ឆ្លុះបញ្ចាំង
ចាប់តាំងពីខ្ញុំបានចាប់ផ្តើមកត់ត្រាកំណត់ហេតុប្រចាំថ្ងៃខាងផ្នែកព្រលឹង វិញ្ញាណមក មិនយូរប៉ុន្មាន ខ្ញុំបានកន្លងផុត20ឆ្នាំហើយ។ ខណៈដែលខ្ញុំអានសាឡើងវិញនូវពីបីសន្លឹកដំបូង ខ្ញុំភ្ញាក់ផ្អើរមែនទែន ដែលរូបខ្ញុំបានបន្តកត់ត្រារៀងរហូតមក។ ឥឡូវនេះ អ្នកមិនអាចចំណាយលុយទិញ ខ្ញុំឱ្យឈប់កត់ត្រាកំណត់ហេតុប្រចាំថ្ងៃបានឡើយ! នៅត្រង់នេះមានអត្ថប្រយោជន៍មួយចំនួន ដែលខ្ញុំបានទទួលពីកំណត់ត្រាប្រចាំថ្ងៃនេះដូចជា ៖ ទាក់ទងនឹងបទពិសោធន៍ជីវីត ខ្ញុំឃើញថាការចម្រើនឡើង និងការបរ៉ាជ័យ ទាំងពីរនេះគឺជាផ្នែកមួយនៃដំណើតជីវិតមនុស្ស។ ខ្ញុំបាននឹកចាំពីព្រះគុណរបស់ព្រះជាម្ចាស់ នៅពេលដែលខ្ញុំអានពីរបៀបដែលព្រះជាម្ចាស់បានជួយខ្ញុំ ដើម្បីរកដំណោះស្រាយក្នុងបញ្ហាដ៏ធំមួយ។ ខ្ញុំចម្រើនឡើង ខាងឯគំនិតយោបលដែលបានមកពីការខំតយុទ្ឋជាច្រើននៅអតីតកាល ហើយ អាចជួយខ្ញុំនូវស្ថានការណ៍បច្ចុប្បន្នដែលកំពុងប្រឈមមុខ។ ការសំខាន់បំផុត ក្នុងកំណត់ត្រាប្រចាំថ្ងៃរបស់ខ្ញុំបង្ហាញខ្ញុំពីកិច្ចការយ៉ាងស្មោះត្រង់ដែលព្រះបានធ្វើនៅក្នុងជីវិតរបស់ខ្ញុំ។ បទគម្ពីរជាច្រើនក្នុងទំនុកដំកើង គឺដូចជាកំណត់ត្រាប្រចាំថ្ងៃខាងវិញ្ញាណ។ ក្នុងបទគម្ពីរទាំងនោះ តែងតែសរសេរចុះពីរបៀបដែលព្រះជាម្ចាស់បានជួយគេក្នុងពេលសាកល្បង។ ក្នុងបទគម្ពីរទំនុកដំកើងជំពូក 40 បានសរសេរថា ៖ “ខ្ញុំបានរងចាំព្រះយេហូវ៉ាដោយអំណត់ ទ្រង់ក៏បានផ្អៀងព្រះកាណ៌មកស្តាប់ ហើយទទួលតាមសម្រែករបស់ខ្ញុំ ទ្រង់បានស្រង់ខ្ញុំចេញពីអន្លង់គួរស្បើម…ដាក់ជើងខ្ញុំលើថ្មដាព្រមទាំងតាំងជំហានខ្ញុំឱ្យខ្ផាប់ខ្ផួន ”(ខ.1-2)។ ក្រោយមក ដាវីឌអានបទគម្ពីរទំនុកដំកើងប៉ុណ្ណោះ ដើម្បីរំលឹកពីការសង្គ្រោះដ៏ស្មោះត្រង់របស់ព្រះ។ ការរក្សានូវកំណត់ត្រាប្រចាំថ្ងៃ ប្រហែលជាមានប្រយោជន៍ចំពោះលោកអ្នកផងដែរ។ កំណត់ត្រានេះ អាចជួយលោកអ្នកឱ្យមើលឃើញកាន់តែច្បាស់ឡើងនូវអ្វី ដែលព្រះជាម្ចាស់កំពុងតែបង្រៀនលោកអ្នកពីដំណើរជីវិត ហើយក៏ជាមូលហេតុដើម្បីឱ្យអ្នកឆ្លុះបញ្ចាំងពីភាពស្មោះត្រង់របស់ព្រះជាម្ចាស់។ __Dennis Fisher
Read article