ញុំត្រូវធ្វើដូចម្តេច ហើយតើខ្ញុំអាចទុកចិត្តនរណា ពេលដែលខ្ញុំមានការភ័យខ្លាច? បើសិនជាអ្នកមានអាយុ៨ឆ្នាំ ហើយត្រូវក្មេងដែលធំជាង និងខ្លាំងជាង ធ្វើបាបអ្នក នោះការភ័យខ្លាចនោះ ជារឿងសមហេតុផល។ កាលស្តេចដាវីឌប្រឈមមុខដាក់ការវាយប្រហារ ទ្រង់បានឆ្លើយតប ដោយទំនុកចិត្ត ជាជាងដោយការភ័យខ្លាច ព្រោះទ្រង់ជ្រាបថា ទ្រង់មិនបានប្រឈមមុខដាក់ការគំរាមកំហែង តែម្នាក់ឯងឡើយ។ គឺដូចដែលទ្រង់ពោលឡើងថា “ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំៗនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចនឹងធ្វើអ្វីដល់ខ្ញុំបាន?”(ទំនុកដំកើង ១១៨:៦)។ កាលពីក្មេង ខ្ញុំមិនច្បាស់ថា ខ្ញុំអាចយល់អំពីកំរិតនៃការទុកចិត្តរបស់ស្តេចដាវីឌនោះឡើយ។ តែទោះជាយ៉ាងណាក៏ដោយ ពេលខ្ញុំធំពេញវ័យ ខ្ញុំបានរៀនសូត្រច្រើន ពីការដើរជាមួយព្រះគ្រីស្ទអស់ជាច្រើនឆ្នាំ…
Read articleអំណាចនៃការអត់ទោសបាប រំដោះយើងឲ្យមានសេរីភាព
“បាបនាងបានអត់ទោសឲ្យនាងហើយ”។ លូកា ៧:៤៨ មានស្រ្តីម្នាក់បានចូលមករកព្រះយេស៊ូវ ដោយការទួញយំ ហើយក៏បានលាងព្រះបាទព្រះអង្គ។ យើងអាចដឹងច្បាស់ថា នាងមានអារម្មណ៍អៀនខ្មាស ព្រោះកែវភ្នែករបស់លោកស៊ីម៉ូនចង់បង្ហាញដល់មនុស្សម្នាក់ៗ ដែលមានវត្តមាននៅទីនោះថា ស្រ្តីនេះជាមនុស្សមានបាប ហើយចង់បង្ហាញថា ព្រះយេស៊ូវគ្មានមូលហេតុអ្វី ដែលត្រូវឲ្យនាងប៉ះព្រះបាទព្រះអង្គនោះឡើយ។ ជាការពិតណាស់ នាងជាមនុស្សមានបាប។ មានពេលដែលយើងមានភាពអាម៉ាសពិតប្រាកដ តែមិនអាម៉ាសជារៀងរហូតនោះទេ។ ព្រះយេស៊ូវមានបន្ទូលថា ព្រះអង្គបានអត់ទោសបាបឲ្យនាងហើយ (លូកា ៧:៤៨)។ ពេលដែលភ្ញៀវទាំងឡាយកំពុងរអ៊ូអំពីរឿងនេះ ព្រះអង្គក៏បានពង្រឹងជំនឿនាងថា “សេចក្តីជំនឿរបស់នាងបានសង្គ្រោះនាងហើយ អញ្ជើញនាងទៅ ឲ្យបានប្រកបដោយសេចក្តីសុខចុះ”(លូកា ៧:៥០)។ តើព្រះយេស៊ូវបានជួយនាងជម្នះផលវិបាកនៃក្តីអាម៉ាស់ ដោយរបៀបណា? គឺព្រះអង្គបានមានបន្ទូលសន្យានាងថា “សេចក្តីជំនឿរបស់នាងបានសង្គ្រោះនាងហើយ អញ្ជើញនាងទៅ ឲ្យបានប្រកបដោយសេចក្តីសុខចុះ”។ ត្រង់ចំណុចនេះ ព្រះអង្គបានប្រកាសថា ឥឡូវនេះ ការអត់ទោស ចំពោះអំពើបាបពីអតីតកាលបាននាំមកនូវសេចក្តីសុខសាន្ត ឬសន្តិភាព ក្នុងពេលអនាគតហើយ។ ដូចនេះ បញ្ហារបស់នាងនៅពេលនេះ គឺត្រូវមានជំនឿលើព្រះគុណរបស់ព្រះ សម្រាប់ពេលអនាគត ដែលបានចាក់ឫសចូលទៅក្នុងព្រះរាជកិច្ចនៃការអត់ទោសបាបរបស់ព្រះយេស៊ូវ និងព្រះបន្ទូលដែលរំដោះឲ្យមានសេរីភាព។ នេះជារបៀប ដែលយើងម្នាក់ៗត្រូវតយុទ្ធនឹងភាពអាម៉ាសដ៏ត្រឹមត្រូវ មិនមែនក្តីអាម៉ាសក្លែងក្លាយ តែក្តីអាម៉ាសដែលយើងពិតជាមានមែន ក្តីអាម៉ាសដែលគំរាមថា នឹងនៅបន្តមានយូរពេក ធ្វើឲ្យយើងរកធ្វើអ្វីមិនកើត។ យើងត្រូវតែជម្នះការមិនជឿ…
Read article