2013

You are here:
នៅក្រោមបង្គាប់របស់ព្រះជាម្ចាស់

គ្រប់​ឪពុក​ម្តាយ​ទាំង​អស់ ដឹង​ពី​ភាព​ខុស​គ្នា​រវាង​ច្បាប់​ទម្លាប់​តាក់​តែង​ឡើង​មាន​គោល​បំណង​សម្រាប់​ប្រយោជ​ន៍​ឪពុក​ម្តាយ និង​ប្រយោជន៍​របស់​កូន។ ចំពោះ​បញ្ញត្ត​របស់​ព្រះ​ជា​ម្ចាស់​វិញ​បែង​ចែក​តាម​របៀប​ដូច​ខាង​​ក្រោម​នេះ។ ព្រះ​អាទិករ​ឈ្វេង​យល់​អំពី​របៀប​ប្រព្រឹត្ត​ទៅ​នៃ​សង្គម​នី​មួយ​ៗ​។ យើង​ចាប់​ផ្តើម​ពិនិត្យ​មើល​បញ្ញត្ត​១០​ប្រការ​ជា​មុន​សិន។ ច្បាប់​នេះ​តាក់​តែង​ឡើង​សម្រាប់​ប្រយោជន៍​របស់​យើង។ ព្រះ​យេស៊ូ​គូស​បញ្ជាក់​ពី​គោល​ការណ៍​នេះ ដោយ​មាន​បន្ទូល​ថា៖ «ថ្ងៃ​ឈប់​សម្រា​ក​បាន​តាំង​សម្រាប់​អោយ​មនុស្ស មិន​មែន​ជា​មនុស្ស​សម្រាប់​ថ្ងៃ​ឈប់​សម្រា​ក​ទេ» (ម៉ាកុស ២:២៧)។ ព្រះ​គម្ពីរ​ជា​សៀវ​ភៅ​ដែល​ជាក់​លាក់​ជាង​គេ។ ព្រោះ​វា​អាច​ប៉ាន់​ប្រមាណ​ថា មនុស្ស​លោក​ត្រូវ​រង​ការ​ល្បួង​លោភ​ចង់​បាន​ទ្រព្យ​អ្ន​ក​ដទៃ​ ត្រូវ​ធ្វើ​ការ​ដោយ​លំបាក បញ្ចេញ​កំហឹង​ដាក់​មនុស្ស​ធ្វើ​ខុសនឹ​ងខ្លួន។ ហើយ​មនុស្ស​លោក​នឹង​បង្ក​ភាព​គ្មាន​សណ្តាប់​ធ្នាប់​ដល់​កន្លែង​ណា​គេ​ទៅ​ដល់។ បញ្ញត្ត​នីមួយ​ៗ​នៅ​ក្នុង​បញ្ញត្ត​ដប់​ប្រការ​ជា​ខែល​ការពារ​អោយ​មាន​សណ្តាប់​ធ្នាប់​។ យើង​អាច​បដិសេធ​ថា​ទេ ចំពោះ​អំពើ​បាប​ទាំង​ឡាយ​បាន។ បើ​ធ្វើ​ដូច្នេះ​មែន យើង​ជៀស​វាង​បាន​ការ​ឈឺចាប់​ណា​មួយ។ បញ្ញត្ត​ដប់​ប្រការ​ត្បាញ​ជីវិត​មនុស្ស​រស់​នៅ​លើ​ផែនដី​អោយ​កាន់​តែមា​ន​ន័យ ផ្គុំ​គ្នា​បាន​ជា​រចនា​សម្ព័ន្ធ​ពេញ​លេញ ជា​ប្រយោជន៍​អោយ​យើង​រស់​នៅ​ប្រកប​ដោយ​សុខ​ស​ន្តិភាព និង​មាន​សុខភាព​ល្អ​ក្រោម​បង្គាប់​ព្រះ​ជា​ម្ចាស់ ។ Philip Yancey

Read article
បំពង់បង្ហូរខាងវិញ្ញាណរបស់អ្នក

បំពង់​បង្ហូរ​ឧស្ម័ន​ត្រន​អាឡាស្កា លាត​សន្ធឹ​ង​ប្រវែង​៨០០​ម៉ាយ​ កាត់​តាម​រដ្ឋ​អាឡាស្កា ហើយ​ដោយ​សារ​តែ​គេ​សង់​វា​ កាត់​តាម​តំបន់​មាន​រញ្ជួយ​ដី វិស្វករ​ត្រូវ​តែ​ប្រាកដ​ថា បំពង់​នេះ​អាច​ទប់​ទល់​នឹង​ការ​រញ្ជួយបា​ន។ ពួក​គេ​ត្រូវ​សង់​បណ្តាញ​រំអិល​ថេឡុន​ដើម្បី​កាត់​បន្ថយ​រំញ័រ ពេល​មាន​ការ​រញ្ជួយ​នៅ​ក្រោម​បំពង់។ វិស្វករ​សប្បា​យ​ចិត្ត​ណាស់ ពេល​ធ្វើ​ការ​សាក​ល្បង​លើក​ទីមួយ​បាន​ជោគ​ជ័យ។ កាល​ពី​ឆ្នាំ​២០០២ មាន​ការ​រញ្ជួយ​ដី​ធំ​មួយ​កើត​ឡើង បណ្តាល​អោយ​ស្រទាប់​ដី​ញែក​១៨​ហ្វ៊ីត។ ពេល​នោះ​បណ្តាញ​រំអិល​ធ្វើ​ចលនា​យឺត​ៗ សម្រប​តាម​ការ​រញ្ជួយ​ ដោយ​មិន​បណ្តាល​អោយ​មាន​ការ​ខូច​ខាត​ដល់​បំពង់​ឡើយ។ ចំនុច​ពិសេស​របស់​វា​ គឺ​ការ​បត់​បែន។ បំពង់​​បង្ហូ​រ​ខាង​វិញ្ញាណ​របស់​អ្ន​ក​ជឿ​ដែល​នាំ​ទៅ​រក​ស្ថាន​សួគ៌ បាន​សង់​គ្រឹះ​យ៉ាង​មាំ​នៅ​លើ​ព្រះ​ជា​ម្ចាស់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​យើង​ចេះ​បត់​បែន​តាម​របៀប​ដែល​ព្រះ​ជា​ម្ចាស់​ធ្វើ​ការ យើង​អាច​ឆ្ល​ង​កាត់​បញ្ហា​បាន។ នៅ​ពេល​មាន​វិបត្តិ​កើត​ឡើង យើង​យល់​ច្រឡំ​ដោយ​ផ្លាស់​ប្តូ​រ​ពី​ការ​ទុក​ចិត្ត​លើ​ព្រះ​ជា​ម្ចាស់ មក​មើល​កាលៈ​ទេសៈ​ឈឺ​ចាប់​វិញ ។ យើង​គួរ​តែ​អធិស្ឋាន​បែប​នេះ​វិញ៖ «ព្រះ​អង្គ​អើយ ខ្ញុំ​មិន​យល់​សោះ​ថា​តើ​ហេតុ​អ្វី​បាន​ជា​មាន​ការ​ឈឺចាប់​កើត​ឡើង​ ចំពោះ​រូប​ខ្ញុំ តែ​ខ្ញុំ​ទុក​ចិត្ត​ថា ទ្រង់​អាច​រំដោះ​ខ្ញុំ​ចេញ​ពី​បញ្ហា​បាន ទោះ​ជា​បញ្ហា​នៅ​ជុំ​ជិត​ខ្ញុំ​ក៏​ដោយ»។ អ្នក​និពន្ធ​គម្ពី​រទំ​នុក​ដំកើង​បាន​សរសេរ​ថា៖ «ព្រលឹង​ទូល​បង្គំ​ពឹង​នៅ​ក្នុង​ទ្រង់…ដរាប​ដល់​សេចក្តី​អន្ត​រាយ​ទាំង​នេះ​បាន​បាត់​ទៅ»​(ទំនុក​ដំកើង ៥៧:១)។ ពេល​ផែន​ដី​រំកិល​នៅ​ក្រោម​យើង ចូរ​យើង​ចេះ​បត់​បែន​តាម​កាលៈ​ទេសៈ ប៉ុន្តែ​ចូរ​ទុក​ចិត្ត​លើ​សេចក្តី​ស្រឡាញ់ និង​ការ​ថែ​ទាំ​ដែល​គ្មាន​កា​រប្រែ​ប្រួល​របស់​ព្រះ​ជាម្ចាស់​វិញ Dennis Fisher ។

Read article
ការចម្រើនឡើងដូចដើមវិញ

យើង​ចូល​ចិត្ត​អាន​ប្រវត្តិ​មនុស្ស ឬ​ក្រុម​ហ៊ុន​ដែល​ជិត​នឹង​ក្ស័យទុន មាន​ឱកាស​រីក​ចម្រើន​ឡើង​ ដូច​ដើម​វិញ​បាន​ ដូច​ជា​ក្រុម​ហ៊ុន​ហ្វត​ម៉ូទ័​រ​ជា​ដើម។ កាល​ពី​ទសវត្ស​ឆ្នាំ​១៩៤០ ការ​ស្ទាក់​ស្ទើរ​របស់​ថ្នាក់​ដឹក​នាំ​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​ស្ទើរ​តែ​ធ្វើ​អោយ​ក្រុម​ហ៊ុន​ហ្វត ត្រូវ​រលាយ​អស់។ ជា​ការ​ពិត​ រដ្ឋាភិបាល​អាមេរិក​ស្ទើរ​តែ​កាន់​កាប់​ក្រុម​ហ៊ុន ព្រោះ​តែ​ការ​បាត់​បង់​របស់​​ក្រុម​​ហ៊ុន​ បាន​​គំរាម​​កំហែង​​ដល់​​កិច្ច​​ខិត​​ខំ​​ប្រឹង​ ក្នុង​​សង្រ្គាម​​របស់​​អាមេរិក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​លោក​ហេនរី ហ្វតធូ​​បាន​បញ្ចប់​កាតព្វ​កិច្ច​យោធា ហើយ​លោក​ក៏​ចាប់​ផ្តើម​ដឹក​នាំ​ក្រុម​ហ៊ុន​នេះ​ឡើ​ង​វិញ អ្វី​ៗ​បាន​ផ្លាស់​ប្តូរ​ទាំង​អស់។ ហ្វត​ក្លាយ​ជា​សាជីវ​កម្ម​ធំជាង​គេ​មួយ​លើ​ពិភព​លោក​។ យូរ​ៗ​ម្ត​ង​យើង​ត្រូវ​ការ​រីក​ចម្រើន​ដូច​ដើម​វិញ។ យើង​ចាំ​បាច់​ត្រូវ​តែ​តម្រូវ​អោយ​ចំ​ទិស​ដៅ​ឡើង​វិញ ឬ​សង​ជំងឺ​ចិត្ត​នូវ​ការ​សម្រេច​ចិត្ត​ខុស។ នៅ​ក្នុង​ពេល​វេលា​បែប​នោះ យើង​មាន​ឧទាហរណ៍​លោក​ពេត្រុស។ បរាជ័យ​នៅ​ជុំវិញ​ខ្លួន​គាត់។ ទី​មួយ គាត់​ភ័យ​ខ្លាំង​ណាស់ ហើយ​ចាប់​ផ្តើម​លិច​ទៅ​ក្នុង​ទឹក។ រួច​មក ពេល​គាត់​និយាយ​ខុស ព្រះ​យេស៊ូ​ហៅ​គាត់​ថា​៖​«នែ មារ​សាតាំង​អើយ!» (ម៉ាថាយ ១៦:២២-២៣)។ ទីបី ពេល​ព្រះ​យេស៊ូ​ត្រូវ​ការ​គាត់ គាត់​បដិសេធ​មិន​ស្គាល់​ទ្រង់​សោះ (ម៉ាថាយ ២៦:៧៤)។ យ៉ាង​ណា​ក៏​ដោយ រឿង​នេះ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ ដោយសារ​អំណាច​ព្រះ​វិញ្ញាណ​បរិសុទ្ធ លោក​ពេត្រុស​ល្អ​ដូច​ដើម​វិញ។ នៅ​ថ្ងៃ​បុណ្យ​ទី​៥០ លោក​ពេត្រុស​ប្រកាស​ដំណឹង​ល្អ​មាន​មនុស្ស​បី​ពាន់​នាក់​ជឿ​ព្រះ​អង្គ​ (កិច្ចការ ២:១៤,៤១)។ លោក​ពេត្រុស​ត្រឡប់​ជា​មនុស្ស​មាន​ឥទ្ធិពល​ឡើង​វិញ ដោយ​សារ​ជំនឿ​គាត់​បាន​កែ​ប្រែ​ជា​ថ្មី គាត់​ការពារ​នូវ​អ្វី​គាត់​ប្រកាស និង​ក្រោក​ឈរ​ឡើង​ដើម្បី​ព្រះ​យេស៊ូ។ តើ​អ្នក​កំពុងតែតស៊ូ​ឬ​? ប្រសិន​លោក​ពេត្រុស​អាច​ត្រឡប់​មក​វិញ​បាន អ្នក​ក៏​ធ្វើ​បាន​ដែរ។ Dave…

Read article
វិវាហមង្គលការរបស់កូនចៀម

ពិធីមង្គលការគឺជាឱកាសមួយបង្ហាញភាពហ៊ឺហា។ មង្គលការនាសម័យថ្មីនេះបានក្លាយជាឱកាសមួយសម្រាប់ស្ត្រីវ័យក្មេងបង្ហាញម៉ូថសម្លៀកបំពាក់ឡូយឆាយថាពួកគេជាម្ចាស់ក្សត្រីស្អាតជាងគេនៅថ្ងៃនោះ។ សម្លៀកបំពាក់ស្អាតៗ ចម្រុះព៌ណ រួមជាមួយនឹងម៉ូថសក់ ប្លែកៗ ផ្ការស្រស់ និង ម្ហូបអាហារសំបូរបែបញ៉ាំងអោយមិត្តសំឡាញ់ និង​សមាជិកគ្រួសាររីករាយនឹងបរិយាកាសនៅថ្ងៃនោះ។ ឪពុកម្តាយជាច្រើនចាប់ផ្តើមសន្សំលុយកាក់ពីចម្ងាយ ដើម្បីអោយពួកគេអាចទិញសម្លៀកបំពាក់ថ្លៃៗក្នុងក្តីស្រមៃនៃកូនស្រីពួកគេ។ ចំណែកឯវិវាហមង្គលការរបស់រាជវង្សវិញ យើងជាមនុស្សសាមញ្ញកម្រនឹងឃើញណាស់។ ទោះជាយ៉ាងនេះក្តី កាលពីឆ្នាំ១៩៨១ យើងបានឈានឡើងដល់កំពូល ដោយបានឃើញការចាក់ផ្សាយពេញពិភពលោកនូវ ពិធីមង្គលការបស់ព្រះអម្ចាស់ ឆាល និង ម្ចាស់ក្សត្រីដាយអាណា។ មានវិវាហមង្គលការមួយទៀតគ្រោងនឹងរៀបចំឡើងពិសេសជាងគេទាំងអស់។ នៅក្នុងពិធីនោះ កូនកម្លោះជាមនុស្សពិសេសគឺជាព្រះគ្រិស្ត និង ក្រុមជំនុំទាំងអស់ជាកូនក្រមុំ ដែលជាអ្នកជឿទាំងអស់។ នៅក្នុងគម្ពីរវិវរណៈរបស់លោកយ៉ូហានប្រាប់យើងថា កូនក្រមុំបានតែងខ្លួនរួចជាស្រេចរង់ចាំកូនកម្លោះ(១៩:៧)ហើយសម្លៀកបំពាក់មង្គលការរបស់យើងគឺជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់(ខ៨) ទោះជាពិធីមង្គលការនៅផែនដីនេះស្ថិតស្ថេរនៅតែមួយរយៈខ្លីក្តី តែកូនក្រមុំទាំងអស់ខិតខំធ្វើការដើម្បីធ្វើអោយពិធីមង្គលការល្អឥតខ្ចោះ។ តើយើងជាកូនក្រមុំរបស់ព្រះគ្រិស្តនឹងត្រៀមខ្លួនយ៉ាងណាទៀត ដើម្បីចូលមង្គលការអស់កល្បជានិច្ច ដោយជូលៀ អាកឃ័រមែន លីង (Julie Ackerman Link)។

Read article
នាមប័ណ្ណ

នៅ ក្នុងវប្បធម៌ខ្លះ​ មុខតំណាងដែលដាក់ខាងក្រោមឈ្មោះរបស់អ្នកសំខាន់ណាស់ ព្រោះវាកំណត់អំពីឋានៈរបស់អ្នក។ មនុស្សម្នាគោរពអ្នករាល់គ្នាអាស្រ័យលើឋានៈរបស់អ្នកប្រៀបធៀបជាមួយមនុស្សនៅជុំវិញអ្នក។ បើសិនជានៅសម័យនោះ លោកប៉ូលមាននាមប័ណ្ណដែរ គាត់ប្រាកដជាមានឋានៈជាសាវក(១ធីម៉ូថេ ១:១)មានន័យថា មនុស្សម្នាក់ដែលព្រះជាម្ចាស់ចាត់បញ្ជូនមក។ គាត់មិនអាងឋានៈនោះទេ តែវាជាការអស្ចារ្យមកពីព្រះអម្ចាស់។ ឋានៈនេះបានមកមិនមែនដោយសារគាត់ខំប្រព្រឹត្តទេ តែគាត់បានទទួលមកពីព្រះយេស៊ូគ្រិស្តជាព្រះអង្គសង្រ្គោះនៃយើងវិញទេតើ។ ម្យ៉ាងវិញទៀត ឋានៈនេះមិនមែន​មកពីមនុស្សទេ គឺជាការតែងតាំងមកពីព្រះជាម្ចាស់ កាលដើមឡើយលោកប៉ូលធ្លាប់ប្រមាថ បៀតបៀន និង ប្រព្រឹត្តអំពើឃោរឃៅ(ខ១៣)។ គាត់ចាត់ទុកខ្លួនឯងថាជាអ្នកប្រព្រឹត្តអំពើបាបលេខមួយ(ខ១៥)។ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ឥឡូវនេះគាត់ក្លាយជាសាវករបស់មហាក្សត្រគង់នៅអស់កល្បជានិច្ច (ខ១៧) ដែលបានបញ្ជូនគាត់អោយប្រកាសដំណឹងល្អដ៏មានសិរីរុងរឿង។ តែអ្វីដែលអស្ចារ្យជាងនេះគឺថា យើងមិនខុសពីសាវកប៉ូលទេ ដែលត្រូវបានចាត់បញ្ជូនទៅប្រកាសដំណឹងល្អគ្រប់ជាតិសាសន៍ដោយមហាក្សត្រលើអស់ទាំងមហាក្សត្រ (ម៉ាថាយ​ ២៨:១៨-២០ និង កិច្ចការ ១:៨)។ ចូរទទួលមហាបេសកកម្មដោយចិត្តទន់ទាប ដែលយើងមិនសក្តិសមសោះ។ យើងមានឯកសិទ្ធិបានធ្វើជាតំណាងព្រះអង្គ និង សេចក្តីពិតរបស់ទ្រង់តាមរយៈពាក្យសម្តី និង​កាយវិការជារៀងរាល់ថ្ងៃជាមួយមនុស្សនៅជុំវិញយើង ដោយស៊ី ភី ហៃ (C.P. Hia)។

Read article
គំនិតដែលត្រូវគេលួចបាត់

ខណៈពេលប្រពន្ធខ្ញុំនិងខ្ញុំកំពុងធ្វើដំណើរកម្សាន្ត មានចោរចូលលួចឥវ៉ាន់ក្នុងឡានខ្ញុំ​ ក្រោយពេលអាហារថ្ងៃត្រង់រួច។ ដោយមើលទៅឃើញកញ្ចក់បែក យើងដឹងថាយើងភ្លេចបើកជីភីអេស ពេលយើងមើលឡានមិនឃើញ។ ដោយគ្រាន់តែឆែកកៅអីក្រោយភ្លាម​ ខ្ញុំសន្និដ្ឋានថា ចោរបានលួចកុំព្យូទ័រយួរដៃ លិខិតឆ្លងដែន និង សៀវភៅសែកបាត់អស់ហើយ។ វារឹតតែធ្វើអោយខ្ញុំភ្ញាក់ផ្អើលទៅទៀតគឺថា យប់បន្តិច បន្ទាប់ពីនិយាយទូរស័ព្ទចប់ យើងនៅតែខ្វល់ខ្វាយ​ ស្រាប់តែមានរឿងមួយកើតឡើង។ ពេលខ្ញុំបើកវ៉ាលី​ នៅចន្លោះខោអាវនោះរកឃើញអ្វីដែលខ្ញុំគិតថាបាត់ វានៅទីនោះ។ ខ្ញុំមិនជឿនឹងភ្នែកសោះ។ រួចខ្ញុំរកនឹកឡើងវិញ ខ្ញុំមិនបានដាក់វានៅកៅអីក្រោយទេ។ តែខ្ញុំបានដាក់វានៅក្នុងវ៉ាលីវិញ ដែលខ្ញុំបានដាក់វានៅក្នុងគូថឡាន។ ជួនកាល ការគិតមួយភ្លែកធ្វើអោយយើងភាន់ច្រឡំ។ យើងគិតថា យើងបាត់បង់ច្រើនណាស់។ ហើយយើងក៏គិតថា ព្រះបាទដាវីឌដែលតែងបទគម្ពីរទំនុកដំកើង១៣ក៏ភាន់ច្រឡំមួយភ្លែតដែរថា ព្រះជាម្ចាស់ភ្លេចគាត់បាត់ហើយ។ តែពេលព្រះបាទដាវីឌគិតម្តងទៀត ទ្រង់ជ្រាបច្រើនជាងការភ័យខ្លាច រួចទ្រង់បានតែងបទគម្ពីរទំនុកដំកើង១៣:៥-៦ជាបទសរសើរដល់ព្រះជាម្ចាស់វិញ។ អំណរទ្រង់ដែលកើតជាថ្មី បានគ្របដណ្តប់ការនឹកគិតរបស់យើងដែលថា គ្មានអ្វីមួយអាចលួចអ្វីៗដែលសំខាន់ចេញពីជីវិតយើង«ដែលលាក់ទុកក្នុងព្រះ ជាមួយព្រះគ្រីស្ទ» បានឡើយ (កូឡូស ៣:៣) ដោយម៉ាត ឌី ហាន (Mart De Haan)។

Read article
ទោះជាល្អយ៉ាងណាក៏គ្មានប្រយោជន៍ដែរ

ប្រ ពន្ធរបស់ខ្ញុំឈ្មោះម៉ាទីជាចុងភៅដ៏ចំណាន។ បន្ទាប់ពីធ្វើការនឿយហត់ពេញមួយថ្ងៃមក ខ្ញុំរីករាយនឹងញ៉ាំម្ហូបប្រពន្ធខ្ញុំណាស់។ ជួនកាលក្រោយអាហារពេញល្ងាចរួច គាត់អោយខ្ញុំរើសការងារមួយ តើត្រូវសំអាតផ្ទះបាយ ឬ កាន់តេឡេទូរទស្សន៍។ ពេលខ្ញុំមានអារម្មណ៍ល្អ ខ្ញុំមូរដៃអាវឡើងលើកចានចេញពីម៉ាស៊ីន ជូតឆ្នាំងខ្ទះ ខ្ញុំសប្បាយចិត្តនឹងធ្វើការងារទាំងនេះ ព្រោះតែចង់ឮសម្តីប្រពន្ធខ្ញុំនិយាយមករកខ្ញុំដូចជាពាក្យ៖ «អូហ៍ លោកប្តីបងមិនចាំបាច់សំអាតផ្ទះបាយដល់ម្លឹងទេ»។ វាក៏ផ្តល់ឱកាសអោយខ្ញុំឆ្លើយតបនឹងគាត់វិញថា ៖ «បើមិនធ្វើអញ្ចឹង ធ្វើម្តេចដឹងថា បងស្រឡាញ់អូនប៉ិនណា»។ ពេលព្រះយេស៊ូបង្ហាញពីក្រុមជំនុំនៅអេភេសូរ ដែលបានបោះបង់ចោលសេចក្តីដើមចេញ (វិវរណៈ ២:៤) តាមពិតទៅក្រុមជំនុំបានប្រព្រឹត្តការល្អជាច្រើន មិនមែនពួកគេមិនស្រឡាញ់ទ្រង់ឡើយ។ ទោះជាលោកប៉ូលសរសើរពួកគេនូវការស៊ូទ្រាំ​ អត់ធ្មត់ក៏ដោយ តែនៅចំពោះទ្រង់វិញ ការល្អទាំងនោះគ្មានប្រយោជន៍ឡើយ។ ការប្រព្រឹត្តល្អគឺជាការបង្ហាញនូវការថ្វាយបង្គំ​។ ការមិនព្រមចុះចាញ់នឹងសេចក្តីល្បួង ការអត់ទោស ការបម្រើ និង​ការស្រឡាញ់គ្នាទៅវិញទៅមកគឺជា ឱកាសដែលយើងឆ្លើយតបនឹងទ្រង់វិញដោយក្តីស្រឡាញ់ យើងធ្វើដូច្នេះមិនមែនចង់បានការកោតសរសើរមកពីទ្រង់ទេ។ តើអ្នកបានឆ្លើយតបនឹងសេចក្តីស្រឡាញ់ទ្រង់វិញចុងក្រោយពេលណា? ដោយចូ ស្តូវែល (Joe Stowell)។

Read article
ព្រះអង្គជាព្រះជាម្ចាស់លើទាំងអស់

ពេល លោកប៉ូលីខាប(គ.ស. ៦៩-១៥៥) ធ្វើជាអភិបាលក្រុមជំនុំនៅស្មៀណា អាជ្ញាធររ៉ូម៉ាំងបង្ខំគាត់អោយជេរព្រះគ្រិស្ត​ បើគាត់ចង់បានសេរីភាព។ លោកឆ្លើយតបថា៖ « ខ្ញុំបានបម្រើព្រះអង្គអស់ រយៈ​ពេល៨៦ឆ្នាំមកហើយ ទ្រង់គ្មានកំហុសឡើយ។ តើអោយខ្ញុំប្រមាថព្រះអង្គសង្គ្រោះខ្ញុំម្តេចកើត?» ស្រាប់តែមន្ត្រី រ៉ម៉ាំងគំរាមថា៖ «បើឯងមិនផ្លាស់ប្តូរគំនិតទេ យើងនឹងយកឯងទៅដុតក្នុងភ្លើង»។ លោកប៉ូលីខាបនៅតែមិនប្តូរចិត្ត ។ ដោយសារតែលោកមិនជេរប្រមាថព្រះគ្រិស្ត គេក៏យកគាត់ទៅដុតទាំងរស់។ ប៉ុន្មានសតវត្សមុននោះ ពេលយុវជនបីនាក់ឈ្មោះ សាដ្រាក់ មេសាក់ និង អ័បេឌនេកោ ក៏ប្រឈមមុនអញ្ចឹងដែរ តែពួកគេទូលឆ្លើយដល់ស្តេចថា៖ «បពិត្រព្រះរាជានេប៊ូក្នេសា…នោះព្រះនៃយើងខ្ញុំដែលយើងខ្ញុំគោរពប្រតិបត្តិតាម ទ្រង់អាចនឹងជួយអោយយើងខ្ញុំរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបានហើយ បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងជួយយើងខ្ញុំរួចពីព្រះហស្តទ្រង់ដែរ។ តែបើមិនជួយទេ នោះសូមអោយទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ (ដានីយ៉ែល ៣:១៦-១៨) ពួកគេមានបទពិសោធន៍ស្រដៀងគ្នា តែមានលទ្ធផលផ្សេងគ្នា។ លោកប៉ូលីខាបត្រូវគេដុតទាំងរស់ ប៉ុន្តែសាដ្រាក់ មេសាក់ អ័បេឌនេកោ បានរួចជីវិតពីគុកភ្លើងវិញ។ ទោះជាមានលទ្ធផលផ្សេងគ្នាក៏ដោយ ក៏សាច់រឿងទាំងពីរបង្ហាញពីជំនឿដូចគ្នា។ ពួកគេបង្ហាញជំនឿពួកគេចំពោះព្រះជាម្ចាស់ ដែលថាទ្រង់អាចធ្វើបានគ្រប់ទាំងអស់។ គឺជាជំនឿដែលបង្ហាញថា ទ្រង់គឺជាព្រះជាម្ចាស់លើទាំងអស់ ទោះជាទ្រង់សង្រ្គោះយើង ឬ មិនបានសង្គ្រោះក្តី។ ទ្រង់តែមានផែនការជានិច្ច។…

Read article
ត្រីឆ្លាមឡើងក

ប ន្ទាប់ពីកិច្ចពិភាក្សាថ្មីៗនៅពេលអាហារថ្ងៃត្រង់រួចមក ខ្ញុំសម្រេចចិត្តស្រាវជ្រាវ ថាតើហេតុអ្វីបានត្រីឆ្លាមឡើងកវាយប្រហារនៅបឹងមីស៊ីគែន។ វាហាក់ដូចជាធ្វើទៅមិនរួចឡើយ ធ្វើអោយគេសើចចំអកនូវគំនិតនេះ ព្រោះតែមិនជឿថាមានត្រីឆ្លាមនៅទឹកសាបទេ។ ខ្ញុំក៏បន្តស្វែងរកប្រភពព័ត៌មានតាមគេហរទំព័រមួយសរសេរអំពីត្រីឆ្លាមវាយប្រហារនៅបឹងមីស៊ីគែនមែនក្នុងឆ្នាំ១៩៩៥ តែគ្មាននរណាហ៊ានបញ្ជាក់អះអាងសោះ។ មានត្រីឆ្លាមវាយប្រហារទេ? បើវាកើតពិតមែន ជារឿងកម្រណាស់។ វាគ្មានអ្វីអស្ចារ្យទេ បើមានត្រីឆ្លាមវាយប្រហារនៅបឹងមីស៊ីគែនមែន តើជារឿងកម្រ ឬ ជារឿងប្រឌិត? ការលំ​បាកជារឿងជាធម្មតា។ តែពេលវាកើតឡើងចំពោះយើង រឿងគិតថាវាមិនគួរកើតសោះ។ ប្រហែលនេះជាមូលហេតុដែលលោកពេត្រុស​សរសេរសំបុត្រទៅកាន់អ្នកដើរតាមព្រះយេស៊ូនៅសតវត្សទី១ ដែលបានឆ្លងកាត់ការលំបាកដោយលោកបានសរសេរថា៖«ពួកស្ងួនភ្ញាអើយ កុំអោយមានប្លែកក្នុងចិត្តដោយភ្លើងដ៏ក្តៅក្រហាយដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាមានសេចក្តីចំឡែកនោះឡើយ»​ (១ពេត្រុស​៤:១២)។ ការរងទុក្ខលំបាកនេះគ្មានអ្វីប្លែកទេ ពេលយើងឆ្លងកាត់នៅទទួលអំណរដោយសម្លឹងមើលពីព្រះបិតាបានចាក់ប្ញសយ៉ាងជ្រៅក្នុងដួងចិត្ត និងជីវិតយើង។ ក្តីស្រឡាញ់ទ្រង់មិនចេះផុតឡើយ។ ទោះយើងរស់នៅក្នុងពិភពលោកពេញដោយការលំបាក តែយើងក្តីស្រឡាញ់មកពីព្រះជាម្ចាស់ ដោយបៀល ក្រូឌ័រ (Bill Crowder)។

Read article
ពីក្នុងចេញមកក្រៅ

កំ​ឡុង​ពេល​សន្និ​សីទ​ស្តី​អំពី​ការ​បោះ​ពុម្ព​ផ្សាយ​ជា​អន្តរ​ជាតិ យុវជន​បារាំង​ម្នាក់​ពិពណ៌នា​បទ​ពិសោធន៍​របស់​គាត់​ក្នុង​ព្រឹត្តិការណ៍​ផ្សព្វ​ផ្សាយ​សៀវ​ភៅ។ ស្រាប់​តែ​មាន​ស្រ្តី​ម្នាក់​ចូល​​មក មើល​សៀវ​ភៅរ​បស់​គាត់ បើក​មើល​ទាំង​អស់​ស្រាប់​តែ​គាត់​លាន់​មាត់​ថា៖ «ទី​បំផុត​ខ្ញុំ​រក​ឃើញ​ភាព​ស្អាត​ស្អំ​ហើយ!»។ យុវ​ជន​នោះ​ឆ្លើយ​តប​ថា៖ «ខ្ញុំ​សរសេរ​ស្អាត​ស្អំ ព្រោះ​តែ​ខ្ញុំ​គិត​ស្អាត​ស្អំ។ មិន​មែន​មក​ពី​ខ្ញុំ​ខំ​ប្រឹង​ទេ»។ អ្វី​ដែល​គាត់​បង្ហាញ​ចេញ​ក្នុ​ង​សៀវ​ភៅ​នោះ គឺ​ចេញ​មក​ពី​ខាង​ក្នុង ​ដោយ​មាន​ព្រះ​គ្រិស្ត​ជា​ស្នូល​នៃ​ជីវិត​គាត់ ។ គម្ពី​រ​យ៉ូហាន​​១៥​​ក​ត់​​ត្រា​​មេ​រៀន​​របស់​​ព្រះ​​យេស៊ូ បង្រៀន​ដ​​ល់​​សិស្ស​​ទ្រង់ អោយ​​នៅ​​ជាប់​​នឹ​ង​​ទ្រង់ គឺ​ប្រៀប​បាន​ទៅ​នឹង​ជីវិត​បង្កើត​ផល​ផ្លែ។ នៅ​ក្នុង​ការ​ប្រៀប​ធៀប​ដើម​ទំពាំង​បាយ​ជូរ និង​​មែក​របស់​វា ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ឯ​អ្នក​រាល់​គ្នា​បាន​ស្អាត​ហើយ ដោយ​សារ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់» (ខ៣)។ បើ​យោង​តាម​ទស្សន​វិទូ​ព្រះ​គម្ពីរ​ឈ្មោះ ដាប់បែលយូ អ៊ី វ៉ាញ បាន​ពន្យល់​ថា ក្នុង​ភាសាក្រិក ពាក្យ «ស្អាត»​មាន​ន័យ​ថា ​«គ្មាន​ការ​លាយ​ឡំ​ជា​មួយ​ភាព​មិន​ស្អាត​ស្អំ ល្អឥ​ត​ខ្ចោះ និង​​ គ្មាន​ស្លាក​ស្នាម»។ ដួង​ចិត្ត​បរិសុទ្ធ​គឺ​ជា​កិច្ចការ​របស់​ព្រះ​គ្រិស្ត ហើយ​មាន​តែ​ព្រះ​ចេស្តា​ទ្រ​ង់​ប៉ុណ្ណោះ ធ្វើ​អោយ​យើង​ស្អាត បរិសុទ្ធ។ ជា​រឿយ​ៗ យើង​បរាជ័យ តែ​បើយើ​ងសារ​ភាព​អំពើ​បាប ព្រោះ​ទ្រង់​ស្មោះ​ត្រង់​…​សំអាត​យើង​ពី​គ្រប់​អំពើ​ទុ​ច្ចរិត​ទំាង​អស់​ផង» (១យ៉ូហាន ១:៩)។ ការ​ផ្លា​ស់​ប្រែ​ចេញ​មក​ពី​ខាង​ក្នុង។ ព្រះ​យេស៊ូ​បាន​សំអាត​យើង​រាល់​គ្នា​ ដោយ​ថ្វាយ​អង្គ​ទ្រង់ជា​យញ្ញ​បូជា និង​ព្រះ​បន្ទូល។ ពាក្យ​សម្តី និង​ កិរិយា​របស់​យើង​ចេញ​មក​ពី​ខាង​ក្នុង ជា​លទ្ធ​ផល​នៃ​ការ​នៅ​ជាប់​នឹង​ព្រះ​គ្រិស្ត ។…

Read article