ជំនឿរបស់លោកលីនខិន មកលើការរៀបចំរបស់ព្រះ
អើហ្ន៎ប្រាជ្ញា និងចំណេះដ៏បរិបូររបស់ព្រះជ្រៅណាស់តើ ឯព្រះដំរិះរបស់ទ្រង់ តើមានអ្នកណានឹងស្ទង់បាន ហើយផ្លូវទ្រង់ តើមានអ្នកណានឹងរកតាមបាន! (រ៉ូម ១១:៣៣)។
អើហ្ន៎ប្រាជ្ញា និងចំណេះដ៏បរិបូររបស់ព្រះជ្រៅណាស់តើ ឯព្រះដំរិះរបស់ទ្រង់ តើមានអ្នកណានឹងស្ទង់បាន ហើយផ្លូវទ្រង់ តើមានអ្នកណានឹងរកតាមបាន! (រ៉ូម ១១:៣៣)។
ដ្បិតអ្នកណាដែលធ្វើជាបាវបំរើគេ ក្នុងកាលដែលព្រះអម្ចាស់ហៅមក នោះជាអ្នកជារបស់ព្រះអម្ចាស់ ហើយអ្នកជាណាដែលទ្រង់ហៅមក នោះជាបាវបំរើនៃព្រះគ្រីស្ទវិញ។ ១កូរិនថូសស ៧:២២
មានមនុស្សជាច្រើនបានបន្ទាបតម្លៃរបស់ជំនឿ ដែលនាំឲ្យបានសង្គ្រោះ ដោយចាត់ទុកជំនឿ គ្រាន់តែជាការសម្រេចចិត្តទទួលជឿព្រះ ដោយគ្មានការកែប្រែបំណងប្រាថ្នា និងការស្វែងរក។
តែកំណប់ទ្រព្យរបស់ព្រះល្អប្រសើរជាងរបស់ទាំងនោះឆ្ងាយណាស់ ហើយក៏ស្ថិតស្ថេរផង។ សេចក្តីស្លាប់មិនអាចរារាំងកំណប់ទ្រព្យទាំងនោះបានទេ ក៏ប្រសើរជាងមាសប្រាក់ ព្រោះមាសប្រាក់ទាំងអស់សុទ្ធតែជាកម្មសិទ្ធិព្រះអង្គ ហើយព្រះអង្គជាព្រះវរបិតារបស់យើង។ យើងនឹងទទួលមរតកពីព្រះអង្គ។ “របស់នៅជំនាន់សព្វថ្ងៃ ឬទៅមុខក្តី នោះសុទ្ធតែជារបស់ផងអ្នករាល់គ្នាទាំងអស់ តែឯអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទវិញ ហើយព្រះគ្រីស្ទ ទ្រង់ជារបស់ព្រះ”(១កូរិនថូស ៣:២២-២៣)។
យើងមានអំណរដ៏អស្ចារ្យ ព្រោះយើងដឹងថា យើងមិនមែនជាព្រះ តែផ្ទុយទៅវិញ យើងមានអំណរដ៏អស្ចារ្យដែលបានស្គាល់ព្រះអង្គ!
ក្នុងចំណោមចោរពីរនាក់ ដែលគេបានឆ្កាងនៅក្បែរព្រះយេស៊ូវ មានម្នាក់ដែលបានប្រែចិត្តទទួលជឿព្រះអង្គ តែបន្ទាប់មក គាត់រស់នៅបានប្រហែល១ម៉ោងទៀតប៉ុណ្ណោះ។ គាត់ក៏បានស្លាប់ តែគាត់បានផ្លាស់ប្រែហើយ។ គាត់បានរស់នៅលើឈើឆ្កាង ក្នុងនាមជាមនុស្សកើតជាថ្មី មានអាកប្បកិរិយា និងទង្វើរថ្មី។ ប៉ុន្តែ ៩៩.៩៩% នៃជីវិតគាត់ មិនបានរស់នៅឲ្យមានប្រយោជន៍ឡើយ។ ដូចនេះ តើរយៈពេលតែពីរបីម៉ោងចុងក្រោយនៃជីវិតគាត់ ដែលមានការកើតជាថ្មីនោះ មានសារៈសំខាន់ទេ?
នៅក្នុងជីវិតនេះ យើងសង្កេតឃើញថា មនុស្សអាក្រក់ហាក់ដូចជាចេះតែចម្រុងចម្រើន។ តែព្រះគម្ពីរបានចែងថា “ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ កុំឲ្យក្តៅចិត្ត ដោយព្រោះអ្នកដែលចំរើនក្នុងផ្លូវគេ ឬមនុស្សដែលបង្កើតការអាក្រក់សំរេចបាននោះឡើយ”(ទំនុកដំកើង ៣៧:៧)។