November 2013

You are here:
អ្វីៗគ្រប់យ៉ាងដើម្បីព្រះអង្គ

ពេល នាង​ស្ស៊េរី​ភ្ជាប់​ពាក្យ មិត្ត​នាង​ឈ្មោះ​អាមីបានចូ​លរួ​ម​អបអរ​សាទរ។ នាង​អាមីរៀប​ចំពិធីជ​ប់លៀ​ង ជួយ​រើស​សម្លៀក​បំពាក់​រៀប​ការ ដើរ​ពីមុ​ខនាង​ និង​អង្គុយ​នៅ​ក្បែរនា​ងក្នុ​ងពិ​ធីនោះ​។ ពេល​នាង​ស្ស៊េរី​បាន​រៀប​ការ​រួច​ហើយមា​ន​កូន​ នាង​អាមី​ជួយ​រៀបចំ​​ពិធី​បង្កក់​កូន​យ៉ាង​សប្បាយ​ជូន​នា​ងទៀ​តផង។ ក្រោយ​មក នាង​ស្ស៊េរី​ប្រាប់​អាមី​ថា៖ «ពេល​ខ្ញុំ​លំបាក​មាន​តែ​ឯង​ទេជួ​យ​ខ្ញុំ ជាពិ​សេស​ខ្ញុំដឹ​ង​ថា ឯង​ស្រឡាញ់​ខ្ញុំ ហើយ​ក៏​រីក​រាយ​នឹង​ជួយ​ខ្ញុំដែ​រ។ ឯង​មិន​ដែល​ច្រណែន​ខ្ញុំ​ទេ​ គឺ​ជួយ​រៀប​ចំ​កម្ម​វិធី​ជា​ច្រើន​ឲ្យ​ខ្ញុំ»។ នៅ​ពេល​សិស្ស​លោក​យ៉ូហាន​បាន​ឮ​ថា មានគ្រូ​​ថ្មីមួ​យ​នា​ម​ព្រះយេ​ស៊ូវ និង​មាន​មនុ​ស្ស​ជាច្រើ​ន​ដើរ​តាម​ព្រះអង្គ គេ​គិ​ត​ថាលោ​កយ៉ូ​ហាន​នឹង​ច្រណែន​នឹង​ព្រះ​យេស៊ូវ ​(យ៉ូហាន៣:២៦)។ ហេតុ​ដូច្នេះ គេក៏​ម​កប្រា​ប់​លោក​យ៉ូហាន​ថា៖​«ទ្រង់កំ​ពុង​តែ​ធ្វើពិ​ធីជ្រ​មុ​ជទឹ​ក​ ហើយ​មាន​មនុស្ស​ជា​ច្រើន​ចូល​រួម»។ លោក​យ៉ូហាន​ឆ្លើយ​តប​ថា៖«ខ្ញុំ​មិន​មែន​ជាព្រះ​គ្រីស្ទ​ទេ​ គឺ​គ្រា​ន់​តែទ​ទួល​បង្គាប់​នឹង​មក​នាំមុ​ខ​ទ្រង់​ប៉ុណ្ណោះ។​ អ្នក​ណាដែ​លយ​ក​ប្រពន្ធ នោះ​ឈ្មោះថា​ជា​ប្តី​ហើយ ​ឯពួ​ក​មិត្រ​សំឡាញ់​ដែល​ឈរស្តាប់​គាត់ កំពុង​ដែល​រៀប​ការ នោះក៏​មា​ន​សេចក្តី​អំណរ​ឡើង ដោយសារ​សំឡេងប្តី គឺ​យ៉ាង​នោះឯ​ង ដែល​សេចក្តី​អំណររប​ស់ខ្ញុំ​បា​នពោ​រ​ពេញ​ហើយ» (ខ២៨-២៩)។ ឥរិយាបថប​ន្ទាប​ខ្លួន គឺ​ជា​អត្ត​សញ្ញាណ​របស់​យើង។ កុំ​ឲ្យ​គិត​តែ​ពី​ប្រយោជន៍ផ្ទា​ល់​ខ្លួន អ្វី​ៗ​ដែល​អ្នក​រាល់​គ្នានឹ​ង​ធ្វើ ចូ​រធ្វើ​ដោយ​ថ្វាយសិ​រីរុ​ងរឿ​ងដ​ល់​ព្រះ​សង្រ្គោះនៃ​យើង​រាល់​គ្នាវិ​ញ។ «ត្រូវ​ឲ្យ​ព្រះអ​ង្គនោះ​បានចំ​រើន​ឡើង​ ហើ​យខ្ញុំ​ត្រូ​វថយ​វិ​ញចុះ​»(ខ.៣០)។-Anne Cetas

Read article
ចូររងចាំ…

នៅ កន្លែង​ដែល​ខ្ញុំរ​ស់​នៅ សរទរដូវ​ជារ​ដូវ​ដើរ​បរបាញ់​សត្វ​ព្រៃ។ ក្នុង​ពេល​ពីរ​បីសប្តាហ៍​ជារៀ​ង​រាល់​ឆ្នាំ រដ្ឋា​ភិបាល​ចេញ​អជ្ញា​ប័ណ្ណអោ​យប្រ​ជាជន​ដើរ​បរ​បាញ់ស​ត្វបា​នច្រើ​នប្រ​ភេទ។ អ្នក​បាញ់​សត្វ​ខ្លះស​ង់ជា​​ខ្ទម​ខ្ពស់​ផុត​ដី រង​ចាំ​បាញ់​សត្វ​ក្តាន់​ដើរ​ចូល​ក្នុង​អន្ទាក់។ ពេល​ខ្ញុំគិ​ត​ដល់​អ្នក​ប្រមាញ់ ដែល​ត្រូវ​រង​ចាំ​សត្វ​ក្ងាន​ដោយ​ចិត្ត​អត់​ធ្ម​ត់។ ហើយ​ខ្ញុំ​ក៏គិ​តថា​ បើយើ​ងរ​ង​ចាំ​ព្រះជា​ម្ចាស់​វិញ ពិត​ជា​ពិសេស​ណាស់។ យើង​តែង​តែ​យល់​ច្រឡំ​ពាក្យ រង់​ចាំ និង​ខ្ជះខ្ជា​យ។ បើយើ​ង​គិត​ដល់​អ្នក​ណាម្នា​ក់ យើង​តែង​តែគិ​ត​ថា យើងមិ​ន​បាន​ធ្វើ​អ្វីសោះ​ឲ្យ​បាន​សម្រេចតាម​បំណង នោះ​វា​ហាក់​បីដូ​ច​ជាខ្ជះ​ខ្ជាយ​ពេល​វេលា។ ការ​រង់​ចាំ​ផ្តល់​អត្ថ​ប្រយោជន៍​ជា​ច្រើ​ន​ដល់យើង​ ជា​ពិសេស​វា​បាន​បង្ហាញ​អំ​ពីជំ​នឿរ​បស់យើ​ង។ បើ​យើង​មាន​ជំនឿ​ខ្សោយ យើង​ត្រូវ​រង់​ចាំ។ ហើយ​បើអ្ន​​​កមាន​ជំនឿមាំ​មួន អ្នក​ប្រាកដ​ជា​អាច​រង​ចាំ​បាន​យូរ​ជាង​នេះ។ ពេល​យើង​អាន​ប្រវត្តិ​រឿង​ណូអែល​ក្នុង​គម្ពីរ លូកា ២ យើងបា​នរៀ​​ន​ពី​មនុ​ស្សពី​រនា​ក់ប​ង្ហាញ​ជំនឿ​ពួ​ក​គេ​ដោយ​ការ​ពេញ​ចិត្ត​រង​ចាំ។ លោកស៊ី​មា​ន និង​អាណា​បាន​រង​ចាំ​ពេល​យ៉ាង​យូរ តែ​ពួក​គេ​មិន​បាន​ខ្ជះខ្ជា​យពេ​ល​វេលា​ទេ គឺ​ព្រះ​ជាម្ចាស់​បាន​ដាក់​ពួ​ក​គេនៅ​កន្លែង​មួយ ដែល​ពួក​គេ​អាច​ធ្វើ​បន្ទាល់​អំ​ពីកា​រ​យាងម​ក​របស់​ព្រះ​មេស្ស៊ី(ខ.២២-៣៨)។ បើអ្ន​កអធិ​ស្ឋាន ហើយ​មិន​ឃើញ​ព្រះ​ជា​ម្ចាស់​ឆ្លើយ​តប​ភ្លាម​ៗ កុំ​អាល​បោះ​បង់​ចោល​ជំនឿឡើ​យ។-Julie Ackerman Link

Read article
អ្នកជិតខាងល្អជាងគេ

ទី កន្លែង​ដែល​អ្នក​រស់​នៅ ផ្តល់​ជូន​អ្នក​នូវ​របៀប​ដែល​អ្នក​អាច​រស់​បាន។ នៅ​តំបន់​ខ្ញុំ​រស់​នៅ​ ក្រុម​ហ៊ុន​ប្រមូល​សំរាម​នៅ​ព្រឹក​ថ្ងៃ​អង្គារ ហើយ​តួនាទី​ខ្ញុំត្រូ​វយ​ក​សំរាមមក​ដាក់​ខាង​ក្រៅ​ផ្ទះមួ​យយ​ប់មុ​ន។ ធ្វើ​ដូច្នេះ អ្នក​ជិត​ខាង​ខ្ញុំ​មិន​សូវ​សប្បាយ​ចិត្ត​សោះ ព្រោះ​មាន​ក្មេង​ៗ​លេង​ខាង​ក្រៅ​ផ្ទះ។ ដូច្នេះ​គេ​ដាក់​ស្លាក​សញ្ញា​គ្រប់​ទី​កន្លែ​ងប្រា​ប់​ដំណឹង​ដល់​អ្នក​បើក​បរ​ឲ្យប​ន្ថយ​ល្បឿន។ មានន័​យថា​ ខ្ញុំ​ត្រូវ​បើក​យឺ​ត​ៗ សម្លឹង​មើល​ក្មេ​ង​ៗ​កំពុង​តែរ​ត់ដេ​ញចា​ប់​បាល់​នៅ​ជុំវិញ​នោះ។ ជា​ការ​ប្រពៃ​ណាស់ ដែល​ធ្វើ​ឲ្យ​យើង​នឹក​ចាំថា​ ព្រះ​ជា​ម្ចាស់បា​ន​ដាក់​នគរ​របស់​ព្រះ​បុត្រា​នៅ​ក្នុង​យើង​ម្នាក់​ៗ ​(កូឡូស ១:១៣)។ ការ​រស់​នៅ​ក្នុ​ងមជ្ឈដ្ឋាន​របស់​ព្រះ​ មាន​ន័យ​ថា​ គំរូ​ជីវិ​តដែ​ល​ផ្លាស់​ប្រែនឹ​ង​បង្ហាញ​យ៉ាង​ច្បាស់។ ហេតុដូ​ច្នេះហើ​យ បាន​ជា​លោក​ប៉ុល​រំលឹក​យើង​ថា ដ្បិត​នគរ​ព្រះមិ​នសំរេច​នឹ​ងកា​រ​ស៊ី ឬ​ផឹក​នោះទេ​ គឺ​ស្រេច​នឹង​​សេចក្តី​សុចរិត សេចក្តី​មេត្រី នឹង​សេចក្តី​អំណរ​ដោយ​នូវ​ព្រះ​វិញ្ញាណបរិសុទ្ធ​វិញ​ទេ​តើ​(រ៉ូម ១៤:១៧)។ ការ​រស់​នៅ​តាម​របៀប​ព្រះជាម្ចា​ស់ គឺ​រស់​នៅ​ធ្វើ​ជាស​ន្តិករ និង​ធ្វើ​ជាប្រ​ភព​អំណរ ​បើ​ធ្វើ​ដូច្នេះ​បាន​មែន មាន​ន័យ​ថា​អ្នក​រស់​តា​មព្រះ​​​ហើយ។ បើ​អ្នក​រស់​នៅបែ​ប​នេះ អ្នក​ជា​ទីគាប់​ព្រះទ័​យដ​ល់​ព្រះ​ហើយ ព្រម​ទាំង​មាន​មនុ​ស្ស​រាប់​អាន​ដ​ល់​ខ្លួន​ដែរ (ខ.១៨)។ ស្តាប់​មើល​ទៅ នេះ​ជា​អ្នក​ជិត​ខា​ងដ៏​ល្អ ដែល​មនុស្ស​គ្រ​ប់​គ្នា​ប្រាថ្នា​ចង់​រ​ស់​នៅ​ក្បែរ ​។- Joe Stowell

Read article
ភ្ជួរដីតាមគន្លងដ៏ត្រង់

ថ្ងៃដំបូង​ដែល​ខ្ញុំ​ឡើង​ជិះ​លើ​ត្រាក់ទ័រ​កាត់​តាម​វាល​ស្រែ គឺ​នៅ​ពេលព្រឹ​ក​ព្រលឹម​ស្រាង​ៗ។ សម្លេង​ចង្រឹត​និង ​ភាព​ស្ងប់​ស្ងាត់​នៅ​ទីជ​នប​ទ​លាន់​ឮ​ដោយសម្លេ​ងម៉ា​ស៊ីន។ ត្រាក់​ទ័រ​ភ្ជួរ​ដីទំាំ​ងផ្ទាំង​ៗ ​ពាស​ពេញ​វាល​ស្រែ។ ពេល​ខ្ញុំ​ជាន់​ហ្គែរ​ដាក់​លេខ ហើយ​ទម្លាក់​ផាល​ភ្ជួរ​ដី​ចុះ ហាក់​ដូច​មាន​កម្លាំង​ខ្លាំង។ ពេល​ភ្ជួរ​រួច​រាល់​ហើយ ខ្ញុំក៏ក្រ​ឡេក​មើល​ក្រោយ ខ្ញុំស​ង្ឃឹម​ថា ភ្ជួរ​បាន​ត្រង់​ល្អ តែ​ខ្ញុំ​បែ​រជា​ភ្ជួ​រ​វៀច​ក្រវេច​ក្រវៀន ដូច​ស្នា​មស​ត្វ​ពស់​វាអញ្ចឹង គឺ​វៀច​ជាង​ផ្លូវ​ឡាន​ប្រណាំង​ទៅ​ទៀត។ ពេល​នោះ​វា​ធ្វើ​ឲ្យយើងរៀន​បាន​បទ​ពិសោធន៍ ​មួយ​គឺ​ថា «មុន​ភ្ជួរ​រាស់​សូម​ពិនិត្យ​មើល​ភ្លឺ​ស្រែ ឬ​បង្គោល​ព្រំ​ដីផ​ង។ កាល​ណាយើ​ងយ​កចិ​ត្តទុ​ក​ដាក់​ លើគ​ន្លង​ភ្ជួររា​ស់​ដី ​អ្នក​ភ្ជួរ​រាស់​ដី​ស្រែ អាច​ប្រាកដ​ថា គាត់​ភ្ជួរ​បាន​ត្រង់​ល្អ។ ពេល​ពិនិត្យ​​មើ​លវា​លស្រែ​ នោះយើង​អា​ច​ដឹង​ពី​ល​ទ្ធ​ផល​​​បាន។ ពេល​នោះអ្ន​កនឹ​ង​ភ្ជួរ​ដីបា​នត្រ​ង់​ល្អ។ បើ​អ្នក​បាត់​ម្ចាស់​​​ការ អ្នក​មិន​អាច​ភ្ជួរ​​បាន​ត្រង់តាម​គន្លង​ទេ។ លោក​ប៉ុល​បាន​ទទួល​ប្រាជ្ញាម​ក​ពី​ព្រះ​ ខណៈ​គាត់​សរសេរ​ពីប​ទពិ​សោធន៍​ជា​មួយ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ឥទ្ធិព​លទាំ​ងឡា​យបា​នប​ង្ហូរ​មក​គាត់។ គាត់​មិន​ចង់​ឃើញ​ការ​បាក់​បែក​ទេ (ភីលីព ៣:៨,១៣) រត់​តម្រង់​ទៅ​ឯ​ទី (ខ៨-១៤) ដោយដឹ​ង​ពីល​ទ្ធផ​លទុ​កជា​មុន(ខ៩-១១) ចូរ​សម្លឹង​មើល​អស់​អ្នក​ដែល​រស់​នៅ​ស្របតា​មគំ​រូ ដែល​យើង​បាន​ដាក់​ឲ្យ​បង​ប្អូន​ឃើញ(ខ១៦-១៧)។ មិន​ខុស​ពី​អ្វីដែ​លលោ​កប៉ូ​លមា​ន​ប្រសាសន៍​ស្រាប់​ថា បើយើ​ង​សម្លឹង​មើល​​ព្រះ គ្រីស្ទ​យើង​នឹង​ភ្ជួរ​ត្រង់​គន្លង ហើយ​នឹង​សម្រេច​គោល​បំណ​ង​ព្រះហ​ប្ញទ័​យ​ព្រះ សម្រាប់​ជីវិត​យើង​ម្នាក់​ៗ។-Randy Kilgore

Read article
ទឹកជ្រោះ

ពេល ខ្ញុំ​នៅក្នុង​ប្រទេស​ប្រេ​ស៊ីល ខ្ញុំ​ទៅ​លេង​ជ្រោះអ៊ី​គូ​ហ្ស៊ូជាទឹក​ជ្រោះមួ​យ​ស្អាតជាង​គេនៅ​លើពិ​ភ​ព​លោក។ ខ្ញុំ​រំភើប​ចិត្ត​ណាស់​ពេល​បាន​ឃើញ​ទឹក​ជ្រោះ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំចា​ប់អារម្មណ៍​ជាង​គេ មិន​មែន​ជា​ទេសភាព​ទឹក​ជ្រោះ ឬ​ទឹក​ធ្លាក់​នោះទេ​ តែជា​សម្លេង​ទឹក​ធ្លាក់។ សម្លេង​ទឹក​ធ្លាក់​ធ្វើ​ឲ្យ​ខ្ញុំល​ង់​ស្មារតី ខ្ញុំ​មាន​អារម្មណ៍ថា​​ ខ្លួន​ខ្ញុំស្ថិ​ត​នៅក្នុ​ងស​ម្លេង​ទឹក​ជ្រោះ។ នេះជា​ប​ទ​ពិសោធន៍​ដ៏វិសេស​វិសាល ដែល​រំលឹក​ខ្ញុំ​ឲ្យ​ដឹង​ថា ខ្ញុំ​ជា​មនុស្ស​ដ៏​តូច​មួយ បើ​ប្រៀប​ធៀប​ទៅ​នឹង​ទឹក​​ជ្រោះ។ ក្រោយ​មក​ទៀត រូប​ភាព​នេះស្ថិត​នៅ​ជា​ប់​នៅ​​​ក្នុង​​គំនិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏គិ​តដ​ល់​បទ​គម្ពីរ​វិវរណៈ ១:១៥ កាល​លោក​យ៉ូហាន​នៅកោះ​ប៉ាតម៉ូស គាត់​និមិត្ត​ឃើញ​ព្រះ​គ្រីស្ទ​ដែ​លមា​ន​ព្រះជ​ន្មរ​ស់ឡើ​ង​វិញ។ លោ​កយ៉ូ​ហាន​ពិព៌ណនា​អំពី​ព្រះយេស៊ូវ​មាន​ព្រះជន្ម​រ​ស់​ឡើង​វិញ​ ពេ​​ញ​ដោយ​សិរីរុង​រឿង​នៅ​ព្រះពស្ត​ និង​ព្រះ​កាយទ្រ​ង់។«ព្រះ​បាទ​ទ្រង់​ដូច​ជាល​ង្ហិន​រលីង ដែល​ភ្លឺ​ផ្លេក​ៗ ដូច​ជា​ដុត​ក្នុង​គុក​ភ្លើង ​ព្រះសូ​រសៀង​ទ្រង់​ដូ​ចជា​សូ​រនៃ​ទឹក​ច្រើន» (ខ១៥)។ ពេលនោះ​ ខ្ញុំមិ​ន​អាច​យល់​ពី​បទ​គម្ពី​រ​នេះ​ទេ រហូត​ទាល់​តែ​ខ្ញុំបាន​ទៅលេង​ទឹក​ជ្រោះអ៊ី​គូហ្ស៊ូ ហើយ ​សម្លេង​ទឹ​កធ្លាក់​ធ្វើ​អោយ​ខ្ញុំវិសេស​ជាង​គេ។ ពេល​ខ្ញុំ​ឮ​សម្លេង​ទឹក​ធ្លាក់ ធ្វើ​ឲ្យ​ខ្ញុំដឹ​ងថា​ខ្ញុំ​ជា​មនុស្ស​តូច​មួយ ហើយ​រឹត​តែធ្វើឲ្យ​ខ្ញុំ​យល់ច្បា​ស់ជា​ង​មុន ពេល​លោក​យ៉ូហាន​ឃើញ​ព្រះ​យេស៊ូវ គាត់​ដួល​សន្លប់​បា​ត់ស្មារតី​នៅ​ទៀប​ជើង​ព្រះ​យេស៊ូវ(ខ១៧)។ ខ្ញុំជឿថា​ ការពិ​ព៌ណនា​បែប​នេះជួ​យ​អ្នក​ស្វែង​យល់​កាន់​តែ​ច្បាស់​អំពី​ភាព​អស្ចារ្យ​របស់​វត្ត​មាន​ព្រះយេ​ស៊ូវ ហើយ​ជួយ​អ្នក​អោយចេះ​ថ្វា​យប​ង្គំ​ព្រះ​អង្គ​សង្រ្គោះដូ​ច​ជា​លោក​យ៉ូហាន​ដែរ។-Bill Crowder

Read article
សេចក្តីសុខសាន្ត​ ក្នុងគ្រាមានវិបត្តិ

លោក ថេត​ជា​ចាស់​ទុំ​ម្នាក់​នៅ​ក្នុង​ក្រុម​ជំនុំរបស់​ខ្ញុំ កាល​ពី​មុន​គាត់​ធ្លាប់​ធ្វើ​ជា ​ប៉ូលីស។ នៅ​ថ្ងៃ​មួយ ក្រោយពី​គា​ត់​បាន​រាយការណ៍​អំ​ពី​អំពើ​ហឹង្សា​មួយ វា​ធ្វើ​អោយ​គាត់រង​ការ​គំរាម​ដល់​ជីវិត។ មាន​បុរស​ម្នាក់​ចាក់​គេនឹ​ងកូ​នកាំ​បិត រួច​ផ្ជង់​កូន​កាំបិ​តប​ម្រុង​ចាក់គាត់​ទៀត។ ប៉ូលីស​ជាមិ​ត្តរ​បស់​គាត់ដ​កកំា​ភ្លើង​បា​ញ់ជនល្មើស​ ពេល​បម្រុង​វាយ​ប្រហារ​ថេត។ គេ​ឃាត់​ជន​ល្មើស​ទាន់ តែ​ថេត​ត្រូវ​គ្រាប់​កំាភ្លើង​ពេល​បាញ់​តប​ត​គ្នា។ ពេល​រថ​យន្ត​សង្គ្រោះប​ន្ទាន់​ដឹក​គាត់​ទៅដ​ល់ម​ន្ទី​រពេទ្យ ព្រះវិញ្ញាណ​ធ្វើអោ​យ​គាត់​សម្រាក​ខាង​ព្រលឹង​យ៉ាង​លង់​លក់។ លោក​ថេត​នៅស្ងា​ត់ស្ងៀ​ម ទោះ​ជា​គាត់​អាចនិ​យាយ​សម្រាល​ទុក្ខ ​មន្ត្រី​ព​ង្រឹង​ច្បាប់ ដែល​ឈឺ​ចិត្ត​ជា​ខ្លាំង​ចំពោះ​វិប​ត្តិនេះយ៉ា​ងណាក៏ដោ​យ។ ព្រះ​អម្ចាស់​យេស៊ូវ​បាន​សន្យាថានឹ​ង​ប្រទាន ​សេចក្តី​សុខ​សាន្ត​ដល់​យើង​ ទោះជាក្នុ​ង​គ្រាមា​ន​វិបត្តិ។ ប៉ុន្មាន​​ម៉ោង​មុន​ពេល​ទ្រង់​ត្រូវ​គេឆ្កាង ព្រះ​គ្រីស្ទ​លួង​លោម​សិស្ស​ព្រះអង្គ​ដោ​យមា​នបន្ទូ​លថា​៖ «ខ្ញុំទុ​ក​សេចក្តី​សុខ​សាន្ត​នៅនឹ​ងអ្ន​ករា​ល់​គ្នា គឺ​ខ្ញុំអោ​យសេ​ចក្តី​សុខ​សាន្តរ​បស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូចជា​លោកីយ៍​ឲ្យទេ​ កុំ​ឲ្យចិ​ត្ត​អ្នក​រាល់​គ្នាថប់​បារម្ភ ឬ​ភ័យ​ឡើយ» (យ៉ូហាន ១៤:២៧)។ តើ​អ្នក​មាន​ខ្លាច​អ្វី​ជាង​គេ? បើ​អ្នក​ត្រូវ​ប្រឈម​មុខ​នឹង​វា ចូរ​ដឹង​ថា​ព្រះគ្រីស្ទ​​គ​ង់​នៅជា​មួយ​អ្ន​កហើ​យ។ ចូរ​ទុក​ចិត្ត​ដល់​ព្រះអ​ង្គ​ដោយសេ​ចក្តី​អ​ធិស្ឋាន ដែល​នាំឲ្យ​«សេចក្តីសុ​ខ​សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពីអ​ស់ទាំ​ងគំ​និត និង​ជួយ​ការពារ​ចិត្ត ហើយនឹង​គំ​និត​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ​គ្រីស្ទយេស៊ូវ​» (ភីលីព ៤:៧)។-Dennis Fisher

Read article
កូនចៀមអាចដើរឆ្លងកាត់ទឹកបាន

អ្នក និពន្ធ​ឈ្មោះ ស៊ី អេស លេវីសមា​ន​ប្រសាសន៍​ថា គំនិត​សាសនា​ប្រៀប​បាន​នឹង​ទឹក​សម្លរ ខ្លះ​ក៏​ខាប់ ខ្លះ​ក៏រា​វ​ជាង​គេ​បន្តិច។ តាមពិ​ត​ទៅ នៅក្នុ​ង​ព្រះ​គម្ពីរ​មាន​គំនិត​ខាប់​ដែល​ស៊ីជ​ម្រៅដូ​ច​ជា អាថ៌​កំបាំង ភាព​វៃ​ឆ្លាត​​និង​ភាព​សាំញ្ញ៉ាំដែ​ល​ជំរុ​ញអោ​យម​នុស្ស​ទទួល​ជោគ​ជ័យ។ ឧទាហរណ៍ «ដូច្នេះ​ទ្រង់​តែង​ផ្សាយ​មេត្តា​ក​រុណា ដល់​អ្នកណាតាម​ព្រះហប្ញ​ទ័យ ហើយ​ទ្រង់​ធ្វើ​ឲ្យអ្ន​កណា​រឹ​ងទទឹង ក៏​តាម​ព្រះហ​ប្ញទ័​យ​ដែរ» (រ៉ូម ៩:១៨)។ ប៉ុន្តែដូ​ច​គ្នា​នេះដែ​រ ក៏​មាន​គំនិត​ភ្លឺ​ថ្លា​ដូច​ជា ធម្មតា ឆាប់​សម្រច​លទ្ធ​ផល និង ​ងាយ​ទទួល។ តើ​អ្វី​ធ្វើ​ឲ្យ​អ្នកឆាប់​ទទួ​ល​លក្ខណៈ​ធម្មតា ​ដែល​ចែង​ក្នុង​គម្ពីរ​១​យ៉ូហាន ៤:១៦​ ថា «ព្រះជា​​ម្ចាស់​ជា ​សេចក្តី​ស្រឡាញ់»។ លោក​ច​ន កាម៉េរុណ ជា​អ្នកនិ​ពន្ធ​នៅ​សតវត្ស​ទី​១៥​បាន​លើក​ឡើង​ថា៖ «នៅ​ក្នុង​វាល​ស្មៅដ​ដែល សត្វ​គោ​ស៊ីស្មៅ ​បក្សា​បក្សី​ស៊ី​គ្រាប់​ស្មៅ តែ​មនុស្ស​ស្វែង​រក​គុជ​​វិញ។ ដូច្នេះ​នៅក្នុងប​ទ​គម្ពី​រដដែល យើង​អាច​រក​ឃើញលក្ខ​ខណ្ឌ​ផ្សេងៗ​ពី​គ្នា​។ ដូច្នេះ កូន​ចៀម​អាច​ដើរ​ឆ្លង​ទឹក សត្វ​ដំរី​អាច​ហែល​ទឹក ក្មេង​ៗ​អាច​ញ៉ាំទឹ​ក​ដោះគោ​ ហើយសា​ច់​សម្រាប់​មនុស្ស​មាន​កម្លាំង»។ នៅ​ក្នុង​ព្រះបន្ទូលរ​បស់​ព្រះ​ យើង​អាច​ស្វែងរ​ក​ឃើញ​កំណប់​នៃ​ប្រាជ្ញា និង​ចំណេះដឹង​បាន។ ជម្រៅ​មហា​សមុទ្រ​បាន​បំផុសគំ​និត​អោយ​ជឿន​លឿន ចំណែក​ឯ​ទីទឹក​រាក់​វិញ មាន​ប្រយោជន៍​សម្រាប់​ព្រលឹង​ស្មោះ​ត្រង់។ ហេតុ​អ្វី​បាន​ជា​អ្នក​នៅ​ស្ទាក់​ស្ទើរ​ទៀត? «គ្រប់​ទាំង​បទ​គម្ពីរ… ក៏​មាន​ប្រយោជន៍…»(២ធីម៉ូថេ ៣:១៦)។…

Read article
ចូរស្វែងរកទឹក

ប្រ ទេស​អាមេរិ​ក​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​មហិមា ក្នុង​ការ​ស្វែង​រក​ប្រភព​ទឹ​ក​នៅ​ភព​អង្គារ។ ពីរ​បី​ឆ្នាំមុន​នេះ អង្គការ​ណាសា​បាន​បញ្ជូន​មនុស្ស​យន្ត​ពីរ​ទី​មួយ​ឈ្មោះ អប់ព័រជូនីធី និង​ស្ពីរីត ដើម្បី​អោយ​ដឹង​ប្រាកដថា​តើ នៅ​ភព​អង្គារ​មាន​​ប្រភព​ទឹក ឬ​ធ្លាប់​មាន​ពីមុន​មក​ឬ​អត់​។ ហេតុ​អ្វី​បាន​ជា​ពួក​គេ​ស្រាវ​ជ្រាវ​រឿ​ងនេះ? អ្នក​វិទ្យា​សាស្រ្ត​កំ​ពុងពិ​និត្យ​ទិន្ន​ន័យ​យ៉ាង​ផ្ចិត​ផ្ចង់​ ក្រែង​លោ​ធ្លាប់​មាន​ជីវិត​រស់​នៅ​ពី​មុ​នម​ក។ ពួក​គេដឹ​ងប្រា​កដ​ថា ពិត​ជា​មាន​ប្រភព​ទឹក​មែន។ បើ​គ្មាន​ទឹក ក៏​គ្មាន​ជីវិត​ដែរ។ ជាង​ពី​រ​ពាន់​ឆ្នាំ​មុន មាន​ស្រ្តី​ម្នាក់​បាន​ជួប​បុរស​ម្នាក់នៅ​ក្រៅ​ក្រុ​ងសា​ម៉ារី ដើម្បី​ស្វែង​រក​ទឹក។ ម្នាក់​គឺ​ជា​ស្រ្តី​ដែល​រស់​​នៅក្បែ​រនោះ​ ហើយម្នា​ក់​ទៀត​គឺ​ជាអ្ន​កម​ក​ពី​ស្រុក ​កាលីឡេ។ ពួក​គេបា​ន​ជួប​គ្នា​នៅអ​ណ្តូងទឹ​ក​ក្បែ​រភូ​មិ​ស៊ូខារ។ ព្រះយេស៊ូវ​រក​ទឹក​ឃើញ ហើយ​ស្រ្តីនោះក៏​រ​ក​ទឹក​ឃើញ​ដែរ ​គឺជា​ទឹក​ដែល​នាងមិ​ន​ដឹង​ថានា​ង​ត្រូវ​ការ​(យ៉ូហាន ៤:៥-១៥)។ ទឹក​មាន​សារ​សំខាន់​ណាស់ សម្រាប់​ទ្រ​ទ្រង់ ​សរីរាង្គ​កាយ និង​ជីវិតខា​ង​វិញ្ញាណ។ ព្រះ​យេស៊ូវ​ធ្វើ​ឲ្យ​នាង​ភ្ញាក់​ផ្អើល​នៅ​អណ្តូង​ទឹក។ ព្រះ​យេស៊ូវ​ប្រទាន​ទឹក​ផ្តល់​ជីវិត​ដល់​នាង គឺ​ជា​ព្រះ​អង្គ​ផ្ទាល់។ «ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ត្រឡប់​ជា​រន្ធ​ទឹក នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ បាន​ជីវិត​អស់​កល្ប​ជានិ​ច្ច។» (យ៉ូហាន ៤:១៤)។ តើ​អ្នក​មាន​ដឹង​ទេ​ថា អ្នក​ណាត្រូ​វ​ការ​ទឹក? ​គឺអ្ន​ក​ស្រេក​ទឹក​ខាង​វិញ្ញាណ។ ចូរ​ណែនាំគេ​ឲ្យ​ទៅព្រះ​យេស៊ូវ ដែល​ជា​ទឹក​រស់។ អ្ន​ក​គិត​ថាជា​កា​រ​មែន​ទេ? -Dave Branon

Read article
ចូរចេះទប់មាត់

ខ្ញុំ កំពុង​ដើរ​កាត់​តាម​ស្ថានីយ៍​រថ​ភ្លើង​ក្នុង​ក្រុង​មីង ប្រទេស​បេឡារូស​ជា​មួយ​មិត្ត​សំឡាញ់​ខ្ញុំ​ ឈ្មោះ​យូលីយ៉ា និង​​កូ​​ន​ស្រីនា​ងឈ្មោះ​អាណា​ស្តាស៊ី។ ភ្លាម​នោះ​ស្រាប់ ​តែខ្ញុំ​អោន​មុខ​ចុះ​ដល់​ដី។ ខ្ញុំ​មិន​ចាំ​អី​ទាំង​អស់ ខ្ញុំ​គ្រាន់​តែ​ចាំ​ថា មាត់​ខ្ញុំ​មានប្រ​ឡាក់​ខ្សាច់ គ្រួស និង​ដី។ ខ្ញុំ​ខំ​ខ្វេះវា​ចេ​ញ​ពី​មាត់​ខ្ញុំ​តែមិន​ស្រួល​នោះ​ទេ។ ​​ ខ្ញុំ​អាម៉ាស​ណាស់​ពេល​មាន​ដីចូលមា​ត់​បែប​នេះ។ តែ​បទ​គម្ពី​រប​ង្រៀ​ន​យើង​ថា ជា​កា​រប្រសើ​រ​យើង​គួរ​ប្រយ័ត្នពា​ក្យ​ចេញ​ពីមា​ត់យើ​ង​វិញ។ គម្ពីរ​សុភាសិត​ជំពូក​១៥​ ចែង​ថា៖ «មាត់​របស់​មនុ​ស្ស​ល្ងីល្ងើ​បង្ហូ​រចេ​ញ​ជា​សេចក្តី ​ចំ​កួត​វិញ» (ខ២)។ ពាក្យ​បង្ហូរ​ចេញ មាន​ន័យ​ថា ផ្ទុះ​ជា​កំហឹង ការ​ចោទ​ប្រកាន់ និង​ពាក្យ​មើល​ងាយ​ទាំង​ឡាយ​ណា ​ដែល​បណ្តាល​អោយ​ឈឺចាប់​មួយ​ជីវិត។ សាវ័ក​ប៉ូល​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណាមួ​យ ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ»(អេភេសូរ ៤:២៩)។ លោកប៉ុល​មាន​ប្រសាសន៍​ទៀត​ថា៖ «ចូរដោះ​សេច​ក្តី​ចំកួត​ចេញ ហើយ​នោះត្រូ​វនិ​យាយសេ​ចក្តី​ពិត» (ខ.២៥)។ បន្ទាប់​មកលោកលើ​ក​ទឹក​ចិត្ត​យើង​ថា៖ «ចូរ​ខំ​ដក​គ្រប់​ទាំង​សេចក្តី​ជូរ​ល្វីង ក្តៅ​ក្រហាយ កំហឹង ឡូឡា ជេរ​ប្រមាថ និងគ្រប់ទាំងសេចក្តី​អាក្រក់​ចេញ​ពី​ពួក​អ្នក​រាល់​គ្នា​ទៅ»​ (ខ.៣១)។ ពាក្យ​សម្តី​ចេញ​ពីមា​ត់អ្ន​ក​រាល់​គ្នា គួរ​តែ​ជា​ពាក្យ​សច្ចៈ និង​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​ត្រូវ​ប្រយ័ត្ន​ពាក្យ​សម្តីចេ​​ញពីមាត់ ត្រូវ​និយាយ​ពាក្យត្រឹម​ត្រូវ​វិញ។ ដើម្បី​លើក​ព្រះ​កិត្តិយស​ថ្វាយ​ព្រះ​អម្ចាស់ ចូរ​រក្សា​ពាក្យ​ចេញ​ពីមា​ត់​ឲ្យបា​ន​ត្រឹម​ត្រូវ។-Dave Egner

Read article
រក្សាភាពស្អាតស្អំ

ក្នុងអំឡុង​ពេល​ទស្សន​កិច្ច​ស្វែង​យល់​ពី​មុខ​ជំនួញ ខ្ញុំ​តែង​ដើរ​កាត់​តាម​ផ្លូវ​ដដែល​ៗ​រាល់​ព្រឹក ដើម្បី​ទៅ​ជិះ​រថ​ភ្លើង។ រាល់​ថ្ងៃ​ខ្ញុំ​ដើរ​កាត់​ហ្វូង​មនុស្ស​រង់​ចាំ​នៅ​ទីនោះ។ មាន​មនុស្ស​គ្រប់​វ័យ មាន​ទាំង​ជន​ជាតិ​ដើម និង​ជន​ជាតិ​ផ្សេង​​ៗ​ទៀត។ បី​ថ្ងៃ​ក្រោយ​មក ខ្ញុំ​ក៏​សម្រេច​ចិត្ត​សាក​សួរ​បុរស​​ម្នាក់​ថា​តើ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​ឈរ​ជា​ជួរ​លើ​ចិញ្ចើម​ផ្លូវ​ដូច្នេះ​។ គាត់​ប្រាប់​ខ្ញុំ​ថា ពួក​គេ​កំពុង​តែ​ពិសោធមុន​ពេល​ត្រូវ​​គេ​​​ដោះលែ​ង ថា​តើ​ពួក​គេ​ជាម​នុស្ស​ស្អាត​ស្អំ ឬ​យ៉ាង​ណា?​​​ វា​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់ ដើម្បី​អោយ​ខ្ញុំ​រស់​នៅ​​ស្អា​ត​ស្អំខាង​វិញ្ញាណ​នៅ​ចំពោះ​ព្រះ​ជា​ម្ចាស់។ នៅ​ពេល​អ្នក​និពន្ធ​គម្ពីរ​ទំនុក​តម្កើង នាំ​យើង​គិត​អំពី​ជីវិត​ស្អាត​ស្អំ​ មាន​គន្លឹះ​តែមួ​យ​គត់​ គឺ​ការ​ស្តាប់​បង្គាប់​ព្រះ​ជា​ម្ចាស់។ “ទូល​បង្គំ​បាន​កំណត់​ចាំ​ព្រះប​ន្ទូល​ទ្រ​ង់​ទុក​ក្នុង​ចិត្ត ប្រយោជន៍​កុំ​ឲ្យទូល​បង្គំ​ធ្វើ​បាប​នឹង​ទ្រង់​ឡើយ។ ឱ​ព្រះយេហូវ៉ា​អើយ ​ទ្រង់​មាន​ពរ​ហើយ សូម​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ដល់​ទូល​បង្គំ។ ទូល​បង្គំ​នឹង​មាន​ចិត្ត​រីក​រាយ​ចំពោះ​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ឥត​ភ្លេច​ព្រះ​បន្ទូល​ទ្រង់​ឡើយ” (ទំនុកដំកើង ១១៩:១១-១២,១៦)។ ដោយសារ​ពន្លឺ​នៃ​ព្រះ​បន្ទូ​ល​ទ្រង់ យើង​មើល​ឃើញ​ថា​ ខ្លួន​ជា​មនុស្ស​មាន​បាប ដែល​ត្រូវ​ការ​សេចក្តី​ស្រឡាញ់រ​បស់​ព្រះ​គ្រីស្ទ។ “បើយើ​ង​លន់​តួ​បាប​វិញ នោះទ្រ​ង់​មាន​ព្រះ​ហប្ញ​ទ័យ​ស្មោះត្រ​ង់ ហើយ​សុច​រិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យយើង ហើយ​នឹង​សំអាត​យើង​ពី​គ្រប់​អំពី​ទុច្ច​រិត​​ទាំ​ងអ​ស់​ផង”(១យ៉ូហាន ១:៩)។ ដោយ​សារ​ព្រះ​គុណ​ទ្រង់…​ យើង​បាន​ស្អាត​រួច​ហើយ។-David McCasland

Read article