អំណួត និងការយល់ខុស

ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៣០ កាល​ខ្ញុំ​នៅក្មេ​ង ផ្ទះរ​បស់​ខ្ញុំ​មាន​ពេល​ដោយសេចក្តី​ស្រឡាញ់ និង​ក្តី​អំណរ ប៉ុន្តែ ​ឪពុក​ម្តាយ​របស់​ខ្ញុំ​ច្រើន​តែ​មិន​នៅ​ផ្ទះ។ ពេល​ពួក​គា​ត់មិន​មាន​វត្ត​មាន​ក្នុង​ផ្ទះ ​ខ្ញុំទទួល​បាន​ភាព​កក់​ក្តៅ​បំ​ផុត​ ពី​ផ្ទះ​បាយ និង​ពី​អ្នក​មើល​ថែ​ផ្ទះ​របស់​យើង ឈ្មោះ​អាន្នី ដែល​ជា​មនុស្ស​រស់​រាយ មាន​មាឌ​ល្អិត។

ខ្ញុំ​បាន​ចំណាយ​ពេ​ល​ជាច្រើ​នម៉ោ​ង ជា​មួយ​អ្នក​មី​ង អា​ន្នី ដោយ​អង្គុយ​នៅ​នឹង​តុ ក្នុង​ផ្ទះបា​យ​អាន​សៀវភៅ​ ឬ​លេង​ឧបករណ៍​ក្មេង​លេ​ង និង​ស្តាប់​គាត់​ច្រៀង បទ​ចម្រៀង​គ្រីស្ទ​បរិស័ទ និង​បទ​ទំនុក​តម្កើង ដែល​ជួន​កាល​គាត់​ច្រៀង​តិ​ច​ៗ​យ៉ាង​ពិរស។ ដួង​ចិត្ត​របស់​គាត់​បានប​ង្ហូរ​ចេញ​នូវ​ប្រាជ្ញា ភាព​រីក​រាយ និង​ប​ទ​ចំរៀង ដែល​មិន​ចេះដា​ច់។

នា​ពេល​ព្រឹក​ថ្ងៃ​មួយ ក្នុ​ង​នាម​ជា​ក្មេង​រពឹស​ហួស​ហេតុ ខ្ញុំបា​ន​ប្រើពា​ក្យ​រើស​អើង​ពូជ​សាសន៍​មិន​គប្បី ដែល​ខ្ញុំ​ធ្លាប់​ឮ​គេនិ​យាយ​។ គាត់​ក៏​និយាយ​មក​កាន់​ខ្ញុំថា​ “អូ ក្មួយ​មីង កុំ​ប្រើ​ពាក្យ​ហ្នឹង មិ​នល្អ​ទេ​”។ បន្ទាប់​មក គាត់​ក៏បា​ន​ណែនាំ​ខ្ញុំ ដោយ​សុភាព អំពី​ផល​អាក្រក់ និង​ការ​ឈឺចាប់ ដែល​អាច​កើត​ឡើង​ពីពា​ក្យដែ​លខ្ញុំ​បា​ននិ​យាយ​នោះ ហើយ​ទន្ទឹម​នឹង​នោះ កែវ​ភ្នែក​​​គាត់​ក៏បា​ន​បង្ហាញ​ពីកា​រមិ​នស​ប្បា​យ​ចិត្ត​សោះ​។ ក្រោយ​មក ខ្ញុំ​មិន​ដែល​ប្រើ​ពា​ក្យ​នោះទៀ​ត​ទេ។ ការនេះ​បាន​បង្រៀន​ខ្ញុំ​ថា ពេល​ណា​យើង​បន្ទាប​បន្ថោក​អ្នក​ដទៃ ដោយ​សារ​យើង​យល់​ខុស ពេល​នោះ​គេអា​ចមា​នអា​រម្មណ៍​ឈឺចា​ប់ឥ​ត​ឧបម៉ា។ ព្រះ​បាន​បង្កើតម​នុស្ស​ម្នាក់​ៗ​មក ឱ្យ​ដូច​នឹង​រូប​អង្គ​ទ្រង់ ដូចនេះ យើង​មាន​លក្ខណៈ​ដូច​ព្រះ ជាង​ស្នាព្រះ​ហស្ថដ​ទៃទៀ​ត ហើយ​មនុស្សម្នា​ក់​ៗ​សម​នឹង​ទទួលកា​រគោ​រព​ឲ្យ​តម្លៃ។ ការ​ដៀល​ត្មេះ​​ដ​ល់រូ​បដែល​ព្រះប​ង្កើត​នោះ គឺ​ជា​​ការ​បង្ករ​ឲ្យ​មា​ន​របួស​យ៉ាងជ្រៅ​បំផុត ដល់​មនុស្ស​ជាតិ​ដទៃ​ទៀត។

មនុស្ស​មាន​ពូជសា​សន៍​តែ​មួយ​ប៉ុណ្ណោះ ដែលយើងហៅថា ​មនុស្ស​ជាតិ​។ គឺ​ដូច​​ដែល​​មាន​សេចក្តី​​ចែ​ងថា ព្រះ​ទ្រង់ “បាន​បង្កើតម​នុស្សគ្រ​ប់​សាសន៍ ពី​ឈាម​តែមួ​យ​ឱ្យ​បាន​នៅ​ពេញ​ពាស​នៅផែនដី​”(កិច្ចការ ១៧:២៦)។ យើង​ជា​គ្រួសារ​តែ​មួយ ដែល​ទ្រង់​បង្កើ​តម​ក ជា​កំណប់​ទ្រព្យ​មានតម្លៃ​ និងជា​ទី​ស្រ​ឡាញ់ចំ​ពោះ​គ្នាទៅ​វិញ​ទៅ​ម​ក។ –David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles