2013

You are here:
ការប្រឆាំងនឹងឈើឆ្កាង

ករណី​តុលា​ការ​អាមេរិក​ថ្មី​ៗ​មួយ​ផ្តោត​លើ​ថា តើ​និមិត្តសញ្ញា​សាសនា គឺ​ឈើ​ឆ្កាង គួរ​អនុញ្ញាត​ឲ្យ​មាន​លើ​ដី​សាធារណ​ទេ។ លោក ម៉ាក សែមិន Mark Sheman អ្នក​កាសែត​ម្នាក់​បាន​រាយណ៍​ការ​លើ​បញ្ហា​នះ ដោយ​និយាយ​ថា ទោះ​បី​ជា ឈើ​ឆ្កាង​ក្នុង​សំណួរ​បាន​សង់​ឡើង​ក្នុង​ឆ្នាំ១៩៣៤ ជា​ទីរំលឹក​ដល់​ទាហាន​ដែល​ស្លាប់​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ ក្រុម​ទាហ៊ាន​ជើង​ចាស់​មួយ​ដែល​ប្រឆាំង​នឹង​វា​ បាន​ហៅ​ឈើឆ្កាង​ថា​​ជានិមិត្តសញ្ញា​គ្រីស្ទាន​ដ៏​មាន​អំណាច ហើយ​មិន​មែន​ជា​និមិត្ត​សញ្ញា​នៃ​សាសនា​ផ្សេង​ទៀត។ ឈើ​ឆ្កាង​តែង​តែ​ត្រូវ​គេ​ប្រជែង​ប្រឆាំង។ នៅ​ក្នុង​សតវត្ស​ទី​មួយ សាវក​ប៉ូល​បាន​និយាយថា​ឲ្យ​មក​ផ្សាយ​ដំណឹង​ល្អ​ប៉ុណ្ណោះ តែ​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គ​ឧត្តម​ឡើយ ក្រែង​ឈើ​ឆ្កាង​នៃ​ព្រះ​គ្រីស្ទទៅ​ជា​អសារ​ឥត​ការ​វិញ ។ ប្រាជ្ញា និង​ព្រះ​ចេស្តា​នៃ​ព្រះ​អម្ចាស់​ដ្បិតដំណឹង​ពី​ឈើ​ឆ្កាង នោះ​ជា​សេចក្តី​ចំកួត​ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះ​ចេស្តា​នៃ​ព្រះ ដល់​យើង​រាល់​គ្នា ដែល​កំពុង​តែ​បាន​សង្គ្រោះ​វិញ(១កូរិន១:១៧-​១៨) ក្នុងនាម​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ យើង​ឃើញ​ឈើ​ឆា្កង​ជា​និមិត្ត​សញ្ញា​គ្រីស្ទាន​ដ៏​មាន​អំណាច។ វា​ជា​ភស្តុតាង​នៃ​អំណាច​ព្រះ​ ដើម្បី​ឲ្យ​យើង​មាន​សេរីភាព​ពី​ការ​សង្កត់​សង្កិន​ពី​អំណាច​បាប។ នៅ​ក្នុង​សង្គម​ដែល​មាន​ភាព​ផ្សេង​គ្នា​និង​ពហុ​និ​​យម ការ​ប្រជែង​ប្រឆាំង​លើ​និមិត្ត​សញ្ញា​សាសនា​នឹង​បន្ត​មាន។ តុលាការ​នឹង​សំរេច​ថា​តើ​ឈើ​ឆ្កាង​គួរ​តែ​តាំង​លើ​ទ្រព្យ​សាធារណ​ឬ​ទេ។ ក៏​ប៉ុន្តែ​ការ​តាំង​បង្ហាញ​អំណាច​នៃ​ឈើ​ឆ្កាង​នឹង​ត្រូវ​សំរេច​នៅ​ក្នុង​ចិត្ត​យើង។ —David McCasland

Read article
តើកំពុងធ្វើអ្វី?

កាល​ដើម​រដូវ​និទាឃ​រដូវ ប្រពន្ធ​ខ្ញុំ និង​ខ្ញុំ មើល​ទស្ស​នីយ​ភាព​សត្វ​ចាប​ដែល​គួរ​អោយ​ចាប់​អារម្មណ៍ខាង​ក្រៅ​បង្អួច​ផ្ទះ​បាយ​យើង។ ចាប​មួយ​គូរ​ដោយ​មាន​ចំបើង ​ក្នុង​ចំពូក​ចូល​ ក្នុង​រន្ធ​ខ្យល់​ផ្ទះ​ដែល​នៅ​ជិត​ខាង​យើង​ ពីរ​អាទិត្យ​ក្រោយ​មក យើង​សប្បាយ​ចិត្ត​ដោយ​ឃើញ​កូន​ចាបបួន​លេច​ក្បាល​ចេញ​ពី​កន្លែង​ខ្យល់​ចេញ​ចូល។ ម៉ាក់ និង​ប៉ា ​ក៏​ដាក់​វេន​បញ្ចុក​ចំណី​កូន​ចាប​ដែល​ឃ្លាន​ទាំង​នោះ។ មើល​ឃើញ​​មាត់​ចំហ​ធំ វា​រំលឹក​ខ្ញុំ​ថា​វា​សំខាន់​យ៉ាង​ណា​ទៅ​សំរាប់​អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​ប្រាថ្នា​ចង់​បាន​អាហារ​ខាង​ឯ​វិញ្ញាណ។ ក្នុង​១​ពេត្រុស ២:២ លោក​​សាវក​​ពេត្រុស​​ប្រើ​​ប្រាស់​​ភាព​​រសដៀង​គ្នា ពី​ការ​ដែល​ប្រាថ្នា​ចង់​បាន​អោយគេបញ្ចុកចំណីអាហារ៖​ នោះ​ត្រូវ​ឲ្យ​សង្វាត​រក​ទឹក​ដោះ​សុទ្ធ ខាង​ឯ​ព្រលឹង​វិញ្ញាណ​វិញ ដូច​ជា​ទារក​ដែល​ទើប​នឹង​កើត ឯ​ភាសា​ក្រិក​បក​ប្រែ​ថា សង្វាត និយាយ​ពី​ស្រែក​ដោយ​មាន​បំណង។ វា​គឺ​ជា​ពាក្យ​ផ្សំ​ដែល​មាន​ន័យ​ថា ប្រាថ្នា​ចង់​បាន​យ៉ាង​អស់​ពី​ចិត្ត រឺ​ចង់​បាន​យ៉ាង​ខ្លាំង។ វា​ប្រហែល​មើល​ទៅ​ ដូច​ជា​ចំលែក​ដែល​ត្រូវ​គេ​បង្គាប់​អោយ​ចង់​បាន​យ៉ាង​អស់​ពី​ចិត្ត សំរាប់​អ្វី​មួយ។ ប៉ុន្តែ​វា​មិន​ដូច​នឹង​សត្វ​ចាប និង​កូន​ដែល​ឃ្លាន​នោះ​ទេ យើង​ត្រូវ​ការ​រំលឹក​អំពី​តម្រូវ​ការ​ខាង​ឯ​ការ​ចិញ្ចឹម​វិញ្ញាណ។ ទោះ​បី​ជា​យើង​ប្រហែល​ជា​បាន​ចំ​អែត​ដោយ​ព្រះ​បន្ទូល​កាល​ពី​មុន(ខ.៣) យើង​ត្រូវ​ដឹង​ថា​តម្រូវ​ការ​យើង​គឺ​ត្រូវ​តែ​បន្ត ហើយ​បើ​គ្មានការ​ចិញ្ចឹម​បន្ថែម​នោះ​ យើង​នឹង​ខ្សោយ​ខាង​ឯ​ព្រលឹង​វិញ្ញាណ។ ព្រះ​ជា​ម្ចាស់​ចង់​បញ្ចុក​កូន​ស្ងួន​ភ្ងា​ទ្រង់។ ដូច្នេះ ចូរ​បើ​ក​មាត់​អោយ​ធំ! —Dennis Fisher

Read article
តើកំពុងធ្វើអ្វី?

ពេល​ដែល​នៅ​ផ្ទះ​មួយ​រយៈ​ខ្លី​មក ចៅ​ស្រី​ខ្ញុំ​ចាប់​ផ្តើម​​សួរ “កំពុង​ធ្វើ​អ្វី​ហ្នឹង​លោក​តា?”​ ម្តង​ហើយ​ម្តង​ទៀត។ ទោះ​បី​ខ្ញុំ​កំពុង​ធ្វើ​ការ​ជា​មួយ​កុំព្យូទ័រ ពាក់​ស្បែក​ជើង​ចង់​ចេញ​ក្រៅ អង្គុយ​អាន​សៀវភៅ រឺ​ជួយ​ធ្វើ​ការ​ក្នុង​ផ្ទះ​បា​យ នាង​សសៀរ​មក​ឯ​ខ្ញុំ ហើយ​សួរ​ខ្ញុំ​ថា​កំពុង​ធ្វើ​អ្វី។ បន្ទាប់​ពីឆ្លើយ​នឹង​នាង​រាប់​សិប​ដង​ថា បង់ថ្លៃ​វិក័យ​ប័ត្រ ទៅ​ហាង​អាន​កា​សែត ជួយ​យាយ​ឯង បន្ទាប់​មក​ខ្ញុំ​មក​ដល់​សេចក្តី​រួម​ថានាង​កំពុង​សួរ​នូវ​សំនួរ​ដ៏គន្លឹះ​មួយ។ ឆ្លើយ​នឹង​សំនួរ​ទៅ​ក្មេង​ស្រី​តូច​ដែល​ចង់​ដឹង​ចង់​ឮ​ម្នាក់​អំពី​រឿង​ដែល​យើង​ធ្វើ​នោះ គឺ​ជា​រឿង​មួយ ប៉ុនែ្ត ឆ្លើយ​ទៅ​ឯ​ព្រះ​ជា​ម្ចាស់​ អំពី​សកម្ម​ភាព​យើង​ គឺ​ពិត​ជា​សំខាន់​មែន​ទែន។ តើ​វា​មិន​សំខាន់​ទេ​អ្វី​​បើ​គិត​ថា ព្រះ​ជា​ម្ចាស់​ទ្រង់​មក​នៅ​ក្បែរ​កៀក​យើង​គ្រប់​ពេល​ហើយថា អ្នក​កំពុង​ធ្វើ​អ្វី? សូម​ស្រម៉ៃ​ថា​ជា​ញយ​ៗ​ ចំលើយ​យើង​ប្រហែល​គ្មាន​ន័យ ឬ​ទទេរ ខ្ញុំ​មើ​ល​ទូរទស្សន៍​ពេញ​មួយ​ថ្ងៃ ខ្ញុំ​កំពុង​ញ៉ាំ​អាហារ​ច្រើន​ជាង​អ្វី​ដែល​ខ្ញុំ​គួរ ខ្ញុំ​កំពុង​ទៅ​មួយ​ថ្ងៃទៀ​ត​ដោយ​អត់​បាន​ទាក់​ទង​ជា​មួយ​ព្រះ​អង្គ ខ្ញុំ​កំពុង​ប្រកែក​ជា​មួយ​ប្តី​ប្រ​ពន្ធ។ ហើយ​បញ្ជី​ចេះ​តែ​តទៅ​ ទៅ​ជា​ការ​អាម៉ាស់​របស់​យើង។ យើង​ត្រូវ​បាន​ប្រាប់​ថា​អោយ​ប្រើ​ប្រាស់​ពេល​វេលា​យើង​អោយ​មាន​ប្រយោជន៍​ ដោយ​មាន​សិរីរុង​រឿង​របស់​ព្រះ​ក្នុង​ខ្សែ​ភ្នែក(១កូរិ១០:៣១ កូល៣:២៣)លោក​ប៉ុល​និយាយ​ថា ដូច្នេះ​ត្រូវ​ប្រយ័ត្ន​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាង​ណា កុំ​ឱ្យ​ដើរ​ដូច​ជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវ​តែ​ដើរ​ដោយ​មាន​ប្រាជ្ញា​វិញ (អេភេសូរ៥:១៥) ដូច្នេះ វា​ជា​សំនួរ​ល្អ ដែល​ព្រះ​ជាម្ចាស់​ចង់​ដឹង អ្នក​កំពុង​ធ្វើ​អ្វី? —Dave Branon

Read article
បញ្ហានៃគំនិត

យើង​កំពុង​រស់​នៅ​ក្នុង​សម័យ ដែល​ប្រមូលផ្តុំ​ដោយ​គំនិត​មហាជន​គ្រប់​ប្រភេទ។ ការ​សំរេច​ចិត្ត​ត្រូវបាន​សំរេច​ដោយ​ក្រុម​មនុស្ស​ជា​ច្រើន ហើយ​ការ​សំរេច​ខ្លះ​ជាការ​ល្អ។ ការ​ស្ទាប់​ស្ទង់​មតិ​អាច​ប្រាប់​យើង​អំពី​មនុស្ស​ដែលមាន​បទ​ពិសោធន៍​ជាមួ​យ​ផលិត​ផល ជួយ​យើង​ក្នុង​ការ​ធ្វើ ការ​ទិញ​​ដែល​​ឆ្លាត​​វៃ។ ការ​ប្រមូល​គំនិត​អាច​អោយ​មន្ត្រី​រដ្ឋាភិបាល​ដឹង​ពី​ការ​គិំត​ផ្តួច​ផ្តើម​ពី​គោល​នយោ​បាយ​ពួក​គេ​ នឹង​​ត្រូវ​គេ​ទទួល​យក​យ៉ាង​ដូច​ម្តេច។ នៅ​ពេល​ដែល​ព័ត៌​មាន​ប្រមូល​ផ្តុំ​ជា​បញ្ហា​នៃ​គំនិត​ផ្ទាល់​ខ្លួន វា​អាច​មាន​ប្រយោជន៍​ក្នុង​ការ​ធ្វើ​ការ​សំរេច​ចិត្ត​លើ​កំរិត​ផ្សេង​ៗ​គ្នា។ ទោះ​បី​យ៉ាង​ណា នៅ​ពេល​វា​មក​ដល់​សំនួរ​សំ​ខាន់​បំផុត​មួយ​ សំរាប់​ភាព​អស់​កល្ប នោះ​បណ្តា​ជន​គេ​មិន​អាច​ឆ្លើយ​បាន។ យើង​ត្រូវ​តែ​ឆ្លើយ​ដោយ​ខ្លួន​ឯង នៅ​ក្នុង​ម៉ាថាយ​១៦ ព្រះ​យេស៊ូវ​បាន​នាំសា​វក​មក​ក្រុង​កេសារ៉ា ភីលីព ហើយ​សួរ​ដល់​ពួក​សាវក​នូវ​សំនួរ​អំពី​គំនិត​មហា​ជនៈ តើ​មនុស្ស​ទាំង​ឡាយ គេ​ថា​កូន​មនុស្ស​ជា​អ្នក​ណា?(ខ១៣) ចំលើយ​ទាំង​អស់​ផ្សេង​ៗ​គ្នា ​ហើយ​និង​បំពេញ​​ឱ្យ​គ្នា ប៉ុន្តែ​គ្មាន​មួយ​ណា​គ្រប់​គ្រាន់។ នោះ​ហើយ​ដែល​ជា​ហេតុ​ព្រះ​យេស៊ូវ​សួរ​សាវក​ទ្រង់ “ចុះ​ឯ​អ្នក​រាល់​គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា?(ខ​ទី១៥) នោះ​ពេត្រុស​បាន​ឆ្លើយ​ចំលើយ​ដ៏​ត្រូវៈ “ទ្រង់​ជា​ព្រះ​គ្រីស្ទ​ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មានព្រះ​ជន្ម​រស់”(ខ​.១៦) មតិ​សាធារណ​អាច​ជួយ​ឆ្លើយ​នូវ​សំនួរ​មួយ​ចំនួន ប៉ុន្តែ​ មិន​មែន​ជា​មួយដែល​កំណត់​ភាព​អស់​កល្ប​របស់​អ្នកៈ តើ​អ្នក​និយាយ​ថា ព្រះ​យេស៊ូវ​ជា​អ្នក​ណា? បើ​អ្នក​យល់​ស្រប​ជា​មួយ​នឹង​ព្រះ​គម្ពីរ​ហើយ​ទុក​នឹង​ព្រះ​គ្រីស្ទ នោះ​អ្នក​នឹង​មាន​ជីវិត​អស់​កល្ប ។—Bill Crowder

Read article
បាត់បង់តែរកឃើញវិញ

មក​ដល់​ថ្ងៃ​ដែល​ខ្ញុំ​រក​ឃើញ​វិញ ទើប​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ជា​មនុស្ស​បាត់​បង់។ ខ្ញុំ​ធ្វើ​ការ​ងារ​រក​ស៊ី​ជា​ធម្មតា ផ្លាស់​ប្តូរ​ពី​ការ​ងារ​មួយ​ទៅ​ការ​ងារ​មួយ​ទៀត។ ប៉ុន្តែ​ទើប​តែ​ខ្ញុំ​បាន​ទទួល​អ៊ីម៉ែល​មួយ​មាន​ចំណង​ជើង​ថា៖ «ខ្ញុំ​គិត​ថា​អ្នក​ជា​បង​ប្អូន​ជី​ដូន​មួយ​រ​បស់​ខ្ញុំ»។ ពេល​ខ្ញុំ​អាន​សារ​ក្នុង​សំបុត្រ​នោះ នាង​និង​បងប្អូន​ជី​ដូន​មួយ​ម្នាក់​ទៀត ស្វែង​រក​មើល​ស្រឡាយ​គ្រួសារ​របស់​ខ្ញុំ​អស់​រយៈ​ពេល​១០​ឆ្នាំ​មក​ហើយ។ បង​ប្អូន​ជីដូន​មួយ​ម្នាក់​ទៀត​បាន​សន្យា​ជា​មួយ​នឹង​ឪពុក​គាត់​មនុស្ស​ស្លាប់​ថា​នឹង​ស្វែង​រក​សាច់​ញាតិ​របស់​គាត់​អោយ​ឃើញ។ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​សោះ ដែល​បញ្ជាក់​ថា​ខ្ញុំ​ជា​មនុស្ស​បាត់​បង់ អោយ​គេ​រក​ខ្ញុំ​ឃើញ ខ្ញុំ​ក៏​មិន​ត្រូវ​ធ្វើ​អ្វី​ដែរ គ្រាន់​តែ​ទទួល​ស្គាល់​ថា​ខ្ញុំ​ជា​ម​នុស្ស​ដែល​គេ​កំពុង​តែ​ស្វែង​រក។ ខ្ញុំ​ដឹង​ថា ពួក​គេ​ចំណាយ​ពេល​ និង​ ថាម​ពល​ជា​ច្រើន​ស្វះ​ស្វែង​រក​គ្រួសារ​របស់​ខ្ញុំ ធ្វើ​អោយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ពិសេស​ណាស់​។ រឿង​​នេះ​​ធ្វើ​​អោយ​ខាន​ពិត​ពី​រឿង​ប្រស្នារ​កូន​ពៅ​វង្វេង​ពុំ​បាន​ឡើយ(លូកា ១៥)​ក្នុង​នោះ​ក៏​មាន​រឿង​ចៀម​វង្វេង និង​ប្រាក់​ដួង​ដែល​បាត់​បង់ ពេល​ណា​យើង​ឃ្លាត​ឆ្ងា​យចេ​ញពី​ព្រះ​អង្គ ទោះ​ជា​មាន​ចេតនា​ដូច​កូន​ពៅ​វង្វេង ឬ​អចេតនា​ដូច​ជា​ចៀម​វង្វេ​ង​បាត់​ក្តី​ ព្រះ​ជា​ម្ចាស់​ស្វែង​រក​អ្នក។ ទោះ​ជា​យើង​មិន​ដឹង​ថា​ ខ្លួន​ជា​មនុស្ស​បាត់​បង់ ហើយ​យើង​គ្មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ នោះ​យើង​ជា​មនុស្ស​បាត់​បង់​ហើយ។ ដើម្បី​អោយ​ទ្រង់​រក​យើង​ឃើញ​វិញ យើង​ត្រូ​វ​ទទួល​ស្គាល់​ថា ព្រះ​ជា​ម្ចាស់​កំពុង​តែ​ស្វែង​រក​យើង (លូកា ១៩:១០)។ ដោយ​បោះ​បង់​ផ្លូវ​រឹង​ទទឹង​ចោល យើង​អាច​រួម​ជា​មួយ​ព្រះ​គ្រិស្ត ហើយ​ទ្រង់​នឹង​ស្តារ​គ្រួសារ​យើង​ឡើង​វិញ ។ Julie Ackerman Link

Read article
បើគ្មានសង្ឃឹម ចូរមករកព្រះអង្គចុះ

នៅ​ក្នុង​សៀវ​ភៅ​មួយ​ក្បាល​មាន​ចំណង​ជើង​ថា ឆ្លង​កាត់​ជ្រល​ង​ភ្នំ​ខ្វៃ ដែល​និពន្ធ​ដោយ​លោក​អ៊សណេស ហ្គោដិន​ជា​មន្ត្រី​ជន​ជាតិ​ស្កុត​​ដែល​ជាប់​ពន្ធ​ធនាគារ​ក្នុង​អំឡុងសង្គ្រាម​លោក​លើក​ទី២។ បុរស​វ័យ៦​២​ឆ្នាំ​រូប​នេះរង​ការ​ឈឺ​ចាប់​ដោ​យ​សារ​ជំងឺ គ្រុន​ចាញ់ ខាន់​ស្លាក់ គ្រុន​ពោះ​វៀន កង្វះ​​វីតាមីន​ស៊ី រាគ​រូស ជំងឺ​ដំបៅ និង​ការ​ធ្វើ​ការ​ហួស​កម្លាំង កង្វះ​អាហារ ធ្វើ​អោយ​គាត់​ស្រក​ទំងន់​អស់​ជា​ច្រើន​។ មន្ទីរ​ពេទ្យ​ក្នុង​ពន្ធធនាគារ​មាន​គោល​ដៅ​ធ្វើ​អោយ​លោក​អ៊សណេស​អស់​សង្ឃឹម រង់​ចាំ​គេ​ផ្លាស់​ប្តូរ​ទីតាំង ទី​កន្លែង​ថ្មី​។ សម្រាក​នៅ​ក្នុង​ផ្ទះ​មរណ​រង់​ចំា​ក្តី​ស្លាប់ ដែល​ពេញ​ដោយ​​ធូលីដី។ ប៉ុន្តែ​ជា​រៀង​រាល់​ថ្ងៃ​មាន​អ្នក​ទោស​ដូច​គ្នា មក​លាង​ដំបៅ​របស់​គាត់​ ​ហើយ​លើក​ទឹក​ចិត្ត​គាត់ ​អោយ​បរិភោគ​ចំណែក​របស់​គាត់។ មួយ​រយៈ​ក្រោយ​មក សុខ​ភាព​គាត់​បាន​ត្រឡប់​មក​រក​ភាព​ដើម​វិញ។ គាត់​បាន​ពិភាក្សា​ជា​មួយ​អ្នក​មិន​ជឿ​ព្រះ​ជន​ជាតិ​ស្កុត​ឡែន អំពីជំ​នឿ​ដ៏​មាំ​មួន​របស់​គាត់​លើ​ព្រះ​ជាម្ចាស់ ហើយ​បង្ហាញ​ថា នៅ​កណ្តាល​នៃ​ការ​ឈឺចាប់​នោះ មាន​ក្តី​សង្ឃឹម​ក្នុង​នោះ។ ក្តី​សង្ឃឹម​ដែល​យើង​បាន​អាន​នៅ​ក្នុង​បទ​គម្ពីរ​មិន​មែន​ជា​ក្តី​សង្ឃឹម​ស្រពេច​ស្រពិល និង​ទុទិដ្ឋិ​និយម​នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​ក្តី​សង្ឃឹម​ក្នុ​ង​ព្រះ​គម្ពីរ​មាំ​មួន គួរ​ទុក​ចិ​ត្ត​បាន ដែល​ទ្រង់​បាន​សន្យា​ថា​នឹង​សម្រេច​ជាក់​ជា​មិន​ខាន​ឡើយ។ សេចក្តី​ទុ​ក្ខ​លំបាក​បង្កើត​អោយ​មាន​សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​អោយ​មាន​សេចក្តី​ស៊ាំ​ថ្នឹក សេចក្តី​ស៊ាំ​ថ្នឹ​ក​បង្កើត​អោយ​មាន​សេចក្តី​សង្ឃឹម (រ៉ូម ៥:៣-៤)។ ៧០​ឆ្នាំ​កន្ល​ង​ផុត​ទៅ លោក​ហ្គោដិន​បាន​រៀន​អំពី​សេចក្តី​ពិត​នេះ រួច​លោ​ក​មាន​ប្រសាសន៍​ថា៖ «ជំនឿ​ធ្វើ​អោយ​យើង​រឹង​មាំ ទោះ​ជាគ្មាន​សេចក្តី​សង្ឃឹម យើង​នៅ​តែ​សង្ឃឹ​ម​ព្រះ​ជា​ម្ចាស់​ជា​និច្ច (រ៉ូម ៨:២៤-២៥)។ Cindy Hess Kasper

Read article
សម្លឹងមើលទៅមុខ

នៅ​កំឡុង​ពេល​សង្រ្គាម​ត្រជាក់ (១៩៤៧-១៩៩១)​ជា​ពេល​ដ៏​តាន​តឹង​បំផុត​របស់​មហា​អំណាច​លើ​ពិភព​លោក។ លោក​អលប៊ត អេស្តេន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​ គេ​នឹង​ប្រើ​អាវុធ​ប្រភេទ​ណា ក្នុង​សង្គ្រាម​លោក​លើក​ទី​៣​ទេ? ចំណែក​ឯ​សង្គ្រា​ម​លោក​លើក​ទី៣​វិញ គេ​នឹង​ប្រើ​ដំបង និង​ដុំ​ថ្ម​ជំនួស​វិញ»។ ខណៈ​ពេល​នោះ​មហា​អំណាច​ផ្តោត​លើ​ផល​វិបាក​នៃ​​អាវុធ​នុយ​ក្លេអ៊ែរ។ ដោយ​មិន​គិត​អំពី​ការ​សម្រេច​ចិត្ត​បែប​នោះ​ទេ នោះ​អ្វី​ៗ​នឹង​ត្រូវ​បំផ្លាញ​អស់​រលីង​។ គួរ​អោយ​ស្តាយ​ណាស់ ដោយ​មិន​ដឹង​ជា​មុន​នូវ​ការ​បញ្ជាក់​អះ​អាង​អ្វី​ឡើយ។ ជួន​កាល​ការ​សម្រេច​ចិត្ត​របស់​យើង ពិបាក​ទាយ​ដឹង​មុន​ណាស់។ ជួន​កាល​យើង​គិត​តែ​មួយ​ភ្លែត។ យោង​តាម​គម្ពីរ​ហេព្រើរ ១១:២៤-២៦ ចែង​ថា៖ «លោក​ម៉ូសេ​សម្លឹង​មើល​ទៅ​មុខ ដោយ​ផ្អែក​លទ្ធផល​ជាក់​លាក់​មួយ។ ដោយ​សា​រ​ជំនឿ លុះ​លោក​ធំ​ហើយ លោក​ស៊ូ​រង​ទុក្ខ​លំបាក​ជា​មួយ​នឹង​រាស្រ្ត​របស់​ព្រះ ជា​ជាង​មាន​អំណរ​ខាង​អំពើ​បាប។ ទុក​ជា​សម្បត្តិ​ប្រសើរ​ជាង​អស់​ទាំង​របស់​ថ្លៃ​វិសេស​នៅស្រុក​អេស៊ីព្ទ ដ្បិត​លោក​សម្លឹង​ចំ​ទៅ​ឯ​រង្វាន់​វិញ»។ ជម្រើស​លោក​ម៉ូសេ​មិន​ងាយ​ស្រួល​ទេ តែ​គាត់​បាន​សម្រេ​ច​ចិត្ត​យ៉ាង​ច្បាស់ ពីព្រោះ​គាត់​ដឹង​ថា​បញ្ហា​ដែល​គាត់​ប្រឈម​មុខ​ ធ្វើ​អោយគា​ត់​ចេះ​ស៊ូ​ទ្រាំ រហូត​ទាល់​តែ​បាន​រង្វា​ន់​នៅ​ខាង​មុខ។ កាល​ណា​យើង​សម្លឹង​មើល​ទៅ​មុខ តើ​យើង​ពេញ​ចិត្ត​នឹង​ស៊ូ​ទ្រាំ​នឹង​សេចក្តី​ដំនៀល​ដល់​ព្រះ​គ្រិស្ត គឺ​ជា​ពេល​ដ៏​លំបាក​ដែល​មក​ជា​មួយ​នឹង​ព្រះ​យេស៊ូ ដើម្បី​ផ្លាស់​ប្តូ​ររង្វាន់​ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​យើង​រាល់​គ្នា។ Bill Crowder

Read article
តើអ្នកបានដឹងអ្វីខ្លះ?

នៅ​សម័យ​ចក្រ​ភព​រ៉ូម សាសន៍​ដទៃ​ស្រែក​អង្វរ​រក​ព្រះ​នាម​ព្រះ​ នៅ​ពេល​ដែល​ពួក​គេ​មាន​ឱកាស​ភ្នាល់​ល្បែង​ស៊ី​សង​តែ​ប៉ុណ្ណោះ។ ឈ្មោះ​ស្តេច​ល្បែង​ដ៏​ពេញ​និយម​ជាង​គេ​ គឺ​អេប្រូឌី ជា​ភាសា​ក្រិក​មាន​ន័យ​ថា ព្រះ​នៃ​សេចក្តី​ស្រឡាញ់។ ពេល​គេ​បង្វិ​ល​គ្រាប់​ឡុក​ឡាក់ គេ​ស្រែក​ឡើង​ថា៖ «អេប៉ាប្រូឌីត» តាម​ន័យ​ត្រង់​គឺ​ «អេប្រូឌីត»។ នៅ​ក្នុ​ង​គម្ពីរ​ភីលីព យើង​បាន​អាន​អំពី​អ្នក​ជឿ​ជន​ជាតិ​ក្រិក​ម្នាក់ ​ឈ្មោះ​អេប៉ាប្រូឌីត។ គាត់​ជា​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​លោក​ប៉ូល ដែល​បាន​បម្រើ​យ៉ាង​ល្អ​នៅ​ក្នុង​បេសកកម្ម។ លោក​ប៉ូល​បាន​សរសេរ​ទៅ​កាន់​មិត្ត​សំឡាញ់​គាត់​ថា៖ «អេប៉ា​ប្រូឌីត​គាត់​ជា​បង​ប្អូន ជា​គូកន​ធ្វើ​ការ ហើយ​ធ្វើ​ទា​ហាន​ជា​មួយនឹ​ង​ខ្ញុំ» (ភីលីព ២:២៥)។ លោក​អេប៉ាប្រូឌីត​ជា​បង​ប្អូ​នរួម​ជំនឿ​ក្នុង​ព្រះ​គ្រិស្ត និង​ជា​គូក​នបម្រើ​ព័ន្ធ​កិច្ច ជា​ទាហាន​របស់​ព្រះ​គ្រិស្ត ព្រម​ទាំង​ជា​អ្នក​រត់​សំបុត្រ​ទៅ​កាន់​ក្រុម​ជំនុំ​នៅ​ក្រុង​ភីលីព។ គាត់​បង្ហាញ​គំរូ​ភាត​រ​ភាព​ ក្រម​សីលធម៌​ការងារ ការ​តស៊ូ​ខាង​វិញ្ញាណ និង​ការ​បម្រើ​ព័ន្ធ​កិច្ច​។ តាម​ពិត​ទៅ​លោក​អេប៉ាប្រូឌីត​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ដែល​បង្ហា​ញ​ថា​គាត់​មិ​ន​បាន​រស់​តាម​របៀប​សាសន៍​ដទៃ​ឡើយ គឺ​គាត់​រស់​នៅ​ដោយ​ជំនឿ​លើ​ព្រះ​គ្រិស្ត។ អ្វី​ដែល​សំខាន់​ជាង​ឈ្មោះ​ទៅ​ទៀត​គឺ គុណ​តម្លៃ​ជា​គ្រិស្ត​បរិស័ទ​នៅក្នុង​ជីវិ​ត​យើង​ម្នាក់​ៗ​រួម​មាន៖ ការ​ដែល​អាច​ពឹង​ផ្អែក​បាន ការ​យក​ចិត្ត​ទុក​ដាក់ ការ​លើក​ទឹក​ចិត្ត និង​ប្រាជ្ញា។ តើ​អ្នក​ចង់​អោយ​អ្នក​ដទៃ​ពិព៌ណនា​អ្ន​ក​ថា​យ៉ាង​ម៉េច? Dennis Fisher

Read article
ចូរសម្រាក

ការ​ហាត់​ប្រាណ​លាត​សន្ធឹង​ដៃ និង​​ពត់​ខ្លួន​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ​ គឺ​នៅ​៥​នាទី​ចុង​ក្រោយ។ គឺ​ពេល​យើង​ពត់​ខ្លួន​ទៅ​ក្រោយ អោយ​ទាប​នៅ​លើ​កម្រាល​ដើម្បី​អោយ​យើង​បាន​សម្រាក។ ក្នុង​ពេល​វេលា​បែប​នោះ គ្រូ​បង្វឹក​និយាយ​ដោយស្រទន់​ថា៖ «ស្វែង​រក​កន្លែង​សម្រាក​រៀង​ខ្លួន​ចុះ»។ ខ្ញុំ​ស្រាប់​គិត​ដល់​កន្លែង​សម្រាក​ល្អ​បំផុត គឺ​ជា​កំនាព្យ​មួយ​បទ​តែង​ដោយ​ក្លេឡែន ប៊ី ម៉ាកហ្វ៊ី មាន​ចំណង​ជើង​ថា៖ «នៅ​ក្បែរ​ព្រះ​ទ័យ​ទ្រង់»។ មាន​កន្លែង​សម្រាក​មួយ​យ៉ាង​ស្ងប់ស្ងាត់ នៅ​ក្បែរ​ព្រះ​ទ័យ​ព្រះ​អម្ចាស់ នៅ​កន្លែងនោះគ្មានអំពើបាបទាល់តែសោះ គឺនៅក្បែរព្រះទ័យព្រះអម្ចាស់។ ព្រះយេស៊ូជាព្រះអង្គសង្រ្គោះដ៏មានពរ ដែលព្រះបិតា​បានចាត់បញ្ជូនមក មករកអស់អ្នកដែលរង់ចាំព្រះអង្គ នៅក្បែរព្រះទ័យព្រះអម្ចាស់។ កំនាព្យ​នេះ​ត្រូវ​បាន​តែង​ឡើង​ក្នុង​ឆ្នាំ​១៩០១ ក្រោយ​មរណភាព​របស់​ក្មួយ​ស្រី​លោក​ម៉ាក​ហ្វ៊ី​ពីរ​នាក់​ដោយ​សារ​ជំងឺ​ខាន់​ស្លាក់។ ក្រុម​ថ្វាយ​បង្គំ​ច្រៀង​ចម្រៀង​នេះ​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​បង​ប្រុស​គាត់ ដោយ​ផ្តល់​ក្តី​សង្ឃឹ​ម​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ព្រះ​ជា​ម្ចាស់។ លោក​ប៉ូល​ប្រាប់​យើង​ថា ព្រះ​ជា​ម្ចាស់​មាន​ព្រះ​ទ័យ​ស្រឡាញ់​ដល់​យើង (រ៉ូម ៨:៣១-៣៩)។ គ្មាន​អ្វី​មួយទោះ​​ជា​ទុក្ខ​លំបាក សេចក្តី​វេទនា សេចក្តី​បៀត​បៀន សេចក្តី​អត់​ឃ្លាន សេចក្តី​អាក្រាត សេចក្តី​អន្ត​រាយ ឬ​ដាវ​អី ទោះ​ជា​ស្លាប់ ឬ​រស់ ពួក​ទេវ​តា ឬ​អំណាច​អ្វី ការ​អ្វី​នៅ​ជាន់​នេះ ឬ​ទៅ​ខាង​មុខ ឬ​ឥទ្ធិ​ប្ញទ្ធិ​អ្វី ទី​មាន​កំពស់ ទី​ជំរៅ ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្តី ពុំ​អាច​ពង្រាត់​យើង​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់​បាន​ឡើយ។ «បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន» (ខ៣១)។ មិន​ថា​អ្ន​ក​មាន​ការ​ធុញ​ថប់ ឬ​បារម្ភ​ប៉ុណ្ណា​ទេ ព្រះ​ទ័យ​របស់​ព្រះ​ជាម្ចាស់ជា​កន្លែង​យើង​សម្រាក​បាន។ ចូរ​ពឹង​ផ្អែក​លើ​ព្រះ​អង្គ​ចុះ…

Read article
គិតលេខសារជាថ្មី

នៅ​តាម​ផ្លូវ​ ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ជា​មួយ​មិត្ត​សំឡាញ់ យើង​ប្រើ​ជីភីអេស​ដើម្បី​ប្រាប់​ផ្លូវ​ពេល​បើក​បរ​រថ​យន្ត។ បន្ទាប់​ពី​ចូល​ដល់​គោលដៅ​ ហើយ​នៅ​លើ​អេក្រង់​មាន​សម្លេង​ប្រាប់​យើង​ពី​ផ្លូវ​ត្រូវ​ទៅ ទៅ​ពេល​ណា និង​ត្រូវ​បត់​នៅ​កន្លែង​ណា។ នៅ​ពេល​បើក​ចេញ​ពី​ផ្លូវ មិន​ថា​មាន​គ្រោះ​ថ្នាក់ ឬ មាន​គម្រោង​ទុក​ជា​មុន មាន​សម្លេង​ប្រាប់​យើង​ថា៖ «គិត​លេខ​សារ​ជា​ថ្មី»។ រួច​សម្លេង​នោះ​ប្រាប់​ផ្លូវ​យើង​ត្រឡប់​ទៅ​ផ្លូវ​ត្រឹម​ត្រូវ​វិញ។ បទគម្ពីរ​២ធីម៉ូថេ ៣:១៦ ពិពណ៌នា​អំពី​ប្រព័ន្ធ​ប្រាប់​ទិស​ខាង​វិញ្ញាណ​សម្រាប់​ដំណើរ​ជីវិត​​យើង​ម្នាក់​ៗ។​«គ្រប់​ទាំង​បទ​គម្ពី​រ​គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្តាល​អោយ​តែង​ទេ ក៏​មាន​ប្រយោជន៍​សម្រាប់​ការ​បង្រៀន ការ​រំព្ញ​ក​អោយ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហា​ត់ខាង​ឯសេចក្តី​សុចរិត»។ ការ​បង្រៀន​ប្រា​ប់​យើង​ថា​ ផ្លូវ​ណា​ត្រូវ​ទៅ ការ​រំព្ញក​អោយ​ដឹង​ខ្លួន​ប្រាប់​យើង ពេលណា​យើង​ធ្វើ​ដំណើរ​ចេញ​ពី​ផ្លូវ ការ​ប្រដៅ​ដំរង់​ប្រាប់​យើង​ អោយ​ត្រឡប់​មក​រក​ផ្លូវ​ត្រូវ​វិញ ហើយ​ការ​បង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត​ប្រាប់​យើង​អោយ​នៅ​ជាប់​ក្នុង​ផ្លូវ​របស់​ព្រះ​ជា​ម្ចាស់។ កំហុស និងជម្រើស​ផ្សេង​ៗ​បង្វែរ​យើង​ចេញ​​ពី​ផ្លូវ​របស់​ព្រះ​អម្ចាស់។ តែ​បរាជ័យ​កម្រ​ធ្វើ​អោយ​យើង​ស្លាប់​ណាស់ ហើយ​ការ​សម្រេច​ចិត្ត​ជម្រើស​ចុង​ក្រោយ។ ខណៈណា​យើង​ផ្លាស់​ប្តូរ​ទិស​ដៅ​របស់​ខ្លួន នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គិត​លេខ​សារ​ជា​ថ្មី ហើយ​ជំរុញ​យើង​អោយ​ត្រឡប់​ទៅ​ផ្លូវ​ព្រះ​បិតា​វិញ។ បើ​​យើង​​រសាត់​​អណ្តែត​​ចេញ​ពី​ទិស​ដៅ​របស់​ព្រះ​ជា​ម្ចាស់ គ្មាន​ពេល​ណា​ល្អ​ជាង​នេះ​ទេ ចូរ​ស្តាប់​ព្រះ​សូរ​សៀង​ព្រះ​ជា​ម្ចាស់ ហើយ​ត្រឡប់​មក​រក​ផ្លូ​វ​ព្រះ​អម្ចាស់​វិញ​ចុះ ។ David McCasland

Read article