អ្នកគង្វាលដ៏ល្អបំផុត

ក្នុង​រដូវ​ផ្ការី​ក អ្នក​គង្វាល​ចៀម​នៅ​រដ្ឋ​អ៊ីដាហូ បាន​បណ្តើរ​ហ្វូង​ចៀម​របស់​ខ្លួន ពី​តំបន់​ទំនាប ទៅ​តំបន់​ភ្នំ។ ពេល​នោះ មាន​សត្វ​ចៀម​រា​ប់​ពាន់​ក្បាល ​បាន​ឆ្លង​កាត់​ផ្លូវ​ថ្មល់ ​ចូល​ទៅតំ​បន់​ខ្ពង់​​រាប ដែ​លមា​ន​វាល​​ស្មៅនា​រដូវ​ក្តៅ កំពុង​រង់​ចាំ។ កាល​ពី​សប្តាហ៍មុ​ន ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជា​មួយ​ភរិយា​របស់​ខ្ញុំ​ ហើយ​​ក៏​ឃើញ​ចៀម​មួយ​ហ្វូង​នៅ​លើ​ភ្នំ។ សត្វ​ចៀម​ទាំង​នោះក៏កំ​ពុង​នៅ​ក្នុង​វាល​ស្មៅ ដែល​មាន​ទឹក​អូរ​មួយ​ខ្សែ ​កំពុង​ហូរ​គ្រឿន​ៗ ទិដ្ឋ​ភាព​ដ៏​ស្រស់​ត្រកាល​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹង​ចាំអំ​ពីប​ទ​គម្ពី​រ​ទំនុក​ដំកើង ជំពូក​២៣។

ប៉ុន្តែ តើ​អ្នក​គង្វាល​របស់​ហ្វូង​ចៀម ដែល​ខ្ញុំឃើញ​នោះ ​កំពុង​នៅ​ទី​ណា? មាន​ចៀម​មួយ​ក្បាល​ហាក់ដូ​ច​ជា នៅ​តែ​ឯង ហើយ​បន្ទាប់​ពី​យើង​ធ្វើ​ដំណើរ​ឆ្ងាយ​ពី​ចៀម​នោះ​បន្តិច ​យើង​ក៏​ឃើញ​វា​ដើរ​ទៅ​រក​ទឹក​អូរ ដែល​នៅ​ឆ្ងាយ។ បន្ទាប់​មក ​យើងក៏បា​ន​ឮ​សម្លេង​ហួច​ពី​លើភ្នំ​មក។ ពេល​យើង​មើល​ទៅ​លើ យើង​ក៏​ឃើញ​អ្នកគ​ង្វាល​កំពុង​អង្គុ​យ​នៅ​លើ​ទួល មើល​ហ្វូង​ចៀម​រប​ស់​ខ្លួន​ពីលើ​មក​។ មា​ន​ឆ្កែ​ភ្នំ​មួយ​ក្បាល និង​ឆ្កែ​គង្វាល​ពីរ​ក្បា​ល នៅ​ក្បែ​រ​គាត់។ សត្វ​ឆ្កែ​ទាំង​នោះ​ក៏​បាន​ឆ្លើយត​ប​នឹង​ស​ម្លេង​​ស៊ីញូរ​បស់​អ្នក​គង្វាល ដោយ​រ​ត់​ចុះម​ក​ពី​លើម​ក ហើយ​គៀង​ចៀម​ដែល​កំពុង​វ​ង្វេង​នោះ ឲ្យ​ត្រឡប់​មក​ចូល​ហ្វូង​របស់​វា​វិញ។​​

យ៉ាង​ណាមិ​ញ ព្រះ​អម្ចាស់ ដែល​ជា​អ្នក​គ​ង្វាល​ដ៏​ល្អ ទ្រង់​ក៏​កំពុ​ងមើ​ល​ថែ​រអ្នក​ផង​ដែរ។ ទោះបីជា​អ្ន​ក​មិន​អាច​មើល​ទ្រង់​ឃើញ ក៏ទ្រ​ង់​នៅ​តែ​អាច​មើល​ឃើញ​អ្នក! ទ្រង់​ស្គាល់​ឈ្មោះ​អ្នក ​ហើយ​ស្គាល់អ្នក​គ្មា​នក​ន្លែង​ចន្លោះ។ អ្នក​ជា​សត្វ​ចៀម ដែល​នៅ​វាល​ស្មៅ​របស់​ទ្រង់ (អេសេគាល ៣៤:៣១)។ ព្រះ​បាន​សន្យា​ថា ទ្រង់​នឹង “ស្វែងរ​ក” ហ្វូង​ចៀម​ទ្រង់ “ឲ្យ​ចំណីពួ​ក​គេ​នៅ​ក្នុង​វាល​ស្មៅដ៏ល្អ” ហើយ “អប​រំ​ជើង​ចៀម​ណា ដែលបា​ក់​ជើង”​ផង (ខ.១២,១៤,១៦)។

អ្នកអា​ច​ទុក​ចិត្ត​លើ​ការ​មើល​ថែរ​របស់​ព្រះ ដែល​តែង​តែ​ទត​មើល​អ្នក​ជា​និច្ច។–David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles