February 2014

You are here:
ការអញ្ជើញ ឲ្យសួរសំណួរ

ពេល​​​ខ្ញុំបង្រៀន ជួន​កាល ខ្ញុំ​បាន​ប្រើ​ពាក្យស្លោ​ក “ចូរ​ចោទ​សួរ អ្នក​​មាន​ចំណេះ” ដើម្បី​ធ្វើ​ឲ្យ​សិស្ស​របស់​ខ្ញុំ មាន​ការ​ផ្តោត​អារម្មណ៍​ទៅ​លើ​កា​រ​សិក្សា។ ខ្ញុំ​មិន​មែន​កំពុង​តែអញ្ជើញ​ពួក​គេ ឲ្យ​សួរ​ផ្ចាញ់​ផ្ចាល​ខ្ញុំ​ឡើយ តែ​​ខ្ញុំ​កំ​ពុ​ង​​លើក​​ទឹ​ក​ចិត្ត​ពួក​គេ​ឲ្យ​ចោទ​សួរ​ខ្ញុំ។ អ្នកជំ​នាញ​ផ្នែក​អប់​រំមួយ​ចំនួន​បាន​និយាយ​ថា រវាង​ការ​ឆ្លើយ​សំណួរ​របស់​​សិស្ស និង​ការ​បង្រៀន​មេរៀន​ដល់​សិស្ស សិស្ស​អាច​រៀន​សូត្រ​បាន​ច្រើន​ជាង ​ពេល​គ្រូ​ឆ្លើយ​សំណួរ​​របស់​ពួក​គេ។ តាម​ធម្មតា យើង​រាល់​គ្នាឲ្យ​តម្លៃទៅ​លើ​អ្វី​ដែល​យើង​ចង់​ដឹង ខ្លាំង​ជាង​ទៅ​លើអ្វី​ដែល​នរណា​ម្នាក់​ចង់​​ប្រាប់​យើង។ ជា​ការ​ពិត​ណាស់ ការ​បង្រៀន​ទាំង​ពី​រ​ប្រភេទ​នេះ គឺ​សុទ្ធ​តែ​ជា​អ្វី​ដែល​គេ​គួរ​ធ្វើ ប៉ុន្តែ ការ​លើក​ទឹក​ចិត្ត​ឲ្យ​សួរ​សំណួរ គឺស្ថិត​នៅ​ក្នុង​ចំណោម​ការ​បង្រៀន​ដំបូង​បំផុត ដែល​មាន​ក្នុង​ព្រះ​គម្ពីរ។ សូម្បី​តែ​នៅ​មុន​ពេល ដែល​ពួក​អ៊ីស្រា-អែល​ភាស​ខ្លួន​ចេញ​ពី​នគរ​អេស៊ីព្ទ ព្រះ​អម្ចាស់​បាន​បង្គាប់​លោក​ម៉ូសេ ឲ្យ​​ចាប់​​ផ្តើម​ប្រារព្ធ​ពិធី​បុណ្យ​មួយ ដែល​នឹង​នាំ​ឲ្យ​គេ​មា​ន​សំណួរ។ ការ​ប្រារព្ធ​ពិធី​បុណ្យ​រំលង ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​គោល​បំណង​ពីរ​យ៉ាង​គឺ : ដើម្បី​រំឭក​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​ពេញ​វ័យ ឲ្យ​នឹក​​ចាំពី​ការ​ប្រោស​លោះ​នៃ​ព្រះ​អម្ចាស់ ហើយ​ដើម្បី​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ចោទ​សួរ​ អំពី​ពិធី​បុណ្យ​មួ​​យនេះ​(និក្ខមនំ ១២:២៦)។ សំណួរ​ដែល​ផ្តើម​ដោយ​ពាក្យ “ហេតុអ្វី” អាច​ជា​សំណួរ​ដ៏​គួរ​ឲ្យធុ​ញទ្រា​ន់ ប៉ុន្តែ វា​ក៏អាច​ នាំ​ឲ្យ​យើង​មាន​ឱកាស​ដ៏​​អស្ចារ្យ ដើម្បី​ប្រាប់​គេ​ អំពី​មូល​ហេតុ​ដែល​យើង​ជឿព្រះ​(១ពេត្រុស ៣:១៥)។ យើង​មិន​ត្រូវ​ធុញ​ទ្រាន់​នឹង​សំណួរ​របស់​អ្នក​ដទៃ​ឡើយ ផ្ទុយ​ទៅ​វិញ យើង​អាច​អគុណ​ព្រះ ពេល​ដឹង​ថា ពួក​គេ​កំពុង​បើក​ចិត្ត និង​គំនិត ដើម្បី​រៀន​សូត្រ។…

Read article
ការធ្វើការទន្ទឹមគ្នា

នៅ​ក្នុង​សៀវ​ភៅ​រចនា​រូប​ថត​របស់​គ្រួសារខ្ញុំ​ គឺ​មាន​រូប​ថត​របស់​កូន​ស្រី​ខ្ញុំ​មួយ​សន្លឹក ពេល​នាង​មាន​អាយុ​​៤ឆ្នាំ។ ក្នុង​រូប​ថត​នោះ នាង​កំពុង​ធ្វើ​ការ​នៅ​ក្បែរ​ខ្ញុំ ដោយ​ប្រើ​ញញួរ​ជ័រ​​​សម្រាប់​ក្មេង​លេង ដើម្បី​ជួស​ជុល ជញ្ជាំង​នៅ​ជំហៀង​ផ្ទះ។ យើង​បាន​ធ្វើ​ការ​ទន្ទឹម​គ្នា នៅ​ថ្ងៃ​នោះ នាង​បាន​ធ្វើ​ត្រា​ប់​តាមគ្រប់សកម្មភាព​របស់​​ខ្ញុំ ហើយ​នាង​ពិត​ជា​ជឿ​ថា ខ្លួន​ឯង​ក៏​កំពុង​​ជួយ​ជួស​ជុល​ផ្ទះ​ផង​ដែរ។ ខ្ញុំ​មិន​ដែល​បាន​អរ​សប្បាយ​នឹង​ការងារ​ផ្ទះ ខ្លាំង​ដូច​ពេល​នោះ​ឡើយ។ តាម​រូប​ភាព​ក្នុង​រូប​ថត​នោះ ខ្ញុំអា​ច​ដឹង​ច្បាស់​ថា នាង​ក៏​កំពុង​តែ​អ​សប្បាយ​នឹង​កិច្ច​ការ​​នោះ​​​ដែរ។ រូប​ថត​នោះ​បាន​រំឭ​ក​ខ្ញុំ​ថា កូន​ៗ​របស់​យើ​ង​យក​តម្រាប់​តាម ពាក្យ​សម្តី ឬ​សកម្មភាព​ភាគ​ច្រើន ដែល​ពួក​គេឃើ​ញ​យើង​ធ្វើ។ ពួក​គេ​ក៏​មាន​ការ​យល់​ដឹង ​អំពី​បុគ្គ​លិក​លក្ខណៈ រ​បស់​ព្រះ ស្រប​ទៅ​តាម​បុគ្គលិក​លក្ខ​ណៈ​ដែល​ពួក​គេ​ឃើញ​​​យើង​មាន ក្នុង​នាម​ជា​ឪពុកម្តាយផងដែរ។ បើ​យើង​មាន​ភាព​ដាច់​ខាត ហើយ​គ្មាន​ក្តី​មេត្តា នោះ​ពួក​គេ​ក៏​ងាយ​នឹង​យល់​ថា ព្រះ​ទ្រង់​ក៏​មាន​លក្ខណៈ​ដូច​នោះ​ដែរ។ បើ​យើង​ខ្វះ​ភាព​ជិត​ស្និទ្ធ និង​ភាព​កក់​ក្តៅ នោះ​ពួក​គេ​ក៏ងា​យនឹង​​​យល់​ថា ព្រះ​ទ្រង់​ក៏​​​ខ្វះខាត​ដូច​នោះ​ផង​​​ ដែរ។ ក្នុង​នាម​ជា​មាតា​បិតា យើង​មាន​តួនាទី​ដ៏សំ​ខាន់​បំផុត ​ក្នុង​ការ​ជួយ​កូន​យើង ឲ្យ​ស្គាល់​ព្រះ​ច្បាស់ ជា​ពិសេស គឺ​ជួយ​ឲ្យ​ពួក​គេ​យល់​អំពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដែល​គ្មាន​លក្ខ​ខ័ណ្ឌ​។ ខ្ញុំ​អាច​ស្រមៃ​ថា សៀវភៅ​រចនា​រូប​ថត​របស់​គ្រួសារ រវាង​ខ្ញុំ​និង​ព្រះ ក៏​មាន​រូប​ភាព​ស្រដៀង​គ្នា​នឹង​រូប​ថត​នោះ​ផង​ដែរ។ ខ្ញុំ​កំពុង​រៀន​សូត្រ​ពី​ទ្រង់ អំពី​របៀប​រស់​នៅ របៀប​ស្រឡាញ់ និង​របៀ​ប​ធ្វើ​ឲ្យ​សេចក្តី​ស្រឡាញ់​ក្លាយ​ជា​ផ្នែ​ក​ដ៏​អមតៈ​នៃ​ជីវិត​ខ្ញុំ។ បន្ទាប់​មក ទ្រង់​បង្រៀន​ខ្ញុំ អំពី​របៀប​បង្រៀន​អ្នក​ដទៃ​(ចោទិយកថា…

Read article
តើអ្នកកំពុងត្រូវបានរុញច្រានឲ្យដួលឬ?

ដោយ​សារ​ខ្ញុំ​បាន​សរសេរ​អត្ថ​បទ​ជា​ច្រើន និង​និពន្ធ​សៀវ​ភៅ​មួយ​ក្បាល ដែល​​សុទ្ធ​តែ​និយាយ​អំពី​ការ​បាត់​បង់​ក្នុង​​ជីវិត​មនុស្ស នោះ​ខ្ញុំ​មាន​អភ័យ​ឯក​សិទ្ធិ នៅ​ពេល​គេ​បាន​ណៃ​នាំខ្ញុំ ឲ្យ​បាន​ស្គាល់​មនុស្ស​ជា​ច្រើន ដែល​កំពុង​ជួប​ការ​លំបាក នៅ​ក្នុង​ដំណើរ​​ជីវិត។ ក្នុង​ចំណោម​មិត្ត​ភ័ក្រ​របស់​ខ្ញុំ មាន​ស្រ្តី​ម្នាក់ គឺ​ជា​ម្តាយ​ដែល​កូន​ស្រី​រ​បស់​ខ្លួន បាន​បាត់​បង់​ជីវិត​ក្នុង​វ័យ​២១​ឆ្នាំ នៅ​​ឆ្នាំ​២០០៩ ជា​ហេតុ​បណ្តាល​ឲ្យគា​ត់មា​ន​ទុក្ខ​ជា​ទម្ងន់។ គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា “ខ្ញុំ​មាន​អារម្មណ៍​ថា ពិភព​លោក​ទាំង​មូល​បាន​បដិសេធ​​ខ្ញុំ​​ហើយ​​។ ខ្ញុំ​មាន​អារម្មណ៍​ពិបាក​ចិត្ត​ខ្លាំង​ណាស់ ហើយ​វិញ្ញាណ​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ជា​ពន់​ពេក”។ ជា​ការ​ពិត​ណាស់ ការ​បាត់​បង់​ទាំង​នោះ បាន​ចូល​មក​រក​យើង ហើយ​បាន​វាយ​ប្រហារ​យើង ធ្វើ​ឲ្យ​ដួល​ចុះ ទោះ​ការ​បាត់​បង់​នោះ ជា​ការ​​ស្លាប់​របស់​សមាជិក​គ្រួសារ ឬ​ជា​ការ​ដែល​កូន​បែក​​ចេញ​ឆ្ងាយ​ពី​ព្រះ​ឬ​ពី​គ្រួសារ ឬ​ក៏​ជា​ការ​អន់​ថយ​ផ្នែក​រូប​កាយ ឬ​ផ្លូវ​ចិត្ត​ក៏​ដោយ។ ប៉ុន្តែ ខ្ញុំ​បាន​រក​ឃើញ​ចម្លើយ​សម្រាប់​ការ​ឈឺ​ចា​ប់នេះ នៅ​ក្នុង​បទ​គម្ពីរ ដែល​តន្ត្រី​ករ ឈ្មោះ ​យេរេមី ខែម​(Jeremy Camp) បាន​បក​ស្រាយ​យ៉ាង​ច្បាស់ នៅ​ក្នុង​បទ​ចម្រៀង​មួយ​បទ បន្ទាប់​ពី​ភរិយា​របស់​គាត់​បាន​លា​ចាក​លោក​នៅ​ឆ្នាំ​២០០១ ថា : ពេល​អ្នក​ត្រូវ​រុញ​ច្រាន ដោយ​ទុក្ខ​លំបាក​ក្នុ​ង​ជីវិត សូម​ចាំថា​ “ព្រះ​​ទ្រ​ង់​​​ជា​​ទី​ពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន”(ទំនុកតម្កើង ៤៦:១)។ បទ​គម្ពីរ​នេះ​បាន​ផ្តល់​នូវ​ហេតុ​ផល​ល្មម​នឹង​ឲ្យ​យើង​ក្រោក​ឈរ​ឡើងវិ​ញ។ លោក​ខែម​បាន​បក​​ស្រាយ​អំពី​ទុក្ខ​លំបាក​របស់​ខ្លួន​ នៅ​ក្នុង​បទ​ចម្រៀង​មួយ​បទ ដែល​មាន​ចំណង​ជើង​ថា “ការយល់”។ ក្នុង​បទ​នេះ…

Read article
ថែមទៀត ថែមទៀត ថែមទៀត

សព្វ​ថ្ងៃ​នេះ កូន​ស្រី​របស់​ខ្ញុំ​កំពុង​រៀន​និយាយ នាង​បាន​ទម្លាប់​ប្រើ​ពាក្យ​មួយ​ ដែល​នាង​ចូល​ចិត្ត​ គឺ​ពាក្យ : ថែមទៀត ។ នាង​និយាយ​ថា “ថែមទៀត” ហើយ​ចង្អុល​ទៅប​ន្ទះ​នុំប៉័ង​ដែល​បាន​លាប​ដំណាប់​ពី​លើ។ នាង​ក៏​បាន​លើក​​​ដៃ​​ឡើង ហើយ​​និយា​យ​​ថា “ថែមទៀត!” ពេល​ដែល​ស្វាមី​របស់​ខ្ញុំ ឲ្យ​កាក់​មួយ​ចំនួន សម្រាប់​ឲ្យ​នាង​សន្សំ​​ក្នុង​កូន​ជ្រូក​របស់​នាង។ នាង​ថែម​ទាំង​និយា​យបញ្ជាក់​ថា “ថែម​ទៀត ប៉ា!” ក្នុង​ពេល​ព្រឹក​ថ្ងៃមួ​យ បន្ទាប់​ពី​ឪពុក​​នាង​ចេញ​ទៅ​ធ្វើ​ការ។ ក្នុង​ចំណោម​យើង​រាល់​គ្នា មាន​មនុស្ស​ជា​ច្រើន​បាន​ក្រឡេច​មើល​ជុំវិ​ញ​ខ្លួន ហើយ​សុំ “ថែមទៀត”។ គួរ​ឲ្យ​ ស្តាយណាស់ ចិត្ត​របស់​មនុស្ស​មិន​មាន​ភាព​ស្កប់​ស្គល់​ចិត្ត​ឡើយ។ យើង​ត្រូវ​ការ​អំណាច​ចេស្តា​នៃ​ព្រះ​គ្រីស្ទ ដើម្បី​វាយ​បំបែ​កភា​ព​មិន​ចេះ​ស្ក​ប់​ស្កល់​នេះ ដើម្បី​ឲ្យ​យើង​អាច​និយាយ​ជា​មួយ​នឹង​សាវ័ក​ប៉ុល​ថា “​ខ្ញុំ​បាន​រៀន​ឲ្យ​មាន​សេចក្តី​សន្តោស​(ឬស្កប់ស្កល់ចិត្ត) ក្នុង​សណ្ឋាន​គ្រប់​យ៉ាង”(ភីលីព ៤:១១)។ ដោយសារ​សាវ័ក​ប៉ុល​បាន​ប្រើ​ពាក្យ​“ខ្ញុំបានរៀន” នោះ​​ខ្ញុំអាច​ដឹ​ង​ថា គាត់​​មិន​បាន​ប្រឈម​មុខ​ដាក់​ស្ថានភា​ព​នីមួយ​ៗ ដោយ​ទឹក​មុខ​ញញឹម​ជា​និច្ច​ឡើយ។ ដើម្បី​​​រៀន​ឲ្យ​មាន​ចិត្ត​ស្កប់​ស្កល់ គេ​ត្រូវ​​មាន​ការ​អនុ​​វត្ត​។ នៅ​ក្នុង​ទី​បន្ទាល់​នៃជី​វិត​គាត់ យើង​ដឹង​ថា ជីវិ​ត​រប​ស់គា​ត់​មានកា​រ​ឡើង​ចុះ​ៗ ដែល​រាប់​ចាប់​ពី​ការ​ត្រូវ​ពស់​ចឹក រហូត​ដល់​កា​រជួយ​សង្គ្រោះ​វិញ្ញាញ ហើយ​រាប់​ចាប់​ពី​ការ​ត្រូវ​គេមួ​លប​ង្កាច់ រហូត​ដល់​ការ​បង្កើត​ពួក​ជំនុំ​។ ប៉ុន្តែ គាត់​បាន​អះអា​ង​ថា ព្រះ​យេស៊ូវ​គឺ​ជា​ចម្លើយ ដើម្បី​ចម្អែត​វិញ្ញាណ​របស់​យើង​ឲ្យ​ស្កប់​ស្កល់​។ គាត់​​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ”(ខ.១៣)។…

Read article
អត្ថប្រយោជន៍នៃមិត្តភាព

លោក​ស៊ីសេរ៉ូ(Cicero) ស្ថិត​ក្នុង​ចំណោម​អ្នក​ប្រាជ្ញ​ល្បី​ល្បាញ​បំផុត​របស់​ចក្រ​ភព​រ៉ូម៉ាំង។ គាត់​មាន​ជំនាញ ជា​វាទគ្មិន មេធាវី អ្នក​នយោបាយ ​ភាសាវិទូ និង​ជាអ្នក​និពន្ធ។ សព្វ​ថ្ងៃ​នេះ គេ​នៅ​តែ​បន្ត​ដក​ស្រង់​ស្នា​ដៃ​និពន្ធ និង​ទស្សន​វិ​ជ្ជា​ដ៏​មាន​ប្រយោជន៍​រប​ស់​គាត់។ ឧទាហរណ៍ គាត់​បាន​បក​ស្រាយ​អំពី​ការ​រាប់​អាន​គ្នា​ជា​មិត្ត ដោយពា​ក្យ​ថា “មិត្តភាព​ជួយ​បង្កើន​​សុភមង្គល ហើយ​កាត់​បន្ថយ​ទុក្ខ​វេទនា ដោយ​ធ្វើ​ឲ្យអំណរ​របស់​យើង​កើន​ឡើង​ទ្វេរ​ដង ហើយ​ចែក​រំលែក​ទុក្ខ​ព្រួយ​របស់​យើង”។ និយាយ​រួម ​គាត់​មាន​ការ​យល់​ដឹង​អំពី​អត្ថ​ប្រយោជន៍​នៃ​មិត្ត​ភាព នៅ​ក្នុង​ដំណើរ​ជីវិត។ មុនសម័យរបស់លោកស៊ីសេរ៉ូ ​ជិត​មួយ​ពាន់​ឆ្នាំ​ ស្តេច​​សាឡូម៉ូន​ក៏បា​ននិ​ពន្ធ​អំពី​តម្លៃ​នៃ​មិត្ត​ភាព​ផង​ដែរ​។ តាម​ព្រះ​គម្ពីរ​សាស្តា យើង​អាច​ដឹង​ថា “មាន​គ្នា​២​នាក់ នោះ​វិសេស​ជាង​នៅ​តែ​ឯង ពី​ព្រោះ​គេ​មាន​រង្វាន់​យ៉ាង​ល្អ​កើត​ពី​ការ​នឿយ​ហត់​របស់​ខ្លួន ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ តែ​វរហើយ អ្នក​ណា​ដែល​ដួល​ក្នុង​កាល​ដែល​នៅ​តែ​ម្នាក់​ឯង ឥត​មាន​គ្នា​នឹង​ជួយ​ជ្រោង​ឡើង​វិញ”(៤:៩-១០)។ ជា​ការ​ពិត​ណាស់ ការ​រស់​នៅដោ​យគ្មាន​មិត្ត​ភ័ក្រ ធ្វើ​ឲ្យ​ជីវិត​​​យើង​មាន​ភាព​ឯក​កោ ហើយ​ពិបាក​ទ្រាំ​ទ្រ។ អ្នក​ប្រាជ្ញ​ដ៏​ល្បី​នៃ​ចក្រ​ភព​រ៉ូម៉ាំង និង​ស្តេច​នៃពួ​ក​យូដា មួយ​អង្គ​នេះ ពិត​ជាបា​ន​និយាយ​ត្រូវ​មែន ព្រោះ​មិត្ត​ភាព​មាន​សារៈ​សំខាន់​ណាស់។ មិត្ត​សំឡាញ់ គឺ​ជា​អ្នក​ដែល​យើង​អាច​ទុក​ចិត្ត​បាន ជា​អ្នក​ផ្តល់​ប្រឹក្សា​ និង​អ្នក​ចែក​រំលែក​បន្ទុក​របស់​យើង។ ចូរ​ពិចារណា​អំពី​មិត្ត​ភ័ក្រ​របស់​អ្នក​ចុះ។ តើ​អ្នក​បាន​ព្រងើយ​កន្តើយ ចំពោះ​អ្នក​ដែល​ព្រះ​ប្រទាន​មក ដើម្បី​ចែក​រំលែក​សេចក្តី​អំណរ និង​ទុក្ខ​ព្រួយ​របស់​អ្ន​ក​ឬទេ​? បើ​សិន​ជា​អ្នក​បាន​ព្រងើយ​កន្តើយមែ​ន នោះ​សូម​ស្វែង​រក​មិត្ត​ភ័ក្ត​ណាម្នា​ក់ ដើម្បី​ប្រកប​គ្នា​ជា​មួយ​គាត់…

Read article
បើ​មានស្លាបដូចជាសត្វព្រាប

ស្តេច​ដាវីឌទ្រង់បាន​ដក​ដង្ហើម​ធំ ដោយ​បន្ទូល​ថា “ឱ​​បើ​សិន​ណា​ជា​មាន​ស្លាប​ដូច​ជា​ព្រាប​ទៅ​រ៉ា នោះ​អញ​នឹង​ហើរ​ចេញ​ទៅ ឲ្យ​បាន​សេចក្តី​សុខ”(ទំនុកតម្កើង ៥៥:៦)។ តែ​ចំណែក​ខ្ញុំ​វិញ ខ្ញុំ​នឹង​ទៅ​សង់​ផ្ទះ​ឈើ​តូច​មួយ នៅ​ក្នុង​តំបន់​ប្រជុំ​ភ្នំ ឬ​ទៅ​ប្រចាំ​ការ​ជា​រៀង​រហូត នៅ​ក្នុង​ប៉ម សម្រាប់​រក​មើល​ភ្លើង​ឆេះ​ព្រៃ។ តែ​ពេល​ដែល​ការ​រស់​នៅ​របស់​ខ្ញុំ​ទទួល​រង​បន្ទុក​ខ្លាំង ខ្ញុំ​ក៏​នឹង​ប្រាថ្នា​ចង់​ហើរ​ចេញ​ទៅ​ឲ្យ​ឆ្ងាយ ដើម្បី​រក​កន្លែង​សម្រាក​ឲ្យ​បាន​សុខ​ផង​ដែរ​។ ស្តេច​ដាវីឌ​សរសេរ ដោយ​បើក​ចំហរ​អំពី​ស្ថាន​ភាព​របស់​ទ្រង់ ដែល​​មាន​​ដូ​ច​ជា អំពើ​​ហឹង្សា ការ​​គៀប​​សង្កត់ និង​ទុក្ខ​លំបាក​បាន​ហុំ​ព័ទ្ធ​ទ្រង់​ជុំ​ជិត ដែល​ត្រូវ​បាន​បង្ក​រឡើង ដោយ​ភាព​មិន​ស្មោះ​ត្រង់ ​នៃ​មិត្ត​សំឡាញ់​ចាស់​របស់​គាត់(៥៥:៨-១៤)។ ការ​ភ័យ​ខ្លាច និង​ភាព​តក់​ស្លត់ ការ​ឈឺ​ចាប់ និង​ការ​ភ័យ​ញ័រ ការ​ថប់​បារម្ភ និង​ភាព​រសាប់​រសល់​បាន​គ្រប​សង្កត់​ពី​លើ​ទ្រង់​(ខ.៤-៥)។ តើ​អ្ន​ក​ឆ្ងល់​ទេ ពេល​ដែល​ទ្រង់​ចង់​ហើ​រ​ទៅ​ឲ្យ​ឆ្ងាយ? ប៉ុន្តែ ទ្រង់​មិន​អាច​គេច​វេស​បាន​ទេ។ ទ្រង់​មិន​អាច​គេច​ចេញ​ពី​ទុក្ខ​លំបាក​បាន​ឡើយ។ ទ្រង់​គ្រាន់​តែ​អាច​ថ្វាយ​កាលៈ​ទេសៈ​ដ៏​លំបាក​ទៅ​ដល់​ព្រះ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “ចំណែក​​​ខ្ញុំ​​នឹ​ង​​អំពាវនាវ​ដល់​ព្រះ ហើយ​ព្រះយេហូវ៉ា​ទ្រង់​នឹង​ជួយ​សង្គ្រោះ​ខ្ញុំ ខ្ញុំ​នឹង​អធិស្ឋាន ហើយ​ស្រែក​ថ្ងូរ ទាំង​ពេល​ល្ងាច ពេល​ព្រឹក និង​ថ្ងៃ​ត្រង់​ផង ហើយ​ទ្រង់​នឹង​ស្តាប់​សំឡេង​ខ្ញុំ​ជា​មិន​ខាន”(ខ.១៦-១៧)។ ទោះ​ជា​យើង​ស្ថិត​ក្នុង​កាលៈ​ទេសៈបែ​ប​ណាក៏​ដោយ គឺ​ទោះជា​មានប​ន្ទុក​ធ្ងន់​​ក្នុង​ការងា​រ​បម្រើ​ព្រះ មាន​ការ​លំបាក​នៅ​ក្នុងទំ​នាក់ទំ​នង​ប្តី​ប្រពន្ធ កំពុងអ​ត់​ការ​ងារ​ធ្វើ ឬ​កំពុង​មាន​ភាព​ឯក​កោ​ខ្លាំ​​ង​យ៉ាង​ណាក៏​ដោយ តើ​ទ្រង់​នឹង​សម្រាល​បន្ទុក​នៃសេ​ចក្តី​ទុក្ខ​ព្រួយ​របស់យើ​ង​ឬ​ទេ? យើង​បាន​ថ្វាយ​វិញ្ញាណ​ដល់​ទ្រង់ រហូត​អស់​ក​ល្ប​ជា​និច្ច ដោយ​​ទុក​​ចិត្ត​​ទ្រង់​​ហើយ ដូចនេះ…

Read article
ការអធិស្ឋានដែលព្រះមិនទាន់ឆ្លើយតប

សាវ័ក​ប៉ុល​មាន​សេចក្តី​ប្រាថ្នា​ដ៏​សំខាន់​មួយ : ​គឺ​ ច​ង់ឲ្យជន​រួមជាតិ​យូដារ​បស់​គាត់​ ទទួល​យក​ព្រះ​មែស៊ី ដែល​គាត់​បាន​ជួប​ដោយ​ផ្ទាល់ កាល​ពី​លើក​មុន​ ​បាន​ជា​គាត់​មាន​ប្រសាសន៍​ថា “ខ្ញុំ​​មា​ន​សេចក្តី​​ទុក្ខ​សោក​ជា​ខ្លាំង និង​សេចក្តី​ព្រួយ​លំបាក​ក្នុង​ចិត្ត​ជានិច្ច ដ្បិត​ខ្ញុំ​ស្ទើរ​តែ​នឹង​សូម​ឲ្យ​ព្រះគ្រីស្ទ​ដាក់​បណ្តាសា​ខ្ញុំ​វិញ ជំនួស​បង​ប្អូន​ជា​ញាតិ​សន្តាន​របស់​ខ្ញុំ ខាង​ឯ​សាច់​ឈាម”(រ៉ូម ៩:២-៣)។ ប៉ុន្តែ ចាប់​ពី​ក្រុង​មួយ​ដល់​ក្រុង​មួយ​ទៀត ជន​រួម​ជាតិ​យូដា​របស់​គាត់ បាន​បដិសេធ​គាត់ និង​មិន​ព្រម​ទទួល​ជឿ​ព្រះ​ គ្រីស្ទ​ដែល​គាត់​បាន​ផ្សាយ​ឡើយ។ ព្រះ​គម្ពីរ​រ៉ូម គឺ​ជា​សំបុត្រ​ដ៏​ថ្លៃ​ថ្លា​បំផុត​របស់​សាវ័​កប៉ុល ដែល​គាត់​បាន​កំណត់​យក​បទ​គម្ពីរ​មួយ​វគ្គ​ជា​គោល​(រ៉ូម ៩-១១) ដែល​ក្នុង​នោះ គាត់​មាន​ការ​តយុទ្ធ​ដោយ​បើក​ចំហរ ពេ​ល​ដែល​​ព្រះ​មិន​ទាន់​បាន​ឆ្លើយ​តប សេចក្តី​អធិស្ឋាន​ដ៏​សំខាន់ក្នុងជី​​វិត​គាត់​។ គាត់​បាន​ទទួលស្គា​ល់ថា​ ការ​លំបាក​ដែល​គាត់​ជួប​ប្រទះ​នេះ បាន​នាំ​មក​នូវ​ផល​ប្រយោជន៍​ដ៏​សំខាន់​មួយ​គឺ​ : ការដែលពួកសាសន៍ យូដាបដិសេធន៍ព្រះយេស៊ូវ បាននាំឲ្យ​សាសន៍​ដទៃ​ទទួល​ទ្រង់​វិញ។ សាវ័កប៉ុលក៏បាន​សន្និដ្ឋាន​ថា ព្រះ​មិន​បាន​បដិសេធ​ពួក​សាសន៍​យូដា​ទេ តែ​ផ្ទុយ​ទៅវិញ ពួក​គេ​ក៏មាន​ឱកាស​ដូច​ពួក​សាសន៍​ដទៃ​ផង​ដែរ។ ព្រះ​បាន​ឱប​ក្រសោប​យក​មនុស្ស​ជាតិ កាន់​តែ​ច្រើន​ឡើង​ៗ គឺ​មិន​មែន​កាន់​តែ​តិច​ទៅ​ៗ​ ឡើយ។ បទ​គម្ពីរ​ដែល​សាវ័​កប៉ុ​ល​បាន​និពន្ធ ក៏​កាន់​តែ​មាន​ន័យ​ឡើង ពេល​ដែល​គាត់​បង្អង់ ដើម្បី​ពិចារណាអំ​ពីសេចក្តី​ដែល​សំខា​ន់​ជាង។ បន្ទាប់​មក គាត់​ក៏​បាន​សរសេរ​បទ​គម្ពីរ​សរសើរ​តម្កើង​ព្រះ​ថា “អើ​ហ្ន៎​ប្រាជ្ញា និង​ចំណេះ​​ដ៏​បរិបូរ​​របស់​​ព្រះ​ជ្រៅ​ណាស់​តើ ឯ​ព្រះដំរិះ​របស់​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​ស្ទង់​បាន ហើយ​ផ្លូវ​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​រក​តាម​បាន”(រ៉ូម…

Read article
ការតាំងសញ្ញា ជាមួយនឹងភ្នែកខ្ញុំ

ខ្ញុំ​មាន​មិត្ត​ភ័ក្រម្នា​ក់ ដែល​ជា “អ្នក​ជំនាញ” ខាង​កំព្យូ​ទ័រ។ នៅ​ពេល​យប់​មួយ ពេល​ដែល​គ្រួសារ​របស់​យើង កំពុង​នៅ​ក្នុង​ផ្ទះ​របស់​គាត់ ខ្ញុំ​បាន​កត់​សំគាល់​ខ​គម្ពី​រមួ​យ ដែលគា​ត់បា​នបិ​ទ​ពី​លើមូនី​ទ័រ​របស់​កំព្យូទ័រ​គាត់​ គឺ​​បទ​គម្ពីរ​​ដែល​បាន​ចែង​ថា “ខ្ញុំ​​បា​ន​តាំង​​សញ្ញា​​នឹង​ភ្នែក​ខ្ញុំ​ហើយ”(យ៉ូប ៣១:១)។ ជា​ការ​ពិត​ណាស់ គាត់​បា​ន​ដឹង អំពី​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់​ធ្ងរ ដែល​បណ្តាល​មក​ពី​ការ​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង តែ​ម្នាក់​ឯង នៅ​ពី​មុខ​កំព្យូទ័រ ដែល​​បង្ករ​លក្ខណៈ​ងាយ​ស្រួល នៅ​ក្នុង​ការ​បើក​មើល​រូ​ប​ភាព​មិន​សម​រម្យ។ “ខ​គម្ពីរ​រំឭក” ដែល​មិត្ត​ភ័ក្រ​របស់យើ​ងម្នាក់​នេះ​បាន​ប្រើ​នោះ គឺ​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​ព្រះ​គម្ពីរ​យ៉ូប ដែល​មាន​សេចក្តី​ចែង​ជា​បន្ត​ទៀត​ថា “ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​មើល​ស្ត្រី​ក្រមុំ​ដោយ​ចាប់​ចិត្ត​បាន”។ ត្រង់​ចំណុចនេះ លោក​យ៉ូប​បាន​សន្យា​ចំពោះខ្លួ​ន​ឯង​ថា នឹង​ជៀស​ចេញ​ពី​ភាព​ត្រេក​ត្រអាល ហើយ​នៅ​ក្នុង​ចំណោម​​យើង ក៏​មាន​មនុស្ស​ជា​ច្រើន​បាន​សម្រេច​ចិត្ត​ដូច​នេះ​ដែរ។ គាត់​បាន​និយាយ​ឆ្លុះ​បញ្ចាំង​អំពី​ការ​សន្យា​នេះ ដោយ​ពាក្យ​ថា “តើ​ទ្រង់​មិន​ឃើញ​ផ្លូវ​ខ្ញុំ ហើយ​រាប់​អស់​ទាំង​ជំហាន​នៃ​ខ្ញុំ​ទេ​ឬ​អី?”(ខ.៤)។ ព្រះ​គម្ពីរ​បាន​បញ្ជាក់​ច្បាស់ថា ព្រះ​ទ្រ​ង់ពិត​ជាទត​ឃើញ ហើយ​បាន​រាប់​មែន(ហេព្រើ ៤:១៣) ហើយ​យើង​មាន​ការ​ទទួល​ខុស​ត្រូវ​នៅចំពោះ​ទ្រ​ង់។ ហេតុ​នេះ​ហើយ​បាន​ជាអ្ន​ក​ជឿ​ត្រូ​វតែ “ជៀស​ចេញ​ពី​អសីល​ធម៌​ផ្លូវ​ភេទ”(១ថែស្សាឡូនិច ៤:៣)។ មាន​អ្នក​ខ្លះច​ង់​ជជែក​វែក​ញែក​អំពី​ព្រំដែន​នៃ​សីលធម៌ ហើយ​ព្រះ​គម្ពី​រ​ក៏​បាន​ចែង​ផង​ដែរ​ថា “សូម្បី​​តែ​​អ្នក​​ណា​​ដែ​ល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំរេក​សំរើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្តី​កំផិត​នឹង​នាង​នោះ នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ”(ម៉ាថាយ ៥:២៨)។ បើ​អ្នក​បាន​តាំង​សញ្ញាជា​មួយនឹ​ងភ្នែ​ក​របស់​អ្នក​ហើយ ចូរ​ពិចារណា​អំពី​របៀប​ដែល​បទ​គម្ពីរ អាច​ជួយ​ឲ្យអ្នក​រក្សា​សេចក្តី​សញ្ញា​នេះ​បាន។ សូម​បិ​ទខគម្ពីរ​មួយ…

Read article
ភាពមិនគ្រប់លក្ខណ៍

តារា​ភាព​យន្ត​ដ៏​ល្បី​ល្បា​​ញម្នា​ក់ បាន​​អត្ថា​ធិប្បាយ​ថា គាត់​ចូល​ចិត្ត​សម្តែង​តួ “ដែល​មិន​ល្អឥ​តខ្ចោះ” នៅ​ក្នុង​ខ្សែ​ភាព​យន្ត ព្រោះ​ទស្សនិក​ជន នឹ​ងមា​ន​​ការ​យល់​ដឹង​ច្បាស់​ជាង អំពី​តួ​អង្គ​ដែល​មិន​ល្អឥ​ត​ខ្ចោះ។ មនុស្ស​យើង​ភាគ​ច្រើន​យល់​ថា ការ​យល់​ដឹង​អំពី​មនុ​ស្សដែ​ល​មិន​ល្អឥ​ត​ខ្ចោះ គឺ​មាន​ភាព​ងាយ​ស្រួល​ជាង ព្រោះ​យើង​ដឹង​ថា ខ្លួន​យើង មិន​ល្អ​ឥត​ខ្ចោះឡើ​យ។ នៅ​ក្នុង​រឿង ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ​ ព្រះ​បាន​រាប់​បញ្ចូល​មនុស្ស​ដែល​មាន​ល្បិច​កល មាន​ភាព​ខ្សោយ មិន​អាច​ទុក​ចិត្ត​បាន ហើយ​មាន​កំហឹង។ ឧទាហរណ៍ លោក​យ៉ាកុប ជា​អ្នក​ដែល​បាន​បោក​ប្រាស់​ឪពុក​របស់​ខ្លួន ដើម្បី​ឲ្យ​បាន​ទទួល​ព្រះ​ពរ​(លោកុប្បត្តិ ២៧:១-២៩)។ បន្ទាប់​មក មាន​មនុស្ស​ម្នាក់​ទៀត គឺ​លោក​គេឌាន ដែល​មិន​បា​នជឿ​ព្រះ​ច្បាស់ ហើយ​ក៏​បាន​សូម​ឲ្យ​ទ្រង់​ធ្វើ​ទីសំគាល់​ពី​រ​ដង ដើម្បី​ឲ្យ​បញ្ជាក់​ថា ទ្រង់ពិត​ជា​ស្មោះ​ត្រង់ ចំពោះ​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់​មែន(ពួកចៅហ្វាយ ៦:៣៩)។ នៅ​ក្នុង​រឿង​ក្រោយ​មកទៀត លោក​ពេត្រុស​​ខ្លាច​​មាន​​គ្រោះ​ថ្នាក់ បាន​​ជា​បដិសេធ​ថា មិន​ស្គាល់​មិត្ត​សម្លាញ់​ខ្លួន និង​ព្រះ​អម្ចាស់​(ម៉ាកុស ១១:៦៦-៧២)។ ប៉ុន្តែ ពេល​ដែល​យើង​បាន​អាន​សាច់​រឿង​រប​ស់​ពួក​គេ​ ពី​ដើម​ដល់​ចប់ នោះ​យើង​សង្កេត​ឃើញ​ថា អ្នក​ទាំង​​នេះអាច​ជម្នះ​លក្ខណៈ​ខ្វះ​ខាត​របស់​ខ្លួន ដោយ​ជំនួយ​ពី​ព្រះ ហើយ​នៅ​ទី​បំផុត ពួក​គេ​សុទ្ធ​តែ​មាន​ប្រយោជន៍​ចំពោះ​ទ្រង់។ នោះ​ជា​អ្វី​ដែល​កើត​ឡើង ពេល​ដែល​ពួក​គេ​មិន​បាន​ពឹ​ង​ផ្អែក​លើ​សមត្ថ​ភាព​ខ្លួន​ឯង តែ​បាន​ពឹង​ផ្អែ​ក​ព្រះ​វិញ។ យើង​ម្នាក់​ៗ​សុទ្ធ​តែ​មានភាព​មិន​គ្រប់​លក្ខណ៍ ពី​កំណើត​មក គឺមិ​ន​ខុស​ពី​អស់​អ្នក​ដែល​បា​នរស់​នៅ ក្នុង​សម័យ​រាប់​ពាន់​ឆ្នាំ​មុន​ទេ។…

Read article
ថ្វាយសិរីល្អ ក្នុងការរស់នៅ និងក្នុងសេចក្តីស្លាប់

ជា​ញឹក​ញាប់ យើង​ហាក់​ដូច​ជា​គិត​អំពី​របៀប ដែល​យើង​អាច​ថ្វាយ​សិរីល្អ​ព្រះ​ តាម​រយៈ​ជីវិត​របស់​យើង ពេល​ដែល​យើង​មាន​សកម្មភា​ព និង​មាន​កម្លាំង។ ប៉ុន្តែ ខ្ញុំ​ឆ្ងល់​ថា តើ​យើង​គួរ​គិត​អំពី​របៀប​ដែល​យើង​អាច​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ តាម​រយៈ​ការ​ស្លាប់​របស់​យើង​ដែ​រ​ឬ? បន្ទាប់​ពី​លោក​ពេត្រុស​បាន​បដិសេធ​ព្រះ​យេស៊ូវ បាន​បី​ដង​(យ៉ូហាន ១៨:១៥-២៧) ព្រះ​អម្ចាស់​ក៏​បាន​ប្រទាន​ឱកាស ​ឲ្យគា​ត់​បញ្ជាក់​អំពី​សេចក្តី​ស្រឡាញ់​រ​បស់​គាត់​ឡើង​វិញ(២១:១៥-១៧)។ ព្រះ​យេស៊ូវ​បាន​សួរ​គាត់​បី​ដង​ថា “ស៊ីម៉ូន កូន​យ៉ូណាស​​អើយ តើ​​ស្រឡាញ់​ខ្ញុំ​​ឬ​​អី?” បន្ទាប់​មក ទ្រង់​ក៏​បាន​ដូរ​ប្រធាន​បទ ដោយ​មាន​បន្ទូល​ថា “ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កាល​អ្នក​នៅ​ពី​ក្មេង​នៅ​ឡើយ នោះ​បាន​ក្រវាត់​ខ្លួន​ឯង ទាំង​ដើរ​ទៅ​មក​តាម​តែ​ចិត្ត តែ​កាល​ណា​ចាស់​ហើយ នោះ​អ្នក​នឹង​សន្ធឹង​ដៃ​ទៅ ហើយ​ម្នាក់​ទៀត​នឹង​ក្រវាត់​ឲ្យ​អ្នក​វិញ ទាំង​នាំ​អ្នក​ទៅ​ឯ​កន្លែង ដែល​អ្នក​មិន​ចង់​ទៅ​ផង ​ទ្រង់​មាន​ព្រះបន្ទូល​ ដូច្នេះ ដើម្បី​នឹង​បង្ហាញ​ពី​បែប​យ៉ាង​ណា ដែល​គាត់​ត្រូវ​ស្លាប់ ប្រយោជន៍​ដើម្បី​នឹង​លើក​ដំកើង​ព្រះ កាល​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នោះ​រួច​ហើយ នោះ​ក៏​ប្រាប់​គាត់​ថា ចូរ​មក​តាម​ខ្ញុំ​ចុះ”(ខ.១៨-១៩)។ ព្រះ​យេស៊ូវ​បាន​ប្រាប់​លោក​ពេត្រុស​ថា អ្នក​ដទៃ​នឹង​នាំ​គាត់​ទៅ​កន្លែង​ដែល​គាត់​មិន​ចង់​ទៅ ប៉ុន្តែ គាត់​នឹង​បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះ នៅ​ក្នុង​ការ​ស្លាប់ ដែល​ជា​មធ្យោ​បាយ ដែល​គេ​មិន​ចង់​ជ្រើស​រើស​នោះ។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាស​ន៍ថា​ “តា​ម​សេចក្តី​​ដែ​ល​ខ្ញុំ​ ទន្ទឹង​ចាំ ហើយ​សង្ឃឹម​អស់​ពី​ចិត្ត​ថា ខ្ញុំ​មិន​ត្រូវ​ខ្មាស​ក្នុង​ការ​អ្វី​ឡើយ គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ដំកើង​ព្រះគ្រីស្ទ​ក្នុង​រូបកាយ​ខ្ញុំ​វិញ ដោយ​ចិត្ត​ក្លាហាន​គ្រប់​ជំពូក ក្នុង​ពេល​ឥឡូវ​នេះ​ចុះ…

Read article